Category: ព័ត៌មានជាតិ

  • ថៃផ្ទុះអាវុធនៅច្រកអូរស្មាច់ ពេលក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍

    ថៃផ្ទុះអាវុធនៅច្រកអូរស្មាច់ ពេលក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍

    ក្រសួងការពារជាតិកម្ពុជាបានបង្ហាញការសោកស្តាយបំផុត ដែលយោធាថៃបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់ ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងអំឡុងពេលដែល​ក្រុម​អនុព័ន្ធ​យោធា​បរទេសប្រចាំកម្ពុជាចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រសួងបញ្ជាក់ថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស ភាគីកម្ពុជាបានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់កងទ័ពភូមិភាគទី២ថៃរួចរាល់ហើយ។ ប៉ុន្តែហេតុការណ៍នេះនៅតែកើតមានឡើង ដែលជាការប្រព្រឹត្តិផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។ ក្រសួងបន្ថែមថា កងកម្លាំងរបស់កម្ពុជាកំពុងបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ ក្រសួងការពារជាតិរំលឹកថា ក្នុងនាមជារដ្ឋគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់ប្រទេសទាំងពីរ ។ កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥…

  • គណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ សរសើរពីភាពធន់របស់កម្ពុជា

    គណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ សរសើរពីភាពធន់របស់កម្ពុជា

    ភ្នំពេញ៖ ប្រធានគណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)​បានសរសើរពីភាព​ធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះកត្តាប្រឈមមួយចំនួន។ ក្នុងជំនួបពិភាក្សាការងាជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៨ ខែមេសា​នៅធនាគារជាតិ គណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកប្រធាន យ៉ាស៊ូតូ វ៉ាតាណាបេ (Yasuto Watanabe) ,ប្រធានគណៈប្រតិភូបានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍​ដែលសកលលោកកំពុងជួបប្រទះកត្តាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃប្រេងឥន្ធនៈ។ ជាមួយគ្នានេះលោកបានលើកឡើងពីឥទ្ធិពលនៃកត្តាប្រឈមថ្មីៗដែលអាចធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លះៗ ប៉ុន្តែក៏នៅរក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបគោលនយោបាយមានប្រសិទ្ធភាព។ លើសពីនេះ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាបានទំនុកចិត្តលើប្រព័ន្ធធនាគារ ស្ថានភាពគុណភាពឥណទាន និងការអនុវត្តវិធានការមួយចំនួន ផងដែរ។ ក្នុងជំនួបដដែលលោកជំទាវទេសាភិបាលធនាគារជាតិបានថ្លែងអំណរគុណចំពោះការចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ។លោកជំទាវក៏បានជម្រាបគណៈប្រតិភូអំពី​គោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍ​វិស័យ​ថាមពល ដោយផ្តោតលើប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងថាមពលស្អាត ដែលជាកត្តាយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់​ពីការកើនឡើងតម្លៃប្រេងឥន្ធនៈ។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីអទិភាពនៃការពង្រីកឥណទាន​ដល់សហគ្រាស​ខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ៕ដោយ៖ទួន សុផល

  • លទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ នឹងបង្ហាញក្នុងសិក្ខាសាលាមួយនៅសប្ដាហ៍ក្រោយ

    លទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ នឹងបង្ហាញក្នុងសិក្ខាសាលាមួយនៅសប្ដាហ៍ក្រោយ

    ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងរៀបចំសិក្ខាសាលាស្តីពី«ការបង្ហាញលទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធ នៃដំណើរការ អ៊ិនកូដអក្សរខ្មែរ(Presenting Research Result on Khmer Encoding Structure)»នៅពាក់កណ្ដាលសប្ដាហ៍ក្រោយ។ អាន៖តាមការជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ​ សិក្ខាសាលាស្តីពី«ការបង្ហាញលទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធ នៃដំណើរការ អ៊ិនកូដអក្សរខ្មែរសិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨និង​៣០នាទីព្រឹក នៅសាលទន្លេសាប អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយពីលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ ដែលបានចាប់ផ្តើមឡើងតាំងពីចុងឆ្នាំ២០២០ ដោយមានការចូលរួមពីអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិ មកពីស្ថាប័នផ្សេងៗ ដូចជាអង្គការ SIL បណ្ឌិត្យសភាឌីជីថលកម្ពុជា ជាដើម។ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានរួមចំណែកផ្តល់ធាតុចូលក្នុងការសិក្សាស្រាវជ្រាវនេះផងដែរ។ ប្រភពដដែលបញ្ជាក់ថា ប្រសិនបើសាធារណជនមានបំណងចូលរួមដោយផ្ទាល់ សូមបំពេញពាក្យស្នើសុំតាមបញ្ជាប់ដែលផ្តល់​ជូនក្នុងសេចក្តីជូនដំណឹង៕ ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ

  • អ្នកអភិរក្សលែងសត្វពង្រូល ដែលជាសត្វកម្រជិតផុតពូជទៅទីជម្រកធម្មជាតិ

    អ្នកអភិរក្សលែងសត្វពង្រូល ដែលជាសត្វកម្រជិតផុតពូជទៅទីជម្រកធម្មជាតិ

    ភ្នំពេញ៖សត្វពង្រូលដែលជាប្រភេទសត្វកម្រមួយក្បាលត្រូវបានអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី ដោះលែងចូលទៅក្នុងព្រៃធម្មជាតិឱ្យមានសេរីភាពវិញ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា សត្វពង្រូលនេះ ត្រូវបានប្រជាពលរដ្ឋ និងព្រះចៅអធិការវត្តញ៉ាង ក្នុងខេត្តរតនគិរី ប្រគល់ជូនមន្ទីរបរិស្ថានខេត្តរតនគិរី និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។បន្ទាប់ពីពិនិត្រឃើញថា សត្វពង្រូលនេះ មិនមានរបួស និងមានសុខភាពល្អ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅក្នុងជម្រកធម្មជាតិ យើងបានសហការធ្វើការលែងនៅទីតាំងសមស្រប ដែលងាយក្នុងការស្វែងរកចំណី និងមានសុវត្ថិភាពនាដែនជម្រកសត្វព្រៃលំផាត់ ជាទីតាំងដែលយើងកំពុងអនុវត្តគម្រោងឥណទានកាបូនរេដបូក។បើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា សត្វពង្រូល ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វដែលជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ កត្តាគំរាមកំហែងដល់សត្វពង្រូលមួយចំនួន មានដូចជា ការបាត់បង់ទីជម្រក ការបរបាញ់ ដាក់អន្ទាក់ និងការជួញដូរជាដើម។គួរបញ្ជាក់ថាសត្វពង្រូល មានឈ្មោះតាមភាសាអង់គ្លេសហៅថា( Sunda Pangolin)ជាប្រភេទ ថនិកសត្វ និងសត្វដែលស្លូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ ស្ទើរពេញដងខ្លួន ។ជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួនដើម្បីការពារខ្លួន៕ដោយ៖ម៉ាដេប៉ូ

  • កម្ពុជាដាក់គោលដៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ដើម្បី ទប់ស្កាត់ការរាលដាលនៃជំងឺមិនឆ្លង

    កម្ពុជាដាក់គោលដៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ដើម្បី ទប់ស្កាត់ការរាលដាលនៃជំងឺមិនឆ្លង

    ភ្នំពេញ៖ប្រទេស កម្ពុជា បាន ដាក់ ផែនការកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ ឲ្យ ដល់ ៣០ភាគរយ នៅត្រឹម ឆ្នាំ ២០៣០ ប្រយោជន៍ ដើម្បីជួយការពារកុមារ យុវ ជន ស្ត្រី និងប្រជាជនទាំងមូលពីជំងឺមហារីក ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមិនឆ្លងផ្សេងទៀត”។ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បាន បញ្ជាក់នៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ កាលពីថ្ងៃចន្ទទី២៧ ខែមេសា ថា កម្ពុជាកំពុងបង្កើតយុទ្ធសាស្រ្តថ្មីសម្រាប់ឆ្នាំ ២០២៧-២០៣១ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នេះ។ ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការគ្រប់គ្រងផលិតផលថ្នាំជក់មានសារៈសំ ខាន់ណាស់ក្នុងការការពារអាយុជីវិត និងអនាគតរបស់ប្រជាជន ខណៈប្រទេសអាស៊ីអាគ្នេយ៍បច្ចុប្បន្នមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ១,៦លាននាក់។ឯកឧត្តម ឈាង រ៉ា ថាការអនុវត្តច្បាប់គ្រប់គ្រងផលិតផលថ្នាំជក់ គឺជារឿងចាំបាច់បំផុតក្នុងការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយការព្រមានសុខភាព និងការហាមឃាត់ការជក់បារីនៅកន្លែងសាធារណៈ។ ជាមួយ គ្នានេះ រដ្ឋាភិបាល ក៏បាន ដាក់គោលដៅអប់រំប្រជាពលរដ្ឋពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិចផងដែរ។អង្គការសុខភាពពិភពលោក បានឳ្យដឹងថា ការប្រើប្រាស់ថ្នាំជក់នាំឱ្យមនុស្សស្លាប់ប្រមាណ ១៥.០០០នាក់នៅកម្ពុជាក្នុងមួយឆ្នាំៗ ធ្វើឳ្យប៉ះពាល់ដល់គ្រួសារ សហគមន៍ និងដាក់បន្ទុកសេដ្ឋកិច្ចប្រមាណ…

  • អង្គការ FAO ព្រមានកម្ពុជាឳ្យត្រៀមទប់ទល់ហានិភ័យពីការកើនឡើងកម្ដៅ

    អង្គការ FAO ព្រមានកម្ពុជាឳ្យត្រៀមទប់ទល់ហានិភ័យពីការកើនឡើងកម្ដៅ

    ភ្នំពេញ៖អង្គការអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិ (FAO)ជំរុញឳ្យកម្ពុជា ចាត់វិធានការទប់ស្កាត់បញ្ហាប្រឈមចំពោះ ការកើន ឡើងកំដៅទុកមុនជា  បន្ទាន់ ដើម្បីបញ្ចៀស ផលប៉ះពាល់ធ្ងន់ធ្ងរបែបណាមួយ ដល់ សន្តិសុខស្បៀង និងជីវភាព ប្រជាពលរដ្ឋ។ យោងតាម FAO ការកើនឡើងសីតុណ្ហភាព និងបាតុភូត អែល នីណូ(El Nino )កំពុងក្លាយជាបញ្ហាប្រឈម និងការដាក់សម្ពាធ កាន់តែខ្លាំងឡើងសម្រាប់វិស័យកសិកម្មទូទាំងពិភពលោក រួមទាំ ងកម្ពុជា ផងដែរ។របាយការណ៍រួមកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ដោយអង្គការ FAO និងអង្គការឧតុនិយមពិភពលោកបានបង្ហាញពីការកើនឡើងកំដៅ ដែលជាការគំរាមកំហែងដ៏ធំដល់ផលិតកម្មស្បៀងអាហារ ជីវភាពរស់នៅជនបទ និងកម្មករកសិកម្មនៅទូទាំងពិភពលោក។របាយការណ៍បានពន្យល់ថា ដំណាំ ផលិតផលសត្វ និងជលផលទាំងអស់នឹងរងផលប៉ះពាល់ ក្នុងករណីលើសកម្រិតកម្ដៅដែលបានកំណត់ ហើយផលប៉ះពាល់នឹងលឿនជាងការរំពឹងទុក បើសិនមិនបានទប់បញ្ហាទុកជាមុន ដូចជា ការ ធ្លាក់ ចុះ ទិន្នផល ដំណាំ ការ ចិញ្ចឹម សត្វ ចុះ ខ្សោយ ការ នេសាទ ធ្លាក់ចុះ ហានិភ័យ…

  • ថៃ ប្រាប់កម្ពុជាពី ដំណើរការឆ្ពោះទៅលុបចោលអនុស្សរណៈឆ្នាំ២០០១

    ថៃ ប្រាប់កម្ពុជាពី ដំណើរការឆ្ពោះទៅលុបចោលអនុស្សរណៈឆ្នាំ២០០១

    ភ្នំពេញ៖ប្រមុខការទូតថៃ លោក ស៊ីហាសាក់ ផួងកេតកែវ(Sihasak Phuangketkeow ) បាន ប្រាប់ សមភាគីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដោយផ្ទាល់មាត់ថា ប្រទេសថៃ កំពុង ដំណើរការលុប ចោល អនុស្សរណៈ(MoU 44) ឆ្នាំ ២០០១ ជាមួយកម្ពុជា ប៉ុន្តែ នឹង មិនបោះបង់ ចោល ការចរចារឿង ព្រំដែនរវាងប្រទេសទាំងពីរនោះទេ។ ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រាក់ សុខុន នៅប្រទេស ប្រ៊ុយណេកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានជូនដំណឹងថា ប្រទេសថៃកំពុងតែស្ថិតក្នុងដំណើរការនៃការលុបចោល MoU ឆ្នាំ២០០១ ដែល កំពុងស្ថិតក្នុងដំណាក់កាលដាក់ជូនគណៈរដ្ឋមន្ត្រីថៃពិចារណានៅឡើយ ហើយប្រទេសថៃនឹងផ្ញើលិខិតជូនទៅកាន់ភាគីកម្ពុជា ក្រោយពីគណៈរដ្ឋមន្ត្រីថៃបានពិចារណាចប់រួចរាល់។លោក បានបញ្ជាក់ថា ការសម្រេចលុបចោល (MoU) ឆ្នាំ២០០១ ជាឯកតោភាគី មិនមានន័យថាការលុបចោលការចរចាជាមួយកម្ពុជានោះទេ។ តែផ្ទុយទៅវិញ…

  • ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

    ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

    ភ្នំពេញ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាងនិងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណបនិងលំហអាកាស នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៥ នាក់ ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យដៃគូមួយចំនួននៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា ។ អត្ថប្រយោជន៍ និងលក្ខខណ្ឌដូចខាងក្រោម៖ ១. អត្ថប្រយោជន៍នៃការសិក្សានិស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ ២. លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ ៣. កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង ដោយ៖ង៉ាន់ ទិត្យ

  • និវត្តជនទទួលបានការគាំពារពីរាជរដ្ឋាភិបាល

    និវត្តជនទទួលបានការគាំពារពីរាជរដ្ឋាភិបាល

    ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះ​សុខុមាលភាពរបស់និវត្តជន តាមរយៈការជំរុញប្រព័ន្ធគាំពារសង្គម និងការដំឡើងប្រាក់សោធននិវត្តន៍ ជាបន្តបន្ទាប់ ដើម្បីធានាឱ្យអតីតមន្ត្រីរាជការអាចរស់នៅក្នុងជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូរ នេះបើតាមឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន។ ឯកឧត្តម សុខ សូកេន សម្តែងនូវការដឹងគុណ និងការចងចាំយ៉ាងជ្រាលជ្រៅចំពោះអតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ចនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា វិស័យអធិការកិច្ចត្រូវបានបន្តធ្វើកំណែទម្រង់ឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ស្របតាមឆន្ទះដ៏មុតស្រួច និងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកពីគុណូបការៈដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំកសាងប្រទេសពីចំណុចសូន្យ និងដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតសម្រេចបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពគំរូជាច្រើនដែលអតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានិវត្តជន ធ្លាប់បានរួមចំណែកការពារនិងបម្រើជាតិមាតុភូមិ ព្រមទាំងបានផ្តល់ជូននូវលិខិតថ្លែងអំណរគុណ ក្រម៉ា និងថវិកាឧបត្ថម្ភដ៏ថ្លៃថ្លា ជូនដល់និវត្តជនគ្រប់រូបផងដែរ៕

  • ធនាគារជាតិនៃកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារ

    ធនាគារជាតិនៃកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារ

    ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ សម្រាប់ប្រតិបត្តិការអាជីវកម្ម គាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព និងគួរឱ្យទុកចិត្តជាងមុននៅក្នុងប្រទេសកម្ពុជា ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពនេះ នឹងនាំកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ដ៏មហិច្ឆតា ក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការសម្រេចគោលដៅទាំងនេះ នឹងតម្រូវឱ្យមានសេដ្ឋកិច្ចដែលមានការរួមបញ្ចូលភាពចម្រុះ និងមានផលិតភាពជាងមុន ។ ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុនេះឡើង ដើម្បីរួមចំណែកក្នុងការដោះស្រាយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ដោយជួយពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចបៃតង តាមរយៈការពង្រឹងសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ និងបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដែលមានលក្ខណៈអំណោយផលសម្រាប់គម្រោងវិនិយោគបៃតង សំដៅជំរុញដំណើរអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យោងតាមរបាយការណ៍អាកាសធាតុនិងអភិវឌ្ឍន៍ប្រទេសកម្ពុជារបស់ក្រុមធនាគារពិភពលោក កម្ពុជាជាប់ចំណាត់ថ្នាក់ទី៦២ ក្នុងចំណោមប្រទេសចំនួន ១៩១ នៅក្នុងសន្ទស្សន៍ហានិភ័យព័ត៌មានឆ្នាំ២០២២ ដែលជាការវាយតម្លៃហានិភ័យសម្រាប់វិបត្តិមនុស្សធម៌ និងគ្រោះមហន្តរាយ ។ កម្ពុជាក៏ងាយរងគ្រោះខ្លាំងចំពោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ បើគ្មានការសម្របខ្លួន និងការកាត់បន្ថយឱ្យបានគ្រប់គ្រាន់ទេ ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យខាតបង់រហូតដល់ ៩% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា នៅឆ្នាំ ២០៥០ និងបង្កើនអត្រាភាពក្រីក្ររហូតដល់ ៦% នៅឆ្នាំ២០៤០ ។ របាយការណ៍ដដែលប៉ាន់ប្រមាណថា…