-
វិស័យទេសរណ៍ នៅតែបង្ហាញភាពធន់ និងរីកចម្រើន ទោះកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក និងវិបត្តិនានាយ៉ាងណាក្តី

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងលើកឡើងថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក និងវិបត្តិនានាយ៉ាងណាក្តី ក៏វិស័យនេះនៅតែបន្តបង្ហាញពីភាពធន់ និងការរីកចម្រើនទៅមុខយ៉ាងសកម្ម។ ការអភិវឌ្ឍនេះ ត្រូវបានជំរុញតាមរយៈការលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ការពង្រឹងយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ព្រមទាំងការជំរុញភាពស្អាត និងបៃតងនៅតាមក្រុង និងខណ្ឌទូទាំងប្រទេស ដើម្បីលើកស្ទួយសោភ័ណភាព បរិស្ថាន និងភាពទាក់ទាញរបស់កម្ពុជា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតលើកទី១ ដើម្បីជំរុញការអនុវត្តយន្តការប្រទ្បងប្រណាំងទីក្រុង នាព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ដែលបានបង្ហោះក្នុងហ្វេសបុកផេកផ្លូវការក្រសួងទេសចរណ៍។ ឯកឧត្តម ប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏បានគូសរំលេចផងដែរថា គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំលើកដំបូងនាថ្ងៃនេះ គឺទី១). បង្ហាញសមាសភាពអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ទី២).ស្តាប់របាយការណ៍វឌ្ឍនភាពការងារ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ទី៣).ពិនិត្យលទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតលើកទី៤ សុពលភាពឆ្នាំ២០២៦-២០២៩ មុនគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចចុងក្រោយ និងទី៤). ពិនិត្យលើសកម្មភាពការងារមួយចំនួន ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២៦នេះ។ ឯកឧត្តមប្រធាន…
-
កម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ

ភ្នំពេញ៖ ទោះបីជាពិភពលោកបច្ចុប្បន្នមានភាពប្រែប្រួល ស្មុគស្មាញ និងមិនប្រាកដប្រជាក៏ដោយ ក៏ចំណងមិត្តភាពនេះ មិនត្រឹមតែឈរយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្អិតល្មួត មានភាពធន់ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍រួម។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ វ៉ានណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី គូសបញ្ជាក់ថា កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀត ទាំងវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ជីវភាពពលរដ្ឋទាំងសងខាង ដូចជាវិស័យទេសចរណ៍ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានលើកឡើងពីការបើកច្រករបៀងវប្បធម៌ រវាងវត្តភូ និងអង្គរវត្ត ជាដើម។ ឯកឧត្តម សនសៃ វ៉ានណាសៃ បានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែង…
-
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបន្តយកចិត្តទុកដាក់មើលថែអតីតយុទ្ធជននិងនិវត្តន៍ជន

តាកែវ៖សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ។ការលើកឡើងនេះក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តតាកែវ។ កាលពីព្រឹកថ្ងៃទី៧ ខែឧសភាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តតាកែវជាថ្មី ខណៈតាកែវជាខេត្តទី៤ ដែលសម្ដេចបានកំណត់ជាគោលដៅ ក្នុងការចុះជួបមន្ត្រីរាជការ តាមបណ្ដាខេត្តនានាបន្ទាប់ពីខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពង់ស្ពឺ និងកំពុងឆ្ពោះទៅបណ្ដាខេត្តផ្សេងៗទៀត។ ក្នុងឱកាសនេះដែរសម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តតាកែវទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេស ការរួមគ្នារក្សាឱ្យបាន នូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចល នានាក្នុងសង្គម។ សម្តេចបានរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេស បន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ។ សម្ដេចតេជោ បានធ្វើការណែនាំឱ្យបន្តយកចិត្តទុកដាក់ គ្រប់គ្រង…
-
ជាង៤ខែដើមឆ្នាំនេះសត្វទន្សោង៤ក្បាលបានងាប់នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខណៈសហគមន៍ព្រួយបារម្ភពីការដាក់អន្ទាក់

ភ្នំពេញ៖សត្វទន្សោងចំនួនបួនក្បាលដែលជាសត្វកម្របំផុតលើលោកបានស្លាប់ក្នុងរយៈពេលជាង៤ខែដើមឆ្នាំនេះ។ពួកវាត្រូវបានគេប្រទះឃើញងាប់នៅសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ននៃខេត្តឧត្តរមានជ័យ។ ព្រះតេជគុណ ថូ ធូរស់ ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន បានសង្ឃដីការប្រាប់បណ្ដាញព័ត៌មានAMSនៅថ្ងៃទី៧ ខែឧសភាថា សត្វទន្សោងឈ្មោលមួយក្បាលត្រូវបានគេប្រទះឃើញងាប់កាលពីព្រឹកថ្ងៃទី៥ ខែឧសភាដោយ មានស្លាកស្នាម របួសជើង។សត្វដ៏គួរអាសូរស្លាប់នៅស្នាមភ្លោះផ្លូវ នៃភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលស្ថិតក្នុង សហគមន៍តំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។ព្រះសង្ឃប្រធានសហគមន៍អង្គនេះបានសន្និដ្ឋានថា ការស្លាប់នៃសត្វទន្សោងឈ្មោលគឺដោយសារអន្ទាក់ និងវ័យរបស់វា។ ព្រះតេជគុណ ថូ ធូរស់ បានរំលឹកថា នៅមុនថ្ងៃប្រទះឃើញទន្សោងនេះងាប់គឺកាលពីថ្ងៃទី៣ ខែឧសភា សត្វទន្សោងមួយក្បាលនេះបានដើរចេញពីសហគមន៍តំបន់ការពារទៅកាន់បរិវេណខាងក្រៅសហគមន៍ ដោយមានសភាពឈឺជើង ដោយដើរបានចំនួន ២០-៣០ ម៉ែត្រឈប់ម្ដង ។បន្ទាប់ពីទទួលបានពត៌មាននេះហើយ ក្រុមការងារអភិរក្សមានមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍បានតាមឃ្លាំមើលសកម្មភាពសត្វទន្សោងមួយក្បាលនេះយ៉ាងយល់ចិត្តទុកដាក់ លុះព្រឹកថ្ងៃទី៥ ខែឧសភា សត្វទន្សោងនេះក៏បានស្លាប់មន្ត្រីឧទ្យានុរក្សនិងគណៈកម្មការសហគមន៍បានដឹកយកទៅកប់នៅស្នាក់ការមន្ត្រីឧទ្យានុរក្សនៅស្នាក់ការភ្នំអណ្តូង ស្ថិតនៅឃុំលំទង ស្រុកអន្លង់វែង។ ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័នបានបញ្ជាក់បន្ថែមថា ចាប់ពីដើមឆ្នាំមកមានសត្វទន្សោងឈ្មោល៣ក្បាល និងញី១ក្បាលបានស្លាប់ ។ក្នុងនេះមានទន្សោង២ក្បាលត្រូវបានស្លាប់ដោយបន្សល់ទុកតែគ្រោងឆ្អឹង ខណៈសាច់ត្រូវជនល្មើសពន្លះយកសាច់ទៅអស់ និង២ក្បាលងាប់ដោយសារជំងឺ”។ បច្ចុប្បន្ននៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នមានសត្វទន្សោងប្រមាណជាង១០០ក្បាល ហើយក្នុងឆ្នាំកន្លងមកគេឃើញកូនទន្សោងកូនថ្មីៗច្រើន ដែលតាមការប៉ាន់ប្រមាណចំនួនមានការកើនឡើង។ទោះជាយ៉ាងណាប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន បានសម្ដែងនូវការព្រួយបារម្ភដោយសារតែការដាក់អន្ទាក់ និងការតាមប្រមាញ់សត្វព្រៃពីសំណាក់ជនខិលខូចនៅតែកើតមានបន្តបន្ទាប់។ សូមជម្រាបថា សហគមន៍សង្ឃរុក្ខវ័ន មានទីតាំងស្ថិតក្នុងខេត្តឧត្តរមានជ័យ គឺជាតំបន់អភិរក្សដ៏សំខាន់មួយដែលសម្បូរទៅដោយដើមឈើតូចធំជាច្រើនប្រភេទ ។ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ប្រកបជីវចម្រុះ។ទីនេះក៏ជាតំបន់អេកូរទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយកន្លែង…
-
ប្រមុខដឹកនាំកម្ពុជា និងថៃ ត្រូវជួបពិភាក្សាគ្នានៅប្រទេសហ្វ៊ីលីពីននៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីថៃ លោក អានុទីន ឆាន់វីរៈគុល នឹងត្រូវជួបពិភាក្សា ត្រីភាគី នៅល្ងាចថ្ងៃព្រហស្បតiនេះ ក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វ៊ីលីពីន ដើម្បីពិភាក្សាគ្នាលើបញ្ហាជម្លោះនៅ ព្រំដែនដ៏ស្មុគ្រស្មាញ។ ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា ជំនួបត្រីភាគីដែលត្រូវធ្វើឡើង ដោយមានការសម្របសម្រួលពី លោក ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតី ហ្វ៊ីលីពីន និងជាប្រធានអាស៊ានប្ដូរវេន មុនកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅថ្ងៃសុក្រ ស្អែកនេះ។ ការចរចាដ៏កម្រនេះ ធ្វើឡើងបន្ទាប់ភាគីកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នាយ៉ាងតានតឹងកាលពីឆ្នាំមុន ប៉ុន្តែ គ្មានដំណោះស្រាយផ្លូវការណាមួយនៅឡើយ ទោះបីភាគីទាំងពីរមានបទឈប់បាញ់ជាមួយគ្នា ក៏ដោយ។ ខណៈកងទ័ពថៃនៅតែត្រូវដាក់ពង្រាយនៅលើដែនដីអធិបតេយ្យរបស់កម្ពុជា។ យ៉ាងណាក៏ដោយគេនៅពុំទាន់ទទួលបានលទ្ធផលបែបណាមួយនៅឡើយពីជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា ថៃរហូតមកទល់នឹងល្ងាចថ្ងៃព្រហស្បត្តិ៍នេះ។ ជំនួបត្រីភាគីនេះដែលស្នើឡើងដោយភាគីប្រទេសថៃ។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នេះ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ដែលផ្តោតលើការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់, ស្ថិរភាពសន្តិសុខស្បៀង, សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជា ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ…
-
អ្នកវិភាគ៖ «ល្បែងអុកយុទ្ធសាស្ត្រ» រវាងកម្ពុជា និងថៃ ក្រោយភាគីថៃដកខ្លួនពី MOU 2001

ការសម្រេចចិត្តដកខ្លួនជាឯកតោភាគីរបស់រដ្ឋាភិបាលថៃចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) និងការឆ្លើយតបពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាការបោះជំហានសំខាន់មួយនៅក្នុង «ល្បែងអុកនយោបាយ » ដែលមានលក្ខណៈយុទ្ធសាស្ត្រ ពហុវិមាត្រ និងប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញរវាងប្រទេសទាំងពីរ។ បន្ទាប់ពីថៃដកខ្លួន កម្ពុជាក៏បានផ្តួចផ្តើមយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយដោយសន្តិវិធីលើបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ អ្នកវិភាគមើលឃើញថា នេះគ្រាន់តែជាវិធីសាស្ត្រឆ្លើយតបមួយប៉ុណ្ណោះ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានយល់ឃើញថា នៅមានព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើនទៀត ព្រមទាំងកាលៈទេសៈ និងជំហាននានា ដែលភាគីទាំងពីរបាន និងកំពុងអនុវត្ត ពាក់ព័ន្ធនឹងច្បាប់សមុទ្រ ហើយព្រឹត្តិការណ៍ទាំងនោះបង្កជាឥទ្ធិពល និងជំរុញឱ្យមានការប្រែប្រួលចំពោះភាគីទាំងពីរទៅវិញទៅមក។ លោក ឆាំង យុ លើកឧទាហរណ៍ថា ការដាក់ពង្រាយកម្លាំងយោធានៅតាមបណ្ដោយព្រំដែន ព្រមទាំងការត្រៀមលក្ខណៈប្រយុទ្ធរួចជាស្រេច សុទ្ធសឹងតែជាសកម្មភាព ដែលជះឥទ្ធិពលដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ លោកបានបន្ថែមថា សកម្មភាពរបស់រដ្ឋាភិបាលថៃពាក់ព័ន្ធនឹងការបោះបង់ចោល MOU 2001 អាចមានមូលហេតុចម្បងមួយ គឺការចង់បម្រើផលប្រយោជន៍ដល់ក្រុមឥស្សរជនជាន់ខ្ពស់របស់ថៃ ច្រើនជាងការឆ្លើយតបទៅនឹងកាលៈទេសៈពាក់ព័ន្ធនឹងកម្ពុជា។ នេះគឺជាផ្នែកមួយនៃ «យុទ្ធសាស្ត្រប្រតិដ្ឋសាច់រឿង» របស់ថៃ ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុង ឬបម្រើដល់របៀបវារៈនយោបាយក្នុងស្រុករបស់ខ្លួនប៉ុណ្ណោះ។ អ្នកជំនាញដដែលលើកឡើងថា ដើម្បីស្វែងយល់ពីជំហររបស់ថៃ កម្ពុជាមិនត្រូវផ្តោតមើលតែលើហេតុការណ៍ដាច់ដោយឡែកណាមួយនោះទេ ប៉ុន្តែត្រូវមើលឱ្យឃើញពីទិដ្ឋភាពទាំងមូល។ សកម្មភាពទាំងឡាយមានទំនាក់ទំនងប្រទាក់ក្រឡាគ្នា…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កិច្ចការរដ្ឋបាល សម្រាប់មន្ត្រីបង្គោល ឃុំ សង្កាត់ និងមន្ត្រីលេខាធិការដ្ឋានក្រុង ស្រុក និងខេត្ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កិច្ចការរដ្ឋបាល សម្រាប់មន្ត្រីបង្គោល ឃុំ សង្កាត់ និងមន្ត្រីលេខាធិការដ្ឋានក្រុង ស្រុក និងខេត្ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅទីស្តីការ ក.ប.ទ.។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ធ្វើឡើងនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស ការកសាងរដ្ឋាភិបាលឌីជីថល ក្នុងដំណើរឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងនេះ គឺតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្នុងគោលបំណងឱ្យមន្ត្រីមានចំណេះដឹងជាមូលដ្ឋានលើជំនាញឌីជីថល អាចរៀបចំរបាយការណ៍បូកសរុបសកម្មភាពផលិតផល ក្នុងការងារមូលដ្ឋានរៀបចំទិន្នន័យតាមដានត្រួតពិនិត្យបំពេញការងារឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា អនាគតអ្នកចេះបច្ចេកវិទ្យា និងកាន់តែកើនឡើង ដូចនេះមន្ត្រីអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចេះ និងយកចិត្តទុកដាក់ ពង្រឹងសមត្ថភាព ដើម្បីតាមឱ្យទាន់នូវការរីកចម្រើនរបស់បច្ចេកវិទ្យា ពីព្រោះប្រព័ន្ធបច្ចេកវិទ្យាល្អយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើមិនចេះប្រើ ឬអត់ចង់ប្រើ គឺមិនជោគជ័យទេ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា គឺបង្ហាញអំពីការមិនបោះបង់ជនរងគ្រោះណាម្នាក់ឡើយ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ការបន្តបរិច្ចាគថវិកា