Category: ព័ត៌មានជាតិ

  • វិទ្យាស្ថាន ITI និងក្រុមហ៊ុនតូយ៉ូតា ចាប់ដៃជាមួយគ្នាបង្កើនសមត្ថភាពអ្នកជំនាញដំឡើង និងថែទាំរថយន្តនៅកម្ពុជា

    វិទ្យាស្ថាន ITI និងក្រុមហ៊ុនតូយ៉ូតា ចាប់ដៃជាមួយគ្នាបង្កើនសមត្ថភាពអ្នកជំនាញដំឡើង និងថែទាំរថយន្តនៅកម្ពុជា

    ដោយមើលឃើញពីសន្ទុះនៃឧស្សាហកម្មយានយន្តនៅកម្ពុជា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈ និងឯកជន ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្ដង់ដារឧស្សាហកម្មទំនើប។ កិច្ចសហការនេះផ្ដោតសំខាន់លើការរៀបចំកម្មវិធីសិក្សាថ្មី ការអនុវត្តកម្មវិធីត្រឡប់ទៅឧស្សាហកម្មវិញ និងការផ្ដល់ឱកាសដល់សិស្ស-និស្សិតចុះកម្មសិក្សា និងហាត់ការផ្ទាល់ និងឱកាសការងារនៅក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេកទេសមកធ្វើជាគ្រូឧទ្ទេស ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ ដែលកំពុងមានវត្តមាននៅលើទីផ្សារ ព្រមទាំងការបណ្ដុះបណ្ដាលបំពាក់ជំនាញបន្ថែម ក៏ដូចជាការផ្លាស់ប្តូរជំនាញដល់បុគ្គលិក និងតម្រង់ទិសដល់សិស្សានុសិស្ស។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខានេះ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ហត្ថលេខីនៃ MoU នេះ រួមមាន លោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI និងឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តូយ៉ូតា។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជនដែលជាដៃគូមិនអាចខ្វះបាន ក្នុងការកសាងមូលធនមនុស្ស…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ យើងត្រូវខិតខំរួមគ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ យើងត្រូវខិតខំរួមគ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

    ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅសាលាខេត្តស្វាយរៀង នារសៀលថ្ងៃសុក ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលជានិច្ចកាល សម្តេចតែងតែមានមនោសញ្ចេតនាគោរព ស្រឡាញ់ និងរួម សុខ រួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយនូវ ទុក្ខលំបាកសព្វបែបយ៉ាងនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា រួមជាមួយនឹងការគិតគូរចំពោះវិស័យព្រះពុទ្ធសានា ដោយការលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ និងសាសនា។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា នៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ…

  • កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    (ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបណ្តេញជនបរទេសចំនួន ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូង ចំនួន៧៣នាក់ និងភូមាចំនួន ១៣៦នាក់ ចេញពីប្រទេស ដើម្បីឱ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត។ ផ្អែកតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក្នុងចំណោមជនបរទេសទាំង ២០៩នាក់នេះ មានទាំងជនរងគ្រោះ និងជនសង្ស័យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលសមត្ថកិច្ចបានឃាត់ខ្លួននាពេលកន្លងមក។ នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាបានបញ្ជូនជនបរទេស ជាពិសេសជនជាតិកូរ៉េខាងត្បូងទៅប្រទេសខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលកាលពីឆ្នាំ២០២៥កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េ ចំនួន ២៤៤នាក់ផងដែរ។ ការបញ្ជូនជនបរទេសខាងលើនេះ គឺជាការអនុវត្តនូវ វិធានការច្បាប់យ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំបោសសម្អាត ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាជនទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។ គួររម្លឹកថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទីទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ ជនបរទេសសរុបចំនួន១៦២០នាក់មាន២១សញ្ជាតិដូចជា៖ ជនជាតិវៀតណាម ថៃ ចិន…

  • លទ្ធផលនៃការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ ១៩ទីតាំង

    លទ្ធផលនៃការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ ១៩ទីតាំង

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងអំពីលទ្ធផលជាប់ជាស្ថាពរ និងជាប់បម្រុង ដល់លោកគ្រូ-អ្នកគ្រូ ដែលជាបេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនថ្នាក់ជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ១៩ទីតាំងបន្ថែមសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងសម័យប្រឡងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដូចមានរាយនាមខាងក្រោម៖ ដោយ៖ ង៉ាន់ ទិត្យ

  • គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

    គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

    នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស ជាលើកទី ៣ សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានប្រមាណ ៤ ១៦០ កន្លែង ។ ក្នុងចំណោមគម្រោងទាំង ២២ មានគម្រោងចំនួន ៥ នៅខេត្តក្រចេះ, ១០ នៅខេត្តស្ទឹងត្រែង, ២ នៅខេត្តរតនគិរី និង ៥ នៅខេត្តមណ្ឌលគិរី ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និង មធ្យម, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរពហុព្យាបាល, សណ្ឋាគារ និង រីសតភូមិទេសចរណ៍វប្បធម៌, កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋានដាំដំណាំកសិកម្ម…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រាប់ថាឆ្នាំនេះមិនមានកម្មវិធីជំនួបរវាងនាយករដ្ឋមន្រ្តីជាមួយអ្នកសារព័ត៌មានទេ

    រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រាប់ថាឆ្នាំនេះមិនមានកម្មវិធីជំនួបរវាងនាយករដ្ឋមន្រ្តីជាមួយអ្នកសារព័ត៌មានទេ

    ភ្នំពេញ៖កម្មវិធីជំនួបរវាងសម្ដេចធិបតីនាយករដ្ឋមន្រ្ដីជាមួយអ្នកសារព័ត៌មាន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ តាមទម្លាប់តែងរៀបចំជារៀងរាល់ឆ្នាំនោះ ឆ្នាំនេះមិនមានការរៀបចំកម្មវិធីនោះទេ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានពន្យល់ជុំវិញការពុំបានរៀបចំកម្មវិធីជំនួបរវាងសម្ដេចធិបតីនាយករដ្ឋមន្រ្ដីជាមួយអ្នកសារព័ត៌នៅថ្ងៃទី៣ ខែឧសភាខាងមុខថា ឯកឧត្តមបានស្នើសុំការលើកពេល ហើយសម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏បានឯកភាពដែរ។ ឯកឧត្តមបន្ថែមថា យើងអត់មានការជួបជុំជាទ្រង់ទ្រាយធំ ៥ពាន់នាក់ ៦ពាន់នាក់ដូចឆ្នាំកន្លងទៅនោះទេ ដោយសារតែប្រទេសជាតិរបស់យើងជួបប្រទះនូវការឈ្លានពាន។ ដូច្នេះ យើងសន្សំសំចៃថវិកាដើម្បីយកទៅជួយដល់ជនភៀសសឹករបស់យើង ,យកទៅជួយសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលបានបំផ្លិចបំផ្លាញដោយកងទ័ពឈ្លានពានរបស់ថៃ។ ពីវេទិកានេះរដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានសូមការយោគយល់ពីអ្នកសារព័ត៌មាន ពីព្រោះយើងនៅមានពេលវេលាធ្វើច្រើនទៀតសម្រាប់ការរៀបចំកម្មវិធីនេះ។ គួរបញ្ជាក់ថា ក្នុងអាណត្តិទី៦នៃរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃបានអនុញ្ញាតឱ្យរៀបចំកម្មវិធីជំនួបរវាងអ្នកសារព័ត៌មានជាមួយនាយករដ្ឋមន្រ្ដីនៅរៀងរាល់ថ្ងៃទី១៤ ខែមករា ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានអាចជជែកពិភាក្សា និងការលើកឡើងពីបញ្ហានានា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។ចាប់តាំងពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៥ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយនាយករដ្ឋមន្រ្ដី ត្រូវបានធ្វើឡើងចំនួន៧លើករួចមកហើយ ប៉ុន្តែត្រូវបានខកខានការប្រារព្ធនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ដោយឡែកអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ជំនួបជាមួយអ្នកសារព័ត៌មានត្រូវបានប្តូរមកធ្វើនៅថ្ងៃទី៣ ខែឧសភាជារៀងរាល់ឆ្នាំវិញ ដើម្បីឳ្យស្របជាមួយទិវាសេរីភាពសារព័ត៌មាន៕ ដោយ៖ម៉ាដេប៉ូ,រូបភាព៖ លោក…

  • មន្ទីរពេទ្យបង្អែកចំនួន៣ជាប់ជ័យលាភីគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខ

    មន្ទីរពេទ្យបង្អែកចំនួន៣ជាប់ជ័យលាភីគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខ

    មន្ទីរពេទ្យបង្អែកចំនួន៣ បានជាប់ជ័យលាភីគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) ក្នុងនោះមាន៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការជ្រើសរើស និងទទួលស្គាល់ជ័យលាភីនៃគម្រោងនេះ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពទាំងអស់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីបរិវត្តកម្មនៃការគ្រប់គ្រង និងការផ្តល់សេវានៃជួរមុខរបស់មន្ទីរពេទ្យបង្អែករយៈពេល៤ថ្ងៃ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ វគ្គបណ្តុះបណ្តាលនោះទទួលបានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីទទួលបន្ទុកផ្នែកផ្តល់សេវាជួរមុខជាស្ត្រី មកពីទូទាំងប្រទេស។ បន្ទាប់មក មានមន្ទីរពេទ្យបង្អែកចំនួន១៦ បានដាក់ពាក្យចូលរួមប្រឡងប្រជែង ដើម្បីទទួលបានការគាំទ្រលើគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខពី គ.វ.ជ.។ ការវាយតម្លៃត្រូវបានធ្វើឡើងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៥ រួមមាន៖ (១)គោលបំណង, (២)នវានុវត្តន៍, (៣)សមិទ្ធកម្ម, (៤)ផែនការសកម្មភាព និង (៥)និរន្តរភាពនិងលទ្ធភាពនៃការចែករំលែកការអនុវត្តទៅអង្គភាពដទៃ។ ជាការកត់សម្គាល់ ក្នុងការវិនិច្ឆ័យនីមួយៗ ទោះបីជាការចូលរួមគាំទ្រគម្រោងអនុវត្តទាំងនេះមានទំហំក្នុងកម្រិតណា ក៏អង្គភាពនីមួយៗសុទ្ធតែមានការចូលរួមជាថវិកាបដិភាគរបស់ខ្លួនរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនីមួយៗសម្រេចបានជោគជ័យ និងមានសមិទ្ធកម្មជាក់លាក់។ ជ័យលាភី និងគណៈកម្មការគ្រប់គ្រងអង្គភាពរបស់បេក្ខជនជ័យលាភី ត្រូវទទួលអនុវត្តគម្រោង និងអនុវត្តឱ្យបានតាមសេចក្តីសម្រេចដូចមានភ្ជាប់ជូន៕ ដោយ៖ង៉ាន់ ទិត្យ

  • រដ្ឋមន្ត្រីក្រសួងអប់រំ សាទរចំពោះ បេក្ខជនបណ្ឌិត របស់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ថាមានលក្ខណៈវិទ្យាសាស្ត្រ និងជាធនធានមនុស្សកម្ពុជា

    រដ្ឋមន្ត្រីក្រសួងអប់រំ សាទរចំពោះ បេក្ខជនបណ្ឌិត របស់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ថាមានលក្ខណៈវិទ្យាសាស្ត្រ និងជាធនធានមនុស្សកម្ពុជា

    ភ្នំពេញ៖ ចំណាយពេលជាច្រើនឆ្នាំ បេក្ខជនបណ្ឌិត អ៊ុង ប៉ូរ៉ាត់ ដែលបានសិក្សានៅ សាកលវិទ្យាល័យអន្តរជាតិ ទីបំផុតធ្វើបានសម្រេចជាបេក្ខជនថ្នាក់បណ្ឌិត នៅចំពោះមុខ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបានអធិប្បាយយ៉ាងក្បោះក្បាយ ប្រកបដោយភាពត្រឹមត្រូវ និងមានលក្ខណៈបែបវិទ្យាសាស្ត្រ។ នេះបង្ហាញអោយឃើញថា វិស័យអប់រំឯកជននៅកម្ពុជាបច្ចុប្បន្ន បោះជំហានទៅមុខ គួរជាទីមោទន បន្ទាប់ពីប្រទេសជាតិ ងើបពីភ្នក់ភ្លើងសង្គ្រាម។ ឯកឧត្តមបណ្ឌិតសភាចារ្យ      ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានកោតសរសើរចំពោះនិក្ខេបបទរបស់បេក្ខជនបណ្ឌិត អ៊ុង បូរាត ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យនាពេលនេះ ។ ការសម្រេចបាននេះ ឆ្លុះបញ្ចាំងពីការចូលរួម បណ្តុះបណ្តាលធនធានមនុស្សពីសំណាក់វិស័យអប់រំឯកជន ដែលមានតួនាទី ជួយកសាងសង្គមជាតិ។ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ សាកលវិទ្យាល័យបាននិងកំពុងបណ្តុះបណ្តាលកម្រិតបណ្ឌិតបានចំនួន ១០២នាក់ ក្នុងនោះ៖ ១៨នាក់ បានបញ្ចប់ដោយជោគជ័យ, ៧២នាក់ បានរៀនចប់និងកំពុងសរសេរនិក្ខេបបទ, និង ១២នាក់ កំពុងសិក្សាថ្នាក់បណ្ឌិត។…

  • សេចក្តីព្រាងច្បាប់ស្តីពីនីតិសមុទ្របានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

    សេចក្តីព្រាងច្បាប់ស្តីពីនីតិសមុទ្របានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

    ភ្នំពេញ៖សេចក្តីព្រាងច្បាប់ស្តីពី នីតិសមុទ្រ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចដាក់បញ្ចូលក្នុងសម័យ ប្រជុំ ព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី២១ ខែមករា នេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា នៅវេលាម៉ោង ៨ព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បាន រៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នាវេលាម៉ោង៩ព្រឹក ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យ ហើយយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ២-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានីតិកាលទី៥ ៕ អត្ថបទ៖ វណ្ណលុករូប៖ វ៉េង…

  • មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញការធ្វើបរិវត្តកម្មប្រព័ន្ធផ្សព្វផ្សាយ​ដើម្បីឆ្លើយតបយុគសម័យឌីជីថល

    មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញការធ្វើបរិវត្តកម្មប្រព័ន្ធផ្សព្វផ្សាយ​ដើម្បីឆ្លើយតបយុគសម័យឌីជីថល

    ភ្នំពេញ៖ ក្នុងបទអន្តរាគមន៍ស្តីពី «វឌ្ឍនភាពការងារនីតិកម្ម និងបរិវត្ត​កម្មនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថលវិស័យព័ត៌មាន និង​សោតទស្សន៍» កាលពីថ្ងៃអង្គារទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន​បានគូសរំលេច​ថា ក្នុង​បរិបទដែល​បច្ចេកវិទ្យាសកលកំពុងអភិវឌ្ឍ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រព័ន្ធ​ផ្សព្វផ្សាយបានក្លាយជា​ឧបករណ៍​សំខាន់​​មួយក្នុងការផ្សព្វ​ផ្សាយ​ព័ត៌មាន និងភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ។ ដើម្បីឆ្លើយ​តបទៅនឹង​តម្រូវការ​នៃយុគសម័យឌីជីថល បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយត្រូវការ​ការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មជាបន្តបន្ទាប់ ដើម្បីធានាឱ្យ​ប្រជាពលរដ្ឋអាចទទួលបានព័ត៌មានបានឆាប់រហ័ស ត្រឹមត្រូវ និងគ្រប់ទីកន្លែង។ ក្នុងបទអន្តរាគមន៍ដែលបានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ​ឆ្នាំ២០២៦របស់​ក្រសួងព័ត៌មាន ឯកឧត្តម ហួត ឃាងវេង បានទាញអារម្មណ៍អ្នក​ចូលរួម​ដែលសុទ្ធសឹងជាមន្រ្តីព័ត៌មានថា ការធ្វើទំនើបកម្ម​ប្រព័ន្ធផ្សព្វ​ផ្សាយ គឺជាកត្តាចម្បងមួយក្នុងការពង្រឹងប្រសិទ្ធភាពការ​ផ្សព្វផ្សាយ​ព័ត៌មាន និងការបម្រើប្រជាពលរដ្ឋ ឱ្យសមស្របនឹងបរិបទសង្គម​ទំនើប។ ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនត្រឹមតែជួយបង្កើនភាព​ងាយ​ស្រួលក្នុងការទទួលបានព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ជួយលើកកម្ពស់គុណភាពមាតិកាព័ត៌មាន និងកម្សាន្តឱ្យស្រប​តាមការផ្លាស់ប្តូររបៀបរស់នៅ និងទម្លាប់ប្រើប្រាស់បច្ចេកវិទ្យា​របស់​ប្រជាពលរដ្ឋជាពិសេសយុវជន។ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់​បន្ថែម។ ទន្ទឹមនេះ ឯកឧត្តម ហួត ឃាងវេង បានផ្តោតសំខាន់លើការធានាឱ្យ​សាធារណជនទទួលបានព័ត៌មានពិតប្រាកដ មានប្រភព​ច្បាស់លាស់ និងមានគុណភាពខ្ពស់ ខណៈដែលបញ្ហាព័ត៌មានក្លែងក្លាយ និង​ព័ត៌មាន​បំភាន់ កំពុងរីករាលដាលយ៉ាងទូលំ​ទូលាយ​តាមបណ្តាញ​សង្គម និងវេទិកាឌីជីថលផ្សេងៗ។ឯកឧត្តមបានបញ្ជាក់ថា ការ​គ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺជាការងារ​ចាំបាច់ និងទាម​ទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។…