Category: ព័ត៌មានជាតិ

  • កម្ពុជាទាត់ចោលហេតុផលរបស់ថៃក្នុងការលុប MOU ឆ្នាំ២០០០

    កម្ពុជាទាត់ចោលហេតុផលរបស់ថៃក្នុងការលុប MOU ឆ្នាំ២០០០

    អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានច្រានចោលទាំងស្រុងចំពោះហេតុផល ដែលថៃលើកឡើងជាលេស ដើម្បីលុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ពាក់ព័ន្ធនឹងការកំណត់ព្រំដែនគោកជាមួយកម្ពុជា។ ការប្រកាសបដិសេធ និងច្រានចោលរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយក្នុងសារព័ត៌មានថៃ កាលពីថ្ងៃទី២៤ ខែមីនា អំពីចេតនារបស់សមាជិកព្រឹទ្ធសភាថៃមួយចំនួនក្នុងការលុបចោលកិច្ចព្រមព្រៀង MoU ឆ្នាំ ២០០០ជាមួយកម្ពុជា។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ចុះថ្ងៃទី ២៤ មីនា និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ បានពន្យល់ថា MOU ឆ្នាំ២០០០ មិនមែនគ្រាន់តែជាក្រដាសស្នាមធម្មតានោះទេ ប៉ុន្តែវាមានចរិតលក្ខណៈជាសន្ធិសញ្ញាទ្វេភាគី ដែលបានចុះបញ្ជី និងតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ វាបង្កើតកាតព្វកិច្ចច្បាប់អន្តរជាតិ ដែលភាគីទាំងពីរត្រូវតែគោរព។ ផ្អែកតាមអនុសញ្ញាទីក្រុងវ្យែនឆ្នាំ ១៩៦៩ ភាគីថៃមិនអាចយកច្បាប់ផ្ទៃក្នុង ឬមូលដ្ឋាននយោបាយណាមួយមកធ្វើជាលេសដើម្បីលុបចោលសន្ធិសញ្ញាព្រំដែនដែលខ្លួនបានចុះហត្ថលេខារួចហើយនោះឡើយ។ បើតាមអ្នកនាំពាក្យដដែលនេះ កន្លងមក យន្តការគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC) ដែលផ្អែកលើ MOU ឆ្នាំ២០០០ នេះ បានសម្រេចការងារជាច្រើន ដូចជា ស្វែងរកឃើញទីតាំងបង្គោលព្រំដែនសម័យបារាំងទាំង ៧៤ បង្គោល ការជួសជុល និងថែទាំបង្គោលព្រំដែនរួមគ្នា ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតាមតំបន់មួយចំនួន។ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការប៉ុនប៉ងលុបចោល MOU នេះ គឺជាទង្វើគ្មានមូលដ្ឋាន ផ្ទុយនឹងច្បាប់អន្តរជាតិ…

  • រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រំលឹកចៅក្រម ព្រះរាជអាជ្ញាឲ្យពន្លឿនការដោះស្រាយសំណុំរឿង

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រំលឹកចៅក្រម ព្រះរាជអាជ្ញាឲ្យពន្លឿនការដោះស្រាយសំណុំរឿង

    ដើម្បីពន្លឿនការដោះស្រាយ និងការកកស្ទះសំណុំរឿងយូរដែលបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំជាថ្មីម្តងទៀតដល់មន្រ្តីតុលាការ ពិសេសចៅក្រម និងព្រះរាជអាជ្ញា ត្រូវពន្លឿនការដោះស្រាយសំណុំរឿងឱ្យបានឆាប់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ក្នុងសន្និបាទបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃពុធទី២៥មីនា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ការដោះស្រាយពន្លឿនសំណុំរឿងជាបញ្ហាមួយដ៏សំខាន់សម្រាប់ប្រព័ន្ធយុត្តិធម៌ ហើយវាក៏ជាចំណែកមួយជួយបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម កើត រិទ្ធ បានលើកឡើងអំពីសារសំខាន់នៃកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ដែលជាអាទិភាពដ៏មួយក្នុងការពង្រឹង និងលើកកម្ពស់ “នីតិរដ្ឋ” នៅកម្ពុជា និងជាមូលដ្ឋានគ្រឹះក្នុងការធានារក្សាស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ យុត្តិធម៌សង្គម និងការអភិវឌ្ឍប្រទេសជាតិ។ សន្និបាតបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ត្រូវបានរៀបចំធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃវិស័យយុត្តិធម៌។ សន្និបាតបាតនឹងពិភាក្សាស្វែងរកឱ្យឃើញពីបញ្ហាប្រឈមជាមូលដ្ឋាននៅក្នុងវិស័យយុត្តិធម៌ និងដាក់ចេញដំណោះស្រាយ និងទិសដៅការងារជាអាទិភាពបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការបម្រើប្រជាជន, ដោះស្រាយបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់របស់ស្ថាប័នអយ្យការ ស្ថាប័នតុលាការ និងអាជ្ញាធរមានពាក់ព័ន្ធ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងមក តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសកម្ពុជាបានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ…

  • សម្តេចធិបតីទម្លាក់កញ្ចប់ថវិកាជាតិ ៦០លានដុល្លារ ពង្រីកបណ្តាញទឹកស្អាតដល់ខេត្តចំនួន ៥

    សម្តេចធិបតីទម្លាក់កញ្ចប់ថវិកាជាតិ ៦០លានដុល្លារ ពង្រីកបណ្តាញទឹកស្អាតដល់ខេត្តចំនួន ៥

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា នេះ បានចូលរួមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី នៅខេត្តស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន ៥ រួមមានស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី។ គម្រោងទ្រង់ទ្រាយធំដែលប្រើប្រាស់ថវិកាជាតិសរុប ៦០ លានដុល្លារអាមេរិកនេះ មានគោលដៅយុទ្ធសាស្ត្រក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតឱ្យបាន ១៣ ៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងពង្រីកបណ្តាញចែកចាយប្រវែង ៧៣៩ គីឡូម៉ែត្រ ដើម្បីផ្តល់តំណទឹកស្អាតថ្មីជូនប្រជាពលរដ្ឋចំនួន ២៨ ៦៦០ គ្រួសារ ក្នុងរយៈពេល ២០ ខែខាងមុខ។ ដោយឡែក សម្រាប់រោងចក្រថ្មីនៅអណ្តូងតាសី ខេត្តស្វាយរៀង ដែលទើបសម្ពោធនេះ មានសមត្ថភាពផលិតទឹកស្អាត ៦ ៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយរុញច្រានអត្រាគ្របដណ្តប់សេវាទឹកស្អាតក្នុងតំបន់ឱ្យហក់ឡើងពី ៣២% ទៅ ៥៨% ព្រមទាំងធានាការផ្គត់ផ្គង់បានពេញលេញសម្រាប់ក្រុងស្វាយរៀងទាំងមូល។ ការសម្រេចចិត្តវិនិយោគដ៏ធំនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់គម្លាតសេវាទឹកស្អាតរវាងទីក្រុង និងជនបទ សំដៅលើកកម្ពស់សុខុមាលភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋានឱ្យកាន់តែរឹងមាំ៕

  • ឯកឧត្តម ហ៊ុន ម៉ានី៖ ២ឆ្នាំកន្លះកន្លងមកនេះ រាជរដ្ឋាភិបាលសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ជូនជាតិ និងប្រជាជន

    ឯកឧត្តម ហ៊ុន ម៉ានី៖ ២ឆ្នាំកន្លះកន្លងមកនេះ រាជរដ្ឋាភិបាលសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ជូនជាតិ និងប្រជាជន

    “យើងអាចវាយតម្លៃបានថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លះ កន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ជូនជាតិ និងប្រជាជន រួមទាំងក្នុងវិស័យមុខងារសាធារណៈ ទោះបីជាត្រូវប្រឈមនឹងការរំខានមួយចំនួន ដែលជាវិញ្ញាសាស្មុគស្មាញជាច្រើន ទាំងក្នុង និងក្រៅប្រទេស។” នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៦មីនានេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សន្និបាតរយៈពេល ១ថ្ងៃនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធ ជួបជុំធ្វើការពិភាក្សា វាយតម្លៃការងារដែលសម្រេចបាន, គិតគូរពីផលជះ, បញ្ហាប្រឈម និងការកំណត់ទិសដៅអនុវត្តបន្ត សម្រាប់វិស័យមុខងារសាធារណៈ ដែលជា “ឆ្អឹងខ្នង” នៃប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា។ ក្នុងនាមសម្តេចបវរធិបតី ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ សម្រេចបាន ក្នុងការដឹកនាំ គ្រប់គ្រង…

  • វត្តមានផ្លូវអន្តរឃុំ និងទំនប់បង្ហៀរ កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាជន​៣ឃុំនៅខេត្តភូមិភាគឦសាន

    វត្តមានផ្លូវអន្តរឃុំ និងទំនប់បង្ហៀរ កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាជន​៣ឃុំនៅខេត្តភូមិភាគឦសាន

    មណ្ឌលគិរី៖ភាពលំបាកក្នុងការធ្វើដំណើរនាពេលកន្លងទៅ,រដូវវស្សា​រអិលដូចលាបខ្លាញ់ ,ខែប្រាំងហុយទ្រលោមដូចផ្សែងអ័ព្ទ​ នៅ​ឃុំចំនួន៣ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីជិតក្លាយជាអតីតកាលហើយ បន្ទាប់​ពីការដ្ឋានផ្លូវអន្តរឃុំ និងទំនប់បង្ហៀរ បញ្ចប់ ការសាងសង់នៅខែមិថុនា​ខាងមុខ។ផ្លូវកៅស៊ូ នឹងចូលជំនួសកំណាត់ផ្លូវដ៏លំបាកមួយខ្សែនេះ។ ការដ្ឋានផ្លូវអន្តរឃុំ និងទំនប់បង្ហៀរ ប្រវែងជាង១០គីឡូម៉ែត្រ​មាន​ប្រវែងជាង ១០គីឡូម៉ែត្រ,ទទឹង៦ម៉ែត្រ​បានចាប់ផ្តើម​សាងសង់​នៅខែកញ្ញា ឆ្នាំ២០២៥ និងត្រូវបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ជាផ្លូវតភ្ជាប់រវាងឃុំស្រែអំពូម ឃុំក្រង់តេះ និងឃុំពូជ្រៃ ស្រុកពេជ្រាដា ដោយកសាងជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងរឹងមាំ ។ទន្ទឹមនេះក៏មាន ការកសាងសំណង់ទំនប់បង្ហៀរទឹកមួយសម្រាប់​បម្រើដល់វិស័យកសិកម្មសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះផងដែរ។ កាលពីថ្ងៃចន្ទទី២៣ មីនា ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការដ្ឋាន។ឯកឧត្តម​អភិបាលខេត្តបានហៅផ្លូវដែលកំពុងស្ថាបនានេះថា ជាខ្សែផ្លូវប្រវត្តិសាស្ត្រ ឆ្លើយតម្រូវការជាក់ស្ដែង របស់ពលរដ្ឋ​មូលដ្ឋាន។លោកថា ផ្លូវប្រវត្តិសាស្ត្រ​នេះ​នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចក្នុងការកាត់បន្ថយភាពក្រីក្រ និង​ជំរុញកំណើនសេដ្ឋកិច្ច​ក្នុងខេត្តមណ្ឌលគិរី។ គួររំលឹកថា សម្រាប់អ្នកពេជ្រាដា ដែលកាលពីមុន ការដឹកជញ្ជូន​កសិផល​ទៅកាន់ទីផ្សារ ការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ឬការធ្វើដំណើរ​ទៅសាលា​រៀន ជួបការលំបាកខ្លាំង ជាពិសេសនៅរដូវភ្លៀង។ ឯកឧត្តម ថង សាវុន បានបញ្ជាក់ថា យើងមិនត្រឹមតែសាងសង់​ផ្លូវឱ្យ​ស្អាត​ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងអនាគតដ៏ភ្លឺ​ស្វាង​សម្រាប់​កូនចៅយើង។ សូមជម្រាបថា គម្រោងកសាងផ្លូវនេះស្ថិតក្រោមគម្រោងពិពិធកម្មកសិកម្ម​កម្ពុជា (CASDP)…

  • បន្ទាប់ពីបញ្ចប់ការដា្ឋនប្រឡាយទឹកបុរាណចំនួន២ បានផ្ដល់ពហុប្រយោជន៍ដល់អ្នកស្រុកពួក

    បន្ទាប់ពីបញ្ចប់ការដា្ឋនប្រឡាយទឹកបុរាណចំនួន២ បានផ្ដល់ពហុប្រយោជន៍ដល់អ្នកស្រុកពួក

    សៀមរាប៖ មិនមែនជាការស្រមើស្រមៃ ពេលនេះប្រជាជនចំនួន៩ភូមិ ក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បាននិងកំពុងទទួលផលដោយផ្ទាល់ ដោយប្រយោលពីប្រឡាយទឹកបុរាណ២ ខ្សែប្រវែងជាង៤គីឡូម៉ែត្រ បន្ទាប់ពីប្រឡាយទឹកបុរាណទាំង២ បានបញ្ចប់ការស្តារយ៉ាងមមាញឹក។ អាជ្ញាធរជាតិអប្សរាបានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារទី២៤ ខែមីនាថា រយៈពេល២ឆ្នាំមកនេះ គម្រោងគ្រប់គ្រងទឹកអង្គរ​ប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលសេឡង់(New Zealand) បានយកចិត្តទុកដាក់ទៅលើការងារស្ដារប្រឡាយទឹកបុរាណចំនួន២ខ្សែ មានប្រវែង សរុប៤.៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ បើតាមអាជ្ញាធរដដែលឱ្យដឹងថា ប្រឡាយទឹកបុរាណទាំងពីរខ្សែនេះ បានបញ្ចប់រួចរាល់ជាស្ថាពរ និងបានរួមចំណែក​ក្នុង​ការងារអភិរក្ស​​ប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងជាប្រព័ន្ធរំដោះទឹកជំនន់ចេញពីតំបន់អង្គរ និងក្រុងសៀមរាប ព្រម​ទាំងជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋផង។ ប្រឡាយ២ខ្សែនេះ ក៏មានតួនាទី​ជួយរក្សាទឹក​ទុកសម្រាប់ពលរដ្ឋក្នុងឃុំ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ផលនេសាទ ព្រមទាំងធ្វើជាផ្លូវដីតាមខ្នងទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋ​ក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។ បច្ចុប្បន្នមានពលរដ្ឋក្នុងភូមិមួយចំនួន កំពុងទទួលប្រយោជន៍ដោយផ្ទាល់​ពីគម្រោងស្ដារប្រឡាយបុរាណ២ខ្សែនេះ ដូចជា ភូមិ​គោកត្នោត ភូមិប្រាសាទចារ្យ និងភូមិល្បើក។ ជាមួយគ្នានេះ…

  • នាយករដ្ឋមន្រ្តីកម្ពុជាជំរុញឱ្យចាប់យកបញ្ញាសិប្បនិមិ្មត ជាឱកាសដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល

    នាយករដ្ឋមន្រ្តីកម្ពុជាជំរុញឱ្យចាប់យកបញ្ញាសិប្បនិមិ្មត ជាឱកាសដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល

    ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យចាប់យកបញ្ញាសិប្បនិម្មិតឬអេអាយ(AI)ធ្វើជាឱកាសទាញ​យកផលប្រយោជន៍ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបែបទំនើបដោយប្រើប្រាស់បច្ចេកវិទ្យា។ ក្នុងសារលិខិតសម្រាប់ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសរំលេចថា បញ្ញាសិប្បនិម្មិត កំពុងលេចធ្លោ​ជា​បច្ចេកវិទ្យាមួយ ដែលមានការផ្លាស់ប្តូរលឿនបំផុត ។ក្នុងនាយកន័យនេះសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថា​នេះក៏ជាឱកាស​សម្រាប់កម្ពុជា ទាញយកផលប្រយោជន៍ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ជាមួយសក្តានុពលក្នុងការជំរុញកំណើនផលិតភាព និងគុណភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន ។ ជុំវិញចំណុចលើកឡើងនេះដែរ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានបង្កើតមូលនិធិស្រាវជ្រាវជាតិ ជាបរធន​បាលកិច្ច ដើម្បីគាំទ្រ​ការស្រាវជ្រាវ និងអភិវឌ្ឍន៍របស់គ្រឹះស្ថានស្រាវជ្រាវសាធារណៈ និងឯកជន សំដៅជំរុញការអភិវឌ្ឍ​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព ដែលនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែង​ផ្លាស់ប្តូរដំណើរ​វិវត្តរបស់យើង ពីប្រទេសប្រើប្រាស់បច្ចេកវិទ្យា និងពឹងផ្អែកលើការទិញបច្ចេកវិទ្យាពីបរទេស ទៅជាប្រទេសអ្នក​បង្កើតចំណេះដឹង និងបច្ចេកវិទ្យានៅក្នុងតំបន់ នាពេលអនាគត ។ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នឹងប្រារព្ធរយៈពេល៣ថ្ងៃ…