ធនធាន និងសម្ភារៈផ្សេងៗជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ការងារមនុស្សធម៌ បានបង្ហាញអំពីទឹកចិត្តសប្បុរស ដោយមិនបោះបង់ជនរងគ្រោះ គ្រួសារកងទ័ពពលី គ្រួសាយុទ្ធជនរបួសពិការ និងបងប្អូនភៀសសឹកណាម្នាក់ឱ្យនៅឯកោឡើយ ។ ក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ការបន្តបរិច្ចាគធនធាន ដល់កាកបាទក្រហមកម្ពុជា ក្នុងដំណាក់កាល នៃវិបត្តិពិភពលោកកើតឡើងជាបន្តបន្ទាប់ រួមទាំងកម្ពុជាផងនោះ គឺបានបង្ហាញពីការមិនភ្លេចក្នុងការជួយសង្គម ជួយដល់អ្នកត្រូវការ និងអ្នកខ្សត់ខ្សោយជាង ។ លោកជំទាវបណ្ឌិត បានបន្តថា មួយវិញទៀត ការជួបជុំនៅពេលនេះ មិនត្រឹមតែជាកម្មវិធីប្រគល់ និងទទួលថវិកាប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជាក់បន្តអំពីទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ខ្មែរយើង ដែលតែងតែឈរជាមួយគ្នា…
-
អ្នកឧកញ៉ា ហ៊ុន តូ ថា មិនមាន អំណាចចាត់ចែងក្រុមហ៊ុន ហួយវ័ន ផេ

ភ្នំពេញ៖អ្នកឧកញ៉ា ហ៊ុន តូ បាន ធ្វើសេចក្តីបំភ្លឺ នៅថ្ងៃពុធនេះថា លោកមិន មានអំណាចចាត់ចែងក្រុមហ៊ុនទូទាត់សាច់ប្រាក់ ហួយវ័ន ផេ ដែលកំពុងមាន វិបត្តិជាមួយអតិថិជននោះទេ។ សេចក្តីបំភ្លឺក្រោយ ពីក្រុម ហ៊ុន នេះ ស្ថិត ក្នុងវិបត្តិត្រូវបិទទ្វារ និង ត្រូវដោះស្រាយបំណុលជាមួយអតិថិជន ហើយ អតិថិជនចម្រុះជាតិសាសន៍ជាង ១០០ នាក់ បាន ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា នៅមុខធនាគារជាតិ ក្នុងខណ្ឌសែនសុខ កាលពីចុងខែមេសា ដើម្បីទាមទារឱ្យក្រុមហ៊ុន សងប្រាក់របស់ពួកគេត្រឡប់ មក វិញ បន្ទាប់ពីពួកគេមិនអាចដកប្រាក់របស់ពួកគេបាន។ ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ថា លោកមានភាគហ៊ុនក្នុងក្រុមហ៊ុនហួយវ័ន ផេ ត្រឹមតែ ៣០ភាគរយទេ ហើយ ក្រុមហ៊ុនមិនបានផ្តល់សិទ្ធិអំណាចឱ្យលោកក្នុងការសម្រេចចិត្ត ឬគ្រប់គ្រងប្រតិបត្តិការនានា រួមទាំងការគ្រប់គ្រងចំណូល ចំណាយ និងសកម្មភាពប្រចាំថ្ងៃឡើយ។ ធនាគារជាតិ នៃកម្ពុជា អះអាងថា ខ្លួនបានបញ្ចប់នីតិវិធីទាក់ទងនឹងករណីក្រុមហ៊ុន…
-
ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM)ហ្វីលីពីន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នោះ លោកឧត្តមនាវីត្រី GLENN Z DIZON បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជា ដែលតែងបានសហការល្អជាមួយក្រុមសង្កេតការណ៍ក្នុងអំឡុងពេលបំពេញបេសកកម្ម ដោយបានជួយជ្រោមជ្រែងរៀបចំសម្របសម្រួល ធ្វើឱ្យក្រុម (AOT) អនុវត្តការងារបានប្រសិទ្ធភាព សុវត្ថិភាព និងបរិយាកាសល្អប្រសើរ។ លោកឧត្តមសេនីយ៍ត្រី GLENN Z DIZON បានសន្យាថា ក្នុងអាណត្តិបេសកកម្មរបស់លោក នឹងបន្តខិតខំបំពេញការងារឲ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយមិនឱ្យមានភាគីណារំលោភទៅភាគីណា ជាពិសេសការបង្កើនឡើងថែមទៀតការល្បាតនៅតំបន់ព្រំដែនដែលមានជម្លោះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ប្រធានក្រុមបេសកកម្ម AOT ថ្មី មកកាន់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង…