Category: ព័ត៌មានជាតិ

  • យុទ្ធនាការផលិតផលជាតិ ខណៈពហិការទំនិញថៃមានប្រសិទ្ធភាព

    យុទ្ធនាការផលិតផលជាតិ ខណៈពហិការទំនិញថៃមានប្រសិទ្ធភាព

    ភ្នំពេញ៖”យុទ្ធនាការផលិតផលជាតិ #MadeInCambodia”ដែលរៀបចំ​ឡើងដោយក្រសួងពាណិជ្ជកម្មនឹងប្រព្រឹត្តទៅនៅ​ផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​ក្នុងសប្ដាហ៍នេះ។យុទ្ធនាការ​នេះ ស្របពេល​ចលនាពហិការទំនិញថៃមាន​ប្រសិទ្ធភាព។ យុទ្ធនាការផលិតផលជាតិ នឹងប្រារព្ធរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១៤-១៥ កុម្ភៈ ២០២៦ចាប់វេលាម៉ោង ៩ព្រឹក ដល់ ១០យប់​នឹងមានការដាក់តាំង​លក់ផលិតផលខ្មែរគ្រប់ប្រភេទ ដែលកំពុង​មាន​ប្រតិបត្តិការ​នៅលើទីផ្សារ ផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំង​ប្រទេស។អមព្រឹត្តិការណ៍នេះក៏មាន​ចម្អិនម្អូបខ្មែរដោយប្រើប្រាស់គ្រឿង​ផ្សំដែលផលិតដោយសហគ្រាស​ក្នុងស្រុកផងដែរ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” រៀបចំឡើងដើម្បីចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជន និងអ្នកប្រើប្រាស់ ព្រមទាំងបើកឱកាសបន្ថែមទៀតជូនដល់សិប្បករ-ផលិតករក្នុងស្រុក អាចនាំយកទំនិញរបស់ខ្លួនដែលមាន​អនុលោម​ភាព និងចុះបញ្ជី “ច.ប.ផ.” ត្រឹមត្រូវ ក្នុងការបង្កើនការដាក់លក់នៅតាមបណ្តាផ្សារទំនើប​នានាផងដែរ។ ជាការកត់សម្គាល់ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីភាគីថៃបាន​បង្កការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា ចលនាជាតិគាំទ្រ​​ផលិត​ផល​ក្នុងស្រុកមានសន្ទុះយ៉ាងផុលផុសជាមួយនឹងពហិកាទំនិញថៃបាននិងកំពុងធ្វើឱ្យទំនិញថៃធ្លាក់ដល់បាតនៅកម្ពុជា៕ដោយ៖មុនី

  • ជប៉ុនផ្តល់ជំនួយឥតសំណង១,៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែន

    ជប៉ុនផ្តល់ជំនួយឥតសំណង១,៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែន

    ថ្ងៃទី១២ ខែកុម្ភៈ ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី និងលោកស្រី Kyungnan Park តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី គម្រោងជំនួយឥតសំណង “ការស្តារជីវភារស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភនៅក្នុងសហគមន៍ ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន (ក្នុងភាពជាដៃគូជាមួយ WFP)” ដែលមានទឹកប្រាក់សរុបចំនួន ២២០ លានយ៉េន (ប្រមាណ១លាន៥សែនដុល្លារអាមេរិក)។ ឯកឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចូលរួមក្នុងពិធីនេះផងដែរ។ យោងតាមស្ថានទូតជប៉ុន ជំនួយនេះនឹងផ្តល់ជាប័ណ្ណអង្ករ និងស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជម្លោះ ព្រំដែន រួមទាំងជនភៀសសឹកកំពុងជ្រកកោននៅតំបន់សុវត្ថិភាពតាមបណ្តោយព្រំដែនរបស់កម្ពុជា ជនភៀសសឹកដែលបានត្រឡប់ទៅលំនៅស្ថានដើមវិញ និងពលករដែលបានវិលត្រឡប់មកកម្ពុជាវិញផងដែរ។ ជំនួយនេះនឹងរួមចំណែកដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលខូចខាត និងជួយស្តារជីវភាពរស់នៅ និងកែលម្អអាហារូបត្ថម្ភ។

  • អាជីវកម្មលក់ផ្កាតាំងលម្អ និងរុក្ខជាតិក្នុងពិធីបុណ្យចូលឆ្នាំចិនម្តងៗ​ត្រូវការ​ដើមទុនខ្ពង់ម៉ឺនដុល្លារ

    អាជីវកម្មលក់ផ្កាតាំងលម្អ និងរុក្ខជាតិក្នុងពិធីបុណ្យចូលឆ្នាំចិនម្តងៗ​ត្រូវការ​ដើមទុនខ្ពង់ម៉ឺនដុល្លារ

    ភ្នំពេញ៖ឆ្នាំនេះពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈថ្ងៃទី១៦ ខែកុម្ភៈគឺជាថ្ងៃសែន ។​រៀងរាល់ឆ្នាំយ៉ាងហោចណាស់កន្លះខែមុនក្រុមអាជីវករលក់ផ្កា ដើមឈើ នៅរាជធានីភ្នំក៏ដូចជាបណ្តា​ខេត្ត​ដទៃ​ទៀត តែងសម្រុកនាំគ្នាយកដើមឈើ និងដើមផ្កាដែលគេមានជំនឿថាផ្តល់ជោគសិរីសួស្តីនោះមកដាក់លក់។ដើម្បីបាននូវ​ផលិតផលទាំងនេះមកលក់ អាជីវករម្នាក់ៗចំណាយដើមទុន​យ៉ាងក្រាស់ក្រែលខ្ទង់ម៉ឺនដុល្លារឯណោះ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងចំណោមផ្កាទាំងអស់អ្វីដែលគេ​ជ្រើសរើស និងសម្រិតសម្រាំងមក​លក់នោះ​គឺផ្កាដែល​មានពណ៌​ក្រហម​ឬក៏ពណ៌លឿងដែលជាជំនឿជនជាតិចិនថានឹងជួយនាំមកសិរីសួស្តីនិងមានសំណាងល្អ។ នៅកម្ពុជាសម្រាប់ប្រភេទផ្កាពេញនិយមមានដូចជា ដើមអង្គាសីល, ផ្កាស្បៃរឿង,ដើមក្រូចឃ្វិច, , ផ្កាសិរមាន់, ផ្លែម្នាស់ជាដើម។ក្នុងចំណោម​ផ្កានិងរុក្ខជាតិទាំងអស់នេះមួយចំនួននាំចូលពីប្រទេសចិនដោយផ្ទាល់ ផ្កាពីប្រទេសវៀតណាម និងខ្លះទៀត​​ដាំ​ផ្ទាល់នៅក្នុងប្រទេស។ អ្នកលក់ដើមផ្កា នៅតាមបណ្តោយផ្លូវជាតិលេខ6A ស្ថិតក្នុងខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ អ្នកស្រី ឡាំង អ៊ី ដែលមាន​សួនផ្កា​ឈ្មោះ”សួនឡាំងអ៊ី” បានប្រាប់បណ្ដាញព័ត៌មានAMSថា ផ្កាទាំងអស់​ដែលដាក់លក់គឺ​​អ្នកស្រីបានទិញត្រៀមទុក​កន្លះខែ​មកម៉្លេះ។ឆ្នាំនេះ​អ្នកស្រីបានចំណាយប្រាក់ជាង២ម៉ឺនដុល្លារទិញផ្កាមកលក់។អ្នកស្រីកត់​សម្គាល់ឃើញ​ថាលក់ដាច់គួរសម​ទាំងការលក់​តាមអនឡាញ និងលក់​ផ្ទាល់។ អាជីវករលក់ផ្កាមិនតិចជាង១០ឆ្នាំរូបនេះបានប្រាប់ដែរថា ផ្កា និង​រុក្ខជាតិទាំងអស់នេះតែងលក់ដាច់​អំឡុងមួយ​សប្តាហ៍មុនបុណ្យ​ចូលឆ្នាំចិនមកដល់។តាមរយៈការលក់ផ្កាសម្រាប់តុបតែងលម្អ​ផ្ទះ ក្នុងពិធីបុណ្យចូលឆ្នាំ​អ្នកស្រីតែងទទួលបានផលកម្រៃមកវិញ​ច្រើនគួរសមដែរក្នុងមួយរដូវកាលៗ។ កំពុងមមាញឹកលក់ផ្កា​ អ្នកស្រី អ៊ឹម សេងហុង អាជីវករនៅដងកំណាត់ ផ្លូវជាតិលេខ6A មានយីហោ សួនពេញចិត្ត ៨៨៨ បានងាក​មកប្រាប់ថា ឆ្នាំនេះអ្នកស្រីចំណាយដើមទុនប្រមាណ៧ទៅ៨ម៉ឺនដុល្លារសម្រាប់ទិញផ្កា និងដើមឈើមកលក់។សម្រាប់ផល​ចំណេញ​មកវិញមិនទាបជាង១ម៉ឺន​ដុល្លារដែរ។ សម្រាប់តម្លៃផ្ការបស់អ្នកស្រី , តម្លៃទាបបំផុត៥ពាន់រៀល ជាប្រភេទផ្កាស្បៃ​រឿង។ ចំណែកផ្កាដែលថ្លៃខ្ពស់នោះ​មានមួយផើង​ខ្លះថ្លៃ៣៥០ដុល្លារ​ដែល​ភាគច្រើនគេទិញដាក់ហាង…

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយក្រសួងយុត្តិធម៌ហ្សកហ្ស៊ីនិងធ្វើទស្សនកិច្ចនៅសាលសេវាសាធារណៈប៊ីលីស៊ី

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយក្រសួងយុត្តិធម៌ហ្សកហ្ស៊ីនិងធ្វើទស្សនកិច្ចនៅសាលសេវាសាធារណៈប៊ីលីស៊ី

    ប៊ីលីស៊ី៖ បន្ទាប់ពីកិច្ចប្រជុំជាមួយក្រសួងការបរទេសហ្សកហ្ស៊ី ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Paata Salia រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្សកហ្ស៊ី។ ឯកឧត្ដម Paata Salia បានចែករំលែកអំពីបទពិសោធរបស់ក្រសួងយុត្តិធម៌ហ្សកហ្ស៊ីនិងទីភ្នាក់ងារចំណុះ ក្នុងការផ្ដល់សេវាសាធារណៈជាច្រើនដល់ប្រជាពលរដ្ឋនិងធុរកិច្ចហ្សកហ្ស៊ី។ ក្នុងនោះឯកឧត្ដមក៏បានបញ្ជាក់អំពីចំណាប់អារម្មណ៍និងចង់ស្វែងយល់បន្ថែមអំពីថ្នាល verify.gov.kh របស់កម្ពុជា។បន្ទាប់ពីបានស្ដាប់បទបង្ហាញអំពីថ្នាល verify.gov.kh ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងសហការីហ្សកហ្ស៊ីបានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងនិងស្នើឱ្យមានការពិភាក្សាបន្ត។ ទន្ទឹមនេះ ឯកឧត្ដមបានអញ្ជើញឯកឧត្ដមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ចូលរួមវេទិកាសេវាសាធារណៈនៃអង្គការសហប្រជាជាតិ ដែលនឹងរៀបចំនៅប្រទេសហ្សកហ្ស៊ី នាខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។ បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រីនិងគណៈប្រតិភូបានអញ្ជើញធ្វើទស្សនកិច្ចនៅសាលសេវាសាធារណៈ (Public Service Hall) ក្រុងប៊ីលីស៊ី និងគំរូសាលសេវាសាធារណៈចល័ត ដែលផ្ដល់សេវាសាធារណៈជាច្រើនប្រភេទជូនពលរដ្ឋនិងធុរកិច្ចហ្សកហ្ស៊ី៕ ដោយ៖ង៉ាន់ ទិត្យ

  • កម្ពុជា-ប៉ាគីស្ថាន ចាប់ដៃគ្នាពង្រីកពាណិជ្ជកម្មឱសថ និងឧស្សាហកម្មកាត់ដេរ

    កម្ពុជា-ប៉ាគីស្ថាន ចាប់ដៃគ្នាពង្រីកពាណិជ្ជកម្មឱសថ និងឧស្សាហកម្មកាត់ដេរ

    កម្ពុជា និងប៉ាគីស្ថាន នឹងសហការគ្នាក្នុងការពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែល្អប្រសើរ ដោយផ្ដោតលើវិស័យអាទិភាព ដូចជា ផ្នែកឱសថ ឧស្សាហកម្មកាត់ដេរ និងវិស័យសហគ្រាធុនតូច និងមធ្យម (SME) ជាដើម។កាលពីថ្ងៃទី១១ ខែកុម្ភៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយសមភាគីប៉ាគីស្ថាន លោក Jam Kamal Khan ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគី មុនពេលកិច្ចប្រជុំគណៈកម្មាការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ នៅក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ កាសែត The Nation របស់ប៉ាគីស្ថានរាយការណ៍ថា នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងប៉ាគីស្ថានខាងលើ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវឱកាស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន ឱសថ និងផលិតផលថែទាំសុខភាព, វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់, កសិកម្ម និងកសិ-កែច្នៃ ជាដើម។ លោកជំទាវ ចម និម្មល អះអាងថា ផលិតផលឱសថ និងបរិក្ខារពេទ្យ គឺជាធាតុផ្សំដ៏សំខាន់នៃការនាំចូលរបស់កម្ពុជា ពីប្រទេសប៉ាគីស្ថាន។ រដ្ឋមន្រ្តីពាណិជ្ជកម្ម បន្តថា កម្ពុជា អាចធ្វើជាច្រកផ្លូវសម្រាប់ធុរកិច្ចប៉ាគីស្ថានទៅកាន់ទីផ្សារអាស៊ាន និង…

  • ក្រសួងយុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

    ក្រសួងយុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

    បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ននៅថ្ងៃពុធ ទី១១កុម្ភៈនេះ ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ព្រមទាំងអង្គភាពនគរបាលយុត្តិធម៌។ ជាលទ្ធផល, អង្គប្រជុំបានឯកភាពជារួមលើសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នេះ។ ច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នេះ នឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក៕

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយក្រសួងការបរទេសហ្សកហ្ស៊ីលើកិច្ចសហការឌីជីថល

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយក្រសួងការបរទេសហ្សកហ្ស៊ីលើកិច្ចសហការឌីជីថល

    ប៊ីលីស៊ី៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តដឹកនាំគណៈប្រតិភូដើម្បីផ្លាស់ប្ដូរបទពិសោធផ្នែកបរិវត្តកម្មរដ្ឋាភិបាលឌីជីថលជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនៅប្រទេសហ្សកហ្ស៊ី។ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសហ្សកហ្ស៊ី ជាក្រសួងសម្របសម្រួលដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Alexander Khvtisiashvili រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសហ្សកហ្ស៊ី។ ឯកឧត្ដម Alexander Khvtisiashvili បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ី និងបានថ្លែងអំពីសេចក្ដីសង្ឃឹមក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី តាមរយៈកិច្ចសហការប្រតិបត្តិការឌីជីថល។ ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែកអំពីវឌ្ឍនភាពវិស័យឌីជីថលនិងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាកាន់តែមានការទទួលស្គាល់លើឆាកអន្តរជាតិនិងបានផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរពីបរទេសក្នុងការធ្វើដំណើរទៅកម្ពុជា។ ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីហ្សកហ្ស៊ីមានបំណងរៀបចំឱ្យមានការផ្ដល់ទិដ្ឋាការនៅពេលមកដល់ហ្សកហ្ស៊ី (Visa On Arrival) សម្រាប់ប្រជាជនកម្ពុជា ដែលបច្ចុប្បន្នត្រូវទៅស្នើសុំដោយផ្ទាល់នៅស្ថានទូតហ្សកហ្ស៊ី នៅប្រទេសម៉ាឡេស៊ី៕ ដោយ៖ង៉ាន់ ទិត្យ

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពប្រទេសហ្ស៊កហ្ស៊ី

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពប្រទេសហ្ស៊កហ្ស៊ី

    ប៊ីលីស៊ី៖ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង ជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Tamar Ioseliani រដ្ឋមន្ត្រីស្ដីទីក្រសួងសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសហ្សកហ្ស៊ី។ កិច្ចប្រជុំរវាងក្រសួងទាំងពីរមានគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យឌីជីថល។ ក្នុងជំនួបនេះ ភាគីទាំងសងខាងបានពិភាក្សានិងចែករំលែកបទពិសោធអំពីការធ្វើបរិវត្តកម្មឌីជីថល រួមមានការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលក្នុងប្រទេសរៀងៗខ្លួននិងលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងប្រទេស។ ក្រសួងសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពហ្សកហ្ស៊ីបានកត់សម្គាល់ការរីកចម្រើនផ្នែកឌីជីថលនៅកម្ពុជា និងបានគូសរំលេចអំពីលទ្ធភាពសហការលើបរិវត្តកម្មឌីជីថលវិស័យនានា ជាពិសេសវិស័យដែលកម្ពុជាមានឧត្ដមភាពប្រកួតប្រជែង មានដូចជាថ្នាល verify.gov.kh ជាដើម។ ទន្ទឹមនេះ ភាគីហ្សកហ្ស៊ីបានអញ្ជើញឱ្យភាគីកម្ពុជាបញ្ជូនអ្នកជំនាញដើម្បីចូលរួមកម្មវិធីជំរុំបញ្ញាសិប្បនិម្មិតដែលនឹងរៀបចំនៅហ្សកហ្ស៊ីក្នុងពេលឆាប់ៗខាងមុខ៕ ដោយ៖ង៉ាន់ ទិត្យ

  • ឯកឧត្តម សេង សុភាព ចូលរួមវេទិកាកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ដើម្បីបង្ហាញយុទ្ធសាស្ត្រជាតិបញ្ញាសិប្បនិម្មិត និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលកម្ពុជា

    ឯកឧត្តម សេង សុភាព ចូលរួមវេទិកាកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ដើម្បីបង្ហាញយុទ្ធសាស្ត្រជាតិបញ្ញាសិប្បនិម្មិត និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលកម្ពុជា

    ទីក្រុងឌូបៃ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពី “បញ្ញាសិប្បនិម្មិតសម្រាប់រដ្ឋាភិបាលអនាគត” (AI for Future Governments) ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក (World Governments Summit) ឆ្នាំ២០២៦ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម បានចែករំលែកអំពី “សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត (AI)” របស់កម្ពុជា ដែលផ្តោតសំខាន់លើការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បរិវត្តកម្មឌីជីថល។ ឯកឧត្តម បានគូសបញ្ជាក់ពីសសរទ្រូងយុទ្ធសាស្ត្រចំនួន ៣ សំខាន់ៗដែលមានចែងក្នុងគោលនយោបាយនេះ រួមមាន៖១. ការអភិវឌ្ឍធនធានមនុស្ស៖ ការបណ្តុះបណ្តាលជំនាញ AI និងវិទ្យាសាស្ត្រទិន្នន័យ និងការធ្វើសមាហរណកម្ម AI ទៅក្នុងកម្មវិធីសិក្សា។២. ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យ៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យជាតិ ការបង្កើតថ្នាលទិន្នន័យបើកចំហ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងនវានុវត្តន៍។៣. ការជំរុញការប្រើប្រាស់ AI ក្នុងរដ្ឋាភិបាល៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសេវាសាធារណៈ…

  • កម្ពុជា-ប៉ាគីស្ថានជំរុញការបង្កើតកិច្ចព្រមព្រៀង PTA ដើម្បីពង្រីក​សេដ្ឋកិច្ច និងធ្វើពិពិធកម្មការនាំចេញ

    កម្ពុជា-ប៉ាគីស្ថានជំរុញការបង្កើតកិច្ចព្រមព្រៀង PTA ដើម្បីពង្រីក​សេដ្ឋកិច្ច និងធ្វើពិពិធកម្មការនាំចេញ

    ភ្នំពេញ៖កម្ពុជា បានដាក់ចេញនូវចក្ខុវិស័យយុទ្ធសាស្ត្រថ្មីមួយ ក្នុងការរឹត​ចំណងសេដ្ឋកិច្ចជាមួយប្រទេសប៉ាគីស្ថាន តាមរយៈការជំរុញឱ្យមានការ​បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ (PTA)។ នៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សារវាងកម្ពុជា ប៉ាគីស្ថាន គោលបំណង​ជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀង PTA ដែលនឹងក្លាយជាអាវុធ​យុទ្ធសាស្ត្រក្នុងការសម្រួលការចូលទីផ្សារ កាត់បន្ថយរបាំងរដ្ឋបាល និងបង្កើតក្របខ័ណ្ឌ​គាំទ្រ​ពិសេសសម្រាប់វិនិយោគិន ជាពិសេសលើ​វិស័យ​អាទិភាពដូចជាសុខាភិបាលនិងការផលិតឧបករណ៍វះកាត់​ជាដើម។ យោងតាមសារព័ត៌មាន the diplomatic insight នៅក្នុងជំនួប​ជាមួយមន្រ្តីជាន់ខ្ពស់ប៉ាគីស្ថាន នៅប្រទេសប៉ាគីស្ថាន នាថ្ងៃពុធនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានសង្កត់​ធ្ងន់លើសារៈសំខាន់នៃយន្តការភ្ជាប់​ទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច (B2B) ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ក្រុមហ៊ុនប៉ាគីស្ថាន ក្នុងការ​ឈានជើង​ចូលមកកាន់ទីផ្សារកម្ពុជា ក៏ដូចជាការប្រើប្រាស់​កម្ពុជា​ជាច្រកទ្វារឆ្ពោះទៅកាន់តំបន់អាស៊ានទាំងមូល។ បើលោកជំទាវរដ្ឋមន្ត្រី បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនប៉ាគីស្ថាន​ចំនួន ១៦៦ បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា ដែលនេះបង្ហាញពី​កាលានុវត្ត​ភាពវិនិយោគដ៏ធំធេងដែលមិនទាន់បានប្រើប្រាស់អស់។ ថ្លែងទៅកាន់មន្រ្តីជាន់ខ្ពស់កម្ពុជា លោក Jam Kamal Khan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានបង្ហាញថា វិស័យបង្គោល​ដែលកំពុងមានសន្ទុះខ្លាំងរបស់ប៉ាគីស្ថាន រួមមាន ឱសថ បច្ចេកវិទ្យា​ព័ត៌មាន (ICT) និងការបង្កើន​តម្លៃបន្ថែមលើផលិតផល​ចំណីអាហារ។ លើសពីនេះ ប៉ាគីស្ថានបានបង្ហាញពីសមត្ថភាពនាំចេញគ្រឿងចក្រ ឧបករណ៍​អគ្គិសនី ម៉ូតូទឹក ត្រាក់ទ័រ ព្រមទាំងគ្រឿងសម្អាង…