-
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី កោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន លើវិស័យសិទ្ធិមនុស្ស នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់និងពិភពលោក

ភ្នំពេញ ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)បានសម្ដែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន លើវិស័យសិទ្ធិមនុស្ស នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់និងពិភពលោក ។ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកប្រមាណជា ៩ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានខ្លួនវិញដោយសុវត្ថិភាពនោះទេ ដោយសារតែយោធាថៃបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ជាដើម។ សកម្មភាពទាំងនេះ គឺផ្ទុយទាំងស្រុងទៅនឹងខ្លឹមសារចំណុចទី៤ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចែងថា៖ “ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន”។ សកម្មភាពទាំងអស់នេះ ក៏បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានបរស់ជនភៀសសឹក ជាពិសេសស្រ្តី កុមារ ទារក…
-
សម្តេចធិបតី ៖ ចាប់តាំងពីដើមទី រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ថា តាំងពីការផ្ទុះអាវុធលើកទី១ រាជរដ្ឋាភិបាល បានគិតគូរជានិច្ចរឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុត ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី១០កុម្ភៈ ។ សម្តេចធិបតី បន្ថែមថា ក្នុងកិច្ចការព្រំដែន រាជរដ្ឋាភិបាល មិនមែនមានតែមួយមុខទេ តែជាការធ្វើយ៉ាងសកម្ម និងជាប់ជាប្រចាំ ហើយរដ្ឋាភិបាល មិនបោះបង់កាតព្វកិច្ចក្នុងការការពារអធិបតេយ្យភាពទឹកដី អាយុជីវិត និងសុខទុក្ខប្រជាជន ជាពិសេស អ្នករស់នៅព្រំដែន និងជនភៀសសឹក ។ ដោយសារបញ្ហាមិនទាន់ចប់ ប្រមុខរដ្ឋាភិបាល មិនរៀបរាប់លំអិតពីបញ្ហា ឬវិធានការណ៍នោះឡើយ ដោយសម្តេចបញ្ជាក់ថា តាំងពីដើមទី ពោល គឺតាំងពីការផ្ទុះអាវុធលើកទីមួយ រដ្ឋាភិបាលគិតគូរជានិច្ចរឿងទឹកដី និងប្រជាជនគឺជាអាទិភាពចម្បងបំផុត ។ សម្តេចធិបតី បានលើកឡើងថា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការអនុវត្តគោលការណ៍ អ្នកចេះគឺជាប់ និងបង្កើនបរិមាណសិស្សជាប់និទ្ទេស A

ភ្នំពេញ៖ ដើម្បីចូលរួមជំរុញការអនុវត្តគោលការណ៍ អ្នកចេះគឺជាប់ និងការបង្កើនបរិមាណសិស្សជាប់និទ្ទេស A សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ ចូលរួមអនុវត្ត ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត៣ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ…
-
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ស្របពេលពាណិជ្ជកម្មទ្វេភាគី នៅមានកម្រិត

កម្ពុជា និងប៉ាគីស្ថាន ប្ដេជ្ញាជំរុញពាណិជ្ជកម្មទេ្វភាគីបន្ថែមទៀត ស្របពេលពាណិជ្ជកម្មទ្វេភាគី អាយុជាង ៧០ឆ្នាំមកហើយនេះ នៅមានកម្រិតតិចតួចនៅឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Recorder នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។យោងតាមប្រភពដដែល ក្នុងឆ្នាំ២០២៥ ប៉ាគីស្ថាន បាននាំចេញទំនិញដែលមានតម្លៃជាង ២៩លានដុល្លារ មកកម្ពុជា ភាគច្រើន គឺជាថ្នាំពេទ្យ។ ចំណែក ទំនិញដែលប៉ាគីស្ថាននាំចូលពីកម្ពុជាវិញ មានតម្លៃតែជាង ៤លានដុល្លារ ប៉ុណ្ណោះ ដែលទំនិញទាំងនោះមានម្សៅកាកាវ និងសម្លៀកបំពាក់។កាលពីថ្ងៃទី៩ ខែកុម្ភៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយសមភាគីប៉ាគីស្ថាន លោក Jam Kamal Khan ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគី។ ជំនួបដែលធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ មុននឹងកិច្ចប្រជុំគណៈកម្មាការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ ចាប់ពីថ្ងៃអង្គារ៍ ទី ១០ ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ក្នុងជំនួបនេះ លោកជំទាវ ចម និម្មល បានជួបពិភាក្សាការងារជាមួយសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មប៉ាគីស្ថាន(FPCCI)…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក នៅភ្នំព្រះរាជទ្រព្យ

កណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ_ភ្នំឧដុង្គ) នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ។ ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង៣ចំណុចនោះរួមមាន (១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ (២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំង ពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕
-
បទវិភាគ៖ ជោគជ័យរបស់លោក អានុទីន បង្កើតកង្វល់អំពីទំនាក់ទំនងកម្ពុជា-ថៃ

លោក អានុទីន ឆានវីរៈគិល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ ទំនងជានឹងត្រូវឡើងធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។ នេះបើយោងតាមលទ្ធផលបឋមបន្ទាប់ពីការបោះឆ្នោតសកលក្នុងប្រទេសថៃ កាលពីថ្ងៃអាទិត្យទី ៨ ខែកុម្ភៈ។ លទ្ធផលបឋមផ្លូវការដែលត្រូវប្រកាសនៅយប់ថ្ងៃដដែលនោះ។ មេដឹកនាំគណបក្សភូមិចៃថៃរូបនេះ បាននាំមុខយ៉ាងដាច់ទៅលើគូប្រជែងសំខាន់ៗរបស់ខ្លួន មានដូចជា គណបក្សប្រជាជន (People’s Party) ដែលជាបក្សមាននិន្នាការចង់ធ្វើការផ្លាស់ប្តូរ និងរីកចម្រើន និងនាំមុខគណបក្សភឿថៃ (Pheu Thai) របស់ត្រកូល Shinawatra ដែលជាបក្សធ្លាប់មានប្រជាប្រិយភាពខ្លាំងតាមរយៈគោលនយោបាយបែបប្រជាភិថុត។ សម្រាប់អ្នកតាមដាននយោបាយនៅកម្ពុជា តាមរយៈជ័យជម្នះទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ប្រហែលជាពិបាកនឹងវិលរកភាពល្អុកល្អឺនឡើងវិញ ខណៈដែលការប្រយុទ្ធនៅតាមបណ្តោយព្រំដែនដែលត្រូវគេដឹងថាបង្កឡើងដោយប្រទេសថៃ ទើបតែបានធូរស្រាលមុនការបោះឆ្នោតសកលនោះបន្តិច។ យ៉ាងណាក៏ដោយក្រុមយោធាថៃនៅតែបន្តធ្វើសកម្មភាពជាច្រើនដែលគេដឹងថាដើរបញ្ច្រាសនឹងកិច្ចព្រមព្រៀងឈប់បាញ់នានាកន្លងមក។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ មើលឃើញថា ទោះបីជាបញ្ហាជម្លោះព្រំដែនត្រូវបានលោក អានុទីន យកមកប្រើប្រាស់ជាឈ្នាន់នយោបាយ យ៉ាងជោគជ័យដើម្បីកើបយកប្រជាប្រិយភាពក្នុងស្រុកក៏ដោយ ប៉ុន្តែសកម្មភាពនេះបាននិងកំពុងរុញច្រានឱ្យប្រទេសថៃធ្លាក់ក្នុងវិបត្តិ បាត់បង់កេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ។ កាលពីចុងឆ្នាំ ២០២៥ លោក Anutin Charnvirakul បានប្រកាសថា ប្រទេសថៃនឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញឡើយ ដរាបណាកម្ពុជានៅតែបន្តសកម្មភាពដែលលោកចាត់ទុកថាជាការគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ថៃ។ លោក អានុទីន ឆានវីរៈគុល បានប្រើប្រាស់អាវុធជាតិនិយម…
-
ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យប្រធានវិទ្យាស្ថាន ERIA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកសាស្ត្រាចារ្យ បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីលទ្ធផលនៃការស្រាវជ្រាវស្ដីពី «ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)»។ លោកសាស្ត្រាចារ្យ ក៏បានលើកឡើងពីសក្ដានុពល និងឱកាសរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជា «មូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី» ដែលការណ៍នេះមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និង សកល។ បន្ថែមលើសនេះ, លោកសាស្ត្រាចារ្យ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុន ក្នុងការវិនិយោគបន្ថែម នៅកម្ពុជា ក៏ដូចជាការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា ឱ្យកាន់តែច្រើន ។ លោកសាស្ត្រាចារ្យ បានជម្រាបជូនសម្តេចធិបតីថា បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនជប៉ុន…
-
វៀតណាម រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយអះអាងពីការរឹតបន្តឹងចំណងមិត្តភាពជាមួយកម្ពុជា

ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានរៀបចំពិធី “បុណ្យចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ដើម្បីរឹតបន្តឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។សារព័ត៌មានវៀតណាម Nhan Dan បានលើកឡើងពីវត្តមានរបស់ សម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូប ក្នុងព្រឹត្តិការណ៍ជួបជុំកាលពីថ្ងៃទី៨ កុម្ភៈ ដែលបញ្ជាក់ពីសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។ក្រៅពីថ្នាក់ដឹកនាំ កម្មវិធីនេះក៏បានទាក់ទាញការចូលរួមពីសហគមន៍ដើមកំណើតវៀតណាម សហគ្រិន និងនិស្សិតទូទាំងប្រទេស ដែលមកជួបជុំគ្នាដើម្បីរឹតបន្តឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើទឹកដីកម្ពុជា។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក ង្វៀន មិញ វូ បានលើកឡើងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វៀតណាម និងបានចាត់ទុកទំនាក់ទំនង «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី» ជាមួយកម្ពុជាថា ជាសសរស្តម្ភនៃស្ថិរភាពយូរអង្វែង។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍អាណិកជនវៀតណាម ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយស្រុកកំណើត ទោះស្ថិតក្នុងកាលៈទេសៈប្រឈមណាក៏ដោយ។យោងតាមសារព័ត៌មានវៀតណាម Nhan Dan ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចំណងមិត្តភាពកម្ពុជា-វៀតណាម នៅតែបន្តរីកសុះសាយ និងរឹងមាំ ដើម្បីនាំមកនូវសន្តិភាព និងវិបុលភាពសម្រាប់តំបន់ទាំងមូល។ក្នុងជំនួបជាមួយក្រុមមន្ត្រីស្ថានទូតវៀតណាម និងសហគមន៍ប្រជាជនវៀតណាមក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ ទី ៦ ខែកុម្ភៈ លោក…
-
អាមេរិកអរគុណកម្ពុជាចំពោះកិច្ចសហការល្អក្នុងការឃាត់ឧក្រិដ្ឋជនអាមេរិកម្នាក់

ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស(OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ បានសម្របសម្រួលដោយជោគជ័យ ក្នុងការនាំខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋមួយចំនួនដូចជា កាន់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀតពាក់ព័ន្ធនឹងគ្រឿងញៀន។ យោងតាមស្ថានទូតអាមេរិក ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា។ ពិរុទ្ធជនត្រូវបានចាប់ខ្លួនបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។ ស្ថានទូតអាមេរិកសរសេរលើបណ្តាញសង្គមរបស់ខួនថា៖ «យើងខ្ញុំសូមអរគុណដល់ដៃគូកម្ពុជារបស់យើង ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ។ យើងរួមគ្នាបញ្ជូនសារយ៉ាងច្បាស់ថា ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹងត្រូវបានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់។»
-
កម្ពុជា-ចិន បើកកិច្ចប្រជុំលើកដំបូងស្វែងរកដំណោះស្រាយសម្រាប់អាជីវកម្មចិន ក្រោយជម្លោះកម្ពុជា-ថៃ

កម្ពុជា-ចិន នៅថ្ងៃច័ន្ទនេះ បានបើកកិច្ចប្រជុំលើកទីមួយជាមួយគ្នា ក្នុងគោលបំណងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់សហគ្រាសចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងអាជីវកម្មចិននៅកម្ពុជា ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃចន្ទ ទី៩ ខែកុម្ភៈ។កិច្ចប្រជុំនេះ មានការចូលរួមពីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនចិន ចំនួន ៨០ក្រុមហ៊ុននៅកម្ពុជា។ឧបនាយករដ្ឋមន្ត្រីកម្ពុជា ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការវិនិយោគរបស់ចិន បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ដូច្នេះ ការរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលស្តាប់បញ្ហាប្រឈមរបស់អ្នកវិនិយោគចិននៅកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយចំពោះមុខ។កិច្ចប្រជុំលើកដំបូងរវាងវិនិយោគិនចិននៅកម្ពុជា ក្នុងពេលនេះ ធ្វើឡើងបន្ទាប់ពីមានវិនិយោគិនចិននៅកម្ពុជា មួយចំនួន បានរងផលប៉ះពាល់អាជីវកម្មដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ បើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ ថុល កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងរៀងរាល់ ៦ខែម្ដង។លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចាត់ទុកកិច្ចប្រជុំនេះ នឹងអាចជួយដោះស្រាយបញ្ហាប្រឈមនានា ដែលបាននិងកំពុងកើតឡើងចំពោះអាជីវកម្មចិននៅកម្ពុជា។ អាជីវកម្មចិន ដែលបានបង្កើតការងារជាង ១លានកន្លែងនៅកម្ពុជា។ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ក្នុងឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ជាង…