-
គម្រោងចំនួន៤ មានទុន៣៥៥ លានដុល្លារអាមេរិក ត្រូវក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាកឦសាន បើកកិច្ចប្រជុំពិភាក្សាលើការអនុវត្តគោលការណ៍លើកទឹកចិត្តពិសេស

(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធាន កាលពីព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាជំរុញការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្របសម្រួលនីតិវិធីលើគម្រោងចំនួន ៣ ដែលទទួលបានការអនុម័តគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល នៅខេត្តក្រចេះ និងរតនៈគិរី និងការពិនិត្យទិដ្ឋភាពបច្ចេកទេសនៃគម្រោងទើបស្នើថ្មី ចំនួន ១ គម្រោង នៅខេត្តក្រចេះ ។ គម្រោងទាំង ៤ នេះ មានទុនវិយោគសរុប ៣៥៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១២,៣០០ កន្លែង។ គួររំលឹកផងដែរថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍វិនិយោគលើគម្រោងចំនួន ៣ រួចរាល់ហើយ គឺ ១). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុនថាហ្រ្គី-រតនគិរី ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ លើផ្ទៃដី ៣០០ហិកតា…
-
កម្ពុជាទទួលបានការគាំទ្រការអនុវត្តគម្រោងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ លើវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍

(ភ្នំពេញ)៖ កម្ពុជាជាប្រទេសទី១ ដែលបានទទួលមូលនិធិ ពី Green Climate Fund សម្រាប់អនុវត្តគម្រោងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងវិស័យអប់រំ សម្រាប់កុមារនិងសហគមន៍ ដែលហៅកាត់ថា BRACE។ នេះបើតាមការបញ្ជាក់របស់អង្គការ Save the Children នៅក្នុងពិធីប្រកាសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ។ គម្រោងស្តីពី«ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅកម្ពជា បន្ទាប់ពីទទួលបានជំនួយពីសហគមន៍អន្តរជាតិ។នេះគម្រោងមានរយៈពេល៥ឆ្នាំ ដែលជួយសាលាបឋមសិក្សាសរុបចំនួន២៤០ ឱ្យក្លាយជាសាលារៀន មានសុវត្ថិភាព មានមេត្រីភាពបរិស្ថាន និងជាមជ្ឈមណ្ឌលដែលមនុស្សជំនាន់ក្រោយរៀន ដើម្បីដឹកនាំការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គម្រោង BRACE នឹងដំណើរការនៅក្នុងរយៈពេល៥ឆ្នាំ ដោយផ្ដល់ការគាំទ្រលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សាលារៀនឱ្យមានភាពធន់ សាលារៀនមានសុវត្ថិភាព ការត្រៀមខ្លួនសម្រាប់ឆ្លើយតបនឹងគ្រោះ មហន្តរាយ និងការធានាបាននូវការសិក្សាដោយមិនមានការរំខានដល់កុមារ។ឯកឧត្តម គូសបញ្ជាក់ថា «តំបន់មួយចំនួនរបស់កម្ពុជា បាននិងកំពុងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដូចជា៖ ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ កន្ត្រាក់…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការនិមន្ត/ចូលរួមពី ព្រះសង្ឃ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ក្រុមការងារក្រុង ស្រុក ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១៤៥០ អង្គ/នាក់។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលពិតជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ព្រមទាំងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ចំពោះការឈ្លានពានពីសំណាក់កងទ័ពថៃ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងសុំ សេចក្តីសុខនៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាក លោកយាយ ទេព

សៀមរាប៖ ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដី អង្គរខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បានអញ្ជើញថ្វាយទៀន ធូប ផ្កាភ្ញី និងគ្រឿងរណ្ដាប់បូជានៅទីសក្ការៈ ព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយ ទេព ដើម្បីបួង សួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិ កម្ពុជា។ អាន៖ ក្នុងឱកាសនៃពិធីបួងសួងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសកុសលជូនដល់វីរយុទ្ធជន ដែលបានពលីក្នុង បុព្វហេតុជាតិមាតុភូមិ និងបួងសួងចំពោះព្រះមហាក្សត្រខ្មែរគ្រប់ ព្រះអង្គ ដល់ដូនតាបុព្វបុរសខ្មែរ មេទ័ពខ្មែរ ដែលបានពលីសាច់ ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដីបន្សល់ទុកឱ្យកូនចៅ រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបានបួងសួងសូមដួងព្រលឹង ដូនតាខ្មែរ បន្ដអភិបាលគ្រងរក្សាមាតុភូមិកម្ពុជាទៅមុខទៀតឱ្យ បានសុខសប្បាយ រីកចម្រើនជារៀងដរាប។សូមបារមីព្រះអង្គ ចេកព្រះអង្គចម និងលោកយាយទេព ព្រមទាំងទសបារមី វត្ថុស័ក្តិសិទ្ធិ សូមប្រសិទ្ធពរជ័យ តាមជួយបីបាច់គ្រងរក្សាថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ…
-
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤

ភ្នំពេញ៖ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ចំពោះវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាពទី៤ ។ អាន៖សកម្មភាពកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺនេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៥ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហាន។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក។ ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុតក្នុងការការពារបូរណភាពទឹកដី។ ទន្ទឹមនឹងនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ…
-
អបអរសាទរ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ឈ្នះមេដាយមាស នៅក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា – Cambodia Digital Social Protection Platform” ឈ្នះមេដាយមាស នៅក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ ដែលរៀបចំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (The 6th ASEAN Digital Ministers’ Meeting – ADGMIN 2026) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។ នៅក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ នេះ ប្រទេសសមាជិកអាស៊ានទាំង១១ បានសម្រិតសម្រាំងផលិតផល និងសេវាឌីជីថល (Digital Products and Services) ល្អៗ មកធ្វើការប្រកួតប្រជែង ដោយត្រូវបែងចែកជា ៦ផ្នែក រួមមាន ១) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣) ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល…
-
អ៊ែរអេស៊ា ខេមបូឌា សហការជាមួយរោងភាពយន្ត លេជេន ដើម្បីពង្រីកវិសាលភាពទីផ្សារក្នុងស្រុក

រាជធានីភ្នំពេញ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាផ្លូវការជាមួយ រោងភាពយន្ត លេជេន ដែលជាខ្សែសង្វាក់រោងភាពយន្តឈានមុខរបស់កម្ពុជា ។ ពិធីចុះហត្ថលេខដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ មករា ឆ្នាំ២០២៦ នេះ នៅរោងភាពយន្ត លេជេន ផ្សារទំនើបអូឡាំព្យា ក្នុងរាជធានីភ្នំពេញ គឺជាកិច្ចសហការយុទ្ធសាស្ត្ររវាងម៉ាកយីហោល្បីៗទាំងពីរ ក្នុងវិស័យអាកាសចរណ៍ និងការកម្សាន្ត ។ភាពជាដៃគូរនេះ ផ្តោតសំខាន់លើការបន្តពង្រឹងសម្ព័ន្ធភាពពាណិជ្ជកម្មក្នុងស្រុក និងការរួបរួមរវាងក្រុមហ៊ុនទាំងពីរ តាមរយៈគំនិតផ្តួចផ្តើមទីផ្សាររួមគ្នា និងការផ្សព្វផ្សាយពាណិជ្ជកម្មផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក (cross-promotional)។ ដោយផ្អែកលើវិសាលភាពនៃក្រុមហ៊ុនទាំងពីរ កិច្ចសហការនេះ មានគោលបំណងបង្កើតឱ្យមានការចូលរួមយ៉ាងស្អិតរមួត ជាមួយអតិថិជន និងភ្ញៀវជាតិ-អន្តរជាតិ នៅទូទាំងប្រទេសកម្ពុជា ។ រយៈពេលមួយឆ្នាំនៃភាពជាដៃគូ ក្រុមហ៊ុនទាំងពីរ នឹងសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនយុទ្ធនាការកម្សាន្តបែបចម្រុះ និងការធ្វើដំណើរដ៏សម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្ន្កកទស្សនានិងអ្នកធ្វើដំណើរ ព្រមទាំងរួម ចំណែកគាំទ្រដល់វិស័យពាណិជ្ជកម្មនៃប្រទេសកម្ពុជាផងដែរ។លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានសម្តែងការសាទរ និងបានមានប្រសាសន៍ថា៖ “អ៊ែរអេស៊ា ខេមបូឌា បានផ្សារភ្ជាប់ទំនាក់ទំនងប្រជាជាតិទៅកាន់ពិភពលោក រីឯរោងភាពយន្ត លេជេន…
-
ក្រសួងរៀបចំដែនដីយកចិត្តទុកដាក់បង្កើតដង្ហើមសេដ្ឋកិច្ចនៅតាមតំបន់ដីសម្បទានសង្គមកិច្ច ដើម្បីលើកស្ទួយការអភិវឌ្ឍដោយចីរភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងយកចិត្តទុកដាក់បង្កើតដង្ហើមសេដ្ឋកិច្ចនៅតាមតំបន់ដីសម្បទានសង្គមកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ទស្សនទានឆ្ពោះទៅការរៀបចំគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច» ដែលរៀបចំឡើងពេញមួយថ្ងៃនៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផ្តើមចេញពីថ្ងៃនេះ យើងមានទស្សនទានរួមលើការប្រែក្លាយគោលនយោបាយដីសម្បទានសង្គមកិច្ចមកជាគោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយមានជម្រើសប្រើប្រាស់វិធីសាស្រ្តច្រើនក្នុងការអនុវត្ត ហើយទៅមុខទៀត ទាំងការតាក់តែងគោលនយោបាយ និងការអនុវត្តការងារនេះត្រូវផ្តោតលើការកសាងខឿនសេដ្ឋកិច្ចឱ្យបានច្រើន ដើម្បីធ្វើឱ្យសង្គមកាន់តែរុងរឿង តាមរយៈការគិតគូរលើការពង្រឹងជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច ដោយភ្ជាប់ជាមួយការធ្វើសមាហរណកម្មនគរូបនីយកម្ម សំដៅរៀបចំទីក្រុង ទីប្រជុំជន សហគមន៍ និងភូមិឋានប្រជាពលរដ្ឋឱ្យមានសណ្តាប់ធ្នាប់ល្អ ក្នុងនោះមានការបំពេញបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានសមរម្យ បង្កើតដង្ហើមសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតយូរអង្វែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំជ្រោមជ្រែងក្រសួងរៀបចំដែនដី ក្នុងការអនុវត្តគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល…
-
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone» ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម (ភូមិហ្រ្វង់កូហ្វូន) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យវឌ្ឍនភាពលើការងារ ពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវអនុសាសន៍បន្ថែមសម្រាប់ការត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone» ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នាខេត្តសៀមរាបខាងមុខនេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍, ព្រមទាំងលោក និងលោកស្រីពីនាយកដ្ឋានជំនាញ នាទីស្តីការក្រសួង។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗ ចំនួន ពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និង ភូមិហ្វ្រង់កូតិច (FrancoTech)។ ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ និងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ នឹងរំពឹងថាមានការចូលរួមពីប្រទេសសមាជិកជាង៩០ ប្រទេសនៅលើពិភពលោក…
-
អរគុណទឹកចិត្ត! ឃើញវីដេអូបងៗភ្លាម បាកាសមិនបង្អង់ឧបត្ថម្ភភ្លែត តាមនាយពាក់មី ជូនវីរកងទ័ពជួរមុខលើកកម្លាំងចិត្តការពារមាតុភូមិ

កាលពីពេលថ្មីៗនេះវីរកងទព័ជួរមុខកម្ពុជាដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការទទួលទានភេសជ្ជៈប៉ូវកម្លាំងបាកាសដែលអាចជួយបន្សាបជាតិគីមីពីផ្សែងពុលរបស់សត្រូវឈ្លានពានបាន។ វីរកងទព័ជួរមុខបានបង្ហាញពីតម្រូវការចាំបាច់បំផុតក្នុងការទទួលទានភេសជ្ជៈប៉ូវកម្លាំងបាកាសនៅពេលបំពេញការងារដើម្បីបំបាត់ភាពងងុយគេង និង ដើម្បីពង្រឹងស្មារតី។ ការលើកឡើងនេះធ្វើឡើងក្នុងវីដេអូខ្លីមួយផ្ញើដល់នាយពាក់មីក្នុងគោលបំណងស្នើរសុំការឧបត្ថម្ភជាភេសជ្ជៈប៉ូវកម្លាំងបាកាសបន្ថែមដល់ពួកគាត់។ ភ្លាមៗក្រោយទទួលបានវីដេអូរបស់វីរកងទព័ជួរមុខ នាយពាក់មីបានធ្វើទំនាក់ទំនងទៅកាន់ក្រុមហ៊ុនភេសជ្ជៈបាកាស។ ដោយមើលឃើញពីការលះបង់របស់បងៗជាវីរកងទព័ជួរមុខចំពោះការការពារជាតិមាតុភូមិ និងដោយឃើញពីតម្រូវការចាំបាច់ ក្រុមហ៊ុនភេសជ្ជៈបាកាសបានឧបត្ថម្ភភ្លាមៗតារយៈនាយពាក់មីដើម្បីផ្តល់ភេសជ្ជៈបាកាសដល់កងទព័ជួរមុខចំនួនបីអង្គភាព។ ដើម្បីជាការសាមគ្គីជាមួយប្រជាជនកម្ពុជា និង កងទព័ជួរមុខ ក្រុមហ៊ុនភេសជ្ជៈបាកាសបាននិងកំពុងបន្តឧបត្ថម្ភដល់ កងទព័ជួរមុខជាបន្តបន្ទាប់។ ជាក់ស្តែងក្រុមហ៊ុនបានឧបត្ថម្ភជាភេសជ្ជៈបាកាសរាប់ពាន់កេសដល់ក្រសួងស្ថាប័ន និង តាមរយៈសាលាខេត្តនានានៅទូរទាំងប្រទេស។នាយពាក់មីបានសង្កត់ធ្ងន់ថា៖ ភេសជ្ជៈប៉ូវកម្លាំងបាកាសមានប្រសិទ្ធភាពជួយសង្គ្រោះបឋមនៅពេលបងៗកងទព័ជួរមុខទទួលរងផ្សែងគីមីពុល បាកាសអាចជួយពួកគាត់ពង្រឹងស្មារតីមុនពេលមកទទួលការព្យាបាលនៅមន្ទីរពេទ្យ។ សូមគូសបញ្ជាក់ដែរថាបាកាសជាភេសជ្ជៈប៉ូវកម្លាំងរបស់ប្រទេសកូរ៉េដែលត្រូវបានផលិតដោយក្រុមហ៊ុនផលិតឳសថដ៏ធំរបស់ប្រទេសកូរ៉េតាំងពីឆ្នាំ១៩៦៣។ ភេសជ្ជៈប៉ូវកម្លាំងបាកាសត្រូវបានផលិតឡើងដោយផ្តោតលើគុណភាព និងការគិតគូរពីសុខភាពអ្នកទទួលទានជាចំបងដែលធ្វើអោយបាកាសល្បីល្បាញនៅលើទីផ្សារជាច្រើនប្រទេសនៅលើពិភពលោក។ ភេសជ្ជៈប៉ូវកម្លាំងបាកាសត្រូវបានទទួលស្គាល់ដោយអ្នកទទួលទានថាមានប្រសិទ្ធភាពបំបាត់អាការៈងងុយគេង បំបាត់ភាពនឿយហត់និងអស់កម្លាំង ព្រមទាំងជួយពង្រឹងស្មារតីក្នុងការបើកបរ។ សូមទស្សនាវីដេអូក្នុងតំណរខាងក្រោម៖