-
អរគុណទឹកចិត្ត! ឃើញវីដេអូបងៗភ្លាម បាកាសមិនបង្អង់ឧបត្ថម្ភភ្លែត តាមនាយពាក់មី ជូនវីរកងទ័ពជួរមុខលើកកម្លាំងចិត្តការពារមាតុភូមិ

កាលពីពេលថ្មីៗនេះវីរកងទព័ជួរមុខកម្ពុជាដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការទទួលទានភេសជ្ជៈប៉ូវកម្លាំងបាកាសដែលអាចជួយបន្សាបជាតិគីមីពីផ្សែងពុលរបស់សត្រូវឈ្លានពានបាន។ វីរកងទព័ជួរមុខបានបង្ហាញពីតម្រូវការចាំបាច់បំផុតក្នុងការទទួលទានភេសជ្ជៈប៉ូវកម្លាំងបាកាសនៅពេលបំពេញការងារដើម្បីបំបាត់ភាពងងុយគេង និង ដើម្បីពង្រឹងស្មារតី។ ការលើកឡើងនេះធ្វើឡើងក្នុងវីដេអូខ្លីមួយផ្ញើដល់នាយពាក់មីក្នុងគោលបំណងស្នើរសុំការឧបត្ថម្ភជាភេសជ្ជៈប៉ូវកម្លាំងបាកាសបន្ថែមដល់ពួកគាត់។ ភ្លាមៗក្រោយទទួលបានវីដេអូរបស់វីរកងទព័ជួរមុខ នាយពាក់មីបានធ្វើទំនាក់ទំនងទៅកាន់ក្រុមហ៊ុនភេសជ្ជៈបាកាស។ ដោយមើលឃើញពីការលះបង់របស់បងៗជាវីរកងទព័ជួរមុខចំពោះការការពារជាតិមាតុភូមិ និងដោយឃើញពីតម្រូវការចាំបាច់ ក្រុមហ៊ុនភេសជ្ជៈបាកាសបានឧបត្ថម្ភភ្លាមៗតារយៈនាយពាក់មីដើម្បីផ្តល់ភេសជ្ជៈបាកាសដល់កងទព័ជួរមុខចំនួនបីអង្គភាព។ ដើម្បីជាការសាមគ្គីជាមួយប្រជាជនកម្ពុជា និង កងទព័ជួរមុខ ក្រុមហ៊ុនភេសជ្ជៈបាកាសបាននិងកំពុងបន្តឧបត្ថម្ភដល់ កងទព័ជួរមុខជាបន្តបន្ទាប់។ ជាក់ស្តែងក្រុមហ៊ុនបានឧបត្ថម្ភជាភេសជ្ជៈបាកាសរាប់ពាន់កេសដល់ក្រសួងស្ថាប័ន និង តាមរយៈសាលាខេត្តនានានៅទូរទាំងប្រទេស។នាយពាក់មីបានសង្កត់ធ្ងន់ថា៖ ភេសជ្ជៈប៉ូវកម្លាំងបាកាសមានប្រសិទ្ធភាពជួយសង្គ្រោះបឋមនៅពេលបងៗកងទព័ជួរមុខទទួលរងផ្សែងគីមីពុល បាកាសអាចជួយពួកគាត់ពង្រឹងស្មារតីមុនពេលមកទទួលការព្យាបាលនៅមន្ទីរពេទ្យ។ សូមគូសបញ្ជាក់ដែរថាបាកាសជាភេសជ្ជៈប៉ូវកម្លាំងរបស់ប្រទេសកូរ៉េដែលត្រូវបានផលិតដោយក្រុមហ៊ុនផលិតឳសថដ៏ធំរបស់ប្រទេសកូរ៉េតាំងពីឆ្នាំ១៩៦៣។ ភេសជ្ជៈប៉ូវកម្លាំងបាកាសត្រូវបានផលិតឡើងដោយផ្តោតលើគុណភាព និងការគិតគូរពីសុខភាពអ្នកទទួលទានជាចំបងដែលធ្វើអោយបាកាសល្បីល្បាញនៅលើទីផ្សារជាច្រើនប្រទេសនៅលើពិភពលោក។ ភេសជ្ជៈប៉ូវកម្លាំងបាកាសត្រូវបានទទួលស្គាល់ដោយអ្នកទទួលទានថាមានប្រសិទ្ធភាពបំបាត់អាការៈងងុយគេង បំបាត់ភាពនឿយហត់និងអស់កម្លាំង ព្រមទាំងជួយពង្រឹងស្មារតីក្នុងការបើកបរ។ សូមទស្សនាវីដេអូក្នុងតំណរខាងក្រោម៖
-
លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ចំនួន ១២៩ នាក់ នៃសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភថវិកា ១លាន ៥ពាន់ដុល្លារនិងទឹកបរិសុទ្ធ ៥០០កេស ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួល(១)ថវិកា ចំនួន ១,០០៥,០០០ (មួយលានប្រាំពាន់) ដុល្លារអាមេរិចគត់ និង (២)ទឹកបរិសុទ្ធ ចំនួន ៥០០កេស ពីសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយសមាជិក សមាជិកាចំនួន ១២៩ នាក់ ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំចាត់ចែងជាអំណោយជួយដល់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ ក៏ដូចជាជនភៀសសឹកដែលកំពុងរស់នៅតាមជំរំ ។ ស្ថិតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ…
-
ការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា

ភ្នំពេញ៖ ការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា ដែលជា ប្រទេស មានសមុទ្រ ទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ, ទទួលបានការការពារតាម ច្បាប់ សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខក្នុងការគ្រប់គ្រងសមុទ្រ, ដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិ ចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រជាដើម ។ ទន្ទឹមនេះរដ្ឋសភាកម្ពុជា បានអនុម័តកំណត់កាលបរិច្ឆេទថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ស្អែក សម្រាប់រដ្ឋសភា បន្តសម័យ ប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បីពិភាក្សា អនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីនីតិសមុទ្រ ។ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។សូមបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ អនុសញ្ញានេះកំណត់អំពីក្របខ័ណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ…
-
ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ៤៤ករណី

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ កម្លាំងមានសមត្ដកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំង បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែស៊ីសងគ្រប់ប្រភេទ ដោយបង្ក្រាបបទល្មើសបាន ៤៦៣ករណី ព្រមទាំងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បានចំនួន៤៤ករណី។ ចំណែកការងារទេសចរណ៍វិញ រាជធានីភ្នំពេញបានកែច្នៃតំបន់ទេសចរណ៍ឱ្យមានលក្ខណៈសំបូរបែប ដោយទទួលបានភ្លៀវទេសចរណ៍ជាតិ អន្តរជាតិ បានប្រមាណ ៨ម៉ឺនទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅផ្លូវថ្មើរជើងចតុមុខ walk street រហូតមានភាពល្បីល្បាញ និងទាក់ទាញដល់ឆាកអន្តរជាតិ ។ នេះជាប្រសាសន៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមករា នេះ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ដែលកម្មវិធីប្រប្រឹត្តិទៅ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ។ យោងតាមឯកឧត្ដម ឃួង ស្រេង ក្នុងឆ្នាំ២០២៥កន្លងទៅនេះដែរ រដ្ឋបាលរាជធានីភ្នំពេញអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម…
-
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ ស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាង កម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ៖ ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់AOT ដើម្បី ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ផ្អែកតាមស្មារតីខាងលើ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍…
-
អ្នកកោះសូទិនរួមគ្នាធ្វើត្រីឆ្អើរបីពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ

កំពង់ចាម៖ ជាស្រុកជាប់ដងទន្លេមេគង្គ និងស្របពេលរដូវត្រីសម្បូរផង ប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានរួមធ្វើត្រីឆ្អើរសម្រាប់ផ្គត់ផ្គង់គ្រួសារក្នុងសហគមន៍ផង និងឆ្អើរត្រីចំនួន៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ។សកម្មភាពនេះផ្តួចផ្តើម និងផ្តល់ថវិកាដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ ក្នុងសប្ដាហ៍នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញទៅពិនិត្យមើលសកម្មភាព ប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ដែលកំពុងមមាញឹកធ្វើត្រីឆ្អើរ ។ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ពីការអនុញ្ញាត ឱ្យចងក្រងភូមិនៅតំបន់នេះបង្កើតជាសហគមន៍ត្រីឆ្អើរដោយដាក់ឈ្មោះថា “សហគមន៍ត្រីឆ្អើរកោះថ្មី” ។គោលបំណងនៃការបង្កើតសហគមន៍ត្រីឆ្អើរនៅទីនេះ ពីព្រោះតែមើលឃើញពីសក្តានុពលតំបន់ជាប់ដងទន្លេមេគង្គដែលសម្បូរត្រី។លើសពីនេះ គឺអ្នកភូមិមានសាមគ្គីភាពគ្នាល្អ។ ភ្លាមៗបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងបង្កើតសហគមន៍ត្រីឆ្អើរដែលជាអត្តសញ្ញាណប្រចាំតំបន់និងជាការលើកមុខលើកមាត់សហគមន៍។លើសពីនេះពួកគេក៏មមាញឹកសម្រុកឆ្អើរត្រីឱ្យបានល្អ និងឆ្ងាញ់ចំនួន៣ពាន់ចង្កាក់ដើម្បីផ្គត់ផ្គង់ដល់វីរកងទ័ព វីរនគរបាលដូចអ្វីដែលអភិបាលខេត្តចង់បាន៕ដោយ៖លី ពៅ
-
ក្រុមហ៊ុនណេសត្លេ (NESTLÉ)ប្រកាសពីការដាក់ដំណើរការ យុទ្ធនាការរថយន្តចល័ត (NESCAFÉ CARAVAN)ដើម្បីអបអរឆ្នាំថ្មី ២០២៦ និងការចែករំលែកកាហ្វេនៅក្នុងសហគមន៍

ភ្នំពេញ ខែមករា ឆ្នាំ ២០២៦៖ ណេសត្លេ(NESTLÉ) ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈ ឈានមុខគេលើពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសស្វីស បានប្រកាសដោយមោទនភាព អំពីការបើកដំណើរការយុទ្ធនាការ NESCAFÉ CARAVAN នៅក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៦។ យុទ្ធនាការផ្សព្វផ្សាយដ៏ធំមួយនេះនឹងធ្វើដំណើរឆ្លងកាត់ទូទាំង ២៥ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ដោយនាំមកជាមួយណេសកាហ្វេ(NESCAFÉ) ដែលជាម៉ាកកាហ្វេដ៏ល្បីល្បាញ និង មានរសជាតិឈ្ងុយឆ្ងាញ់ជូនទៅកាន់ប្រជាជនកម្ពុជា ដើម្បីសាកល្បងរសជាតិដោយផ្ទាល់។ យុទ្ធនាការនេះផងដែរ ជាគោលដៅដ៏មុតមាំរបស់ក្រុមហ៊ុនណេសត្លេ (NESTLÉ) ដែលនឹងធ្វើឡើង មួយឆ្នាំពេញ ហើយក្នុងនោះ ណេសកាហ្វេ (NESCAFÉ) នឹងផ្តល់ជូននូវកាហ្វេសរុបចំនួនមួយលានកែវ ទៅកាន់អ្នកគាំទ្រ និងអ្នកចូលចិត្តទទួលទានកាហ្វេទូទាំងប្រទេស ដើម្បីបានភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ។ គុណភាពលំដាប់ពិភពលោក ជាមួយកេរ្តិ៍ឈ្មោះដែលទទួលបានទំនុកចិត្តខ្ពស់ ក្នុងនាមជាម៉ាកកាហ្វេលំដាប់លេខមួយរបស់ពិភពលោក និងជាម៉ាកកាហ្វេដែលប្រជាជនកម្ពុជាពេញនិយម ណេសកាហ្វេ មានបទពិសោធន៍ជាង ៨០ឆ្នាំក្នុងការផលិតកាហ្វេដែលមានគុណភាពខ្ពស់ និង រសជាតិឈ្ងុយឆ្ងាញ់ សម្រាប់អតិថិជនគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះរៀងរាល់វិនាទី យ៉ាងហោចណាស់ ណេសកាហ្វេ ចំនួន ៥៥០០កែវ ត្រូវបានទទួលទានដោយការពេញចិត្តពី សំណាក់ប្រជាជនទូទាំងសកលលោក…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥របស់រដ្ឋបាលខេត្តតាកែវ

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ ។ អង្គសន្និបាតបានរៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ។ក្នុងពិធីបិទក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្រុង-ស្រុកទាំង ១០ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ១.៥៧៦រូប ក្នុងនេះចូលរួមដោយផ្ទាល់ ៤៩២រូប និងតាមប្រព័ន្ធអនឡាញ ១០៨៤រូប។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការស្ដារឡើងវិញចំពោះផលប៉ះពាល់នានាដែលបង្កដោយសង្រ្គាមឈ្លានពានថៃ និងបានធ្វើឱ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវស្មារតីដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោធិបតី សម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះសមិទ្ធផលមួយចំនួនគឺស្ថិតនៅក្នុងខេត្តតាកែវ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ…
-
ក្រសួងកសិកម្មផ្តល់ដើមទុនទាំងស្រុងដល់កសិកម្មទំនើបថ្មីមួយនៅបន្ទាយមានជ័យ

កសិកម្មទំនើបថ្មីមួយដែលទើបតែបង្កើតឡើងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានទ្រទ្រង់ និងការផ្តល់ដើមទុនទាំងស្រុងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សហគមន៍កសិកម្មទំនើបនេះមានឈ្មោះថា សហគមន៍កសិកម្មទំនើបបន្លែស្រុកមង្គល់បូរី ដែលជាការវិនិយោគលើផលិតកម្មបន្លែក្នុងផ្ទះសំណាញ់ចំនួន១០០ខ្នង។ យោងតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម សហគមន៍នេះមានសមាជិកសរុប៧២គ្រួសារ និងមានផ្ទៃដីដាំដុះ១៤ហិកតា។ ចំពោះរចនាសម្ព័ន្ធគ្រប់គ្រង សហគមន៍កសិកម្មទំនើបបន្លែស្រុកមង្គល់បូរីមានក្រុមប្រឹក្សាភិបាល៥រូប និងគណៈត្រួតពិនិត្យ៣រូប”។ អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងដែរថា គម្រោងនេះគឺជាផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលមានន័យថាក្រសួងបានជួយតភ្ជាប់ទៅកាន់ទីផ្សាររវាងអ្នកដាំ និងអ្នកទិញ ដើម្បីធានាភាពច្បាស់លាស់លើតម្លៃ និងទីផ្សារ ហើយជៀសវាងបញ្ហាប្រឈមនានានៅពេលហុចទិន្នផល។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សហគមន៍កសិកម្មទំនើបមាន់ស្រែដំបូងគេក៏ត្រូវបានបង្កើតឡើងនៅ ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានសមាជិកចំនួន១២០គ្រួសារ ដោយគ្រោងផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន២០០ខ្នង និងមាន់ស្រែចំនួន៤០ទ្រុង។ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រសួងកសិកម្មបានផ្តល់ជំនួយឥតសំណងចំនួន៤០ភាគរយសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មទាំងនេះ ព្រមទាំងសម្របសម្រួលកម្ចីដើមទុន ចំពោះប្រតិបត្តិការ តភ្ជាប់ទីផ្សារទុកជាមុន និងផ្តល់ការគាំទ្របច្ចេកទេសដល់សហគមន៍ផងដែរ។ បច្ចុប្បន្ន សហគមន៍កសិកម្មទំនើបជាង២០ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស មានសមាជិកសរុប ជាង៣ពាន់គ្រួសារ ដោយអនុវត្តលើដំណាំ៤ប្រភេទ រួមមាន ស្វាយចន្ទី ស្រូវ ម្រេច និងបន្លែ។ បន្ថែមលើនេះ ក្រសួងកសិកម្មគ្រោងនឹងបង្កើតសហគមន៍ទំនើបឱ្យបាន៥០ទៀតនៅថ្ងៃខាងមុខ៕ ដោយ៖ ម៉ាដេប៉ូ
-
គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៤ក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារនៅខេត្តព្រះសីហនុ បានទទួលការលើកទឹកចិត្តពិសេស

ភ្នំពេញ៖រាជរដ្ឋាភិបាលសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគនិងធុរកិច្ចចំនួន២៤ ក្នុងខេត្តព្រះសីហនុក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារអាម៉េរិកសម្រាប់ដើមឆ្នាំ២០២៦នេះ។នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦។ គម្រោងចំនួន ២៤ ដែលទទួលបានគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៨, គម្រោងថ្មី ចំនួន ១៥ និងគម្រោងពង្រីកចំនួន ១ ដែលមានទុនវិនិយោគប្រមាណ ២០៨ លានដុល្លារ។ គម្រោងទាំង២៤នេះ អាចបង្កើតការងារបានជាង៣.០០០ កន្លែង ។គម្រោងទាំងនេះមានជាអាទិ៍ រោងចក្រផលិត និង ដំឡើងឧបករណ៍ចម្អិន, រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ, រោងចក្រផលិតសម្ភារៈពេទ្យ, គម្រោងរោងចក្រកែច្នៃម្សៅត្រី, អគារពហុមុខងារ និង អគារស្នាក់នៅរួម។នេះជាលទ្ធផលដើមឆ្នាំថ្មី ខណៈក្រុមការងារក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានខិតខំជាប់មិនដាច់។ ក្នុងឆ្នាំ ២០២៤-២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៤១២ ដែលមានទុនវិនិយោគសរុបប្រមាណ ៧ ៩៧១ លានដុល្លារ និងប៉ាន់ស្មានអាចបង្កើតការងារ ៥២ ០០៤ កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៩៤…