Category: ព័ត៌មានជាតិ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

    ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប ។ កិច្ចប្រជុំកំពូលនេះ រៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេល ២ថ្ងៃ ក្រោម​ប្រធាន​បទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំ ដែល​នឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅ​នឹងបញ្ហា​ប្រឈម​នាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត ។ កិច្ចប្រជុំកំពូលនេះ នឹង​ពិភាក្សា និងចែករំលែកនូវព័ត៌មាននានា ពីមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ក៏ដូចជាអ្នកធ្វើ​ធុរកិច្ច។ កិច្ចពិភាក្សា នៃកិច្ចប្រជុំកំពូលធុរកិច្ច ក៏នឹងផ្តោតលើសក្តានុពល អាស៊ាន…

  • អ្នកជំនាញសេដ្ឋកិច្ចបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ដោយសារសង្គ្រាមនៅអ៊ីរ៉ង់

    អ្នកជំនាញសេដ្ឋកិច្ចបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ដោយសារសង្គ្រាមនៅអ៊ីរ៉ង់

    ភ្នំពេញ៖ សង្គ្រាមនៅអ៊ីរ៉ង់ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងដៃគូ អ៊ីស្រាអែល នឹងរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដែលនឹង​បង្កឱ្យមាន​កំណើន​អតិផរណាសកល រួមទាំងសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។នេះគឺជាការវាយតម្លៃរបស់​អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា៣ថ្ងៃ​ក្រោយពី​ការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានេះ។ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានកត់សម្គាល់​ឃើញថាក្រោយការផ្ទុះឡើងនៃជម្លោះនៅអ៊ីរ៉ង់ តម្លៃ​ប្រេងសាកល បានហក់ឡើងប្រមាណ ១០ភាគរយ ឬកើនប្រហែល ៨០ដុល្លារក្នុងមួយ​បារ៉ែល។ លោកថាបើសង្គ្រាម​បន្តអូស​បន្លាយនោះមិនត្រឹមតែប៉ះពាល់​ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សាកល ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ប៉ះពាល់ដល់ខ្សែច្រវាក់​ផលិតកម្ម​របស់​កម្ពុជាផងដែរ។ លោកថ្លែងថា «តាមហេតុផលសេដ្ឋកិច្ចពេលតម្លៃប្រេងឡើងនឹង​ធ្វើឱ្យ​ថ្លៃដឹកជញ្ជូន និងថ្លៃផលិតកម្មកើនឡើង ហើយជំរុញឱ្យ​អតិផរណា​កើនឡើងដែរ»។ ចំណែកលោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច កត់សម្គាល់ថា តម្លៃប្រេងឡើងថ្លៃនេះ នឹងរុញសន្ទុះ​អតិផរណាកាន់​តែឡើងខ្ពស់ថែមទៀត។ លោកស្រីថ្លែងថា«រឿងអតិផរណាគឺជៀសមិនរួចទេវាមានរាល់តែឆ្នាំហ្នឹង។ ហើយបើសិនជាមានបញ្ហាប្រេងឡើងថ្លៃ អតិផរណា​អាចឡើងខ្ពស់ជាង​នេះទៅទៀត»។ ចំណែក លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា មើលឃើញថាជម្លោះវាងអាម៉េរិក-អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់​នឹងជិះឥទ្ធិពលមកលើភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែអ្វីដែលលោក​ព្រួយ​បារម្ភបំផុតនោះ គឺជម្លោះនេះ អាចធ្វើឱ្យប្រទេស​មហាអំណាចលែងសូវចាប់អារម្មណ៍លើការដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា-ថៃ។ លោកបណ្ឌិតបន្តថា «អ្វីដែលយើងបារម្ភមែនទែន ដោយសារតែសហគមន៍​អន្តរជាតិផ្ដោតការយកចិត្ត​ទុកដាក់ទៅលើតំបន់មជ្ឈិម​បូព៌ា។ ប្រហែលគេ​ភ្លេចយកចិត្តទុកដាក់ នឹងផ្ដល់សារសំខាន់លើភាពរងគ្រោះ​នៃកម្ពុជា​យើង»។ ច្រកសមុទ្រ Hormuz គឺជាច្រកនាំចេញប្រេងដ៏សំខាន់…

  • បណ្តាប្រទេសនិយាយភាសាបារាំង បង្ហាញសាមគ្គីភាព ជាមួយពលរដ្ឋ​ភៀសសឹកកម្ពុជា

    បណ្តាប្រទេសនិយាយភាសាបារាំង បង្ហាញសាមគ្គីភាព ជាមួយពលរដ្ឋ​ភៀសសឹកកម្ពុជា

    សៀមរាប៖ អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ដែលជាអង្គការប្រមូល​ផ្តុំដោយប្រទេសនិយាយភាសាបារាំងប្រមាណ ៩០ ប្រទេស បានអះអាង​នៅថ្ងៃអង្គារថា ប្រទេសសមាជិកអង្គការទាំងអស់សម្តែងសមាន​ចិត្តជាមួយ​ប្រជាពលរដ្ឋភៀសសឹក​កម្ពុជាដែលកំពុង​តែស្ថិតក្នុងការលំបាក។ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) បានលើក​ឡើងយ៉ាងដូច្នេះ ខណៈដែលលោកស្រីអញ្ជើញទស្សនកិច្ច​រយៈពេលខ្លី​មួយ​ទៅកាន់ជំរំជនភៀសសឹកកម្ពុជាក្នុងវត្តធម្មរង្សី សំពៅកូន ស្ថិតក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប។ លោកជំទាវបានបញ្ជាក់«យើងបានតាមដាននូវការលំបាកទាំងឡាយដែលអ្នកបានជួបប្រទះ ទោះបីជាក្នុងអំឡុងពេលទស្សនកិច្ច​ដ៏ខ្លីក៏ដោយ។ នេះគឺជាការសម្ដែងនូវសាមគ្គីភាពសម្រាប់គ្រួសារនិយាយភាសាបារាំងទាំងអស់នៅលើពិភពលោក»។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ជនភៀសសឹកដែលបន្តស្នាក់នៅក្នុងជំរំ​ជន​ភៀសសឹកមាន​ចំនួនជិត ៥ ម៉ឺននាក់។ មូលហេតុដោយសារលំនៅឋានរបស់​ពួកគេត្រូ​វ​ទាហានថៃហ៊ុមព័ទ្ធយក និងរារាំងមិនឱ្យ​ពួកគេចូលរស់នៅបាន។ មួយវិញទៀត តំបន់មួយចំនួនត្រូវរង់ចាំការបោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ សល់ពីសង្គ្រាម។ ដំណើរទស្សនកិច្ចរបស់ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ គឺជាផ្នែកមួយនៃ​ការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅក្នុងទីក្រុង​ភ្នំពេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៦។ កិច្ចប្រជុំដែលនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីប្រទេសចំនួន ៩០។ លោកជំទាវបានដឹកនាំគណៈប្រតិភូដែលមានសមាជិកមកពីប្រទេស សេណេហ្គាល់ រូម៉ានី បារាំង កម្ពុជា បែលហ្ស៊ិក រវ៉ាន់ដា និងប្រទេសជីប៊ូទី។ នៅចំពោះមុខពលរដ្ឋភៀសសឹក លោកជំទាវអគ្គលេខាធិការ​អង្គការ​ហ្វ្រង់កូហ្វូន បានបង្ហាញក្តីអាណិតអាសូរ និងបានទទួលស្គាល់​ពីទុក្ខ​លំបាកដែលជនភៀសសឹកកម្ពុជាកំពុងប្រឈម នៅពេលដែល​ប្រទេស…

  • ពលករខ្មែរនៅប្រទេសអ៊ីស្រាអែលប្រាប់ថាសង្គ្រាមបានធូរស្រាលបន្តិច ហើយភ្នាក់រដ្ឋាភិបាលកម្ពុជាណែនាំឱ្យប្រុងប្រយ័ត្ន

    ពលករខ្មែរនៅប្រទេសអ៊ីស្រាអែលប្រាប់ថាសង្គ្រាមបានធូរស្រាលបន្តិច ហើយភ្នាក់រដ្ឋាភិបាលកម្ពុជាណែនាំឱ្យប្រុងប្រយ័ត្ន

    ភ្នំពេញ៖ លោក ពេជ្រ មុន្នី ជាពលករខ្មែរម្នាក់ដែលកំពុងធ្វើការនៅប្រទេសអ៊ីស្រាអែល បានឱ្យដឹងកាលពីថ្ងៃអង្គារថា ស្ថានភាព​វាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ មកលើទីក្រុង តែល អាវីវ(Tel Aviv) បានធូរស្រាលបន្តចិមកវិញ បន្ទាប់ពីភាពតានតឹងអស់​រយៈពេល ៤ថ្ងៃ។ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរបានទទួលការណែនាំពីភ្នាក់ងាររដ្ឋាភិបាលកម្ពុជាឱ្យស្ថិតក្នុងការប្រុង​ប្រយ័ត្នដើម្បី​សុវត្ថិភាព។ បានថ្លែងប្រាប់មកបណ្តាញព័ត៌មាន AMS តាមបណ្តាញសង្គម ថា លោក ពេជ្រ មុន្នី ដែលធ្វើជាចុងភៅ ក្នុងភោជនីយដា្ឋន​មួយកន្លែង ក្នុងរដ្ឋធានី Tel Aviv អស់រយៈពេល ៧ឆ្នាំមកហើយ រៀបរាប់ថា ស្ថានការណ៍សង្គ្រាម ការបាញ់ប្លោង មានសភាព​ធូរស្រាលជាងមុនដែលអាចឱ្យលោកទៅបំពេញការងារបានធម្មតាតែស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់។ លោកបានបញ្ជាក់ថា ស្ថានភាពនៅនេះ អត់ដូចប៉ុន្មានថ្ងៃមុនទេ យូរៗមកម្តង ៣ថ្ងៃមុន មកញឹក ១០នាទី ២០នាទី ៣០នាទី វាមកញឹក ប៉ុន្តែឥឡូវមកយូរៗ ៤- ៥ម៉ោងមកម្តង មកទាំងហ្វូងៗ។ របាយការណ៍ផ្លូវការបង្ហាញថា មានពលរដ្ឋ និងនិស្សិតកម្ពុជាសរុបចំនួន៤១០នាក់ កំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុង ប្រទេសមជ្ឈិមបូព៌ាដូចជា រដ្ឋកូវ៉ែត…

  • កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅភ្នំពេញ

    កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅភ្នំពេញ

    សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)គ្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាការធិការកណ្តាល ស.ស.យ.ក. បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ស្ថិតនៅជាគម្រោងនៅឡើយ ហើយគ្រោងនឹងរៀបចំនៅទីតាំងជាច្រើនរួមមាន រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារចាប់ពី Vattanac Capital Lifestyle មកដល់ផ្សាររាត្រី បរិវេណវត្តបទុមវតី បាសាក់លែន និងផ្សារទួលទំពួង។ ជាមួយគ្នានេះ នៅបរិវេណខ្លះនឹងមានដូចជា តំបន់ត្រជាក់ចិត្ត ការប្រគុំតន្រ្តី តំបន់ពាណិជ្ជកម្ម ។ល។ ដោយឡែកសម្រាប់ភូមិវប្បធម៌ នឹងមានកម្មវិធីជាច្រើន ដូចជា ល្បែងប្រជាប្រិយ របាំបុរាណ ប្រពៃណី ប្រជាប្រិយ យុទ្ធគុនចម្រុះខ្មែរបុរាណ…

  • លោកជំទាវអគ្គលេខាធិការ OIF ចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តសៀមរាប

    លោកជំទាវអគ្គលេខាធិការ OIF ចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តសៀមរាប

    លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី (OIF) អមដំណើរដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញ ទៅសួរសុខទុក្ខជនភៀសសឹកកម្ពុជា ដែលកំពុង់បន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន ស្ថិតនៅភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងឱកាសនោះលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់បងប្អូនភៀសសឹក ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាកនៅក្នុងដំណាក់កាលដ៏លំបាកមួយនេះ។ ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលនេះ មានចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ មកពីតំបន់អូរស្មាច់ និងក្រុងសំរោង ជាទីតាំងដែលយោធាថៃ ចូលឈ្លានពាន និងកម្ទេចផ្ទះរបស់ពួកគាត់ ក្រោយបទឈប់បាញ់រវាងកងទ័ពនៃប្រទេសទាំងពីរចូលជាធរមាន៕ រូបថត៖ AKP

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន

    ឯកឧត្តម ហ៊ុន ម៉ានី ៖ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន

    ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានប្រាប់ដល់សមាជិកយុវ​ជនដែលចូលរួមថា ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍ ។ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​បានវាយ​តម្លៃខ្ពស់​ចំពោះសកម្មភាពពេញមួយឆ្នាំរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ បន្ថែមពីលើនេះឯកឧត្តមប្រធានស.ស.យ.ក.បានប្រាប់ដល់សមាជិកយុវ​ជនដែលចូលរួមថា ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍ ។ ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ហាក់បន្ថែមទម្ងន់លើទិសដៅភារកិច្ចដែលសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាបានកំណត់សម្រាប់ឆ្នាំ២០២៦ ដោយសំដៅលើការអភិវឌ្ឍធនធានមនុស្សយុវជនឱ្យមានសមត្ថភាពប្រកួតប្រជែង ក្នុងសេដ្ឋកិច្ច​ឌីជីថលនិងសកលភាវូបនីយកម្ម ។ការជំរុញសហគ្រិនភាព និងនវានុវត្តន៍ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ច និងជំរុញកំណើនជាតិ ។ពង្រឹងវិន័យ សីលធម៌ និងការគោរពច្បាប់ ដើម្បីកសាងសង្គមមានសុវត្ថិភាព និងសុចរិតភាព។ការលើកកម្ពស់សុវត្ថិភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវរបស់យុវជននិងពង្រីកសកម្មភាពស្ម័គ្រចិត្ត និងគាំទ្រផលិតផលខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងមនសិការស្នេហាជាតិ។ តាមរយៈសន្និបាតដដែលនេះ…

  • អង្គការ OIF សន្យាជួយរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាទទួលជោគជ័យ

    អង្គការ OIF សន្យាជួយរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាទទួលជោគជ័យ

    នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ លោកជំទាវអគ្គលេខាធិការបានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ នាឱកាសនេះ គឺដើម្បីពិភាក្សា និងពិនិត្យឡើងវិញនូវគ្រប់ដំណាក់កាលនៃកិច្ចដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ នៅភ្នំពេញ។ ក្នុងន័យនេះ, លោកជំទាវ និងគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការត្រៀមលក្ខណៈរបស់ប្រទេសម្ចាស់ផ្ទះ ហើយបានបញ្ជាក់អំពីការបន្តគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធានាថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកជំទាវបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២០នេះ មានសារៈសំខាន់ខ្ពស់សម្រាប់បណ្តាប្រទេសនិយាយភាសាបារាំង។ លោកជំទាវសង្ឃឹមថា នឹងមានថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូជាច្រើនចូលរួម ដែលនេះនឹងបង្ហាញពីស្មារតីសាមគ្គីភាព និងភាតរភាពក្នុងចំណោមក្រុមប្រទេសនិយាយភាសាបារាំង។ ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកជំទាវ និងគណៈប្រតិភូជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាមានកិត្តិយស និងក្តីរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០…

  • សប្បុរសជនវិស័យឯកជន​នាំយកស្បៀង និងសម្ភារៈមួយចំនួនប្រគល់ជូនវីរកងទ័ពជួរមុខ

    សប្បុរសជនវិស័យឯកជន​នាំយកស្បៀង និងសម្ភារៈមួយចំនួនប្រគល់ជូនវីរកងទ័ពជួរមុខ

    ឧត្តរមានជ័យ៖ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ FUCPCK និងអនុប្រធានទី៣ នៃសហភាពសហជីពមរតកជាតិកម្ពុជា CCTUH ឯកឧត្តម តុល ផាន់មឿង​ ជាប្រធាន រួមទាំង លោកប្រធានរដ្ឋបាល មុីង​ ឈាវប៊ុន​វឌ្ឍន៍​ ​តំណាងអោយ​ ថៅកែ​រោងចក្រ​ឌីឡាក់ស៍​ ប្រធានសហជីព បងប្អូនតំណាង កម្មករ ប្រធានផ្នែក ព្រមទាំងកម្មករ កម្មការី នៅរោងចក្រឌីឡាក់ស៍​,​ រោងចក្រ​អិចអូតិច​ និង​សមាគម​ន៍ រួមទាំងបងប្អូន​ក្រុមការងារ​ បានរួមគ្នា​ធ្វើ​សម្មភាព​មនុស្ស​ធម៌​​ចូលរួមមូលនិធិ នាំយកស្បៀង និងសម្ភារៈមួយចំនួនប្រគល់ជូនវីរកងទ័ពជួរមុខ នៅតំបន់ទិសប្រាសាទតាមាន់ តំបន់ទិស​ប្រាសាទ​តាក្របី និង​តំបន់​ភ្នំ៣៥០​ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ។ ​អំណោយខាងលើមាន សំណាញ់ការពារគ្រាប់ទ្រូង, សាច់ក្រក ៤០គីឡូ, សាច់គោងៀត​ ៤៥គីឡូ, មីកំប៉ុង ៤២កេះ, នំកាត់ ៣០ដុំ, កាហ្វេ ទឹកផ្លែឈើ បារី ធូកមូស, ឆៃពៅ ៥០គីឡូ,…

  • សម្តេចតេជោធានាសុវត្ថិភាពជូនមេដឹកនាំពិភពលោក ក្នុងឱកាសប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា

    សម្តេចតេជោធានាសុវត្ថិភាពជូនមេដឹកនាំពិភពលោក ក្នុងឱកាសប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា

    នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ បន្ទាប់ពីជំនួប ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្តេចតេជោបានស្វាគមន៍យ៉ាង កក់ក្តៅចំពោះការវិលត្រឡប់មកកម្ពុជារបស់លោកជំទាវ និងបានចាត់ទុកវត្តមានលោកជំទាវថា ជាការលើកទឹកចិត្ត និងគាំទ្រសំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ នៅភ្នំពេញ។ លោកជំទាវ Louise Mushikiwabo បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងបានកត់សម្គាល់ពីភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រៀមស្វាគមន៍ប្រតិភូថ្នាក់ដឹកនាំពីបណ្ដាប្រទេសសមាជិក។ លោកជំទាវក៏បានកោតសរសើរតួនាទីដ៏សកម្មរបស់កម្ពុជានៅក្នុងអង្គការហ្វ្រង់កូហ្វូនី ក៏ដូចជាការដឹកនាំរបស់សម្តេចតេជោក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពដល់ប្រទេសកម្ពុជា។ ក្នុងឱកាសនោះ សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ថ្នាក់ដឹកនាំពិភពលោក ហើយធានាសុវត្ថិភាពពេញលេញជូនប្រតិភូទាំងអស់។ សម្តេចបានផ្ញើសារថា ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃក៏ដោយ ក៏បញ្ហានេះមិនមានឥទ្ធិពលដល់សុវត្ថិភាព និងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឡើយ។ លោកជំទាវអគ្គលេខាធិការ បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំឱ្យទទួលបានជោគជ័យ ហើយក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវក៏គ្រោងទៅសួរសុខទុក្ខជនភៀសសឹកនៅតំបន់ព្រំដែនផងដែរ។ សម្តេចតេជោបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់នេះ និងចាត់ទុកថា នេះគឺជាសញ្ញាបង្ហាញពីការគាំទ្រដល់សន្តិភាព…