Category: ព័ត៌មានជាតិ

  • ចិន ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ចិន ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ ទន្ទឹមនេះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ…

  • ក្រសួងរៀបចំដែនដីបញ្ចប់ក្តីកង្វល់ក្នុងសង្គមជាតិ ជុំវិញការកាន់កាប់ដីសហគមន៍របស់ជនជាតិដើមភាគតិច

    ក្រសួងរៀបចំដែនដីបញ្ចប់ក្តីកង្វល់ក្នុងសង្គមជាតិ ជុំវិញការកាន់កាប់ដីសហគមន៍របស់ជនជាតិដើមភាគតិច

    រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបោះជំហានដ៏សំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការបញ្ចប់ក្តីកង្វល់ដែលកើតមានជាយូរមកហើយ របស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តក្រចេះ និងនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ទាក់ទិននឹងសុវត្ថិភាពនៃការកាន់កាប់ដីសហគមន៍ ដោយផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងគម្រោងបែងចែកដីសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការប្រគល់ប័ណ្ណសមូហភាពនៅពេលនេះ នឹងរួមចំណែកបិទបញ្ចប់ភាពស្រពិចស្រពិលនានាលើការកាន់កាប់អចលនទ្រព្យ រវាងដីឯកជន និងដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងបញ្ចប់នូវមន្ទិល និងកង្វល់ផ្សេងៗរបស់ដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ និងធនាគារពិភពលោក អំពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។ ជាងនេះទៅទៀត ប័ណ្ណកម្មសិទ្ធិសមូហភាពនេះនឹងបង្កើនភាពជឿជាក់ និងភាពងាយស្រួលដល់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យ ឬដីសមូហភាពរបស់ជនជាតិដើមភាគតិច ដើម្បីប្រើប្រាស់ជាមូលធនសម្រាប់អាជីវកម្ម ឬវិនិយោគតាមតម្រូវការជាក់ស្តែង ដែលជួយបង្កើនឱកាសសេដ្ឋកិច្ច និងចំណូលគ្រួសារ។ ឯកឧត្តម…

  • ពីអ្នកនាំដឹកនាំការស្រាវជ្រាវឯកសារខ្មែរក្រហម ក្លាយជាឯកអគ្គរាជ​ទូត​អមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

    ពីអ្នកនាំដឹកនាំការស្រាវជ្រាវឯកសារខ្មែរក្រហម ក្លាយជាឯកអគ្គរាជ​ទូត​អមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

    ភ្នំពេញ៖ លោក ឆាំង យុ ដែលអ្នកផងស្គាល់ថា ជានាយកមជ្ឈ​មណ្ឌល​ឯកសារកម្ពុជា​និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត ត្រូវបាន​ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រមានឋានៈស្មើរដ្ឋមន្ត្រី ។នេះបើយោងតាមព្រះរាជក្រឹត្យកាលពីថ្ងៃចន្ទទី១៩ ខែមករា ឆ្នាំ២០២៦។ ក្នុងវ័យជាង៦០ឆ្នាំ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា (“DC-Cam”)បានចំណាយពេល​ជិត៣០ឆ្នាំ​ក្នុង​ការដឹក​នាំប្រមូលរាល់ឯកសារសម័យកម្ពុជាប្រជាធិបតេយ្យ និងឯកសារ​ពាក់ព័ន្ធនឹងសម័យកម្ពុជាប្រជាធិបតេយ្យទាំងអស់នា​ចន្លោះ​១៩៧៥ដល់១៩៧៩។ លោកកាន់តែលេចឈ្មោះឡើង ក្នុងអំឡុងនៃដំណើរការកាត់​ទោសមេដឹកនាំខ្មែរក្រហមខ្ពស់ក្នុង​សំណុំរឿង០០១និង០០២​ចាប់ពីឆ្នាំ២០០៦ និងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២២​ដោយ​អង្គជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ​.វ.ត.ក)ជាតុលាការកូនកាត់ឬដែលនិយមហៅរត់មាត់ថា តុលាការខ្មែរក្រហម ដោយសារ​ឯកសារជាងកន្លះលានរបស់មជ្ឈមណ្ឌលឯកសារ​កម្ពុជា​ត្រូវបានផ្តល់​ជូនតុលាការខ្មែរក្រហម ជាពិសេសការិយាល័យសហព្រះរាជអាជ្ញា​សម្រាប់​កសាង​សំណុំរឿង០០១ និង០០២ ក្នុងការជំនុំជម្រះ​ទោសមេដឹកនាំដែលទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហម។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក ឆាំង យុ ត្រូវបាន​ព្រះមហា​ក្សត្រ​ត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជាឯក​អគ្គរាជទូត​អមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រមានឋានៈស្មើរដ្ឋមន្ត្រី ។ សូមជម្រាបថា មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើត​ឡើង​ក្នុងឆ្នាំ១៩៩៥ ជាការិយាល័យស៊ើបអង្កេត​មួយនៃកម្មវិធី​ស្តីពីអំពើ​ប្រល័យពូជសាសន៍នៅកម្ពុជា នៃសាកលវិទ្យាល័យ យែល សហរដ្ឋអាមេរិក។ ក្រោមការដឹកនាំរបស់លោក ឆាំង យុ ជាអ្នករស់​រានមានជីវិតពីរបបខ្មែរក្រហម មជ្ឈមណ្ឌលនេះ បានក្លាយជា​ស្ថាប័នស្រាវជ្រាវឯករាជ្យនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧។មជ្ឈមណ្ឌលឯកសារកម្ពុជាគឺជាកន្លែងតម្កល់ឯកសារអំពីរបបកម្ពុជាប្រជាធិបតេយ្យធំបង្អស់នៅលើសាកលលោក។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រមូល និងដៅផែនទីគុកខ្មែរ​ក្រហមចំនួន១៩៦ រណ្តៅសាកសពចំនួន១៩.៤០៣ និងស្តូបរំឭក​អំពីអំពើប្រល័យពូជសាសន៍ចំនួន៨១ នៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលបានធ្វើការ ចំណាត់ប្រភទឯកសារខ្មែរក្រហមបឋម​ចំនួនប្រមាណ១៥៥.០០០ទំព័រ…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសារ របស់វីរកងទ័ព និងវីរនគរបាលជាតិពលី

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសារ របស់វីរកងទ័ព និងវីរនគរបាលជាតិពលី

    កណ្តាល៖ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ។ ក្នុងវេលានេះ លោកជំទាវបណ្ឌិត បាននាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ ។ សូមបញ្ជាក់ថា សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បាន និងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹក បានទៅផ្ទះសំបែងវិញ…

  • សេចក្តីព្រាងច្បាប់ស្តីពីនីតិសមុទ្រ ត្រូវបានគណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភាប្រគល់ជូនគណៈកម្មការជំនាញពិនិត្យសិក្សា

    សេចក្តីព្រាងច្បាប់ស្តីពីនីតិសមុទ្រ ត្រូវបានគណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភាប្រគល់ជូនគណៈកម្មការជំនាញពិនិត្យសិក្សា

    ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី នីតិសមុទ្រ ត្រូវបានគណៈកម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ជូនគណៈកម្មការជំនាញ ដើម្បីពិនិត្យ​សិក្សា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃ​កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅវិមាន​ព្រឹទ្ធសភា គណៈកម្មា​ធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ច​ប្រជុំ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធាន​ទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។បន្ទាប់ពី​បានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធសភា បានសម្រេច ដូចខាងក្រោម៖ ១-ប្រគល់ភារកិច្ចជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជា​មួយ​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង​ព័ត៌មាន និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា លើសេចក្តីព្រាង​ច្បាប់​ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ។ ២-ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការ​បរទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ៕ អត្ថបទ៖ វណ្ណលុករូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • សម្ដេចប្រធានកាកបាទក្រហមកម្ពុជាអញ្ជើញ ជួបសួរសុខទុក្ខប្រជាជនភៀសសឹក២.២០៥គ្រួសារ នៅស្រុកក្រឡាញ់

    សម្ដេចប្រធានកាកបាទក្រហមកម្ពុជាអញ្ជើញ ជួបសួរសុខទុក្ខប្រជាជនភៀសសឹក២.២០៥គ្រួសារ នៅស្រុកក្រឡាញ់

    សៀមរាប៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយា​ថ្នាក់​ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញសួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌​ជូន​ប្រជាជន​ភៀសសឹកចំនួន ២.២០៥គ្រួសារដែលមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាម​ផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ​ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយ​ប្រជាជនភៀសសឹកចំនួន២.២០៥គ្រួសារនៅស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំនូវព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងព្រះសវនីយ៍សម្តេចព្រះ​មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហម កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបាន​ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជាពិសេសការគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរំលេចថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសា​ធារណៈ​ក្នុងវិស័យមនុស្សធម៌ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ដល់​​​​​​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា។ចំណែកស្បៀង-សម្ភារៈ ដែលនាំមកចែកជូនជួយសម្រាលការលំបាកដល់បង​ប្អូនប្រជាពលរដ្ឋ​នាពេលនេះ គឺទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកាជូនដល់កាកបាទ​ក្រហមកម្ពុជា ទើបកាកបាទក្រហមកម្ពុជានាំយកអំណោយទាំងអស់នេះ មកជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋ​នាពេលនេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានក្រើនរំលឹកដល់ប្រជាជនភៀសសឹកទាំងអស់យកចិត្តទុកដាក់លើ​បញ្ហាសុខភាព។ ​សូមបងប្អូន​ប្រកាន់​ខ្ជាប់ពាក្យស្លោក «ការពារ…

  • សាលាជាច្រើនក្នុងរាជធានីភ្នំពេញចាប់ផ្ដើមប្រមូលផលបន្លែផ្ដល់ជូនវីរកងទ័ព វីរនគរបាល និងជនភៀសសឹក

    សាលាជាច្រើនក្នុងរាជធានីភ្នំពេញចាប់ផ្ដើមប្រមូលផលបន្លែផ្ដល់ជូនវីរកងទ័ព វីរនគរបាល និងជនភៀសសឹក

    ភ្នំពេញ៖បន្លែសុវត្ថិភាព បន្លែសរីរាង្គ ដែលផ្ដួចផ្ដើមបំផុសចលនា ដាំដុះនៅតាមវត្ត តាមផ្ទះ តាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នង ការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផល​ជា​បណ្ដើរៗ ​ហើយ ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ពជួរមុខ វីរនគរបាលនិងប្រជាពលរដ្ឋបន្តភៀសសឹកនៅតាមជំរំសុវត្ថិភាព ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្ស និងប្រមូលផលបន្លែក្នុងចលនា “យើងរួម​គ្នាដើម្បីជាតិ!” នៅសាលាបឋមសិក្សាភ្នំពេញថ្មីកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មាន ប្រសាសន៍ថា លោកជំទាវមានមោទនភាព និងរំភើបយ៉ាងក្រៃលែង ចំពោះចលនាការដាំបន្លែ ដើម្បីគាំទ្រ​ដល់វីរកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹក ត្រូវបានធ្វើនៅទូទាំងប្រទេស ក្រោមស្មារតីស្នេហា ជាតិ និងខ្មែរតែមួយ ។ លោកជំទាវបណ្ឌិត បានថ្លែងអំណរព្រះគុណព្រះសង្ឃ អាជ្ញាធររាជ ធានីខេត្ត សាលារៀន វត្តអារាម និងសហគមន៍ជាដើម រួមទាំងសិស្សា នុសិស្ស ដែលបានចូលរួមក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ”…

  • អាគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅស្រុកអង្គរបូរីនិងជំរុញទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនាកាន់តែច្រើន

    អាគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅស្រុកអង្គរបូរីនិងជំរុញទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនាកាន់តែច្រើន

    តាកែវ៖ អាគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ.១៩ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ ក្រោមជំនួយឥតសំណងរបស់មូលនិធិជប៉ុនសម្រាប់វិបុលភាពនិងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការទាក់ទាញទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកម្សាន្តនៅក្នុងតំបន់នេះ ដែលមានកន្លែងទាក់ទាញភ្ញៀវយ៉ាងច្រើនកន្លែង ទាំងទេសចរណ៍បែបប្រវត្តិសាស្រ្ត និងទេសចរណ៍បែបធនធានធម្មជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ បានសម្តែងនូវការសាទរជាមួយនិងសម្មិទ្ធផលថ្មីក្នុងខេត្តនេះ ជាពិសេសគឺជាតំបន់ដែលមានសក្កដានុពលទាក់ទាញដល់ភ្ញឿវទេសចរណ៍ កាន់តែច្រើនឡើងមកចូលរួមទស្សនាកម្សាន្ត ។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតជប៉ុនប្រចាំកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលបានសម្របសម្រួល ផ្ដល់ការគាំទ្រ និងជំនួយជាថវិកា ព្រមទាំងការប្រឹក្សាបច្ចេកទេសសម្រាប់ការអនុវត្ដគម្រោងស្ដារវិស័យទេសចរណ៍សហគមន៍ពីវិបត្ដិកូវីដ-១៩ រហូតបានសម្រេចនូវសមិទ្ធផលគួរជាទីមោទនៈនាពេលនេះ។ ឯកឧត្តម ក៏បានស្នើសុំដល់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន និងដៃគូអភិវឌ្ឍន៍នានា សូមបន្ដគាំទ្រនូវធនធានហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសសម្រាប់ការអនុវត្តគម្រោងផ្សេងទៀត នៅក្នុងតំបន់ដែលមានសក្ដានុពលប្រវត្ដិសាស្ដ្រ វប្បធម៌ និងកសិ-ទេសចរណ៍ផ្សេងទៀតនៅកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃ «គម្រោង TECHO ភូមិ១០០» ឱ្យកាន់តែទូលំទូលាយនិងផ្តល់ផលប្រយោជន៍កាន់តែធំធេងសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេស…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំ​រដ្ឋមន្ត្រី​ឌីជីថលអាស៊ានលើកទី៦ (6th ASEAN Digital Ministers’ Meeting – ADGMIN)ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ​២០២៦​នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ព្រឹត្តិការណ៍នេះក៏​មានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់រដ្ឋ​សមាជិក​អាស៊ាន និងដៃគូ​អាស៊ាន រួមមាន សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ឌីជីថលអាស៊ានលើកទី៦ បានពិនិត្យវឌ្ឍនភាព​កិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក ព្រមទាំងរវាងរដ្ឋសមាជិកនិង​ដៃគូ ដែលបានអនុវត្តក្នុងឆ្នាំ២០២៥និងផែនការឆ្នាំ២០២៦។ ជា​ពិសេស នៅឆ្នាំនេះកិច្ចប្រជុំបានពិនិត្យរបាយការណ៍អនុវត្តផែន​ការមេឌីជីថលអាស៊ាន២០២៥ ព្រមទាំងអនុម័តនិងដាក់ឱ្យប្រើជា​ផ្លូវការផែនការមេឌីជីថលអាស៊ាន២០៣០ (ASEAN Digital Masterplan 2030) ដែលនឹងក្លាយជាឯកសារគោលសម្រាប់កិច្ច​សហការឌីជីថលក្នុងតំបន់រយៈពេល៥ឆ្នាំទៅមុខ។ ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបប្រជុំទ្វេភាគីជាមួយ​បណ្ដាប្រទេសរួមមានប្រទេសម៉ាឡេស៊ី ជប៉ុន វៀតណាម ទីម័រ​ឡេស្តេ និងឡាវ ព្រមទាំងទទួលជួបជាមួយវិស័យឯកជននានា រួមមានការធ្វើទស្សនកិច្ចទៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន វៀតធែល។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់ស្ដីពីកិច្ចសហការរដ្ឋាភិបាលឌីជីថលជាមួយ ឯកឧត្តម  Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេស​ម៉ាឡេស៊ី និងកំណត់ហេតុប្រជុំរួម…

  • ការប្រកួតស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ ចូលដល់វគ្គជម្រុះចុងក្រោយហើយ នឹងរកឃើញស្នាដៃល្អឯកចំនួន ៥ក្រុម

    ការប្រកួតស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ ចូលដល់វគ្គជម្រុះចុងក្រោយហើយ នឹងរកឃើញស្នាដៃល្អឯកចំនួន ៥ក្រុម

    កម្មវិធីប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីប្រែក្លាយទីតាំងកោះនរា ឱ្យទៅជា “បេះដូងរាជធានី” បានឈានដល់វគ្គជម្រុះចុងក្រោយហើយ ។ ការប្រកួតវគ្គជម្រុះនេះ បានធ្វើឡើង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅអគារ GIA កោះពេជ្រ ក្នុងការស្វែងរកជ័យលាភី ១ ដល់លេខ៥ ពីក្នុងចំណោមបេក្ខជនដែលជាប់វគ្គជម្រុះ ១០ក្រុម បន្តពីវគ្គមុន ។ វគ្គជម្រុះចុងក្រោយនេះ ត្រូវបានដឹកនាំសម្របសម្រួលលើការធ្វើបទបង្ហាញគម្រោងសិក្សារបស់បេក្ខជនជាប់វគ្គជម្រុះ ១០ក្រុមចុងក្រោយ ដោយលោកស្រី សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមកាងាររៀបចំការប្រកួតប្រជែងនេះ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៥ ក្នុងកម្មវិធីចែកពានរង្វាន់ នាពេលខាងមុខនេះ ។ សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុន OCIC មានក្ខុវិស័យប្រែក្លាយទីតាំងកោះនរា ឱ្យក្លាយជា «បេះដូងរាជធានី» តាមរយៈការរៀបចំគម្រោងប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខភាពសាធារណៈ ទេសភាព សោភណភាពទីក្រុង និងផ្ដល់និមិត្តរូបថ្មីមួយបន្ថែមទៀតនៃការអភិវឌ្ឍរាជធានីភ្នំពេញ ។ សម្រាប់ការវាយតម្លៃនៃការប្រកួតប្រជែងស្នាដៃបេក្ខជន គឺស្ថិតក្រោមការពិនិត្យវាយតម្លៃដាក់ពិន្ទុ…