Category: ព័ត៌មានជាតិ

  • ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជេីញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល”

    ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជេីញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល”

    ខេត្តសៀមរាប៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល” ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកផ្នែកគ្រប់គ្រងសន្តិសុខសាយប័រ និងគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល បណ្ដាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ២៥ស្ថាប័ន សរុបប្រមាណ ៥០រូប នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ វគ្គបណ្ដុះបណ្ដាលរៀបចំឡេីងក្នុងគោលបំណងផ្ដល់ជូនសិក្ខាកាមនូវចំណេះដឹងកម្រិតខ្ពស់ និងសមត្ថភាពអនុវត្តជាក់ស្តែងក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសម្បត្តិឌីជីថល ដោយឱ្យសិក្ខាកាមអាចសម្របសម្រួលសកម្មភាពសន្តិសុខសាយប័រឱ្យស្របតាមគោលបំណងអង្គភាព ពង្រឹងក្របខណ្ឌអភិបាលកិច្ច និងលើកកម្ពស់ភាពធន់សាយប័រដោយមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកម្មវិធីសិក្សា និងស្តង់ដារវិជ្ជាជីវៈសន្តិសុខសាយប័រអន្តរជាតិកំពូលៗ រួមមាន CISSP, CISM, និង CCISO។សិក្ខាកាមមិនត្រឹមតែទទួលបាននូវចំណេះដឹងផ្នែកបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបាននូវ ផ្នត់គំនិតជាយុទ្ធសាស្ត្រក្នុងការតភ្ជាប់សន្តិសុខសាយប័រទៅនឹងគោលដៅអាជីវកម្ម និងប្រតិបត្តិការរបស់ស្ថាប័នរៀងៗខ្លួន។ សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕ ដោយ៖ង៉ាន់ ទិត្យ

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator

    ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញទទួលជំនួបពិភាក្សាការងារជាមួយស្ថាបនិកក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator និងម្ចាស់ស្ថានិកធុរកិច្ចថ្មីឌីជីថលសរុបចំនួន ១៤រូប នៅទីស្ដីការ ក.ប.ទ.។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យនិងពិភាក្សាអំពី ១-វឌ្ឍនភាពគម្រោង ARC Startup Accelerator ២- កម្មវិធី ARC Solopreneurship with ATC and Catalyst AI Academy និង ៣-បទបង្ហាញរបស់ស្ថាបនិកធុរកិច្ចថ្មីឌីជីថលចំនួន ៤រូប រួចមាន Finluy, Quicknews, Mekong Intelligence និង Prohose ដែលធុរកិច្ចថ្មីឌីជីថលទាំង ៤ នេះបានចូលរួមក្នុងកម្មវិធីពន្លឿនធុរកិច្ចថ្មីរបស់ ARC Startup Accelerator នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP រយៈពេល ១ឆ្នាំ។ សូមជម្រាបជូនថា…

  • ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សរសើរ A.C.U ក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំនេះ

    ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សរសើរ A.C.U ក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំនេះ

    ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ស្មារតីរបស់អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព,A.C.U) ក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំ២០២៦នេះ ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៩ អាណត្តិទី៤ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៨ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ ឯកឧត្តម កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៦នេះ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ បានដំណើរការពិនិត្យ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៤៣ពាក្យប្ដឹង និងបញ្ជូនសំណុំរឿងចំនួន ២ករណី មានជនសង្ស័យចំនួន ៦រូប ទៅសាលាដំបូងរាជធានីភ្នំពេញ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបន្តថា…

  • ឯកឧត្តម សំ សិទ្ធិសេរី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាប្រមូលធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

    ឯកឧត្តម សំ សិទ្ធិសេរី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាប្រមូលធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាប្រមូលធាតុចូលលើសេចក្តីព្រាង “យុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)” ក្រោមអធិបតីភាព ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញរបស់ក្រសួង វិស័យឯកជន និងគ្រឹះស្ថានអប់រំសរុបប្រមាណជា ៨០នាក់។ សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណង ១-ផ្សព្វផ្សាយទិសដៅយុទ្ធសាស្ត្ររបស់ ក.ប.ទ. លើការអភិវឌ្ឍនិងចាប់ប្រើប្រាស់បញ្ញាសិប្បនិម្មិត ជាពិសេសសម្រាប់វិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាឌីជីថល ២-ផ្សព្វផ្សាយអំពីវឌ្ឍនភាពលើការរៀបចំឯកសារយុទ្ធសាស្ត្រនេះ និង ៣-ប្រមូលធាតុចូលពីតួអង្គពាក់ព័ន្ធ ដើម្បីធានាថាយុទ្ធសាស្រ្តនេះ មានលក្ខណៈអនុវត្តនិយម ឆ្លើយតបតម្រូវការជាក់ស្តែង និងចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនៅកម្ពុជា។ ក. ប.ទ. នឹងបន្តសហការជាមួយវិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕ ដោយ៖ង៉ាន់ ទិត្យ

  • ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ថ្មី ផ្តោតលើ «ប្រសិទ្ធភាពនៃសមិទ្ធកម្ម» ឆ្លើយតបចំពោះក្តីរំពឹងទុករបស់ប្រជាពលរដ្ឋ

    ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ថ្មី ផ្តោតលើ «ប្រសិទ្ធភាពនៃសមិទ្ធកម្ម» ឆ្លើយតបចំពោះក្តីរំពឹងទុករបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានលើកឡើងថា ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានឈានដល់ដំណាក់កាលថ្មី ដែលផ្តោតការយកចិត្តទុកដាក់លើ «ប្រសិទ្ធភាពនៃសមិទ្ធកម្ម» សំដៅពង្រឹងនិងលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពនៃច្បាប់ និងសេវាយុត្តិធម៌ ដើម្បីអាចឆ្លើយតបបានប្រកបដោយ ប្រសិទ្ធភាពខ្ពស់ចំពោះក្តីរំពឹងទុក សេចក្តីត្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងសង្គមនីតិរដ្ឋ និងសង្គមដែលមានសន្តិភាពពេញលេញបរិបូរណ៍។ ត្រង់ចំណុនេះ លោករដ្ឋមន្ត្រីបានអះអាង គឺដើម្បីរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០ ដោយកសាងសង្គមជាតិមួយឱ្យខ្លាំង រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។ ឯកឧត្តម សុខ សូកេន បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញបើកកម្មវិធីសិក្ខាសាលាថ្នាក់ជាតិ លើកទី១ ស្តីពី «ការធ្វើឲ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។ បើតាមឯកឧត្តម សុខ សូកេនការកែទម្រង់ច្បាប់ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៤ ដោយផ្តាច់ចេញពីអតីត «ការកែទម្រង់ច្បាប់និង ប្រព័ន្ធយុត្តិធម៌»។ បច្ចុប្បន្ន គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដឹកនាំដោយទីស្តីការ គណៈរដ្ឋមន្ត្រី…

  • កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ

    កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ

      ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួង បានអនុញ្ញាតឱ្យ លោកជំទាវMIYAZAKI Katsura អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA Executive Senior Vice President) ជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងខណៈដែលលោកជំទាវ បានមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ បន្ទាប់ពីជំនួបសម្តែងការគួរសម ដោយទទួលបានបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ លោកជំទាវ MIYAZAKI Katsura អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA Executive Senior Vice President)លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)[Flood Protection and Drainage Improvement Project in…

  • ក្រសួងប្រៃសណីយ៍រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី“កិច្ចការពារទិន្នន័យបុគ្គល” ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការអង្គភាពក្រោមឱវាទ

    ក្រសួងប្រៃសណីយ៍រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី“កិច្ចការពារទិន្នន័យបុគ្គល” ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការអង្គភាពក្រោមឱវាទ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី «កិច្ចការពារទិន្នន័យបុគ្គល» ជូនដល់ មន្ត្រីរាជការនៃអង្គភាពចំណុះ ក.ប.ទ. ប្រមាណ ១៥០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ ក.ប.ទ.។ អង្គសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់ដល់មន្ត្រីរាជការនៃអង្គភាពចំណុះ ក.ប.ទ. អំពីសារៈសំខាន់ និងគោលការណ៍គ្រឹះនៃកិច្ចការពារទិន្នន័យបុគ្គល ព្រមទាំងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ ក.ប.ទ. បានមានប្រសាសន៍លើកឡើងថា បរិវត្តកម្មឌីជីថលទាមទារឱ្យមន្ត្រីរាជការត្រូវតែផ្លាស់ប្តូរផ្នត់គំនិត និងខិតខំអភិវឌ្ឍសមត្ថភាពជាប្រចាំ ដើម្បីដើរឱ្យទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះគឺជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹង”កិច្ចការពារទិន្នន័យបុគ្គល” ដែលជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាពក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល។ ក្នុងនោះដែរ វគ្គបណ្តុះបណ្តាលនឹងផ្តោតសំខាន់លើប្រធានបទគន្លឹះចំនួន ៣ ដែលបង្ហាញដោយវាគ្មិនជំនាញរួមមាន៖ (១). ទិន្នន័យបុគ្គល និងការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គល (២). ប្រធានទិន្នន័យ និងសិទ្ធិរបស់ប្រធានទិន្នន័យ និង (៣).…

  • គយ ដាក់ចេញវិធានការមុតស្រួច ដើម្បីបង្ក្រាបការរត់គេចពន្ធ បង្កើនចំណូល និងពង្រឹងអភិបាលកិច្ច

    គយ ដាក់ចេញវិធានការមុតស្រួច ដើម្បីបង្ក្រាបការរត់គេចពន្ធ បង្កើនចំណូល និងពង្រឹងអភិបាលកិច្ច

    នៅក្នុងជំនួបជាមួយតំណាងសភាពាណិជ្ជកម្ម និងធុរជននៅសាលាជាតិគយ កាលពីថ្ងៃអង្គារ ទី ២៨ មេសា ឯកឧត្ដម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា គយបានដាក់ចេញវិធានការមុតស្រួចក្នុងការបង្ការបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដែលគឺជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីបោសសម្អាតបាតុភាពអសកម្មរ៉ាំរ៉ៃ និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក។ ឯកឧត្ដមបានគូសបញ្ជាក់ថា វិធានការនេះត្រូវបានអនុវត្តចំពេលដែលកម្ពុជាកំពុងរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីវិបត្តិធំៗចំនួន ៣ ដែលឯកឧត្តមចាត់ទុកថាជា «ព្យុះសង្ឃរា ៣ ផ្ទួនគ្នា» រួមមាន៖ សង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជាពីសំណាក់ប្រទេសថៃ យុទ្ធនាការបង្ក្រាបសម្បុកឆបោកអនឡាញ (Online Scam) យ៉ាងក្ដៅគគុក និងវិបត្តិប្រេងឥន្ធនៈសកលដែលបណ្ដាលមកពីសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។ ក្នុងស្ថានភាពដ៏តានតឹង និងភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញនេះ ប្រធានគយ បានបញ្ជាក់ថា ការពង្រឹងអភិបាលកិច្ច និងការបង្ក្រាបអំពើរត់គេចពន្ធ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីធានាបាននូវចំណូលជាតិ និងស្ថិរភាពសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងវិបត្តិប្រេងឡើងថ្លៃ និងសម្រាលបន្ទុករបស់ធុរជន ក៏ដូចជាប្រជាពលរដ្ឋ រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយបញ្ចុះពន្ធលើរថយន្តអគ្គិសនី អាគុយ សូឡា និងបរិក្ខារចាំបាច់ដទៃទៀត។ ជាងនេះទៅទៀត រដ្ឋក៏បានទទួលបន្ទុកបង់ពន្ធជំនួសលើការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដែលធ្វើឱ្យគយបាត់បង់ចំណូលប្រមាណ ៥០លានដុល្លារក្នុងមួយខែ។ វិធានការសំខាន់មួយទៀតសម្រាប់ជួយដល់ធុរជន…

  • ក្រសួងមហាផ្ទៃ៖ ការមានស្រោមអនាម័យតាមខ្លួនមិនមែនជាភស្តុតាងដាក់ទោសពីបទលក់ខ្លួនឡើយ

    ក្រសួងមហាផ្ទៃ៖ ការមានស្រោមអនាម័យតាមខ្លួនមិនមែនជាភស្តុតាងដាក់ទោសពីបទលក់ខ្លួនឡើយ

    ក្នុងសារាចរថ្មីមួយចុះថ្ងៃទី២៧មេសា ក្រសួងមហាផ្ទៃបានណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចំណុះឱ្យក្រសួង ត្រូវបន្តផ្សព្វផ្សាយអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីដៃគូរួមភេទ។ ក្រសួងបានសង្កត់ធ្ងន់ថា សមត្ថកិច្ចមិនត្រូវយកស្រោមអនាម័យធ្វើជាកម្មវត្ថុនៃការដាក់បន្ទុក ឬចោទប្រកាន់បុគ្គលណាម្នាក់ឡើយ លើកលែងតែក្នុងករណីប្រើប្រាស់ស្រោមអនាម័យក្នុងការប្រព្រឹត្តបទល្មើសជួញដូរផ្លូវភេទជាក់ស្ដែងប៉ុណ្ណោះ។ ការមានស្រោមអនាម័យតាមខ្លួន គឺជាសិទ្ធិក្នុងការការពារសុខភាព។ ក្នុងន័យនេះ ក្រសួងលើកទឹកចិត្តឲ្យអាជ្ញាធរផ្សព្វផ្សាយពីសារសំខាន់នៃការរក្សាទុក និងចែកចាយស្រោមអនាម័យនៅតាមទីតាំងចាំបាច់នានា ជាពិសេសនៅតាមមូលដ្ឋានសេវាកម្សាន្ត រង្គសាល បៀរហ្គាឌិន សណ្ឋាគារ ផ្ទះសំណាក់ ឬគ្រប់ទីកន្លែងដែលសង្ស័យថាមានការរួមភេទ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបង្ការ។ សម្រាប់ប្រជាជនដែលបម្រើការក្នុងសេវាកម្សាន្ត ហើយសង្ស័យថាមានផ្ទុកមេរោគអេដស៍ ត្រូវជំរុញឱ្យពួកគាត់ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដើម្បីទទួលបានសេវាថែទាំ និងព្យាបាលបានទាន់ពេលវេលា។ យោងតាមក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាផ្សព្វផ្សាយ និងលុបបំបាត់ទស្សនៈយល់ច្រឡំថា នៅកម្ពុជាគ្មានអេដស៍ទៀតទេ។ គ្រប់ភាគីត្រូវបន្តអប់រំអំពីហានិភ័យនៃមេរោគអេដស៍ និងជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ ជាដាច់ខាតក្នុងការរួមភេទជាមួយដៃគូ ដើម្បីទប់ស្កាត់ការចម្លង។ កាលពីចុងឆ្នាំ ២០២៥ ក្រុមអ្នកជំនាញបានប្រកាសផ្ដោតគោលដៅស្វែងរកអ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង ៤ពាន់នាក់ ដែលកំពុងរស់នៅដោយមិនទាន់ដឹងពីស្ថានភាពផ្ទុកមេរោគរបស់ខ្លួន ដើម្បីជំរុញឱ្យពួកគេធ្វើតេស្ត និងទទួលបានសេវាព្យាបាលទាន់ពេលវេលា។ យោងតាមសារលិខិតរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២៥ កន្លងទៅ នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍សរុបប្រមាណ ៧ម៉ឺន ៦ពាន់នាក់។ ក្នុងនោះ អ្នកកំពុងទទួលការព្យាបាលមានចំនួនជាង ៧ម៉ឺន១ពាន់នាក់។ ដោយឡែក…

  • ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសបន្តបញ្ចុះតម្លៃសម្រាប់រថយន្តដឹកទំនិញប្រភេទ D & E និងការផ្តល់ជូន​សេវាកម្មអូសសណ្តោងឥតគិតថ្លៃ

    ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសបន្តបញ្ចុះតម្លៃសម្រាប់រថយន្តដឹកទំនិញប្រភេទ D & E និងការផ្តល់ជូន​សេវាកម្មអូសសណ្តោងឥតគិតថ្លៃ

    ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានប្រកាសពីការបន្តបញ្ចុះតម្លៃ សម្រាប់រថយន្តដឹកទំនិញប្រភេទ D & E និងការផ្តល់ជូនសេវាកម្មអូសសណ្តោងដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបន្ថយការចំណាយប្រតិបត្តិការលើវិស័យភស្តុភារកម្ម និងសហគ្រាសដឹកជញ្ជូនទំនិញនៅកម្ពុជា ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែមេសា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ជាក់ ថាក្នុងកាលៈ​ទេសៈ​ដែលប្រេងឥន្ធនៈទីផ្សារអន្តរជាតិ មានតម្លៃខ្ពស់បាន និងកំពុងបង្កជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដល់ថ្លៃចំណាយប្រតិបត្តិការ​លើវិស័យភស្តុភារកម្ម និងសហគ្រាសដឹកជញ្ជូនទំនិញនៅកម្ពុជា រាជរដ្ឋាភិបាលតាមរយៈថ្នាក់ដឹកនាំក្រសួង សាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឯកភាពបន្តផ្តល់ការបញ្ចុះ តម្លៃពិសេសសម្រាប់រថយន្តដឹក​ទំនិញ ដើម្បីធានាស្ថិរភាព នៃប្រព័ន្ធដឹកជញ្ជូន និងជួយបន្ថយបន្ទុកចំណាយរបស់ សហគ្រាស ឬអាជីវករធ្វើអាជីវកម្មដឹក​ជញ្ជូនទំនិញ ។ ការបន្តផ្តល់ជូននេះ រួមមាន៖ ១. បន្តបញ្ចុះតម្លៃ៤០% និង៦០% សម្រាប់រថយន្តដឹកទំនិញប្រភេទ D និង E រយៈពេល៦ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ។ ២. ផ្តល់សេវាអូសសណ្តោងឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦…