Category: ព័ត៌មានជាតិ

  • អ្នកអភិរក្សលែងអណ្តើកសមុទ្រប្រភេទល្មិចមួយក្បាលឱ្យត្រឡប់ទៅកាន់សមុទ្រវិញ

    អ្នកអភិរក្សលែងអណ្តើកសមុទ្រប្រភេទល្មិចមួយក្បាលឱ្យត្រឡប់ទៅកាន់សមុទ្រវិញ

    ភ្នំពេញ៖អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) គឺជាល្មូនកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។នៅប្រទេសកម្ពុជា​សត្វល្មូនដ៏កម្រនេះ​ជារឿយៗ ត្រូវបានប្រទះឃើញឡើងពងនៅកោះដាច់ស្រយាលដូចជាកោះពូលូវ៉ៃជាដើម។​សត្វប្រភេទ​នេះវាស៊ីស្មៅសមុទ្រជាអាហារ មានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ហើយត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយ​ច្បាប់ជលផលកម្ពុជាផងដែរ។ អង្គការអភិរក្សសមុទ្រកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ថា នាថ្មីៗមកនេះក្រុមការងាររបស់ខ្លួន បាន​សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលែងអណ្តើកសមុទ្រប្រភេទល្មិចមួយក្បាលត្រឡប់ទៅសមុទ្រវិញ។ អណ្តើកនេះ​ត្រូវបាន​ជាប់ក្នុងមងក្តាមដោយអចេតនា ហើយត្រូវបានបងប្អូនប្រជានេសាទនៅកោះពោធិ៍ ប្រគល់ជូនសន្តិសុខលម្ហសមុទ្រ​យ៉ាងមាន​សុវត្ថិភាព។ ពិធីលែងអណ្តើកល្មិចចូលរួមដោយ ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មា​ធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោក ហ៊ួរ មិថុនា អភិបាលរងអភិបាលខេត្តកែប៕ ដោយ៖ម៉ាដេប៉ូ

  • សិង្ហបុរីបង្ហាញការគាំទ្រយ៉ាងសកម្មដល់គម្រោងការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា

    សិង្ហបុរីបង្ហាញការគាំទ្រយ៉ាងសកម្មដល់គម្រោងការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា

    នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា បានលើកឡើងពីគម្រោងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន រវាងប្រទេសទាំងពីរ កម្ពុជានិងសិង្ហបុរី។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានអនុវត្ត “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន” របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញសកម្មភាពលើភាពស្អាត ភាពបៃតង និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីគម្រោង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន ការគ្រប់គ្រងសំណល់ ការទប់ស្កាត់ការបំពុលទឹក និងខ្យល់សាធារណៈ ក្នុងការជំរុញសកម្មភាពឆ្ពោះទៅភាពស្អាត ព្រមទាំងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការប្រមូលទុកដាក់ និងគ្រងសំរាមនិងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញកិច្ចសហប្រតិបត្តិការលើការងារទីផ្សារកាបូន រួមទាំងសកម្មភាពកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារនិងអភិរក្សបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបង្ហាញការគាំទ្ររបស់ប្រទេសសិង្ហបុរី ដើម្បីពិនិត្យ…

  • មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រ ចំនួន ៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

    មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រ ចំនួន ៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

    អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មានទាំងក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងក្នុងប្រវត្តិសាស្ត្រស្ថាប័ន Monde Selection ផ្ទាល់។ ត្រឹមរយៈពេលជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានការគាំទ្រ និងមានភាពលេចធ្លោទាំងរសជាតិ និងគុណភាពផលិតផល ដោយឈ្នះមេដាយមាសសរុបចំនួនរហូតដល់ ៥៦ ពានរង្វាន់ពេជ្រចំនួន ១០ និងជាប់ក្នុងបេក្ខភាព Prize of the Jury ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោកពីស្ថាប័ន Monde Selection។ បន្ថែមពីនោះផលិតផលក្រុមហ៊ុន វឌ្ឍនៈ ក៏ត្រូវបានទទួលស្គាល់ពីគុណភាព និងទទួលបានពានមាសពីស្ថាប័ន World Beer Award ចំនួន ១៨ គិតត្រឹមឆ្នាំ២០២៥។ ទោះមានវត្តមានក្នុងទីផ្សារត្រឹមរយៈពេលខ្លី ក្រុមហ៊ុន វឌ្ឍនៈ តែងផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់បំផុតលើកត្តាគុណភាព សុវត្ថិភាពជាចម្បង ហើយថ្មីៗនេះ ក្រុមហ៊ុន វឌ្ឍនៈ…

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training”

    ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training”

    (ភ្នំពេញ)៖ ក្រោមកិច្ចសហការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយនិង UNIDIR ក្រោមជំនួយឧបត្ថមគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសកាណាដា បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training” ក្នុងគោលបំណងពង្រឹងសមត្ថភាពសន្តិសុខសាយប័រនៅកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងវិទ្យាស្ថានស្រាវជ្រាវការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ (The United Nations Institute for Disarmament Research – UNIDIR) ព្រមទាំងអ្នកជំនាញសន្តិសុខសាយប័រមកពីបណ្ដារក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនសរុបមានចំនួន ៣៨រូប នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ភ្នំពេញ។ វគ្គបណ្តុះបណ្តាលខាងលើបានផ្ដោតសំខាន់ទៅលើប្រធានបទរួមមាន៖ អភិបាលកិច្ចសន្តិសុខសាយប័រ (Cybersecurity Governance), ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបបន្ទាន់លើហេដ្ឋារចនាសម្ព័នព័ត៌មានសំខាន់ៗ (Risk Management and Incident Respond to Critical Information Infrastructures) និងការអនុវត្តលំហាត់ (Table-Top Exercise) ៖…

  • អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”ឆ្នាំ២០២៦

    អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”ឆ្នាំ២០២៦

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) សហការជាមួយ ក្លឹបសរសេរកូដស្រ្តី(Sisters of Code) វិទ្យាស្ថានអាយធី អេឃើដឺមី ស្ទេប (IT Academy STEP) កម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងៗនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន” ឆ្នាំ២០២៦ ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងសាធារណជនសរុបប្រមាណ៣៧០ នាក់ នៅទីស្តីការ ក.ប.ទ.។ ព្រឹត្តិការណ៍អបអរសាទរនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយឲ្យក្មេងស្រី និងស្រ្តីយល់ដឹង និងចាប់អារម្មណ៍ទៅលើការសិក្សា និងការងារ ផ្នែកបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលលសកម្មភាពអប់រំជាច្រើនដូចជា ការថ្លែងសុន្ទរកថាខ្លីពីស្រ្តីជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា កិច្ចពិភាក្សាតុមូល រវាងស្រ្តីក្រោមប្រធានបទ ស្រ្តីក្នុងវិស័យបញ្ញាសិប្បនិម្មិត និងការបង្ហាញផ្ទាល់ដោយក្មេងស្រី អំពីការបង្កើតគេហទំព័រក្នុងដោយប្រើបញ្ញាសិប្បនិម្មិតជាជំនួយ> ដោយ៖ង៉ាន់ ទិត្យ

  • កុមារី ៣រូប ក្លាយជាម្ចាស់ជ័យលាភី ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦

    កុមារី ៣រូប ក្លាយជាម្ចាស់ជ័យលាភី ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦

    ភ្នំពេញ៖ ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២.៦៨៧ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្តរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ ក្នុងដំណាក់កាលទី២ គណៈកម្មការបានសម្ភាសន៍បេក្ខជនទាំង ១០រូប លើការ បកស្រាយពន្យល់ខ្លឹមសារនៃសំបុត្ររបស់បេក្ខជនទាំង ១០រូប ហើយគណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនជ័យលាភីចំនួន ៣រូប ដូចខាងក្រោម៖ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពីលទ្ធផល នៃការប្រឡងប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបញ្ជូនសំបុត្រដែលទទួលបានជ័យលាភីលេខ១ ជាតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក UPU ចំនួន ១៩២ប្រទេស៕ ដោយ៖ង៉ាន់ ទិត្យ

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»

    ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារ​សាធារណៈ​តែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ ដល់សុខទុក្ខ​របស់​មន្រ្តីរាជការទាំងអស់ដែលបម្រើការងារនៅ​ក្រោមចំណុះក្រសួង​ ។ទន្ទឹមនេះឯកឧត្តមបានផ្តួចផ្តើមឱ្យ មានក្រុមការងារទទួល​បន្ទុកអនុវត្ត​គម្រោងគិតគូរលើសុខុមាលភាពមន្រ្តីនៃ​ក្រសួង​មុខងារសាធារណៈ ដែលហៅកាត់ថា អឹមស៊ីអេស អេច ផ្លឺស(MCS H+)។ តាមរយៈសេចក្តីរាយការណ៍បានឱ្យដឹងថា កន្លងមកក្រុមការងារ MCS H+ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវកាដូ​អនុស្សាវរីយ៍ ក៏ដូចជាថវិកាចូលរួមគាំទ្រទៅដល់សុខុមាលភាព និងការរំលែក​ទុក្ខផ្សេងៗជូនទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ប្រមាណជាង​១០០ករណី រួចមកហើយ។ មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ត្រូវបានផ្តល់ឱកាសឱ្យមានការពិនិត្យសុខភាពប្រចាំ​ឆ្នាំជូនជាទៀងទាត់។ ក្នុងកម្មវិធីពិនិត្យសុខភាពប្រចាំ​ឆ្នាំជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ចំណុះក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងថា ការងារជោគជ័យ​អាស្រ័យលើមន្រ្តីមាន «សុខភាពល្អ»។ឯកឧត្តមក៏បានអរគុណ​ដល់មន្រ្តីនៃ​ក្រសួងមុខងារ​សាធារណៈគ្រប់ជាន់​ថ្នាក់​ដែលបានខិតខំ​ប្រឹងប្រែងបំពេញភារកិច្ចដោយ​អស់​ពីកម្លាំងកាយចិត្តទោះក្នុង​កាលៈទេសៈ​សុខភាពយ៉ាងណាក៏ដោយ ក៏នៅតែ​ខិតខំបំពេញ​កាតព្វកិច្ចរបស់ខ្លួនឱ្យទទួលបាន​សមិទ្ធផល​យ៉ាងច្រើន និងថ្មីៗជូន​ដល់ក្រសួង។ ឯកឧត្តមបានបន្ថែមថា ក្នុងវេលានេះជាការគិតគូររួមចំណែក និង​ការតបស្នងដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ​នៃក្រសួង​មុខងារសាធារណៈទាំងអស់ គឺខ្ញុំមានតែការផ្តល់ជូននូវការយកចិត្ត​ទុកដាក់លើការថែទាំ ពិនិត្យតាមដានសុខភាព និងការ​ព្យាបាល​ជូនដល់មន្រ្តីទាំងអស់។ សូមជម្រាបថា កម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនេះមានការចូលរួមគាំទ្រ ដំណើរប្រតិបត្តិការដោយសម្ព័ន្ធគ្រូពេទ្យសហភាព​សហព័ន្ធ​យុវជន​កម្ពុជា(DA-UYFC) ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ នៅ​សាលាភូមិន្ទរដ្ឋបាល ៕ដោយ៖ វណ្ណលុក

  • សម្តេចតេជោ រំលឹកដល់មន្រ្តីឱ្យរួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ

    សម្តេចតេជោ រំលឹកដល់មន្រ្តីឱ្យរួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ

    ត្បូងឃ្មុំ៖សម្ដេចតេជោ ហ៊ុន សែន នាឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តត្បូងឃ្មុំ ដែលជាខេត្តមានច្រកព្រំដែន ជាមួយប្រទេសវៀតណាមផងនោះ សម្ដេច​បានលើក​ឡើងពីការគាំទ្រ ដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ និងបានណែនាំមន្ត្រី រួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធជាដើម ។ មានប្រសាសន៍កាលព្រឹកថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹក​នាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំនេះសារជាថ្មី ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តត្បូងឃ្មុំ ទាំងអស់ ដែលបានខិតខំបំពេញការងារ បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេស ការរួមគ្នា​រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម ។ ជាខេត្តមានច្រកព្រំដែនជាមួយប្រទេសវៀតណាមផងនោះ សម្ដេច​បានលើក​ឡើងពីការគាំទ្រ ដល់ការប្រមូលប្រាក់ចំណូល​ទាំងផ្នែកពន្ធគយ និងបានណែនាំដល់មន្ត្រីឱ្យរួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធជាដើម ។ជាមួយនេះ សម្តេច ក៏បានណែនាំឱ្យខិតខំគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាពិសេស…

  • ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ

    ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ

    ភ្នំពេញ៖ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ទី២៥ ខែមេសា បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែកជូន​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ ។ ក្នុងឱកាសនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះការយក​ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃ​រដ្ឋបាល​ស្រុកគាសក្រឡដែលបានឆ្លើយតប និងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយមិនប្រកាន់​និន្នាការនយោបាយ ឬរើសអើងចំពោះប្រជាពលរដ្ឋណាមួយឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចំពោះស្ថាន​ភាពរស់​នៅរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកក្នុងពេលបច្ចុប្បន្ន ដូចជាគ្រោះធម្មជាតិ, ផលប៉ះពាល់កើតចេញពីជម្លោះ​នៅតាម​តំបន់ព្រំដែនកម្ពុជា-ថៃ និងមជ្ឈិមបូព៌ាជាដើម។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ឱ្យចូលរួមកសាងសាមគ្គីភាព និងសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជាកម្លាំងក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ បានឧបត្ថម្ភជាថវិកាចំនួនជាង១២លានរៀល​សម្រាប់​ទិញជាស្បៀងអាហារចែកជូន​ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩៩គ្រួសារ៕ដោយ៖ គ្រី សម្បត្តិ

  • បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងបុរីជារី សង្កាត់ចោមចៅ២ ឃាត់ខ្លួនជនជាតិបង់ក្លាដែស ១២នាក់

    បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងបុរីជារី សង្កាត់ចោមចៅ២ ឃាត់ខ្លួនជនជាតិបង់ក្លាដែស ១២នាក់

    ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scam) មួយកន្លែងស្ថិតក្នុងបុរីជារីផ្ទះលេខ ០៦J ផ្លូវលេខ ០៧ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិ​បង់ក្លាដែស ចំនួន ១២នាក់ និងដកហូត​កុំព្យូទ័រ All-in-One ចំនួន ២៦គ្រឿង, ម៉ូនីទ័រ ១៣គ្រឿង, ធុង CPU ១១គ្រឿង និងលិខិតឆ្លងដែន​ចំនួន ១៤ក្បាល។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)ឱ្យដឹងថា ប្រតិបត្តិការ​​បង្ក្រាប​បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។យោងតាម​ការស៊ើបអង្កេត និងពិនិត្យកោសល្យ​វិច្ច័យលើឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចបានរកឃើញថា ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំង​ខាងលើ ដើម្បីធ្វើសកម្មភាព​ប្រព្រឹត្ត​បទល្មើស ឆបោកតាមប្រព័ន្ធ​អនឡាញ ក្រោមរូបភាពក្លែងបន្លំជាក្រុមហ៊ុនលក់កញ្ចប់ទេស​ចរណ៍ក្លែងក្លាយ ដែលមាន​គោលដៅទៅប្រទេសបង់ក្លាដែស និងប្រទេសផ្សេងទៀត ។ គួររំលឹកថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និង កងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី…