Category: ព័ត៌មានជាតិ

  • ក្រុម អ្នក ស្រាវជ្រាវ អន្តរជាតិរកឃើញត្រី ១៣០ប្រភេទមានវត្តមានក្នុងផ្សារក្រុងស្ទឹងត្រែង និងក្រចេះ

    ក្រុម អ្នក ស្រាវជ្រាវ អន្តរជាតិរកឃើញត្រី ១៣០ប្រភេទមានវត្តមានក្នុងផ្សារក្រុងស្ទឹងត្រែង និងក្រចេះ

    ភ្នំពេញ៖ក្រុម អ្នក ស្រាវជ្រាវ អន្តរជាតិមួយ បានរកឃើញត្រីចំនួន ១៣០ប្រភេទ កំពុងមានវត្តមានលើទីផ្សារ នៃខេត្ត ក្រចេះ និងខេត្តស្ទឹងត្រែង ភាគឦសាន ប្រទេស កម្ពុជា។ ការរកឃើញប្រភេទត្រីទាំងនេះ ក្រោយពីពួកគេបាន ធ្វើ ការ អង្កេត រយៈពេល ពីរ សប្តាហ៍ លើ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ គេហទំព័រ MONGABAY របស់សហរដ្ឋអាម៉េរិកបានចុះផ្សាយក្នុងសប្តាហ៍នេះថា ក្រុម អ្នក ស្រាវជ្រាវ បាន សង្កេតឃើញថា ប្រភេទត្រីដែលត្រូវបាន រកឃើញ បាន កើនពី ១១៣ប្រភេទ នៅឆ្នាំ ១៩៩៤ ដល់ ១៣០ ប្រទេសនៅឆ្នាំ ២០២៦។ ប៉ុន្តែ ដំណាលគ្នានោះ ត្រីចំនួន ៤៦ ប្រភេទ មិនមានវត្តមាន ក្នុងអាងទន្លេមេគង្គទៀតទេ។ ប៉ុន្តែពួកវា កំពុង ស្ថិត ក្នុងវារីវប្បកម្ម។ ត្រីទាំង…

  • ក្រសួងបរិស្ថានរកឃើញផ្កាកេសរកូលព្រៃជាង ៥០ប្រភេទ អត្ថប្រយោជន៍ សម្រាប់គ្រឿងសំអាង និងរស អាហារ  

    ក្រសួងបរិស្ថានរកឃើញផ្កាកេសរកូលព្រៃជាង ៥០ប្រភេទ អត្ថប្រយោជន៍ សម្រាប់គ្រឿងសំអាង និងរស អាហារ  

    ភ្នំពេញ៖ក្រសួងបរិស្ថានបានចុះប្រមូលសំណាកកេសរកូលព្រៃនៅខេត្តកោះកុងបានជាង ១១៥សំណាក សរុប ប្រមាណជាង ៥០ប្រភេទ កាលពីពេលថ្មីៗនេះ ដោយ សង្ស័យថា កេសរកូល មួយប្រភេទ អាចជាកំណត់ត្រាថ្មី សម្រាប់ ប្រទេស កម្ពុជា។ផ្កាកេសរកូលព្រៃ ជារុក្ខជាតិម្យ៉ាង អាចយកទៅផលិតជាគ្រឿងក្រអូប គ្រឿងសម្អាង សម្រាប់បន្ថែមរសជាតិការ៉េម និងនំជាដើម។ រុក្ខជាតិប្រភេទនេះគេអាចយកទៅបង្កាត់ និងធ្វើពាណិជ្ជកម្មដែលមានតម្លៃយ៉ាងខ្ពស់សម្រាប់ទីផ្សារពិភពលោកទៀតផង។ ក្រសួងបរិស្ថាន បាន ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ទី១២ ខែមីនាថា ក្នុង ចំណោម កេសរកូលទាំងជាង ៥០ ប្រទេស មាន១១ប្រភេទ មិនទាន់អាចកំណត់អត្តសញ្ញាណបានច្បាស់លាស់បាននៅឡើយ ។អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលសម្បូរប្រភេទកេសរកូលព្រៃដុះលូតលាស់ ហើយប្រទេសដែលផលិតកេសរកូលសម្រាប់ពាណិជ្ជកម្មច្រើនជាងគេ គឺប្រទេសហូឡង់ ថៃ ចិន និងសិង្ហបុរី។នៅកម្ពុជា និងឡាវ នៅមានកង្វះខាតការសិក្សាស្រាវជ្រាវនៅឡើយអំពីចំនួន និងប្រភេទពិតប្រាកដនៃកេសរកូលព្រៃ។ នេះ បើតាមការបញ្ជាក់ របស់ក្រសួងបរិស្ថាន។ បច្ចុប្បន្នមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានប្រមូលសំណាកកេសរកូលព្រៃប្រមាណ ៥ពាន់សំណាកជាង២០០ប្រភេទ ដោយបានកំណត់អត្តសញ្ញាណ និងកត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន ១១៩ប្រភេទ…

  • ស្ថានីយប្រេងចំនួនជិត២ពាន់កន្លែងបិទអាជីវកម្មដោយសារគ្មានប្រេងលក់

    ស្ថានីយប្រេងចំនួនជិត២ពាន់កន្លែងបិទអាជីវកម្មដោយសារគ្មានប្រេងលក់

    ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១១ ខែមីនា មានស្ថានីយដេប៉ូលក់ប្រេងឥន្ធនៈ នៅទូទាំងប្រទេសចំនួនជិត២.០០០កន្លែង បានផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយសារតែអស់ស្តុកប្រេង ក្រោយពីតម្លៃប្រេងកាន់តែហក់ឡើងខ្លាំង។ លោកជំទាវ ចម និម្មល ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា នេះថា គិតត្រឹម យប់ថ្ងៃពុធមានស្ថានីយដេប៉ូ និងអនុស្ថានីយប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ ក្នុង នោះ ស្ថានី យ៍ មួយ ចំនួន ត្រូវសង្ស័យថា ម្ចាស់ស្ថានីយរក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។លោកជំទាវរដ្ឋមន្ត្រី គូសបញ្ជាក់ថា «ក្រុមមន្ត្រីជំនាញចម្រុះអន្តរក្រសួងបាន និងកំពុងពិនិត្យចំពោះស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះ»។លោកជំទាវ ចម និម្មល បានលើកឡើងថា ក្នុងករណីរកឃើញប្រេងឥន្ធនៈស្តុកទុក មិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋ នឹងរងការពិន័យចំនួន៤លានរៀល បិទអាជ្ញាបណ្ណ និងអាជីវកម្មទាំងស្រុង។ ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅក្នុងសេចក្តីណែនាំនៅថ្ងៃទី០៩ ខែមីនា ថា ម្ចាស់ដេប៉ូ…

  • ក្រសួងកសិកម្ម ព្រមានពីហានិភ័យចម្លងជំងឺ ដោយការចិញ្ចឹម សត្វត្រចៀកកាំ

    ក្រសួងកសិកម្ម ព្រមានពីហានិភ័យចម្លងជំងឺ ដោយការចិញ្ចឹម សត្វត្រចៀកកាំ

    ភ្នំពេញ៖រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម បាន ព្រមាន ម្ចាស់អាជីវកម្ម ចិញ្ចឹមសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ឲ្យ ប្រុងប្រយ័ត្ន ចំពោះ ហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្ស និងការ បង្កសំឡេងរំខានដល់ពលរដ្ឋក្នុងសហគមន៍។ នៅ ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៦ ខែមីនា ប៉ុន្តែ បាន ធ្លាក់ដល់ដៃបណ្តាញ ផ្សព្វផ្សាយ នៅថ្ងៃព្រហស្បត្តិ៍នេះ រដ្ឋ បាល ព្រៃឈើ មិន បាន បង្ហាញ ថា តើជំងឺ ដែលអាចឆ្លងពីសត្វត្រចៀកកាំ ទៅមនុស្ស នោះ អាច ជាជំងឺប្រភេទអ្វីនោះទេ។ ប៉ុន្តែ រដ្ឋបាល ព្រៃឈើ ក្រើន រំលឹក ដល់ ម្ចាស់អាជីវកម្ម ថា ក្នុងករណីមានសត្វត្រចៀកកាំឈឺ ឬងាប់ខុសធម្មតា ម្ចាស់ទីតាំងត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រីជំនាញ ឬអាជ្ញាធរដែលនៅជិតបំផុត ដើម្បីចាត់វិធានការឆ្លើយតបបានទាន់ពេលវេលា។ជាមួយគ្នានេះដែរ ស្ថាប័នសាធារណៈដដែល កត់សម្គាល់ថា ការសាងសង់អគារសម្រាប់សត្វត្រចៀកកាំ មានការកើនឡើងយ៉ាងខ្លាំង។ ហើយ ខ្លួន មានក្តីបារម្ភចំពោះម្ចាស់ទីតាំងដែលកំពុងប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងៗហួសកម្រិត ដើម្បីទាក់ទាញសត្វត្រចៀកកាំ…

  • ហ្វីលីពីន ជំរុញការអនុម័តច្បាប់យកពន្ធ ត្រួតគ្នា ជាមួយកម្ពុជា ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុន

    ហ្វីលីពីន ជំរុញការអនុម័តច្បាប់យកពន្ធ ត្រួតគ្នា ជាមួយកម្ពុជា ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុន

    ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុហ្វីលីពីន ជំរុញឱ្យព្រឹទ្ធសភាផ្ដល់សច្ចាប័នលើសន្ធិសញ្ញាពន្ធដារជាមួយកម្ពុជា ដើម្បីសម្រាលបន្ទុកពន្ធ និងបង្ការការយកពន្ធត្រួតគ្នាលើប្រាក់ចំណូលរបស់ក្រុមហ៊ុន និងពលករហ្វីលីពីនដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា នៅថ្ងៃទី១២ ខែមីនានេះ លោកស្រី Euvimil Nina Asuncion អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ បានពន្យល់ថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ដែលនឹងជួយឱ្យវិនិយោគិន និងពលរដ្ឋហ្វីលីពីននៅកម្ពុជា ទទួលបានការបន្ធូរបន្ថយពន្ធ ជាជាងការជាប់ពន្ធពេញកម្រិតតាមច្បាប់ក្នុងស្រុករបស់កម្ពុជា។ លោកស្រី Asuncion បានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្ន ក្រុមហ៊ុនហ្វីលីពីនដែលកំពុងដំណើរការនៅកម្ពុជា ត្រូវជាប់ពន្ធពេញកម្រិតតាមការកំណត់របស់រដ្ឋាភិបាលកម្ពុជា។ ដូច្នេះ ហ្វីលីពីន ចាំបាច់ត្រូវមានសន្ធិសញ្ញានេះ ដើម្បីផ្តល់ការការពារ និងធានាថាពួកគេទទួលបានអត្ថប្រយោជន៍ពន្ធដារ ស្រដៀងគ្នាទៅនឹងបណ្តាប្រទេសដទៃទៀតដែលមានកិច្ចព្រមព្រៀងជាមួយហ្វីលីពីនដែរ។លោកស្រីបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះក៏ផ្តល់ផលចំណេញផ្ទាល់ដល់ពលករហ្វីលីពីនដែលកំពុង បំពេញ ការងារក្នុងប្រទេសកម្ពុជាផងដែរ ដោយអាច បន្ធូរបន្ថយ ការជាប់ពន្ធ លើ ប្រាក់ចំណូល ពី ចំនួន ២០% មកត្រឹម ១០% វិញ។ តាមទិន្នន័យបច្ចុប្បន្ន មានជនជាតិហ្វីលីពីនប្រមាណ ៤,០០០នាក់ និងក្រុមហ៊ុនហ្វ៊ីលីពីនយ៉ាងហោចណាស់ ១៣ កំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។សន្ធិសញ្ញាពន្ធដារជាមួយកម្ពុជានេះ ត្រូវបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងលុបបំបាត់ការយកពន្ធត្រួតគ្នា…

  • ក្រសួងប្រៃសណីយ៍បើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

    ក្រសួងប្រៃសណីយ៍បើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

    ខេត្តកំពត៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅសណ្ឋាគារឌឺ សឃ្វែរ កំពត ខេត្តកំពត ។ ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសាយប័រ ផ្នែកគ្រប់គ្រងហានិភ័យសាយប័រ ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល មកពីបណ្តាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករទូរគមនាគមន៍និងអ៊ីនធឺណិត និងវិស័យធនាគារនិងហិរញ្ញវត្ថុសរុបប្រមាណ ៥០នាក់។ សិក្ខាសាលានេះរៀបចំឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងធ្វើឱ្យសន្តិសុខសាយប័រនៃសង្គមឌីជីថលរបស់កម្ពុជាមានភាពធន់ខ្ពស់ និងដើម្បីពង្រឹងសមត្ថភាពអនុវត្តផ្នែកសន្តិសុខសាយប័ររបស់អង្គភាព តាមរយៈលំហាត់សមលើតុ និងធ្វើការអនុវត្តសម្មតិកម្មឧប្បត្តិហេតុសាយប័រដែលប៉ះពាក់ដល់វិស័យសំខាន់ៗ ព្រមទាំងផ្តោតសំខាន់លើការធ្វើសេចក្តីសម្រេចចិត្ត ការទំនាក់ទំនង និងការឆ្លើយតបឧប្បតិ្តហេតុដោយសម្របសម្រួលរវាងក្រុមបច្ចេកទេស និងថ្នាក់គ្រប់គ្រង។ ជាមួយគ្នានេះ លោក អ៊ុក វណ្ណឌី បានបញ្ជាក់បន្ថែមថា សិក្ខាកាមនឹងយកចំណេះដឹង និងជំនាញបច្ចេកទេសដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងនៅតាមបណ្តាក្រសួង-ស្ថាប័ន និងអង្គភាពរៀងៗខ្លួន ព្រមទាំងជួយពង្រឹងរបាំងការពារនិងភាពធន់នៃសន្តិសុខសាយប័រនៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីធានានិរន្តរភាពការងារ ហើយក៏ជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងបរិយាកាសសាយប័រជាតិមួយ ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត…

  • ពិធីបើកការដ្ឋានសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    ពិធីបើកការដ្ឋានសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារស្នងការដ្ឋាន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ញ៉ែម សាខន ស ខេង, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦នេះ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលសម្រេចបានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកន្លែងបំពេញការងារ សំដៅលើកកម្ពស់គុណភាព សមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋលើវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយប្រសិទ្ធភាព ។ អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនេះ មានកម្ពស់៦ជាន់ ទំហំ៣៣ម៉ែត្រ គុណនឹង ៦៨ម៉ែត្រ ដោយបំពាក់សម្ភារៈទំនើប ដើម្បីសម្រួលដល់ការងាររបស់មន្រ្តី ក្នុងការបម្រើសេវា និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ និងវិនិយោគិនបរទេស ឱ្យទទួលបានភាពកក់ក្តៅ សក្តិសមជាខេត្តទេសចរណ៍ និងសេដ្ឋកិច្ចជាប់មាត់សមុទ្រ៕ អត្ថបទ: វណ្ណារូបភាព : សម្បត្តិ

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (The 12th Asia-Pacific Spectrum Management Conference)។ ពិធីនេះ ត្រូវបានសហការរៀបចំដោយនិយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) និង វេទិកាសកល (Forum Global) ដោយមានការអញ្ជើញចូលរួមពីលោក Masanori Kondo អគ្គលេខាធិការសហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT) លោកស្រី Atsuko Okuda នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាពទូរគមនាគមន៍សកល (ITU) នាយកគ្រប់គ្រងនៃវេទិកាសកល (Forum Global) ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក.ប.ទ.និងន.ទ.ក. តំណាងនិយ័តករ អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងវិស័យឯកជនជាតិនិងអន្តរជាតិ ប្រមាណ ២៥០រូប នៅសណ្ឋាគារ Shangri-La ភ្នំពេញ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ជាធនធានកម្រដ៏មានតម្លៃរបស់ជាតិនិងជាមូលដ្នានគ្រឹះក្នុងការពង្រីកសេវាគ្របដណ្តប់របស់ទូរសព្ទចល័ត ក៏ដូចជាការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ដូច្នេះ ការកំណត់ទិសដៅគោលនយោបាយច្បាស់លាស់លើការគ្រប់គ្រងនិងបែងចែកធនធានវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ គឺជាកត្តាចំបាច់បំផុតសម្រាប់កម្ពុជាដើម្បីកំណត់វិធានច្បាស់លាស់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាអត់ខ្សែ ប្រសិទ្ធភាពនៃការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ និងការប្រកួតប្រជែងដោយតម្លាភាព។…

  • អ្នកសារព័ត៌មានអន្តរជាតិ២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    អ្នកសារព័ត៌មានអន្តរជាតិ២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ អ្នកសារព័ត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន អេភី ( AP) , ទីភ្នាក់ងារសារព័ត៌មានបារាំង អាហ្វេប៉េ(AFP), ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ(Reuters), សារព័ត៌មាន ហ្វូនិក សេតឺឡាយ ធីវី( Phoenix Satellite TV), សារព័ត៌មានជប៉ុន នីបប៉ុន(Nippon Media), ទីភ្នាក់ងារសារព័ត៌មាន EPA(European Pressphoto Agency)ជាដើម កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានចុះផ្ទាល់ដល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មាន​ស្តីពីការបង្រ្កាបជាក់ស្តែងដល់ទីតាំង ស្ថិតនៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថាករណីសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបានចាប់ផ្តើមប្រព្រឹត្តក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦ នៅទីតាំងខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញដាក់ពេលវេលាដើម្បីស្រាវជ្រាវ រហូតដល់អាចឈាន​ដល់ការបង្រ្កាបបានជាក់ស្តែង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦តែម្តង។ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងតំណាងអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ​បានបង្ហាញប្រាប់​អ្នកសារព័ត៌មាន​នៅពេលនោះភ្លាមៗថា ការបង្ក្រាបទីតាំងខាងលើនេះ សមត្ថកិច្ចបានឃាត់​ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់​(ស្រី្ត ២៧ នាក់) មានជនជាតិចិន…

  • គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ការឆបោកអនឡាញនៅថ្ងៃសុក្រសប្ដាហ៍នេះ

    គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ការឆបោកអនឡាញនៅថ្ងៃសុក្រសប្ដាហ៍នេះ

    ភ្នំពេញ៖គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិត នៅថ្ងៃសុក្រទី១៣ ខែមីនា នេះ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ សេចក្តីព្រាងច្បាប់ប្រឆាំងការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិត ត្រូវបានរៀបចំដោយក្រសួងពាក់ព័ន្ធក្នុងពេល​ជាមួយការ​បើកប្រតិបត្តិការបង្រ្កាបការឆបោកអនឡាញទ្រង់ទ្រាយធំនៅកម្ពុជា។ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់បណ្តាញព័ត៌មាន AMS ថា បើគ្មានការប្រែ​ប្រួលទេ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងនាំក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ប្រឆាំង​ការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិតនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះ។ ឯកឧត្តមបញ្ជាក់ថា ថ្ងៃសុក្រនេះច្បាប់អនឡាញនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ហើយលើសពីនេះក្រុមការងារនឹងផ្ដល់ព័ត៌មានជូនបងប្អូនអ្នកសារព័ត៌មានតាមក្រោយទៀត។ ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះមិនបានបញ្ជាក់លម្អិតថាសេចក្ដីព្រាងច្បាប់នេះមានអ្វីខ្លះ និងមានប៉ុន្មាន​មាត្រានោះទេ ដោយសារឯកឧត្តមថាសេចក្ដីព្រាងច្បាប់នេះមានភាពស្មុគស្មាញច្រើនទាមទារការត្រួតពិនិត្យឱ្យ​បានច្បាស់លាស់​ជាមុនសិន។ ចំណែកការបញ្ជូលទៅរដ្ឋសភាពិនិត្យនិងសម្រេចក៏មិនទាន់ដឹងថ្ងៃជាក់នោះដែរ។ លោក សុក សំអឿន មេធាវី និងជាអ្នកជំនាញច្បាប់មានបទពិសោធន៍មួយរូបនៅកម្ពុជា យល់ឃើញថាសេចក្តីព្រាងច្បាប់​ប្រឆាំងការ​ក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិតនេះ មានសារសំខាន់។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ នៅថ្ងៃទី៤មីនា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីម្តងទៀតពីការតាំងចិត្តលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦នេះ។ កម្ពុជាបាននិរទេសជនបរទេសដែលសង្ស័យថាជាអ្នកឆបោកជាង ៤៨.០០០នាក់ ខណៈជនបរទេសជាង ២១ម៉ឺននាក់​ផ្សេងទៀតបាន​ចាកចេញពី​ព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងការឆបោកតាមអនឡាញ​បានបង្កើនការរឹតបន្តឹងតាំងពីខែមិថុនាឆ្នាំមុន៕ដោយ៖សេង…