-
ការអភិវឌ្ឍទេសចរណ៍ គឺចាប់ផ្ដើមពីសហគមន៍ និងភូមិឃុំសង្កាត់មានសុវត្ថិភាព

ការកសាងខឿនទេសចរណ៍ដោយផ្តោតលើសហគមន៍បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅខេត្តកែបកាន់តែល្អប្រសើរ ជាមួយប្រាក់ចំណូលគ្រួសារកើនឡើង និងបំណុលថយចុះ ខណៈដែលការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធដូចជា ទឹក ភ្លើង ផ្លូវ និងការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺជាការវិនិយោគសម្រាប់សេដ្ឋកិច្ចខេត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជាក់ស្តែងនិយម។ នេះគឺជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប ដែលបានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ដើម្បីអភិវឌ្ឍខេត្តកែបឱ្យក្លាយជារបៀងសេដ្ឋកិច្ចរឹងមាំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរ និង ក្រុមការងារគ្រប់ថ្នាក់ បន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ដោយទប់ស្កាត់ឧក្រិដ្ឋកម្មអនឡាញ ព័ត៌មាន ក្លែងក្លាយ និងបទល្មើសផ្សេងៗ ព្រមទាំងដោះស្រាយវិវាទដីធ្លី និងសំណង់មិនរៀបរយ សំដៅបង្កើតបរិយាកាសល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ និងគម្រោងវិនិយោគនានា ទាំងរបស់រដ្ឋ និងឯកជន ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់លើការកសាងមូលដ្ឋានទេសចរណ៍ ដោយចាប់ផ្តើមពីការអភិវឌ្ឍតាមសហគមន៍…
-
ឯកអគ្គរដ្ឋទូតអូស្ត្រាលី និង ក្រសួងអប់រំកម្ពុជា សរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងវិស័យអប់រំឯកជន កម្ពុជា-អូស្ត្រាលី

ភ្នំពេញ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូ ជាផ្លូវការជាមួយ MONASH College (MONASH – BELTEI IU Cambodia) ដើម្បីសហការបើកកម្មវិធីសិក្សាឆ្នាំមូលដ្ឋាន (Foundation Year) សិក្សានៅអគារស្នាក់ការកណ្តាល ប៊ែលធី គ្រុប (BELTEI Group Headquarters) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅអគារលេខ១៧១ មហាវិថី នេរុហ៍ (ផ្លូវ២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាន់ទី៥) ដោយទទួលចុះឈ្មោះចូលរៀននៅខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តម លី ណាវុឌ្ឍ លើកឡើងថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានក្លាយជាស្ថាប័នដំបូងគេនៅកម្ពុជា ដែលសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ MONASH University លើផ្នែកពាណិជ្ជកម្ម (Business) បច្ចេកវិទ្យាព័ត៌មាន (IT) និងពេទ្យ (Health) ដែលនឹងផ្តល់ជូននិស្សិតនៅកម្ពុជា និងក្រៅប្រទេសនូវចំណេះដឹង ជំនាញ និងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម បានបញ្ជាក់ថា MONASH College…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ប្រាក់រង្វាន់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh និងថ្នាល go.gov.kh

(ភ្នំពេញ)៖ ក្នុងឱកាសពិធីជួបសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីប្រគល់ប្រាក់រង្វាន់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh និងថ្នាល go.gov.kh ដែលបានប្រកួតប្រជែងចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ កម្មវិធីប្រកួតប្រជែងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីក្រុមនិស្សិតស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ សរុបមានបេក្ខភាពចូលរួមប្រកួតចំនួន ២០០នាក់ បែងចែកជា ១៦ក្រុម (ក្នុងមួយក្រុមមានសមាជិកចន្លោះពី ១០ ដល់ ១៣ នាក់) ដើម្បីប្រកួតប្រជែងបង្កើតវីដេអូ។ ជាលទ្ធផលក្រុមទាំង១៦ សម្រេចបាននូវការបង្កើតវីដេអូសរុបចំនួន ៤៩ វីដេអូ ក្នុងនោះមាន ៣៤ វីដេអូនិយាយអំពីថ្នាល verify.gov.kh និង ១៥ វីដេអូ និយាយអំពីថ្នាល go.gov.kh។ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦…
-
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បិទបញ្ចប់ដោយគ្មានលទ្ធផល

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបិទបញ្ចប់នៅព្រឹកថ្ងៃទី២៩មករានេះដោយមិនបានលទ្ធផលអ្វីឡើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងការពារជាតិកម្ពុជាបានប្រកាសថា ដោយសារភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ដើម្បីបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខ។ នៅពេលឯកភាពគ្នាហើយ ទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃព្រហស្បត្តិ៍នេះ។ សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)៕
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃ ក.ប.ទ. និងនិស្សិតស្ម័គ្រចិត្តប្រមាណ ៣១៥នាក់ នៅទីស្ដីការ ក.ប.ទ.។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពនៃការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបានបង្កផលប៉ះពាល់ជាច្រើនរួមមានផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេសការខូចខាតប្រាសាទបូរាណដែលសម្បត្តិវប្បធម៌របស់ខ្មែរ និងមនុស្សជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងប្រែក្លាយប្រទេសកម្ពុជាជាសេដ្ឋកិច្ចនិងសង្គមឌីជីថល នាពេលខាងមុខ។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញខិតខំរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងបានអភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រដ្ឋាភិបាលឌីជីថល សំដៅឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បន្តចូលរួមក្នុងកិច្ចការសង្គម រក្សាសីលធម៌និងសុជីវធម៌ឱ្យបានល្អ និងរួមចំណែកកសាងសង្គមជាតិកម្ពុជាឱ្យរីកចម្រើនទៅមុខជាលំដាប់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕ ដោយ៖ង៉ាន់ ទិត្យរូបភាព៖រិន រចនា
-
កម្ពុជារៀបគំរោងធ្វើទំនើបកម្ម រៀបចំគ្រប់គ្រងសំណល់រឹងឧស្សាហកម្មពីរោងចក្រ សហគ្រាស តាមបច្ចេកវិទ្យាឌីជីថល

កម្ពុជា ដែលមិនទាន់មានការរៀបចំទុកដាក់ និងគ្រប់គ្រងកាកសំណល់រឹងឧស្សាហកម្មនៅតាមបណ្តារោងចក្រ សហគ្រាស បានត្រឹមត្រូវនៅឡើយ បានទទួលការគាំទ្រផ្នែកបច្ចេកទេសពីរដ្ឋាភិបាលកូរ៉េ ក្នុងការជួយរៀបចំឲ្យបានល្អត្រឹមត្រូវតាមប្រព័ន្ធឌីជីថល ។ យោងតាមមន្រ្តីជំនាញ សំណល់រឹងឧស្សាហកម្ម គឺជាសំណល់ទាំងឡាយណាដែលកើតចេញពីសកម្មភាពនៃដំ ណើរការផលិតកម្ម និងសកម្មភាពពាក់ព័ន្ធផ្សេងៗ ដែលចេញពីដំណើរការផលិតកម្មរបស់រោងចក្រ សហគ្រាស និងសប្បកម្ម ។ សំណល់រឹងឧស្សាហកម្ម ត្រូវបានគេបែងចែកជាពីរ គឺសំណល់គ្រោះថ្នាក់ និងសំណល់មិនគ្រោះថ្នាក់ ។ ចំពោះសំណល់ឧស្សាហកម្មរឹងគ្រោះថ្នាក់ គឺសំដៅទៅសារធាតុវិទ្យុសកម្ម ផ្ទុះ ពុល ឆេះ បង្កឲ្យមានជំងឺមហារីក ចម្លងជំងឺ ធ្វើឲ្យរលាក ធ្វើឲ្យច្រេះ ធ្វើអុកស៊ីតកម្ម ឬសារធាតុគីមីផ្សេងទៀត ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ ឬបំផ្លិចបំផ្លាញដល់រុក្ខជាតិ ទ្រព្យសម្បត្តិសាធារណៈ និងបរិស្ថាន ។ ជាការយកចិត្តទុកដាក់លើចំណោតបញ្ហាដែលបង្កឡើងដោយសំណល់រឹងឧស្សាហកម្មទាំងនោះ ក្រុមការងារអនុវត្តន៍គម្រោង KSP 2025-2026 ដែលមានក្រសួងឧស្សាហកម្ម ក្រសួងបរិស្ថាន និងក្រុមការងារខាងកូរ៉េ បានចូលរួមរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ និងសិក្ខាសាលាស្តីពី យុទ្ធសាស្រ្តអនុវត្ត នៃប្រព័ន្ធគ្រប់គ្រង និងរបាយការណ៍ប្រព្រឹត្តកម្មកាកសំណល់ឧស្សាហកម្ម ផ្អែកលើប្រព័ន្ធឌីជីថល នៅថ្ងៃទី២៨ មករា ឆ្នាំ២០២៥…
-
កម្ពុជាបង្ហាញជំហរដោះស្រាយវិវាទជាមួយថៃដោយសន្តិវិធី ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅហ្វីលីពីន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើឡើងនៅកោះសេប៊ូ ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៩ ខែមករា នេះ។ ក្នុងឱកាសបើកអង្គប្រជុំ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ បានបង្ហាញនូវអាទិភាពសំខាន់ៗរបស់ខ្លួន ដោយផ្ដោតការយកចិត្តទុកដាក់លើការជម្រុញឱ្យអាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីកសាងសហគមន៍មួយដែលមានភាពធន់ និងនិរន្តរភាព ស្របតាមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។ ឆ្លៀតក្នុងឱកាសនៃកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន AMS ថា អង្គប្រជុំបានពិនិត្យមើលវឌ្ឍនភាពបន្ថែមទៀត ចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសកាលពីចុងឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ ក្នុងនោះ កម្ពុជាបានឆ្លៀតឱកាសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រកាន់យកមធ្យោបាយដោះស្រាយបញ្ហានានាដោយសន្តិវិធី តាមរយៈការគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ទាំងមូល។ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះ គឺជាកិច្ចប្រជុំលើកដំបូង នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២៨ ដល់ទី២៩ មករានេះ បន្ទាប់ពីហ្វីលីពីន…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Flavio Bonetti តំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Flavio Bonetti តំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម Flavio Bonetti ដែលបានទទួលបេសកកម្មជាតំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា និងសូមជូនពរឯកឧត្តមទទួលបាននូវភាពជោគជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្ដម Flavio Bonetti អំពីស្ថានភាពនៃការឈ្លានពានពីសំណាក់យោធាថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសការបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធនានា និងប្រាសាទបូរាណខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។ ជាការឆ្លើយតប ឯកឧត្ដម Flavio Bonetti បានថ្លែងអំណរគុណចំពោះការជូនពរ និងសម្ដែងការព្រួយបារម្ភអំពីការខូចខាតប្រាសាទបូរាណ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្ដម Flavio Bonetti ក៏បានពិភាក្សាគ្នាលើការងារបណ្តុះបណ្តាលធនធានមនុស្សឌីជីថល កិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល…
-
ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ពិភាក្សាការងារជាមួយប្រធានផ្នែកគម្រោងជំនួយទី១របស់ជប៉ុន

ភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយ លោក Kato Yuta ប្រធានផ្នែកគម្រោងជំនួយទី១ (Country Assistance Planning Division I) នៃក្រសួងការបរទេសនៃប្រទេសជប៉ុន នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពិភាក្សាជាមួយភាគីជប៉ុនអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរួមគ្នា (Co-creation for Common Agenda Initiative) និង គំនិតផ្តួចផ្តើមលើកិច្ចសហប្រតិបត្តិការនៅពេលអនាគត។ កិច្ចសហប្រតិបត្តិការរួមគ្នានេះ ជាគម្រោងដែលផ្តួចផ្តើមឡើងនៅឆ្នាំ២០២៣ រវាងប្រទេសជប៉ុន និងអាស៊ាន ដើម្បីដោះស្រាយបញ្ហារួមដែលប្រទេសសមាជិកអាស៊ាននិងប្រទេសជប៉ុនជួបប្រទះ។ ក្នុងនោះប្រទេសកម្ពុជាមានគម្រោងចំនួន ៥ ដែលកំពុងអនុវត្តក្រោមការផ្តួចផ្តើមនេះ គឺ ១) ពង្រឹងការអប់រំផ្នែកឌីជីថលតាមរយៈការផ្តល់ជូននូវបរិក្ខារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ២) ពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍដីធ្លីតាមរយៈបរិវត្តកម្មឌីជីថល ៣) គាំទ្រការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ៤)ពង្រឹងសមត្ថភាពផ្នែកសន្តិសុខសាយប័រ និង ៥) បង្កើនការអភិវឌ្ឍធនធានមនុស្សនិងបណ្តាញទូរគមនាគមន៍ នៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ។…
-
មួយខែក្រោយបទឈប់បាញ់ ជនភៀសសឹកជាង៨០%បានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈ ១០ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព

រយៈពេលមួយខែចុងក្រោយនេះ ជនភៀសសឹកជាង ៨០ភាគរយ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ នៅសល់ជនភៀសសឹកប្រមាណជា ១០ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា មន្រ្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងសេចក្ដីថ្លែងការណ៍ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា លើកឡើងថា ចំពោះជនភៀសសឹកទាំងអស់ ទាំងអ្នកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នកដែលកំពុងបន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ បានទទួលការយកចិត្តទុកដាក់មើលថែទាំគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា បទឈប់បាញ់រយៈពេលមួយខែនេះ ក៏បានផ្តល់ឱកាសដល់ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានចុះបំពេញការងារដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានថៃ ដើម្បីជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលរងការខូចខាតឱ្យបានឆាប់បំផុតផងដែរ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់បន្ថែមថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំអង្គទូត អង្គការអន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីបានឃើញការពិតអំពីស្ថានភាពជាក់ស្តែងនៅក្នុងតំបន់រងគ្រោះ និងពិនិត្យផ្ទៀងផ្ទាត់ និងរាយការណ៍អំពីផលប៉ះពាល់ដែលកើតចេញពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែករបស់យោធាថៃលើទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា។ គួរបញ្ជាក់ថាគិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់…