-
ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់សេវាពិនិត្យ និងព្យាបាលជាង១,៤លានករណី ដោយចំណាយអស់៤៦លានដុល្លារ

កាលពីឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួនជាង ១,៤លានករណី គឺកើនឡើង២៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះ ភាគច្រើនគឺជាការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ដែលមានរហូតដល់ ១,០៧លានករណី។ នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានបង្ហាញកាលពីថ្ងៃទី៤កុម្ភៈនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានេះ។ មូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា កាលពីឆ្នាំមុន ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាមានចំនួនជាង ២៣ម៉ឺននាក់។ មន្ទីរពេទ្យក៏បានទទួលព្យាបាលកុមារឆ្លងជំងឺគ្រុនឈាមចំនួនជិត ២៣ ០០០នាក់, កុមារដែលត្រូវព្យាបាលនិងវះកាត់ទូទៅចំនួនជិត ៣៥ ០០០នាក់និងកុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ចំនួនជាង ១ ០០០ នាក់។ ដោយឡែក ស្ត្រីមានផ្ទៃពោះដែលបានមកទទួលសេវាពិនិត្យ និងតាមដាននៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបមានចំនួនជាង ១០ម៉ឺនករណី និងសម្រាលកូន ចំនួនជាង ២៥ ០០០នាក់។ ជាមួយនឹងលទ្ធផលខាងលើ, មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ៤៦ លានដុល្លារ អាម៉េរិក ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ…
-
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គាំទ្រ A.C.U. លើប្រតិបត្តិការលុបបំបាត់ការប្រឡងជំនួស

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានគាំទ្រអង្គភាពប្រឆាំងអំពើពុករលួយ លើប្រតិបត្តិការបង្រ្កាប និងទប់ស្កាត់ការប្រឡងជំនួស ដែលមិនមែនសំដៅលើការចាប់បុគ្គលណានោះទេ ប៉ុន្តែវាជាគោលការណ៍ច្បាប់ ដែលអង្គភាពប្រឆាំងអំពើពុករលួយត្រូវបង្ការទប់ស្កាត់អំពើពុករលួយ ដើម្បីសម្រេចគោលដៅពិតប្រាកដរបស់ច្បាប់ គឺលុបបំបាត់បាតុភាពប្រឡងជំនួសឱ្យបានទាំងស្រុង ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី៦ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្រោមវត្តមានសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទីអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា អង្គភាពនេះបានចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងជ្រើសរើសចំនួន ៣ រួមមាន៖ការប្រឡងជ្រើសរើសបេក្ខជន ចូលសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦, ការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាសម្រាប់បម្រើការនៅសាលាខេត្តកណ្តាល និងការប្រឡងជ្រើសរើសនិសិ្សតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។ ចំពោះដំណើរការប្រឡងចូលតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលរយៈពេល ២ថ្ងៃ គឺថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំដោយគណៈកម្មការប្រឡងថ្នាក់ជាតិក្នុងវិស័យសុខាភិបាល ACU បានចាត់បញ្ជូនមន្ត្រីជំនាញ ២៦២នាក់ ជាកម្លាំងចំហសម្រាប់សង្កេតការណ៍ដំណើរការប្រឡង ព្រមទាំងកម្លាំងសម្ងាត់មួយចំនួនទៀតផងដែរ ។ ក្នុងដំណើរការថ្ងៃទី១ មន្ត្រីជំនាញ ACU បានរកឃើញអ្នកគប់គិតគ្នា ៤នាក់…
-
ពិធីក្រុងពាលីសង្កត់គ្រឹះសាងសង់ «មហាកុដិ សម្ដេចវិបុលបញ្ញា សុខ អាន» នៅវត្តសារាវ័ន្តតេជោ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ «មហាកុដិ សម្ដេចវិបុលបញ្ញា សុខ អាន» ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ អាន្នី សម្ដេចវិបុលបញ្ញា សុខ អាន។ ពិធីក្រុងពាលីនេះមានការនិមន្តចូលរួមពីសម្ដេចព្រះមហាសុមេធាធិបតី កិត្ដិឧទ្ទេសបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី ចៅប្រុសចៅស្រីរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលប្រារព្ធឡើងនៅបរិវេណវត្តសារាវ័នតេជោ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មហាកុដិដ៏ស្កឹមស្កៃនេះត្រូវបានផ្ដួចផ្ដើមកសាងឡើងដោយសទ្ធាជ្រះថ្លារបស់មហាលក្ខណាភិរ័ក្ខរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តាន់…
-
បរាជ័យមួយទៀតនៃកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅរសៀលថ្ងៃទី៤ ខែកុម្ភៈនេះ នៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ មុំ សាម៉ឺឌី មេបញ្ជាការរង យោធភូមិភាគទី៣ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្តម គុនសិរិប៉ាន់យ៉ោ នាយសេនាធិការ បញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត។ ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ ។ កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ…
-
នគរបាលចាប់ផ្តើមផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ឡើងវិញ

ដោយសង្កេតឃើញកំណើនគ្រោះថ្នាក់ចរាណ៍មួយរយៈពេលកន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសថា នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។ អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសជូនដំណឹងដល់សាធារណជនថា ក្នុងរយៈពេល១៦០ថ្ងៃ(គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។ ក្នុងរយៈពេលនោះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង៣៤លើក ស្មើ៣% ដោយចំនួនអ្នកស្លាប់កើន៦២នាក់ ស្មើ១០% ហើយអ្នករបួសកើន២០៩នាក់ ស្មើ១៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ជាពិសេស រយៈពេល ១ខែមករា ដើមឆ្នាំ២០២៦នេះ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើន៤២លើក ស្មើ១៩% ក្នុងនោះអ្នកស្លាប់កើន២៥នាក់ ស្មើ១៨% និងអ្នករបួសកើន៦៤នាក់ ស្មើ២៣%។ គ្រោះដ្នាក់ជិត៥០%គឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់។ មូលហេតុផ្សេងៗទៀតមានដូចជា៖ ការមិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ ស្រវឹង ល្មើសសញ្ញាចរាចរណ៍ កត្តាយាន ងងុយគេង និងកត្តាផ្លូវ។ ដូច្នេះ ដើម្បីបន្តរួមចំណែកធ្វើឱ្យអ្នកបើកបរ អ្នកធ្វើដំណើរតាមផ្លូវគោកកាន់តែមានសុវត្ថិភាព និង និងរក្សាបានសណ្តាប់ល្អនៅគ្រប់ទីកន្លែង អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ។ អាជ្ញាធរជឿជាក់ថា ការរឹតបណ្តឹងនេះនឹងជួយឱ្យសាធារណជនមានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍កាន់តែល្អប្រសើរឡើង ព្រមទាំងជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់…
-
ឯកឧត្តម សុក ស៊ីផាន់ណា ចែករំលែកទស្សនទានពីកិច្ចព្រមព្រៀងពន្ធគយបដិការ កម្ពុជា–អាមេរិក

ខណៈពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទិសដៅនៃគោលនយោបាយសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ នៅវិមានរដ្ឋសភា ឯកឧត្តទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា បានអញ្ជើញធ្វើជាវាគ្មិនកិត្តិយស ក្នុងបាឋកថាមួយក្រោមប្រធានបទ «កិច្ចព្រមព្រៀងកម្ពុជា–សហរដ្ឋអាមេរិក ស្តីពីការកំណត់ពន្ធគយទៅវិញទៅមក»។ នៅក្នុងបាឋកថាចំពោះមុខសមាជិករដ្ឋសភា និងមន្ត្រីជំនាញជាច្រើនរូប ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍សេដ្ឋកិច្ចសកល ដោយផ្អែកលើសូចនាករថ្មីៗនៃរដ្ឋបាលអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ ជាពិសេសគោលនយោបាយ “America First” ដែលផ្តោតលើការអនុវត្តពន្ធគយបដិការ។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពន្ធគយទៅវិញទៅមកនេះ អាចផ្តល់ឱកាសថ្មីៗដល់កម្ពុជា ប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈម ដែលត្រូវការការត្រៀមខ្លួន និងការគិតគូរយ៉ាងហ្មត់ចត់ផងដែរ។ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ឯកឧត្តមបានចែករំលែកយុទ្ធសាស្ត្រពិពិធកម្មទីផ្សារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ ឬពីរ។ ក្នុងនោះ ឯកឧត្តមបានលើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CPTPP) ដែលជាទីផ្សារស្តង់ដារខ្ពស់មួយក្នុងពិភពលោក ដើម្បីទាក់ទាញវិនិយោគទុនធំៗ ពង្រឹងកិត្តិនាម និងបង្កើនទំនុកចិត្តលើឆាកអន្តរជាតិ។ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីជំហរដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាតុល្យភាពអំណាច ដោយប្រកាន់ខ្ជាប់នយោបាយ “មិត្តច្រើន ខ្មាំងសូន្យ”។ ឯកឧត្តមបានលើកឡើងថា ចិននៅតែជាបង្អែកយុទ្ធសាស្ត្រសំខាន់លើខ្សែច្រវាក់ផលិតកម្ម…
-
យន្តហោះ Boeing 737 MAX នឹងចេញដឹកអ្នកដំណើរនៅកម្ពុជា នៅឆ្នាំ ២០៣១

ក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានប្រកាសនៅថ្ងៃទី៣ ខែមករាថា យន្តហោះ Boeing 737 MAX ចំនួន ២០គ្រឿង ដែលកម្ពុជាបានបញ្ជាទិញពីសហរដ្ឋអាមេរិក នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ៥ឆ្នាំទៀត ពោលគឺក្នុងអំឡុងឆ្នាំ ២០៣១ ខាងមុខ។ យន្តហោះ Boeing 737-8 ជាប្រភេទយន្តហោះពាណិជ្ជកម្មដែលហោះហើរក្នុងចម្ងាយធម្យម គឺក្នុងរង្វង់ ៦,៤៨០ គីឡូម៉ែត្រ និងអាចផ្ទុកអ្នកដំណើរ ១៧៨ នាក់។ យន្តហោះនេះអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នបាន ២០ភាគរយ បើប្រៀបធៀបទៅនឹងយន្តហោះជំនាន់មុន។ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ថ្មីៗនេះ បានបញ្ជាទិញយន្តហោះ Boeing 737 Max 8 ចំនួន ២០គ្រឿង ពីសហរដ្ឋអាមេរិក និងយន្តហោះ COMAC C909 ចំនួន ២០គ្រឿង ពីប្រទេសចិន។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានេះ ចាត់ទុកថា ការបញ្ជាទិញថ្មីៗនេះ បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យហោះហើរនៅកម្ពុជា។…
-
កម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងរបស់ប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា

នៅថ្ងៃនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសតវ៉ាយ៉ាងខ្លាំងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត របស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ ទស្សនកិច្ចពិនិត្យទីតាំងនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សណ្ឋាគារ និងទីតាំងទាំងនេះស្ថិតនៅចម្ងាយ៣៩៧ម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ១៥។ ក្រសួងការបរទេសបញ្ជាក់ថា តំបន់នេះត្រូវបានគ្រប់គ្រងដោយការប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចខាងលើ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជា ការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា៕
-
ខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ គប្បីរកចំណុចពិសេស ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញឱ្យរដ្ឋបាលខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ គប្បីរកចំណុចពិសេសរបស់ខ្លួន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត ។ អាន:ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលពិសេសនៃវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅក្នុងរាជធានីភ្នំពេញ ដើម្បីទាក់ទាញអ្នកទេសចរឱ្យបានច្រើន ខណៈដែលសក្តានុពលតំបន់ទេសចរណ៍នៅរាជធានីភ្នំពេញ មានលក្ខណៈសម្បូរបែប ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ខណ្ឌនីមួយៗ គប្បីធ្វើការប្រកួតប្រជែងជំរុញវិស័យទេសចរណ៍ ដោយរកចំណុចពិសេសក្នុងខណ្ឌរបស់ខ្លួន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ ជាក់ស្តែង តំបន់កោះដាច់ មានទាំងតម្បាញសូត្រ ទេសភាពដងទន្លេ និងវត្តអារាមចំណាស់ៗ ដែលអាចកែច្នៃ និងកែលម្អ ដើម្បីទាក់ទាញអ្នកទេសចរ ។ ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានសម្រេចរួមគ្នាកៀរគរថវិកា ដើម្បីសាងសង់អគារសិក្សាថ្មី ១ខ្នង នៅសាលាបឋមសិក្សាកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដោយអគារចាស់ មានសភាពទ្រុឌទ្រោម និងត្រូវបានទុកចោលយូរឆ្នាំមកហើយ។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៥…
-
ការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានប្រមាណ៧២%នៃផែនការ

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២មករា ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃការគ្រប់គ្រងមូលនិធិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់។ ក្នុងរយៈពេល១៣ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ២៤១ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២១៧ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, ព្រមទាំងលុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយប្រវែង ១៩០ គីឡូម៉ែត្រ។ ក្រៅពីនេះ ក្រុមការងារក៏បានចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងទំនប់សុវត្ថិភាព និងកសាងតួផ្លូវសម្រេចបានប្រវែង ១៨៩ គីឡូម៉ែត្រ, ព្រមទាំងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ១២០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៧២% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ៩១% និងខេត្តរតនគិរី សម្រេចបានជិត ៥២%។ ចំពោះមុខនេះ…