Category: ព័ត៌មានជាតិ

  • គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៦២%

    គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៦២%

    យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៦២% ហើយ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ នាថ្ងៃចន្ទ ទី៩ ខែមីនា ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង និងការចាប់ផ្តើមដឹកជញ្ជូនធ្នឹមស្ពានទៅត្រើយខាងកើត។ វឌ្ឍនភាពគម្រោងរួមមាន ៖១). ផ្នែកគ្រឹះស្ពាន សម្រេច ១០០%២). រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០ %៣). រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន៤៧% ( ធ្នឹម T តម្លើង ១៨០ ដើម សម្រេចបាន ១៣០ និងធ្នឹម T ចាក់នៅកន្លែង ១៨០ ដើម សម្រេចបាន ៨៤)៤).បណ្តាញផ្លូវសម្រេចបាន ៤៣ % (តភ្ជាប់ប្រវែង ៨០៤,៣០ម. សម្រេចបាន ៣៥% និងផ្លូវបង្វែរទិស ប្រវែង ១,៥៤ម. សម្រេចបាន…

  • រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ កម្ពុជាមានសន្និធិប្រេងបម្រុងសម្រាប់២១ថ្ងៃ

    រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ កម្ពុជាមានសន្និធិប្រេងបម្រុងសម្រាប់២១ថ្ងៃ

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានព្រមានថា ស្ថានីយប្រេងទាំងឡាយណាលួចឡើងថ្លៃលក់ប្រេងខុសពីការកំណត់ ស្ថានីយនោះនឹងប្រឈមការដកអាជ្ញាបណ្ណអាជីវកម្មទាំងស្រុង។ ក្នុងឱកាសអញ្ជើញទៅខេត្តពោធ៍សាត់កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានសន្និធិ ឬស្តុកប្រេងបម្រុងសម្រាប់ប្រើប្រាស់ប្រមាណ២១ថ្ងៃ។ ដូច្នេះ បើទោះបីជាពេលណាមួយ កម្ពុជាមិនអាចនាំប្រេងចូលពីក្រៅសោះក៏ដោយ ក៏កម្ពុជានៅតែអាចប្រើប្រាស់សន្និធិបម្រុងនេះបានដែរ។ ទោះជាយ៉ាងណា ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន កម្ពុជានៅតែបន្តនាំប្រេងចូលរៀងរាល់ថ្ងៃ ដោយមិនមានប្រភពណាមួយបានបិទការនាំចូលនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានទទួលស្គាល់ថា តម្លៃប្រេងនៅលើទីផ្សារពិភពលោកកំពុងមាននិន្នាការឡើងថ្លៃ។ ដោយសារតែហេតុនេះ ប្រេងដែលនាំចូលថ្មីៗក៏មានតម្លៃខ្ពស់ជាងមុនផងដែរ។ ប៉ុន្តែ ឯកឧត្តមបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ឬប្រញាប់ប្រញាល់ទៅទិញប្រេងស្តុកទុកក្នុងផ្ទះ ព្រោះអាចបង្កហានិភ័យភ្លើងឆេះ ដែលអាចនាំឱ្យកើតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងការឡើងថ្លៃប្រេងទៅទៀត។ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការកំណត់តម្លៃប្រេងមិនមែនស្ថិតនៅលើការសម្រេចចិត្តរបស់ម្ចាស់ស្ថានីយឡើយ ប៉ុន្តែវាត្រូវបានកំណត់ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រេង ស្របតាមតម្លៃប្រេងនាំចូល និងស្ថានភាពទីផ្សារអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះផងដែរ ក្រសួងរ៉ែ និងថាមពល កំពុងសហការជាមួយក្រសួងពាណិជ្ជកម្ម តាមការណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស ដើម្បីធានាថា មិនមានស្ថានីយណាលក់ប្រេងលើសពីតម្លៃដែលរដ្ឋបានកំណត់។…

  • សម្តេចប្រធានរដ្ឋសភាចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ជនភៀសសឹក ក្នុងទិវាអន្តរជាតិនារី

    សម្តេចប្រធានរដ្ឋសភាចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ជនភៀសសឹក ក្នុងទិវាអន្តរជាតិនារី

    ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងដើម្បីអបអរសាទរទិវាអន្តរជាតិនារី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមីនា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់គ្រួសារភៀសសឹកជិត ៧០០ គ្រួសារ ក្នុងស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប ព្រមទាំងចាត់ចែងបញ្ជូនអំណោយជូនពលរដ្ឋភៀសសឹកជាង ២០០ គ្រួសារទៀត នៅខេត្តឧត្តរមានជ័យ។ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ទោះបីជាការរស់នៅបណ្តោះអាសន្នក្នុងជំរំមានការលំបាក ប៉ុន្តែវាមានសុវត្ថិភាពជាងការប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ដែលប្រមុខថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាគ្រប់រូប តែងយកចិត្តទុកដាក់គិតគូរ និងកំណត់ជាអាទិភាពខ្ពស់បំផុត។ សម្ដេចបានជម្រាបជូនប្រជាពលរដ្ឋអំពីយន្តការ “ស្ងាត់តែមិនស្ងៀម” របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះតាមរយ:វិធីសាស្ត្រការទូតឆ្លាតវៃ ទន់ភ្លន់ និងច្បាប់អន្តរជាតិ ដើម្បីឱ្យពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញក្នុងពេលឆាប់ៗខាងមុខ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ “ជំនឿចិត្ត និងសាមគ្គីភាព” របស់ប្រជាពលរដ្ឋ ដោយសម្ដេចបានមានប្រសាសន៍ថា៖ «ក្នុងកាលៈទេសៈនេះ ការជឿជាក់លើរាជរដ្ឋាភិបាល និងការរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត ដើម្បីបង្កើនភាពខ្លាំង និងភាពធន់របស់ជាតិ តតាំងទៅនឹងសត្រូវឈ្លានពាន។ ជាមួយគ្នានេះ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា សម្តេចបានសង្កត់ធ្ងន់ថា ស្រ្តីគឺជាអ្នករងគ្រោះខ្លាំងជាងគេនៅពេលមានសង្គ្រាម ដូច្នេះការរក្សាសន្តិភាព…

  • ក្រសួងប្រៃសណីយ៍គាំទ្រ «កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន»ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពអាជីវកម្មធុរកិច្ចថ្មី

    ក្រសួងប្រៃសណីយ៍គាំទ្រ «កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន»ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពអាជីវកម្មធុរកិច្ចថ្មី

    ភ្នំពេញ៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញអធិបតីក្នុងពិធីដាក់សម្ពោធជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន (Entrepreneurship Mentor Development Program) ដើម្បីពង្រឹងគុណភាពការតម្រង់ទិសសម្រាប់សហគ្រិន និងធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. សហគ្រិន ធុរកិច្ចថ្មីឌីជីថល អង្គការគាំទ្រប្រព័ន្ធអេកូឡូស៊ី និងដៃគូអភិវឌ្ឍន៍ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការគាំទ្រពី ក.ប.ទ. និង មូលនិធិ ស.អ.។ កម្មវិធីនេះរៀបចំដោយមជ្ឈមណ្ឌលបច្ចេកវិទ្យា ATC ក្រោមកិច្ចសហការជាមួយ Sasakawa Peace Foundation (SPF) និងអង្គការស្វីសខន់ថាក់កម្ពុជា (Swisscontact Cambodia) តាមរយៈគម្រោងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei) ដែលទទួលបានការគាំទ្រថវិកាពីសហគ្រិនខ្មែរ (Khmer Enterprise) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។…

  • ឯកឧត្តម ហេង សួរ ចាត់ទុកស្ត្រីជាឆ្អឹងខ្នង ក្នុងការរួមចំណែកការពារនិងអភិវឌ្ឍប្រទេសជាតិ ជាពិសេសស្ត្រី នៃគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ នៅក្នុងទិវាអន្តរជាតិនារី ៨មីនា

    ឯកឧត្តម ហេង សួរ ចាត់ទុកស្ត្រីជាឆ្អឹងខ្នង ក្នុងការរួមចំណែកការពារនិងអភិវឌ្ឍប្រទេសជាតិ ជាពិសេសស្ត្រី នៃគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ នៅក្នុងទិវាអន្តរជាតិនារី ៨មីនា

