Category: ព័ត៌មានជាតិ

  • អ្នកវិភាគ៖ បេសកកម្មក្រៅប្រទេសរបស់កម្ពុជាទទួលបានផលខ្ពស់ តែត្រូវបង្កើនយុទ្ធសាស្ត្របន្ថែម

    អ្នកវិភាគ៖ បេសកកម្មក្រៅប្រទេសរបស់កម្ពុជាទទួលបានផលខ្ពស់ តែត្រូវបង្កើនយុទ្ធសាស្ត្របន្ថែម

    ភ្នំពេញ៖ក្រុមអ្នកវិភាគកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាល បានពង្រីកឥទ្ធិពលការទូតរបស់ខ្លួនយ៉ាងល្អតាមរយៈការចាប់យក​ឱកាសវេទិកាពិភពលោកសំខាន់ៗដើម្បីទាញចំណាប់អារម្មណ៍ដល់ការជួយគាំទ្រដល់ដំណោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ តាមមធ្យោបាយសន្តិភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែបានមាតុភូមិនិវត្តន៍កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ក្រោយពីធ្វើបេសកកម្មការទូតអស់រយៈពេលជិត២សប្តាហ៍ ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ។ ក្នុងនោះសម្តេចធិបតីបាន​អញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន មុននឹងបន្តបេសក​កម្មការទូត​ទៅកាន់តំបន់អឺរ៉ុបថែមទៀត។ ក្នុងបេសកកម្មនេះសម្តេចធិបតីត្រូវគេមើលឃើញថា បានចាប់យកអាវុធការទូតដោយ​ប្រើប្រាស់បណ្តាញផ្សព្វផ្សាយបរទេសល្បីល្បាញនាំមុខក្នុងពិភពលោក ដូចជាភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេស Fox News របស់អាមេរិក ទូរទស្សន៍ France 24 និងភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង ដែលធ្វើឲ្យបណ្តាញផ្សព្វផ្សាយ​ដទៃទៀតពាសពេញពិភពលោកផ្សាយបន្តផ្ទុះដូចលាជន៍។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលកម្ពុជា មានប្រសាសន៍ដោយឆ្លុះបញ្ចាំងពីលំអានការទូតដ៏ប៉ិនប្រសព្វរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ហើយគឺជា វិធីសាស្ត្រ«ការទូត និងការដឹកនាំបែបស្ងប់ស្ងាត់» ក្នុងកាលៈទេសៈដ៏លំបាកនានាផងដែរ។ ក្នុងសំណេរឆ្លើយតបមកកាន់បណ្តាញព័ត៌មាន AMS លោកឆាំង យុ បញ្ជាក់ថា លោកគាំទ្រវិធីសាស្ត្រនេះ…

  • កម្ពុជាកំពុងបោសសម្អាតសំណល់យុទ្ធភណ្ឌពីសង្គ្រាមឆ្នាំ២០២៥ ជិត ៣០០ភូមិ

    កម្ពុជាកំពុងបោសសម្អាតសំណល់យុទ្ធភណ្ឌពីសង្គ្រាមឆ្នាំ២០២៥ ជិត ៣០០ភូមិ

    ភ្នំពេញ៖ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា ក្រុមមន្ត្រីជំនាញបានចាប់ផ្តើមបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិចំនួន ២៩០ ក្នុងចំណោមភូមិសរុប ៣៤៨ភូមិដែលប៉ះ​ពាល់ដោយ​សារសង្គ្រាមកាលពីឆ្នាំ ២០២៥។ ថ្លែងប្រាប់បណ្តាញព័ត៌មាន AMS កាលពីថ្ងៃសុក្រទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ឯកឧត្តមបញ្ជាក់ថា ក្រុមជំនាញបានធ្វើការហ៊ុំព័ទ្ធ និងដាក់ស្លាកសញ្ញាគ្រោះថ្នាក់ ក្នុងភូមិទាំងនេះ ដើម្បីធ្វើការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ សំដៅធានាសុវត្ថិភាពជូនពលរដ្ឋ។ទោះជាយ៉ាងណា ឯកឧត្តម ហេង រតនា លើកឡើងថា ក្រុមមន្ត្រី មិនទាន់អាចចូលទៅបោសសម្អាតភូមិប្រជាជពល​រដ្ឋជិត​៦០ភូមិផ្សេងទៀតនៅឡើយ ដោយសារតំបន់ទាំងនោះកំពុងស្ថិតក្រោមការកាន់កាប់របស់យោធាថៃ។ អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា ក្នុងការប៉ះទង្គិចគ្នាកាលពីខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើប្រាស់អាវុធធន់ធ្ងន់ជាច្រើន​ប្រភេទ​ទម្លាក់គ្រាប់ចូលមកទឹកដីកម្ពុជាក្នុងជម្រៅ៨០គីឡូម៉ែត្រពីព្រំដែន និងបានបងុ្កឱ្យប៉ះពាល់ផ្ទៃដីសរុប ៤៤១.០០០ហិកតា នៅភូមិទាំង ៣៤៨ តាមព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ក្នុងនោះប្រជាពលរដ្ឋ៩ម៉ឺនគ្រួសារ ស្មើនឹង១០ម៉ឺននាក់រងផលប៉ះពាល់ដោយផ្ទាល់។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ពលរដ្ឋចំនួន ៦៤ម៉ឺននាក់រងផលប៉ះពាល់ ដោយសារសង្រ្គាមព្រំដែន២លើកនេះ ក្នុងនោះពល​រដ្ឋជិត៦០ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ៕ ដោយ៖សៅ សុខអេង

  • ក្នុងខែមីនា នឹងមានព្រឹត្តិការណ៍ទេសចរណ៍ធំៗមួយចំនួនកើតឡើងនៅកម្ពុជា

    ក្នុងខែមីនា នឹងមានព្រឹត្តិការណ៍ទេសចរណ៍ធំៗមួយចំនួនកើតឡើងនៅកម្ពុជា

    ភ្នំពេញ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជា​អធិបតីក្នុង​ព្រឹត្តិការណ៍ជិះស៊ីក្លូពី​រាជធានី​ភ្នំពេញឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យ​ស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់​ស៊ីក្លូ​កម្ពុជា។ជាមួយគ្នានេះក្រសួងទេស​ចរណ៍ក៏បានឱ្យដឹងថា នៅក្នុងខែមីនា នឹងមានព្រឹត្តិការណ៍ទេសចរណ៍ធំៗ​មួយចំនួននឹង​ប្រារព្ធនៅព្រះរាជាណាចក្រកម្ពុជា។ ដោយចាប់ផ្តើមជានិមិត្តរូបនាវិមានឯករាជ្យ រាជធានីភ្នំពេញកាល​ពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេស​ចរណ៍ បានអញ្ជើញជា​អធិបតីក្នុង​ព្រឹត្តិការណ៍ជិះស៊ីក្លូពីរាជធានីភ្នំពេញ​ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តី​សង្ឃឹមដល់​ស៊ីក្លូកម្ពុជា ខណៈនេះជាព្រឹត្តិការណ៍​ទេស​ចរណ៍នាដើម​ខែមីនាស្របពេលកម្ពុជាមាន​មោទកភាពដែល​រាជធានីភ្នំពេញជាប់​ចំណាត់ថ្នាក់​លេខ១០ ក្នុងបណ្តាទីក្រុងធំៗដែល​ល្អបំផុតលើ​ពិភពលោកឆ្នាំ២០២៥។ បើតាមក្រសួងទេសចរណ៍ប្រកាសឱ្យដឹងក្នុងខែមីនា ឆ្នាំ២០២៦​ព្រះរាជាណាចក្រកម្ពុជានឹងមានព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗមួយចំនួននឹងកើតឡើង ។ក្នុងនេះ ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា កម្ពុជាបានរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែ​ឈើ លើកទី១៩ នៅខេត្តសៀមរាប ។នៅថ្ងៃទី១ ខែមីនាព្រឹត្តិការណ៍ធ្វើដំណើរដោយជិះស៊ីក្លូ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុង​ស្ទឹងត្រែង ដែលឯកឧត្តមមន្រ្តីក្រសួង​ទេសចរណ៍បានអញ្ជើញរួមមកហើយ។ នៅថ្ងៃទី៣ ខែមីនា នឹងមានទិវាវប្បធម៌ជាតិលើកទី២៨ នៃព្រះ​រាជា​ណាចក្រកម្ពុជា ខណៈពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា នឹងមានពិព័រណ៍​រថយន្តលើកទី៣ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។ ដោយឡែកពីថ្ងៃទី៦ ដល់ថ្ងៃទី៧…

  • ខែកុម្ភៈកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចបញ្ជូនសំណុំរឿងចំនួនបីទៅតុលាការ

    ខែកុម្ភៈកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចបញ្ជូនសំណុំរឿងចំនួនបីទៅតុលាការ

    ភ្នំពេញ៖ក្នុងខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅថ្មីៗ អង្គភាពប្រឆាំងអំពើពុករលួយឬអ.ប.ព.(ACU)បានដំណើរការពិនិត្យ វិភាគ និង​ធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះសរុបចំនួន ៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណីទៅ​សាលា​ដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.)លើកទី៧ អាណត្តិទី៤ នាចុងសប្ដាហ៍កន្លងទៅនយោង​តាមរបាយការណ៍របស់ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. បានឱ្យដឹងថា ក្នុងខែកុម្ភៈ អ.ប.ព.បានពិនិត្យ វិភាគ និង​ធ្វើការសម្រេចលើពាក្យប្ដឹងបានសរុបចំនួន ៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណីទៅ​សាលា​ដំបូងរាជធានី​ភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។ ក្នុងនោះនៅសាលាដំបូងរាជធានីភ្នំពេញមានជនជាប់សង្ស័យចំនួន ៤រូបក្នុង សំណុំរឿងពាក់ព័ន្ធ ករណីឆបោកបន្លំ​យកឈ្មោះជា​មន្រ្តី អ.ប.ព. ប្រព្រឹត្តដោយឈ្មោះ កែវ សុផល ភេទប្រុស អាយុ ៦១ឆ្នាំ ដែលត្រូវជាប់សង្ស័យពីបទឆបោក​មានស្ថានទម្ងន់​ទោស។នៅរាជធានីភ្នំពេញដដែលក៏មានសំណុំរឿងពាក់ព័ន្ធករណីប្រឡងជំនួសចូលរៀនសាលាពេទ្យប្រព្រឹត្តដោយទី១៖ ឈ្មោះ រស់ វត្ថា ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរមន្រ្តីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលត្រូវ​ជាប់​​សង្ស័យពីបទរំលោភអំណាចមានប្រសិទ្ធិភាព និងក្លែងបន្លំឯកសារសាធារណៈ, ទី២៖ ឈ្មោះ គូ ស្រីល័ក្ខ ភេទស្រី អាយុ ២៥ឆ្នាំ…

  • ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ«របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណបក្សប្រជាជនកម្ពុជា ជូនដល់គណៈកម្មាធិការគណបក្សខេត្តតាកែវ

    ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ«របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណបក្សប្រជាជនកម្ពុជា ជូនដល់គណៈកម្មាធិការគណបក្សខេត្តតាកែវ

    ខេត្តតាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងប្រធានក្រុមគណបក្សចុះមូលដ្ឋានខេត្តតាកែវ នា ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ«របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណបក្សប្រជាជនកម្ពុជា ជូនដល់គណៈកម្មាធិការគណបក្សខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ ចំណុះខេត្តតាកែវ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ ៣៤០រូប នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានលើកឡើងអំពីសភាពការណ៍តំបន់និងពិភពលោក ជាពិសេសការវិវត្តគួរឱ្យកត់សម្គាល់នៃបម្រែបម្រួលភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញ និងវិបត្តិសង្រ្គាមនៅលើសកលលោក ដែលនឹងបង្កផលវិបាកជាយថាហេតុដល់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ជម្រាបជូនសមាសជិក សមាជិកានៃកិច្ចប្រជុំអំពីសង្រ្គាមឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រាសាទបូរាណ និងបង្កឱ្យមានការបាត់បង់អាយុជីវិតប្រជាជនស៉ីវិល ហើយយោធាថៃបានចូលកាន់កាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ក្រោយមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ ការពង្រឹងខឿនការពារជាតិ និងឯកភាពជាតិខ្មែរ គឺជាកត្តាចាំបាច់បំផុតសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាឈ្លានពាននេះ…

  • ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស៊ីជម្រៅផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (ECIH)

    ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស៊ីជម្រៅផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (ECIH)

    ភ្នំពេញ៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “EC-Council Certified Incident Handler (ECIH)” ដែលជាកម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (Incident Response) ចាប់ពីថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញមកពី ១៩ ក្រសួង-ស្ថាប័នរដ្ឋ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងស្ថាប័នហិរញ្ញវត្ថុនិងធនាគារ សរុបប្រមាណ ៣០រូប នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាល EC-Council Certified Incident Handler (ECIH) ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយគ្របដណ្តប់លើម៉ូឌុលសំខាន់ៗដែលជាមូលដ្ឋានគ្រឹះចំបងនៃការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ។ វគ្គនេះមិនត្រឹមតែផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែងថែមទាំងផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងការអនុវត្តអនុលោមភាព និងទិដ្ឋភាពច្បាប់ពាក់ព័ន្ធផងដែរ។តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញនឹងទទួលបាននូវសមត្ថភាពពេញលេញក្នុងការវាយតម្លៃ កំណត់អត្តសញ្ញាណ ទប់ស្កាត់ និងឆ្លើយតបយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះរាល់ការគំរាមកំហែង និងហានិភ័យឌីជីថលនានា។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សជំនាញកម្រិតខ្ពស់ និងលើកកម្ពស់ប្រព័ន្ធការពារសន្តិសុខសាយប័រជាតិ ឱ្យស្របតាមចក្ខុវិស័យនៃការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។…

  • ក្រសួងបរិស្ថានបានចុះណែនាំនិងចាត់វិធានការបច្ចេកទេសនិងច្បាប់លើទីតាំងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងដូនកែវ ខេត្តតាកែវ

    ក្រសួងបរិស្ថានបានចុះណែនាំនិងចាត់វិធានការបច្ចេកទេសនិងច្បាប់លើទីតាំងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងដូនកែវ ខេត្តតាកែវ

    ភ្នំពេញ៖ ក្រសួងបរិស្ថានបានដាក់ចេញវិធានការបច្ចេកទេសនិងច្បាប់ ឱ្យក្រុមហ៊ុនគ្រប់គ្រងទីតាំងទីលានចាក់សំរាម សំណល់រឹងទីប្រជុំជន ស្ថិតនៅភូមិព្រិច សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីបានពិនិត្យឃើញថា បានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្រសួងបរិស្ថានបានតម្រូវឱ្យម្ចាស់ទីតាំងអនុវត្តដូចតទៅ៖១.ត្រូវមានវិធានការបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដុត ឬឆេះ នៅទីតាំងចាក់សំណល់ឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។២.ត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ៨២៦ អនុលោមតាមមាត្រា១៦១ និងមាត្រា ៦៦៨។៣.ត្រូវមានវិធានការតាមដានត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ការឆេះទីលាន និងត្រៀមឧបករណ៍បម្រុងសម្រាប់ពន្លត់ភ្លើងឱ្យបានឆាប់រហ័សនៅពេលដែលមានភ្លើងឆេះទីលាន។៥. ត្រូវត្រៀមឧបករណ៍បម្រុងសម្រាប់ពន្លត់ភ្លើងឱ្យបានឆាប់រហ័សនៅពេលដែលមានភ្លើងឆេះទីលាន។៦. ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងផ្ដល់យោបល់។ ជាមួយគ្នានេះក្រសួងបរិស្ថាននឹងបន្តពិនិត្យនិងតាមដានលើវិធានការចំពោះមុខខាងលើ ប្រសិនបើម្ចាស់អាជិវកម្ម មិនបានអនុវត្តតាមវិធានការខាងលើ នឹងទីតាំងអាជីវកម្មនឹងត្រូវបិទនិងដកហូតអាជ្ញាបណ្ណ។ សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោកស្រីអភិបាលរងក្រុងដូនកែវ អាជ្ញាធរសង្កាត់និងភូមិ និងមន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងទីលានចាក់សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងដូនកែវ ខេត្តតាកែវ និងបានរកឃើញ ការគ្រប់គ្រងសំណល់ពុំត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសនិងច្បាប់ បង្កឱ្យមានការឆេះ ជាបន្តបន្ទាប់ បណ្តាលឱ្យមានផ្សែងនិងក្លិនប៉ះពាល់ដល់បរិយាកាសនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្បែរនោះ៕ ដោយ៖ង៉ាន់ ទិត្យ

  • សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

    សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចាត់ទុក សមិទ្ធផលថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះនាថ្ងៃនេះ នឹងចូលរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនៃមន្ទីរពេទ្យទាំងមូលកាន់តែមានភាពរឹងមាំ និងកាន់តែប្រសើរឡើងសម្រាប់ការបម្រើសេវាផ្តល់ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល វីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំតស៊ូយ៉ាងស្វិតស្វាញចូលរួមក្នុងស្មារតីការពារបូរណភាពទឹកដី ពីសង្រ្គាមឈ្លានពានរបស់ថៃ ដែលជាពេលវេលាដ៏លំបាកលំបិន និងធ្ងន់ធ្ងរបំផុត ដែលអ្នកទាំងអស់គ្នានៅទីនេះ បានប្តូរផ្តាច់បំពេញភារកិច្ចដោយសា្មរតីម្ចាស់ការ ការលះបង់កម្លាំងកាយចិត្ត ឆន្ទៈមោះមុត ដើម្បីឧត្តមប្រយោជន៍ជាតិ។ ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ មន្រ្តីសុខាភិបាលទូទាំងខេត្តបន្ទាយមានជ័យ បន្តជួយសម្របសម្រួល បង្កលក្ខណៈ គាំទ្រទៅដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ដើម្បីធានាសុខាភិបាលខេត្តទៅថ្ងៃអនាគតកាន់តែមានភាពធន់ និងរឹងមាំ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារបម្រើសេវាជូនប្រជាជន។ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកឱ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងទទួលបដិសណ្ឋារកិច្ចអ្នកជំងឺ ដោយត្រូវធានាបាននូវសុវត្ថិភាពរបស់អ្នកជំងឺ។ក្រុមគ្រូពេទ្យទាំងអស់ត្រូវសហការ សាមគ្គី បង្កើនសមត្ថភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ រួមទាំងការអភិវឌ្ឍសមត្ថភាពជំនាញជាប្រចាំ។…

  • ក្រសួងកសិកម្មបំភ្លឺការចុះផ្សាយមួលបង្កាច់របស់សារព័ត៌មានថៃ The Nation Thailand ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥ របស់កម្ពុជា

    ក្រសួងកសិកម្មបំភ្លឺការចុះផ្សាយមួលបង្កាច់របស់សារព័ត៌មានថៃ The Nation Thailand ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥ របស់កម្ពុជា

    ថ្មីៗនេះ សារព័ត៌មាន The Nation Thailand បានចុះផ្សាយអំពីរបាយការណ៍ Rice Outlook – February 2026 របស់ក្រសួងកសិកម្មអាមេរិក (USDA) ដែលបានបង្ហាញពីការកើនឡើងនៃបរិមាណផលស្រូវរបស់កម្ពុជា ហើយបានសន្និដ្ឋានថា កំណើននេះគឺដោយសារការបង្កើនការប្រើប្រាស់ជីនិងការប្រើប្រាស់ពូជស្រូវ Hybrid។នៅក្នុងការចុះផ្សាយនោះ The Nation Thailand បានបន្ថែមពាក្យ«ជីគីមី» ដែលមានខ្លឹមសារឃ្លាតចាកពីរបាយការណ៍ដើម។ ការចុះផ្សាយបែបនេះ បង្កឱ្យមានការយល់ឃើញជាអវិជ្ជមានមកលើការប្រើប្រាស់ធាតុចូលក្នុងវិស័យកសិកម្ម ព្រមទាំងអាចប៉ះពាល់ដល់ប្រជាកសិករ និងទីផ្សារកសិផលរបស់កម្ពុជា។ ក្រសួងកសិកម្មក៏សូមយកឱកាសនេះបញ្ជាក់បន្ថែមអំពីការកើនឡើងនៃផលិតកម្មស្រូវរបស់កម្ពុជានាពេលថ្មីៗនេះដូចខាងក្រោម៖

  • បារាំងត្រៀមផ្តល់ឯកសារព្រំដែនឲ្យកម្ពុជា ខណៈលោក Emmanuel Macron គ្រោងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅខែវិច្ឆិកា

    បារាំងត្រៀមផ្តល់ឯកសារព្រំដែនឲ្យកម្ពុជា ខណៈលោក Emmanuel Macron គ្រោងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅខែវិច្ឆិកា

    ក្រសួងអឺរ៉ុប និងការបរទេសរបស់ប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៦ កុម្ភៈ បន្ទាប់ពីលោក ហ្សង់ ណូអែល បារ៉ូ រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅទីក្រុងប៉ារីស៍។ ជំនួបនេះធ្វើឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោករដ្ឋមន្ត្រីទាំងពីរកាលពីថ្ងៃទី២៣ធ្នូ កន្លងទៅ។ នៅក្នុងជំនួបថ្មីនេះ លោករដ្ឋមន្ត្រីការបរទេសបារាំងបានបញ្ជាក់ឡើងវិញពីបំណងប្រាថ្នារបស់ប្រទេសបារាំង ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកម្ពុជា ក្នុងទស្សនវិស័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តមប្រធានាធិបតីបារាំង Emmanuel Macron ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំនេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ លោករដ្ឋមន្ត្រីការបរទេសបារាំង និងកម្ពុជា បានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យថាមពល វេជ្ជសាស្ត្រ និងកសិ-ចំណីអាហារ។ ភាពជាដៃគូក្នុងវិស័យបេតិកភណ្ឌ ជាពិសេសជុំវិញរមណីយដ្ឋានអង្គរ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នាផងដែរ។ ជាងនេះទៅទៀត លោក ហ្សង់ ណូអែល បារ៉ូ បានគូសបញ្ជាក់ពីបំណងរួមរបស់ប្រទេសបារាំង និងកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃវិញ លោករដ្ឋមន្ត្រីការបរទេសបារាំងបានរំលឹកសាជាថ្មីពីការប្រកាន់ខ្ជាប់ របស់ប្រទេសបារាំងចំពោះស្ថិរភាពតំបន់ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តពេញលេញដោយប្រទេសទាំងពីរនូវកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី២៧…