-
ធនាគារពិភពលោកបញ្ជាក់អំពីការបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ នេះបើតាមលទ្ធផលនៃជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម កាឡូស ហ្វេលីព ហ្សារ៉ាមីឡូ(Carlos Felipe Jaramillo) អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅវិមានសន្ដិភាពកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្នុងជំនួបឯកឧត្តម កាឡូស ហ្វេលីព ហ្សារ៉ាមីឡូ អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងបង្ហាញការគាំទ្រចំពោះការដាក់ចេញនូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចធិបតីអំពីគម្រោងនានាដែលកំពុងបន្តអនុវត្តក្រោមការគាំទ្រពីធនាគារពិភពលោកនៅកម្ពុជា។ ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលើវិស័យសក្ដានុពលចំនួន ៥ រួមមាន៖ ១. វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម ,២. វិស័យទេសចរណ៍ ,៣. វិស័យកម្មន្តសាល ,៤. វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ, ធនាគារពិភពលោកនឹងបន្តពង្រឹង…
-
នៅឆ្នាំ២០២៥ កម្ពុជាបានឃាត់ខ្លួន និងបណ្តេញជនបរទេសល្មើសច្បាប់ជាង១ម៉ឺននាក់

គិតត្រឹម១ឆ្នាំ២០២៥ កម្ពុជាបានធ្វើការឃាត់ខ្លួន និងបណ្តេញចេញជនបរទេសល្មើសច្បាប់ ចំនួន ១០ ៣៤៥ នាក់ មាន៦០សញ្ជាតិ ក្នុងនោះ ភាគច្រើនគឺជាជនជាតិចិន បន្ទាប់មកវៀតណាម ឥណ្ឌូនេស៊ី និងថៃ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦របស់គណៈកម្មាធិការនេះ ។ ជាមួយគ្នានេះផងដែរ មន្ត្រីនគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ បានរកឃើញនិងបង្រ្កាបបទល្មើសអន្តោប្រវេសន៍ និងបទល្មើសព្រហ្មទណ្ឌ សរុបចំនួន ២ ២១១លើក មានជនល្មើសចំនួន ៤ ៦៧៩នាក់។ បទល្មើសភាគច្រើន គឺពាក់ព័ន្ធនឹងការលួចឆ្លងដែនខុសច្បាប់ ការស្នាក់នៅនិងធ្វើការខុសច្បាប់ ការស្នាក់នៅលើសទិដ្ឋាការ និងអាពាហ៍ពិពាហ៍ខុសច្បាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញដល់រដ្ឋបាលរដ្ឋបាលរាជធានី ខេត្ត ធ្វើយ៉ាងណាត្រូវគ្រប់គ្រងជនបរទេសចេញចូលនៅក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ ព្រមទាំងកំណត់គោលដៅនៃការជួញដូរមនុស្សគ្រប់រូបភាព។ ឯកឧត្តមបញ្ជាក់បន្ថែមថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ គឺជាកិច្ចការចាំបាច់ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមលុបបំបាត់ និងទប់ស្កាត់៕ ង៉ាន់ ទិត្យ
-
ស្ពានមេគង្គក្រចេះ សម្រេចបានជិត ១០០% គ្រោងដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរ

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បានសម្រេចការសាងសង់ជិត ១០០% ហើយ និងគ្រោងដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមេសា តទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះនេះ កាលពីថ្ងៃទី ១៦ មីនា។ ឯកឧត្តម លឹម ស៊ីដេនីន បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមបច្ចេកទេស រៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធភ្លើងបំភ្លឺលើស្ពានឱ្យបានគ្រប់គ្រាន់ មុននឹងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ ដើម្បីធានាសុវត្ថិភាព។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះមានប្រវែង ១ ៧៦១ម ទទឹងស្ពានមានប្រវែង ១៣,៥ម ក្នុងនោះគន្លងផ្លូវរថយន្តមាន២គន្លង ផ្លូវទោចក្រយានមាន ២គន្លង និងផ្លូវថ្មើរជើងមាន ២គន្លង។ ស្ពានមានសសរជើងស្ពានចំនួន ៣៦ និងផ្លូវនាវាចរណ៍មានទំហំ ១០០មx១៥ម…
-
នគរបាលចុះឆែកជាតិស្រវឹងឡើងវិញ ចាប់ពីយប់ថ្ងៃអង្គារនេះតទៅ

