Category: ព័ត៌មានជាតិ

  • កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

    កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងលីទុយអានី មានសក្តានុពលសំខាន់ៗជាច្រើន នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរអាចពង្រីក និង ពង្រឹងបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាចលករក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ បន្ថែមទៀត សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។ សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ, វិស័យកសិកម្ម, ឧស្សាហកម្មកែច្នៃ, វិស័យទេសចរណ៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអប់រំ និងបណ្តុះបណ្តាល, ក៏ដូចជា ការជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាន និងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប”

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាន និងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប”

    ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” ដោយមានការអញ្ជើញចូលរួមពី លោក Awais Ahmed នាយកប្រតិបត្តិនៃក្រុមហ៊ុន Pixxel Space Technologies Inc ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក.ប.ទ. និងមន្ទីរ ប.ទ. តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យ និងនិស្សិត សរុបប្រមាណ ២១០នាក់ នៅទីស្តីការ ក.ប.ទ.។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងតែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញលើជំនាញផ្កាយរណបនិងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាល នានា លើផ្នែកផ្កាយរណបនិងលំហអាកាស។ ហើយនៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ…

  • ក្រុមប្រឹក្សាសន្តិសុខជាតិថៃ លុបអនុស្សរណៈ៤៤ ជាមួយកម្ពុជា ហើយងាកទៅរកយន្តការអន្តរជាតិ

    ក្រុមប្រឹក្សាសន្តិសុខជាតិថៃ លុបអនុស្សរណៈ៤៤ ជាមួយកម្ពុជា ហើយងាកទៅរកយន្តការអន្តរជាតិ

    ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បាននិយាយថាក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចចិត្តលុបចោល អនុស្សរណៈ(MOU) ៤៤ ជាមួយកម្ពុជា ហើយងាកទៅប្រើប្រាស់ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS) ជំនួសវិញ។MoU ៤៤ ឬ MoU ២០០១ ជាឯកសារផ្តោតលើការដោះស្រាយតំបន់មានជម្លោះតាមព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃ។ យោងតាមកាសែតថៃ The Nation និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍នេះ លោក អានុទីន ឳ្យដឹងថា ក្រសួងការបរទេស នឹងរៀបចំសំណើសុំការអនុម័តពីរគណៈរដ្ឋមន្ត្រី ដើម្បីលុប MoU ៤៤ ជាមួយកម្ពុជា ហើយយន្តការ UNCLOS នឹងត្រូវប្រើប្រាស់ជំនួសវិញ។ ឆ្លើយតបបញ្ហានេះ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ យល់ឃើញថាការងាកទៅប្រើប្រាស់ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិរបស់ប្រទេសថៃ គឺជាឱកាសល្អសម្រាប់កម្ពុជា។ មានន័យថាកម្ពុជា គឺជាសមាជិក UNCLOS ដូច្នេះ កម្ពុជាអាចមានសិទ្ធិប្រើប្រាស់យន្តការនេះ ដើម្បីប្រឆាំងភាគីណាមួយដែលរំលោភដែនទឹករបស់ខ្លួន។ ឯកឧត្តមបញ្ជាក់ថា«ការដែលគាត់ចង់ងាកទៅប្រើច្បាប់ហ្នុងខ្ញុំគិតថាយើងនៅតែមានឱកាសល្អ។ អ្វីដែលគាត់លុបចោលនេះជាការបើកផ្លូវទៅរកពហុភាគី។ យើងត្រូវការយន្តការពហុភាគី»។ លោកបណ្ឌិត ស៊ឺន…

  • កម្ពុជាកំពុងដោះខ្លួនចេញពីឥទ្ធិពលសេដ្ឋកិច្ចថៃ ហើយងាកទៅរកប្រទេស RCEP និងអាស៊ាន

    កម្ពុជាកំពុងដោះខ្លួនចេញពីឥទ្ធិពលសេដ្ឋកិច្ចថៃ ហើយងាកទៅរកប្រទេស RCEP និងអាស៊ាន

    ភ្នំពេញ៖ប្រទេសកម្ពុជា បានងាកទៅរកការធ្វើពាណិជ្ជកម្ម ជាមួយបណ្ដាសមាជិកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ RCEP និងអាស៊ាន ជំនួសវិញ បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានឈានដល់ជាង ១១ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កើនឡើងជាង ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ឳ្យដឹងថាចាប់ពីខែមករា ដល់ខែមីនា ឆ្នាំនេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសជាសមាជិក RCEP មានតម្លៃ ២,៨២ពាន់លានដុល្លារ កើនឡើង ៤,២ភាគរយ។ ចំណែក ការនាំចូលវិញមានទំហំទឹកប្រាក់ ៨,៤៤ពាន់លានដុល្លារ កើនឡើង ២៤ភាគរយ។ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ មើលឃើញថាការធ្វើពាណិជ្ជកម្មរបស់កម្ពុជា បានផ្លាស់ប្ដូរតុល្យភាពក្រោយពីមានជម្លោះព្រំដែនជាមួយថៃ។ ក្នុងនោះ កម្ពុជា បានពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាសមាជិក RCEP ខណៈអាស៊ានមិនមែនគ្រាន់តែជាទីផ្សារទំនិញប៉ុណ្ណោះទេ ប៉ុន្តែ ជាខ្សែច្រវាក់ផ្គត់ផ្គង់ជំនួសដ៏មានសក្ដានុពលសម្រាប់កម្ពុជា។ លោកបញ្ជាក់ថា«កម្ពុជាកំពុងប្រើ RCEP ឬអាស៊ាន ដើម្បីដោះខ្លួនចេញពីឥទ្ធិពលសេដ្ឋកិច្ចថៃ ឆ្ពោះទៅរកសមាហ័រណកម្មតំបន់ដែលមានភាពទូលំទូលាយនិងមានសុវត្ថិភាពជាងមុន»។ ប៉ុន្តែ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចមើលឃើញថា ក្រៅពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចជាមួយថៃ…

  • សេចក្តីជូនដំណឹង ស្តីពី ការបើកការពិគ្រោះយោបល់ជាសាធារណៈលើសេចក្ដីព្រាងប្រកាសស្ដីពីបទដ្ឋានបច្ចេកទេស នៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងសេចក្ដីព្រាងប្រកាសស្ដីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

    សេចក្តីជូនដំណឹង ស្តីពី ការបើកការពិគ្រោះយោបល់ជាសាធារណៈលើសេចក្ដីព្រាងប្រកាសស្ដីពីបទដ្ឋានបច្ចេកទេស នៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងសេចក្ដីព្រាងប្រកាសស្ដីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជន ជ្រាបថា ក.ប.ទ. និង ន.ទ.ក. បានរៀបចំ ១) សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និង ២) សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។ ដើម្បីឱ្យសេចក្តីព្រាងប្រកាសទាំងនេះកាន់តែគ្រប់ជ្រុងជ្រោយ ក.ប.ទ. និង ន.ទ.ក. សូមអញ្ជើញ ប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជនចូលរួមផ្តល់មតិយោបល់ដូចខាងក្រោម៖ ក. សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ខ. សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ អាស្រ័យហេតុនេះ សូមប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជន ទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមពិនិត្យនិងផ្ដល់យោបល់តាមការគួរ៕ ដោយ៖ង៉ាន់ ទិត្យ

  • សត្វកន្ធាយក្បាលកង្កែបដ៏កម្រចំនួន១៥ក្បាលត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ

    សត្វកន្ធាយក្បាលកង្កែបដ៏កម្រចំនួន១៥ក្បាលត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ

    កន្ធាយក្បាលកង្កែប១៥ក្បាល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជបំផុតនោះ ត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមលែងកន្ធាយក្បាលកង្កែបទាំងនេះ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ លោកជំទាវបានថ្លែងអំណរគុណដល់នាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយកដ្ឋានជលផល អង្គការអភិរក្សសត្វព្រៃ WCS ខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង រួមនឹងសហគមន៍មូលដ្ឋាន ក្នុងបេសកកម្មអភិរក្សសត្វកំពុងរងគ្រោះជិតផុតពូជ និងលើកទឹកចិត្តបន្តការងារ ដូចជា៖ ការពារសំបុក ការអប់រំ និងការផ្សព្វផ្សាយ ការពង្រឹងការអនុវត្តច្បាប់ និងគម្រោងលើកស្ទួយជីវភាពប្រជាសហគមន៍។ គួរបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែប ឬ Pelochlys Cantorii ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជលើលោក ដោយបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។ បច្ចុប្បន្ន កន្ធាយក្បាលកង្កែបបានបាត់បង់របាយរស់នៅក្នុងប្រទេសជាច្រើន ហើយនៅប្រទេសកម្ពុជា តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គឺជារបាយរស់នៅតែមួយគត់ ដែលមានវត្តមានសត្វកន្ធាយក្បាលកង្កែបច្រើនជាងគេលើពិភពលោក។ នៅឆ្នាំ២០២៦នេះ សម្បុកកន្ធាយក្បាលកង្កែបចំនួន១៤សម្បុកត្រូវបានរកឃើញ និងការពារ។ ជាលទ្ធផល កូនកន្ធាយចំនួន៩៥ក្បាល បានញ៉ាស់ដោយជោគជ័យ…

  • ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត

    ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត

    ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា និងមហាសង្ឃទានបច្ច័យបួនថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម ១០២ ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅវត្តបទុមវតី រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីកាប្រាប់បណ្តាញព័ត៌មាន AMS ថា ពិធីនេះនឹងរៀបចំតាមបែបសាមញ្ញធម្មតា ដោយហេតុថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទ្រង់កំពុងមានប្រឈួន និងមានវ័យជរាទ្រុឌទ្រោមពុំអាចក្រោកអង្គុយបាន។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ប្រសូតនៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ។ ព្រះអង្គជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង យឹម៕ ដោយ៖ ម៉ាដេប៉ូ

  • កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

    កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

    នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនៃជំនួបពិភាក្សាការងារ, ឯកឧត្តម វ៉ាង យី (Wang Yi) និង ឯកឧត្តមនាយឧត្តមនាវី តុង ជុន (Dong Jun) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្ពុជា ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និង…

  • សមត្ថកិច្ចពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំ សរុបទឹកប្រាក់ជាង១ពាន់លានរៀល!…….

    សមត្ថកិច្ចពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំ សរុបទឹកប្រាក់ជាង១ពាន់លានរៀល!…….

    ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន១.៧៤៤.០០០.០០០រៀល។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ការផាកពិន័យនេះ បែងចែកជាពីរផ្នែកធំៗ រួមមាន ទី១ គឺការផាកពិន័យលើការស្នាក់នៅខុសច្បាប់ (៤លានរៀល ក្នុងជនបរទេសម្នាក់) ដោយករណីនេះ សមត្ថកិច្ចផាកពិន័យបានទឹកប្រាក់១ពាន់ ៧២០លានរៀល ក្នុងនោះ នៅភ្នំពេញមាន៩៥៦លានរៀល ព្រះសីហនុមាន៦៦៨លានរៀល កណ្តាលមាន៦០លានរៀល មណ្ឌលគិរីមាន២០លានរៀល និងខេត្តសៀមរាប មាន១៦លានរៀល។ ចំណែក ទី២ គឺការផាកពិន័យលើការគ្រប់គ្រងប្រព័ន្ធសន្តិសុខ ទទួលបានទឹកប្រាក់ពិន័យចំនួន ២៤លានរៀល រួមមាន ខេត្តមណ្ឌលគិរី ៤០០.០០០រៀល និងខេត្តកណ្តាល ២៣.៦០០.០០០រៀល។ ដោយឡែក នៅក្នុងខែមេសានេះ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ សមត្ថកិច្ចមូលដ្ឋានបានបើកយុទ្ធនាការបន្តចុះត្រួតពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្ត សរុប២.៦៩៦ទីតាំង មានមនុស្សពាក់ព័ន្ធ២១.២៥៩នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មាន១.០៤៥ទីតាំង តាកែវ មាន១.១០៨ទីតាំង ក្រចេះ មាន៣៤៥ទីតាំង ព្រះសីហនុ មាន៨៣ទីតាំង បន្ទាយមានជ័យ…

  • អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនជនជាប់សង្ស័យជាអគ្គនាយករងអន្តោប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញដល់តុលាការពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់

    អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនជនជាប់សង្ស័យជាអគ្គនាយករងអន្តោប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញដល់តុលាការពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់

    ភ្នំពេញ៖ ដូចគ្រោងទុក អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនអគ្គនាយករងអន្តោប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងជនជាប់សង្ស័យ ២នាក់ទៀត ទៅដល់តុលាការ នៅម៉ោងប្រមាណ ៥ និង ៣៥នាទីល្ងាច ថ្ងៃទី២២ មេសានេះ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams )និងសម្អាតប្រាក់ ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្ដាញព័ត៌មាន AMS នារសៀលថ្ងៃពុធទី២២ មេសា នេះថា សំណុំរឿងដែលបញ្ជូនមកតុលាការនារសៀលនេះ មានជនជាប់សង្ស័យ៖ ១-អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍, ២-សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងជនជាប់សង្ស័យ ២រូបផ្សេងទៀត រួមមាន៖ អ្នកស្រី អស កូពិសី ជាប្រពន្ធលោក សរ សំណាង និងម្នាក់ទៀត ឈ្មោះ យ៉ាត កុសល ដែលពួកគេជាប់សង្ស័យរឿងស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់ ។ចំពោះព័ត៌មានបន្ថែម នឹងជូននៅពេលក្រោយ…