-
សហគមន៍អន្តរជាតិថា ជនភៀសសឹកកម្ពុជាមិនស្ថិតនៅឯកោទេ

ភ្នំពេញ៖អ្នកការទូតបរទេសនៅកម្ពុជា «បានផ្តល់ការគាំទ្រ និងការលើកទឹកចិត្ត» ដល់ជនភៀសសឹកកម្ពុជា ដែលកំពុងរស់នៅជំរុំសុវត្ថិភាព ដោយអះអាងថា សហគមន៍អន្តរជាតិនឹងស្ថិតនៅជាមួយពួកគេ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងក្នុងសន្និសីទប្រចាំថ្ងៃនៅថ្ងៃពុធនេះ ថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមជាមួយតំណាងអង្គការយូនីសេហ្វ បានអញ្ជើញទៅដល់មណ្ឌលជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ កាលពីសប្តាហ៍កន្លងទៅ និងបានសម្តែងក្តីអាណិតអាសូរចំពោះពួកគេហើយបានផ្តល់ការគាំទ្រនិងការលើកទឹកចិត្តយ៉ាងខ្លាំងដល់ពួកគេ។ បើតាម ឯកឧត្តម អ្នកនាំពាក្យរដ្ឋាភិបាល អ្នកការទូតដដែលបានអះអាងថា ពលរដ្ឋភៀសសឹកទាំងនោះ មិនស្ថិតនៅឯកោឡើយ «ពោលគឺសហភាពអឺរ៉ុបនៅជាមួយនិងជួយគាំទ្រពួកគេជានិច្ច»។ របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកជាង៨ម៉ឺននាក់បន្តរស់នៅក្នុងជំរំសុវត្ថិភាព។ក្នុងនោះកុមាររាប់ពាន់នាក់មិនទាន់អាចត្រឡប់ទៅសាលារៀនវិញបាននៅឡើយ។ ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា ប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពដោយសារផ្ទះរបស់ពួកគេត្រូវបាន យោធាថៃព័ទ្ធរបងលួសនិងដាក់ទូកុងតឺន័របិទផ្លូវមិនឱ្យពលរដ្ឋខ្មែរចូលទៅបាន។ ក្នុងសង្គ្រាមដែលគេដឹងថាបង្កដោយឈ្លានពានរបស់ប្រទេសថៃរយៈពេល២១ថ្ងៃកាលពីខែធ្នូ ឆ្នាំ២០២៥ បង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាជាង៦៤ម៉ឺននាក់ រត់គេចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព។ អ្នកនាំពាក្យរាជរដ្ឋាភិបាលដដែល លើកឡើងថា ក្នុងគ្រាដែលពលរដ្ឋខ្មែរមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន បណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាជាច្រើន បាននចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈ និងស្មារតី។ កាលពីថ្ងៃទី១០ ខែកុម្ភៈ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ជំនួយ៥០ម៉ឺនដុល្លារដើម្បីជួយដល់កុមារ…
-
កម្ពុជាបិទដំណើរការមជ្ឈមណ្ឌលឆបោកតាមបច្ចេកវិទ្យាជិត២០០កន្លែង

ភ្នំពេញ៖ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសកាលពីថ្មីៗនេះ អាជ្ញាធរកម្ពុជាបានបិទមជ្ឈមណ្ឌលបោកប្រាស់ជិត២០០កន្លែង។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនឥស្សរជនឧក្រិដ្ឋកម្មជាន់ខ្ពស់ចំនួន ១៧៣ នាក់ដែលជាប់ទាក់ទងនឹងមជ្ឈមណ្ឌលឆបោកជិត២០០កន្លែងនោះ។ ជាមួយគ្នានេះ កម្ពុជាបានបណ្តេញជនបទេសចំនួន១១.០០០នាក់ និរទេសទៅស្រុកកំណើតរបស់ពួកគេវិញកាលពីចុងឆ្នាំ២០២៥។ ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្កឱ្យជនបរទេសរាប់ពាន់នាក់ ដែលខ្លះជាជនរងគ្រោះដែលត្រូវបានឃុំខ្លួន និងការធ្វើទារុណកម្មដ៏ឃោរឃៅ បានរត់ភៀសខ្លួនចេញពីអគារមួយចំនួន ដើម្បីស្វែងរកការអន្តរាគមន៍ពីស្ថានទូតប្រទេសរបស់ខ្លួនដើម្បីអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នគរបាលខេត្តព្រះសីហនុបានឆែកឆេរចំណុចអគារកាស៊ីណូ ស៊ិនលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនមនុស្សចំនួន៨០៥នាក់ មាន៧សញ្ជាតិរួមមាន ចិន កូរ៉េ ជប៉ុន អាម៉េរិក ហ្វីលីពីន ប៉ាគីស្ថាន ឥណ្ឌា និងខ្មែរ។ កិច្ចប្រតិបត្តិករបង្រ្កាបបទឆបោកតាមអនឡាញនេះ ស្របពេលដែលអាជ្ញាធរមូលដ្ឋានបានពង្រឹងការត្រួតពិនិត្យលើការស្នាក់នៅរបស់ជនបរទេសនៅតាមទីតាំងជួល និងតាមបុរី នានាក្នុងទីក្រុងភ្នំពេញ។រដ្ឋាភិបាល បានកំណត់ថានឹងបោសសម្អាតបទល្មើសឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ ២០២៦នេះ៕ ដោយ៖សៅ សុខអេង
-
ថៃបើកផ្លូវឱ្យបន្តនីតិវិធីលុបចោល អនុស្សរណៈ ៤៤ ជាមួយកម្ពុជា, អ្នកឃ្លាំមើលបារម្ភពីការរាលដាលនៃជម្លោះ

ភ្នំពេញ៖នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាស បង្គាប់ឱ្យស្ថាប័នពាក់ព័ន្ធបន្តនីតិវិធីឆ្ពោះទៅរកការ លុបចោល អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU ៤៤) ដែលជា ឯកសារយុទ្ធសាស្ត្រដោះស្រាយវិវាទដែន សមុទ្ររវាងកម្ពុជា និងថៃ។ យោងតាមការចុះផ្សាយរបស់កាសែតថៃនានាកាលពីថ្ងៃអង្គារ លោក អានុទីន បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការរក្សាទុក នូវឯកសារដែលមានអាយុកាល ២៥ ឆ្នាំនេះ គឺជាការឥតប្រយោជន៍ ដោយសារការចរចាកន្លង មកពុំមាន វឌ្ឍនភាពអ្វីសោះឡើយ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីដែលទទួលបានជ័យជម្នះក្នុងការ បោះឆ្នោតកាលពីថ្ងៃអាទិត្យរូបនេះ បញ្ជាក់ថា រាល់កិច្ចព្រមព្រៀង បែងចែកផលប្រយោជន៍ធនធានសមុទ្រពាក់កណ្តាល ដែលធ្លាប់មាន ចែងក្នុងអនុស្សរណៈ៤៤នឹងត្រូវដកចេញពីតុចរចាជាមួយកម្ពុជាជាស្ថាពរ។ មហិច្ឆតានៃការលុបចោល MoU ៤៤ នេះ គឺជាចំណុចស្នូលនៃ យុទ្ធនា ការឃោសនាបោះឆ្នោតរបស់គណបក្សភូមចៃថៃ ដែលដឹកនាំដោយ លោក អានុទីន ដោយផ្ទាល់។ ការប្រកាសបន្តនីតិវិធីលុបចោលនៅពេលនេះ ត្រូវបានគេមើល ឃើញ ថាជាការអនុវត្តតាមសន្យាបោះឆ្នោត ដើម្បីពង្រឹងប្រជាប្រិយភាព នយោបាយក្នុងស្រុក ទោះបីជាវាអាចប៉ះពាល់ដល់ទំនាក់ ទំនងការទូត និងស្ថិរភាពសេដ្ឋកិច្ចតាមសមុទ្រជាមួយកម្ពុជាក៏ដោយ។…
-
ការនាំចេញអង្ករកើនឡើងជាង៩០ភាគរយស្របពេលដែលពលរដ្ឋកម្ពុជាក្រៅប្រទេសពហិការអង្ករថៃ

ភ្នំពេញ៖រយៈពេល១ខែនៃដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ១១៥.៧៨៤តោនកើនឡើងជាង ៩០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលទើបនឹងចេញផ្សាយនៅថ្ងៃពុធទី១១ ខែកុម្ភៈនេះ ការនាំចេញអង្ករនៅដើមឆ្នាំនេះ គិតជាទឹកប្រាក់បានចំនួន ៧០.៩៣លានដុល្លារសហរដ្ឋអាម៉េរិក។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបណ្ដាញព័ត៌មាន AMS ថាការនាំចេញអង្ករកើនឡើងនេះ ដោយសារកម្ពុជាមានទីផ្សារថ្មីៗបន្ថែមទៀតក្នុងតំបន់ និងពិភពលោក។លោកបញ្ជាក់ថា ដើមខែ១នេះមានការនាំចេញច្រើន អង្ករច្រើនដោយសារមានទីផ្សារថ្មិៗបានកំពុងរីកលូតលាស់មាន ជាពិសេសទីផ្សារដែលមានសហគមន៍ខ្មែររស់នៅច្រើនដូចជានៅអាម៉េរិក អូស្រ្តាលី នៅបារាំង នៅអឺរ៉ុបអីនឹង គឺមានការកើនឡើងខ្ពស់ ស្របជាមួយគ្នានឹងដែរក៏មានការនាំចេញទៅប្រទេសក្នុងតំបន់អាស៊ានដូចជាហ្វីលីពីន ហើយនឹងការជំរុញទៅទីផ្សារចិនក៏មានការកើនឡើងដែរ។ ជាមួយគ្នានេះ ឯកឧត្តម សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេសកំពុងធ្វើពហិការអង្ករពីប្រទេសថៃ បន្ទាប់ពីប្រទេសនេះត្រូវគេមើលឃើញថាបានបង្កសង្គ្រាមឈ្លានពានកម្ពុជាយ៉ាងខ្លាំងក្លាកាលពីឆ្នាំកន្លងទៅនេះ។ឯកឧត្តមបញ្ជាក់ថា ទី១គឺប្រជាជននៅសហគមន៍អឺរ៉ុប ទី២នៅអាម៉េរិក ទី៣ នៅកាណាដា ចលនានេះធំខ្លាំងមែនទែនរឿងពហិការ ឃើញអង្ករថោកប៉ុនណាក៏ដោយក៏អត់ទិញដែរ។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុននាំចេញអង្ករពីកម្ពុជាមានចំនួន ៥០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ១៤ ទៅកាន់ប្រទេសចិន និងហុងកុង ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៥ប្រទេស និងទៅកាន់គោលដៅ ១៤ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹមបូព៌ា…
-
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៣៩,២៩% គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនអនុវត្តការងារឱ្យស្របតាមផែនការ ដោយធានាឱ្យបាននូវសុវត្ថិភាពតាមស្តង់ដារបច្ចេកទេស និងប្រកបដោយសោភ័ណ្ឌភាព។ ជាការឆ្លើយតប ក្រុមហ៊ុនសាងសង់ សន្យា និងបេ្ដជ្ញាចិត្តមោះមុត អនុវត្តន៍ការងារ ឱ្យកាន់តែប្រសើរឡើង ជាមួយក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ដោយធ្វើការសហការ ពន្លឿនការសាងសង់ស្ពានមេគង្គនេះ ឱ្យបានកាន់តែឆាប់រហ័សព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី ៣) និងផ្លូវជាតិលេខ១ ផ្លូវនៅត្រើយខាងកើតស្ថិត ក្នុងឃុំថ្មគរ តភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងសាងសង់។ គម្រោងនេះមានប្រវែងសរុប ៣,៧ គីឡូម៉ែត្រ រួមមានស្ពានដែលឆ្លងទន្លេ និងស្ពានអាកាសតភ្ជាប់ផ្លូវ លូ…
-
ម៉ាស៊ីនថតស្វ័យប្រវត្តិកត់ត្រាវត្តមានសត្វកម្រ៤២ប្រភេទក្នុងឧទ្យានជាតិវីរជ័យ

ការសិក្សាស្រាវជ្រាវជីវ:ចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើនកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ នៅភាគឦសាននៃប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាស នៅថ្ងៃទី ១១ ខែកុម្ភៈនេះ ក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) មន្ទីរបរិស្ថានខេត្តរតនគីរី ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍ និងជនជាតិដើមភាគតិច បានរកឃើញវត្តមានសត្វព្រៃសំខាន់ៗចំនួន ៤២ ប្រភេទនៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យនេះ។ ក្នុងចំណោមនោះ រួមមានថនិកសត្វចំនួន ៣២ ប្រភេទ បក្សីចំនួន ៩ ប្រភេទ និងសត្វល្មួនចំនួន ១ ប្រភេទ។ក្នុងចំណោមសត្វដែលបានរកឃើញ មានសត្វចំនួន ២ ប្រភេទកំពុងស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត ៥ប្រភេទជាសត្វជិតផុតពូជ និង ១៣ប្រភេទទៀតជាសត្វងាយរងគ្រោះ។ លើសពីនេះទៀត មានប្រភេទសត្វកម្រសំខាន់ៗជាច្រើន ដូចជា ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា…
-
អាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កក៥ទីតាំងនៅត្បូងឃ្មុំបង្កផលប៉ះពាល់ដល់បរិស្ថាន

ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកចំនួន៥ទីតាំងខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធររកឃើញថាបានបង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមការងារអធិការកិច្ចអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ និងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងបានរកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតរបស់ក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥ទីតាំង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទីតាំងអាជីវកម្មទាំងនោះបានបង្កបញ្ហាក្លិនអាក្រក់ចេញពីកន្លែងជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ ដែលទឹកលាងសម្អាតក្នុងទីតាំងស្តុក។ ការរកឃើញនេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនទាំងអស់នោះគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងច្បាប់ ព្រោះពុំមានអាងសម្អាត ដោយទីតាំងនីមួយៗ គ្រាន់តែមានរណ្តៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ទីតាំងអាជីវកម្មទាំងនោះបានដំណើរការដោយកគ្មានកិច្ចសន្យាការពារបរិស្ថានទៀតផង។ ដើម្បីទប់ស្កាត់បញ្ហាបំពុលបរិស្ថានជាបន្តទៀត ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ដោយតម្រូវឱ្យទីតាំងអាជីវកម្មទាំងនោះ ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ បន្ទាប់មក ក្រុមហ៊ុនអាជីវកម្មទាំងនោះត្រូវទទួលរងពិន័យតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទបញ្ញត្តិនានាជាធរមាន ចំពោះការបង្កបញ្ហាក្លិនស្អុយ និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ និងការធ្វើអាជីវកម្មដោយពុំមានកិច្ចសន្យាការពារបរិស្ថាន។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន តម្រូវឲ្យម្ចាស់ទីតាំងនីមួយៗអនុវត្តវិធានការកែប្រែ ដោយតម្រូវឱ្យរៀចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយត្រូវអនុលោមតាមគោលការណ៍បច្ចេកទេសនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ និងទប់ស្កាត់ការបំពុលទឹកសាធារណៈ ឲ្យបានរួចរាល់ ក្នុងរយៈពេល៣ខែ។ ជាមួយគ្នានេះ ម្ចាស់ទីតាំងនីមួយៗត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន រួចដាក់ជូនក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យ…
-
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំសម្រេចបានប្រមាណ ៨០%

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សម្រេចបានប្រមាណ ៨០%ហើយ។ គម្រោងនេះមានវិសាលភាពគ្របដណ្ដប់លើក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ រួមមាន៖ ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ គម្រោងនេះបានចាប់ផ្តើមបើកការដ្ឋានក្នុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦នេះ។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតនៅលើដងស្ទឹងសែនផ្នែកខាងក្រោម ក្នុងខេត្តកំពង់ធំ គឺជាសំណង់ស្ទាក់ទឹកថ្មីមួយទៀត បន្ទាប់ពីសំណង់អាងទឹកដងកាំបិត និងសំណង់អាងទឹករក្សា ដែលស្ថិតនៅខ្សែទឹកផ្នែកខាងលើនៃដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ។ គម្រោងនេះមានសក្តានុពលស្ដុកទឹក ដើម្បីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជួយបញ្ចៀសការជន់លិចតំបន់ទីប្រជុំជននានាដែលស្ថិតតាមបណ្ដោយដងស្ទឹងសែនផ្នែកខាងក្រោមនារដូវវស្សា។ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ឯកត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ៕
-
ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា បង្ហាញសញ្ញាវិជ្ជមាននៅដើមឆ្នាំនេះ

ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើមឆ្នាំ២០២៦នេះ បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់។របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជា បានកើនឡើងដល់ ៦ពាន់លានដុល្លារ ក្នុងខែមករាឆ្នាំ២០២៦នេះ កើនឡើង ១៩ភាគរយ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជិត ៣ពាន់លានដុល្លារ កើនឡើងជាង ២៦ភាគរយ។ ចំណែក ការនាំចូលវិញមានទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ កើនឡើងជិត ១៣ភាគរយ។យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ិន ហួរ ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា តាមពីក្រោយដោយសហរដ្ឋអាមេរិក វៀតណាម ជប៉ុន និងថៃ។ក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា(CDC) ក៏បានចេញរបាយការណ៍វិនិយោគ នៅក្នុងខែមករា ឆ្នាំ២០២៦នេះផងដែរ ដែលបង្ហាញថា កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប ចំនួន ៤៣គម្រោង ជាមួយទុនវិនិយោគសរុប ៧៥២លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ២ម៉ឺន៦ពាន់កន្លែង។ ក្នុងនោះ វិនិយោគិនចិន បានក្ដោបក្កាប់ការនិយោគជិត ៣៦ភាគរយ នៃទុនវិនិយោគសរុប។ក្នុងចំណោមនោះ គឺគម្រោងវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៥គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៨គម្រោង។…
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់មេត្តាជ្រាបថា ក្នុងទិសដៅបន្តចូលរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់ ក.ប.ទ. បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នឹងរៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២ “Innovate Cambodia Accelerator Program Batch 2” ក្នុងខែមេសា ឆ្នាំ២០២៦។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញនិងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកវិនិយោគទុនពីក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនេះ ភាពជោគជ័យនៃកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ “Innovate Cambodia Accelerator Program Batch 1” គឺជាចំណុចដ៏សំខាន់នៅក្នុងជំហានវិវត្តជាវិជ្ជមានរបស់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដោយបានផ្សារភ្ជាប់ស្ថាបនិកធុរកិច្ចថ្មីក្នុងស្រុកទៅកាន់គ្រូបង្វឹក ក្រុមហ៊ុន និងអ្នកវិនិយោគអន្តរជាតិ តាមរយៈបណ្តាញ និងដៃគូសហការអន្តរជាតិនានារបស់ Plug and Play ក្នុងនោះដែរ ធុរកិច្ចថ្មីឌីជីថល Bamnang Academy ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា…