-
កម្ពុជាឆ្នាំ២០២៤ អត្រាកើតមានជំងឺរបេងថ្មីបានថយខ្លាំង បើធៀបនឹងបណ្តាប្រទេសដទៃ

ភ្នំពេញ៖ នៅកម្ពុជាអត្រាកើតជំងឺរបេង មានការធ្លាក់ចុះខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ ។ ជាក់ស្ដែង អត្រាកើតមានជំងឺរបេងថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៨៥៣ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧២ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៤ គឺបានថយចុះ ៦៨% ។ តាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» បង្ហាញលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបានសម្រេចសមិទ្ធផលគួរជាទីមោទនៈក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពីប្រមាណ ២០ឆ្នាំមុន ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជា បានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ។ លទ្ធផលដ៏គាប់ ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង នៅគ្រប់មន្ទីរពេទ្យបង្អែក…
-
វិស័យអប់រំឯកជន បន្តអនុវត្តទិសដៅ ១២ចំណុច ដើម្បីគុណភាពធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ កម្ពុជាមិនអាចខ្វះបាននូវការចូលរួមពីវិស័យអប់រំឯកជនដើម្បីបង្កើនគុណភាពធនធានមនុស្សផង និងដើម្បីការងារសម្រាប់ពលរដ្ឋកម្ពុជាផងដែរទេ។ ជាក់ស្តែងប៊ែលធីគ្រុបដែលត្រូវបានគេស្គាល់ថាមានវិស័យអប់រំឯកជនឈានមុខគេមួយនៅទេសកម្ពុជា បានផ្តល់ការងារដល់ពលរដ្ឋខ្មែររាប់ពាន់កន្លែង នេះបើតាមឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប ដែលបានលើកឡើងនៅក្នុងឱកាសសន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅ អនុវត្តឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ មិនតែប៉ុណ្ណោះ ប៊ែលធី គ្រុប បានសម្រេចដាក់ចេញទិសដៅអនុវត្ត ចំនួន១២ចំណុចដើម្បីក្រុមហ៊ុន អាចបន្តចូលរួមជួយផ្តល់ការងារជូនពលរដ្ឋ និងពង្រឹងគុណភាពអប់រំកម្ពុជា រួមមាន ៖ ១-ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង ឱ្យបានកាន់តែល្អប្រសើរ និងកែសម្រួលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ២-បន្តអនុវត្ត E-BELTEI GROUP (ប៊ែលធី គ្រុប អេឡិចត្រូនិច) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង E-School (SMS), E-University (UMS) និង Mobile Apps (BELTEI IS App, BELTEI…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការគម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា (G.I.A. Norea)

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការគម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា (G.I.A. Norea) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រុមហ៊ុន G.I.A. Norea ថ្នាក់ដឹកនាំ ក.ប.ទ. និងវិស័យឯកជនប្រមាណ ១៦០រូប។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថាគម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា ជា “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់” និង ជា “មជ្ឈមណ្ឌលឆ្លាតវៃ” (Smart Hub) ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃសេដ្ឋកិច្ចឌីជីថលសកល។ អ្វីដែលកាន់តែពិសេសនោះ គឺការអនុវត្តបច្ចេកវិទ្យា BIM (Building Information Modeling) ដែលនឹងប្រែក្លាយសំណង់នេះឱ្យទៅជា “ឌីជីថលភ្លោះ” (Digital Twin) ដ៏រស់រវើក។…
-
រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការខូចខាតប្រាសាទព្រះវិហារ

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូឆ្នាំ២០២៥កន្លងទៅ ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញ។ ក្នុងបេសកកម្មខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះប្រាសាទព្រះវិហារ ដែលជាសម្បត្តិរបស់មនុស្សជាតិ។ “ការខូចខាត បាក់បែក ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែកនេះមានទំហំរាប់រយដងលើសពីរបាយការណ៍ខូចខាតរៀបចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅ ដែលបានកត់ត្រាការខូចខាតសរុបចំនួន ៥៦២កន្លែង” នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកជំទាវរដ្ឋមន្ត្រី។ គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌ ហើយសម្បត្តិបេតិកភណ្ឌមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារ ទោះក្នុងកាលៈទេសៈណាក៏ដោយ ផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីបេតិកភណ្ឌពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។ គួរបញ្ជាក់ថា ប្រាសាទព្រះវិហាររងការខូចខាតចំនួន ១៤២កន្លែង នៅក្នុងការវាយប្រហារដោយប្រដាប់អាវុធកាលពីខែកក្កដា និងខូចខាតបន្ថែមចំនួន ៤២០កន្លែងទៀតក្រោយខែធ្នូឆ្នាំ២០២៥ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់ស្ថានទូតអាមេរិក…
-
ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យចាប់ផ្តើមរើទៅរស់នៅក្នុងជម្រកបណ្តោះអាសន្ន

បន្ទាយមានជ័យ៖ ក្រោយស្នាក់នៅក្នុងតង់កៅស៊ូជាង៣ខែ ប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចាប់ផ្តើម រើសម្ភារៈទៅរស់នៅក្នុងជម្រកបណ្តោះអាសន្នថ្មី ដែលរាជរដ្ឋាភិបាល និងអាជ្ញាធររៀបចំឱ្យនៅទីតាំងសុវត្ថិភាព។ ផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញ ឬហ៊ុំព័ទ្ធដោយលួសបន្លា និងទូរកុងតឺន័ររបស់យោធាថៃក្នុងអំឡុងពេលយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា លើកទី២ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ និងក្រោយការអនុវត្តបទឈប់បាញ់។ ក្នុងពេលរង់ចាំត្រឡប់ទៅលំនៅដ្ឋានវិញ ពួកគាត់នៅតែបន្តជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលតាមមធ្យោបាយសន្តិវិធី។ លោក យ៉ន យូនីន ភៀសសឹកមកពីភូមសាមគ្គី តំបន់បឹងត្រគួន បានប្រាប់ AMS ថា លោកបានភៀសសឹកមកទីមណ្ឌលសុវត្តិភាពមកវត្តកណ្តោលនេះប្រមាណជាង៣ខែមកហើយ។ លោក និងពលរដ្ឋដទៃទៀតទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរាជ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន ដែលតែងតែផ្តល់ជាអំណោយស្បៀងអាហារ សម្លៀកបំពាក់ និងមានពេទ្យប្រចាំការជាប់ជាប្រចាំ។ ចំណែកលោក ម៉ី ពៅ ភៀសសឹកមកពីតំបន់បឹងត្រគួនដែរ បានថ្លែងថា ថ្ងៃនេះ លោកនិងក្រុមគ្រួសារអាចរៀបចំឥវ៉ាន់ទៅជម្រកបណ្តោះអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាលបានហើយ ។ លោកទទួលបានផ្ទះជាជម្រកបណ្តោះអាសន្នសមរម្យ សង់លើដីទំហំទទឹង ២០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ រីឯផ្ទះមានទំហំ៥ X…
-
កម្មកររោងចក្រទទួលបានសោហ៊ុយធ្វើដំណើរបន្ថែម ២,៥០ដុល្លារក្នុងមួយខែ ដើម្បីទប់ទល់ថ្លៃប្រេង

នារសៀលថ្ងៃទី២០ ខែមីនា នៅទីស្តីក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល។ ការប្រជុំនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ តាមរយៈកិច្ចប្រជុំក្នុងស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវខ្ពស់ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត ជាលទ្ធផល អង្គប្រជុំបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នដល់បងប្អូនកម្មករនិយោជិតចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងអនុវត្តបច្ចុប្បន្ន រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ទនៈវិលត្រឡប់មកប្រក្រតីភាពវិញ។ យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងការងារ តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានានូវការចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈនានា ដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈ សំដៅកាត់បន្ថយចំណាយសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។ តំណាងភាគីកម្មករនិយោជិតក៏បានថ្លែងអំណរគុណ ដល់ភាគីនិយោជក ដែលបានឆ្លើយតបជាវិជ្ជមាន…
-
ចំពោះមុខកំណើនតម្លៃប្រេង រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់

នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នៅថ្ងៃទី២១មីនានេះថា ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កឱ្យមានការកើនឡើងនៃតម្លៃប្រេងឥន្ទន:ជាសាកល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ វិធានការដែលបានអនុវត្តរួចហើយរួមមាន៖ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ, បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលបានកំណត់អត្រាពន្ធគយ ០ (សូន្យ) គឺមិនយកពន្ធគយលើការនាំចូលឡើយ។ ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦។ ក្នុងនោះ រាជរដ្ឋាភិបាលបានបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ ចំណែកអាករពិសេសលើប្រេងម៉ាស៊ូត ក៏បានបញ្ចុះពី ៤% មក ០% ហើយអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត បានបញ្ចុះពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តនៃសភាពការណ៍…
-
សិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនៅក្រុងបាត់ដំបង ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ ធីតា

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោឬធីតា(TYDA)កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យនិងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាលមកពីសាលាបឋមសិក្សាចំនួន៥ ស្មើនឹងចំនួន ៣ ៣៩០នាក់ ក្នុងបរិវេណសាលាបឋមសិក្សារំចេក៣ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងកម្មវិធីខាងលើក៏មានការបណ្ដុះបណ្ដាលអំពីការថែទាំសុខភាពបឋមដល់លោកគ្រូ អ្នកគ្រូ ដើម្បីយកទៅបន្តអប់រំសុខភាពដល់សិស្សផងដែរ។ឯកឧត្តមបណ្ឌិត ពេជ សោភន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.» តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងកោតសសើរចំពោះក្រុមគ្រូពេទ្យ ធីតា ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយៈពេលជាងច្រើនឆ្នាំកន្លងមកនេះ មិនថាព្យុះភ្លៀង រងាក្តៅយ៉ាងណាទេ គឺដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការជាតិនេះមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
-
ធនាគារជាតិមានផែនការជំរុញដល់គ្រឹះស្ថានធនាគារឱ្យបើកប្រាក់បៀវត្សដល់បុគ្គលិកជាប្រាក់រៀលចាប់ពីឆ្នាំនេះ

ភ្នំពេញ៖ វិស័យធនាគារនឹងរៀបចំនូវយុទ្ធនាការជំរុញដល់គ្រឹះស្ថានធនាគារទាំងអស់ ឱ្យមានការបើកប្រាក់បៀវត្សដល់បុគ្គលិកជាប្រាក់រៀល ចាប់ពីឆ្នាំ២០២៦នេះតទៅ ក្នុងគោលបំណងដើម្បីរួមចំណែកបង្កើនទំនុកចិត្តប្រាក់រៀលដល់អ្នកប្រើប្រាស់ ។ នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៦) នៅថ្ងៃទី២០ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ក្នុងនោះក៏មានគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ។ ឯកឧត្តម យឹម លាត បន្តថា ការប្រើប្រាស់ប្រាក់រៀល មិនមែនគ្រាន់តែជាការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃអធិបតេយ្យជាតិ បង្ហាញអំពីមោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ។ នៅពេលប្រជាជនប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន វាបានបង្ករលក្ខណៈឱ្យធនាគារជាតិនៃកម្ពុជា (NBC) មានលទ្ធភាពក្នុងការគ្រប់គ្រងអត្រាការប្រាក់ និងបង្កើនបរិមាណចរន្តសាច់ប្រាក់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជំរុញការវិនិយោគ និងលើកកម្ពស់ផលិតកម្មក្នុងស្រុក គាំទ្រសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់នូវកម្ចីដែលមានអត្រាការប្រាក់ទាបជាប្រាក់រៀល ខណៈការចរាចរប្រាក់រៀលបច្ចុប្បន្ន មានការកើនឡើងរហូតដល ១២% ក្នុងមួយឆ្នាំ…
-
គណៈកម្មការសុរិយោដីថ្នាក់ជាតិប្រជុំដោះស្រាយវិវាទដីធ្លីនៅភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ

គណៈកម្មការសុរិយោដីថ្នាក់ជាតិបានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយលើករណីវិវាទដីធ្លីមួយចំនួននៅខេត្តកណ្ដាល, រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី 19 ខែមីនា ឆ្នាំ 2026 នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានធ្វើបទបង្ហាញលើករណីវិវាទសំខាន់ៗ រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ បានបញ្ជាក់ថា ការដោះស្រាយនាពេលនេះគឺជាការដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីទាំងអស់ខាងលើតាមរយៈយន្តការរបស់គណៈកម្មការសុយោដីថ្នាក់ជាតិ ។ សម្រាប់ដំណោះស្រាយវិវាទដីធ្លីនាពេលនេះ ក្រុមការងារបានទទួលការឯកភាពពីប្រជាពលរដ្ឋរួចរាល់ និងបានដាក់ឆ្លងគណៈកម្មការសុរិយោដីថ្នាក់ជាតិដើម្បីពិនិត្យនិងសម្រេច។ សម្រាប់ការបែងចែកដីនៅឃុំកំពង់អុស គឺត្រូវធ្វើទៅតាមគោលការណ៍នគរូបនីយកម្ម មានន័យថា មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់សម្រាប់បង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយការបែងចែកទំហំផ្ទៃដី គឺត្រូវបានបន្ថយទៅតាមចំនួនដែលអាចបែងចែកឲ្យគ្រប់គ្នាបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គណៈកម្មការសុរិយោដីថ្នាក់ជាតិត្រូវប្រជុំពិភាក្សាផ្ដល់មតិយោបល់ស្វែងរកវិធីសាស្ត្រដោះស្រាយករណីវិវាទខាងលើដោយប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់។ គណៈកម្មការសុរិយោដីគឺជាស្ពានចម្លងពីអង្គភាពជំនាញសុរិយោដីនិងអន្តរក្រសួង ដោយមានតួនាទីភារកិច្ចដោះស្រាយវិវាទដីធ្លីក្រោមការផ្ដល់មតិយោបល់ពីអន្តរក្រសួងនិងអង្គភាពជំនាញ ដើម្បីទទួលបានដំណោះស្រាយករណីវិវាទដ៏សមស្របមួយដែលអាចទទួលយកបាន៕ អត្ថបទ: វណ្ណារូបភាព: សម្បត្តិ