Category: ព័ត៌មានជាតិ

  • អភិបាលរាជធានីភ្នំពេញ ដាក់ផែនការយ៉ាងម៉ឹងម៉ាត់បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន

    អភិបាលរាជធានីភ្នំពេញ ដាក់ផែនការយ៉ាងម៉ឹងម៉ាត់បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន

    ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦នេះ។ ការដាក់ផែនការយ៉ាងម៉ឹងម៉ាត់ខាងលើនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍សារាចរ០៣លើការងារ គ្រប់ គ្រង សន្តិសុខ សុវត្ថិភាព តាម ទីតាំង រស់នៅ ប្រមូលផ្ដុំ និងធ្វើយុទ្ធនាការបោសសម្អាតបទល្មើស ONLINE SCAMS ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញមានអគារខ្ពស់ចាប់ពី៧ជាន់ឡើងទៅ ជិត៤០០០អគារ ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ«រួម»តាមបុរីឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

  • កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់គោលដៅ ៧០០លានដុល្លារអាមេរិក

    កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់គោលដៅ ៧០០លានដុល្លារអាមេរិក

    ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចដល់គោលដៅ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី បង្ហាញលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ អញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ អាន៖សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, នាយករដ្ឋមន្រ្តីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងក្នុងគ្រប់កម្រិតនាពេលកន្លងមក ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តធ្វើការឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងពីរ។ ឆ្នាំ២០២៦ នេះ គឺជាឆ្នាំពិសេស នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ, ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពរួមគ្នារៀបចំសកម្មភាពឱ្យបានច្រើន ជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីអបអរសាទរឆ្នាំដ៏សំខាន់នេះ។…

  • កម្ពុជា និងឡាវ នឹងចរចាគ្នាបោះបង្គោលព្រំដែនដែលនៅសល់តាម​យន្តការសន្តិភាព

    កម្ពុជា និងឡាវ នឹងចរចាគ្នាបោះបង្គោលព្រំដែនដែលនៅសល់តាម​យន្តការសន្តិភាព

    ភ្នំពេញ៖កម្ពុជា និងឡាវ បានសម្រេចបោះបង្គោលព្រំដែនបានប្រមាណ ៨៦ភាគរយហើយ។ប្រទេសទាំងពីរ នឹងចរចា​បោះ​បង្គោល​ព្រំដែនដែល​នៅសល់ តាមយន្តការមួយដោយសន្តិវិធី ក្នុងភាពជាអ្នកជិតខាងល្អ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងនៅក្រោយកិច្ចប្រជុំកំពូលលើកទី១៦ រវាង​គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជន​បដិវត្តន៍ឡាវ ដឹកនាំ​ដោយ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជន​បដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្នុងជំនួបគណបក្សទាំងពីរ បានផ្លាស់ប្ដូរយោបល់គ្នា ស្ដីអំពីកិច្ចសហ​ប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃគណបក្សទាំងពីរ ផ្តោតទៅ​លើការអនុវត្ត​លើកិច្ចព្រមព្រៀងអ្វីដែលបានសម្រេចកាលពីលើកមុន និងបន្តអនុវត្ត​មកដល់ពេលនេះ ដែលសមិទ្ធផលជា​ច្រើន​បានកើតឡើង​សម្រាប់ការ​ពង្រីកនូវទំនាក់ទំនងទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស​ប្រជាជនបដិវត្តន៍ឡាវ និយាយដោយឡែក និងនិយាយជារួមគណបក្ស​ប្រជាជនកម្ពុជា គណបក្សកុម្មុយនីសវៀតណាម និងគណបក្សប្រជាជន​បដិវត្តន៍​ឡាវ។ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងគណបក្សប្រជាជន​កម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ថ្នាក់ដឹកនាំ​កំពូលទាំងពីរ​បានរំលេចនិងពង្រីកសក្តានុពល និងសហប្រតិបត្តិការបន្ថែមទៀត ដែលគណបក្សទាំងពីរនៅមានជាមួយ​គ្នាជា​ពិសេស​បន្តការផ្លាស់ប្ដូរនូវ​ទំនាក់ទំនងផ្នែកយុវជន ថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរតាមរយៈ​ដំណើរ​ទស្សនកិច្ចនៃ​ថ្នាក់ដឹក​នាំ​កំពូល​នៃគណបក្សទាំងពីរ…

  • សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ

    សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ

    ភ្នំពេញ៖ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃ​សាធារណ​រដ្ឋប្រជាមានិតឡាវ និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ ក្នុងឱកាសឯកឧត្តមអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ក្នុងសុន្ទរកថាស្វាគមន៍សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូ​ជាន់ខ្ពស់ដែល​បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលប្រទេស​ទាំងពីរតែងតែផ្លាស់​ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ-ផ្លូវការទៅវិញទៅមក ដើម្បីបន្តរឹតចំណងសាមគ្គីភាព ក្នុងស្មារតីជា​អ្នកជិតខាងភូមិ​ផងរបងដ៏ស្មោះត្រង់​ជាមួយគ្នាជាប្រពៃណីរៀងដរាបរហូតមក ។ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិតនេះ នឹងចូលរួមចំណែក​ធ្វើឱ្យទំនាក់​ទំនង​ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀត កាន់តែមានភាពសកម្ម និងមមាញឹក​ទ្វេឡើង ។ សូមជម្រាបថា ឆ្នាំនេះជាខួបលើកទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ​ប្រជាមានិត​ឡាវផងដែរ។ ក្នុងពិធីដ៏មហោឡារឹកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម បណ្ឌិត ថងលុន…

  • ការចុះបញ្ជីដីធ្លីនៅខេត្តកោះកុងនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ

    ការចុះបញ្ជីដីធ្លីនៅខេត្តកោះកុងនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដី គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង និងអាជ្ញាធរខេត្ត រួមជាមួយភាគីពាក់ព័ន្ធ បានប្រជុំបូកសរុបការងារដីធ្លីនៅខេត្តកោះកុង និងជំរុញការអភិវឌ្ឍខេត្ត ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលមហោស្របខេត្ត ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ខេត្តកោះកុងជាខេត្តនៅតំបន់ឆ្នេរដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងនេសាទ ដែលជាខឿនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តនេះ។ ដូច្នេះកិច្ចការរៀបចំដែនដីក្នុងភូមិសាស្ត្រខេត្តកោះកុង គឺពិតជាមានសារៈសំខាន់ ដើម្បីដោះស្រាយភាពចម្រូងចម្រាស់ ក្នុងការកាន់កាប់ដីធ្លី និងរៀបចំការប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដោយប្រែក្លាយដីធ្លីទាំងនេះ ឲ្យមានគុណតម្លៃប្រសើរជាជាងតម្លៃដី ក្នុងគោលដៅជំរុញការអភិវឌ្ឍខេត្តឲ្យរីកចម្រើន លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងបម្រើឧត្តមប្រយោជន៍របស់អ្នកខេត្តកោះកុង ។ មកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីខេត្តកោះកុងបានបញ្ចប់ការវាស់វែងក្បាលដី ចំនួនជាង ១០ម៉ឺនក្បាលដី ចេញបណ្ណកម្មសិទ្ធិបានចំនួនជិត ៣២ ០០០បណ្ណ ក្នុងនោះបានចែកបណ្ណកម្មសិទ្ធិរួចរាល់ចំនួនជិត ២៩ ០០០បណ្ណ និងឈានទៅបញ្ចប់កិច្ចការនេះ ក្នុងពេលឆាប់ៗខាងមុខ៕

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ

    ព្រះបរមរាជវាំង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ក្នុងឱកាសដែល ឯកឧត្តម និងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃ។​ ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ថងលុន ស៊ីសុលីត(Thongloun Sisoulith) ត្រូវបានធ្វើឡើងនៅព្រះបរមរាជវាំង ដោយមានទទួលដោយកងកិត្តិយសត្រែទ័ព ជាមួយការគោរពភ្លេងជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឡាវ និងភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមលំនាំនៃការទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនថ្នាក់ដឹកនាំនានា ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា៕

  • អង្គការគ្រូពេទ្យគ្មានព្រំដែនមកពីប្រទេសស្វីស ត្រៀមខ្លួន សហការជាមួយក្រសួងសុខាភិបាលកម្ពុជា

    អង្គការគ្រូពេទ្យគ្មានព្រំដែនមកពីប្រទេសស្វីស ត្រៀមខ្លួន សហការជាមួយក្រសួងសុខាភិបាលកម្ពុជា

    ភ្នំពេញ ៖ អង្គការមនុស្សធម៌អន្តរជាតិ ឯករាជ្យ អព្យាក្រឹត និងផ្នែកវេជ្ជសាស្ត្រ ដែលផ្តល់ជំនួយវេជ្ជសាស្រ្តសង្គ្រោះជីវិត ដោយមិនគិតពីសាសនា ឬនិន្នាការនយោបាយ ដែលបច្ចុប្បន្ន អង្គការនេះកំពុងបំពេញបេសកកម្មក្នុងប្រទេសចំនួន ១៦៩ ដែលនឹងបន្តតួនាទីជាដៃគូបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខាភិបាលជាតិ។ ប្រតិភូអង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស (Médecins Sans Frontières Switzerland – MSF) ដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត Adrian Guadarrama អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកេនយ៉ា តង់ហ្សានី អ៊ុយក្រែន កៀហ្ស៊ីស៊ីស្ថាន កាហ្សាក់ស្ថាន ហ្វីលីពីន និងកម្ពុជា បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ខណៈចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាល និងអង្គការ MSF Switzerland ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងនាមជាដៃគូបច្ចេកទេស…

  • កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ

    កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ

    នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម ផាម មិញជិញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបីគណបក្ស​ លើកទី៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកិច្ចប្រជុំលើកទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងហូជីមិញ នៃ​សាធារណរដ្ឋ​សង្គម​និយម​​វៀតណាម។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, ប្រមុខ​រដ្ឋាភិបាល​ នៃប្រទេសទាំងពីរ​ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ នាពេលកន្លងមក សំដៅការជំរុញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្របទៅនឹងទិសស្លោក “ភាពជាអ្នកជិតខាងល្អ…

  • ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

    ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

    នារសៀលថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-វៀតណាម) ដោយមានការចូលរួមពី ឯកឧត្តម ផាម​ មិញជិញ​ ​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ និង​ឯកឧត្តម​ សនសៃ​ ស៊ីផាន់ដន​ នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅវិមាន​សាមគ្គី​ភាព​ ក្នុងឱកាសដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ បានចូលរួមកិច្ចប្រជុំរវាង​ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​,​ ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនីស្តវៀតណាម​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ នៅរាជធានីភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​ ពីថ្ងៃ​ទី៦​ដល់ថ្ងៃទី៧​ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ​ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចបវរធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី នាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។ ទន្ទឹមនេះ សម្តេចបវរធិបតីបានជំរុញប្រទេសទាំងបីបន្តការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។ល។…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវ

    នៅវិមាន៧មករា ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវ ដោយមានការចូលរួមពីឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនេះ ថា ក្នុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍វត្តមានថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលត្រីភាគី រវាងថ្នាក់ដឹកនាំគណបក្សទាំង៣ នៅក្នុងប្រទេសកម្ពុជា ។ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ចាត់ទុកជំនួបប្រជុំរវាងថ្នាក់ដឹកនាំគណបក្សទាំងបី នៅពេលនេះ គឺជាឱកាសនៃការពង្រីក នូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត…