Category: ព័ត៌មានជាតិ

  • អ្នកវិភាគបារម្ភពីកម្តៅនយោបាយព្រំដែន ខណៈកម្ពុជាបន្តប្រឆាំងការបំពានទឹកដីពីសំណាក់កងទ័ពថៃ

    អ្នកវិភាគបារម្ភពីកម្តៅនយោបាយព្រំដែន ខណៈកម្ពុជាបន្តប្រឆាំងការបំពានទឹកដីពីសំណាក់កងទ័ពថៃ

    អ្នកវិភាគសង្គម និងនយោបាយកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងកម្តៅស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើដីកម្ពុជាយ៉ាងគឃ្លើន ទោះបីកម្ពុជាបានចេញមុខតវ៉ាជាបន្តបន្ទាប់។ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ កាលពីថ្ងៃអង្គារ ដោយធ្វើការតវ៉ាយ៉ាងខ្លាំងក្លាទៅកាន់រដ្ឋាភិបាលថៃ ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពាន និងការរំលោភលើអធិបតេយ្យភាពទឹកដីកម្ពុជាជាបន្តបន្ទាប់ នៅតាមបណ្តោយព្រំដែននៃខេត្តព្រះវិហារ និងឧត្តរមានជ័យ។ បើតាមក្រសួងការបរទេស កងកម្លាំងប្រដាប់អាវុធថៃកំពុងធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ គ្រោងសំណង់បេតុង និងដំឡើងរចនាសម្ព័ន្ធអគ្គិសនីនៅក្នុងទឹកដីរបស់កម្ពុជា ដែលសកម្មភាពទាំងនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងកិច្ចព្រមព្រៀងទាំងឡាយដែលប្រទេសទាំង២បានឯកភាពគ្នាកន្លងមក។ លោក សេង វ៉ាន់លី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថា សកម្មភាពរបស់ទាហានថៃនៅតាមព្រំដែន គឺជាសញ្ញាគ្រោះថ្នាក់ ដែលងាយនឹងប៉ះទង្គិចគ្នាសារជាថ្មី ប្រសិនបើគ្មានការទប់ស្កាត់ចរចាទាន់ពេលវេលា។អ្នកជំនាញដដែល លើកឡើងថា កងទ័ពថៃនៅតាមព្រំដែននាពេលនេះ គឺជាឧបករណ៍នយោបាយមួយដើម្បីបង្ហាញសាច់ដុំ ឬជាយុទ្ធសាស្រ្តសម្ពាធក្នុងល្បែងអំណាចរបស់អ្នកនយោបាយថៃ ដែលធ្វើឲ្យកម្ពុជាត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត។ លោកបណ្ឌិត ថុង ម៉េងដាវីដ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានវាយតម្លៃថា ហានិភ័យនៃការផ្ទុះអាវុធជាថ្មីរវាងកងទ័ពកម្ពុជា និងថៃ អាចកើតឡើង ប៉ុន្តែនៅក្នុងកម្រិតទាប ដោយសារការរៀបចំប្រព័ន្ធដឹកនាំនយោបាយថ្មីរបស់ថៃក្រោយការបោះឆ្នោត និងឥទ្ធិពលនៃវិបត្តិសកល ជាពិសេសសង្រ្គាមនៅអ៊ីរ៉ង់ ដែលកំពុងបង្កឱ្យមានកង្វះខាតប្រេងពាសពេញពិភពលោក ដែលតម្រូវឱ្យប្រទេសកម្ពុជា និងថៃ ផ្តោតលើស្ថិរភាពសេដ្ឋកិច្ចជាធំ។ ចំណែកអ្នកជំនាញភូមិសាស្ត្រនយោបាយ…

  • រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងការពារដាច់ខាតគុណតម្លៃសន្តិភាព

    រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងការពារដាច់ខាតគុណតម្លៃសន្តិភាព

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ (១៩ មីនា ២០២៥ ~ ១៩ មីនា ២០២៦) ក្រោមប្រធានបទ «រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា» ។ លើបណ្ដាញសង្គមនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងការអបអរសាទរ ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ សម្ដេចធិបតី បានចាត់ទុកការរៀបចំទិវានេះ មានគោលបំណងបង្ហាញអំពីលទ្ធផលការងារនៃការផ្តល់សេវាសង្គមកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកម្លាំងសេវាសង្គម ដែលបានលះបង់ពេលវេលា ចំណេះដឹង និងជំនាញជួយដល់ប្រជាជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ក៏ដូចជាបង្កើនតម្លៃ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច និងតួនាទីដ៏សំខាន់របស់កម្លាំងសេវាសង្គម។ ដោយឡែកក្នុងសារលិខិតអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ដែលទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់និងការពារដាច់ខាតនូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការរក្សាស្ថិរភាពសង្គម ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា…

  • ក្រសួងដែនដី និងសមាគម PALEA រៀបចំសិក្ខាលើកកម្ពស់ការយល់ដឹងពីបទបញ្ញតិ និងបទដ្ឋានបច្ចេកទេសជណ្ដើរយន្ត

    ក្រសួងដែនដី និងសមាគម PALEA រៀបចំសិក្ខាលើកកម្ពស់ការយល់ដឹងពីបទបញ្ញតិ និងបទដ្ឋានបច្ចេកទេសជណ្ដើរយន្ត

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយសមាគមជណ្ដើរយន្ត PALEA រៀបចំសិក្ខាមួយស្តីពីការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីបច្ចេកទេសជណ្ដើរយន្ត តាមរយៈការពង្រឹងការអនុវត្ត និងសុខដុមនីយកម្មនៃបទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យសំណង់ ដែលត្រូវគោរពគោលការណ៍៣ គឺសោភ័ណភាព សុវត្ថិភាព និងគុណភាព។ តួយ៉ាងទាក់ទិននឹងជណ្តើរយន្តនេះជាដើម គឺត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសជណ្តើរយន្តឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឲ្យសមាគមជណ្ដើរយន្ត ផលិត និងផ្សព្វផ្សាយវីដេអូអប់រំខ្លីៗ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅ អំពីវិស័យសំណង់ ក៏ដូចជាបច្ចេកទេសនៃការប្រើប្រាស់ជណ្ដើរយន្តបានត្រឹមត្រូវ។ នៅក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៩ មករា ២០២៦ ក្រសួងរៀបចំដែនដីបានកំណត់ថា ជណ្តើរយន្តគ្រប់ប្រភេទអាចត្រូវបានដាក់ឱ្យប្រើប្រាស់បាន លុះត្រាតែត្រូវបានដំឡើងនៅក្នុងសំណង់ ដែលមិនត្រូវបានហាមឃាត់ការប្រើប្រាស់ដោយអាជ្ញាធរមានសមត្ថកិច្ច។ ជាងនេះទៅទៀត ជណ្តើយន្តត្រូវមានបិទវិញ្ញាបនបត្រប្រើប្រាស់ ដែលផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ព្រមទាំងត្រូវបានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពជាទៀងទាត់តាមការកំណត់។…

  • អង្គការសហប្រជាជាតិសាទរកម្ពុជា ទទួលបានជោគជ័យ លើការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

    អង្គការសហប្រជាជាតិសាទរកម្ពុជា ទទួលបានជោគជ័យ លើការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

    ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានសរសើរ និងសាទរកម្ពុជា ដែលនឹងទទួលបានជោគជ័យ ជា បន្តបន្ទាប់ ក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ខណៈដែលឆ្នាំ២០២៤ កម្ពុជា សម្រេចបានគោលដៅ ៩២-១០០-៩៨ ធៀបនឹងគោលដៅ ៩៥-៩៥-៩៥ ដែលកំណត់ដោយអង្គការសហប្រជាជាតិ UNAIDS នៅឆ្នាំ២០៣០ ។ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបញ្ជាក់ថា កម្ពុជា ប្តេជ្ញាធ្វើការជាមួយអង្គការសហប្រជាជាតិ ព្រោះកម្ពុជា មានការជឿជាក់លើ​ប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ពឹងផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងជឿទុកចិត្តលើ​ច្បាប់អន្តរជាតិ ។ការបញ្ជាក់នេះ​នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក​ជំទាវ វ្លាដង់កា អានដ្រេវ៉ា (Vladanka Andreeva )អ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិប្រចាំកម្ពុជា អមដោយលោកស្រី ប៉ាទ្រីស្យា អ៊ុងពីន(Patricia Ongpin) នាយិកាអង្គការយូអិនអេដស៍​ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើភាពជាដៃគូជាមួយអង្គការយូអិនអេដស៍ ដែលក្នុងនោះ កម្ពុជា ត្រូវការនូវភាពជាដៃគូ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដោយមានការគាំទ្រយ៉ាងរឹងមាំពីសម្តេចធិបតី…

  • ឃាត់ខ្លួនជនបរទេសចំនួន ៩នាក់នៅភូមិបឹងឈូក ក្រោយរកឃើញមានការជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញខុសច្បាប់

    ឃាត់ខ្លួនជនបរទេសចំនួន ៩នាក់នៅភូមិបឹងឈូក ក្រោយរកឃើញមានការជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញខុសច្បាប់

    ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី​ភ្នំពេញ​បានចុះ​បង្ក្រាប​ទីតាំងសង្ស័យពាក់ព័ន្ធ​នឹងការប្រព្រឹត្ត​បទល្មើសអន​ឡាញ​ខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនជាតិ​ចិនចំនួន៨នាក់ និងជនជាតិម៉ាឡេស៊ីចំនួន១នាក់។ ប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា ក្នុងសកម្មភាព​បង្រ្កាប​ដែលធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ​ទន្ទឹមនឹងការឃាត់ខ្លួន មន្ត្រីជំនាញបានដក​ហូតវត្ថុតាង​បច្ចេកទេសមួយចំនួន រួមមាន៖ ទូរសព្ទដៃ ២៤៧គ្រឿង, កុំព្យូទ័រ All in One ០៨គ្រឿង, ធុង CPU ០២គ្រឿង និងម៉ូនីទ័រ ០២គ្រឿង។ សមត្ថកិច្ចសន្និដ្ឋានថា ទីតាំងខាងលើគឺជាកន្លែងដំណើរការល្បែងស៊ីសង​អនឡាញ ដែលមានគោលដៅបោកបញ្ឆោត​ទៅលើជន​រងគ្រោះនៅ​ក្រៅប្រទេស រួមមាន ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន។ ប្រភពដដែលបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅ​កំណត់​មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។ គួររំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់​ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក…

  • ឯកឧត្តម ទូច យ៉ារ៉ាន់ឌី បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីជូនដំណើរមន្ត្រីជំនាញឌីជីថលចំនួន ១៥រូប ចូលរួមវគ្គបណ្តុះបណ្តាល នៅប្រទេសឥណ្ឌា

    ឯកឧត្តម ទូច យ៉ារ៉ាន់ឌី បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីជូនដំណើរមន្ត្រីជំនាញឌីជីថលចំនួន ១៥រូប ចូលរួមវគ្គបណ្តុះបណ្តាល នៅប្រទេសឥណ្ឌា

    ភ្នំពេញ៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីជូនដំណើរមន្ត្រីជំនាញឌីជីថលចំនួន ១៥រូប ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាល Certificate Course in Data Analytics Using Python ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ និង Certificate Course in Applied Machine Learning ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Vanlalvawna Bawitlun ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ទូច យ៉ារ៉ាន់ឌី បានលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ជាពិសេសលើការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យឌីជីថល។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់មន្ត្រីជំនាញទាំងអស់ ឱ្យខិតខំសិក្សាដោយយកចិត្តទុកដាក់ មានការប្តេជ្ញាចិត្តខ្ពស់ និងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីបង្កើនចំណេះដឹង…

  • ឯកឧត្តម ស សុខា អំពាវនាវឲ្យមានការរួមគ្នាផ្សព្វផ្សាយពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស

    ឯកឧត្តម ស សុខា អំពាវនាវឲ្យមានការរួមគ្នាផ្សព្វផ្សាយពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។ សារជំរុញនិងណែនាំ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្ស តាមវិធីសាស្រ្តគ្រប់ស្នៀត និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស មានបាន ឬទៅរកការងារមានប្រាក់ខែខ្ពស់ជាដើម។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា គ្រប់គ្នាក្នុងសង្គម ត្រូវតែមានទំនួលខុសត្រូវរួមចំណែកដោះស្រាយបញ្ហានេះជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធគ្រប់មូលដ្ឋាន បានវាយលុកនិងបង្ក្រាបសំបុកបទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី បានជាច្រើនករណី ក្នុងនោះ បទល្មើសជួញដូរមនុស្ស…

  • ស្ថាប័នជំនាញបញ្ជាក់ពីភាពរឹងមាំនែវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

    ស្ថាប័នជំនាញបញ្ជាក់ពីភាពរឹងមាំនែវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

    សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ជូនសាធារណជនថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាព(Liquidity)គ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា ជាមួយនឹងសូចនាករចម្បងៗនៃភាពប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។ នៅក្នុងសេចក្តីប្រកាសរួមមួយចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្ថាប័នទាំងពីរលើកឡើងថា ការចែកចាយ និងផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គូសបញ្ជាក់ថា ភាពរអាក់រអួលចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា។ សមាគមទាំងពីរ ក៏បានអំពាវនាវដល់សាធារណជន សូមកុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម។ សូមតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃកម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់សេវាដោយផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម។ សមាគមទាំងពីរបន្តរក្សាទំនុកចិត្ត និងភាពរឹងមាំនៃវិស័យធនាគារ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិកទាំងអស់ ដើម្បីធានាការទំនាក់ទំនងច្បាស់លាស់ លើកកម្ពស់បរិយាកាសប្រតិបត្តិការឱ្យមានរបៀបរៀបរយ និងរក្សាស្ថិរភាព និងទំនុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញធ្វើទស្សនកិច្ចទៅទីភ្នាក់ងារអវកាសជប៉ុននិងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញធ្វើទស្សនកិច្ចទៅទីភ្នាក់ងារអវកាសជប៉ុននិងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន

    ទីក្រុងតូក្យូ៖ ឆ្លៀតក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី២នៃក្រុមប្រទេសជាមិត្ត (Friends Group) នៃ “ដំណើរការហ៊ីរ៉ូស៊ីម៉ាស្ដីពីបញ្ញាសិប្បនិម្មិត” (Hiroshima AI Process) នាថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញទៅធ្វើទស្សនកិច្ចការងារ នៅទីភ្នាក់ងាររុករកអវកាសជប៉ុន (Japan Aerospace Exploration Agency) ដើម្បីស្វែងយល់អំពីការអភិវឌ្ឍនិងការប្រើប្រាស់អវកាស ជាពិសេសផ្កាយរណប ដែលជាផ្នែកមួយកំពុងជឿនលឿននៃបច្ចេកវិទ្យាទូរគមនាគមន៍និងឌីជីថល។ ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានទទួលជំនួបពិភាក្សាការងារជាមួយនឹងក្រុមហ៊ុនជប៉ុនចំនួន៣ គឺក្រុមហ៊ុន Nippon Koei ក្រុមហ៊ុន Magna Wireless និងក្រុមហ៊ុន NextMake។ ក្រុមហ៊ុន Nippon Koei ជាក្រុមហ៊ុនសិក្សារៀបចំផែនការមេ (Master Plan) នៃគម្រោងសួនឌីជីថល (Digital Park) ជូនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្រុមហ៊ុននេះ មានប្រវត្តិទំនាក់ទំនងយូរអង្វែងជាមួយកម្ពុជា ដោយបានទទួលគ្រឿងឥស្សរិយយសពីព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៥៨ ក្នុងការចូលរួមអភិវឌ្ឍផ្លូវទឹកនិងផ្លូវដែកនៅកម្ពុជា។ រីឯក្រុមហ៊ុន Magna Wireless ជាក្រុមហ៊ុនផលិតគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ រួមមានឧបករណ៍ប្រើបច្ចេកវិទ្យាទូរគមនាគមន៍ចល័តជំនាន់ទី៥ (5G)…

  • កម្ពុជា និងសាធារណរដ្ឋកូរ៉េសាទរចំពោះកិច្ចសហការ​ល្អក្នុងការបង្រ្កាប​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    កម្ពុជា និងសាធារណរដ្ឋកូរ៉េសាទរចំពោះកិច្ចសហការ​ល្អក្នុងការបង្រ្កាប​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ​ប្រតិបត្តិ​ការដ៏ល្អក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើ ឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា ។ នេះបើតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បង្ហាញ​ឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦​។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ជូនឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូត​សាធារណ​​រដ្ឋកូរ៉េប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្ដិភាពកាលពី​ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។ សម្ដេចធិបតីបានបង្ហាញលទ្ធផលនៃជំនួបនេះលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្នុងជំនួបឯកឧត្តមអគ្គរដ្ឋទូតកូរ៉េបានជម្រាប​សម្ដេច​ដោយសម្ដែង​នូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ដែលបានរីក​ចម្រើន​ឡើងជាលំដាប់ ចាប់តាំងពីការ​ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញនិងគាំទ្រ​របស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្នទំនាក់ទំនង​នៃប្រទេសទាំងពីរ​បាននិង​កំពុង​ត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរ​ទស្សន​កិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរ​ឱ្យកត់​សម្គាល់​នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្ដូរ​យោបល់គ្នា ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យ​សំខាន់ៗមួយ​ចំនួន ជាអាទិ៍ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ…