Category: ព័ត៌មានជាតិ

  • ក្រសួងសុខាភិបាល អបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦

    ក្រសួងសុខាភិបាល អបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦

    ភ្នំពេញ៖ ក្រសួងសុខាភិបាល រៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ«ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា ទិវានេះរៀបចំឡើងដើម្បី ចែករំលែកសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងជំរុញការតាំងចិត្ត និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានសម្រេចជោគជ័យ និងបន្តប្រឹងប្រែងរក្សាសមិទ្ធផលដែលសម្រេចបាន ការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ ជាពិសេសករណីជំងឺនាំចូលពីក្រៅប្រទេស និងធានាថាការតាមដាន ការរាយការណ៍ និងឆ្លើយតបអនុវត្តឱ្យបានម៉ត់ចត់។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់. បានឱ្យដឹងថា ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាកំពុងអវត្តមានករណីជំងឺឆ្លងថ្មីក្នុងប្រទេសចាប់តាំងពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នឆ្នាំ២០២៦ និងជាប្រទេសទី១ក្នុងមហាអនុតំបន់ទន្លេមេគង្គដែលបានសម្រេចគោលដៅតាមផែនការគ្រោងទុកមុនគេតាមកាលកំណត់ជាក់លាក់ដោយគ្មានការផ្លាស់ប្តូរផែនការពេលវេលា។ ក្នុងឱកាសទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានអានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ និងសម្តែងការគោរពអំណរគុណ ចំពោះការយកចិត្តទុកដាក់លើវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការកាត់បន្ថយជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ…

  • ក្រសួងវប្បធម៌តវ៉ាចំពោះសកម្មភាពខុសច្បាប់របស់ថៃនៅប្រាសាទតាក្របី និងតំបន់ជុំវិញ

    ក្រសួងវប្បធម៌តវ៉ាចំពោះសកម្មភាពខុសច្បាប់របស់ថៃនៅប្រាសាទតាក្របី និងតំបន់ជុំវិញ

    នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖ ស្របតាមលិខិតផ្លូវការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តធ្វើការតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាសកម្មភាពខុសច្បាប់។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមានការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃ ដែលសុទ្ធតែជាសកម្មភាពបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ។ សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងការងារកំណត់និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200,000 និងកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិននិងសៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេស និងផែនការមេឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពទាំងនេះ ក៏រំលោភទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ…

  • សៀវភៅ The Father Who Shielded and Never Left បានធ្វើឲ្យពិភពលោកយល់ពីតម្លៃកម្ពុជាកាន់តែច្បាស់ អំពី ការការពារជីវិតពលរដ្ឋ និងសន្តិភាព ដែលមានតម្លៃខ្ពស់ជាងការឈ្នះចាញ់ដោយអាវុធ

    សៀវភៅ The Father Who Shielded and Never Left បានធ្វើឲ្យពិភពលោកយល់ពីតម្លៃកម្ពុជាកាន់តែច្បាស់ អំពី ការការពារជីវិតពលរដ្ឋ និងសន្តិភាព ដែលមានតម្លៃខ្ពស់ជាងការឈ្នះចាញ់ដោយអាវុធ

    ភ្នំពេញ ៖ ក្នុងរយៈពេលចុងក្រោយថ្មីៗនេះ សំណួរមួយបានក្លាយជាប្រធានបទដេញដោលក្នុងចំណោមអ្អ្នកនយោបាយអន្តរជាតិ និងបណ្ដារសារព័ត៌មាន តើអ្វីទៅដែលធ្វើឱ្យយុទ្ធសាស្ត្ររបស់មេដឹកនាំកម្ពុជាមានតម្លៃរហូតដល់កំរិតអន្តរជាតិមានការចាប់អារម្មណ៍? ចម្លើយនៃសំណួរនេះ ត្រូវបានលាតត្រដាងយ៉ាងច្បាស់នៅក្នុងសៀវភៅ “The Father Who Shielded and Never Left” ដែលកំពុងទទួលបានការកោតសរសើរពីបណ្ដាសារព័ត៌មានបរទេសល្បីៗ។ យោងតាមការចុះផ្សាយ និងការវិភាគពីមជ្ឈដ្ឋានអន្តរជាតិ មូលហេតុចម្បងដែលធ្វើឱ្យយុទ្ធសាស្ត្ររបស់កម្ពុជាក្លាយជា «គំរូសកល» គឺផ្អែកលើចំណុចយុទ្ធសាស្ត្រចំនួន ៣៖ ១. យុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» គឺជាមេរៀនសន្តិភាពរបស់កម្ពុជា សារព័ត៌មានអន្តរជាតិបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រសម័យទំនើប កម្រមានមេដឹកនាំរូបណាដែលអាចរំលាយអង្គការចាត់តាំងដែលប្រដាប់អាវុធពេញដៃ ឱ្យមកចុះចូល និងបង្រួបបង្រួមជាតិទាំងស្រុងដោយគ្មានការបង្ហូរឈាមដូចសម្ដេចតេជោ ហ៊ុន សែន ណាស់។ យុទ្ធសាស្ត្រនេះមិនមែនគ្រាន់តែជាការបញ្ចប់សង្គ្រាមទេ ប៉ុន្តែវាគឺជា «ប្លង់មេសន្តិភាព» ដែលប្រើប្រាស់ការទុកចិត្ត និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ដែលជាដំណោះស្រាយដ៏កម្រសម្រាប់ជម្លោះពិភពលោកបច្ចុប្បន្ន។ ២. ទស្សនៈនៃការតម្កល់ជីវិតមនុស្សជាតិជាធំ អន្តរជាតិស្ងើចសរសើរចំពោះភាពជាមេដឹកនាំដែលហ៊ានធ្វើខ្លួនជា «ខែលការពារ» ប្រជាជាតិ។ សៀវភៅ “The Father” បានបង្ហាញថា ថ្នាក់ដឹកនាំកម្ពុជាមិនដែលបោះបង់ប្រជាជនចោលក្នុងគ្រាអាសន្នឡើយ។ ជាក់ស្ដែង ភាពឆ្លាតវៃ និងការអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយវិបត្តិព្រំដែនឆ្នាំ ២០២៥-២០២៦ ក្រោមការដឹកនាំរបស់សម្ដេចធិបតី…

  • ស្ត្រីអាយុ ៦៦ឆ្នាំម្នាក់នៅស្រុករំដួល ត្រូវបានរកឃើញថា មានជំងឺផ្តាសាយបក្សី

    ស្ត្រីអាយុ ៦៦ឆ្នាំម្នាក់នៅស្រុករំដួល ត្រូវបានរកឃើញថា មានជំងឺផ្តាសាយបក្សី

    MC៖ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងអំពីករណីជំងឺផ្ដាសាយបក្សីលើស្ត្រីអាយុ ៦៦ឆ្នាំម្នាក់​រស់នៅស្រុករំដួល ខេត្តស្វាយរៀង ខណៈពេលនេះកំពុងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៦ឱ្យដឹងថា មានករណីជំងឺ​ផ្តាសាយបក្សី​ចំនួន១ករណីកើត​លើស្ត្រីអាយុ៦៦ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ុន១ (H5N1)នៅថ្ងៃទី២១ខែមេសា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ អ្នកជំងឺមានទីលំនៅក្នុងភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ពេលនេះត្រូវបានដាក់ឱ្យសម្រាកដាច់ដោយ​ឡែក​នៅមន្ទីរពេទ្យ និងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបានបង្ហាញថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែមេសា នៅក្នុងភូមិកើតហេតុ និងផ្ទះអ្នកជំងឺមានមាន់ឈឺ និងងាប់ហើយក៏បានយកមកធ្វើម្ហូប។ ប្រភពដដែលបន្តថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវ​ជំងឺ​ផ្ដាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លងទាំងលើសត្វ និងមនុស្ស និង​ស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាម៊ីក្លូ(Tamiflu) ដល់​អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងសុខាភិបាលបានក្រើនរំលឹកសារជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពនៅឡើយ ។ក្រសួងបានប្រាប់ថា ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមាន​ប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា…

  • ចូលរួមដោយសេរី ! ក្នុងព្រឹត្តិការណ៍អបអរសាទេ ទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា”

    ចូលរួមដោយសេរី ! ក្នុងព្រឹត្តិការណ៍អបអរសាទេ ទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា”

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយ វិទ្យាស្ថាន អាយធី អេឃើដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា”។ អ្វីដែលអ្នកនឹងទទួលបានពីកម្មវិធី៖ ការបង្ហាញស្នាដៃពិតៗ៖ ទស្សនាការធ្វើបទបង្ហាញអំពីការសរសេរកូដ (Coding) ដោយប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃពីសំណាក់យុវតីឆ្នើម។ កិច្ចពិភាក្សាតុមូល៖ ជួបជាមួយវាគ្មិនជំនាញក្នុងប្រធានបទ “ស្ត្រីក្នុងវិស័យ AI” ដើម្បីស្វែងយល់ពីឱកាស និងអនាគតនៃបច្ចេកវិទ្យានៅកម្ពុជា។ បណ្តាញទំនាក់ទំនង៖ ជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ និងយុវជនដែលមានចំណូលចិត្តដូចគ្នា។ ព័ត៌មានលម្អិតនៃកម្មវិធី ធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលា ម៉ោង៖ ១៤:០០ នាទីរសៀល ទីតាំង៖ សាលប្រជុំធំ…

  • កម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ

    កម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ និងជាប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីឌីជីថល ថ្នាក់ដឹកនាំក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍ មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១១ ព្រមទាំងតំណាងលេខាធិការដ្ឋានអាស៊ាន។ ខ្លឹមសារ និងលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖ កិច្ចប្រជុំចង្អៀតលើកទី១ ឆ្នាំ២០២៦ នេះ បានសម្រេចនូវលទ្ធផលជាផ្លែផ្កា និងបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាស៊ាន ក្នុងការបន្តកិច្ចសហប្រតិបត្តិការឌីជីថលឱ្យកាន់តែរឹងមាំ៕ ដោយ៖ង៉ាន់ ទិត្យ

  • ក្រសួងប្រៃសណីយ៍និងទូតកាណាដាប្រចាំកម្ពុជាបើកវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training”

    ក្រសួងប្រៃសណីយ៍និងទូតកាណាដាប្រចាំកម្ពុជាបើកវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training”

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training” ដោយមានការចូលរួមពីតំណាងវិទ្យាស្ថានស្រាវជ្រាវការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ (The United Nations Institute for Disarmament Research – UNIDIR) ព្រមទាំងអ្នកជំនាញសន្តិសាយប័រមកពីបណ្ដារក្រសួង ស្ថាប័ន និងក្រុមហ៊ុនសរុបចំនួន ៣៨នាក់ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ភ្នំពេញ។ វគ្គបណ្តុះបណ្តាលរៀបចំឡើងមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរបស់ ក.ប.ទ. ជាមួយនិង UNIDIR ក្រោមជំនួយឧបត្ថមគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសកាណាដា ដែលវគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពសន្តិសុខសាយប័ររបស់កម្ពុជា តាមរយៈការពង្រឹងសមត្ថភាពអភិវឌ្ឍគោលនយោបាយ កិច្ចការពារ និងការឆ្លើយតបបន្ទាន់នៃសន្តិសុខសាយប័រ ជាពិសេសលើការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់…

  • អ្នកវិភាគថា កិច្ចសន្ទនាយុទ្ធសាស្ត្រកម្ពុជា-ចិន ជួយលើកកម្ពស់ទំនុកចិត្តនយោបាយការទូតទ្វេភាគី និងសម្រួលដល់ការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

    អ្នកវិភាគថា កិច្ចសន្ទនាយុទ្ធសាស្ត្រកម្ពុជា-ចិន ជួយលើកកម្ពស់ទំនុកចិត្តនយោបាយការទូតទ្វេភាគី និងសម្រួលដល់ការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

    ភ្នំពេញ៖ក្រុមអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយនៅកម្ពុជា បានចាត់ទុកកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន ជាការធ្វើឳ្យរឹងមាំផ្នែកនយោបាយ ការទូតរវាងប្រជាជាតិទាំងពីរ។ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានមើលឃើញថា កិច្ច ប្រជុំ លើកដំបូងរបស់ប្រទេស ទាំងពីរនៅថ្ងៃពុធទី២២ មេសានេះ នឹងជួយរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ ពិសេសនឹងជួយធ្វើឳ្យផ្នែក នយោបាយ និង ការទូតរវាងកម្ពុជា-ចិន កាន់តែរឹងមាំថែមមួយកម្រិតទៀត។ លោកបញ្ជាក់ថា«កម្ពុជាអាចនឹងប្រើកាលានុវត្តភាពនេះដើម្បីធ្វើយ៉ាងណាពង្រឹងនិងពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ឳ្យកាន់តែស៊ីជម្រៅ ពិសេសការជំរុញនិងលើកកម្ពស់ទំនុកចិត្តខាងនយោបាយ និងការទូតរវាងប្រទេសទាំងពីរ»។ចិន គឺជាភាគីដ៏សំខាន់មួយក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្នុងជម្លោះព្រំដែណរវាងកម្ពុជា និងថៃ នាពេលកន្លងមក បន្ទាប់ពីសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី។ កិច្ចប្រជុំយុទ្ធសាស្ត្រ ២+២ រវាង រដ្ឋមន្ត្រីការពាជាតិ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ចិន នៅទីក្រុងភ្នំពេញលើកនេះ ធ្វើឡើងមួយឆ្នាំប៉ុណ្ណោះក្រោយលោកប្រធានាធិបតី ស៊ី ជិនពីង បានផ្តួចផ្តើមគំនិតនេះឡើង ក្នុងឱកាស ដែលលោក បានបំពេញដំណើរទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជា។បណ្ឌិត មាស នី អ្នកតាមដានសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា យល់ឃើញថាកិច្ចប្រជុំនេះ មិនត្រឹមតែជួយឳ្យកម្ពុជាបង្កើនទំនាក់ទំនងផ្នែកនយោបាយ…

  • ទោះមានវិវាទព្រំដែន ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានជិត៧០០លានដុល្លារក្នុងត្រីមាសទី១ឆ្នាំ២០២៦

    ទោះមានវិវាទព្រំដែន ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានជិត៧០០លានដុល្លារក្នុងត្រីមាសទី១ឆ្នាំ២០២៦

    យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ ៦៩៦ លានដុល្លារអាមេរិក។ តួលេខនេះបង្ហាញថា ការដោះដូរពាណិជ្ជកម្មទ្វេភាពបានធ្លាក់ចុះប្រមាណ ៣៩,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ នៅក្នុងនោះ តួលេខនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃមានចំនួន ១៨១ លានដុល្លារ ធ្លាក់ចុះ ២៩% ខណៈដែលការនាំចូលពីថៃមកវិញមានតម្លៃជិត ៥១៥ លានដុល្លារ ថយចុះ ៤២,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា ការដោះដូរទំនិញរវាងប្រទេសទាំងពីរធ្លាក់ចុះ បន្ទាប់ពីមានការបិទព្រំដែនគោក និងការផ្ទុះឡើងនៃសង្គ្រាម។ ឯកឧត្តមបានបន្តថា ការនាំចូលទំនិញយុទ្ធសាស្ត្រសំខាន់ៗដូចជា ប្រេងឥន្ធនៈ និងឧស្ម័ន រួមទាំងទំនិញដែលស្ថិតក្នុងបញ្ជីហាមឃាត់ ដូចជា បន្លែ ផ្លែឈើ បានធ្លាក់ចុះរហូតដល់កម្រិតសូន្យតែម្ដង។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននៅមានលំហូរនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលកម្មន្តសាលមួយចំនួនដែលនៅបន្តនាំចូលជាធម្មតា។ ដោយឡែក ចំពោះប្រភេទទំនិញជាមធ្យោបាយផលិតកម្ម និងធាតុចូលសម្រាប់វិស័យឧស្សាហកម្ម ដូចជាគ្រឿងចក្រកសិកម្ម ត្រាក់ទ័រ គោយន្ត…

  • កាណាដា បញ្ជាក់អំពីការជំរុញខ្លាំងលើកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយកម្ពុជា

    កាណាដា បញ្ជាក់អំពីការជំរុញខ្លាំងលើកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយកម្ពុជា

    ភ្នំពេញ៖មន្រ្តីការទូតនៃប្រទេសកាណាដាប្រចាំកម្ពុជាបានបញ្ជាក់អំពី ការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិការឱ្យ​កាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរកាណាដា កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ អាន៖ជំនួបសម្ដែងការគួរសមនិងពិភាក្សាការងាររវាងឯកឧត្តម គ្រីស្ទាន ដេរ៉ូស(Christian DesRoches) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានប្រព្រឹត្តទៅកាល ពីថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ បើតាមខ្លឹមសារនៃជំនួបដែលបង្ហាញលើបណ្ដាញសង្គហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ក្នុងជំនួប​​ឯកអគ្គរដ្ឋទូត នៃប្រទេសកាណាដាបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និង​បានគូសបញ្ជាក់អំពីភាពរីកចម្រើន នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា ។ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីអំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ បន្ថែមលើឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការចូលរួមរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជា​ម្ចាស់​ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ។ទន្ទឹមនេះ គណៈប្រតិភូជាន់​ខ្ពស់របស់កាណាដា ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ។ ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់វិញ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាណាដា-អាស៊ាន…