Category: ព័ត៌មានជាតិ

  • អាជ្ញាធរមីនកម្ពុជាប្រាប់ឲ្យភាគីថៃប្រយ័ត្នសម្តីជុំវិញការចោទប្រកាន់រឿងដាក់មីន

    អាជ្ញាធរមីនកម្ពុជាប្រាប់ឲ្យភាគីថៃប្រយ័ត្នសម្តីជុំវិញការចោទប្រកាន់រឿងដាក់មីន

    អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានក្រើនរំលឹកប្រាប់ភាគីថៃថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែន ត្រូវធ្វើឡើងដោយការប្រុងប្រយ័ត្ន ភាពច្បាស់លាស់ និងទំនួលខុសត្រូវ។ ការក្រើនរំលឹកនេះធ្វើឡើងបន្ទាប់ពីកងទ័ពជើងទឹកថៃ កាលពីពេលថ្មីៗនេះ បាននាំអ្នកសង្កេតការណ៍អាស៊ានទៅកាន់ព្រំដែនខេត្តត្រាតរបស់ថៃ ដើម្បីពិនិត្យមើលគ្រាប់មីន ដែលថៃអះអាងដោយគ្មានភស្តុតាងថាត្រូវបានដាក់ដោយកងទ័ពកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦កុម្ភៈ អាជ្ញាធរមីនកម្ពុជាបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬអនុសញ្ញាអូតាវ៉ា។ កម្ពុជា មិនបានដាក់មិនថ្មី ហើយជំហររបស់កម្ពុជាមិនមានការផ្លាស់ប្តូរ មានតម្លាភាព និងមានភាពច្បាស់លាស់។ អាជ្ញាធរមីនរំលឹកថា តំបន់ព្រំដែនកម្ពុជា-ថៃ មានការគំរាមកំហែងធ្ងន់ធ្ងរដោយសារមីន ដែលបន្សល់ពីជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍កន្លងមក។ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានរកឃើញជាររឿយៗនៅក្នុងតំបន់នេះ ទាំងភាគីកម្ពុជា និងភាគីថៃ។ ហេតុនេះហើយ វាចាំបាច់បំផុតដែលភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបោសសម្អាតមីន និងសំណល់ជាតិផ្ទុះទាំងនេះ។ ក្នុងន័យនេះ ការរក្សាទុកភស្តុតាង ការស៊ើបអង្កេត ការធ្វើសេចក្តីសន្និដ្ឋានជាឯកតោភាគី និងការបង្ហាញសេចក្តីសន្និដ្ឋានជាសាធារណៈដោយអាជ្ញាធរថៃ គឺជាសកម្មភាពឯកតោភាគីទាំងស្រុង ហើយទង្វើនេះ មិនត្រូវបានចាត់ទុកថាជាការស្វែងរកការពិត ប្រកបដោយភាពស្មោះត្រង់នោះឡើយ។ បញ្ហាមីន គឺជាបញ្ហារសើប និងតម្រូវឱ្យមានការផ្ទៀងផ្ទាត់បច្ចេកទេសរួមគ្នា ដែលត្រូវធ្វើឡើងប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការ។ អាជ្ញាធរមីនបញ្ជាក់ថា ការដោះស្រាយបញ្ហានេះត្រូវធ្វើឡើងតាមយន្តការដែលបានព្រមព្រៀងគ្នា សម្រាប់ការវាយតម្លៃ និងការផ្ទៀងផ្ទាត់បច្ចេកទេស។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសហការប្រកបដោយស្ថាបនា…

  • កម្ពុជា ៖ ប្រាសាទព្រះវិហារពុំដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ

    កម្ពុជា ៖ ប្រាសាទព្រះវិហារពុំដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ

    អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧កុម្ភៈនេះ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដូចដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា។ កម្ពុជាសូមអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាលជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបានរៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ កម្ពុជាតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សាទីតាំង ព្រមទាំង ទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។ វត្តមានរបស់ឆ្នាំសន្តិសុខកម្ពុជាដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំងនេះ មិនអាចបកស្រាយថាជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធាបានឡើយ។ ការគ្រប់គ្រងទីតាំងនេះនៅតែស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិល ដែលមានសមត្ថកិច្ច ហើយការរៀបចំសន្តិសុខណាមួយនៅទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាងតឹងរ៉ឹង ដែលមានលក្ខណៈរក្សាការពារ និងសមាមាត្រទៅនឹងតម្រូវការនៃការអភិរក្សការពារទីតាំងនោះ។ ការប៉ុនប៉ងពិពណ៌នាប្រាសាទព្រះវិហារថាជាទីតាំងយោធា គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែលមាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចតុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ កម្ពុជាតែងប្រកាន់ខ្ជាប់ចំពោះច្បាប់អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូលរួមសហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីថា ប្រាសាទព្រះវិហារគឺជា ហើយនឹងនៅតែជាប្រាសាទសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុង គោលបំណងយោធានោះទេ ហើយការការពារតំបន់បេតិកភណ្ឌពិភពលោកនេះ គឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ៕

  • ជប៉ុនផ្តល់កំព្យុទ័រ៤៦គ្រឿង ដើម្បីគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅថ្នាក់មូលដ្ឋាន

    ជប៉ុនផ្តល់កំព្យុទ័រ៤៦គ្រឿង ដើម្បីគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅថ្នាក់មូលដ្ឋាន

    (ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់កុំព្យូទ័រចំនួន ៤៦គ្រឿង ដល់សាលាបឋមសិក្សាអនុវត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ដើម្បីបង្កើនការចូលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅកម្រិតថ្នាក់មូលដ្ឋាន ។ ការគាំទ្រនេះអាចធ្វើទៅបានតាមរយៈការចូលចំណែកពីមូលនិធិ KINOLD Yasuaki Sugimoto Memorial។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនការចូលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅកម្រិតថ្នាក់មូលដ្ឋាន ដោយធានាថា សិស្សានុសិស្សក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសសិក្សាឌីជីថលផងដែរ។ នេះរួមចំណែកដល់គោលដៅរយៈពេលវែងនៃការលើកកម្ពស់ការអប់រំប្រកបដោយសមធម៌ និងគុណភាពតាមរយៈបច្ចេកវិទ្យា។ JICA សន្យាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រវិស័យអប់រំរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន។ ពិធីប្រគល់-ទទួលបានធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង និងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងមកពីសាលារៀន និងវិទ្យាស្ថានគរុកោសល្យ៕ ដោយ៖ង៉ាន់ ទិត្យ

  • ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ទីក្រុងប៉េកាំងដើម្បីពិនិត្យព្រះរាជសុខភាព

    ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ទីក្រុងប៉េកាំងដើម្បីពិនិត្យព្រះរាជសុខភាព

    កណ្ដាល៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​ព្រះមហាក្សត្រីនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រះអង្គទាំងទ្វេស្តេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមា​និតចិនដើម្បីពិនិត្យ​ព្រះរាជ​សុខភាព ។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមាន សម្ដេចអគ្គ មហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងឯកឧត្តម វ៉ាង វេនពីន ឯកអគ្គរដ្ឋទូតសាធារណ​រដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាផងដែរ។ សូមជម្រាបថា តាមព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរ​គណៈ…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ

    ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្រុង ស្រុកទាំង ១០ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ៤១២រូប នៅសាលប្រជុំសាលាខេត្តតាកែវ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់លើបញ្ហាប្រឈមនានានៅមូលដ្ឋាន និងណែនាំដល់ក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ឱ្យបន្តខិតខំរួមគ្នាដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ជាដើម។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់ក្រុមការងារចុះមូលដ្ឋានត្រូវរៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់ដើម្បីស្ដាប់ពីកង្វល់ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំ…

  • ក្រសួងមហាផ្ទៃព្រមានចាត់វិធានការច្បាប់ ចំពោះម្ចាស់ទីតាំងដែលមិនរាយការណ៍ពីការ ស្នាក់នៅរបស់ជនបរទេស ចាប់ពីខែមីនានេះ

    ក្រសួងមហាផ្ទៃព្រមានចាត់វិធានការច្បាប់ ចំពោះម្ចាស់ទីតាំងដែលមិនរាយការណ៍ពីការ ស្នាក់នៅរបស់ជនបរទេស ចាប់ពីខែមីនានេះ

    ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ចាប់ពីខែ មីនា នេះតទៅ ប្រសិនបើ ម្ចាស់ទីតាំង ផ្ទះសំណាក់ ម្ចាស់បុរី ខុនដូ និងម្ចាស់សណ្ឋាគារណាដែលមិនរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន អំពីការស្នាក់នៅរបស់ជនបរទេសនៅ​ក្នុងទីតាំងរបស់ខ្លួននោះទេ ម្ចាស់ទីតាំងទាំងនោះនឹងទទួលរងការផាកពិន័យទៅតាមច្បាប់ជាធរមាន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសយ៉ាងដូច្នេះក្នុងទិវាអបអរសាទរ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១១ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមអនុក្រឹត្យស្តីពី«ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ចុះនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ មាត្រា២០ បានចែងថា ម្ចាស់ទីតាំងដែលមានចេតនាលាក់បាំង ឬអនុញ្ញាតឱ្យជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់ នឹងត្រូវផាកពិន័យ​ជាប្រាក់ចំនួនបួនលានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានប្រព្រឹត្ដក្នុងច្បាប់​ជាធរមានឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា អាជ្ញាធរនឹងអនុវត្តការផាកពិន័យដោយឈរលើអនុក្រឹត្យខាងលើនេះ។អ្នកដែលបង្កលក្ខណៈឱ្យជនបរទេសស្នាក់នៅដោយមិនប្រាប់ដល់អាជ្ញាធរ ហើយចាប់ពីដើមខែមីនានេះទៅ នឹងអនុវត្តបានពេញលេញ។ បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ការផ្តល់ព័ត៌មានអំពីវត្តមានជនបរទេសស្នាក់នៅក្នុងមូលដ្ឋាន គឺដើម្បីធានាសុវត្ថិភាព និងទទួលបាននូវកិច្ចការពារតាមគោលការណ៍ច្បាប់ដោយឥតរើសអើង។ លើសពីនេះការផ្តល់ដំណឹងដល់អាជ្ញាធរ គឺជាផ្នែកនៃការចូលរួមលុបបំបាត់រាល់ឧក្រិដ្ឋកម្មដែលកើតមាននៅលើទឹកដីកម្ពុជា។ កម្ពុជា បានដាក់ផែនការបោសសម្អាតឧក្រិដ្ឋកម្មការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់នៅកម្ពុជាត្រឹមខែមេសា ឆ្នាំ២០២៦។ក្នុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី«ការប្រឆាំងការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា»នេះ។ក្នុង​យុទ្ធនា​ការ​បង្រ្កាបបទល្មើសឆបោកតាមអ៊ីនធឺណិតកាលពីថ្មីៗនេះ ជនបរទេសជាង ៣ម៉ឺននាក់…

  • ក្រុម AOT ចុះសង្កេតការណ៍ផ្ទាល់ពីការខូចខាតប្រាសាទព្រះវិហារ ក្រោយពីថៃចោទថា កម្ពុជាប្រើប្រាស់ប្រាសាទរបស់ខ្លួនជាមូលដ្ឋានយោធា

    ក្រុម AOT ចុះសង្កេតការណ៍ផ្ទាល់ពីការខូចខាតប្រាសាទព្រះវិហារ ក្រោយពីថៃចោទថា កម្ពុជាប្រើប្រាស់ប្រាសាទរបស់ខ្លួនជាមូលដ្ឋានយោធា

    ភ្នំពេញ៖ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ដោយផ្ទាល់នៅប្រាសាទព្រះវិហារ នៅថ្ងៃព្រហស្បត្តិ៍ ទី ២៦ ខែកុម្ភៈនេះ ក្រោយពីប្រទេសថៃចោទថា កម្ពុជា បានប្រើប្រាស់ប្រាសាទបុរាណ បេតិកភណ្ឌ​ពិភពលោកនេះ ធ្វើជាមូលដ្ឋានកងទ័ព។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជា បន្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់,កិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត ដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ជាមួយគ្នានេះ លោកជំទាវរំពឹងថា ប្រទេសថៃ នឹងគោរពនូវកិច្ចព្រមព្រៀងទាំងអស់ខាងលើដោយ សុឆន្ទៈ និងភាពស្មោះត្រង់។ក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់ លើកទី២ចូលជាធរមានកាលពីចុងខែធ្នូ ឆ្នាំ ២០២៦ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ​បានចុះពិនិត្យតាមតំបន់ព្រំដែនជាបន្តបន្ទាប់ ប៉ុន្តែមិនមានរបាយការណ៍ជាផ្លូវការណាមួយត្រូវបានផ្សព្វផ្សាយជា​សាធារណៈ​នោះឡើយ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលកម្ពុជា ធ្លាប់បានទទូចឲ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ផ្សព្វផ្សាយព័ត៌មានពិត និងឲ្យបានច្បាស់លាស់ពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ខណៈដែលក្រុមនេះស្ថិតនៅស្ងៀមស្ងាត់បើទោះជាក្រុមយោធាថៃ នៅតែបន្តបំពានមកលើដែនអធិបតេយ្យកម្ពុជាក៏ដោយ។ លោក លើកឡើងថា របាយការណ៍ដែលចេញពីក្រុម AOT ពិតជាមានសារសំខាន់ និងមានតម្លៃជាលក្ខណៈអន្តរជាតិ ជុំវិញការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា…

  • កម្ពុជា ប្តេជ្ញាកម្ចាត់ «សេដ្ឋកិច្ចខ្មៅ» ដែលកំពុងបំផ្លាញសេដ្ឋកិច្ចជាតិ

    កម្ពុជា ប្តេជ្ញាកម្ចាត់ «សេដ្ឋកិច្ចខ្មៅ» ដែលកំពុងបំផ្លាញសេដ្ឋកិច្ចជាតិ

    ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាប្តេជ្ញាកម្ចាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញ ដែលសម្តេច បានហៅថាជា «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញកេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ចកម្ពុជា។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ នៅទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ដាញឆបោកទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់កម្ពុជា ជាពិសេសលើវិស័យទេសចរណ៍ និងទំនុកចិត្តពីអ្នកវិនិយោគ។ សម្ដេចបានបញ្ជាក់ថា «បណ្ដាញឆបោកកំពុង​បំផ្លាញសេដ្ឋកិច្ចដ៏បវររបស់កម្ពុជា និងធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អ»។ ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយដែលថា រាជរដ្ឋាភិបាលបានសមគំនិត ឬទទួលផលប្រយោជន៍ពីសកម្មភាពខុសច្បាប់ទាំងនេះ។ ទោះបីជាមជ្ឈមណ្ឌលទាំងនោះអាចបង្កើនសកម្មភាពខ្លះៗក្នុងវិស័យអចលនទ្រព្យ ឬការទិញដូរអគារមួយចំនួន ប៉ុន្តែសម្ដេចបាន​សង្កត់ធ្ងន់ថា ទាំងអស់នេះមិនបានផ្ដល់ផលចំណេញដល់រដ្ឋាភិបាលកម្ពុជាឡើយ។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា សកម្មភាពឆបោក​តាមប្រព័ន្ធអនឡាញ បានធ្លាក់ចុះប្រហែល ៥០ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៦ មក ខណៈដែលរដ្ឋាភិបាលបង្កើន​កិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មដែលកំពុងប្រតិបត្តិការទូទាំងប្រទេស។ បើតាមសារព័ត៌មាន SIGMA មន្រ្តីជាន់ខ្ពស់កម្ពុជាដដែល គូសបញ្ជាក់ថា តួលេខនេះគឺជាការសន្និដ្ឋានបឋម…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញនិវត្តន៍បន្ទាប់ពីបញ្ចប់បេសកកម្មការទូតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញនិវត្តន៍បន្ទាប់ពីបញ្ចប់បេសកកម្មការទូតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ​និវត្តន៍មកដល់កម្ពុជាវិញហើយកាលរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុបអស់រយៈពេលប្រមាណ ១សប្តាហ៍ បន្ទាប់ពីចាកចេញពីកម្ពុជាកាលពីរាត្រីថ្ងៃទី១៥ ខែកុម្ភៈ។ សូមជម្រាបថា កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពបានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋអាមេរិក ដូណាល់ ជេ ត្រាំ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ដូណាល់​ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលជាស្ថាបនិក ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សា ។ ការចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គឺដើម្បីបង្ហាញពី​ឆន្ទៈ​របស់​កម្ពុជា ក្នុងការ​គាំទ្រ និងរួមចំណែកដល់ការលើក​កម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់​ការកសាង និងរក្សាសន្តិភាព​គឺជា​គោលការណ៍​ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀង​រហូត​មក ជាពិសេសតាមរយៈ​ការ​បញ្ជូន​កងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហ​ប្រជា​ជាតិ​​ទៅ​បំពេញ​បេស​ក​កម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះ​ដោយ​សារ​សង្គ្រាម ។ ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់បទសម្ភាសដល់សារព័ត៌មានអន្តរជាតិធំៗ ដូចជា Fox News និង…

  • ប្រទេសចំនួន៨ កំពុងមានតម្រូវការពលករខ្មែរច្រើននាក់ ក្រសួងការងារលើកទឹកចិត្តពលករខ្មែរមកពីថៃ

    ប្រទេសចំនួន៨ កំពុងមានតម្រូវការពលករខ្មែរច្រើននាក់ ក្រសួងការងារលើកទឹកចិត្តពលករខ្មែរមកពីថៃ

    ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មានប្រទេសចំនួន៨ កំពុងមាន​តម្រូវការពលករខ្មែរច្រើននាក់ សម្រាប់វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម។ ថ្លែងប្រាប់បណ្តាញព័ត៌មាន AMS ឯកឧត្តម ស៊ុន មេសា លើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទឹកចិត្តដល់​ពលករខ្មែរមកពីថៃ សម្រាប់ស្វែងរកការងារក្រៅប្រទេសទាំងនេះ។ឯកឧត្តមបញ្ជាក់ថា​«ក្រសួងការងារបានបើកយន្តការហើយ។ ទីផ្សារមានហើយរហូតដល់៨ប្រទេស។ សូមបងប្អូនពលរដ្ឋរបស់យើងមិនថាពលករមកពីថៃ ឬប្រជាពលរដ្ឋឲ្យតែចាប់អារម្មណ៍​អាចដាក់​ពាក្យទៅធ្វើការនៅប្រទេសនោះបាន»។ គិតត្រឹមឆ្នាំ២០២៥ កម្ពុជា មានពលករចំណាកស្រុកជាង ៤៣ម៉ឺននាក់ កំពុងធ្វើការនៅក្រៅប្រទេស ដូចជាប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង អារ៉ាប៊ីសាអូឌីត ជាពិសេសក្នុងវិស័យឧស្សាកម្ម និងកសិកម្ម។ បើតាម ឯឧត្តម ស៊ុន មេសា កម្ពុជា កំពុងធ្វើសហប្រតិបត្តិការជាមួយប្រទេសថ្មីមួយទៀត គឺប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំ២០២៦នេះ។ ក្រោយពីជម្លោះព្រំដែនកម្ពុជា ថៃ កាលពីឆ្នាំ ២០២៥ ពលករខ្មែរជាង ៩៧ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញ។ ក្នុងនោះ មានពលករចំនួន ៦២ម៉ឺននាក់ ទទួលបានការងារធ្វើនៅសហគ្រាស ក្រុមហ៊ុន និងរោងចក្រ…