Category: ព័ត៌មានជាតិ

  • សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

    សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

    រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជា»។ យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមវត្តុបំណង ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក (The Plastic Circularity Project) ដែលគាំទ្រផ្នែកហិរញ្ញវត្តុដោយមូលនិធិកូកា-កូឡា (The Coca-Cola Foundation) ។ ទន្លេរបស់កម្ពុជា គឺជាអត្តសញ្ញាណទេសចរណ៍របស់ជាតិ និរន្តរភាពបរិស្ថាន និងជីវភាពរបស់សហគមន៍ នៅកម្ពុជា។ ទេសចរណ៍តាមដងទន្លេនៅតែបន្តពង្រីកសក្តានុពលរបស់ខ្លួន ដោយមានប្រតិបត្តិករទូកទេសចរណ៍ប្រមាណជា ៦០ប្លាយ ដែលបាននិងកំពុងធ្វើសកម្មភាពបម្រើ​ឱ្យវិស័យទេសចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលសកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះក៏នាំមកនូវបញ្ហាប្រឈមដល់បរិស្ថានផងដែរ។ ប្រតិបត្តិករទេសចរណ៍បច្ចុប្បន្នពឹងផ្អែកខ្លាំងលើប្លាស្ទិកដែលប្រើបានតែមួយដង (single use plastics) ដែលជំរុញឲ្យបរិមាណប្រើប្រាស់ខ្ពស់ ការប្រើប្រាស់រយៈពេលខ្លី និងមានលក្ខណៈចល័តនៅក្នុងវិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ តំបន់កម្សាន្ដ និងសេវាកម្មដឹកជញ្ជូនជាដើម។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ យុទ្ធនាការថ្ងៃនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយវិធីសាស្រ្ត ៤Rs (បដិសេធ…

  • Vietjet មានការផ្តល់ជូនពិសេសសម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង Eco ១០០%

    Vietjet មានការផ្តល់ជូនពិសេសសម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង Eco ១០០%

    ទម្ងន់អីវ៉ាន់កាន់តែច្រើនជាងមុន និងអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់អ្នកដំណើរដែលហោះហើរពីសៀមរាប-ហាណូយ និងទៅកន្លែងផ្សេងៗទៀត ភ្នំពេញ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានផ្ដល់ប្រូម៉ូសិនមានពេលកំណត់ ដោយបញ្ចុះតម្លៃ ១០% លើតម្លៃសំបុត្រ Deluxe និងឱកាសដើម្បីទទួលបាន សំបុត្រ Eco ក្នុងការបញ្ចុះតម្លៃ ១០០%។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងខេត្តសៀមរាប និងទីក្រុងហាណូយ រួមជាមួយនឹង បណ្តាញជើងហោះហើរនៅអាស៊ីប៉ាស៊ីហ្វិកដែលកំពុងពង្រីកយ៉ាងឆាប់រហ័សនោះ កម្មវិធីពិសេសដ៏មិនគួរឱ្យជឿនេះ ជាពេលវេលាពិសេសជាងពេលណាៗទាំងអស់ ក្នុងការទៅលេងកម្សាន្ត នៅប្រទេសវៀតណាម និងទីកន្លែងផ្សេងៗទៀត។ ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ នៃថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ អ្នកដំណើរដែលកក់សំបុត្រ Deluxe អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១០% លើផ្លូវហោះហើរសៀមរាប-ហាណូយ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀតទៅកាន់/ពីប្រទេសវៀតណាមដោយប្រើលេខកូដ DLX10 និងការបញ្ចុះតម្លៃ ១៥% លើសេវាកម្មក្នុងស្រុកនៅក្នុងប្រទេសវៀតណាមដោយប្រើលេខកូដ DLX15 ()។ ការផ្តល់ជូនពិសេសនេះ អនុវត្តចំពោះការកក់សំបុត្រដែលធ្វើឡើងតាមរយៈគេហទំព័រ និងកម្មវិធីទូរសព្ទផ្លូវការ…

  • កម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាទាំងយប់ឃាត់ខ្លួនជនបរទេស២០នាក់

    កម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាទាំងយប់ឃាត់ខ្លួនជនបរទេស២០នាក់

    ភ្នំពេញ៖ ជនសង្ស័យចំនួន២០នាក់ (ស្រី្ត ២នាក់) ក្នុងនោះមានជនជាតិចិន ១៩នាក់ និងជនជាតិគីជីស៊ីស្ថាន ១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នារាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ បើតាមប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជាៈ ទូរសព្ទដៃ ចំនួន ៨៤៦គ្រឿង, ធុង CPU ចំនួន ៥១គ្រឿង,អេក្រង់ MONITOR ចំនួន ៥៤គ្រឿង,ស៊ីមកាតអន្តរជាតិមួយចំនួន។ ចំណែកឯ សម្ភារៈវត្ថុតាង ក្នុងឃ្លាំងរក្សាទុក មានកុំព្យូទ័រលើតុ ALL IN ONEចំនួន ៣១គ្រឿង, ធុង CPU ចំនួន ០២គ្រឿងនិង អេក្រង់ MONITOR ចំនួន ១៨គ្រឿង។ ប្រភពដដែលបន្តថា យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច កុំព្យូទ័រ និងទូរស័ព្ទដៃសន្និដ្ឋាន​បានថា ជនសង្ស័យប្រើប្រាស់ទឹកដីប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូស​ទាញឱ្យវិនិយោគក្លែងក្លាយ គោលដៅជនរងគ្រោះប្រទេសអាល្លឺម៉ង់ ,សហរដ្ឋអាម៉េរិក…

  • ឆ្នាំ២០២៥ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ជាង២០លានម៉ែត្រគូប ខណៈដើមឆ្នាំ២០២៦ ទប់ស្កាត់បានជាង៦លានម៉ែត្រ​គូប

    ឆ្នាំ២០២៥ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ជាង២០លានម៉ែត្រគូប ខណៈដើមឆ្នាំ២០២៦ ទប់ស្កាត់បានជាង៦លានម៉ែត្រ​គូប

    ភ្នំពេញ៖ គិតចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបាន​ជួយទប់ស្កាត់ទឹកកខ្វក់ចំនួនជាង ៦,៣លានម៉ែត្រគូប មិនឱ្យហូរចូលក្នុង​ប្រភពទឹកធម្មជាតិ ខណៈពេញមួយឆ្នាំ២០២៥ កន្លងទៅទប់ស្កាត់បានជា​២០លានម៉ែត្រគូប។ ក្រសួងបរិស្ថានបានឱ្យដឹងថ្ងៃពុធទី១ ខែមេសា ថាក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួង​បានធ្វើការទប់ស្កាត់​ទឹកកខ្វក់មិនឱ្យ​មានការបំពុល​តំបន់ទឹក​សាធារណៈ ឬតំបន់ទឹកស្អាតនៅក្នុងប្រទេសបានជាង២០លានម៉ែត្រគូប។ដោយឡែកត្រីមាសទី១​ឆ្នាំ២០២៦​ទប់ស្កាត់ទឹកកខ្វក់ជាង៦,៣លានម៉ែត្រ​គូប ។ ទឹកកខ្វក់ត្រូវបានអ្នកជំនាញអះអាងថា ប៉ះពាល់ដល់សុខភាព និងការរស់​នៅរបស់ប្រជាពលរដ្ឋប្រសិនជាពុំមានការទប់ស្កាត់ទេ។ ដោយឡែកបើគិតត្រឹមខែមីនាកន្លងទៅថ្មីៗនេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥៧កន្លែង បានបំពាក់ឧបករណ៍ស្វ័យ​ត្រួតពិនិត្យ​គុណភាព​ទឹកក្នុងចំណោមរោងចក្រ សហគ្រាស និងក្រុមហ៊ុនចុះកិច្ច​សន្យាដំឡើងឧបករណ៍ស្វ័យត្រួតពិនិត្យចំនួន ៦៨ ទីតាំង។ ក្រសួងបរិស្ថានបញ្ជាក់ថា ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមាន​ហានិ​ភ័យ​ខ្ពស់ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ដើម្បីបញ្ជូនព័ត៌មាន​មក​ក្រសួង​ដោយផ្ទាល់។ ក្រសួងបានកំពុងជំរុញដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចូលរួមចំណែកប្រតិបត្តិមេត្រីបរិស្ថាន ជាពិសេសជួយ​ទប់​ស្កាត់ការបំពុលបរិស្ថាន បញ្ហាបរិស្ថានសុខភាពអនាម័យនិងចូលរួម​អភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពរុងរឿង ប្រែក្លាយទៅ​ជាប្រទេសមានបរិស្ថានស្អាត ក្នុងទឹកស្អាតលើដីនិងស្អាត ក្នុងខ្យល់ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ ដោយ៖ម៉ាដេប៉ូ

  • 🇰🇭🤝🇺🇸 កម្ពុជា-អាមេរិក គ្រោងរៀបចំសមយុទ្ធ«ឆ្មាំអង្គរ»ឡើងវិញនៅដើមឆ្នាំ២០២៧

    🇰🇭🤝🇺🇸 កម្ពុជា-អាមេរិក គ្រោងរៀបចំសមយុទ្ធ«ឆ្មាំអង្គរ»ឡើងវិញនៅដើមឆ្នាំ២០២៧

    ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក គ្រោងនឹងរួមគ្នាធ្វើលំហាត់សមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញនៅដើមឆ្នាំ២០២៧បន្ទាប់ពីបានផ្អាកតាំងពីឆ្នាំ២០១៧។ សមយុទ្ធនេះនឹងផ្តោតលើប្រធានបទ «រួមគ្នាសម្រាប់ការជួយសង្គ្រោះ សន្តិភាព និងការស្តារឡើងវិញ» ដែលរួមមានទាំងលំហាត់ផ្នែកបញ្ជាការ និងលំហាត់នៅទីលាន។ ផែនការរៀបចំនេះត្រូវបានលើកមកពិភាក្សាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក រវាងឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោកកម្ពុជា និងឧត្តមសេនីយ៍ទោ GILES J.S. CORNELIA មេបញ្ជាការរងកងទ័ពជើងគោកអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងការហ្វឹកហ្វឺន តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលគ្រូបង្គោលលើជំនាញផ្សេងៗដូចជា ការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងយុទ្ធវិធីប្រតិបត្តិការនៅតំបន់ព្រៃភ្នំ៕

  • ក្រុមហ៊ុន ទន្សាយ សឹលូសិន ឯ.ក និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការអភិវឌ្ឍជំនាញ និងការត្រៀមលក្ខណៈសម្រាប់អាជីពការងារ

    ក្រុមហ៊ុន ទន្សាយ សឹលូសិន ឯ.ក និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការអភិវឌ្ឍជំនាញ និងការត្រៀមលក្ខណៈសម្រាប់អាជីពការងារ

    ភ្នំពេញ ៖ ក្រុមហ៊ុន ទន្សាយ សឹលូសិន ឯ.ក (Tunsai Solutions Co., Ltd.) និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន (NPIT) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅសាលប្រជុំអង្គរធំ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន (NPIT) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ ការចុះអនុវត្តការងារជាក់ស្តែង និងការត្រៀមលក្ខណៈសម្រាប់អាជីពការងាររបស់និស្សិត។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក សោម សុខដារ៉ារីគីអូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ទន្សាយ សឹលូសិន ឯ.ក និង លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន។ នៅក្រោមខ្លឹមសារនៃ MoU នេះ ភាគីទាំងពីរនឹងសហការគ្នាលើការផ្ដល់ឱកាសចុះកម្មសិក្សា និងការស្រាវជ្រាវ ការពិចារណាផ្ដល់ឱកាសការងារសម្រាប់និស្សិត និងសិក្ខាកាមដែលមានសមត្ថភាព ក៏ដូចជាការកំណត់អត្តសញ្ញាណ និងការផ្ដល់អនុសាសន៍លើនិស្សិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឱកាសកម្មសិក្សា និងការងារ។ ការអនុវត្តនឹងចាប់ផ្តើមដោយផ្តោតជាចម្បងលើការផ្សារភ្ជាប់ទំនាក់ទំនង និងការកសាងស្ពានចម្លងរវាងវិទ្យាស្ថាន NPIT និងក្រុមហ៊ុន ទន្សាយ សឹលូសិន។ បន្ទាប់មក…

  • កម្ពុជា-វៀតណាម ពិភាក្សាគ្នា ដោះស្រាយការប្រឈមក្នុងការគ្រប់គ្រងធនធានទឹកក្រោមដី

    កម្ពុជា-វៀតណាម ពិភាក្សាគ្នា ដោះស្រាយការប្រឈមក្នុងការគ្រប់គ្រងធនធានទឹកក្រោមដី

    ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំរួមគ្នាស្តីពីការគ្រប់គ្រងធនធានទឹកក្រោមដី ដើម្បីដោះស្រាយបញ្ហាប្រឈមប្រកប​ដោយនិរន្តរភាពរយៈពេលវែងនៃដីសណ្ដទន្លេមេគង្គ។ កិច្ចប្រជុំដែលបានធ្វើឡើងកាលពីសប្ដាហ៍មុន ក្នុងខេត្តសៀមរាប មានការចូលរួមពីអ្នកពាក់ព័ន្ធនានាទាំងថ្នាក់រដ្ឋមន្ត្រី និងថ្នាក់​តំបន់ ដើម្បីចែករំលែកលទ្ធផលការងារប្រចាំឆ្នាំលើកទី១ នៃគម្រោងលើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែនតំបន់ដីសណ្ត​ទន្លេមេគង្គ(CMDA) ដែលជាគម្រោងគ្រប់គ្រងទឹកក្រោមដីឆ្លងដែនរវាងប្រទេសជាប់របងគ្នាទាំងពីរ។ យោងតាមការចុះផ្សាយរបស់ Viet Nam News នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ គម្រោង«លើកកម្ពស់និរន្តរភាព​ទឹកក្រោម​ដីឆ្លងដែនតំបន់ដីសណ្តទន្លេមេគង្គ(CMDA)» គឺជាគម្រោងធំជាងគេនៅតំបន់អាស៊ីភាគអគ្នេយ៍ ដើម្បីដោះស្រាយ​ភាពអាស្រ័យគ្នារវាងប្រព័ន្ធអេកូឡូស៊ីនៃដីសណ្ដទន្លេមេគង្គ និងអាងទឹកឆ្លងព្រំដែនរវាងកម្ពុជា និងវៀតណាម។ គម្រោងដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការគ្រប់គ្រង​ទឹកក្រោមដីប្រកបដោយនិរន្តរភាពទាំងក្នុងប្រទេសកម្ពុជា និងវៀតណាម ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារ​ធនធានទឹកដ៏សំខាន់សម្រាប់សហគមន៍ កសិកម្ម និងប្រព័ន្ធអេកូឡូស៊ី។ លោក Andrew Wyatt នាយករងប្រចាំតំបន់នៃអង្គការ IUCN មេគង្គក្រោម បានគូសបញ្ជាក់ថា CMDA គឺជាគំនិតផ្តួចផ្តើមទ្រង់​ទ្រាយធំដំបូងគេ ក្នុងការបញ្ជាក់អំពីការតភ្ជាប់រវាងប្រព័ន្ធអេកូឡូស៊ីដីសណ្តទន្លេមេគង្គ និងអាងទឹកឆ្លងដែន។ ការរកឃើញរបស់​គម្រោងនេះ នឹងផ្តល់នូវមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រសម្រាប់យុទ្ធសាស្ត្ររួម រួមទាំងកម្មវិធីសកម្មភាពយុទ្ធសាស្ត្រ(SAP) ដើម្បីដោះ​ស្រាយ​បញ្ហាប្រឈមនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរយៈពេលវែង។ បណ្ឌិត វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសហប្រធានគណៈកម្មាធិការថ្នាក់តំបន់ បញ្ជាក់ថាចាប់តាំងពីកិច្ច​ប្រជុំគណៈកម្មាធិការតំរង់ទិសថ្នាក់តំបន់(RPSC) លើកដំបូងនៅប្រទេសវៀតណាម…

  • កម្ពុជា នឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ទី៤ នៅខេត្តពោធិ៍សាត់

    កម្ពុជា នឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ទី៤ នៅខេត្តពោធិ៍សាត់

    ភ្នំពេញ៖ រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីខ្នាតធំ ទី៤ របស់កម្ពុជា នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗ ខាងមុខនេះ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលមានទំហំទុនវិនិយោគសរុប ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨កន្លែង ដល់ពលរដ្ឋកម្ពុជា។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថារោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី Zo Motor ទី៤នេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តប្រមាណ ៥ពាន់គ្រឿងក្នុងមួយឆ្នាំ។ បច្ចុប្បន្ន កំពុងដំណើរការសាងសង់។ ឯកឧត្តមបញ្ជាក់ថា «រោងចក្រហ្សូម៉ូធ័រនេះ ជារោងចក្រទី៤ហើយដែលផ្ដោតទៅលើការផ្គុំ និងតំឡើងរថយន្តប្រភេទអគ្គិសនី EV»នេះ។ តាមផែនការ Zo Motor មានសមត្ថភាពផលិតបានប្រមាណ ៥ពាន់គ្រឿងក្នុង១ឆ្នាំ»។ ដោយឡែក រោងចក្ររោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី ចំនួន ៣ផ្សេងទៀត គឺក្រុមហ៊ុន GTV…

  • សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជិត ៥០នាក់នៅខណ្ឌសែនសុខ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជិត ៥០នាក់នៅខណ្ឌសែនសុខ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមីនា ជនបរទេសចំនួន៤៩នាក់ ក្នុងនេះជនជាតិឥណ្ឌូនេស៊ី៣០នាក់និងជនជាតិម៉ាឡេស៊ី ១៩ នាក់ (ស្រ្តី៨នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងពេលចុះបង្ក្រាបទីតាំងសង្ស័យ​ប្រព្រឹត្តអំពើ​ឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams )ស្ថិតនៅអគារ ជួល ផ្លូវ បេតុង ភូមិ ចុងថ្នល់ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងនៅថ្ងៃអង្គារនេះ ថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផង ជាមួយការឃាត់ខ្លួន​ជន​បរទេសចំនួន៤៩នាក់ខាងលើ សមត្ថកិច្ចក៏បានដកហូតនូវសម្ភារៈបច្ចេកទេសជាច្រើន ដែលបម្រើឱ្យ​សកម្មភាពខុសច្បាប់ រួមមាន៖ កុំព្យូទ័រ All-in-one ១១គ្រឿង, អេក្រង់ Monitor ៣៨គ្រឿង, ម៉ាស៊ីន CPU ១៧គ្រឿង, Laptop ០៧គ្រឿង, ទូរសព្ទ​ដៃចំនួន ១៨៥គ្រឿង, Tablet ០២គ្រឿង និងស៊ីមកាតអន្តរជាតិមួយចំនួនធំផង។ ប្រភពដដែលបន្តថាផ្អែកតាមលទ្ធផលកោសល្យវិច័យបឋម សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសល្បែងស៊ីសងកាស៊ីណូអនឡាញខុសច្បាប់ ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ។បច្ចុប្បន្ន មនុស្សប្រុសស្រីទាំង…

  • ជនជាតិវៀតណាម ១៧នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃនេះ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ជនជាតិវៀតណាម ១៧នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃនេះ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះបានឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ក្នុងប្រតិបត្តិការឆែកឆេរអគារ MSK ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ បន្ទាប់ពីមានការសង្ស័យថា លបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឳ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចូលរួមពីអាជ្ញាធរខណ្ឌចំការមន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប្រភពដដែលបន្តថា ក្រុមការងារបានពិនិត្យឃើញភាពមិនប្រក្រតីនៅជាន់ទី៧ និងជាន់ទី១០ ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៧នាក់ (ស្រី្ត ០២នាក់) ជាជនជាតិវៀតណាម ដែលក្នុងនោះមាន ៧នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនទេ។ជាលទ្ធផលសមត្ថកិច្ចរកឃើញវត្ថុតាងដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន ម៉ូនីទ័រចំនួន ៣០ គ្រឿង, ទូរសព្ទដៃ ចំនួន ៧៣ គ្រឿង , កុំព្យូទ័រ All In…