-
អ្នកអភិរក្សមានការព្រួយបារម្ភបន្ទាប់ពីសត្វទន្សោងត្រូវបានសម្លាប់ជាបន្តបន្ទាប់

អាជ្ញាធរមូលដ្ឋាន និងសហគមន៍កំពុងដុតដៃដុតជើង ស្វះស្វែងតាមចាប់ជនល្មើសដែលបានដាក់អន្ទាក់ឆក់សម្លាប់សត្វទន្សោងចំនួន២ក្បាល នៅសហគមន៍ការពារព្រៃឈើប្រាំបីមុម ស្ថិតក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សត្វទន្សោងរងគ្រោះ ដែលមានញីមួយក្បាលមានកូនក្នុងពោះ និងឈ្មោលមួយក្បាល ត្រូវបានជនល្មើសប្រើអន្ទាក់ឆក់បណ្តាលឱ្យបាត់បង់ជីវិតជាបន្តបន្ទាប់ កាលពីថ្ងៃទី១ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ករណីនេះបានបង្កការសោកស្តាយយ៉ាងខ្លាំងចំពោះសហគមន៍ និងអ្នកអភិរក្សធម្មជាតិ និងសត្វព្រៃ។ លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុម បានប្រាប់ AMS ថា ករណីបាត់បង់ជីវិតសត្វទន្សោងនេះ គឺជារឿងគួរឱ្យសោកស្តាយបំផុត ខណៈសហគមន៍កំពុងពង្រឹងការល្បាតទាំងថ្ងៃ និងយប់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការប្រមាញ់សត្វព្រៃ។ លោកបន្ថែមថា បច្ចុប្បន្ន សត្វទន្សោងនៅក្នុងសហគមន៍មានប្រមាណជាង១០០ក្បាល ហើយនៅរដូវប្រាំង សត្វភាគច្រើនចេញពីព្រៃទៅរកស៊ីតាមចំការអំពៅ និងក្បែរភូមិ ដែលបង្កើនហានិភ័យប្រឈមមុខនឹងជនល្មើស។ មិនត្រឹមតែនៅខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ ករណីសម្លាប់សត្វទន្សោងក៏ត្រូវបានរាយការណ៍ថា បានកើតឡើងនៅសហគមន៍ព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យផងដែរ។ លោក ទ្រី ស៊ីថេង ប្រធានអង្គការសង្គ្រោះសត្វព្រៃកម្ពុជា បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្លាប់សត្វព្រៃដ៏កម្រនេះ និងអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋរួមគ្នាការពារឱ្យបានតឹងរឹង ដើម្បីទុកជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន…
-
សម្តេចបវរធិបតីជូនពរខ្មែរម៉ូស្លីមទាំងក្នុង និងក្រៅប្រទេសក្នុងឱកាសនៃខែបួស រ៉ម៉ាឌន

តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ញើសារអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន។ នៅប្រទេសកម្ពុជា ខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋក្នុងសាសនាឥស្លាម ហើយជាសសរស្តម្ភទី៤ ក្នុងសាសនាឥស្លាម នឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានផ្ញើក្តីនឹករឭក និងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ព្រមទាំងជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក។ សម្តេចធិបតិបានរំលឹកថា បងប្អូនខ្មែរឥស្លាមបានរួមរស់ជាមួយប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ជាពិសេស ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជានាពេលកន្លងមក។ ជាចុងក្រោយ…
-
រដ្ឋមន្រ្តីសុខាភិបាល៖ «ភារកិច្ចចម្បងរបស់មន្ទីរពេទ្យ គឺការពារអ្នកជំងឺ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធាន»