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ គូសបញ្ជាក់ពីការលះបង់របស់ស្រ្តី នារី និងក្មេងស្រីពីគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ និងជនភៀសសឹកពីសង្រ្គាមឈ្លានពានទឹកដី។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នាថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ ។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនានេះ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ធ្វើឡើងនៅកោះពេជ្រ ដែលមានសមាសភាពចូលរួមពី មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភរិយាវីរកងទ័ព នគរបាល កងរាជអាវុធហត្ថ អតីតយុទ្ធជន គ្រួសារពលី និងមរណភាព មន្រ្តីរាជការខណ្ឌ ក្រុមប្រឹក្សា និងមន្រ្តីសង្កាត់ មកពីខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ សរុបជាង ២ពាន់នាក់។ ឯកឧត្តម ហេង សួរ បានលើកឡើងថា ការជ្រើសរើសយកប្រធានបទនេះ គឺពិតជាចំកាលៈទេសៈ…

  • ក្នុងចំណោម១៨៤គម្រោងអចលនទ្រព្យដែលមានវិវាទ ក្រសួងរៀបចំដែនដីបានដោះស្រាយ១៤៦គម្រោងរួចហើយ

    ក្នុងចំណោម១៨៤គម្រោងអចលនទ្រព្យដែលមានវិវាទ ក្រសួងរៀបចំដែនដីបានដោះស្រាយ១៤៦គម្រោងរួចហើយ

    ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កោតសរសើរចំពោះបណ្ដាក្រុមហ៊ុនទាំងអស់ ដែលជាសមាជិករបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានខិតខំប្រឹងប្រែងដើម្បីធានាបាន នូវដំណើរការរបស់ក្រុមហ៊ុន និងសមាគមដែលជាកត្តាជំរុញដល់ដំណើរការទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ផ្អែកតាមរបាយការណ៍ សព្វថ្ងៃនេះ ក្រសួងមានករណីវិវាទ ១៨៤គម្រោងដែលត្រូវដោះស្រាយ ក្នុងនោះបានដោះស្រាយរួចរាល់ចំនួន១៤៦គម្រោង ជាពិសេសគឺគម្រោរបស់បុរីឡេង ណាវ៉ាត្រា, បុរីម៉ន ដានី,និង បុរី VIP ដែលមានលក្ខណៈស្មុគស្មាញជាងគេ និងកំពុងដំណើរការបញ្ចប់ការដោះស្រាយ។ ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដីនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា គម្រោងដែលមានបញ្ហាត្រូវដោះស្រាយទាំងអស់នេះពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៣ម៉ឺនគ្រួសារដែលជាទូទៅ គឺជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន អាជីវករ ជាពិសេសគឺគូស្វាមីភរិយាថ្មី ដែលចង់មានផ្ទះរស់នៅផ្ទាល់ខ្លួន។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំអនុវត្តកិច្ចការនានាធ្វើឱ្យជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺនគ្រួសារ បានរីកចម្រើនថែមមួយកំរិតទៀត ដោយផ្ដល់ដី និងកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្សេងៗជូនដល់ពួកគាត់។ ទាក់ទិននឹងវិស័យអចលនទ្រព្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកៀរគរដៃគូទាំងអស់ឲ្យផ្ដោតទៅលើអ្នកមិនមានផ្ទះសម្បែងពិតប្រាកដ ជាពិសេសអ្នករស់នៅក្នុងសំណង់មិនរៀបរយ មិនមានលទ្ធភាពក្នុងការទិញលំនៅឋានរស់នៅ ដើម្បីធ្វើយ៉ាងណាផ្ដល់លទ្ធភាពដល់ពួកគាត់ឱ្យមានផ្ទះសម្បែងរស់នៅសមរម្យ។…

  • រដ្ឋបាលត្រៀមរថយន្តក្រុង៦០០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ៦ថ្ងៃ

    រដ្ឋបាលត្រៀមរថយន្តក្រុង៦០០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ៦ថ្ងៃ

    ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ​បានត្រៀមរថយន្តក្រុង ៦០០គ្រឿង​សម្រាប់​ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ។ លើបណ្ដាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរថា ដូចដែល​បានរៀបចំជាច្រើនឆ្នាំកន្លងមកដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើ​ដំណើរ​ទៅលេងស្រុកកំណើតក្នុងឱកាសអបអរ​សាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រាជរដ្ឋាភិបាល បានផ្តល់គោល​ការណ៍​ជូន​រដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូន​បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុក​កំណើតដោយ​ឥតគិតថ្លៃ។ សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹក​ជញ្ជូនប្រជា​ពល​រដ្ឋក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ចំនួន ៦ថ្ងៃ ដោយគិតចាប់​ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសាឆ្នាំ​២០២៦ដោយក្នុងនោះ៖ ១. សេវាដឹក​ជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងសេវារថយន្ត​ក្រុង​អាកាសយាន​ដ្ឋាន​អន្តរជាតិតេជោ (AIRPORT EXPRESS BUS) ដោយប្រើ​ប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង និង ២. សេវាដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្ត​ត្រឡប់​មករាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដោយ​បែងចែកជាខ្សែរត់ធំៗ ចំនួន៦គោលដៅ ព្រមទាំងបានរៀបចំទឹកពិសា​បរិសុទ្ធ​ដោយឥតគិតថ្លៃនៅក្នុង​រថយន្ត​ក្រុងនីមួយៗ តាមគោលដៅចេញ​ដំណើរ។ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់បងប្អូនកម្មករ-និយោជិត និងប្រជា​ពលរដ្ឋទាំងអស់មេត្តជ្រាប និងចូលរួមធ្វើដំណើរ ទៅលេង​ស្រុកកំណើត​ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្ដា​ខេត្ត​នានា តាមរយៈ រថយន្តក្រុងរបស់រដ្ឋាករ​ស្វយ័តដឹកជញ្ជូនសាធារណៈ​រថយន្តក្រុង (City Bus)…

  • ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី បានកំណត់ទិសដៅ ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីជាតិមាតុភូមិ

    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី បានកំណត់ទិសដៅ ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីជាតិមាតុភូមិ

    ភ្នំពេញ ៖ ឯកឧត្ដម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នៅសាលសន្និបាត២០២១ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី7មីនា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ ក្រុមការងារ ស.ស.យ.ក. វិស័យ ដ.ន.ស. និងវិស័យបរិស្ថាន គណៈកម្មាធិការ ស.ស.យ.ក. ខណ្ឌ សង្កាត់ កម្មវិធីចំណុះ ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ ចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ និងសមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញប្រមាណ ១២០០ នាក់ ។ ក្នុងឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ…

  • អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

    អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

    ភ្នំពេញ៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅទីស្តីការ ក.ប.ទ. ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត។លោកជំទាវរដ្ឋលេខាធិការ ហ៊ូ សាមិត្ត បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី បានជ្រើសយកប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្នុងគោលបំណង រំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងក្រុមគ្រួសារបានរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពសង្គម។…

  • លោកជំទាវបណ្ឌិត ជា សិរី លើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិ និងឱកាសទទួលបានការអប់រំ និងការចូលរួមគ្រប់វិស័យ

    លោកជំទាវបណ្ឌិត ជា សិរី លើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិ និងឱកាសទទួលបានការអប់រំ និងការចូលរួមគ្រប់វិស័យ

    ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី បានលើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិស្មើគ្នា និងឱកាសទទួលបានការអប់រំ ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងការចូលរួមគ្រប់វិស័យ ខណៈស្ត្រី មិនត្រឹមតែជាកម្លាំងសំខាន់ ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដ៏មានតម្លៃ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងស្ថាប័នផងដែរ ដោយសារស្ត្រី មានភាពអត់ធ្មត់ ប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ ដែលជាគុណតម្លៃដ៏សំខាន់ ក្នុងការថែរក្សាសុខសន្តិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា​ ធនាគារជាតិនៃកម្ពុជា តែងតែរៀបចំ ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៦ សម្រាប់មន្រ្តី បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជា ដើម្បីផ្ដល់ឱកាសឱ្យមន្រ្តីបុគ្គលិក បានជួបជុំសំណេះសំណាលគ្នា ក៏ដូចជាចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ព្រមទាំងលើកកម្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ…