-
AirAsia Cambodia CEO Discusses Future of Cambodia Connectivity at the 2026 Aviation Festival Asia in Singapore

Phnom Penh — AirAsia Cambodia CEO, Mr. Nam Vissoth joined aviation leaders at the 2026 Aviation Festival Asia (AFA26) to discuss trends shaping the low-cost carrier market and opportunities for expanding regional connectivity across Asia-Pacific. He shared insights on Cambodia’s exciting future in aviation and the evolving APAC low-cost carrier (LCC) model. Throughout the panel…
-
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ ទាក់ទាញទេសចរជាង៣១ម៉ឺននាក់

ភ្នំពេញ៖បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះបានបិទបញ្ចប់នារាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រោមបរិយាកាសសប្បាយរីករាយខណៈរយៈពេល៣ថ្ងៃនៃការប្រារព្ធពិធីបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិជាង៣១ម៉ឺននាក់ ។បន្តពីខេត្តក្រចេះ គឺខេត្តស្វាយរៀងនឹងធ្វើជាម្ចាស់រៀបចំបុណ្យទន្លេលើកទី១១ ឆ្នាំ២០២៧។ ព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តក្រចេះបានបិទបញ្ចប់ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ,ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ វត្តមានឯកឧត្តម ប៉េង ពោធិ៍សា គឺដោយសារខេត្តស្វាយរៀងនឹងធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេលើកទី១១ នៅឆ្នាំក្រោយ។ បុណ្យទន្លេបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយសណ្តាប់ធ្នាប់ សុវត្ថិភាព និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនភ្ញៀវជាតិនិងអន្តរជាតិ ក្នុងន័យជួយគាំទ្រ និងលើកស្ទួយ នូវបេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាលដែលមាននៅក្នុងទន្លេបៃតងដោយភាពយល់ច្បាស់ពីសក្តានុពលតាមរយៈវិស័យទេសចរណ៍ ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះប្រាប់ដល់បណ្ដាញសារព័ត៌មានឱ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍បុណ្យទន្លេទទួលបានភ្ញៀវទេសចរសរុបចំនួន ៣១៧.៦៨៥នាក់ ក្នុងនោះទេសចរជាតិចំនួន ៣១១.២៣៧ នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៦.៤៤៨នាក់។ គួររំលឹកថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩…
-
មជ្ឈដ្ឋានជាច្រើនសាទរការផ្លាស់ប្តូរពីការផាកពិន័យមកជាការអប់រំ ច្បាប់ចរចរណ៍ផ្លូវគោក

ភ្នំពេញ៖ មជ្ឈដ្ឋានជាច្រើនបានសម្ដែងនូវការសាទរ និងគាំទ្រចំពោះសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ក្នុង ការផ្អាកការផាក ពិន័យលើដងផ្លូវក្នុងករណីខ្លះ ប្តូរមកជាការអប់រំណែនាំវិញ ដែលនេះគឺជាជំហានវិជ្ជមានមួយ ក្នុងការកាត់បន្ថយ សម្ពាធសេដ្ឋកិច្ច និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលកម្ពុជា និងពិភពលោក កំពុងតែប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈ ។ លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ការផ្លាស់ប្តូរឥរិយាបថពីអ្នកដាក់ទោស មកជាអ្នកជួយសម្រួល ការអវត្តមាននៃការផាកពិន័យ មិនមែនមានន័យថា ជាការអវត្តមាននៃវត្តមានមន្ត្រីនោះទេ។ ផ្ទុយទៅវិញ ក្នុងដំណាក់កាលអន្តរកាលនេះ ប្រជាពលរដ្ឋកាន់តែចង់ឃើញមន្ត្រីនគរបាលចរាចរណ៍ បង្ហាញខ្លួនកាន់តែសកម្មជាងមុនក្នុងតួនាទីជាអ្នកអប់រំ ណែនាំពលរដ្ឋឱ្យយល់ដឹងពីច្បាប់ដោយស្មារតីយោគយល់ ។ ប្រសិនបើវត្តមានរបស់មន្ត្រីនគរបាលចរាចរណ៍ កើតមានឡើងតែនៅពេលមានការផាកពិន័យ ហើយប្រែជាស្ងប់ស្ងាត់ ឬបាត់ស្រមោលនៅពេលអប់រំ នោះវានឹងធ្វើឱ្យបាត់បង់អត្ថន័យនៃពាក្យថា «មន្ត្រីសាធារណៈ» ។ កិត្តិយសរបស់មន្ត្រីនគរបាល មិនមែនស្ថិតនៅលើចំនួនវិក្កយបត្រដែលបានផាកពិន័យនោះទេ ប៉ុន្តែស្ថិតនៅលើ សុវត្ថិភាព និង ភាពរលូន នៃចរាចរណ៍ដែលពលរដ្ឋទទួលបាន ។ លោកបណ្ឌិត ប៉ា ចន្ទរឿន សង្ឃឹមថា នឹងឃើញរូបភាពថ្មីៗបន្ថែមទៀត ដែលបង្ហាញពីសកម្មភាពចុះជួយសម្រួលចរាចរណ៍ និងការអប់រំដោយស្នាមញញឹមពីសំណាក់មន្ត្រីនគរបាល ។ ការកសាងវប្បធម៌គោរពច្បាប់…
-
សិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦”មានរយៈពេល ៤ថ្ងៃត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបិទសិក្ខាសាលា ស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦” វគ្គទី២ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកវិទ្យាពីមកពីគ្រប់បណ្ដាក្រសួង ស្ថាប័ន សរុបចំនួន ៧២នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ សិក្ខាសាលានេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែមីនា ឆ្នាំ២០២៦ និងចែកចេញជា ២ក្រុម ដែលបានផ្តោតយកចិត្តទុកលើប្រធានបទសំខាន់ៗរួមមាន ការធ្វើអភិបាលកិច្ចឌីជីថល និងរួមផ្សំជាមួយលក្ខណៈបច្ចេកទេស មានលក្ខណៈជា high level សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីជំណាញ ដែលក្នុងនោះរួមមាន (១). ទិដ្ឋភាពសន្តិសុខសាយប័រទូទៅក្នុងតំបន់ ការវាយប្រហារ និងវិធីសាស្រ្តនៃការការពារសន្តិសុខសាយប័រ, (២). ការកសាងសមត្ថភាព និងអភិបាលកិច្ចឌីជីថល, និង (៣). ការណែនាំពីលំហាត់ និងការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ (Tabletop exercise)។ ថ្លែងក្នុងពិធីបិទ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានលើកយកពីចំនុចអាទិភាពសម្រាប់ប្រទេសកម្ពុជា…
-
ក្រសួងប្រៃសណីយ៍និងក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បើកកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ដល់២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Christine HA ប្រធានក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីពិនិត្យនិងវាយតម្លៃលើគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម សេង សុភាព ប្រធានរាជបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) តំណាង AFD នៅកម្ពុជា និងមន្រ្តី ក.ប.ទ. និង ប.ប.ឌ.។ ក្នុងកិច្ចពិភាក្សារយៈពេល ៣ ថ្ងៃនេះ តំណាង ក.ប.ទ. ប.ប.ឌ. និង AFD បានពិភាក្សាអំពីផែនការសកម្មភាពលម្អិតនៃគម្រោងនិងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង ព្រមទាំងប្រមូលធាតុចូលនិងអនុសាសន៍ផ្សេងៗ លើកម្មវិធីគោលទាំងពីរនៃគម្រោង។ គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា គឺជាការងារអាទិភាពបំផុតមួយរបស់ ក.ប.ទ. ក្រោមការចង្អុលបង្ហាញពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មតជាតិ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ដើម្បីជំរុញការចាប់យកនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត…
-
AirAsia Cambodia អបអរសាទរសង្ក្រាន្តឆ្នាំ២០២៦ ជាមួយព្រឹត្តិការណ៍សប្បាយៗនៅតាមបណ្តាសាកលវិទ្យាល័យ

ភ្នំពេញ ៖ AirAsia Cambodia បាននឹងកំពុងចូលរួមលើកស្ទួយដល់វប្បធម៌ខ្មែរ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តនៅតាមបណ្តាសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើននូវបរិយាកាសសប្បាយរីករាយ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ ឱ្យកាន់តែមានអត្ថន័យ ។ក្រុមការងាររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានបញ្ជាក់ថា ចាប់ពីចុងខែមីនា ដល់ដើមខែមេសា ឆ្នាំ២០២៦ នេះ AirAsia Cambodia នឹងចូលរួមព្រឹត្តិការណ៍សង្ក្រាន្តតាមបណ្តាសាកលវិទ្យាល័យធំៗចំនួន៤ ដោយបង្កើតនូវបទពិសោធន៍ថ្មីៗ ជូនដល់និស្សិត និងអ្នកចូលរួមទាំងអស់ តាមរយៈសកម្មភាពកម្សាន្តដ៏សម្បូរបែប ការសម្តែងសិល្បៈ និងការផ្ដល់ជូនកាដូអនុស្សាវរីយ៍ពិសេសៗជាច្រើននៅស្តង់របស់ក្រុមហ៊ុនផ្ទាល់ ។ ក្រុមហ៊ុន AirAsia Cambodia ក្នុងឱកាសចូលរួមក្នុងព្រឹត្តិការណ៍នេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយយុវជន ក៏ដូចជាការចូលរួមលើកកម្ពស់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិខ្មែរផងដែរ ។ចំពោះព្រឹត្តការណ៍សង្រ្កាន្ត ដែល AirAsia Cambodia បាននឹងកំពុងចូលរួមរៀបចំរួមមាន ៖ នៅតាមទីតាំងនីមួយៗ ស្តង់របស់ AirAsia Cambodia នឹងនាំមកនូវសកម្មភាពកម្សាន្តសប្បាយៗជាច្រើន ដើម្បីបង្កើតភាពរីករាយជូនដល់អ្នកចូលរួមពេញមួយថ្ងៃ ។ លោកអ្នកអាចចូលរួមលេងកម្សាន្តសប្បាយៗ ជាមួយការចាប់រង្វាន់ក្នុងម៉ាស៊ីនបាញ់ខ្យល់ (Blowing Machine) ដើម្បីមានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍…
-
ចិន ថាទោះសា្ថនភាពពិភពលោកប្រែប្រួលបែបណា មិត្តភាពចិន និងកម្ពុជា នៅតែរឹងមាំ

ភ្នំពេញ៖មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ មិត្តភាពរវាងចិន និងកម្ពុជានៅតែស្ថិតស្ថេរយូរអង្វែង និងកាន់តែរឹងមាំឡើងៗទៅតាមពេលវេលា។នេះគឺជាការអះអាងរបស់ឯកឧត្តម ឆៃ ឈី មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិន (CPC) នៅក្នុងដំណើរចូលគាល់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធទី២៦ មីនា។ព្រះមហាក្សត្រ និងព្រះរាជមាតារបស់ ព្រះអង្គកំពុងគង់នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យព្រះរាជសុខភាព ដែលជា រាជដំណើរពិនិត្យព្រះរាជសុខភាពនេះធ្វើឡើងជារៀងរាល់៦ខែម្តង ។ លោក ឆៃ ឈី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC និងជាសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្តាល CPC មានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីយកការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរជាការណែនាំ បង្កើនទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងលើកកម្ពស់សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងការកសាងសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី។ ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា មិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិនត្រូវបានបង្កើតឡើងដោយមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ហើយនៅតែមិនរង្គោះរង្គើ និងរឹងមាំ។ ព្រះករុណា និងព្រះមហាក្សត្រី មានព្រះរាជបន្ទូលបន្ថែមថា កម្ពុជា ប្រកាន់ យ៉ាង ខ្ជាប់ខ្ជួន…
-
ក្រសួងយុត្តិធម៌ដាក់ការជម្រះក្តីរឿងឆបោកអនឡាញ ជាអាទិភាព មួយក្នុងតុលាការ

ភ្នំពេញ៖ខណៈ ដែល រដ្ឋសភា នឹងពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ។ទន្ទឹមនេះក្រសួងយុត្តិធម៌ បានកំណត់ទុកជាមុន រួចទៅហើយថា សំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ នេះ គឺជាសំណុំរឿងអាទិភាពថ្មីមួយបន្ថែមទៀតសម្រាប់ការជំនុំជម្រះក្ដីក្នុងតុលា។ការដាក់ចេញ នូវគោលការណ៍នេះ ធ្វើឡើង នៅ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ ក្រសួងយុត្តិធម៌រយៈ ពេលពីរថ្ងៃ ដែល បាន បិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ទី ២៦ ខែមីនា។ ក្រសួងយុត្តិធម៌ បានកត់សម្គាល់ពីការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបណ្តាញទំនាក់ទំនងសង្គមក្នុងសម័យទំនើប ក៏ដូចជាកំណើននៃឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមបច្ចេកវិទ្យា ហើយ បានចាត់ទុកថា ឧក្រិដ្ឋកម្មនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ខ្លាំងដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ មុខមាត់ និងសេចក្តី ថ្លៃថ្នូររបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ ព្រមទាំងធ្វើឱ្យខូចខាតធ្ងន់ធ្ងរ ដល់វិស័យទេសចរណ៍ ការវិនិយោគ និងវិស័យសេដ្ឋកិច្ចកម្ពុជា។តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជិត ៦០០នាក់ ។ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ហ្ស៊ី សំណុំរឿងអតីតឧកញ៉ា…
-
ប្រមុខការទូតកម្ពុជា បង្ហាញផ្ទាល់ទីតាំងទាហានថៃ ដាក់កុងតឺន័រលើដីខ្មែរ នៅទីតាំងថ្មដា ដល់សហគមន៍អន្តរជាតិ

ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នាថ្ងៃសុក្រទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមអង្គទូតបរទេស ប្រចាំកម្ពុជា និងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ចុះទៅពិនិត្យទីតាំងដែលយោធាថៃទន្ទ្រាន យក ដែនដីកម្ពុជា ដោយដាក់ទូកុងតឺន័រ រាយបន្លាលួស និងដំឡើងទង់ជាតិរបស់ខ្លួន នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងការចុះផ្ទាល់នេះ កងទាហានថៃ បាន ដាក់ប្រព័ន្ធការពារ និង កំពុងធ្វើសកម្មភាព បន្ត ដោយមាន ការដាក់តាំង បង្ហាញ ទង់ជាតិរបស់ ខ្លួនទៀតផង។ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា សកម្មភាពគឺជារឿងហួសចិត្តមួយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជានឹងមិន បោះបង់ទឹកដីរបស់ខ្លួននោះឡើយហើយកម្ពុជា នឹង ប្រើប្រាស់ឯកសារផែនទីដែលទទួលស្គាល់ជាអន្តរជាតិ ក្នុងការដោះស្រាយអរិភាពនេះ។ ឯកឧត្តមបញ្ជាក់ថា ជម្រើសរបស់យើងគឺមានតែជម្រើសតាមផ្លូវការទូត និងផ្លូវច្បាប់ ។យើងយកផ្លូវច្បាប់ សារើឯកសារ សន្ធិសញ្ញា អនុសញ្ញា…
-
កម្ពុជាចូលរួមកម្មវិធី AI x Trust នៅប្រទេសជប៉ុន ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធលើការងារគោលនយោបាយ អភិបាលកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

រដ្ឋធានីតូក្យូ និងទីក្រុងណាហ្គូយ៉ា៖ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកម្មវិធី AI x Trust តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងសម្រាប់៨ប្រទេស ក្នុងនោះមាន ជប៉ុន កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រេស៊ីល។ គោលបំណងនៃកម្មវិធី គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធរវាងបណ្តាប្រទេសតំបន់ខាងត្បូង (Global South) លើការងារគោលនយោបាយ អភិបាលកិច្ច ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ដូចជាទាក់ទាញការវិនិយោគផ្នែកបញ្ញាសិប្បនិម្មិត តាមរយៈការជួបពិភាក្សា និងទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងធុរកិច្ចថ្មី នៅរាជធានីតូក្យូ និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។ ដោយ៖ង៉ាន់ ទិត្យ