-
វិភាគ៖ គម្រោងលុបចោលអនុស្សរណៈឆ្នាំ២០០១ អាចបង្កភាពតានតឹង រវាងថៃ និងកម្ពុជា

ភ្នំពេញ៖គម្រោងលុបចោលអនុស្សរណៈយោគយល់គ្នា(MoU)ឆ្នាំ២០០១ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ របស់លោក អនុទីន ឆាន់វីរៈគុល ជានាយករដ្ឋមន្ត្រីថៃ អាចបង្កឱ្យមានភាពតានតឹងទឹកដី រវាង ប្រទេសទាំងពីរកាន់តែខ្លាំងឡើង។ គេហទំព័រ9DashLine នៅទីក្រុងឡុង ប្រទេសអង់គ្លេសផ្សាយកាលពី ថ្ងៃចន្ទថានៅពីក្រោយភាពជោគជ័យនៃការបោះឆ្នោត របស់លោក អនុទីន កាលពីខែកុម្ភៈ ឆ្នាំ ២០២៦ គឺជាគោលនយោបាយរកសំឡេងឆ្នោតរបស់ លោកដែលបាននិយាយពី ការដកប្រទេសថៃចេញពីអនុស្សរណៈ យោគ យល់គ្នាឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។គោលនយោបាយនេះដែលរុញច្រានដោយអ្នកជាតិនិយមថៃ។ អត្ថបទវិភាគនេះ បានលើកឡើងថា គម្រោងលុបចោលអនុស្សរណៈ ឆ្នាំ២០០១របស់ភាគីថៃ ជាឯកតោភាគីនេះ គឺមានផែនការក្នុងការកេង ចំណេញនៅតំបន់សមុទ្រត្រួតស៊ីគ្នា ដោយប្រើប្រាស់មនោគមវិជ្ជាជាតិ និយមធ្វើជាខែល ដើម្បីទាញយកផលចំណេញផ្ទាល់ខ្លួនសម្រាប់ ក្រុមឥស្សរជននយោបាយ ឬក្រុមហ៊ុនប្រេង ឬឧស្ម័ន។ ប៉ុន្តែផែនការនេះបាន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិថៃ។ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុស្សរណៈយោគយល់គ្នាលេខ ៤៤ ហើយប្រទេសថៃគឺជារដ្ឋភាគីរួចហើយ មានន័យថាប្រទេសទាំងពីរមិនអាច ខួងប្រេងជាឯកតោភាគីបានឡើយ។ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានលើកឡើងថា ការលុបចោល អនុស្សរណៈឆ្នាំ២០០១នេះ នឹងបង្កឱ្យមានភាពតានតឹងនៅតាមព្រំដែនបន្ថែមទៀតនិងជះឥទ្ធិពលផលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់និងការរារាំងទាញយកផលប្រយោជន៍ថាមពលរួមគ្នា។ លោកបណ្ឌិត…
-
Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជាពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាមេរិកលើកលែងពន្ធ

ភ្នំពេញ៖ទីភ្នាក់ងារវាយតម្លៃ Moody’s បានកែប្រែទស្សនៈវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមានទៅជាស្ថិរភាព បន្ទាប់ពីសហរដ្ឋអាម៉េរិកបានលើកលែងពន្ធមួយចំនួនសម្រាប់ទំនិញនាំចូលពីកម្ពុជា។ខណៈដែលសហរដ្ឋអាម៉េរិកដាក់សម្ពាធពន្ធលើទំនិញនាំចូលពីកម្ពុជាកាលពីឆ្នាំកន្លងទៅ Moody’s ដែលជាស្ថាប័នវាយតម្លៃមួយរបស់ពិភពលោក បានបង្ហាញទស្សនៈវិស័យចំពោះកម្ពុជាអវិជ្ជមាន។ លោក ង៉ែត ជូ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ យល់ឃើញថាការកែប្រែទស្សនៈវិស័យនេះ គឺពឹងផ្អែកលើកម្រិតបំណុល និងលទ្ធភាពសងបំណុលរបស់កម្ពុជា។ លោកបញ្ជាក់«មានន័យថាកម្រិតបំណុលរបស់កម្ពុជា នៅមានកម្រិតទាបនៅឡើយ និងមានលទ្ធភាពសងទៅម្ចាស់បំណុលបាន។ ជារួមអាចផ្ដល់នូវទំនុកចិត្តអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា»។Moody’s ពន្យល់ថាការកែប្រែទស្សនៈវិស័យរបស់ខ្លួនដោយសារខ្លួនយល់ថារដ្ឋាភិបាលកម្ពុជាធ្វើបានល្អក្នុងការគ្រប់គ្រងបំណុល ហើយសេដ្ឋកិច្ចជាតិនៅតែបន្តរីកចម្រើនក្នុងរង្វង់ ៤,៥ភាគរយ បើទោះជាទំនិញនៅលើពិភពលោកឡើងថ្លៃក៏ដោយ។ បន្ថែមពីនេះ Moody’s បានបញ្ជាក់ថា កម្ពុជានៅមានប្រាក់បម្រុងអន្តរជាតិច្រើនគ្រាន់បើដែលអាចជួយធានាដល់ការបញ្ជាទិញទំនិញពីក្រៅប្រទេស និងជួយឱ្យតម្លៃលុយខ្មែរនៅមានលំនឹងល្អ។ បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ដ្បិតសេដ្ឋកិច្ចកម្ពុជា រងនូវសម្ពាធជាច្រើន ប៉ុន្តែកម្ពុជា នៅតែអាចគ្រប់គ្រងបំណុលល្អប្រសើរទំាងបំណុលឯកជន និងបំណុលសាធារណៈ។បណ្ឌិតបញ្ជាក់ថា «បំណុលសារណៈយើងនៅចន្លោះ១៨ទៅ២០ភាគរយនៅឡើយ ។អ៊ីចឹងវាអត់ទាន់ដល់ពិដានទេ។ ទាំងកម្ចីរូបវ័ន្តបុគ្គល និងសារណៈ យើងនៅមានសុខភាពល្អ»។ បើតាមរបាយការណ៍ចុងក្រោយពីធនាគារពិភពលោកកាលពីខែមករា ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយល្បឿនបន្តិចមកត្រឹម ៤,៣ភាគរយ ដែលតួលេខនេះស្របទៅនឹងការព្រមានរបស់ Moody’s ដែរ។ មូលហេតុធំដែលធ្វើឱ្យសេដ្ឋកិច្ចដើរយឺតជាងមុន គឺដោយសារវិស័យដីធ្លី និងផ្ទះសម្បែងនៅតែបន្តស្ងប់ស្ងាត់យូរជាងការរំពឹងទុក រួមទាំងការធ្លាក់ចុះនៃលុយកាក់ដែលពលករខ្មែរនៅក្រៅប្រទេសផ្ញើមកផ្ទះ…
-
វត្ថុបុរាណខ្មែរចំនួន២០រូប បានត្រឡប់មកកម្ពុជាវិញ ប៉ុន្តែការស្រាវជ្រាវពីមូលហេតុនៃការនាំចេញកំពុងបន្ត

ភ្នំពេញ៖វត្ថុបុរាណខ្មែរចំនួន២០រូប ដែលកាន់កាប់ដោយបុគ្គលឯកជននៅតំបន់អាស៊ីត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា ដោយជោគជ័យកាលពីយប់ថ្ងៃអាទិត្យទី៥ ខែមេសានេះ។ វត្ថុបុរាណខ្មែរដែលសាងពីថ្មភក់ និងសំរឹទ្ធទាំងនេះ មានរចនាបថបាយ័ន នៃចុងសតវត្សទី១២ ដើមសតវត្សទី១៣ នៃ គ. ស និងនៅក្នុងសម័យអង្គរ សតវត្សទី១១ និងទី១២ នៃគ. ស។ លោក Bradley J. Gordon ទីប្រឹក្សា ផ្នែកច្បាប់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មានAMS នៅថ្ងៃអង្គារទី៧ ខែមេសាឆ្នាំ២០២៦ថាមូលហេតុនៃការនាំចេញវត្ថុបុរាណខ្មែរទាំងនេះពីប្រទេសកម្ពុជាកំពុងស្ថិតក្នុងការស្រាវជ្រាវ។លោកបានបញ្ជាក់ថាវត្ថុបុរាណទាំងនេះត្រូវបានត្រឡប់មកផ្ទះវិញដោយសារអ្នកប្រមូលម្នាក់ដែលបានស្ម័គ្រចិត្តប្រគល់ឱ្យម្ចាស់ដើមវិញ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកការប្រគល់មកវិញនៃវត្ថុទាំងនេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតតាមរយៈកិច្ចខិត ខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។ការទាមទារវត្ថុបុរាណខ្មែរត្រឡប់មកមាតុភូមិកំណើតវិញនេះគឺសម្រេចបានដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារស្រាវជ្រាវ និងអ្នកជំនាញផ្នែកច្បាប់ គឺលោក Imran Hamid Khwaja មេធាវីដែលមានបទពិសោធន៍ការដោះស្រាយវិវាទអន្តរជាតិ លោក Khwaja និងលោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងជាទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិ នៃក្រសួងវប្បធម៌…
-
បណ្ណាល័យចល័តនៅច្រាំងទន្លេ ខេត្តកំពង់ចាម ត្រូវផ្អាកដោយសារខ្វះសៀវភៅ និងការធ្លាក់ចុះចំនួនអ្នកអាន

កំពង់ចាម៖អត្រាអ្នកអានសៀវភៅធ្លាក់ចុះ ,កង្វះកត្តាធនធានថវិកា ដោយសារឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈ រួមទាំងកត្តាកង្វះសៀវភៅ ធ្វើឱ្យក្រុមយុវជន«តស់អាន» ផ្អាកការតាំងសៀវភៅសម្រាប់ឱ្យសាធារណជនអាននៅសួនច្បារប្របដងទន្លេ ខេត្តកំពង់ចាមមួយរយៈ។ លោក ថេង ធី ជាសហស្ថាបនិក ក្រុម «តស់អាន» បានប្រាប់បណ្តាញព័ត៌មាន AMS កាលពីថ្ងៃអង្គារថាបច្ចុប្បន្នមានអត្រា ធ្លាក់ចុះចំនួនអ្នកអាន ពី៤០នាក់ មកត្រឹមតែក្រោម១០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។លោកកត់សម្គាល់ថា”ការធា្លក់ចុះនេះខ្ញុំគិតថាមកពីសៀវភៅខាងខ្ញុំវាចាស់ៗ។វាអត់មានសៀវភៅថ្មីៗដែលមានការឧបត្ថម្ភពីខាងណាមួយឡើយ។ ដូច្នេះវាជាចំណុចមួយដែលពួកគាត់មកអានអត់មានសៀវភៅថ្មី អត់មានការទាក់ទាញ និងចង់អានទៀតដែរ”។ ក្រុមយុវជន«តស់អាន» ដែលមានសមាជិកចំនួន៤នាក់ បានផ្តួចផ្តើមបង្កើតកន្លែងអានសៀវភៅនៅសួនច្បារតាមដងទន្លេមេគង្គ ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ ពោលគឺមានរយៈពេលជាង ២ឆ្នាំមកហើយ។ ក្រុមរបស់លោកបានបើកឱ្យសាធារណៈជនអានដោយឥតគិតថ្លៃនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងអាទិត្យ ដោយមានសៀវភៅជាង ៥០០ចំណងជើង រួមមាន រឿងនិទាន ប្រលោមលោក ប្រវត្តិសាស្ត្រ និង អប់រំចិត្ត។ អ្នកអានក៏អាចខ្ចីសៀវភៅយកនៅផ្ទះ ផងដែរ ដោយមិនកំណត់ពេលវេលាឡើយ។ លោក ថេង ធី សហស្ថាបនិកក្រុមនេះ និយាយថា រយៈពេលជាង២ឆ្នាំមកនេះ បណ្ណាល័យចល័តរបស់លោក បានរួមចំណែកជំរុញឱ្យកុមារ និងយុវជនជាច្រើនមានទម្លាប់អានសៀវភៅ។លោកបញ្ជាក់ថា ពួកខ្ញុំទទួលបានការសរសើរពីអ្នកអាន លោកគ្រូអ្នកគ្រូ…
-
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីថ្ងៃ

ភ្នំពេញ៖ ឯកឧត្តម ត្រិន គឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃនៅចុងសប្ដាហ៍នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ត្រិន គឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ ដំណើរទស្សនកិច្ចនេះ ផ្តល់អត្ថន័យយ៉ាងជ្រាលជ្រៅទាំងផ្នែកការទូត និងនយោបាយ ដើម្បីបន្តអនុវត្តនូវខ្លឹមសារ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង ស្ដីពីការ ផ្លាស់ប្តូរគណៈប្រតិភូរវាងគណបក្សទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍សម្រាប់គណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ទស្សនកិច្ចនេះ ក៏នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជ៖…
-
ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ដោយបង្កើនទ្រព្យសកម្មរបស់ខ្លួន លើសពី ១០០ពាន់លានដុល្លារ

ភ្នំពេញ៖ស្របពេលដែលសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ធ្វើឳ្យមានអត្រាការប្រាក់ខ្ពស់ ប៉ុន្តែសម្រាប់ប្រព័ន្ធធនាគាររបស់កម្ពុជា នៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ភាពរឹងមាំនៃប្រព័ន្ធធនាគាររបស់កម្ពុជា ដោយសារការឈរជើងយ៉ាងរឹងមាំរបស់ធនាគារធំៗ រួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ធនាគារទាំងនេះ បានពង្រឹងតួនាទីរបស់ខ្លួនក្លាយជាឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធធនាគាររូបវន្តរបស់កម្ពុជា ដែលមានទ្រព្យសកម្មសរុបប្រមាណ ១១,៧ ពាន់លានដុល្លារនៅចុងឆ្នាំ២០២៥។ នេះបើតាម របាយការណ៍ របស់ធនាគារជាតិ កាលពីចុង ខែ មីនា ឆ្នាំ ២០២៦។របាយការណ៍ដដែល បង្ហាញថា ធនាគារ ABA របស់ ប្រទេសកាណាដា បានពង្រឹងជំហររបស់ខ្លួនជាធនាគារពាណិជ្ជធំជាងគេ គិតត្រឹមឆ្នាំ២០២៥ តម្លៃនៃទ្រព្យសកម្មសរុប មានប្រហែល ១៦,៦ពាន់លានដុល្លារ កើនឡើងប្រហែល ២០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ដោយឡែក ធនាគារ កាណាឌីយ៉ា ឈរនៅលំដាប់ទី២ មានទ្រព្យសកម្មសរុបប្រមាណ ៩ពាន់លានដុល្លារ។ លំដាប់ទី ៣ គឺ ធនាគារ FTB ដែលជា ធនាគារក្នុងស្រុកដំបូងគេមួយ មានទ្រព្យសកម្មកើនឡើងដល់ជាង ២,៥ពាន់លានដុល្លារ តាមពីក្រោយ ដោយធនាគារ វីង…
-
កម្ពុជា ជំរុញបង្កើន ការ ប្រើ ប្រាស់ ទំនិញ ក្នុង ស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ច ជាតិ

