-
ក្រសួងរៀបចំដែនដីទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា ដើម្បីបង្ហាញអំពីវឌ្ឍនភាពការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងារ របស់ក្រសួងសម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូនប្រតិភូគណៈកម្មាការទី៩នៃព្រឹទ្ធសភា អំពីសមរភូមិការងារទាំង៩ របស់ក្រសួង រួមមាន៖ ១ – ការរៀបចំផ្ទះសំបែងឱ្យរៀបរយ ៖ បន្តនិរន្តភាពការងារ និងដំណើរការស្ថាប័ន រក្សាស្មារតី និងសតិអារម្មណ៍ឱ្យបាននឹងនរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងកសាងបាននូវជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម ។២ – ការបង្កើតនូវបរិយាកាសគ្មានវិវាទ ៖ ការចុះបញ្ជីដីធ្លីបង្ហើយ ការដោះស្រាយវិវាទដីធ្លី សេវាគាប់ចិត្ត ការរក្សាអាយុជីវិតបឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាប-អង្គរ ការដោះស្រាយបញ្ហាចម្រូងចម្រាសតាមបុរី ។៣ – ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន ថវិកា និងហិរញ្ញវត្ថុ ប្រព័ន្ធលើកទឹកចិត្តមន្ត្រី…
-
ក្រុមអ្នជំនាញចុះស្រាវជ្រាវពីសុខភាពត្រីនៅត្រង់ដៃទន្លេអូរតាបូក និងចំណុចប្រសព្វទន្លេសេកុង

ភ្នំពេញ៖ថ្មីៗនេះក្រុមមន្រ្តីជំនាញបានចុះពិនិត្យសុខភាពទន្លេនៅចំណុចមួយចំនួនក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែងជាមួយនឹងការកំណត់អត្តសញ្ញាណត្រីដែលរស់នៅតំបន់ទាំងនេះមានសុខភាពបែបណា? មានទទួលរងផលប៉ះពាល់អ្វីខ្លះ?ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួយអន្តរាគមន៍ ក៏ដូចជាដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងទឹកទន្លេទាំងនេះ។ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong)បានឱ្យដឹងថារយៈពេល៤ថ្ងៃគិត ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញនសវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលរតនគីរី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានចុះសិក្សាស្រាវជ្រាវអំពីសុខភាពទន្លេសេសាន និងដៃទន្លេអូរតាបូក ស្រុកតាវែង ខេត្តរតនគីរី ,ទន្លេសេកុង និងចំណុចប្រសព្វទន្លេសេកុង និងសេសាននៃខេត្តស្ទឹងត្រែង ។ការសិក្សានេះដើម្បីកំណត់អត្តសញ្ញាណប្រភេទត្រី និងចរិតលក្ខណៈស៊ីចំណី និងវិភាគរកប្រភេទលោហៈរឹងក្នុងសាច់ត្រី និងទឹក (ដូចជាអាសេនិក សំណ និងបារ៉ត) របស់ពួកវានៅបណ្ដាទន្លេទាំងនេះ។ ប្រភពដដែលបន្តថា ក្រុមការងារជំនាញបានបែងចែកជា២ក្រុម ដើម្បីចុះប្រមូលសំណាកទឹក សំណាកសត្វល្អិតឥតឆ្អឹងកង និងសំណាកត្រីតាមដៃទន្លេ និងទន្លេទាំងពីរ។ចំនួនត្រីដែលទទួលបានអំឡុងពេលចុះប្រមូលទិន្នន័យមានចំនួន៣៤ប្រភេទដែលបែងចែកជាប្រភេទត្រីស៊ីសាច់ស៊ីនៅស្រទាប់កណ្តាល និងស្រទាប់បាត ដូចជាត្រីផ្ទក់ ត្រីតានេល ។ល។, ប្រភេទត្រីស៊ីស្លែ និងរុក្ខជាតិទឹក ដូចជា ត្រីក្រុស ។ល។,ប្រភេទត្រីស៊ីចំណីចម្រុះ ដូចជាសត្វល្អិតឥតឆ្អឹងកង រុក្ខជាតិទឹក ស៊ីនៅស្រទាប់លើ និងស្រទាប់កណ្តាល ដូចជាត្រីកាហែលឿង ត្រីឆ្ពិនមូល ត្រីកំពូលបាយ ។ល។…
-
កម្ពុជាជំរុញជាថ្មីឲ្យថៃចូលរួមបន្តអនុវត្តការងារបោះបង្គោលព្រំដែន

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានប្រកាសនៅថ្ងៃនេះថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីកម្ពុជាបានបញ្ជូនកំណត់ទូតជាថ្មីទៅ JBC ភាគីថៃ ដោយស្នើចំនួន៤ចំណុចដូចតទៅ ៖ ១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។ ២- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែង និងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។…
-
កម្ពុជា-ចិន អបអរខួប១០ឆ្នាំនៃដំណើរភាពយន្តចល័តកម្ពុជា-ចិន” និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន

ភ្នំពេញ៖មជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញបានប្រារព្ធ ព្រឹត្តិការណ៍ បុណ្យចូលឆ្នាំប្រពៃណីចិន អបអរ ខួប១០ឆ្នាំ នៃដំណើរភាពយន្ត ចល័ត កម្ពុជា-ចិន” និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិននៅ តាមផ្លូវថ្មើរជើងបណ្តោយ មាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ឯកឧត្តម ហាប់ ទូចរដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ កាលពីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញ ជាអធិបតី ក្នុងពិធីអបអរខួប១០ ឆ្នាំនៃដំណើរ ភាពយន្តចល័តកម្ពុជា-ចិន” និងអបអរសាទរ ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ។ព្រឹត្តិការណ៍នេះរៀបចំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២១ និង២២ ខែកុម្ភៈ។ តាមរយៈវីដេអូពីចម្ងាយ លោក អាន ស៊ាវយូ ប្រធានមជ្ឈមណ្ឌល កម្មវិធី…
-
ជប៉ុន កោតសរសើរទំនាក់ទំនងជាមួយកម្ពុជា ចំថ្ងៃចម្រើនព្រះជន្មព្រះចៅអធិរាជ

ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi បាន កោតសរសើរ ការរីកចម្រើន ទំនាក់ទំនងទ្វេភាគី កម្ពុជា ជប៉ុន រយៈ ពេល ពីរឆ្នាំចុងក្រោយ នេះ។នៅ ក្នុងសារឧទ្ទិស ដល់ ពិធីចម្រើន ព្រះជន្ម ព្រះចៅអធិរាជជប៉ុន នៅថ្ងៃចន្ទ ទី ២៣ ខែកុម្ភៈ នេះ លោកឯកអគ្គ រាជទូត លើកឡើងថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវត្តវិជ្ជមានជាច្រើនបានកើតឡើង រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកយ៉ាងច្រើនកុះករ។ការផ្លាស់ប្តូរទស្សនកិច្ច ដែល មន្ត្រីការទូតជាន់ខ្ពស់ រូបនេះ សំដៅដល់ ដំណើរទស្សនកិច្ច របស់ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក លោក KATO Katsunobu មកកម្ពុជា កាលពីខែមករា។ មួយខែក្រោយមាន ដំណើរទស្សនកិច្ច របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ មុននឹង ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន របស់សម្តេចមហាបវរធិបតី…
-
សមាជិក ប.ស.ស បានកើនដល់ជាង ៣,៥លាននាក់

ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)” នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា ប្រព័ន្ធ ប.ស.ស. បាននិងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង៥០ម៉ឺននាក់ រហូតដល់សមាជិកសរុបជាង ៣,៥លាននាក់ (ស្រី ជិត ២លាននាក់) គិតត្រឹមឆ្នាំ២០២៥។ ប.ស.ស. មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត ៣ម៉ឺនបានចុះបញ្ជី ហើយសមាជិក ប.ស.ស បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សរុបជាង ៨លានដង។ ឯកឧត្ដមក៏បានគូសបញ្ជាក់ថា ប.ស.ស. បានក្លាយជាក្តីសង្ឃឹមរបស់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវការពិនិត្យសុខភាពច្រើនជាងមុន ដែលធ្វើឱ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ ហើយរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្ស ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសគោលដៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។ ជាក់ស្ដែង សេវា…
-
កម្ពុជាតវ៉ាចំពោះវត្តមានខុសច្បាប់របស់នាវាកងទ័ពជើងទឹកថៃក្នុងដែនសមុទ្រកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា ។ សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំង ការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុង នៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាបានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ ហើយត្រូវបញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់ថៃនៅក្នុងដែនសមុទ្រកម្ពុជា។ កម្ពុជាទាមទារឲ្យថៃចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតឡើងជាថ្មីនាពេលអនាគត៕
-
សារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបលេីកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដេីម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»

-
រយៈពេល៣៣ឆ្នាំ កម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីទំហំជាង ៣ ៥០០ គ.ម២

ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិតអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះថ្នាក់ដែលបង្កឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា សង្គ្រាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមនយោបាយ ឈ្នះ-ឈ្នះ» នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានលើគ្រប់វិស័យ។ រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីទំហំជាង ៣ ៥០០គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៧៨% ហេដ្ឋារចនាសម្ព័ន្ធមាន៥% និងផ្សេងៗទៀតមាន ១៧% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម។ មីនប្រឆាំងមនុស្សចំនួនជាង ១លាន ២សែនគ្រាប់…
-
សហភាពសហព័ន្ធយុវជនកម្ពុជាប្រកាសដាក់ឲ្យអនុវត្តផែនទីបង្ហាញផ្លូវ ២.០

«ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការកំណត់ទិសដៅរួមសម្រាប់ការពង្រឹងស.ស.យ.ក. ឱ្យកាន់តែមានភាពរឹងមាំ ធន់ និងធានាបាននូវនិរន្តរភាព ឆ្លើយតបទៅនឹងបរិការណ៍ពិភពលោក ដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស»។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ នឹងបន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវក៏ជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែល ដែលបន្សល់ទុកពីអតីតយុវជន ជំនាន់២ធ្នូ និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ឈរលើគោលការណ៍ “ពីកេរ្តិ៍ដំណែល ទៅសមិទ្ធផលថ្មី”។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក៏បានផ្ដល់អនុសាសន៍ និងណែនាំជូនគ្រប់រចនាសម្ព័ននៅក្នុងអង្គពិធី រួមមាន៖១. សូមសមាជិក សមាជិកា បន្ដពង្រឹងនិងពង្រីករចនាសម្ព័ន្ធ២. សូមសមាជិកសមាជិកា ប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក.២.០ ជាមូលដ្ឋាន ក្នុងការរៀបចំ និងអនុវត្តសកម្មភាព ដើម្បីលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយអត្តសញ្ញាណ និងគុណតម្លៃ ស.ស.យ.ក…