ចាប់ពីយប់ថ្ងៃអង្គារ ទី១៧ មីនានេះតទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងអនុវត្តផែនការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយចុះត្រួតពិនិត្យជាតិស្រវឹងនាពេលរាត្រីនៅតាមគោលដៅផ្សេងៗ។ ការអនុវត្តនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ កាលពីថ្ងៃទី៣ ខែកុម្ភៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ បន្ទាប់ពីសង្កេតឃើញអត្រាគ្រោះថ្នាក់មានការកើនឡើង ក្នុងអំឡុងពេលដែលសមត្ថកិច្ចបានបន្ធូរបន្ថយការអនុវត្តច្បាប់មួយរយៈចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ដំណាច់ឆ្នាំ២០២៥។ យោងតាមក្រសួងមហាផ្ទៃ គ្រោះថ្នាក់ដែលបានកើតឡើងភាគច្រើន បណ្តាលមកពីការបើកបរល្មើសច្បាប់ មិនគោរពសិទ្ធិអាទិភាព ការបើកបរក្នុងស្ថានភាពស្រវឹង ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ងងុយដេក កត្តាយានយន្ត និងកត្តាផ្លូវជាដើម។ អាជ្ញាធរជឿជាក់ថា ការរឹតបណ្តឹងនេះនឹងជួយឱ្យសាធារណជនមានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍កាន់តែល្អប្រសើរឡើង ព្រមទាំងជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនឱ្យបានជាអតិបរមា ។ ការរឹតបន្តឹងនេះនឹងត្រូវធ្វើឡើងក្នុងខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៍ចាស់ ដែលធ្លាប់បានអនុវត្តកន្លងមក គឺចាប់ពីម៉ោង ១១:៣០ យប់តទៅ៕
-
ពលរដ្ឋកម្ពុជាជិត ៧ម៉ឺនគ្រួសារប្រើប្រាស់ «ចង្ក្រានថាមពល» ដែលផ្តល់ដោយសប្បុរសជនដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

ភ្នំពេញ៖ ចាប់ពីចុងឆ្នាំ២០២២មកត្រឹមខែកុម្ភៈឆ្នាំ២០២៦កន្លងទៅនេះ បណ្តាញសង្គមស៊ីវិលកម្ពុជាបានផ្តល់ «ចង្ក្រានថាមពល» ដល់ពលរដ្ឋចំនួនជិត៧ម៉ឺនគ្រួសារ នៅ២៥៦ភូមិ និង៤១២ឃុំ/សង្កាត់ នៅរាជធានី-ខេត្តចំនួន ១២ ទូទាំងប្រទេស ក្នុងនោះមាន ខេត្តសៀមរាប ពោធិ៍សាត់ ភ្នំពេញ ឧត្តមានជ័យ បាត់ដំបង កំពង់ធំ ក្រចេះ កំពង់ចាម ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរីនិង ខេត្តស្វាយរៀង។ ការផ្តល់ចង្ក្រានបង្កើនថាមពលដល់ពលរដ្ឋកម្ពុជានេះ ជាគម្រោងកាត់បន្ថយការបំពុលបរិស្ថាន ដែលជាអំណោយរបស់ក្រុមហ៊ុនចិន ក្វាវចូវ អាយប៊ឺរ អ៊ីនវីរ៉ុន មេនថល ខុនស៊ុលធីង សឺវីស (Guangzhou Iceberg Environ- mental Consulting Services) មានមូលដ្ឋាននៅសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុននេះ ផ្តោតសំខាន់ទៅលើភាពបៃតងនៅលើផែនដី និងមានសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតចូលក្នុងបរិយាកាសតាមរយៈការប្រើប្រាស់ចង្ក្រានបង្កើនថាមពលនេះ។ ចង្ក្រាននេះត្រូវបានផលិតឡើងដោយសិប្បកម្មនៅស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានកម្មករមួយចំនួនជាអ្នកពិការភាពផងដែរ។ ចង្ក្រាននេះ មិនត្រឹមតែជួយលើកសម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិនៅក្នុងការកាត់បន្ថយការបំភាយកាបូនចូលទៅក្នុងបរិយាកាស និងជំរុញបៃតងភាពជំវិញផ្ទះ និងសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀតផង។ លោក សាខុន ប៉ូរិន…
-
រដ្ឋមន្រ្តីអប់រំ៖កំណែទម្រង់សាលារៀន គឺធ្វើទាំងសាលារដ្ឋនិងសាលាឯកជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថាកំណែទម្រង់សាលារៀនរបស់ក្រសួង គឺមិនសំដៅតែលើសាលារដ្ឋនោះទេ សាលាឯកជនក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាត និងពិធីទទួលស្គាល់ស្នាដៃល្អគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំប្រចាំឆ្នាំ២០២៥។មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កំណែទម្រង់វិស័យអប់រំក្នុងរយៈពេល១០ឆ្នាំមកនេះរដ្ឋមន្រ្តីក្រសួងអប់រំបានគូសបញ្ជាក់ថា កំណែទម្រង់សាលារៀនរបស់ក្រសួងគឺមិនសំដៅតែលើសាលារដ្ឋនោះទេ សាលាឯកជនក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវសមធម៌ និងគុណភាពអប់រំសម្រាប់សិស្សានុសិស្សគ្រប់រូប។ឯកឧត្តមបន្ថែមថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវតែបន្តកែទម្រង់ និងពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ដោយចាប់ផ្តើមពីការយកចិត្តទុកដាក់លើការអប់រំកុមារតូច ដែលជាដំណាក់កាលខួរក្បាលលូតលាស់យ៉ាងឆាប់រហ័ស។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសរំលេចថា ក្នុងបរិបទសតវត្សទី២១ ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការងារ សូមសាលារៀនទាំងរដ្ឋ និងឯកជន បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រដល់ការរៀន និងបង្រៀនក៏ដូចជាការគ្រប់គ្រង។ប៉ុន្តែត្រូវចងចាំថា សមត្ថភាពបទពិសោធ និងវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅតែជាចំណុចសំខាន់ដែលបញ្ញាសិប្បនិម្មិត (AI) មិនទាន់អាចជំនួសបានឡើយ។ ក្នុងន័យនេះ វិស័យឯកជនគួរបង្កើនកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យ ដើម្បីបំប៉នវិធីសាស្ត្របង្រៀនថ្មីៗ ដូចជាវិធីសាស្ត្រសាលារៀនជំនាន់ថ្មី ដែលបណ្តុះឱ្យសិស្សចេះវិភាគ ស្រមើស្រមៃ និងមានបញ្ញាស្មារតីរឹងមាំ សំដៅធានាបាននូវតុល្យភាពរវាងវិជ្ជាសម្បទា កាយសម្បទា…
-
ក្រសួងបរិស្ថានបញ្ជាឱ្យអាជីវកម្មគ្រឿងអលង្ការ បញ្ឈប់ការចម្រាញ់មាសនៅលើទីវាល

បន្ទាប់ពីមានសេចក្តីរាយការណ៍ទាក់ទងនឹងការចម្រាញ់មាស (ដេញទឹកមាស) នៅទីវាល ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ កោះហៅម្ចាស់អាជីវកម្មគ្រឿងអលង្ការទិញលក់មាស យីហោ នាគមាស សៀង ហ៊ល កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់ ការដុតចម្រាញ់មាសនៅលើទីវាលតទៅទៀត។ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការដុតចម្រាញ់មាសនៅទីចំហ ទោះនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន គឺជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។ តំណាងម្ចាស់ក្រុមហ៊ុនបានធ្វើកិច្ចសន្យា និងទទួលយកវិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងការប៉ះពាល់ការរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមជាង ដែលអនុវត្តការងារនេះផ្ទាល់ផងដែរ។ ដើម្បីបង្ការផលប៉ះពាល់សុខភាពសាធារណៈ និងបរិស្ថាន ក្រសួងបរិស្ថានបន្តអំពាវនាវឱ្យម្ចាស់អាជីវកម្មគ្រឿងអលង្ការ ទាំងអស់បញ្ឈប់ការដុតចម្រាញ់មាសលើទិវាលតទៅទៀត និងសំណូមពរឱ្យសាធារណជនចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការបំពុលខ្យល់សាធារណៈ កុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មនានា ឱ្យបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ នៅក្នុងឡចំហាយ ឡកំដៅ ឬឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និង បញ្ឈប់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ…
-
រដ្ឋាភិបាលបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីឆបោកអនឡាញទៅរដ្ឋសភាក្រោយពីគណៈរដ្ឋមន្រ្តីអនុម័ត

ភ្នំពេញ៖គណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទទី១៦ ខែមីនានេះ បាន បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំង ការឆបោក តាម ប្រព័ន្ធបច្ចេកវិទ្យាទៅកាន់ រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។កាលពីថ្ងៃសុក្រសប្តាហ៍មុន គណៈរដ្ឋមន្ត្រី បានអនុម័ត សេចក្តីព្រាងច្បាប់ ដ៏មានសារសំខាន់នេះ ដែលជាផ្នែកមួយ នៃ ការតាំងចិត្ត ក្នុងការបោសសម្អាត បទឧក្រិដ្ឋដ៏ចម្រូងចម្រាស់នេះ ឳ្យអស់នៅត្រឹមខែមេសា ឆ្នាំ ២០២៦។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានប្រាប់បណ្ដាញព័ត៌មាន AMS ថាសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោ ក តាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជូនទៅរដ្ឋសភាពិនិត្យ និងអនុម័ត បន្ទាប់គណៈរដ្ឋមន្រ្តីបានសម្រេច និងអនុម័តកាលពីថ្ងៃសុក្រសប្ដាហ៍មុន។យោងតាមសេចក្តីព្រាងច្បាប់ ជនដែលមានកំហុសអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ រួមជាមួយការផាកពិន័យជាប្រាក់ចាប់ពី ៥០០ លាន ទៅ ១ ប៊ីលានរៀល (ប្រហែល ១២ម៉ឺន ៥,០០០ ទៅ ២៥ម៉ឺនដុល្លារ)។ប្រសិនបើបទល្មើសមានពាក់ព័ន្ធនឹងការជួញដូរមនុស្ស អំពើហិង្សា ការឃុំខ្លួន ឬការបង្ខាំងទុក ការដាក់ទោសពន្ធនាគារអាចកើនឡើងដល់…
-
កម្ពុជា ស្ថិតក្នុងចំណោម ប្រទេសតិចតួច ដែលមានថ្នាក់ដឹកនាំរដ្ឋសភាជាស្ត្រី

ភ្នំពេញ៖ថ្វីបើ ចំណាត់ថ្នាក់សម្រាប់ ប្រទេស កម្ពុជា ដែលមានវត្តមាន ស្ត្រី ក្នុងរដ្ឋសភា នៅមានកម្រិតទាប ប៉ុន្តែ កម្ពុជា ជាប្រទេស មួយ ក្នុងចំណោម ប្រទេសដ៏តិចតួចដែលមាន ស្ត្រី ជាអ្នក ដឹកនាំស្ថាប័ននីតិបញ្ញតិ្ត នេះ។យោងតាមរបាយការណ៍សហភាពអន្តរសភា (IPU) និង UN Women ដែលបង្ហាញពីការបន្តតស៊ូមតិដើម្បីសមភាពយេនឌ័រក្នុងការដឹកនាំនយោបាយនៅទូទាំងពិភពលោក ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ១៥២ ក្នុងចំណោមប្រទេសចំនួន ១៨២ ដែលមានតំណាងស្ត្រីក្នុងសភា។របាយការណ៍បង្ហាញថា គិតត្រឹមខែមករា ស្ត្រីទទួលបានអាសនៈចំនួន ១៣,៦ ភាគរយនៅក្នុងរដ្ឋសភាកម្ពុជា ស្មើនឹង ១៧រូប ក្នុងចំណោមសមាជិកទាំង ១២៥រូប។ នៅក្នុងព្រឹទ្ធសភា ស្ត្រីមានចំនួន ១៩.៤ ភាគរយ ឬ ១២រូបក្នុងចំណោមសមាជិក ៦២រូប។ ក៏ប៉ុន្តែ នៅទូទាំងពិភពលោក មានស្ត្រីធ្វើជាប្រធានសភាត្រឹមតែ ១៩.៩ភាគរយ។ ក្នុងនោះក៏មាន ប្រទេសកម្ពុជា ផងដែរ។ ប្រទេស កម្ពុជាដែលមាន សម្តេច ឃួន សុដារី…
-
ទស្សនកិច្ច របស់ ប្រមុខការទូតកម្ពុជា ទៅសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី ជួយ បង្កើន សម្ព័ន្ធភាព និង ទម្ងន់ ដោះ ស្រាយជម្លោះព្រំដែនជាមួយថៃ

ភ្នំពេញ៖រដ្ឋមន្ត្រីការបរទេស កម្ពុជា នឹងត្រូវបញ្ចប់ដំណើរទស្សនកិច្ច រយៈ ពេល មួយសប្តាហ៍ នៅ ប្រទេស សក្តានុពល ចំនួន បី នៅថ្ងៃចន្ទ ទី ១៦ ខែមីនា នេះ ដែល អ្នកជំនាញ នយោបាយខ្មែរ វាយតម្លៃថា គឺជា ដំណើរទស្សនកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ផង និង ដើម្បីបង្កើនសម្ព័ន្ធភាពការទូតក្នុងតំបន់ និងបង្កើតសមរភូមិច្បាប់លើឆាកអន្តរជាតិ ផង ដែរ ។កាលពីថ្ងៃទី ១១ ខែមីនា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី មុន នឹង បន្តទស្សនកិច្ចទៅកាន់ ប្រទេសនូវែលសេឡង់នៅថ្ងៃទី១៣ ខែមីនាហើយ នៅថ្ងៃទី១៦ ខែមីនានេះ ឯកឧត្តម នឹងត្រូវបញ្ចប់ដំណើរទស្សនកិច្ច រយៈ ពេល បីថ្ងៃនៅប្រទេសអូស្ត្រាលី។ដំណើរទស្សនកិច្ច របស់ ប្រមុខការទូតខ្មែរ ក្នុងប្រទេសទាំងបី ធ្វើឡើង…