-
កូរ៉េសរសើរកម្ពុជាចំពោះការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋកូរ៉េ (សា.កូរ៉េ) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទី ស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម គឹម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការ ពេញចិត្តចំពោះស្ថានភាពដ៏ល្អប្រសើរ និងស្និទ្ធស្នាលនៃទំនាក់ទំនងទ្វេភាគី និងវឌ្ឍនភាពជាលំដាប់នៃកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសា.កូរ៉េ លើវិស័យជាច្រើន ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ ដែលត្រូវបានដំឡើងក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវ័រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសា.កូរ៉េ ក្នុងខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
-
ឯកឧត្ដម សុខ សូកេន អញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ក្នុងវិស័យសង្គមកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគ.វ.រ. នៅសាលប្រជុំតេជោសន្តិភាព(ជាន់ទី២) នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សាលាភូមិន្ទរដ្ឋបាល៕
-
ប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលបដិសណ្ឋារកិច្ចឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ជាផ្លូវការ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភានារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ។ អាន៖ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃថ្ងៃទី២ ខែកុម្ភៈដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ មុនអញ្ជើញជួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន , ឯកឧត្តម ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូអ៊ីស្លាមប៉ាគីស្ថាន បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ…
-
ក្រសួងផែនការ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីចុះស្រង់ទិន្នន័យ សម្រាប់ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦

ភ្នំពេញ៖ ក្រសួងផែនការ បានបើកវគ្គបណ្ដុះបណ្ដាល បង្ហាត់បង្ហាញនូវវិធីសាស្ត្រសម្ភាសន៍ ស្រង់ទិន្នន័យគ្រប់ទម្រង់នៃតារាងសំណួរ ដល់មន្ត្រីចុះស្រង់ទិន្នន័យ សម្រាប់ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះថា គោលដៅសំខាន់នៃអង្កេតប្រជាសាស្ត្រ និងសុខភាព គឺដើម្បីប្រមូលព័ត៌មានទូទៅទាក់ទងនឹងប្រជាសាស្រ្ត សុខភាព និងបញ្ហាសង្គម ដូចជាចរឹតលក្ខណៈផ្ទះសម្បែង ការប្រើប្រាស់សេវា សុខភាព សុខភាពមាតានិងទារក ការអនុវត្តន៍ការបំបៅដោះកូន មរណភាពកុមារ មរណភាពមាតា ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារតូច កម្រិតលទ្ធភាពមានកូន និងការមានកូនតាមប្រាថ្នា អាពាហ៍ពិពាហ៍ ការយល់ដឹង និងប្រើប្រាស់ផែនការគ្រួសារ សកម្មភាពរួមភេទ ការយល់ដឹងនិងឥរិយាបថទាក់ទងនឹងជំងឺអេដស៍ និងការឆ្លងជំងឺកាមរោគដទៃទៀត។ ឯកឧត្តមបន្តថា អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នឹងផ្ដល់នូវទិន្នន័យស្ថិតិសម្រាប់សូចនាករវាស់វែងចម្បងៗមួយចំនួន អំពីសុខភាព និងប្រជាសាស្ត្រ ការប្រើប្រាស់ទឹក និងអនាម័យ ការអប់រំ សមភាពយេនឌ័រ…
-
កម្ពុជាប្រទះឃើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅតំបន់បឹងទន្លេសាប

ក្នុងឱកាសនៃទិវាដីសើមពិភពលោក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI បានចេញសេចក្តីប្រកាសរួមមួយស្តីពីការប្រទះឃើញជាថ្មីម្តងទៀត នូវសត្វខ្លាត្រីមួយក្បាល នៅក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលបានស្ដារឡើងវិញ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ខ្លាត្រីនេះត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ កាលពីពាក់កណ្តាលឆ្នាំ២០២៥។ នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយអង្គការ CI។ យោងតាមអង្គការ CI កំណត់ត្រាសត្វនេះនៅអាស៊ីអាគ្នេយ៍គឺមានការខ្វះខាតខ្លាំង ហើយចំនួនវានៅក្នុងប្រទេសកម្ពុជាប្រហែលនៅមានតិចតួចប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រាលើកទីពីរនៃការរកឃើញសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូល ដែលជាក្តីសង្ឃឹមសម្រាប់ការស្ដារឡើងវិញនូវថនិកសត្វប្រភេទនេះ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា វត្តមាននៃសត្វខ្លាត្រីនៅក្នុង តំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ជាសូចនាករដ៏សំខាន់មួយ ដែលបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រងធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹករយៈពេលវែងរបស់កម្ពុជា។ ចំណែកឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានវិញ យល់ឃើញថា ការប្រទះឃើញខ្លាត្រីនេះ គឺភស្តុតាងបង្ហាញពីការរីកចម្រើននៃប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ សត្វខ្លាត្រីមានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD)”

ភ្នំពេញ៖ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD)” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក Jeremy Hockenstein ប្រធានក្រុមប្រឹក្សាភិបាល លោក Sameer Raina នាយកប្រតិបត្តិ នៃអង្គការ DDD ថ្នាក់ដឹកនាំ ក.ប.ទ. ភ្ញៀវជាតិ អន្តរជាតិ បុគ្គលិក និងអតីតបុគ្គលិក នៃអង្គការ DDD សរុបប្រមាណ ១២០០ នាក់ នៅអគារសាលកោះពេជ្រ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ DDD ក្នុងបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ជាពិសេសផ្នែកទិន្នន័យដែលគិតមកដល់ពេលនេះ បុគ្គលិក និងអតីតបុគ្គលិករបស់អង្គការ DDD ចូលរួមយ៉ាងសកម្មក្នុងទីផ្សារការងារលើជំនាញនេះ ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថារាជរដ្ឋាភិបាលដែលមាន ក.ប.ទ. ជាសេនាធិការ តែងតែផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថលនិងការកសាងលិខិតបទដ្ឋានពាក់ព័ន្ធ…
-
ឯកឧត្តម សាយ សំអាល់ កោតសរសើរខេត្តកំពតលើការងារបង្រ្កាបបទល្មើស

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានកោតសរសើរដល់កងនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (Online Scam) បានយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា នៅក្នុងភូមិសាស្រ្តខេត្តកំពត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់បង្រ្កាប និងទប់ស្កាត់បទល្មើសនេះបន្តទៀត ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ។ ជារួម ឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិនិងប្រជាពលរដ្ឋក្នុងខេត្តកំពត។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានសហការល្អជាមួយអាជ្ញាធរខេត្ត ដើម្បីសម្រេចបានជោគជ័យនូវរាល់កិច្ចការនានា ជាឧត្តមប្រយោជន៍សម្រាប់ខេត្ត និងប្រជាពលរដ្ឋ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរីកចម្រើនលើវិស័យទេសចរណ៍ក្នុងខេត្តកំពត គឺត្រូវផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ដូច្នេះកងនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីក្រុមការងារទាំងអស់ ត្រូវរួមគ្នាពង្រឹង និងថែរក្សាសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន, ជាពិសេសលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ, គ្រឿងញៀន…
-
គម្រោងអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ បានលើកកម្ពស់ទាំងជីវភាព និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលរួចរាល់១០០% រួមមានការសាងសង់ក្លោងទ្វារឡើងភ្នំ កន្លែងដំណាក់ដំរី ការសាងសង់បន្ទប់ទឹកស្អាត កន្លែងចតឡាន ម៉ូតូ សួនច្បារ ការដាំដើមឈើចម្រុះ រួមជាមួយហាងកាហ្វេ ផ្សារសហគមន៍ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបានរួចរាល់១០០%ផងដែរ។ ដោយឡែកការសាងសង់ផ្លូវ ប្រវែង ៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ របស់ក្រសួងអភិវឌ្ឍន៍ជន បានរៀបចំចាក់ដី និងក្រាលគ្រួសស្អាតរួចរាល់ ឌែលបានសម្រួលការធ្វើដំណើរងាយស្រួលផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិ បានយូរអង្វែង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។ ឯកឧត្តមក៏បានថ្លែងដែរថា ការអភិវឌ្ឍគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ដែលនាំឱ្យមានភាពរីកចម្រើន ដោយមានការគាំទ្រ ទៅលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងជីវៈចម្រុះ…
-
នគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅបាវិត ឃាត់ខ្លួនជនបរទេស ជាង២០០០នាក់

កម្ពុជាមិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃបង្ហើយ នៃខែមករាឆ្នាំ២០២៦ ពោលគឺនាព្រឹកថ្ងៃទី៣១មករា កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ទទួលដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២០៤៤នាក់ ក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺជាការបញ្ជាក់ជូនសាធារណមតិជាតិ…
-
ក្រុមហ៊ុនSmart ពង្រីកសេវា 5G យ៉ាងរហ័សទូទាំងប្រទេស ដោយដំឡើងស្ថានីយបានជាង 600 នៅតាមបណ្តាខេត្តក្រុងចំនួន 21 ក្នុងរយៈពេលត្រឹមមួយខែដំបូង

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីផ្ដល់នូវការតភ្ជាប់បណ្តាញជំនាន់ក្រោយ5G របស់ខ្លូន ដោយបានដំឡើងស្ថានីយ 5G ជាង 600ស្ថានីយ នៅតាមបណ្តាខេត្តក្រុងចំនួន 21 ក្នុងរយៈពេលត្រឹមតែ 27 ថ្ងៃប៉ុណ្ណោះ។ ចំនួនអង់តែនបានកើនឡើងស្ទើគុណនឹងពីរក្នុងរយៈពេលតិចជាងមួយខែ ចាប់ពីត្រឹមតែ 283 ស្ថានីយនាថ្ងៃទី 01 ខែមករា រហូតដល់ជាង 600 ស្ថានីយនាពេលបច្ចុប្បន្ន។ ការពង្រីកនេះបង្ហាញពីសមិទ្ធផល និងការប្តេជ្ញាបន្តរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់សេវា និងការតភ្ជាប់ឌីជីថលសម្រាប់អតិថិជនដែលជាបុគ្គល គ្រួសារ និងអាជីវកម្មគ្រប់ធន់ ដែលនេះជាកិច្ចបន្តពីសមិទ្ធផលឆ្នាំចាស់ដែលក្រុមហ៊ុនបានធ្វើការដំឡើងស្ថានីយជាង 500 ស្ថានីយក្នុងឆ្នាំ 2025។ គិតត្រឹមថ្ងៃទី 27 ខែមករា ឆ្នាំ 2026 នេះ ក្រុមហ៊ុន Smart បានដំឡើងស្ថានីយ 5G សរុបចំនួនជាង 600 ស្ថានីយនៅទូទាំងប្រទេស ដោយបានគ្របដណ្ដប់យ៉ាងទូលំទូលាយនៅក្នុងតំបន់សេដ្ឋកិច្ច ទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ។ ទីតាំងសំខាន់ទាំង 5 ដែលមានចំនួនស្ថានីយច្រើនជាងគេ រួមមាន៖…