Category: ព័ត៌មានជាតិ

  • លទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចរបស់សម្តេច ម៉ែន សំអន រយៈពេល៤ថ្ងៃនៅវៀតណាម

    លទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចរបស់សម្តេច ម៉ែន សំអន រយៈពេល៤ថ្ងៃនៅវៀតណាម

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រលប់មកកាន់មាតុប្រទេសប្រកបដោយសុខសុវត្តិភាព កាលពីរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ តបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយសម្រេចបាននូវលទ្ធផលដូចខាងក្រោម ៖ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សមាតុភូមិវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (សម្រាប់ឆ្នាំ ២០២៦-២០៣១) ក្នុងគោលបំណងដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរណសិរ្ស និងរណសិរ្ស, ប្រជាជននិងប្រជាជន និងប្រទេសនិងប្រទេស ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ នៅឆ្នាំ២០២៧ រណសិរ្សទាំងពីរ បានឯកភាពគ្នាក្នុងសហការ សម្របសម្រួលរៀបចំប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម(ថ្ងៃទី២៤ខែមិថុនា ឆ្នាំ១៩៦៧ – ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧) ស្របតាមសេចក្តីណែនាំ និងគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម…

  • ជប៉ុននឹងជួយសាងសង់រ៉ាដានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីគ្រប់គ្រងនាវាចរណ៍

    ជប៉ុននឹងជួយសាងសង់រ៉ាដានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីគ្រប់គ្រងនាវាចរណ៍

    រាជរដ្ឋាភិបាលជប៉ុននឹងជួយសាងសង់ប្រព័ន្ធរ៉ាដានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់តាមដាន និងគ្រប់គ្រងចរាចរណ៍នាវាក្នុងសមុទ្រ។ គម្រោងនេះគឺជាផ្នែកមួយនៃការបន្តធ្វើទំនើបកម្មសមត្ថភាពកំពង់ផែ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។ ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមីនា ថា កំពង់ផែគឺជាចំណុចស្នូលសំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះ ការធ្វើទំនើបកម្មកំពង់ផែគឺមានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តមអគ្គនាយកបានបន្ថែមថា គម្រោងសាងសង់ប្រព័ន្ធរ៉ាដានេះនឹងជួយសម្រួលការគ្រប់គ្រងនាវាទាំងអស់ដែលធ្វើដំណើរចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ គម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅដើមខែឧសភា ហើយរំពឹងថានឹងបញ្ចប់នៅខែកញ្ញា។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម លូ គឹមឈន់ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រការធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុអស់រយៈពេលជាង ៣០ ឆ្នាំ មកហើយ ទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងឆ្នាំ២០២៥ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលកុងតឺន័រឆ្លងកាត់ជាង១លាន៣៤ម៉ឺនទូកុងតឺន័រ គឺកើនជាង១២% បើធៀបនឹងឆ្នាំ២០២៤។ កំណើនបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់កាលពីឆ្នាំមុន បានធ្វើឱ្យកំពង់ផែស្វយ័តនេះទទួលប្រាក់ចំណូលប្រមាណ ១៥០លានដុល្លារ កើនឡើងជាង ៣៥%៕ ដោយ៖ ង៉ាន់ ទិត្យរូបភាព៖ រិន រចនា

  • ការដឹកជញ្ជូនតាមសមុទ្រ កើនឡើង ៣០ភាគរយ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

    ការដឹកជញ្ជូនតាមសមុទ្រ កើនឡើង ៣០ភាគរយ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

    ភ្នំពេញ៖ បើទោះបី ស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា បានកើនឡើង ៣៨ភាគរយ នៅរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៦នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២៣ ខែមីនា។ ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ ក្នុងជំនួបជាមួយក្រុមអ្នករាយការណ៍​ព័ត៌មាន ថាការកើនឡើងនៃការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ ឯកឧត្តមចាត់ទុកការចូលរួមចំណែកដ៏សំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីបុព្វហេតុកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា«ឆ្នាំ២០២៤កើន២៩ភាគរយ,២០២៥ កើន៣០ភាគរយ ហើយ៣ខែដំបូងឆ្នាំនេះ កើន៣៨ភាគរយ។ កាលណាកំពង់ផែកើន សេដ្ឋកិច្ចក៏កើនដែរ»។ បើតាមអគ្គនាយកកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ កាលពី ឆ្នាំ២០២៥ ការដឹកជញ្ជូនតាមកំពង់ផែសមុទ្រនេះ កើនឡើងប្រមាណ ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ក្រោយមានការបិទច្រកព្រំដែនគោករវាងកម្ពុជា-ថៃ ការដោះដូរទំនិញរបស់ប្រទេសគូជម្លោះនេះ ស្ទើរតែគ្មានសកម្មភាព​ទាល់តែសោះ លើកលែងតែប្រភេទទំនិញ ដូចជា គ្រឿងបង្គុំ និងគ្រឿងបន្លាស ជាដើម ដែលនាំចូលតាមផ្លូវទឹក។ នេះបើតាម​ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕ ដោយ៖ខន ណារី ,ង៉ាន ទិត្យ

  • សេចក្តីប្រកាសព័ត៍មានរួមស្តីពី ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

    សេចក្តីប្រកាសព័ត៍មានរួមស្តីពី ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

    ភ្នំពេញ៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងផែនការ (ក.ផ.ក.) បានចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH ការសហការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ការរៀបចំហេដ្ឋា-រចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែ និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការនៃក្រសួងផែនការ”។ តាមរយៈការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ក.ប.ទ. និង ក.ផ.ក. បានសហការគ្នាក្នុងការដាក់ឱ្យដំណើរការថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើឯកសារដែលចេញដោយ ក.ផ.ក.។ ជាលទ្ធផល បណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ព្រមទាំងវិញ្ញាបនបត្រនិងសញ្ញាបត្រ ដែលចេញដោយ ក.ផ.ក. មាន QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានយ៉ាងងាយស្រួលនិងឆាប់រហ័ស តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។ នេះគឺជាសកម្មភាពការងារអាទិភាពមួយ ដែលត្រូវរួមគ្នាជំរុញឌីជីថលូបនីយកម្មការផ្តល់សេវាសាធារណៈ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ…

  • ឯកឧត្តម លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦”

    ឯកឧត្តម លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦”

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦” វគ្គទី២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកវិទ្យាពីគ្រប់បណ្តាក្រសួង ស្ថាប័ន នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ សិក្ខាសាលានេះ បានរៀបចំឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៣-២៤​ ខែមីនា ឆ្នាំ២០២៦ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការកសាងរដ្ឋាភិបាលឌីជីថលក្នុងការពង្រឹងមានភាពធន់ និងបង្កើនការយល់ដឹងបន្ថែមនូវហានិភ័យពីការវាយប្រហារសាយប័រ ព្រមទាំងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសម័យឌីជីថល ត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងលើប្រព័ន្ធអ៊ីនធឺណិតពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ សិក្ខាសាលានេះ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន អភិបាលកិច្ច និងបច្ចេកទេសសន្តិសុខសាយប័រ ដែលប្រធានបទពាក់ព័ន្ធរួមមាន (១).ទិដ្ឋភាពសន្តិសុខសាយប័រក្នុងតំបន់ មានទាំងការវាយប្រហារទូទៅ និងវិធីសាស្រ្តការពារ,(២).ការកសាងអភិបាលកិច្ចនិងសមត្ថភាព, (៣).ការណែនាំពីលំហាត់ និងការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃ ការរៀបចំសិក្ខាសាលានេះ ដែលបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការពារ និងឆ្លើយតបទៅលើបញ្ហាប្រឈមនានា ដែលរដ្ឋាភិបាលកំពុងជួបប្រទះ ជាពិសេសក្នុងអំឡុងពេលដែលហានិភ័យសន្តិសុខសាយប័រកាន់តែស្មុគស្មាញ និងមានឥទ្ធិពលដល់ស្ថិរភាព និងទំនុកចិត្តសាធារណៈ។ការរៀបចំសិក្ខាសាលានេះ ដែលរៀបចំឡើងដោយ ក.ប.ទនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ជាពិសេសថ្នាក់ដឹកនាំសម័យឌីជីថលដែលទាមទារចាំបាច់ និងស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនៅ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង…

  • ខេត្តក្រចេះម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី១០ បានត្រៀមខ្លួនរួចរាល់ហើយ

    ខេត្តក្រចេះម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី១០ បានត្រៀមខ្លួនរួចរាល់ហើយ

    ភ្នំពេញ៖បុណ្យទន្លេលើកទី១០ នឹងប្រារព្ធនៅខេត្តក្រចេះរយៈពេល៣ថ្ងៃចាប់ពីថ្ងៃសុក្រក្នុងសប្ដាហ៍នេះ។គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦​ រដ្ឋបាលខេត្តក្រចេះបានប្រកាសថា បានរៀបចំរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះលើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦​បានប្រកាសក្នុងន័យថា នៅសល់តែ ៤ថ្ងៃទៀតទេព្រឹត្តិការណ៍បុណ្យទន្លេដែលខេត្តក្រចេះធ្វើជាម្ចាស់ផ្ទះនឹងមកដល់។ឯកឧត្តមបន្ថែមថា “សូមស្វាគមន៍ភ្ញៀវ​ជាតិ និងអន្តរជាតិ មកកាន់ខេត្តក្រចេះយើងខ្ញុំ”។ ដោយឡែកក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាឯកឧត្តមអភិបាលខេត្តជាប់ដងទន្លេមេគង្គ​ភាគឦសាននៃ​ប្រទេស​មួយនេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ​លើកទី១០ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី២៧ ខែមីនាក្នុងសប្ដាហ៍នេះ រដ្ឋបាលខេត្តបានរៀបចំរួចរាល់អស់ហើយ។ បុណ្យទន្លេនឹងចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ជាមួយនឹងការរំពឹងថា នឹងទទួលបានភ្ញៀវជាតិ អន្តរជាតិកាន់តែច្រើនជាតាមរយៈកម្មវិធីជាច្រើនដែលគ្រោងប្រារព្ធមានដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការសម្តែងសិល្បៈវប្បធម៌​ប្រពៃណី កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់កិច្ចប្រជុំកាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ​នេះថា បុណ្យទន្លេ គឺជាព្រឹត្តិ​ការណ៍​ទេសចរណ៍​ដ៏សំខាន់មួយ​សម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុ​ពលទេសចរណ៍​នៃខេត្តជាប់ដងទន្លេប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ គោលបំណង​សំខាន់ៗ​នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេគឺ៖១). ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដងទន្លេកម្ពុជា ជាពិសេស​ខេត្តក្រចេះ។២.) អភិរក្សនិងអភិវឌ្ឍធនធានទន្លេ ប្រកបដោយនិរន្តរភាព និងចូលរួមការធ្វើពិពិធកម្មទេសចរណ៍ តាមរយៈការ​បង្កើតព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ។៣.) បង្កើតជាឱកាសជំរុញការអភិវឌ្ឍនៅនឹង​កន្លែងជូនដល់​ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ។៤.) ពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្ម​ទេសចរណ៍នៅ​ក្នុងខេត្តក្រចេះនិងទី៥.) ពង្រឹងការអភិវឌ្ឍន៍នៅមូលដ្ឋាន…

  • ខេត្តរតនគិរីត្រៀមខ្លួនផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    ខេត្តរតនគិរីត្រៀមខ្លួនផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    រតនគិរី៖ដើម្បីធានាបាននូវភាពសប្បាយរីករាយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក២០២៦ ខាងមុខនេះ រដ្ឋបាលខេត្តរតនគិរី បានកំពុងរៀបចំខ្លួនយ៉ាងម៉ត់ចត់ ជាមួយនឹងវិធានការ​សន្តិសុខម៉ឺងម៉ាត់​ដោយ​តម្រូវឱ្យកងកម្លាំងប្រចាំការការពារ ២៤ម៉ោងលើ២៤ម៉ោង និងហាមដាច់ខាតនូវរាល់ល្បែងស៊ីសង និងការកម្សាន្ត​ដែលបង្ក​ហានិភ័យ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាល​ខេត្តបានប្រាប់ដល់មន្រ្តីពាក់ព័ន្ធចូលរួមកិច្ចប្រជុំថាដើម្បីរៀបចំ “សង្ក្រាន្តរតនគិរី” ឱ្យប្រកបដោយជោគជ័យ គឺ ១. វិន័យ និងសណ្តាប់ធ្នាប់ ,២. សុវត្ថិភាព និងការបង្ការគ្រោះអគ្គិភ័យ និង ៣. ការរៀបចំសោភណភាព និងបរិស្ថានទេសចរណ៍ ឲ្យបានល្អប្រសើរ។ លោកបានដាក់បម្រាមដាច់ខាតចំពោះការលេងល្បែងស៊ីសងគ្រប់ប្រភេទ, ការលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងការ​ដុតផាវដែលធ្លាប់តែបង្កភាពរំខាន និងគ្រោះថ្នាក់ក៏ត្រូវបានហាមឃាត់ផងដែរ។លោកបានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំចាប់ពីថ្ងៃនេះតទៅ។ដោយសារជាខែក្តៅផង ឯកឧត្តមអភិបាលខេត្តបានឱ្យយកចិត្តទុកដាក់បំផុតលើអគ្គិភ័យ។ ដូចបណ្ដាខេត្តដទៃដែរ រដ្ឋបាលខេត្តរតនគិរីនឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានកម្មវិធីប្លែកៗជាច្រើនដូចជា ល្បែងប្រជាប្រិយខ្មែរគ្រប់ទម្រង់ ការប្រគំតន្ត្រី ការដាក់តាំងបង្ហាញផលិតផលក្នុងស្រុកដែលរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរយ៉ាងកុះករ…

  • ពលរដ្ឋភៀសសឹកជាចាស់ជរា និងជនពិការ ទទួលបានអាទិភាពទៅរស់នៅជម្រកបណ្ដោះអាសន្នមុនគេ

    ពលរដ្ឋភៀសសឹកជាចាស់ជរា និងជនពិការ ទទួលបានអាទិភាពទៅរស់នៅជម្រកបណ្ដោះអាសន្នមុនគេ

    ប្រជាពលរដ្ឋភៀសសឹកជាង ៨០០គ្រួសារ មកពីតំបន់បឹងត្រកួន ជាប់ព្រំដែនថៃ បានចាប់ផ្តើមចូលទៅរស់នៅជម្រកបណ្ដោះអាសន្ន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនក្នុងជំហានទី១ នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មកដល់ពេលនេះ ជម្រក៣០០ខ្នងត្រូវបានសាងសង់រួចរាល់ហើយ ហើយតាមការគ្រោងទុក ជម្រក ៣ ០០០ខ្នងនឹងត្រូវរៀបចំឲ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីខ្មែរខាងមុខនេះ។ កាលពីថ្ងៃទី២១មីនា ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងជម្រកបណ្តោះអាសន្ននេះ ព្រមទាំងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ដែលទើបចូលមកតាំងទីលំនៅថ្មី បន្ទាប់ពីបានតស៊ូរស់នៅក្រោមតង់ក្នុងមណ្ឌលសុវត្ថិភាពវត្តកណ្ដោលជាង២ខែ។ ក្នុងមួយគ្រួសារទទួលបានជម្រកសមរម្យមួយ ទំហំ៥ម៉ែត្រ x ៧ម៉ែត្រ សង់លើក្បាលដីទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ។បន្ថែមពីលើនោះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថមប្រចាំខែតារយៈបណ្ណសមធម៌ ព្រមទាំងផ្តល់ទឹក និងភ្លើង សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃទៀតផង។ យោងតាមការបញ្ជាក់របស់ឯកឧត្តម គន់ គីម ក្រុមជនភៀសសឹកជាចាស់ជរា និងជនពិការ ត្រូវបានរាជរដ្ឋាភិបាលផ្តល់អាទិភាព ឲ្យមករស់នៅជម្រកបណ្ដោះអាសន្នមុនគេ ដើម្បីទទួលបានបរិយាកាសរស់នៅប្រកបដោយផាសុកភាព។ ក្នុងពេលអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់អ្នកដែលមានមនុស្សចាស់ជរា និងជនពិការនៅក្នុងគ្រួសារ ត្រូវយកចិត្តទុកដាក់ថែទាំពួកគាត់ជាប់ជាប្រចាំ។ ឯកឧត្តម គន់ គីម ក៏បានជំរុញក្រុមជាងឲ្យពន្លឿនការងារសាងសង់ផងដែរ។…

  • សូគីមិចប្រកាសផ្អាកផ្គត់ផ្គង់ហ្គាស់ តែរដ្ឋមន្រ្តីថាមពលប្រាប់ថា កម្ពុជាមានប្រភពផ្សេងទៀត

    សូគីមិចប្រកាសផ្អាកផ្គត់ផ្គង់ហ្គាស់ តែរដ្ឋមន្រ្តីថាមពលប្រាប់ថា កម្ពុជាមានប្រភពផ្សេងទៀត

    បន្ទាប់ពីក្រុមហ៊ុនសូគីមិច បានប្រកាសផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអះអាងថា កម្ពុជានៅតែមានហ្កាស់ប្រើប្រាស់ពីប្រភពដទៃដដែល ព្រោះក្រុមហ៊ុនសូគីមិចមានចំណែកទីផ្សារតែ៣%ប៉ុណ្ណោះ។ ឯកឧត្តមបានអំពាវនាវកុំឲ្យអ្នកប្រើប្រាស់ហ្គាសមានការព្រួយបារម្ភ។ ឧស្ម័ន LPG គឺជាប្រភពឧស្ម័នឥន្ធនៈរាវ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជាសម្រាប់ការចម្អិនអាហារ ដំណើរការយានយន្តមួយចំនួន និងប្រើនៅតាមរោងចក្រនានា។ ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២១ ខែមីនា ក្រុមហ៊ុន សូគីមិច បានបញ្ជាក់ថា ស្ថានភាពសង្រ្គាមអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ាបានប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័ហ LPG នៅទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ដូចគ្នា។ ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុន សូគីមិច មិនអាចនាំចូលឧស្ម័ន LPG ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ មកម៉្លេះ ហើយមិនអាចបន្តផ្គត់ផ្គង់ឧស្ម័នដល់អតិថិជនតាមតម្រូវការទីផ្សារបានឡើយ។ ដូច្នេះ ក្រុមហ៊ុននឹងផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ចាប់ពីថ្ងៃតី០១ ខែមេសាឆ្នាំ២០២៦ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ វិបត្តិសង្រ្គាមនៅមជ្ឈឹមបូព៌ាបានធ្វើឲ្យតម្លៃហ្គាស និងប្រេងឥន្ទៈកើនឡើងយ៉ាងខ្លាំងនៅកម្ពុជា។ ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី របស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគមួយចំនួន ដូចជាលោកបណ្ឌិត…

  • ជប៉ុនសន្យាបន្តជួយបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក

    ជប៉ុនសន្យាបន្តជួយបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក

    លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធនានា ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត ក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា -ថៃ ហើយនឹងនៅតែបន្តផ្ដល់ការគាំទ្រកម្ពុជាក្រោមទម្រង់ផ្សេងៗ។ ការថ្លែងរបស់លោកឯកអគ្គរាជទូតជប៉ុនបែបនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ក្នុងពិធីបើកកម្មវិធីទស្សនកិច្ចរបស់អ្នកសារពត៌មាន នៅតាមគម្រោងនានា ដែលទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន (ODA) ឆ្នាំ២០២៦។ លោកឯកអគ្គរាជទូតជប៉ុន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំម្តងទៀតចំពោះប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិតក្នុងជម្លោះព្រំដែន និងសម្តែងក្តីអាណិតអាសូរដោយស្មោះចំពោះអ្នកដែលបានរងគ្រោះក្រោមរូបភាពផ្សេងៗទាំងអស់។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ប្រទេសជប៉ុនសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ នឹងមានភាពប្រក្រតីឡើងវិញឆាប់ៗ តាមរយៈការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងឈប់បាញ់ ការអត់ធ្មត់ជាអតិបរមា និងការបន្ថយភាពតានតឹងតាមរយៈការសន្ទនាដោយសន្តិវិធី។ ចាប់តាំងពីកម្ពុជា-ថៃផ្ទុះជម្លោះនៅពាក់កណ្ដាលឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយជាច្រើនដល់ពលរដ្ឋ ភៀសសឹក ក៏ដូចជាពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃមកវិញ។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បញ្ជាក់លម្អិតថា សម្រាប់ជំនួយទាក់ទងនឹងបញ្ហាព្រំដែន រដ្ឋាភិបាលជប៉ុនសហការជាមួយអង្គការ IOM និង UNICEF ផ្តល់ជំនួយសង្គ្រោះបន្ទាន់ស្មើនឹងទឹកប្រាក់ ១ លាន៨សែនដុល្លារអាម៉េរិកដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីខែសីហាឆ្នាំមុន។ ឯកឧត្តមបន្ថែមថា ចាប់តាំងពីខែមករាឆ្នាំ ២០២៦ ជប៉ុនបាន និងកំពុងផ្តល់ការគាំទ្រដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ…