-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ក្បួនដង្ហែព្រះពុទ្ធបដិមា និងប្រារព្ធកិច្ចស្រង់ព្រះ បង្ហាញពីការថែរក្សាប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍លើកឡើងថា ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងជ្រះថ្លាជាទីបំផុត ដែលបានចូលរួមជាមួយព្រះថេរានុថេរៈ ភិក្ខុសង្ឃ ដូនជី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងក្បួនដង្ហែព្រះពុទ្ធបដិមាពីវត្តឧណ្ណាលោម ឆ្ពោះទៅកាន់វត្តភ្នំ ដើម្បីធ្វើប្រទក្សិណ និងប្រារព្ធកិច្ចស្រង់ព្រះ នាថ្ងៃទី៣ ថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងប្រធាសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងបណ្តាញសង្គមផ្លូវការ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម បន្ថែមថា នាឱកាសពិធីចូលឆ្នាំ ប្រជាពលរដ្ឋខ្មែរ តែងប្រារព្ធពិធីដង្ហែ និងស្រង់ព្រះពុទ្ធបដិមា ដើម្បីរំលឹកដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ និងសុំសិរីសួស្តីជូនជាតិមាតុភូមិ។ ក្រុមគ្រួសារខ្មែរក៏និយមរៀបចំពិធីស្រង់ទឹកជូនអ្នកមានគុណ និងចាស់ព្រឹទ្ធាចារ្យ ដើម្បីបង្ហាញនូវកតញ្ញូធម៌ សុំខមាទោស និងទទួលពរជ័យសិរីមង្គលត្រជាក់ត្រជុំក្នុងឱកាសឆ្នាំថ្មី។ កិច្ចពិធីនេះ មិនត្រឹមតែជាការគោរពប្រតិបត្តិតាមគន្លងសាសនា និងបន្តថែរក្សាប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិទេ តែជាឱកាសសម្រាប់ការជួបជុំក្រុមគ្រួសារ ដែលបានដកឃ្លាពីការងារមមាញឹក មកប្រារព្ធពិធីរួមគ្នាតាមទំនៀមទម្លាប់ដូនតា។ សូមអរគុណដល់លោកតា លោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូនទាំងអស់ដែលបានចូលរួមយ៉ាងច្រើនកុះករ ដែលបានញ៉ាំងកិច្ចពិធីនាថ្ងៃនេះ កាន់តែមានភាពអធិកអធម…
-
ពលករ សហគមន៍ និស្សិតខ្មែរ នៅក្រៅប្រទេសមួយចំនួនប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆ្នាំ២០២៦ប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក៏ដូចជានៅក្នុងប្រទេសដែរ ពលករ សហគមន៍ និស្សិតខ្មែរនៅក្រៅប្រទេសមួយចំនួន បានជួបជុំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅតាមទីតាំងជាច្រើន ដោយមានពិធីសូត្រមន្តចម្រើនព្រះបរិត្ត ពិធីរាប់បាត្រ បង្សុកូល តាមកិច្ចប្រពៃណីសាសនា ការលេងល្បែងប្រជាប្រិយនានា ដែលបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ជាតិដ៏ផូរផង់ ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញថាមានការរៀបចំបុណ្យចូលឆ្នាំថ្មីនៅបីប្រទេស។ នៅប្រទេសជប៉ុន ពលករ សហគមន៍ខ្មែរនិងនិស្សិតខ្មែរបានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន១៣ទីតាំងដោយមានអ្នកចូលរួមប្រមាណជាង៨ពាន់នាក់យ៉ាងសប្បាយរីករាយ និងអធិកអធម។ ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលធ្វើឡើងបានដោយមានការចូលរួមសហការរវាងបងប្អូនពលករ និងសហគមន៍ខ្មែរ និងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA)លើ១៣ទីតាំងក្នុងនោះរួមមានខេត្តអ៊ិបារ៉ាគិ ខេត្តហ្វូគូអូកា និងសួនUenoទីក្រុងតូក្យូជាដើម។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលបងប្អូនពលករ សហគមន៍ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន និងក្រុមការងាររួមគ្នាប្រារព្ធនាពេលនេះ ជាវេទិកាសំខាន់ដែលបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរដ៏សម្បូរបែប និងផូរផង់នៅលើឆាកអន្តរជាតិបើទោះបីជាស្ថិតនៅឯនាយសមុទ្រក៏ដោយ។ នៅប្រទេសកូរ៉េខាងត្បូងពលករ និងសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េប្រមាណ ២ម៉ឺននាក់បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន១២ទីតាំងយ៉ាងអធិកអធមដែរ ដោយមានការសហការរវាងបងប្អូនពលករ និងសហគមន៍ខ្មែរ និងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត…
-
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនមនុស្ស ២០នាក់ ពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនត្រូវចោទជាចំនួន២០នាក់ (ស្រី្ត០២នាក់) ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ((គ.ប.ឆ.ប. ) Online Scam )ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ ។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថាយោងតាមដីការបង្គាប់ឱ្យឃុំខ្លួនចំនួន២០ផ្សេងគ្នា ចេញដោយលោកប៊ុន រតនៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា ជនត្រូវជោទទាំង២០នាក់នោះមានជនជាតិចិន១៩នាក់ និងជនជាតិកៀហ្សីស៊ីស្ថានចំនួន១នាក់។ ជនត្រូវចោទខាងលើនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងក្នុងការប្រព្រឹត្ត Online Scam និងការឆ្លងដែនខុសច្បាប់។ ចំពោះទីតាំងប្រព្រឹត្តគឺនៅចំណុចដីឡូត៍គ្មានលេខ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនពាក់ព័ន្ធទាំងនេះ ក៏នឹងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។ បើយោងតាមក្រមព្រហ្មទណ្ឌ ត្រង់មាត្រា ៣៨០ ចែងថាអំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ កាលបើបទល្មើសនេះ បានប្រព្រឹត្តជាក្រុមមានការចាត់តាំង។ យោងតាមបញ្ញត្តិមាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែងថា«ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមកព្រះរាជាណាចក្រកម្ពុជាដោយលបលាក់…
-
សម្ដេចធិបតីប្តេជ្ញាការពារ និងអភិវឌ្ឍជាតិ ទោះជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមយ៉ាងណាក៏ដោយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងកសាង ការពារ និងអភិវឌ្ឍសង្គមជាតិ បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមនានា ដោយប្រែក្លាយការលំបាកទាំងនេះឱ្យទៅជាបទពិសោធន៍ ឱកាស ដើម្បីជោគជ័យ។ យោងតាមសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលទទួលបាននៅថ្ងៃទី១៣មេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ និងចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់នេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស ស្របតាមលមានគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ដូនតាដ៏ល្អផូរផង់នៃយើង ។ សម្ដេចធិបតីបន្តថា ឆ្នាំនេះគឺជាឆ្នាំទី៣នៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបាន និងកំពុងបន្តយ៉ាងស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ការឯកភាពជាតិ និងសាមគ្គីភាពជាតិរឹងមាំ ដើម្បីបន្តរក្សាឱ្យបាននូវស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងសុខុមាលភាពប្រជាជន, សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ។ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវ…
-
ណេសកាហ្វេ (NESCAFÉ) អបអរព្រឹត្តិការណ៍សង្ក្រាន្តនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ

រាជធានីភ្នំពេញ ខែមេសា ឆ្នាំ២០២៦ – សង្ក្រាន្ត គឺជាព្រឹត្តិការណ៍ដ៏ឱឡារិកមួយសម្រាប់យុវជនគ្រប់រូប ក្នុងការរួបរួមគ្នា សាទរប្រពៃណីខ្មែរ និងស្វាគមន៍ឆ្នាំថ្មី។ ដោយយោងតាមគុណតម្លៃរបស់ម៉ាកផលិតផល ដែលតែងតែផ្តោតលើភាពវិជ្ជមាន សុទុដ្ឋិនិយម និង ការបំផុសគំនិតថ្មីៗ ណេសកាហ្វេ (NESCAFÉ) បានដាក់ស្តង់បង្ហាញផលិតផល នៅក្នុងបរិវេណរបស់សាលាផ្ទាល់ ដើម្បីផ្តល់ជូនកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃជូនដល់និស្សិតទាំងអស់ និង បង្កើតបទពិសោធន៍ទំនាក់ទំនងប្រកបដោយភាពសប្បាយរីករាយជាមួយគ្នា ក្នុងអំឡុងពេលនៃការប្រារព្ធពិធីនេះ។ សកម្មភាពនេះក៏មានការចូលរួមពីសំណាក់តារាដែលមានឥទ្ធិពលលើបណ្ដាញសង្គមអនឡាញដូចជាកញ្ញា ម៉ែវ និង លោក រដ្ឋឆាល់ ដែលបានចូលរួមលេងកំសាន្តជាមួយអ្នកចូលរួមទាំងអស់ នៅទីតាំងស្តង់របស់ ណេសកាហ្វេ (NESCAFÉ) ផ្ទាល់និង ប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្ររបស់ពួកគាត់ផងដែរ។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ និស្សិតជាច្រើនបានរីករាយពិសាកាហ្វេ ណេសកាហ្វេ (NESCAFÉ) ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ចូលរួមលេងកំសាន្តក្នុងសកម្មភាពកំសាន្តផ្សេងៗ ថតរូបអនុស្សាវរីយ៍ និងចែករំលែកភាពអបអរជាមួយមិត្តភក្តិ ហើយបានប្រែក្លាយពេលវេលាសម្រាកពិសាកាហ្វេប្រចាំថ្ងៃ ទៅជាអនុស្សាវរីយ៍ដ៏យូរអង្វែងជាមួយគ្នា។ ណេសកាហ្វេ (NESCAFÉ) គឺជាម៉ាកយីហោកាហ្វេលំដាប់ពិភពលោកមកពីប្រទេសស្វីស ដែលត្រូវបានទទួលស្គាល់ និងជឿទុកចិត្តនៅជុំវិញពិភពលោក។ ណេសកាហ្វេ (NESCAFÉ) គ្រប់កែវដែលប្រជាជនកម្ពុជាបានពិសារ គឺសុទ្ធតែប្រកបទៅដោយស្តង់ដារសជាតិ និងគុណភាពលំដាប់អន្តរជាតិ ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានរសជាតិឈ្ងុយឆ្ងាញ់ដូចគ្នាទៅអ្នកដែលចូលចិត្តពិសាកាហ្វេនៅជុំវិញពិភពលោក។ ការចូលរួមរបស់ណេសកាហ្វេ (NESCAFÉ) ក្នុងកម្មវិធីអបអរសង្ក្រាន្តរបស់សាកលវិទ្យាល័យបញ្ញាសាស្រ្តនេះ ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ណេសកាហ្វេ (NESCAFÉ) ក្នុងនាមជាម៉ាកផលិតផលមួយដែលគាំទ្រ ការបំផុសគំនិតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងដើរតួនាទីយ៉ាងសំខាន់ដើម្បីកែប្រែជីវិតរស់នៅរបស់មនុស្សគ្រប់រូបអោយកាន់តែប្រសើរ។ អំពីក្រុមហ៊ុន ណេសត្លេ (NESTLÉ) ណេសត្លេ (NESTLÉ) គឺជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៨៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺ “បង្កើតអានុភាពថ្មី ដែលចម្រាញ់ចេញពីអាហារនិងភេសជ្ជៈ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់មនុស្សគ្រប់រូប ក្នុងថ្ងៃនេះ និងគ្រប់ជំនាន់នាពេលអនាគត”។ ក្រុមហ៊ុនណេសត្លេ (NESTLÉ) ផ្តល់នូវជម្រើសផលិតផលនិងសេវាកម្មយ៉ាងសម្បូរបែបសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ…
-
AirAsia លើកស្ទួយសន្តិភាព និងទំនាក់ទំនងសង្គម តាមរយៈយុទ្ធនាការ “ហោះហើរដើម្បីសន្តិភាព” (Give Peace a Chance)

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសបើកសម្ពោធនូវយុទ្ធនាការថ្មីរបស់ខ្លួនក្រោមបរិបទ “ហោះហើរដើម្បីសន្តិភាព”(Give Peace a Chance) នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ជាថ្មី នូវបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការផ្តល់លទ្ធភាពឱ្យទទួលបានការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយភាពងាយស្រួល និងមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប និងដើម្បីឆ្លើយតបចំ ពោះស្ថានភាពមិនច្បាស់ជាសកល ដែលកំពុងបន្តផ្លាស់ប្តូររបៀបរស់នៅការបំពេញការងារ និងការតភ្ជាប់ទំនាក់ទំនងសង្គម ។ លោក Tony Fernandes, សហស្ថាបនិកនៃក្រុមហ៊ុន AirAsia បានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជាមានអារ ម្មណ៍ធូរស្រាលក្នុងចិត្តជាខ្លាំង នៅពេលបានទទួលដំណឹងអំពីបទឈប់បាញ់នេះ ។ ចំពោះ AirAsia យើងតែងតែ ផ្តោតសំខាន់លើការតភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាតិ ដែលនេះ គឺជាបេសកកម្ម ដែលបានបង្កើតក្រុមហ៊ុនអាកា សចរណ៍នេះឡើង ។ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ យើងបានធ្វើឱ្យពិភពលោកកាន់តែមានភាពជិតស្និទ្ធិជាង មុន តាមរយៈការផ្សារភ្ជាប់សហគមន៍ បង្កើតចំណងមិត្តភាពឆ្លងកាត់ព្រំដែន និងជំរុញឱ្យមនុស្សគ្រប់រូបបានជួបជុំ មនុស្សជាទីស្រឡាញ់ ។ នាពេលនេះ បេសកកម្ម មួយនេះ រឹតតែមានអត្ថន័យជ្រាលជ្រៅជាងពេលណាៗទាំងអស់ ។ ជាការពិត…
-
ក្រសួងប្រៃសណីយ៍ប្រកាសពីការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយ វិទ្យាស្ថាន អាយធី អេឃើដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០ នាទី នៅសាលប្រជុំធំ ជាន់ទី៣ នៃទីស្តីការ ក.ប.ទ.។ ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះការយល់ដឹងដល់សិស្សានុសិស្សថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដ (Coding) គឺជាជំនាញដែលអាចសិក្សា និងអភិវឌ្ឍបានសម្រាប់បុគ្គលគ្រប់រូបដែលមានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏មានគោលដៅលើកទឹកចិត្ត និងពង្រឹងភាពជឿជាក់លើខ្លួនឯង ជាពិសេសសម្រាប់យុវតី ក្នុងការឈានជើងចូលក្នុងវិស័យឌីជីថលប្រកបដោយចំណេះដឹង និងភាពក្លាហាន ដើម្បីក្លាយជាធនធានដ៏មានសក្តានុពលនាពេលអនាគត។ បន្ថែមពីលើនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធ…
-
ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើក ស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី បើក ការដ្ឋានសាងសង់ “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២” ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តតាកែវថា ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែរីកចម្រើន ប្រកបដោយភាពធន់។ សម្ដេចធិបតី បន្តថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាន នូវ បណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និង ផ្លូវសមុទ្រ ជាមួយឆន្ទៈ និងមនសិការ “ឧត្តមនិយម” ផលប្រយោជន៍ជាតិ និងប្រជាជន។ ជាមួយគ្នានេះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃការបង្កើតគម្រោង ព្រែក ជីក ហ្វូណនតេជោ ចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា នៅតែបន្តរក្សាជំហរដោះស្រាយតាមសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ

តាកែវ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ ថា កម្ពុជា នៅតែបន្តរក្សាជំហរដោះស្រាយតាមសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត ។ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណន តេជោ កំណាត់ទី២ នៅព្រឹកថ្ងៃទី១១ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែល ក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរ បានឯកភាព ចុះហត្ថលេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ ។ សម្ដេចធិបតី បានបន្តថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ ដោយសារតែកម្ពុជា នៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរ បានឯកភាពចុះហត្ថលេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ ។ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា យន្តការទាំងនេះ រដ្ឋាភិបាលថៃ ក៏បានលើកឡើង…
-
អាជ្ញាធររំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នពេលធ្វើដំណើរក្នុងរដូវចូលឆ្នាំ

មុនពិធីបុណ្យចូលឆ្នាំថ្មីមកដល់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ដល់អ្នកធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ នៅសប្តាហ៍ក្រោយ ប្រជាពលរដ្ឋជាច្រើននឹងធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅកម្សាន្តនៅតំបន់ជិតឆ្ងាយ តាមរយៈយានយន្តគ្រប់ប្រភេទ រួមមាន រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត ដែលអាចបង្កឲ្យចរាចរណ៍មានភាពមមាញឹកខ្លាំង និងបង្កើនហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីបញ្ចៀសគ្រោះថ្នាក់។ ដើម្បីរួមចំណែកទប់ស្កាត់បញ្ហានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយអង្គការបង្ការរបួសអាស៊ី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនម៉ូតូហុងដា អនុវត្តយុទ្ធនាការផ្សព្វផ្សាយអប់រំ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៣ ។ យោងតាម លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កម្ពុជាខាតបង់ប្រមាណ ៤៥០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ នេះជាការបាត់បង់ដ៏គួរឲ្យសោកស្តាយ ជាពិសេសមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ដោយអ្នកខ្លះត្រូវរស់នៅជាមួយភាពពិការអស់មួយជីវិត។ យោងតាមរបាយការណ៍ ក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃខែមេសានេះ មានគ្រោះថ្នាក់ចរាចរណ៍សរុប ៣៩ ករណី បណ្តាលឲ្យមនុស្សស្លាប់…