-
លោក ឆាំង យុ ស្នើឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានផ្សព្វផ្សាយព័ត៌មានពិតពីជម្លោះព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖អ្នកជំនាញច្បាប់មកពីសហរដ្ឋអាម៉េរិក បានជំរុញឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ផ្សព្វផ្សាយព័ត៌មានពិត និងឱ្យបានច្បាស់លាស់ពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ខណៈដែលក្រុមនេះស្ថិតនៅស្ងៀមស្ងាត់បើទោះជាក្រុមយោធាថៃ នៅតែបន្តបំពានមកលើដែនអធិបតេយ្យកម្ពុជាក៏ដោយ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លើកឡើងថា របាយការណ៍ដែលចេញពីក្រុម អេ អូ ធី ពិតជាមានសារសំខាន់ និងមានតម្លៃជាលក្ខណៈអន្តរជាតិ ជុំវិញការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ដោយហេតុថា ការរំលោភបំពានទាំងនេះ មិនត្រឹមតែជាការរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការមិនគោរព និងរំលោភបំពានទៅលើបទឈប់បាញ់ដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក និងអាស៊ាន។ ដោយទាមទារឱ្យ AOT បង្ហាញជំហរអព្យាក្រឹត្យរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា អ្នកជំនាញច្បាប់ដដែលនេះ បានលើកឧទាហរណ៍ ដ៏គួរឱ្យសោកស្តាយនៃហេតុការណ៍ថ្មីៗនេះ ដែលយោធាថៃជីកប្រឡាយនៅភូមិជោគជ័យ ក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែព័ត៌មាននេះមិនបានផ្សព្វផ្សាយទៅដល់ប្រទេសណាមួយក្នុងតំបន់ ឬក្នុងពិភពលោកនោះទេ ហើយប្រសិនបើ អេ អូ ធី ចុះពិនិត្យទៅលើការជីកប្រឡាយនៅភូមិជោគជ័យ និងបានផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោកគឺពិតជាមានឥទ្ធិពលក្នុងការបន្ទុចបង្អាក់ ឬក៏រារាំងប្រទេសថៃកុំឱ្យបន្តធ្វើការឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា រហូតដល់មានការប្រជុំសាជាថ្មីឡើងវិញ អំពីការបោះបង្គោលដែនសីមា។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៥ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងផ្ទៀងផ្ទាត់ស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ក្រុមការងារនេះត្រូវបានបែងចែកជាពីរផ្នែក គឺក្រុម…
-
ថៃ កំពុងរៀបចំដាក់សំណើរសុំឯកសារប្រវត្តិសាស្ត្រព្រំដែនថៃ-កម្ពុជា ពីប្រទេសបារាំង

ភ្នំពេញ៖ពីរសប្តាហ៍ក្រោយពីប្រទេសកម្ពុជា បានប្រកាសថា ខ្លួនបានដាក់សំណើរជាផ្លូវការដើម្បីស្នើសុំឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនអន្តរជាតិ កម្ពុជា-ថៃ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ និយាយថា ប្រទេសថៃ ក៏ត្រៀមស្នើសុំឯកសារចាំបាច់ពីប្រទេសបារាំងផងដែរ។ លោក ស៊ីហាសាក់ ភួងកេតកែវ ត្រូវស្រង់សម្តីនៅថ្ងៃអង្គារ៍នេះ ដោយកាសែត ឌឹ ណេសិន(The Nation) ថា ក្រសួងការបរទេសថៃ ក៏កំពុងពិនិត្យសំណើទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង សម្រាប់ឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនផងដែរ។ លោកបន្តថា ក្រសួងការបរទេសថៃបានសាកសួរជាមួយប្រទេសបារាំងទាក់ទងនឹងឯកសារទាំងនេះរួចហើយ។ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលបានដាក់សំណើរជាផ្លូវការសុំឯកសារពាក់ព័ន្ធនឹងផែនទីអន្តរជាតិ កម្ពុជា-ថៃ ទៅកាន់ប្រទេសបារាំង ព្រមទាំងស្នើសុំប្រទេសបារាំងពិចារណា ផ្តល់ការគាំទ្រផ្នែកបច្ចេក ទេស ជំនាញ និងការប្រឹក្សារយោបល់ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធី។ គម្រោងការស្នើសុំឯកសារព្រំដែនរបស់ប្រទេសថៃ ពីលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ធ្វើឡើងស្រប…
-
កម្ពុជាបោះជំហានថ្មីមួយទៀតក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល

នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ) ដើម្បីពិនិត្យវឌ្ឍនភាព និងពន្លឿនការងារបរិវត្តកម្មឌីជីថល ក្នុងវិស័យសុខាភិបាល។ លទ្ធផលនៃកិច្ចប្រជុំបានពិភាក្សា និងឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១. ប្រព័ន្ធបញ្ជីចាក់វ៉ាក់សាំង (EIR)៖ ប្រព័ន្ធនេះបានត្រៀមខ្លួនរួចរាល់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី១ ឆ្នាំ២០២៦។ បច្ចុប្បន្នប្រព័ន្ធមានទិន្នន័យកំណត់ត្រាវ៉ាក់សាំងជាង ១ លាននាក់ ដែលនឹងជួយសម្រួលដល់ការតាមដានប្រវត្តិវ៉ាក់សាំងរបស់ប្រជាពលរដ្ឋ ២. ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន (HFMS)៖ បានបញ្ចប់ដំណាក់កាលទី១ ដោយជោគជ័យ ដោយអាចបង្ហាញទីតាំង និងទិន្នន័យមន្ទីរសម្រាកព្យាបាល មន្ទីរពហុព្យាបាល និងមន្ទីរពេទ្យឯកជន នៅលើ Dashboard។ ក្រុមការងារកំពុងបន្តដំណាក់កាលទី២ លើការចុះបញ្ជីមូលដ្ឋានសុខាភិបាល និងលើកកម្ពស់ស្តង់ដាសុវត្ថិភាព ៣. ប្រព័ន្ធពិគ្រោះជំងឺពីចម្ងាយ (Telemedicine)៖ ជាបច្ចេកវិទ្យាពិគ្រោះព្យាបាលថ្មី ដែលគ្រោងនឹងដាក់ដំណើរការសាកល្បងនៅ មន្ទីរពេទ្យគោលដៅចំនួន ២ ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបង្កើនប្រសិទ្ធភាពសេវាពិគ្រោះ…
-
ក្រុមអភិរក្សព្រួយបារម្ភបន្ទាប់ពីប្រទះឃើញសត្វទាកាបព្រៃ ២ក្បាល ងាប់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅដោយការបំពុល

ភ្នំពេញ៖ សត្វទាកាបព្រៃដែលជាសត្វដ៏កម្របំផុតមួយនាពេលបច្ចុប្បន្នចំនួន២ក្បាលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ បានស្លាប់ដោយការបំពុល ។ជាមួយនឹងវត្តមានការបំពុលលើសត្វកម្រនេះ ក្រុមអភិរក្សបង្ហាញនូវការព្រួយបារម្ភចំពោះគ្រោះថ្នាក់ដល់សត្វកម្រនៅតំបន់នេះបើការបំពុលនៅតែបន្តកើតមាន។ អាន៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថាក្រុមអភិរក្សបានប្រទះឃើញករណីបំពុលសត្វស្លាប ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ក្នុងនេះគេបាន ប្រទះសាកសពសត្វទាកាបព្រៃចំនួន២ក្បាល អណ្តែតទឹកក្នុងអាងគ្រប់គ្រងទឹកនៃតំបន់ការពារ រួមជាមួយកួរស្រូវដែលមានជាប់ថ្នាំពុលដាក់ពង្រាយក្នុងផ្ទៃអាងគ្រប់គ្រងទឹក។ ប្រភពដដែលបន្តថា ក្រោយការពិនិត្យនិងប្រមូលភស្តុតាង ដោយ ក្រុមការងារបានធ្វើសំណាកតាមបច្ចេកទេសការអង្កេតតាមដានសុខភាពសត្វព្រៃរួចរាល់ដើម្បីបញ្ជូនទៅក្រុមការងារបច្ចេកទេសសុខភាពសត្វព្រៃអង្គការ WCS ខណៈសាកសពសត្វទាកាបព្រៃទាំង ២ក្បាលត្រូវបានដុតបំផ្លាញចោល។ រីឯជនសង្ស័យកម្លាំងឧទ្យានុរក្សបាននិងកំពុងស៊ើបអង្គេតនិងកំណត់អត្តសញ្ញាណ។ សូមជម្រាបថា ទាកាបព្រៃទាំង២ក្បាលនេះ ត្រូវបានគេប្រទះឃើញបំពុលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ អង្គការដដែលបានហៅការបំពុលមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ វាអាចសម្លាប់សត្វក្នុងចំនួនយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី រួមទាំងសត្វកម្រនិងជិតផុតពូជដូចជាសត្វក្រៀលជាដើម។ បើតាមការសង្កេតនៃការបំពុលនេះ ជនល្មើសមានបំណងចាប់សត្វយកទៅបរិភោគឬយកទៅលក់នៅលើទីផ្សារ បើសិនមនុស្សបរិភោគសាច់សត្វដែលត្រូវបានបំពុលនេះនឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា និង ឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅមានការព្រួយបារម្ភពីសកម្មភាពបំពុលនេះជាខ្លាំង និងបានអំពាវនាវដល់អជ្ញាធរមូលដ្ឋានក្នុងស្រុកបុរីជលសារនិងស្រុកកោះអណ្តែតនៃខេត្តតាកែវ មេត្តាជួយគាំទ្រក្នុងស៊ើបអង្កេតតាមដានរកជនល្មើស និងទប់ស្កាត់សកម្មភាពខុសច្បាប់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ គប្បីជម្រាបជូនថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅគឺជាតំបន់ដ៏ពិសេសរបស់ខេត្តតាកែវក្នុងការគាំទ្របក្សីជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល និងសត្វចាប់ព្រៃវែងដែលជាសត្វកំពុងរងគ្រោះជិតផុតពូជ។សត្វស្លាបដែលរស់នៅទីនោះមានជាច្រើនប្រភេទរាប់ម៉ឺនក្បាលសម្រាប់ពង និងបន្តពូជ មានដូចជា ត្រដក់ធំ សត្វចាបព្រៃវែង រនាលពណ៌ ត្រយងខ្លួនស, ទុងប្រផេះ, ស្មោញ និងសត្វក្រៀល ដែលជាប្រភេទសត្វកម្រ…
-
ក្រុមហ៊ុនបំណង (Bamnang Holding PTE.LTD) ក្លាយជាធុរកិច្ចថ្មីឌីជីថលតែមួយពីកម្ពុជាដែលត្រូវបានជ្រើសរើសចូល BIG 2026 នៅប្រទេសសិង្ហបុរី

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សូមអបអរសាទរ ក្រុមហ៊ុនបំណង (Bamnang Holding PTE.LTD) ដែលជាធុរកិច្ចថ្មីឌីជីថល (Startup) តែមួយគត់ពីកម្ពុជា ដែលត្រូវបានជ្រើសរើសចូលរួម Business Innovations Generator (BIG) ឆ្នាំ 2026 នៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុនបំណងត្រូវបានជ្រើសរើសក្នុងចំណោមធុកិច្ចថ្មីឌីជីថលជាង 200 មកពីជុំវិញពិភពលោក ខណៈមានធុកិច្ចថ្មីឌីជីថលត្រឹមតែ 35 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ BIG បានគាំទ្រ Startup ជាង 355 និងជួយកៀងគរទុនប្រមាណ 400 លានដុល្លារ។ ក្រៅពីនេះ ក្រុមហ៊ុនបំណងក៏បានចូលរួមជាមួយ Action Community for Entrepreneurship (ACE.SG) និងកម្មវិធី Stage One ដែលជាគំនិតផ្តួចផ្តើមរបស់ Enterprise Singapore និង Singapore Economic Development Board ដើម្បីពង្រីកទីផ្សារធុរកិច្ចមានសក្ដានុពលលេីឆាកអន្តរជាតិ។ សូមជម្រាបជូនថា តាមរយ:កម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថលរបស់…
-
ឯកឧត្តម កែវ រតនៈ ៖ នៅក្នុងសេដ្ឋកិច្ចជាតិ វិស័យរ៉ែ ទទួលចំណូលជិត៣ពាន់លានដុល្លារអាមេរិក និងចូលរួមបង្កើតការងារ ១ម៉ឺនកន្លែង

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ត្រឹមរយៈពេល១០ឆ្នាំចុងក្រោយនេះ ចំណូលចូលតាមរយៈវិស័យរ៉ែ ទៅក្នុងថវិកាជាតិ រាប់រយលានដុល្លារក្នុង១ឆ្នាំៗ ក្នុងនោះឆ្នាំ២០២៥នេះទទួលបានជាង១៣៥លានដុល្លារ បើប្រៀបធៀបជាមួយ១០ឆ្នាំមុន ត្រឹមតែ១៣លានដុល្លារតែប៉ុណ្ណោះ ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យរ៉ែ កំពុងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងសេដ្ឋកិច្ចជាតិ ខណៈវិស័យធនធានរ៉ែ ទទួលចំណូលជិត៣ពាន់លានដុល្លារអាមេរិក និងចូលរួមបង្កើតការងារ ១ម៉ឺនកន្លែងដោយផ្ទាល់ ពោលគឺមានដល់៩៥% ដែលជាពលកម្មក្នុងស្រុករបស់កម្ពុជា ខណៈអ្នកជំនាញបរទេស មានប្រមាណ៥% តែប៉ុណ្ណោះ។យើងមានក្រុមហ៊ុនផលិត ស៊ីម៉ង់ត៌ចំនួន៦ក្រុមហ៊ុន ដោយបានផ្គត់ផ្គង់ក្នុងស្រុកបាន១០០%និងបាននាំចេញទៅក្រៅប្រទេសផងដែរ។ ការថ្លែងបញ្ជាក់នេះ របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ផ្លូវថ្មើរជើងចតុមុខ មិនត្រឹមតែជាកន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយម និងមានការសម្តែងប្លែកភ្នែកប៉ុណ្ណោះទេ តែពេលនេះផ្លូវថ្មើរជើង ក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត។ជាក់ស្តែងនៅថ្ងៃនេះផ្លូវថ្មើរជើង បានបង្ហាញសមទ្ធិផលជាតិ…
-
សម្តេច ម៉ែន សំអន ៖ ការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ គឺជារួមចំណែកដល់សមភាពយេនឌ័រ និងការកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម

តាកែវ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ថ្លែងក្នុងអង្គពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា ការអនុវត្តផែនការយុទ្ធសាស្ត្រជានារីរតនៈ គឺសសរស្តម្ភដ៏សំខាន់ក្នុងការគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្កម ដែលផ្តោតលើការលើកកម្ពស់សមភាពយែនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងការបញ្ជ្រាបយេនឌ័រគ្រប់វិស័យ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិបត្តកម្មឌីជីថល។មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំ និងសមាជិការបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ បានបំពេញការងាររបស់ខ្លួនតាមតួនាទី និងភារកិច្ចយ៉ាងសកម្មរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាល…
-
បទវិភាគ៖ កម្ពុជា ឡាវ ត្រូវការចាប់ដៃគ្នា នៅពេលប្រទេសថៃ បង្ហាញសាច់ដុំជាបងធំ

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក បណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងទីក្រុងភ្នំពេញ កាលពីសប្តាហ៍មុន ប្រទេសកម្ពុជា និងឡាវ បានប្រកាសយ៉ាងច្បាស់ៗថា ប្រទេសទាំងពីរ «ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ»។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ លោក ថងលុន ស៊ីសុលីត។ ការលើកឡើងនេះ ធ្វើឡើងខណៈដែលកម្ពុជាកំពុងប្រឈមនឹងភាពតានតឹងផ្នែកព្រំដែនជាមួយប្រទេសថៃ។ ហើយប្រទេសថៃ ត្រូវបានគេរាយការណ៍ថា បានទន្រ្ទានចូលកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសកម្ពុជាយ៉ាងតិចចំនួន ១៤កន្លែង ក្រោយពីបង្កសង្គ្រាមយ៉ាងហឹង្សាកាលពីខែធ្នូ ឆ្នាំ ២០២៥។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ចំណងមិត្តភាពរវាងកម្ពុជា និងឡាវ គឺជាសម្ព័ន្ធភាពដែលមានឫសគល់យ៉ាងរឹងមាំតាំងពីអតីតកាលមក។ បើតាមលោកបណ្ឌិត យង់ ពៅ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ នៅតែបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យយ៉ាងល្អប្រសើរ ដែលនេះគឺជាគ្រឹះដ៏មានសារៈសំខាន់បំផុតសម្រាប់ស្ថិរភាពក្នុងតំបន់។ អ្នកឃ្លាំមើលសង្គមបានវាយតម្លៃថា ការរួបរួមកម្លាំងយ៉ាងស្អិតរមួតរវាងកម្ពុជា និងឡាវ បានក្លាយជាសសរស្តម្ភយុទ្ធសាស្ត្រដ៏រឹងមាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរអាចបន្លឺសំឡេងរួមគ្នាយ៉ាងមានទម្ងន់នៅលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន។ ទាំងកម្ពុជា…
-
ឯកឧត្តម កែវ ពង្ស៖ នយោបាយ «ឈ្នះ ឈ្នះ» ជាឱសថទិព្វព្យាបាលសង្គ្រាមរ៊ាំរ៉ៃ និងកសាងសុខសន្តិភាពសម្រាប់កម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងបាឋកថាស្តីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ឯកឧត្តម កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នយោបាយ «ឈ្នះ ឈ្នះ» ប្រៀបបានជាឱសថទិព្វ ដែលជួយព្យាបាលសង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សុខសន្តិភាពរយៈពេលវែងជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាផ្លែផ្កានៃនយោបាយ «ឈ្នះ ឈ្នះ» ដែលបានធ្វើឱ្យខ្មែរឈប់ប្រយុទ្ធគ្នា បិទបញ្ចប់ទំព័រសង្គ្រាម ហើយបើកទំព័រថ្មីនៃការបង្រួបបង្រួមជាតិឱ្យក្លាយជាកម្លាំងតែមួយក្រោមដំបូលសន្តិភាព។ ជោគជ័យនេះ មិនមែនកើតចេញពីអាវុធ ឬអំណាចយោធានោះទេ ប៉ុន្តែជាផលនៃប្រាជ្ញា ទស្សនវិស័យវែងឆ្ងាយ និងភាពក្លាហានក្នុងការសម្រេចចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍ឯកនៃនយោបាយ «ឈ្នះ ឈ្នះ»។ ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកថា នយោបាយ «ឈ្នះ ឈ្នះ» ឈរលើគោលការណ៍ស្នូល ៣ គឺ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ ។ អាន៖ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលបានប្រព្រឹត្តទៅនៅវិមាន ៧មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបានគូសបញ្ជាក់អំពីគោលបំណងសំខាន់ក្នុងការរៀបចំបាឋកថាដ៏មានអត្ថន័យនាឱកាសនេះជាវេទិកាផ្សារភ្ជាប់អន្តរជំនាន់ និងជាការរៀបចំដោយអនុលោមតាមទស្សនៈដឹកនាំដ៏មុតស្រួចប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពោលគឺ “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ចាស់មានបទពិសោធ”។ ឯកឧត្តមបានបន្ថែមថា វេទិកានេះដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធពីការអនុវត្តផ្ទាល់ ទាំងការលះបង់ និងបញ្ញាញាណរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីបំពេញបន្ថែមជាមួយថាមពល និងនវានុវត្តន៍របស់ថ្នាក់ដឹកនាំជំនាន់ក្រោយដែលជាកម្លាំងបន្តវេនសំដៅធានាបាននូវអន្តរកាលនៃការផ្ទេរជំនាន់ដឹកនាំប្រកបដោយស្ថិរភាព ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការបន្តពង្រឹងវិបុលភាព និងធានាអនាគតនៃប្រទេសជាតិ។ ក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញមោទនភាព និងដឹងគុណចំពោះគំរូវីរភាព…