  • គណៈកម្មាធិការព្រឹទ្ធសភាថៃ សម្រេចលុបចោលអនុស្សរណៈជាមួយកម្ពុជាឆ្នាំ ២០០០, អ្នកឃ្លាំមើលកម្ពុជា ថាថៃមានចេតនា​បង្ករឿង

    គណៈកម្មាធិការព្រឹទ្ធសភាថៃ សម្រេចលុបចោលអនុស្សរណៈជាមួយកម្ពុជាឆ្នាំ ២០០០, អ្នកឃ្លាំមើលកម្ពុជា ថាថៃមានចេតនា​បង្ករឿង

    ភ្នំពេញ៖ នៅថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២៦នេះ គណៈកម្មាធិការព្រឹទ្ធសភាថៃ បានបោះឆ្នោតគាំទ្រលុបចោលអនុស្សរណៈ​នៃការយោគយល់គ្នា លេខ៤៣(MoU៤៣) ដែលបានធ្វើជាមួយកម្ពុជានៅឆ្នាំ២០០០។ លោក ណុបប៉ាដុន អ៊ីនណា សមាជិកព្រឹទ្ធសភាថៃ និងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភា បាននិយាយនៅថ្ងៃទី២៤ ខែមីនានេះថា គណៈកម្មាធិការវិសាមញ្ញសម្រេចជាឯកច្ឆ័ន្ទថាត្រូវតែលុបចោល MoU ឆ្នាំ២០០០ ទោះបីគ្មានការចរចារ MoU 2000 ក៏ដោយ ក៏ថៃ នៅតែមានចេតនាចង់រៀបចំព្រំដែនឱ្យបានរឹងមាំ។ MoU ៤៣ ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយការកំណត់ខណ្ឌសីមាតាមព្រំដែនគោករវាងកម្ពុជា និងថៃ។ លោកបណ្ឌិត គិន ភា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ ហៅការប៉ុនប៉ងលុបចោលអនុស្សរណៈ ជាមួយកម្ពុជា នេះ ថាជាចេតនាបង្ករឿង។លោកបញ្ជាក់«ការប៉ុនប៉ងម្ដងហើយម្ដងទៀតក្នុងការលុបចោលMoUឆ្នាំ២០០០ និង២០០១នេះវាច្បាស់ណាស់បង្ហាញពីចរិត​និងឥរិយា​បថដោយមានចេតនាក្នុងការប្រើប្រាស់ច្បាប់ព្រៃក្នុងការកំណត់ខណ្ឌសីមាព្រំដែន»។ បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថាការប៉ុនប៉ងលុបចោល​អនុស្សរណៈ​ឆ្នាំ២០០០ ជាមួយកម្ពុជា គ្រាន់តែជាកេងចំណេញផ្នែកនយោបាយរបស់ថៃ ប៉ុណ្ណោះ។ លោកថាការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនអាចពឹងផ្អែកលើកម្លាំងយោធា ហើយបោះចោលកិច្ចព្រមព្រៀងដែល​មានស្រាប់នោះឡើយ។លោកថា«ការដោះស្រាយព្រំដែនគោកកម្ពុជា និងថៃនេះមិនអាចគេចផុតពីការប្រើប្រាស់ឯកសារសន្ធិសញ្ញាដែលបន្សល់ទុកតាំងសម័យបារាំង-សៀមនោះទេ។ ហើយមិនអាចប្រើកម្លាំងវាយយកតំបន់នេះតំបន់នោះស្រេចតែចិត្តអ៊ីចឹងទេ»។ ឯកឧត្តម ចាន់ រតនា…

  • រដ្ឋាភិបាល ស្នើឱ្យមន្រ្តីផ្អាកចូលរួមកិច្ចប្រជុំក្រៅប្រទេសចំពេលវិបត្តិថាមពលកំពុងបន្ត