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរពេទ្យកុមារជាតិ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិ។ ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរការរីកចម្រើនរបស់មន្ទីរពេទ្យកុមារជាតិ ទាំងការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ ជុំវិញបរិវេណមន្ទីរពេទ្យ ឧបករណ៍សម្ភារៈបរិក្ខារទំនើប និងការកសាងសមត្ថភាពមន្រ្តី បុគ្គលិកឱ្យកាន់តែមានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានផ្ដល់ទស្សនទានមួយចំនួន ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ដើម្បីយកទៅពិចារណា ក្នុងការរៀបចំផែនការ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦។ ឯកឧត្ដមបានជំរុញឱ្យមន្ទីរពេទ្យបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ក៏ដូចជាបន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន និងកុមារប្រកបដោយគុណភាព និងសុវត្ថិភាព ។ ម៉្យាងទៀត មន្ទីរពេទ្យត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាន និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ។ បន្ថែមលើនេះ ឯកឧត្តមមន្រ្តី ក៏បានផ្តល់ជាគោលការណ៍ និងយុទ្ធសាស្រ្តគន្លឹះ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងនោះមានការពង្រឹងស្វ័យភាពរបស់មន្ទីរពេទ្យនៅក្នុងការគ្រប់គ្រង ហើយគ្រប់ថ្នាក់ដឹកនាំត្រូវមានជំនាញដឹកនាំច្បាស់លាស់។ ឯកឧត្តមក៏បានអំពាវនាវឲ្យមានការត្រួតពិនិត្យគ្រប់លំហូរបស់អ្នកជំងឺ តាមរយៈការរៀបចំប្រព័ន្ធបែងចែកឱ្យបានច្បាស់លាស់ ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងត្រូវបង្កើតផ្លូវអាទិភាពនៅកន្លែងចាំបាច់មួយចំនួន។ មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី…
-
ពលរដ្ឋកម្ពុជាបាត់បង់ប្រាក់ ៤៥លានដុល្លារ ដោយសារការឆបោកតាមអនឡាញ

ភ្នំពេញ៖ប្រជាពលរដ្ឋកម្ពុជាបានបាត់បង់ប្រាក់ចំនួន ៤៥លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ដោយសារការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងស្រុក។ការបាត់បង់ប្រាក់នេះ ដោយជនរងគ្រោះមួយចំនួនរងការគំរាមកំហែងពីការចែករំលែកព័ត៌មានផ្ទាល់ខ្លួនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះពួកគេ។ តាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្ដិបណ្ឌិតស សុខា មានប្រសាសន៍កាលពីថ្ងៃអង្គារថា ជនរងគ្រោះជាច្រើននាក់បានធ្វើអត្តឃាត ក្រោមភាពតានតឹងនៃការជំរិតទារប្រាក់តាមប្រ ព័ន្ធ អ៊ិនធឺណែតនេះ។ ការលើកឡើងបែបនេះនៅក្នុងពិធីបើកយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ។ បើតាមឯកឧត្តមសន្តិបណ្ឌិត ស សុខា ប្រាក់តិចជាង ២០លានដុល្លារអាម៉េរិកត្រូវបានប្រមូលមកវិញពីការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណិត ខណៈដែលប្រាក់ដែលនៅសល់មិនអាចតាមដានបាន ដោយសារវិធីសាស្ត្រស្មុគ្រស្មាញកាន់តែខ្លាំងឡើងដែលប្រើដោយក្រុមអ្នកឆបោក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា ភាពអាម៉ាស់ដែលជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មទាំងនេះបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបង្ហាញផងដែរថា មានការកើនឡើងនៃការបោកប្រាស់ក្លែងបន្លំធនាគារ ដែលជនឆបោក បានបញ្ឆោតជនរងគ្រោះឱ្យផ្ទេរប្រាក់ដោយក្លែងបន្លំថាពួកគេបានឈ្នះរង្វាន់។កម្ពុជា បាន បណ្ដេញ ជនបរទេស ជាង ៣ ៣០០ នាក់ នៅក្នុង ខែកុម្ភៈ បន្ទាប់ពី បាន ចាប់ផ្តើម យុទ្ធនាការ ទូទាំងប្រទេស មួយ ឈ្មោះថា “ប្រតិបត្តិការ XXL” ដើម្បី លុបបំបាត់ គ្រោះមហន្តរាយ។ ពាក់ព័ន្ធករណីនេះរាជ…
-
រដ្ឋាភិបាល មិនយកពន្ធលើម្ចាស់សេវាកម្មទេសចរណ៍ពេញមួយឆ្នាំ ២០២៦ សម្រាប់ខេត្តសៀមរាប

ភ្នំពេញ៖ចាប់ពីខែ មករា រហូតដល់ខែធ្នូ ឆ្នាំ ២០២៦ នេះ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅ ក្នុងខេត្តសៀមរាប នឹង មិន តម្រូវ ឳ្យបង់ពន្ធពេញមួយឆ្នាំ។ ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៣០ ខែមករា ដែលបណ្តាញព័ត៌មាន AMS ទទួលបាននៅថ្ងៃទី១៨ខែកុម្ភៈ នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេច លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ ដល់ ម្ចាស់សេវាកម្ម ទាំងនេះ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ។ លើសពីនេះ ក្រសួងក៏បានលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦ របស់ម្ចាស់សេវាកម្មទេសចរណ៍ទាំងនោះផងដែរ។ ការលើកទឹកចិត្តនេះ ធ្វើឡើងស្របពេលដែលការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសមកកម្ពុជា បានធ្លាក់ចុះ ១៧ភាគរយ ក្នុងឆ្នាំ២០២៥ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមគ្រឹះស្ថានអង្គរ ក្នុងឆ្នាំ២០២៥ មានទេសចរបរទេសជាង ៩៥៥ ០០០នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលទទួលបានចំណូលជាង ៤៤លានដុល្លារអាម៉េរិក។ ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនារមណីដ្ឋានអង្គរ បានធ្លាក់ចុះជិត ៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ យោងតាមទិន្នន័យក្រសួងទេសចរណ៍ កម្ពុជាបានទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ…
-
កូរ៉េ សាទរលទ្ធផលបង្ក្រាបការឆបោកតាមអនឡាញនៅកម្ពុជា ក្រោយពីចាប់មេខ្លោងគ្រាក់ៗ បានពីរនាក់

ភ្នំពេញ៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានសាទរ និងកោតសរសើរចំពោះសមិទ្ធផលនៃ កិច្ចសហការរវាងក្រុមសមត្ថកិច្ចកូរ៉េ ជាមួយ សមត្ថកិច្ច កម្ពុជា ក្នុងការបង្ក្រាប និងទប់ ស្កាត់ ក្រុម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online scam។ សារព័ត៌មានកូរ៉េ The Chosun daily បានចុះផ្សាយនៅថ្ងៃពុធនេះថា ក្នុងកិច្ចសហការគ្នារវាងអាជ្ញាធរកូរ៉េខាងត្បូង និងកម្ពុជារយៈពេល២ខែកន្លងមក បានចាប់ខ្លួនជនឆបោកចំនួន១៤០នាក់ និងចាប់ខ្លួនមេក្លោងចំនួន៦នាក់កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ក្នុងសណ្ឋាគារមួយកន្លែងនៅកម្ពុជា។ ក្នុងនោះមាន មេខ្លោងគ្រាក់ៗកម្រិត A ម្នាក់ និងកម្រិត B ម្នាក់។ មេខ្លោងទាំងពីរដែលត្រូវបានរាយការណ៍ថា ពាក់ព័ន្ធ នឹងការឆបោកទឹកប្រាក់ជាង ១០លាន ដុល្លារអាម៉េរិក។ លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) បាន សរសេរលើ ផេកផ្លូវការរបស់ខ្លួន ដោយបានសាទរ និងកោតសរសើរចំពោះសមិទ្ធផលមួយនេះ ដោយលោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា…
-
ឯកឧត្តម សុខ សូកេន រំលែកទុក្ខក្រុមគ្រួសារសព និង ប្រជាជនហ្វីលីពីន ចំពោះការបាត់បង់អ្នកកសាងស្ពានមិត្តភាពរវាងកម្ពុជា និងហ្វីលីពីន

ហ្វីលីពីន៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ ឯកឧត្តម Jose de Venecia អតីតប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន ស្ថាបនិក និងជាប្រធានកិត្តិយសនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ វត្តមានរបស់ថ្នាក់ដឹកនាំទាំងពីរ គឺជាការសម្តែងនូវការគោរពសក្ការៈ និងវាយតម្លៃខ្ពស់ចំពោះវីរជននយោបាយដ៏ឆ្នើម ដែលជាមិត្តដ៏ល្អ និងជិតស្និទ្ធរបស់ប្រទេសកម្ពុជា ជាពិសេស ឯកឧត្តម Jose de Venecia គឺជាមិត្តភក្តិដ៏មានជំនឿចិត្ត និងជាដៃគូយុទ្ធសាស្ត្រដែលបានរួមការងារយ៉ាងសកម្មជាមួយ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ និងតំបន់។ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ឯកឧត្តម Jose de Venecia បានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រជាច្រើនរួមមាន៖ (១) ការកសាងយន្តការសន្តិភាព និងការផ្សះផ្សា៖ លោកបានសហការយ៉ាងជិតស្និទ្ធជាមួយសម្តេចវិបុលបញ្ញា ក្នុងការបង្កើត…
-
ជប៉ុនផ្តល់១លានដុល្លារដើម្បីលើកកម្ពស់ការងារដល់ពលករកម្ពុជាមកពីថៃ

ប្រទេសជប៉ុនផ្តល់ថវិកាជំនួយប្រមាណ១លានដុល្លារដល់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីគាំទ្រការអនុវត្តគម្រោង «លើកកម្ពស់មុខរបរ និងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន»។ ការចុះហត្ថលេខាលើលិខិតប្តូរសារអំពីការផ្តល់ជំនួយឥតសំណងនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន រវាងលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី និងលោកស្រី ស៊ាវយៀន ឈាន នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ដោយមានការចូលរួមជាសាក្សីពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គម្រោង១លានដុល្លារនេះនឹងត្រូវអនុវត្តរយៈពេល ២៤ខែ ក្រោមការដឹកនាំរបស់អង្គការ ILO និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុន ដើម្បីជួយពលករចំណាកស្រុកឲ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារមុខរបរ ការងារ និងសេវាកម្មជំនាញ។ សកម្មភាពសំខាន់ៗក្នុងគម្រោងរួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន គឺខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។ កិច្ចការទាំងនេះនឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលទើបនឹងទទួលបានការតែងតាំង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ ក្នុងឱកាសចូលកាន់តំណែងថ្មីក្នុងការបំពេញភារកិច្ចជាផ្លូវការនៅកម្ពុជា និងសូមជូនពរលោកជំទាវទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន លោកជំទាវ អំពីវឌ្ឍនភាពនៃការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល ជាអាទិ៍ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH ថ្នាល DG SuperApp និងថ្នាលផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថាបច្ចុប្បន្ន ថ្នាល VERIFY ដែលត្រូវបានទទួលស្គាល់ជាថ្នាលសាធារណៈឌីជីថលសកល និងបានទទួលការចាប់អារម្មណ៍យកទៅប្រើប្រាស់ពីសំណាក់ប្រទេសក្នុងតំបន់ រួមមាន ហ្វីលីពីន ឡាវ ទីម័រឡេស្ដេ បង់ក្លាដេស និងហ្សកហ្ស៊ី ជាដើម។ ជាការឆ្លើយតប លោកជំទាវ បានថ្លែងកោតសរសើរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍថ្នាល VERIFY…
-
ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំហានជាក់ស្តែងសម្រាប់នីតិវិធី និងការដោះស្រាយឧប្បត្តិហេតុសាយប័រ”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំហានជាក់ស្តែងសម្រាប់នីតិវិធី និងការដោះស្រាយឧប្បត្តិហេតុសាយប័រ” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញមកពី ៣៣ ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ និយ័តករ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងធនាគារ សរុបប្រមាណ ៥០រូប។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្ដល់ទស្សនាទានដល់អ្នកជំនាញសន្តិសុខយសាយប័រអំពីសៀវភៅណែនាំជំហ៊ាននៃការឆ្លើយតបនឹងឧប្បត្តិហេតុ ការអនុវត្តនីតិវិធីបិទខ្ទប់ និងការកំណត់សម្គាល់ចំណុចខ្វះខាតនៃដំណើរការការពារសន្តិសុខសាយប័រដើម្បីកែលម្អ តាមរយៈលំហាត់អនុវត្តជាក់ស្តែង។ សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕ ដោយ៖ង៉ាន់ ទិត្យ