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា បង្កើនការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកបន្ថែមទៀតដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។ សម្ដេចមានប្រសាសន៍ថា បញ្ហាប្រឈមនាពេលបច្ចុប្បន្ន រួមទាំងអស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងនៅតាមព្រំដែន បញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ផលិ តផលក្នុងស្រុកមិនត្រឹមតែជួយដល់ផលិតករក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រសំខាន់ក្នុងការកសាងសេដ្ឋកិច្ចធន់ និងបង្កើតតម្លៃបន្ថែមក្នុងប្រទេស ក្នុងពេលមានភាពមិនប្រាកដប្រជាក្នុងតំបន់ និងពិភពលោក។ឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានកត់សម្គាល់ពីកំណើននៃការប្រើប្រាស់ផលិតផលក្នុងស្រុកយ៉ាងខ្លាំង បន្ទាប់ពីពលរដ្ឋខ្មែរបានធ្វើពហិការប្រើប្រាស់ទំនិញថៃ ហើយជំរុញឱ្យសហគ្រាសក្នុងស្រុកពង្រីកផលិតកម្ម ដើម្បីឆ្លើយតបនឹងការកើនឡើងនេះ។សូមបញ្ជាក់ថា រដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក រួមទាំងការលើកកម្ពស់គុណភាពផលិតផល ការពង្រីកទីផ្សារ គាំទ្រសហគ្រាសធុនតូច និងមធ្យម និងការពង្រឹងអត្តសញ្ញាណផលិតផលកម្ពុជា ដើម្បីប្រកួតប្រជែងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕ដោយ៖ខន ណារី
-
សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការបង្កើតសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានស្វាគមន៍ការបង្កើតសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនក្នុងគោលដៅដើម្បីពង្រឹងនូវចំណងសាមគ្គីភាពរបស់ប្រជាជនខ្មែរ ដែលរស់នៅប្រទេសជប៉ុន ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យក្រុមការងារ សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបខាងលើថា ក្នុងឱកាសនោះ លោក ហៃ វណ្ណា បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពរបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន និងសកម្មភាពការងារមួយចំនួន ដែលសមាគមនេះ សម្រេចបាននាពេលកន្លងមកជាពិសេស គឺគោលដៅរបស់សមាគមក្នុងការពង្រឹង នូវចំណងសាមគ្គីភាពរវាងខ្មែរ និងខ្មែររស់នៅប្រទេសជប៉ុន និងការជួយជ្រោមជ្រែង ទៅលើផ្នែកផ្សេងៗទៀតរបស់សហគមន៍ខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុននោះ។សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរបស់ សមាគម ជនជាតិខ្មែររស់នៅប្រទេសជប៉ុន ។ប៉ុន្តែសម្ដេចតេជោ បានសង្កត់ធ្ងន់ ចំពោះការបង្កើតសមាគមនេះថា ការបង្កើត គឺជារឿងមួយលំបាកហើយ ក៏ប៉ុន្ដែរឿងសំខាន់មួយទៀតនោះ គឺការរក្សាឱ្យបាននូវនិរន្តរភាព នៃសមាគមនេះ ។ សម្ដេចតេជោប្រមុខរដ្ឋស្តីទីបានសង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដែលដឹកនាំ ដោយលោក…
-
អង្ករក្រអូបកម្ពុជាបង្ហាញខ្លួននៅក្នុងបណ្តាញលក់រាយឈានមុខគេមួយនៅអាស៊ី

ក្រសួងពាណិជ្ជកម្មប្រកាសថា កម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀតក្នុងការជំរុញការនាំចេញអង្ករក្រអូបប្រណីតទៅកាន់ទីផ្សារអន្តរជាតិ ដោយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ តទៅ អង្ករក្រអូបកម្ពុជា ម៉ាក “Golden King” ត្រូវបានដាក់លក់ជាផ្លូវការនៅតាមបណ្តាញលក់រាយយ៉ាងហោចណាស់ ៣៤៥ ទីតាំង ក្នុងទីក្រុងហុងកុង និងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Amru Rice (Cambodia) និងសម្ព័ន្ធក្រុមហ៊ុន DFI Retail Group។ អង្ករក្រអូបកម្ពុជា (ប្រភេទ ផ្ការំដួល) បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក ចំនួន ៧លើក ដែលពានរង្វាន់ចុងក្រោយ កម្ពុជាទទួលបាននៅក្នុងឆ្នាំ២០២៥។ សមិទ្ធផលនេះ ឆ្លុះបញ្ចាំងអំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញខ្សែច្រវាក់តម្លៃបន្ថែម តាមរយៈការសម្របសម្រួលពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម និងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ DFI Retail Group គឺជាសម្ព័ន្ធក្រុមហ៊ុនលក់រាយឈានមុខគេមួយនៅអាស៊ី ដែលមានប្រតិបត្តិការលើវិស័យផ្សារទំនើប ហាងលក់ទំនិញថែរក្សាសុខភាព និងសម្រស់ ព្រមទាំងមានហាងទំនិញ និងហាងលក់សម្ភារៈតុបតែងផ្ទះជាច្រើនកន្លែងក្នុងតំបន់ ក្នុងនោះរួមមានបណ្តាញ ផ្សារទំនើប Wellcome នៅហុងកុង ដែលមានចំនួន ២៤៥ ទីតាំង និងផ្សារទំនើបឡាក់គឺ នៅទូទាំងប្រទេសកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាព និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស

ភ្នំពេញ៖ ដូចកម្មវិធីបានគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីសាធារណរដ្ឋបារាំង។ អមដំណើរដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា ,មន្ត្រីជាន់ខ្ពស់មួយចំនួននៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយនៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា នៅប្រទេសបារាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-បារាំង ដែលកំពុងរីកចម្រើន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌…