-
កម្មវិធីទ្រនាប់ពណ៌បើកទូលាយឱ្យមហាជនចូលរួម ដើម្បីបង្ហាញពីកម្ពុជា ចង់បានសន្តិភាព ទៅកាន់ពិភពលោក

ភ្នំពេញ៖កម្មវិធីទ្រនាប់ពណ៌ប្រកាសបើកទូលាយឱ្យមហាជនចូលរួម តាមរយៈការចូលរួមលាបថ្នាំទ្រនាប់ពណ៌២ថ្ងៃដំបូង ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចូលរួមបង្ហាញមតិ និងការគាំទ្រតាមរយៈសិល្បៈ ដែលបង្ហាញពីកម្ពុជា គឺចង់បានសន្តិភាព ទៅកាន់ពិភពលោក ។ កម្មវិធីទ្រនាប់ពណ៌ក្រោមប្រធានបទ «រូបគំនូរសិល្បៈដើម្បីសន្តិភាព» បានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់លោក តាន់ គឹមសួរ និងអ្នកនាង មាស ច័ន្ទដាលីន អគ្គនាយិកាក្រុមហ៊ុនឡាកាម៉ូ ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវកម្ពុជា(ស.យ.យ.ក.)និងសាលារាជធានីភ្នំពេញ ។ព្រឹត្តិការណ៍នេះបានប្រារព្ធពិធីក្រុងពាលីបើកកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្រ្ដៃយ៍គណៈកម្មធិការកណ្ដាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។គោលបំណងសំខាន់នៃការរៀបចំពិធីនេះ គឺដើម្បីបង្ហាញអំពីរូបគំនូរសិល្បៈ ដែលបង្ហាញនូវស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក ជាពិសេសក្នុងបរិបទជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាង ។ ជាមួយគ្នានេះ តាមរយៈផ្ទាំងគំនូរសិល្បៈដែលត្រូវបានគូរដោយវិចិត្រករខ្មែរ ក៏ជាការបង្ហាញថា ប្រជាជនកម្ពុជា យល់ច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព ហើយកម្ពុជា គាំទ្រការដោះស្រាយដោយសន្តិវិធី និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។ លោក តាំង គីមសួរ បានបង្ហាញការជឿជាក់ថា ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព នៅរាជធានីភ្នំពេញ នឹងជួយផ្សព្វផ្សាយអ្វីដែលកម្ពុជាចង់បង្ហាញឱ្យកាន់តែលឺ កាន់តែឆ្ងាយទៅកាន់ពិភពលោក៊…
-
មកដឹងពីការរស់នៅរបស់សត្វពង្រូលនិងសារៈប្រយោជន៍របស់វា

ភ្នំពេញ៖ជាសត្វធម្មជាតិ មានមនុស្សមិនច្រើនទេដែលដឹងពីលក្ខណៈសម្បត្តិ ការរស់នៅ និងសារៈប្រយោជន៍របស់សត្វពង្រូល។បណ្ដាញព័ត៌មានAMS សូមនាំអារម្មណ៍ប្រិយមិត្តទៅស្វែងយល់អំពីថនិកសត្វកម្រមួយនេះ។ សត្វពង្រូល ជាថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ។វាមានស្រការពណ៌ស្រអាប់គ្របដណ្តប់ដងខ្លួនទាំងមូល លើកលែងតែពោះ និងផ្នែកក្រោមក្បាល។ ដោយ៖ម៉ាដេប៉ូ
-
លោក ត្រាំ ថា អាចវាយប្រហារអ៊ីរ៉ង់ ត្រឹមកម្រិតល្មម

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាង កាលពីថ្ងៃសុក្រថា លោក ពិចារណា វាយប្រហារយោធា ទៅលើប្រទេសអ៊ីរ៉ង់ ត្រឹមកម្រិតល្មម។ នៅពេលដែលត្រូវបានសួរ ដោយអ្នកសារព័ត៌មានថា តើលោកកំពុង ពិចារណា លើការវាយប្រហារយោធា ដែលមានកម្រិតណាមួយទេ ប្រសិនបើ អ៊ីរ៉ង់ មិនធ្វើកិច្ចព្រមព្រៀងទេនោះ? លោក Trump បានឆ្លើយតបវិញថា «ខ្ញុំកំពុងពិចារណា ធ្វើរឿងនេះ»។ បើតាម Wall Street Journal, លោក ត្រាំ កំពុងពិចារណា លើការវាយប្រហារយោធាដំបូង ដែលមានកម្រិត លើទីតាំងយោធា ឬ រដ្ឋាភិបាល។ ប៉ុន្តែ ប្រសិនបើ អ៊ីរ៉ង់ នៅតែមិនយល់ព្រមតាមការទាមទារ របស់សហរដ្ឋអាមេរិកទេនោះ លោកប្រធានាធិបតីអាចបញ្ជាឱ្យមានយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងរបបសាធារណរដ្ឋឥស្លាម មួយនេះ។ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា លោកទុកពេល ១០ ទៅ ១៥…
-
អាមេរិកកំពុងស្វែងរកកាលានុវត្តភាព ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦( ម៉ោងនៅកម្ពុជា) នៅរដ្ឋធានីវ៉ាស៊ីនតោន ឯកឧត្តម គ្រីស្តូហ្វឺ ឡានដាវ (Christopher Landau) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងអំណរគុណកម្ពុជា ចំពោះការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និង បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្ដេចធិបតី នៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចធិបតី ថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) មានមោទនភាពចំពោះការរួមចំណែកក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានបន្តថា សហរដ្ឋអាមេរិកយល់ច្បាស់អំពីតម្លៃនៃសន្តិភាពសម្រាប់ប្រទេសកម្ពុជា ហើយសហរដ្ឋអាមេរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគី, ឯកឧត្តមអនុរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្តចំពោះការវិវត្តវិជ្ជមានជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កាន់តែរឹងមាំ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមនេះ, ឯកឧត្តមបានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737…
-
ទស្សនៈ៖ សម្តីរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបញ្ជាក់ថា ថៃមានគំរោងជាមុនក្នុងការវ៉ៃដណ្តើមទឹកដីពីកម្ពុជា

ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលផ្សាយតាមគេហទំព័រផ្លូវការរបស់កងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានឆ្លើយតបទៅនឹងកិច្ចសម្ភាសន៍របស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ដែលមានប្រសាសន៍ថា «កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា និងដំឡើងទូរកុងតឺន័រ និងដាក់បន្លាលួស រារាំងជនភៀសសឹកប្រមាណ ៨០,០០០ នាក់ មិនឲ្យត្រឡប់ទៅផ្ទះវិញ»។ លោក ឧត្តមសេនីយ៍ទោ Winthai Suvaree បានឆ្លើយតបថា «កម្ពុជាដឹងច្បាស់ថាតំបន់ដែលកំពុងមានជម្លោះជាដីរបស់ថៃ។ កាលពីអតីតកាល ថៃបានផ្តល់ជម្រកដល់ប្រជាជនកម្ពុជាដែលរត់គេចពីសង្គ្រាម។ ប៉ុន្តែ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ប្រជាជននិងទាហានកម្ពុជាជាច្រើនមិនបានត្រឡប់ទៅប្រទេសខ្លួនវិញទេ ប៉ុន្តែ បែរជាបានពង្រីកការរស់នៅលើដែនអធិបតេយ្យរបស់ថៃ។ ថៃបានដាក់ការតវ៉ាជាច្រើនតាមយន្តការផ្លូវការ ប៉ុន្តែ កម្ពុជាមិនបានឆ្លើយតប និងមិនបានដោះស្រាយបញ្ហាដោយបញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅដីកម្ពុជា»។ លោកបន្តទៀតថា «ដូច្នេះ ប្រជាជនទាំងនេះមិនអាចចាត់ទុកថាជាជនភៀសសឹក ដូចដែលនាយករដ្ឋមន្ត្រីកម្ពុជាអះអាងនោះទេ ប៉ុន្តែ ជាក្រុមដែលបានប្រព្រឹត្តអំពើខុសច្បាប់ និងបំពានលើអធិបតេយ្យភាពថៃជាបន្តបន្ទាប់ ដែលធ្វើឲ្យពលរដ្ឋថៃបាត់បង់សិទ្ធិចូលប្រើប្រាស់ដីធ្លីតាមសិទ្ធិរបស់ខ្លួន»។ តាមរយៈពាក្យសម្តីបែបនេះ សាធារណជនទូទៅអាចយល់បានថា ការផ្ទុះសង្គ្រាមពីរលើកកន្លងទៅពោលគឺ លើកទី១ នៅថ្ងៃទី ២៤ ដល់…
-
ជនបរទេស ២១ម៉ឺននាក់ ចាកចេញពីកម្ពុជាដោយស្ម័គ្រចិត្ត ក្រោយយុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញ

ភ្នំពេញ៖យ៉ាងហោចមានជនបរទេសជាង ២១ម៉ឺននាក់ បានចាកចេញពីប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ចាប់តាំងពី ខែមិថុនា ឆ្នាំកន្លងទៅរហូតដល់ពេលនេះ។នេះបើតាមតួលេខផ្លូវការរបស់ក្រសួងមហាផ្ទៃ។ នៅក្នុងពិធីបើកយុទ្ធនាការ «ទិវាអ៊ីនធឺណិតសុវត្ថិភាព» កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឯកឧត្តមសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា កម្ពុជាបាននិរទេសជនបរទេសជាង ៤៨.០០០នាក់ ក្នុងប្រតិ បត្តិការឆបោកតាមប្រព័ន្ធអនឡាញ។ ដោយឡែកជនបរទេសជាង ២១ម៉ឺននាក់បានចាកចេញពីប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។ កាលពីម្សិលមិញប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានសាទរ និងកោតសរសើរចំពោះសមិទ្ធផលនៃកិច្ចសហការរវាងក្រុមសមត្ថកិច្ចកូរ៉េ ជាមួយសមត្ថកិច្ចកម្ពុជាក្នុងការបង្ក្រាប និងទប់ស្កាត់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online scam។ ទេសរដ្ឋមន្រ្តីឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃពុធទី១៨ ខែកុម្ភៈ បានបញ្ជាក់នៅចំពោះមុខបណ្តាអង្គទូតបរទេសចំនួន ២៦ប្រទេសថា រយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានផ្តន្ទាទោសមេខ្លោង និងបក្ខពួកក្នុងសំណុំរឿងឆបោកអនឡាញចំនួនជាង ៥០០នាក់ផងដែរ។ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿងលោក ចេន ហ្ស៊ី អតីតឧកញ៉ា…
-
កម្ពុជា-អាមេរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់លើបណ្ដាញសង្គមនារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កម្ពុជា និងសហរដ្ឋអាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ នាឱកាសសម្ដេចធិបតីដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ជាក់ស្ដែង ពាណិជ្ជកម្មទ្វេភាគី អាម៉េរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត ២៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងទំហំពាណិជ្ជទ្វេភាគីក្នុងឆ្នាំ២០២៤ ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏កើនឡើងគួរឱ្យកត់សម្គាល់។ នេះគឺជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកក្នុងការចរចា និងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់ ១៩% លើការនាំចូលទំនិញរបស់កម្ពុជាចូលសហរដ្ឋអាម៉េរិក។ ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ឯកឧត្តមប្រធានាធីបតី Donald…
-
រដ្ឋាភិបាលរៀបចំបង្កើតគម្រោងឧទ្យានថាមពលព្រះអាទិត្យខ្នាតយក្សនៅកំពង់ឆ្នាំង

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតឧទ្យានថាមពលព្រះអាទិត្យ កម្លាំង ១០០ មេហ្គាវ៉ាត់មួយក្នុងខេត្តកំពង់ឆ្នាំង ដែលជាគម្រោងប្រើប្រាស់ថាមពលស្អាតដ៏ធំក្នុងប្រទេស ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពង្រីកលទ្ធភាពប្រើប្រាស់អគ្គិសនីក្នុងតម្លៃសមរម្យ។ ក្នុងពេលនេះអគ្គិសនីកម្ពុជា(EDC) បានប្រកាសឱ្យមានការដេញថ្លៃជាអន្តរជាតិសម្រាប់អនុវត្តគម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ ដែលជាផ្នែកមួយនៃគម្រោងយក្សនេះ។ យោងតាមសារព័ត៌មានបរទេស SolarQuarter ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ ក៏នឹងទទួលបានកិច្ចព្រមព្រៀងទិញលក់ថាមពលរយៈពេលវែងជាមួយ EDC។ គំនិតផ្តួចផ្តើមនេះបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់កម្ពុជា លើការអភិវឌ្ឍន៍ថាមពលស្អាត។ នេះបើយោងតាម Solar Quarter។ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា វៀតណាម ថៃ និងម៉ាឡេស៊ី ក៏កំពុងពន្លឿនការដាក់ពង្រាយថាមពលកកើតឡើងវិញផងដែរ។ ដោយឡែក សម្រាប់កម្ពុជា គម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងសន្តិសុខថាមពល កាត់បន្ថយការពឹងផ្អែកលើប្រភពធម្មតា និងឆ្លើយតបនឹងការកើនឡើងនៃតម្រូវការអគ្គិសនីក្នុងស្រុក។ យោងតាមក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចូលថាមពលអគ្គិសនីក្នុងបរិមាណ ១.៧៦៥លានគីឡូវ៉ាត់ម៉ោង ពីប្រទេសជិតខាង រួមមាន ប្រទេសថៃ វៀតណាម និងឡាវ។ ប៉ុន្តែ នៅពាក់កណ្ដាលឆ្នាំ២០២៥ កម្ពុជាបានកាត់ផ្ដាច់ទាំងស្រុងនូវការនាំចូលថាមពលអគ្គិសនីពីប្រទេសថៃ ដោយសារជម្លោះព្រំដែន៕ដោយ៖ខន ណារី
-
ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវប្តូរទីតាំងពីសៀមរាបមកភ្នំពេញ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកន្លងមក គ្រោងនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ត្រូវបានផ្លាស់ប្តូរមករៀបចំនៅរាជធានីភ្នំពេញវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៨កុម្ភៈ ក្រសួងបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងនេះ គឺដើម្បីធានាបាននូវលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់ការរៀបចំ និងការចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អមនានា។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និងតំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។ កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមានរដ្ឋ និងរដ្ឋាភិបាលចំនួន៩០ជាសមាជិក ក្នុងនោះ ៥៣ជាសមាជិកពេញសិទ្ធិ ៥ជាសមាជិកមិនពេញសិទ្ធិ និង៣២ជាសមាជិកសង្កេតការណ៍។ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គឺជាព្រះបិតាស្ថាបនិកមួយអង្គរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងចំណោមស្ថាបនិក៣នាក់ទៀត ដែលជាឥស្សរជនមកពីប្រទេសសេណេហ្កាល ទុយនីស៊ី និងនីហ្សេ។ អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយដំបូងឡើយមានឈ្មោះថា ទីភ្នាក់ងារសហប្រតិបត្តិការ វប្បធម៌ និងបច្ចេកទេស ក្រោយមក នៅឆ្នាំ១៩៩៨ ប្តូរទៅជាទីភ្នាក់ងារអន្តររដ្ឋាភិបាលហ្វ្រង់កូហ្វូនី មុននឹងក្លាយទៅជាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅឆ្នាំ២០០៥៕
-
ការរៀបចំកែលម្អសោភ័នភាពតំបន់ជុំវិញផ្សារដើមគរគ្រោងបញ្ចប់ឆាប់ៗ

រដ្ឋបាលរាជធានីភ្នំពេញកំពុងដំណើរការកែលម្អសោភ័នភាព និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជុំវិញផ្សារដើមគរ បន្ទាប់ពីបានរៀបចំឱ្យអាជីវករ ដែលធ្លាប់លក់ដូរលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ផ្លាស់ប្តូរទីតាំងទៅលក់នៅផ្សារដើមគរថ្មី និងផ្សារតាម៉ាប់ព្រែកជ្រៃ តាមគោលការណ៍ឈ្នះ-ឈ្នះ។ យោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ គម្រោងកែលម្អនេះត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី១៨ ខែមករាមក ដោយផ្ដោតលើផ្លូវសំខាន់ចំនួន៣ខ្សែ រួមមានមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០។ លោកស្រីបានឱ្យដឹងថា ការរៀបចំការ៉ូឡាជុំវិញផ្សារដើមគរជិតបញ្ចប់រួចរាល់ហើយ ហើយបន្ទាប់មក នឹងបន្តអនុវត្តលើចំហៀងផ្លូវម្ខាងទៀតក្នុងពេលឆាប់ៗនេះ។ ចំពោះមហាវិថីព្រះមុនីរ៉េត ការរៀបការ៉ូឡាត្រូវអនុវត្តទាំងសងខាងផ្លូវ ពោលគឺទាំងក្នុងខណ្ឌទួលគោក និងក្នុងខណ្ឌបឹងកេងកង។ សម្រាប់មហាវិថីម៉ៅសេទុង និងផ្លូវ២៣០ ការងារក៏ត្រូវអនុវត្តដូចគ្នាផងដែរ។ ការងារផ្សេងៗទៀត ដូចជាការដាក់ប្រព័ន្ធលូ និងការជួសជុលអណ្ដូងលូ ក៏កំពុងដំណើរការព្រមៗគ្នា។ ជំហានបន្ទាប់ អាជ្ញាធរនឹងគិតគូររៀបចំការអ៊ុតកៅស៊ូ និងអ៊ុតគូសគំនូសចរាចរណ៍នៅលើកំណាត់ផ្លូវទាំងនេះ។ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា គម្រោងទាំងមូលអាចនឹងបញ្ចប់ទាំងស្រុងក្នុងចន្លោះពី១ខែទៅ២ខែខាងមុខ ប្រសិនបើការអនុវត្តប្រព្រឹត្តទៅតាមផែនការ។ គួររំលឹកថា ការរៀបចំតំបន់ផ្សារដើមគរនេះធ្វើឡើងបន្ទាប់ពីមានការដឹកនាំដោះស្រាយពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការគាំទ្រ និងសហការពីអាជីវករ ដែលបានសម្រេចផ្លាស់ប្តូរទីតាំងលក់ដូរ ទៅផ្សារដើមគរថ្មី នៅខណ្ឌព្រែកព្នៅ និងផ្សារតាម៉ាប់ព្រែកជ្រៃ នៅសង្កាត់ព្រែកកំពឹស…