    រដ្ឋាភិបាល ស្នើឱ្យមន្រ្តីផ្អាកចូលរួមកិច្ចប្រជុំក្រៅប្រទេសចំពេលវិបត្តិថាមពលកំពុងបន្ត

    ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់មន្ត្រីនៅគ្រប់ក្រសួង និងស្ថាប័នឱ្យផ្អាកចូលរួមកិច្ចប្រជុំ​ក្រៅប្រទេស​ដែលពុំសូវចាំបាច់ ខណៈដែលវិបត្តិថាមពលកំពុងបន្តដោយសារសង្គ្រាមប្រឆាំងប្រទេសអ៊ីស្រាអែល។ ក្នុងសេចក្តីណែនាំចុះថ្ងៃទី ២០ មីនា ដែលបណ្តាញផ្សព្វផ្សាយទទួលបាននៅថ្ងៃអង្គារនេះ ឯកឧត្តមបណ្ឌិតអគ្គសភាចារ្យ​ឧបនាយក​រដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់ថា ក្នុងករណីចាំបាច់តំណាងស្ថានទូត​កម្ពុជានៅបរទេស អាចនឹងត្រូវចូលរួមកិច្ចប្រជុំជំនួសគណៈប្រតិភូពីកម្ពុជា។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ក៏បាន​ស្នើដល់ក្រសួង-ស្ថាប័ន ឲ្យចូលរួមប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងស្មារតីសន្សំសំចៃខ្ពស់ ដោយចៀសវាងការប្រើប្រាស់ខ្លះខ្ជាយ និងប្រើប្រាស់មិនចំគោលដៅអាទិភាព។ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា យល់ឃើញថាការដាក់ចេញវិធានការបន្តបន្ទាប់របស់រាជរដ្ឋាភិបាល គឹជាវិធានការមួយចាំបាច់ និងទាន់ពេលវេលា ដើម្បីសន្សំសំចៃថាមពល និងប្រេងឥន្ធនៈ ដែលអាចសម្រួលដល់ចរន្ត​សេដ្ឋកិច្ចកម្ពុជា។លោកបណ្ឌិតបញ្ជាក់ថា «ជាវិធានការមួយដែលទាន់ពេលវេលា ដោយសារយើងកំពុងប្រឈមនឹងកង្វះការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក៏ដូចជាការប្រឈមង្វះថាមពលអគ្គិសនីដែរ»។ ចំណែកលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចង់ឱ្យមានការអនុញ្ញាតឱ្យ​បុគ្គលិកផ្នែកខ្លះធ្វើការពីផ្ទះដើម្បីកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនី និងជួយសម្រាលបន្ទុកលើប្រេងឥន្ធនៈរបស់បុគ្គលិក។ គិតត្រឹមថ្ងៃទី២៤ ខែមីនានេះ មានក្រសួងចំនួន៥ បានដាក់ចេញវិធានការសន្សំសំចៃថាមពលផ្ទៃក្នុង រួមមាន៖ ក្រសួងទេសចរណ៍ ក្រសួងពត៌មាន ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា…

  • លទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចរបស់សម្តេច ម៉ែន សំអន រយៈពេល៤ថ្ងៃនៅវៀតណាម

    លទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចរបស់សម្តេច ម៉ែន សំអន រយៈពេល៤ថ្ងៃនៅវៀតណាម

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រលប់មកកាន់មាតុប្រទេសប្រកបដោយសុខសុវត្តិភាព កាលពីរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ តបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយសម្រេចបាននូវលទ្ធផលដូចខាងក្រោម ៖ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សមាតុភូមិវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (សម្រាប់ឆ្នាំ ២០២៦-២០៣១) ក្នុងគោលបំណងដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរណសិរ្ស និងរណសិរ្ស, ប្រជាជននិងប្រជាជន និងប្រទេសនិងប្រទេស ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ នៅឆ្នាំ២០២៧ រណសិរ្សទាំងពីរ បានឯកភាពគ្នាក្នុងសហការ សម្របសម្រួលរៀបចំប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម(ថ្ងៃទី២៤ខែមិថុនា ឆ្នាំ១៩៦៧ – ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧) ស្របតាមសេចក្តីណែនាំ និងគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម…