-
ក្រសួងរៀបចំដែនដី កោតសរសើរតួនាទីស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ

ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ដែលបានរៀបចំឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនារីខ្មែរ ដែលបានចូលរួមយ៉ាងសកម្មលើគ្រប់ទិដ្ឋភាព នៅក្នុងការងារអភិវឌ្ឍន៍សង្គមជាតិ។ ជាងនេះទៅទៀត ស្រ្តីខ្មែរបានបង្ហាញលក្ខណៈសម្បត្តិ គុណសម្បត្តិ និងចរិយាសម្បត្តិល្អប្រពៃ មានភាពវាងវៃ ចេះបត់បែនតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងវប្បធម៌ ហើយអាចចូលរួមគ្រប់កោសិកានៃសង្គម។ ក្នុងន័យនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកសរសើរគុណសម្បត្តិដ៏វិសេសវិសាលរបស់ស្រ្តី ក្នុងការកសាងសុភមង្គល ភាពកក់ក្តៅ និងភាពរុងរឿងនៅក្នុងគ្រួសារ ក្នុងនាមស្រ្តីជាមេផ្ទះ។ ឯកឧត្តមយល់ឃើញថា គុណសម្បត្តិទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនរបស់សង្គមជាតិ ដែលយើងទាំងអស់គ្នាគួរចូលរួមអបអរសាទរជារៀងរាល់ថ្ងៃ មិនមែនត្រឹមតែនៅទិវាសិទ្ធិនារីមួយថ្ងៃប៉ុណ្ណោះទេ។ នៅក្នុងសង្គមកម្ពុជា ស្ត្រីត្រូវបានលើកតម្កើង និងមានគុណតម្លៃពិសេសផ្ទាល់ខ្លួនស្របតាមកត្តាសត្យានុម័ត ដែលបុរសមិនអាចធ្វើបាន។ ឯកឧត្តម សាយ សំអាល់ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងវិស័យសំណង់ មានស្ត្រីដែលមានឯកទេសខាងវិស្វកម្ម និងស្ថាបត្យកម្មជាច្រើន បានចូលរួមក្នុងកិច្ចការអភិវឌ្ឍជាតិ។ ឯកឧត្តមបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងរៀបចំដែនដី ត្រូវបន្តបង្កើនសមត្ថភាពរបស់ខ្លួន រក្សាលំនឹង និងភាពច្បាស់លាស់ ដើម្បីបំពេញការងារ និងចូលរួមកសាង ដឹកនាំប្រព័ន្ធការងារនៅក្រសួងរៀបចំដែនដី…
-
ព្រះមហាក្សត្ស និងសម្ដេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១០០.០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ។ កាកបាទក្រហមកម្ពុជា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏ខ្ពង់ខ្ពស់ថ្លៃថ្លានេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជនទីទ័លក្រលំបាក ជនពិការ ជាពិសេសប្រជាជនភៀសសឹក…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាត្រូវតែខំប្រឹងប្រែងឈរ និងដើរទៅមុខជាប្រចាំ

«យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គម ត្រូវតែទៅមុខ។» នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលអំពាវនាវឲ្យបង្វែរការឈឺចាប់ មកជាការខិតខំប្រឹងប្រែងដើរទៅមុខកាន់តែអង់អាច ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ នៅ ដឹ ព្រេមៀរ សេនធរ សែនសុខ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។ ក្នុងពិធីបើកពិព័រណ៍រថយន្តនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ស្ថានភាពតំបន់ និងសកលលោក កំពុងរងការប្រឈមយ៉ាងខ្លាំង ដោយសារភាពផុយស្រួយនៃសណ្តាប់ធ្នាប់ពិភពលោក ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងតំបន់, អស្ថិរភាពនយោបាយ និងសន្តិសុខសកលលោក ការកើនកម្តៅភូមិសាស្ត្រនយោបាយ សង្គ្រាមរវាងប្រទេសនានា សង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែងរវាងមហាអំណាច គួបផ្សំនឹងការវិវត្តយ៉ាងឆាប់រហ័យនៃបច្ចេកវិទ្យាល ពិសេសចុងក្រោយ សង្គ្រាមយោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ដែលសុទ្ធតែជាមេរៀនសម្រាប់កម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមបញ្ជាក់ថា៖ «យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គម ត្រូវតែទៅមុខ។ កម្ពុជាត្រូវតែខំប្រឹងប្រែងឈរ…
-
កម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាយុទ្ធនាការយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញរួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យបានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើនសេដ្ឋកិច្ចស ឱ្យបានច្រើន”។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦។ ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើសុំដល់ប្រជាជន សូម កុំ ចូលរួមអនុវត្តដោយផ្ទាល់ក្នុងសកម្មភាពពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ, ហើយត្រូវសហការ និងរាយការណ៍អំពីបទល្មើសដែលកើតមានផ្ទាល់ ព្រមទាំងចាប់អាជីពណា ដែលត្រឹមត្រូវស្របតាមច្បាប់។ ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មី គឺជាការរៀបចំដើម្បីអបអរសាទរ និងថែរក្សាប្រពៃណីជាតិរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយ ព្រមជាមួយនោះក៏ត្រូវជំរុញដំណើរជីវិតឱ្យទៅមុខ ដោយត្រូវពង្រឹងខ្លួនឯង។ ការរៀបចំនេះ គឺផ្តោតទៅលើសាមគ្គីភាព និងភាពរឹងមាំរបស់ជាតិ ដែលត្រូវរៀបចំឱ្យបានសមស្របតាមប្រពៃណី និងមិនត្រូវបំភ្លេចដល់ជនភៀសសឹក ដោយនឹងបំផុសសិល្បករ និងសប្បុរជនទៅសួរសុខទុក និងលើកទឹកចិត្តផ្ទាល់ជាមួយបងប្អូនជនភៀសសឹក នៅមូលដ្ឋាន ជាពិសេសក្នុងកម្មវិធីនគរសង្ក្រាន្ត ក៏នឹងមានការជំរុញផ្សព្វផ្សាយអំពីវីរកងទ័ពនៅតាមទីតាំងផ្សេងៗ ដើម្បីបង្ហាញ ទៅដល់ប្រជាជន…
-
រាជរដ្ឋាភិបាល និងគូអភិវឌ្ឍន៍កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងស្តារជីវភាពពលរដ្ឋភៀសសឹកឡើងវិញ

រាជរដ្ឋាភិបាលកម្ពុជា និងគូអភិវឌ្ឍន៍កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយស្តារជីវភាពពលរដ្ឋភៀសសឹកឡើងវិញក្រោយរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ បានបង្ហាញការស្វាមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិទាំងអស់ក្នុងការចូលរួម និងសហការការស្តារជីវភាពរបស់ពលរដ្ឋភៀសសឹក ដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ នៅក្នុងកិច្ចប្រជុំជាមួយតំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយផលលំបាកនានារបស់ពលរដ្ឋរងគ្រោះ ទាំងបញ្ហាប្រឈមចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង។ ក្នុងកិច្ចការនេះ កម្ពុជាកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធាន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជា បណ្ដាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន។ ក្រៅពីអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំ ការផ្តល់ជំនួយនានារបស់បណ្តាដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ជាពិសេសលើការងារស្តារហេដ្ឋារចនាសម្ព័ន្ធ ជាអាទិ៍ ផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ ដែលរងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់ថៃ ព្រោះហេដ្ឋរចនាសម្ព័នទាំងនេះ…
-
ក្រសួងប្រៃសណីយ៍គាំទ្រ «កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន»ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពអាជីវកម្មធុរកិច្ចថ្មី

ភ្នំពេញ៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញអធិបតីក្នុងពិធីដាក់សម្ពោធជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន (Entrepreneurship Mentor Development Program) ដើម្បីពង្រឹងគុណភាពការតម្រង់ទិសសម្រាប់សហគ្រិន និងធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. សហគ្រិន ធុរកិច្ចថ្មីឌីជីថល អង្គការគាំទ្រប្រព័ន្ធអេកូឡូស៊ី និងដៃគូអភិវឌ្ឍន៍ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការគាំទ្រពី ក.ប.ទ. និង មូលនិធិ ស.អ.។ កម្មវិធីនេះរៀបចំដោយមជ្ឈមណ្ឌលបច្ចេកវិទ្យា ATC ក្រោមកិច្ចសហការជាមួយ Sasakawa Peace Foundation (SPF) និងអង្គការស្វីសខន់ថាក់កម្ពុជា (Swisscontact Cambodia) តាមរយៈគម្រោងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei) ដែលទទួលបានការគាំទ្រថវិកាពីសហគ្រិនខ្មែរ (Khmer Enterprise) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។…
-
អគារមិត្តភាពកម្ពុជា-កូរ៉េ ទី២ នៃមន្ទីរពេទ្យកុមារជាតិ ចាប់ផ្តើមសាងសង់

ភ្នំពេញ៖អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ ដែលជាអគារទី២ ក្នុងគម្រោងទី៣ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េដែលជានវានុវត្តន៍ថ្មីមួយទៀត រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗត្រូវបានប្រារព្ធពិធីចាប់ផ្តើមសាងសង់ជាផ្លូវការ ។ អគារមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា ត្រូវបាន រៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា រួមជាមួយឯកឧត្តម គីម ឆាងយ៉ុងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ អគារដែលត្រូវសាង់សង់មានកម្ពស់ ២៤,៧ម៉ែត្រ ទទឹង ៣៧,៨០ ម៉ែត្រ និងបណ្តោយ ៧៦.៨០ម៉ែត្រ ស្មើនឹង៥ជាន់ រាប់ទាំងជាន់ក្រោមដី។ គិតជាផ្ទៃក្រឡាសរុបស្មើនឹង ៩,០៥៣ ម៉ែត្រការ៉េតាមជាន់នីមួយៗ ។អគារមានការបែងចែកមុខងារដាច់ដោយឡែកពីគ្នាដូចជា៖ជាន់ផ្ទាល់ដី៖ ផ្នែកពិគ្រោះជំងឺក្រៅផ្នែកឯកទេសរោគកុមារ ផ្នែកឱសថស្ថានសម្រាប់ជំងឺសម្រាកពេទ្យ កន្លែងទទួលភ្ញៀវ និងអាហារដ្ឋានសម្រាប់បុគ្គលិកនៅចន្លោះរវាងអគារមិត្តភាពកម្ពុជា-កូរ៉េទី១ និងទី២នេះ។-ជាន់ទី១៖ ផ្នែកស្ដារតាលទ្ធភាពពលកម្ម ផ្នែកលាងឈាម និងជំងឺតម្រង់នោម និងបន្ទប់វះកាត់ផ្នែក និងត្រចៀក ច្រមុះ…
-
រោងភាពយន្ត Sabay ដែលជាសមិទ្ធផលថ្មីក្នុងវិស័យភាពយន្ត និងការកម្សាន្តមានមោទកភាពប្រកាសពីការទិញសិទ្ធិផ្ដាច់មុខ

ភ្នំពេញ ៖ វិស័យកម្សាន្តរបស់ប្រទេសកម្ពុជាបានបើកទំព័រថ្មីមួយក្នុងថ្ងៃនេះ ជាមួយនឹងការប្រកាសបើកដំណើរការជាផ្លូវការនៃរោងភាពយន្ត Sabay ដែលធ្លាប់ស្ថិតនៅក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន Major Cineplex Cambodia ។ ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសដកការវិនិយោគក្នុងតំបន់របស់ក្រុមហ៊ុន Major Cineplex Group នៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការកែសម្រួលយុទ្ធសាស្រ្តវែងឆ្ងាយរបស់ក្រុមហ៊ុន ។ ឆ្លើយតបទៅនឹងដំណឹងនេះ ក្រុមហ៊ុន Sabay Digital Group បានសម្រេចចិត្តទិញយកភាគហ៊ុនទាំងមូលដែលធ្លាប់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Major Cineplex Group ដែលនាំឲ្យប្រតិបត្តិការអាជីវកម្មរោងភាពយន្ត និងប៊ូលីង ត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយជនជាតិកម្ពុជាទាំងស្រុង ។ ការផ្លាស់ប្តូរនេះ មិនមែនត្រឹមតែជាការសម្រេចចិត្តអាជីវកម្មជាលក្ខណៈយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែវាជាការបោះជំហានដ៏មានអត្ថន័យដែលឈានឆ្ពោះទៅរកការពង្រឹងឧស្សាហកម្មវប្បធម៌ជាតិ និងកំណត់អនាគតនៃវិស័យភាពយន្តនិងការកម្សាន្តដែលឋិតក្នុងដៃរបស់ប្រជាជនកម្ពុជាយ៉ាងរឹងមាំ។ ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ ម៉ាកយីហោប៊ូលីង Blue-O ដែលមានស្រាប់នឹងត្រូវបានប្តូរទៅជា Sabay Rhythm & Bowl ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រុមហ៊ុន Sabay ក្នុងការបង្កើតការកម្សាន្តបែបទំនើបដែលពេញលេញដោយពង្រីកវិសាលភាពលើសពីខ្សែភាពយន្ត និងលើកកម្ពស់បែបផែននៃការរស់នៅ និងបទពិសោធន៍សង្គមសម្រាប់ទស្សនិកជនគ្រប់ជំនាន់។ ពិធីបើកសម្ពោធជាផ្លូវការដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ មីនា ២០២៦នេះ ត្រូវបានធ្វើឡើងនៅសាលរោងភាពយន្ត Sabay ដែលស្ងិតនៅជាន់ទីពីរនៃផ្សារទំនើប…
-
កម្ពុជានឹងមានរោងចក្រស្តុក និងចម្រាញ់ប្រេងក្នុងស្រុក នៅឆ្នាំ ២០២៩

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានប្រកាសឱ្យដឹងថា កម្ពុជា កំពុងជំរុញផែនការបង្កើតរោងចក្រចម្រាញ់ប្រេងឱ្យលេចចេញជារូបរាងក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងកាលពីថ្ងៃពុធក្នុងពិធីបើក “កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦” ក្នុងទីក្រុងភ្នំពេញថា រដ្ឋាភិបាលកំពុងចរចាជាមួយដៃគូវិនិយោគ ដើម្បីជម្នះបញ្ហាប្រឈមនៃទំហំទីផ្សារ ហើយបញ្ហាទំហំទីផ្សារតូច គឺជាកត្តាចម្បងដែលនាំឱ្យមានការយឺតយ៉ាវក្នុងការទាក់ទាញទុនវិនិយោគពីបរទេស។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាកំពុងស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យមានការស្តុក និងចម្រាញ់ប្រេងដោយផ្ទាល់នៅក្នុងស្រុក។ បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ កម្ពុជា នៅពឹងផ្អែកទាំងស្រុង លើការនាំចូលថាមពលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក តាមរយៈក្រុមហ៊ុន Chevron របស់អាម៉េរិក ផ្គត់ផ្គង់ឱ្យស្ថានីយកាល់តិច, ក្រុមហ៊ុនតូតាល់របស់បារាំង និងក្រុមហ៊ុនដៃគូផ្សេងៗទៀត។ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា លើកឡើងថា ការបង្កើតរោងចក្រចម្រាញ់ប្រេងក្នុងស្រុក អាចជួយឱ្យតម្លៃប្រេងនៅកម្ពុជាធ្លាក់ចុះចន្លោះពី ៥% ទៅ ១៥%។ អ្នកជំនាញដដែលយល់ឃើញថា ទោះបីតម្លៃប្រេងឆៅត្រូវពឹងផ្អែកលើទីផ្សារសកល ប៉ុន្តែការមានរោងចក្រផ្ទាល់ខ្លួននឹងផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រចំនួន ៣ គឺការកាត់បន្ថយថ្លៃដឹកជញ្ជូន និងសេវាធានារ៉ាប់រង, កាត់បន្ថយពន្ធនាំចូល និងការបង្កើនការប្រកួតប្រជែង។ ចំណែកលោកបណ្ឌិត…
-
គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យវឌ្ឍនភាពការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានទទួលស្វាគមន៏ដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៅទីស្តីការ ក.ប.ទ.។ ក្នុងជំនួបនេះ មានគោលបំណងដើម្បីពង្រឹងកិច្ចសហការ និងតាមដានការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពពិសេសស្វែងយល់ពីសមិទ្ធផលការងាររបស់ក្រសួង និងជំរុញការរៀបចំក្របខណ្ឌច្បាប់ឌីជីថលសំខាន់ៗ សំដៅឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា អំពីវឌ្ឍនភាពនៃការកសាងច្បាប់សំខាន់ៗចំនួន៣ រួមមាន៖ ច្បាប់សន្តិសុខសាយប័រ (Cyber Security), ច្បាប់កិច្ចការពារទិន្នន័យបុគ្គល និងច្បាប់ស្ដីពីប្រៃសណីយ៍។…