-
តុលាការភ្នំពេញសម្រេចចោទប្រកាន់និងឃុំខ្លួនមនុស្ស៦៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទសរុបចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ជនត្រូវចោទសរុបចំនួន ៦៥នាក់ ដែលមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានសមត្ថកិច្ចនៃគណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាប ចុះបង្ក្រាបទីតាំង Online Scams ក្នុងទីតាំងខុនដូរ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ យោងតាមដីការបង្គាប់ឱ្យឃុំខ្លួនចំនួន៦៥ផ្សេងគ្នា ចេញដោយលោកប៊ុន រតនៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវចោទខាងលើនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០២៥ ដល់ក្នុងឆ្នាំ២០២៦ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។ បើយោងតាមក្រមព្រហ្មទណ្ឌ ត្រង់មាត្រា ៣៨០…
-
សម្ដេចតេជោ ហ៊ុន សែន គាំទ្រការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា គាំទ្រចំពោះការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក្រៅពីវិស័យការទូត និងនយោបាយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នាឱកាសអនុញ្ញាតឱ្យឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួបនិងប្រគល់សារតាំង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ស្លូវ៉ាគីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិរបស់លោកជាឯកអគ្គរដ្ឋទូតថ្មីនេះ នឹងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនៅក្នុងឱកាសខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ នៅឆ្នាំក្រោយនេះ សម្ដេចតេជោសង្ឃឹមថា នឹងមានការរៀបចំអបអរសាទរដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីស្លូវ៉ាគី បានជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ឯកឧត្តមនៅពេលនេះ គឺមានភារកិច្ចក្នុងការលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា…
-
សារមន្ទីរសហរដ្ឋអាម៉េរិកប្រគល់រូបចម្លាក់ខ្មែរ នៅសតវត្សន៍ទី ១២ មកឱ្យកម្ពុជាវិញនៅខែឧសភា

ភ្នំពេញ៖សារមន្ទីរ Reading Public Museum នៅ សហរដ្ឋអាម៉េរិក បានសម្រេចប្រគល់រូបចម្លាក់ខ្មែរចំណាស់ជាង ១ពាន់ ឆ្នាំ មកឲ្យ ប្រទេសកម្ពុជាវិញ ដោយ អះអាងពី ការទទួលខុសត្រូវ ចំពោះ ច្បាប់អន្តរជាតិ។គេហទំព័រព័ត៌មាន 69 News ផ្សាយនោថ្ងៃពុធ ទី១៨ ខែមីនា ដោយស្រង់សម្តី លោក Geoffrey K. Fleming នាយកប្រតិបត្តិនៃមូលនិធិរបស់សារមន្ទីរ Reading Public Museum ថា សារមន្ទីរឯកជន ដ៏ធំ ក្នុងរដ្ឋ ផេនស៊ីវេញ៉ា(Pennsylvania) នេះ ធ្វើទៅតាមច្បាប់បេតិកភណ្ឌអន្តរជាតិ ហើយសារមន្ទីរធានាខុសត្រូវចំពោះភាពជាម្ចាស់ការនៃវត្ថុបុរាណពីជុំវិញពិភពលោក ។អ្នកនាំពាក្យក្រសួងវប្បធម៌ មិនទាន់អាចបញ្ជាក់ ពីអត្តសញ្ញាណ នៃ រូបចម្លាក់ នេះ បាន នៅឡើយ។លោក Bradley J. Gordon មេធាវី និងជាទីប្រឹក្សានៅទីក្រុងភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន AMS ថារូបចម្លាក់នេះជារូបចម្លាក់ស្ថិតនៅសម័យអង្គរក្នុងសតវត្សទី១២។ ហើយបច្ចុប្បន្នរូបចម្លាក់នេះ…
-
ថៃ ច្រានចោល ការជំទាស់របស់កម្ពុជា លើសកម្មភាពទន្រ្ទាន ដែនដីនៅតំបន់ព្រំដែន

ភ្នំពេញ៖កងទ័ពភូមិន្ទថៃនៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធការអះអាងរបស់កម្ពុជាដែលថាប្រទេសថៃបានរំលោភលើអធិបតេយ្យភាពរបស់ខ្លួនដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជម្លោះដោយខុសច្បាប់។ ការបដិសេធធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ក្រសួងការបរទេសកម្ពុជា បាន ធ្វើការប្រឆាំងជំទាស់ ទៅ នឹង សកម្ម ភាព ជាបន្តបន្ទាប់របស់ យោធាថៃ នៅក្នុងតំបន់ មួយចំនួន របស់ ប្រទេស កម្ពុជា ដែលក្រសួងការបរទេសចាត់ទុកថា នេះគឺជា ការឈ្លានពាន និងកាន់កាប់ ដោយខុសច្បាប់។ សារព័ត៌មាន Thai Enquirer បានដកស្រង់សម្តី លោក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃថា សកម្មភាពទាំងអស់នេះត្រូវបានធ្វើឡើងនៅក្នុងដែនអធិបេតយ្យភាពរបស់ថៃ និងស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥។លោក វីនថៃ ស៊ូវ៉ារី បានលើកឡើងថា ការកែលម្អដីធ្លី និងការសាងសង់នៅក្នុងតំបន់ជម្លោះ គឺធ្វើឡើងជាចំាបាច់សម្រាប់ការឃ្លាំមើល និងសន្តិសុខ បន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេល២លើកកាលពីឆ្នាំ២០២៥។លោកលើកឡើងថា សកម្មភាពទាំងនេះមិនមានបំណងបង្កើនភាពតានតឹងនោះទេ។ ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃពុធបាន រៀបរាប់ថា យោធាថៃធ្វើសកម្មភាពជាបន្តបន្ទាប់នៅលើតំបន់មួយចំនួនរបស់កម្ពុជា ក្រោយបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពទាំងនោះ រួមមានការឈូសឆាយដី ធ្វើផ្លូវ សង់លេណដ្ឋានបេតុងថ្មី សង់រូបសំណាកព្រះពុទ្ធ និងហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន នៅទីតាំងរួមមានតំបន់ប្រាសាទតាមាន់ធំ…
-
អ្នកដាក់ប្រាក់បញ្ញើនៅធនាគារ ព្រីនស៍អាចទៅទទួលសំណងបានហើយ ចាប់ពីថ្ងៃទី២៣ ខែមីនានេះ

ភ្នំពេញ៖ធនាគារព្រីនស៍ ដែលកំពុងស្ថិត ក្រោម នីតិវិធីត្រួតពិនិត្យជម្រះបញ្ជី នៅថ្ងៃព្រហស្បតិ៍នេះ បាន ប្រកាស ឲ្យ ម្ចាស់់ប្រាក់បញ្ញើទាំងអស់ ទៅដក លុយតម្កល់ របស់ខ្លួន ចាប់ ពី ថ្ងៃចន្ទ ទី ២៣ ខែមីនា សប្តាហ៍ ក្រោយ នេះ តទៅ។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលជាក្រុមហ៊ុនជម្រះបញ្ជីលើធនាគារព្រីនស៍ អតិថិជន អាច ទៅទទួលសំណង នៅការិយាល័យធនាគារ ព្រីនស៍ ដែលមានទីតាំងនៅមហាវិថីព្រះមុនីវង្ស។ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (MorisonkakMKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជា គឺជាអ្នកជម្រះបញ្ជី ធនាគារ ព្រីនស៍ ភីអិលស៊ី ក្រោយធនាគារនេះបានផ្អាកប្រតិបត្តិការ។ការប្រកាសឳ្យម្ចាស់បញ្ញើទៅទទួលប្រាក់របស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះ ធ្វើការវាយតម្លៃប្រមាណជាង ២ខែកន្លងមក ។ក្រុមហ៊ុន…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងតំណាងប្រតិបត្តិករសរុបប្រមាណ ៩០ រូប។ នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកំណែទម្រង់សំខាន់ៗផ្ទៃក្នុង ក.ប.ទ. ការពង្រឹងការងារនិយ័តកម្ម ការរៀបចំឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយក្នុងវិស័យ ការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន និងការផ្តល់សេវាសាធារណៈជូនដល់ប្រតិបត្តិករប្រកបដោយប្រសិទ្ធភាព តម្លាភាព ភាពស្អាតស្អំ និងលឿនឆាប់រហ័ស។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបានស្នើឱ្យប្រតិបត្តិករទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និង ក.ប.ទ. ក្នុងការលុបបំបាត់អំពើខុសច្បាប់នេះឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា តាមរយៈ (១) ការតាមដានទីតាំងប្រើប្រាស់ចំណុះសមត្ថភាពអ៊ីនធឺណិតខ្ពស់ ដែលមានការសង្ស័យថាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (២) ការកាត់ផ្តាច់ទាំងស្រុងនូវការផ្គត់ផ្គង់សេវាដល់ទីតាំងប្រព្រឹត្តបទល្មើស តាមការតម្រូវដោយ ក.ប.ទ. និងអាជ្ញាធរមានសមត្ថកិច្ច (៣) ការបន្តពង្រឹងការអនុវត្តវិធានការគ្រប់គ្រងការប្រើប្រាស់ស៊ីម ការលុបចោលនូវស៊ីមដែលគ្មានអត្តសញ្ញាណច្បាស់លាស់ និងការប្រើប្រាស់ស៊ីមរ៉ូមីងពីបរទេស (៤)…
-
សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញរួមពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក. និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តជាច្រើនរូប។ គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សានៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍នគរសង្រ្កាន្ត ឆ្នាំ២០២៦ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា គណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ បានរៀបចំពិធីប្រុងពលីបើកការដ្ឋានសាងសង់ស្របតាមជំនឿដែលជាទំនៀមទំលាប់ ប្រពៃណីខ្មែរ។ ថ្នាក់ដឹកនាំស.ស.យ.ក. តែងតែគោរពប្រតិបត្តិតាមជំនឿ និងទំនៀមទំលាប់ប្រពៃណីខ្មែរ ជាពិសេសនៅទីតាំងតំបន់ជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ។ គួរបញ្ជាក់ថា៖ព្រឹត្តិការណ៍នគរសង្ក្រានដ៏ធំនេះនឹងធ្វើឡើងនៅទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀត ក្នុងនោះទីតាំងធំៗចំនួន៣កន្លែងនោះរួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវតី ទី២ បាសាក់លែនៅផ្លូវលេខ៣០៨និងទី៣ នៅផ្លូវលេខ១៥៥ផ្លូវជុំវិញផ្សារទួលទំពូងក្នុងខណ្ឌចំការមន៕
-
ក្រសួងរៀបចំដែនដីផ្តោតអាទិភាពលើ “ទ្រនំសុភមង្គល” ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តជំរុញគោលនយោបាយអភិវឌ្ឍន៍លំនៅឋាន ដោយផ្តោតលើការបង្កើត “ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ដ និងបុរីជនបទ” ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាមានលំនៅឋានសមរម្យ និងមានសុភមង្គលក្នុងគ្រួសារ។ ការជួយឲ្យប្រជាជនកម្ពុជាមានលំនៅឋានផ្ទាល់ខ្លួនសម្រាប់រស់នៅជួបជុំក្រុមគ្រួសារ ប្រកបដោយសុភមង្គល ភាពកក់ក្តៅ ព្រមទាំងមានចំណូលសមរម្យ មានប្រាក់សន្សំ និងកាត់បន្ថយបំណុលគ្រួសារ គឺជាបេសសកម្មចម្បងមួយរបស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អាទិភាពទាំងនេះត្រូវបានគូសបញ្ជាក់សាជាថ្មីនៅក្នុងវេទិកាស្តីពី “ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ដ និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក្រោមជំនួយរបស់ប្រទេសអូស្រ្តាលី នាទីស្តីការក្រសួង នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា វេទិកានេះមានសារៈសំខាន់ក្នុងការតម្រង់ទិសនៃការអភិវឌ្ឍលំនៅឋាននៅកម្ពុជា ខណៈ “បុរីជនបទ ភូមិឋានក្សេមក្សាន្ដ និងទ្រនំសុភមង្គល” ត្រូវបានចាត់ទុកថាជាត្រីវិស័យតម្រង់ទិសសង្គមជាតិកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍលំនៅឋាននាពេលបច្ចុប្បន្ន មិនត្រឹមតែផ្តោតលើការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃគ្រួសារ ដើម្បីបង្កើតបរិយាកាសរស់នៅមួយ ដែលអាចឱ្យសមាជិកគ្រួសាររស់នៅជុំគ្នាបានដោយភាពកក់ក្តៅ និងមានសុភមង្គល។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ…
-
រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា លើកពីបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចជាតិ

នៅក្នុងជំនួបពិភាក្សាការងារជាមួយអនុប្រធានធនាគារពិភពលោក (World Bank) កាលពីពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា និងបញ្ហាប្រឈមសំខាន់ដែលកម្ពុជាកំពុងជួបប្រទះ។ បញ្ហាទាំងនោះរួមមាន ឥទ្ធិពលអវិជ្ជមាននៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសមួយចំនួន និងផលប៉ះពាល់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ។ ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផលប៉ះពាល់ដែលកើតចេញពីសង្រ្គាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរំខានដល់សកម្មភាពពាណិជ្ជកម្មឆ្លងដែន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ ជាមួយគ្នានេះ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានរុញច្រានឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ដែលជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់ថ្លៃដើមផលិតកម្ម ការដឹកជញ្ជូន និងបង្កជាសម្ពាធអតិផរណាដល់ជីវភាពប្រជាជនកម្ពុជាទូទាំងប្រទេស។ ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា បញ្ហាទាំងនេះបង្កផលប៉ះពាល់លើកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចតូច បើកចំហ និងផ្សារភ្ជាប់ខ្លាំងជាមួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងការព្រួយបារម្ភពីបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានេះផងដែរ ។ ដោយឡែក លោក Carlos Felipe Jaramillo អនុប្រធានធានាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ធនាគារពិភពលោក ក្នុងការបន្តផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន…
-
កម្ពុជា ស្វែងរកប្រភពប្រេងថ្មីពីសិង្ហបុរី និងម៉ាឡេស៊ី ខណៈវៀតណាម និងចិនរឹតបន្តឹងការផ្គត់ផ្គង់

កម្ពុជា កំពុងបង្កើនការនាំចូលប្រេងឥន្ធនៈពីអ្នកផ្គត់ផ្គង់ក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ឱនភាពនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន។ នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ខណៈដែលសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កំពុងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅទូទាំងសកលលោក។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រាប់ Reuters ថា ពីដំបូង ស្ថានីយប្រេងឥន្ធនៈប្រហែល ១ ភាគ ៣ ក្នុងចំណោម ៦ ៣០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា បានបិទទ្វារដោយសារភាពមិនប្រាកដប្រជានៃឥទ្ធិពលជម្លោះនៅមជ្ឈឹមបូព៌ាលើតម្លៃប្រេង ប៉ុន្តែបច្ចុប្បន្ន នៅសល់ត្រឹមតែ ៥,៧% ប៉ុណ្ណោះដែលនៅបន្តបិទទ្វារ។ វៀតណាម និងចិន បានរឹតបន្តឹងការនាំចេញប្រេងរហូតដល់យ៉ាងហោចណាស់ដំណាច់ខែមីនា ដើម្បីទប់ស្កាត់ការខ្វះខាតក្នុងស្រុក។ ខណៈដែលកម្ពុជាបានផ្អាកការនាំចូលប្រេងពីថៃ ចាប់តាំងពីមានជម្លោះព្រំដែនកាលពីខែកក្កដាឆ្នាំមុន។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) កាលពីឆ្នាំ២០២៤ ប្រទេសថៃ និងវៀតណាម រួមគ្នាផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈឱ្យកម្ពុជាជាង ៦០% នៃសមាសធាតុនាំចូលប្រចាំឆ្នាំ ខណៈដែលសិង្ហបុរី និងម៉ាឡេស៊ីមានចំណែកជិត ១ ភាគ ៣ ហើយចិនមានប្រហែល…