-
គណៈកម្មការសុរិយោដីថ្នាក់ជាតិប្រជុំដោះស្រាយវិវាទដីធ្លីនៅភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ

គណៈកម្មការសុរិយោដីថ្នាក់ជាតិបានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយលើករណីវិវាទដីធ្លីមួយចំនួននៅខេត្តកណ្ដាល, រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី 19 ខែមីនា ឆ្នាំ 2026 នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានធ្វើបទបង្ហាញលើករណីវិវាទសំខាន់ៗ រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ បានបញ្ជាក់ថា ការដោះស្រាយនាពេលនេះគឺជាការដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីទាំងអស់ខាងលើតាមរយៈយន្តការរបស់គណៈកម្មការសុយោដីថ្នាក់ជាតិ ។ សម្រាប់ដំណោះស្រាយវិវាទដីធ្លីនាពេលនេះ ក្រុមការងារបានទទួលការឯកភាពពីប្រជាពលរដ្ឋរួចរាល់ និងបានដាក់ឆ្លងគណៈកម្មការសុរិយោដីថ្នាក់ជាតិដើម្បីពិនិត្យនិងសម្រេច។ សម្រាប់ការបែងចែកដីនៅឃុំកំពង់អុស គឺត្រូវធ្វើទៅតាមគោលការណ៍នគរូបនីយកម្ម មានន័យថា មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់សម្រាប់បង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយការបែងចែកទំហំផ្ទៃដី គឺត្រូវបានបន្ថយទៅតាមចំនួនដែលអាចបែងចែកឲ្យគ្រប់គ្នាបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គណៈកម្មការសុរិយោដីថ្នាក់ជាតិត្រូវប្រជុំពិភាក្សាផ្ដល់មតិយោបល់ស្វែងរកវិធីសាស្ត្រដោះស្រាយករណីវិវាទខាងលើដោយប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់។ គណៈកម្មការសុរិយោដីគឺជាស្ពានចម្លងពីអង្គភាពជំនាញសុរិយោដីនិងអន្តរក្រសួង ដោយមានតួនាទីភារកិច្ចដោះស្រាយវិវាទដីធ្លីក្រោមការផ្ដល់មតិយោបល់ពីអន្តរក្រសួងនិងអង្គភាពជំនាញ ដើម្បីទទួលបានដំណោះស្រាយករណីវិវាទដ៏សមស្របមួយដែលអាចទទួលយកបាន៕ អត្ថបទ: វណ្ណារូបភាព: សម្បត្តិ
-
សិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦” បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការពារ និងឆ្លើយតបទៅលើបញ្ហាប្រឈមនានា ដែលរដ្ឋាភិបាលកំពុងជួបប្រទះ

ភ្នំពេញ៖ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦” ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញបច្ចេកវិទ្យាពីគ្រប់បណ្តាក្រសួង ស្ថាប័ន ចំនួន ៣៦ សរុបប្រមាណ ១១៥នាក់ នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះ បានរៀបចំឡើងចាប់ពីថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២៦ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការកសាងរដ្ឋាភិបាលឌីជីថលដែលមានភាពធន់ ដោយបង្កើនការយល់ដឹងបន្ថែមនូវហានិភ័យពីការវាយប្រហារសាយប័រ ពង្រឹងសមត្ថភាពក្នុងការការពារ និងត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើប្រព័ន្ធអ៊ីនធឺណិតពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ សិក្ខាសាលានេះ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន (១) អក្ខរកម្មឌីជីថល និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល (២)ការយល់ដឹងអំពីការគំរាមកំហែងរបស់បញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យា Deepfakes (៣) ការការពារព័ត៌មានរបស់រាជរដ្ឋាភិបាលក្នុងយុគសម័យឌីជីថល និង(៤)ទម្លាប់សន្តិសុខសាយប័រ (Cyber hygiene) ក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការពារ និងឆ្លើយតបទៅលើបញ្ហាប្រឈមនានា ដែលរដ្ឋាភិបាលកំពុងជួបប្រទះ ជាពិសេសក្នុងអំឡុងពេលដែលហានិភ័យសន្តិសុខសាយប័រកាន់តែស្មុគស្មាញ និងមានឥទ្ធិពលដល់ស្ថិរភាព…
-
បងប្អូនកម្មកររោងចក្រទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលកំពុងអនុវត្ត

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ នៅទីស្តីក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ តាមរយៈកិច្ចប្រជុំក្នុងស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវខ្ពស់ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត ជាលទ្ធផលអង្គប្រជុំបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នដល់បងប្អូនកម្មករនិយោជិតចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ទនៈវិលត្រឡប់មកប្រក្រតីភាពវិញ។ តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានា នូវការចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈនានា ដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈ សំដៅកាត់បន្ថយចំណាយសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល និងសូមថ្លែងអំណរគុណ ដល់ភាគីនិយោជកដែលបានឆ្លើយតបជាវិជ្ជមាននិងជាលក្ខណៈពិសេស…
-
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ចុះហត្ថលេខា MoU ជាមួយសណ្ឋាគារធំៗចំនួនពីរ ប្តេជ្ញាពង្រឹងវិស័យហោះហើរ និងទេសចរណ៍នៅកម្ពុជាឲ្យកាន់តែឈានខ្ពស់ឡើង

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយនិង Citadines Flatiron Phnom Penh និង Somerset Norodom Phnom Penh ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ នៅកម្ពុជា និងជំរុញការដំណើរកម្សាន្តអោយកាន់តែរលូនសម្រាប់អ្នកធ្វើដំណើរ ។ កម្មវិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Citadines Flatiron Phnom Penh ក្នុងរាជធានីភ្នំពេញ។ តាមរយៈ MoU ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយ Citadines និង Somerset ដែលនឹងធ្វើការរួមគ្នា ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ និងការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។ លោកស្រី ទូច អង្គឧសភាព ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ថ្លែងថា “ការចុះហត្ថលេខាលើខ្លឹមសារអនុសារណៈនេះ គឺពិតមានសារៈសំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុនទាំងពីរ ក្នុងការជំរុញគាំទ្រឲ្យមានភាពប្រសើរឡើងនូវវិស័យអាកាសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា…
-
សម្តេច ម៉ែន សំអន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្ស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ រយៈពេល៤ថ្ងៃ

ភ្នំពេញ ៖ គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការការអញ្ជើញរបស់ លោកជំទាវ ប៊ូយ ធិមីញហ៊យ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកនេះ សម្តេចកិត្តិសង្គហបណ្ឌិត នឹងជួបពិភាក្សា ជាមួយជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីពិនិត្យឡើងវិញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរ ដែលជាស្ពានដ៏សំខាន់តភ្ជាប់ចំណងមេត្រីភាព និងសាមគ្គីភាពរវាងប្រជាជនប្រទេសទាំងពីរ។ បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត និងជួបសម្តែងការសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ បន្ទាប់ពីកិច្ចពិភាក្សារួចមកនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (២០២៦-២០៣១) ដែលកិច្ចព្រមព្រៀងនេះបានបន្តអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរក្នុងដំណាក់កាល (២០២០-២០២៥)ទទួលបានលទ្ធផលគួរជាទីមោទនៈ។ យោងតាមកម្មវិធីទស្សនកិច្ចជាផ្លូវការ គណៈប្រតិភូនឹងអញ្ជើញទស្សនកិច្ចតំបន់ទេសចរណ៍បែបធម្មជាតិនៅភាគខាងជើងប្រទេសវៀតណាម (ខេត្តឡាវកាវ) ស្ថានីយ៍ខ្សែកាប កំពូលភ្នំ Fansipan និងទស្សនាតំបន់ទេសចរណ៍តាមជុក ក៏ដូចជា តំបន់ទេសចរណ៍មួយចំនួនទៀតនៅក្នុងខេត្តនិញប៊ិញផងដែរ៕
-
កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំង Online Scam ក្នុងបុរីពិភពថ្មីផ្សារដីហុយ ឃាត់ខ្លួនជនជាតិបង់ក្លាដេស ៦នាក់

កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងបុរីពិភពថ្មីផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រតិបត្តិការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ០៦នាក់ ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន រួមជាមួយវត្ថុតាងមាន កុំព្យូទ័រ All In One ០១គ្រឿង និងទូរស័ព្ទដៃបម្រើការងារចំនួន ១៦គ្រឿង។តាមការសន្និដ្ឋានបឋម របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយសេវាកម្ចីប្រាក់ក្លែងក្លាយ។ ពួកគេបាន បន្លំអត្តសញ្ញាណខ្លួនជាបុគ្គលិក ធនាគារពិភពលោក (World Bank)។ ក្លែងបន្លំឯកសារផ្សេងៗ ដើម្បីឱ្យជនរងគ្រោះជឿទុកចិត្ត។ តម្រូវឱ្យជនរងគ្រោះបង់ “ប្រាក់សេវារត់ការ” ជាមុន ទើបអនុម័តកម្ចី។ គោលដៅចម្បងរបស់ក្រុមនេះ…
-
ក្រសួងកសិកម្ម បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេស

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល សំដៅឱ្យប្រជាពលរដ្ឋ «មានហូប មានប្រើ មានបាន និងមានរហូត» ហើយក្រសួងកសិកម្ម នឹងបន្តអនុវត្តការងារនេះដោយដាក់នូវវិធានការសេដ្ឋកិច្ច និងមធ្យោបាយនានាថែមទៀត សំដៅផ្តល់ផលចំណេញជូនប្រជាពលរដ្ឋ។ ជាជំហានបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គិតគូរ និងផ្តោតការចាប់អារម្មណ៍ខ្ពស់ពីការផ្តល់សេវាសាធារណៈក្នុងវិស័យកសិកម្ម ដោយយល់ពីគោលដៅនៃការផ្តល់សេវាល្អជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោះស្រាយបញ្ហាប្រឈមប្រជាកសិករ និងលើកទឹកចិត្តបន្តការងារឱ្យកាន់តែសកម្មថែមទៀត ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់…
-
គណៈកម្មាធិការ ICC-ព្រះវិហារ ពិភាក្សាពីការខូចខាត និងវិធានការសង្រ្គោះប្រាសាទព្រះវិហារ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកជំទាវ LI Ji កុងស៊ុលស្ថានទូតចិន ជាសហប្រធានចិន និង លោកជំទាវបណ្ឌិត Tanu PRIYA អនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌា ជាសហប្រធានឥណ្ឌា។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមានប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិ និងអន្តរជាតិ ដែលរួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណ១៥៨រូប ដើម្បីតាមដាន និងត្រួតពិនិត្យ ការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយ អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។ នៅពេលព្រឹក បន្ទាប់ពីបានស្តាប់សុន្ទរកថាបើកអង្គប្រជុំដោយសហប្រធានចិន និងឥណ្ឌា និងរបាយការណ៍លទ្ធផលការងាររួមរបស់…
-
Pocari Sweat ចុះកិច្ចសហប្រតិបត្តិការជាមួយ Castor ដើម្បីលើកកម្ពស់សុខមាលភាពនៅក្នុងសហគមន៍កម្ពុជា

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន Pocari Sweat ដែលជាភេជ្ជៈបំពេញជាតិទឹកដ៏មានប្រសិទ្ធភាពរបស់ប្រទេសជប៉ុន និងកំពុងទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលចូលចិត្តការហាត់ប្រាណនោះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្លឹបហាត់ប្រាណ Castor ដើម្បីរួមគ្នាជួយលើកកម្ពស់សុខភាព និងជួយជម្រុញឱ្យប្រជាជនមានសុខភាពល្អ។ ពិធីចុះចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វើឡើងក្រោមវត្តមាន លោក គង់ ដាលីន ជាតំណាងក្រុមហ៊ុន Pocari Sweat និងលោក លី ធៀង អគ្គនាយកក្លឹប Castor (ខេសស្ទ័រ) និងមានការចូលរួមពីលោក លោកស្រី បុគ្គលិកក្រុមហ៊ុន Pocari Sweat និងក្លឹបហាត់ប្រាណ Castor ជាច្រើននាក់ផងដែរ។ នាឱកាសនោះលោក គង់ ដាលីន បានបញ្ជាក់ថា ការចុះអនុស្សរណៈរវាង ក្រុមហ៊ុន Pocari Sweat និងក្លឹបហាត់ប្រាណ Castor គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ខណៈបច្ចប្បន្ន លោកសង្កេតឃើញ ការហាត់ប្រាណ និងសកម្មភាពលេងកីឡា ដើម្បីលើកកម្ពស់សុខភាព មានការចូលរួមច្រើនពីសំណាក់ប្រជាជនគ្រប់វ័យជាពិសេសយុវវ័យ។ សម្រាប់កិច្ចសហការជាមួយ Castor…
-
កោះទទឹង រីស្សត បើកដំណើរការសាកល្បងនៅថ្ងៃទី២០ ខែមីនា ដែលជាការបង្ហាញពីការរីកចម្រើនថ្មីមួយទៀត ក្នុងវិស័យទេសចរណ៍នៅខេត្តកោះកុង

(កោះកុង)៖ កោះទទឹង រីស្សត (Koh totung Resort) បានបើកដំណើរការសាកល្បងនៅថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ដូច្នេះ សូមរីករាយទទួលយកបទពិសោធន៍សម្រាកលំហែកាយលើកោះឯកជនដ៏ស្ងប់ស្ងាត់នៃទឹកដីខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។ ការបើកដំណើរការនៃរមណីយដ្ឋានដ៏វិសេសវិសាលនៅលើកោះដែលមានលក្ខណៈជាកោះធម្មជាតិ គឺជាការបង្ហាញពីការរីកចម្រើនថ្មីមួយទៀត ក្នុងវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការធ្វើដំណើរមកកាន់កោះទទឹង រីស្សត មិនមែនគ្រាន់តែជាការស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ខ្លួនទៅក្នុងបទពិសោធន៍ដែលនាំឱ្យលោកអ្នកបានស្គាល់ពីអរិយធម៌ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរក្នុងអតីតកាល។ នៅលើកោះដ៏ស្ងប់ស្ងាត់នេះ មានរុក្ខជាតិច្រើនប្រភេទយ៉ាងត្រឈឹងត្រឈៃ អមដោយឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាត លាតសន្ធឹងប្រវែង ២០០០ម៉ែត្រ ប្របនឹងជើងមេឃពណ៌ខៀវស្រងាត់ដ៏ធំល្វឹងល្វើយ។ រាល់គ្រប់ផ្ទះវិឡា ត្រូវបានរៀបចំយ៉ាងសម្អិតសម្អាងហ្មត់ចត់ដែលព័ទ្ធជុំវិញដោយព្រៃព្រឹក្សាស្រស់បំព្រង ដើម្បីផ្តល់នូវលំហដ៏ធំទូលាយ ភាពត្រជាក់ត្រជុំ និងឯកជនភាព។ ភាពប្រណីតនៃរមណីយដ្ឋាន គឺកាន់តែទាក់ទាញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកស្នាក់នៅ និងលំហែរកាន់តែខ្លាំង ព្រមទាំងទទួលបានបទពិសោធន៍តាមរយៈការទស្សនាឆ្នេរខ្សាច់ ទឹកសមុទ្រដ៏ខៀវស្រងាត់ ព្រៃឈើធម្មជាតិ និងផ្កាថ្មចម្រុះពណ៌នៃសមុទ្រកម្ពុជា។ បរិយាកាសដ៏ស្ងប់ស្ងាត់របស់កោះនេះ គឺជា គោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសជុំវិញពិភពលោក។ កោះទទឹង រីស្សត ផ្តល់ជូននូវភាពសាមញ្ញតាមបែបទំនើបថ្មីមួយទៀត ប៉ុន្តែពោរពេញទៅដោយភាពហ្មត់ចត់ និងប្រណីតភាព។ កោះទទឹង…