-
សម្តេចធិបតីគូសបញ្ជាក់ពីវិធានការដោះស្រាយផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា–ថៃ

សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីយប់ថ្ងៃទី១០ ខែមករា បានចេញសារពិសេសជូនជនរួមជាតិស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ដើម្បីស្តារជីវភាពរបស់បងប្អូន រាជរដ្ឋាភិបាលបាន និងកំពុងវាយតម្លៃជាបណ្តើរៗ ទៅលើទិដ្ឋភាពសំខាន់ៗចំនួន ៣ គឺ៖ ផលប៉ះពាល់ទៅលើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ជាពិសេសបណ្តាញទឹកស្អាត អគ្គីសនី និងទូរគមនាគមន៍។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ច្បាស់ណាស់ពីផលវិបាក និងទុក្ខលំបាកនានារបស់បងប្អូនជនរួមជាតិរបស់យើង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែន។ ក្នុងន័យនេះ សម្តេចបានស្នើឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា បន្តពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការជួយសម្រាលបន្ទុកយោធិនកម្ពុជា និងប្រជាពលរដ្ឋជនភៀសសឹក។ រាជរដ្ឋាភិបាល បាន និងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានរបស់ខ្លួនដោយមានការចូលរួមពីភាគីពាក់ព័ន្ធព័ន្ធដូចជាបណ្តាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនទាំងក្នុងរយៈពេលខ្លីចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង។ ក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន កំពុងខ្នះខ្នែងសម្របសម្រួល ដើម្បីឱ្យបងប្អូនជនភៀសសឹកអាចវិលត្រលប់ទៅកាន់លំនៅឋានវិញឱ្យបានឆាប់បំផុតតាមតែអាចធ្វើបាន ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) កំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថាទីតាំងទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់ មុនអនុញ្ញាតឱ្យជនភៀសសឹកវិលត្រលប់ទៅកាន់ទីតាំងទាំងនោះវិញ។…
-
ប៊ែលធី គ្រុប បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប បានអញ្ជើញដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំងយុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិជិត ១ ០០០នាក់ នាថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ដែលបានស្ម័គ្រចិត្ត ចូលរួមយុទ្ធនាការបរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។ យោងតាមរបាយការណ៍របស់ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានឱ្យដឹងថា នេះជាលើកទី៨ហើយ ដែលប៊ែលធី គ្រុប បានរៀបចំយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការបរិច្ចាគឈាមលើកនេះ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ គឺចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ ម៉ោង ៥:០០ល្ងាច ដោយមានគណៈគ្រប់គ្រង…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដើម្បីប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដីកាលពីពេលកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបានយកអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ រួមមានថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិផងដែរ។ ក្នុងវេលាដ៏នេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព៕ ដោយ វណ្ណលុក
-
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ ប្រធានាធិបតី ដូណាល់ ត្រាំ បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិកបានគូសបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ។ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។ ឯកឧត្តម DeSombre បានបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ ឯកឧត្តម បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ, និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។ ចំណែកសម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី…
-
កម្ពុជាកំពុងស្នើអាម៉េរិកបន្តកាត់បន្ថយពន្ធបដិការពី១៩ភាគរយមកតិចជាងឬ សូន្យភាគរយលើមុខទំនិញមួយចំនួន

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា កម្ពុជាកំពុងតែបន្តការចរចារជាមួយសហរដ្ឋអាម៉េរិក ដើម្បីផ្តល់ការបញ្ចុះពន្ធបដិការបន្ថែមទៀតលើវិស័យមួយចំនួន ក្នុងនោះ វិស័យកាត់ដេរ វិស័យស្បែកជើង សម្ភារៈធ្វើដំណើរជាដើម ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៦កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រាប់អង្គសន្និបាតថា តាមរយៈកិច្ចចរចាពន្ធបដិការក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិក បានបង្កើននូវទំនុកចិត្តទាក់ទាញអ្នកវិនិយោគ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលគាំទ្រដល់ការនាំចេញ និងការបង្កើតការងារបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋ។ទន្ទឹមនឹងនេះកម្ពុជាក៏កំពុងតែបន្តការចរចារជាមួយសហរដ្ឋអាម៉េរិក ដើម្បីផ្តល់ការបញ្ចុះពន្ធបដិការបន្ថែមទៀតលើវិស័យមួយចំនួន ក្នុងនោះមាន វិស័យកាត់ដេរ វិស័យស្បែកជើង សម្ភារៈធ្វើដំណើរជាដើម ។ឯកឧត្តមបន្ថែមថា ការបន្តសុំការចរចារលើវិស័យទាំងនេះធ្វើយ៉ាងណាដើម្បីឱ្យអាម៉េរិកបន្តបញ្ចុះពន្ធបដិការនេះថែមទៀតពី១៩ ភាគរយ មកនៅក្រោមនេះ ឬអាចដល់សូន្យភាគរយ ។ បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ គឺក្រុមការងារចរចាពន្ធបដិការ បានដាក់លិខិតស្នើសុំដែលមាន២.៨០០បន្ទាត់ ទៅសហរដ្ឋអាម៉េរិក ដើម្បីពិនិត្យមើលបន្ទាត់ពន្ធមួយណាអាចបញ្ចុះទាប រហូតដល់សូន្យភាគរយ។ គួររំលឹកថា កិច្ចចរចាពន្ធបដិការក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជានិងសហរដ្ឋអាម៉េរិកបានធ្វើឡើងរយៈពេល៧ខែ ពោលគឺចាប់តាំងថ្ងៃពី១៧ ខែមេសា ឆ្នាំ២០២៥ តាមប្រពន្ធអនឡាញ និងការចរចារផ្ទាល់ និងបានបញ្ចប់ជាស្ថាពរ…
-
ប៊ែលធី គ្រុប បរិច្ចាគឈាម ដើម្បីវីរៈកងទ័ពជួរមុខ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប បានអញ្ជើញដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំងយុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិសរុបជិត ១,០០០នាក់ នាថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ដែលបានស្ម័គ្រចិត្ត ចូលរួមយុទ្ធនាការបរិច្ចាគឈាម ដើម្បីវីរៈកងទ័ពជួរមុខ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។ យោងតាមរបាយការណ៍របស់ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានឱ្យដឹងថា នេះជាលើកទី៨ហើយ ដែលប៊ែលធី គ្រុប បានរៀបចំយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការបរិច្ចាគឈាមលើកនេះ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ គឺចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ ម៉ោង ៥:០០ល្ងាច ដោយមានគណៈគ្រប់គ្រង…
-
បុរី ឡេង ណាវ៉ាត្រា 6អា បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជន ដែលសម្របសម្រួលរបស់ក្រសួងដែនដី និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំង

បុរី ឡេង ណាវ៉ាត្រា 6អា បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជន ក្រោមការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំង បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោក និងសង្រ្គាម។ បើតាមបញ្ជាក់នៅថ្ងៃទី១០ ខែមករានេះ បុរី ឡេង ណាវ៉ាត្រា បានបន្តសកម្មភាពនៃការសាងសង់ និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់។ បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្ដីអនុគ្រោះ និងយោគយល់ក្នុងកាលៈទេសៈដ៏លំបាកនេះ។ យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដូចខាងក្រោម៖ សម្រាប់ជំហររបស់បុរី គឺឈរលើគោលការណ៍សង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% ។ បុរីឡេង ណាវ៉ាត្រា មានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងគណនាថែមថយតាមតម្លៃជាក់ស្ដែង បុរីឡេង ណាវ៉ាត្រា ក៏មានជាជម្រើសជជែកជូនពុកម៉ែដោយឈរលើគោលការណ៍មិនឲ្យខាតបង់នៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ។ 1-សម្រាប់អតិថិជន ប្លុក វីឡា B 533=> អតិថិជន បញ្ចប់ការសាងសង់ដោយខ្លួន គឺសម្របសម្រួលបានដី 2ឡូតិ៍ ទំហំ 10x 17ម ក្នុង1ឡូតិ៍ ( គឺ 6អា 1ឡូតិ៍ និងព្រះប្រសប់…
-
ក្រសួងរៀបចំដែនដីបន្តប្រគល់បណ្ណកម្មសិទ្ធិចំនួន ២០៧ បណ្ណ ជូនអតិថិជនគម្រោងដីឡូតិ៍ “ភូមិមរតក” នៅស្វាយរៀង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៧ បណ្ណ ស្មើនឹង១៦៤គ្រួសារ ជូនដល់អតិថិជនគម្រោងដីឡូតិ៍ “ភូមិមរតក” ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហាជាបន្ទបន្ទាប់ រហូតឈានដល់ការចែកបណ្ណកម្មសិទ្ធិនៅពេលនេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រសួងរៀបចំដែនដីនឹងបន្តជំរុញការចេញវិញ្ញាបនបត្រជូនអតិថិជនដែលនៅសេសសល់ឲ្យបានចប់សព្វគ្រប់ឆាប់រហ័ស ។ គម្រោងដីឡូតិ៍ភូមិមរតក នឹងត្រូវរៀបចំឲ្យក្លាយជាឧបសម្ព័ន្ធមួយរបស់ភូមិដែលមានស្រាប់ ពោលគឺមិនមែនជាបុរីដាច់ដោយឡែកនោះទេ ដោយក្រសួងនឹងសហការជាមួយអាជ្ញាធរខេត្ត ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានឯកសារអត្តសញ្ញាណដីធ្លីច្បាស់លាស់ ហើយជំហានបន្ទាប់ នឹងមានការរៀបចំមូលនិធិអភិវឌ្ឍន៍ឃុំ ដែលអាចមានវិសាលភាពទូលំទូលាយក្នុងការអភិវឌ្ឍមូលដ្ឋានជារួម ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអំពាវនាវឲ្យម្ចាស់ដីឡូតិ៍ទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន ការប្រមូលសំរាម និងការកសាងសាលារៀនគ្រប់កម្រិត ដើម្បីអភិវឌ្ឍសហគមន៍ឲ្យមានចីរភាព ជាប្រយោជន៍រួម ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា…
-
ក្រសួងពាណិជ្ជកម្មលើកលែងការពិន័យចំពោះក្រុមហ៊ុនដែលខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ

ស្របតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងដើម្បីឆ្លើយតបនឹងសំណើរបស់ក្រុមហ៊ុនជាច្រើន ក្រសួងពាណិជ្ជកម្មសម្រេចអនុវត្តគោលការណ៍លើកលែងការពិន័យចំពោះក្រុមហ៊ុន ដែលមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗ ដោយមានលក្ខខណ្ឌតម្រូវដូចខាងក្រោម៖ ១. ត្រូវបង់ពិន័យប្រតិវេទន៍រយៈពេល១ឆ្នាំចុងក្រោយ នៅក្រសួងពាណិជ្ជកម្មក្នុងអំឡុងពេល ៦០ថ្ងៃ នៃថ្ងៃធ្វើការ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។ ២. ត្រូវចូលរួមក្នុងការត្រួតពិនិត្យសាវតាររូបវន្តបុគ្គលរបស់ម្ចាស់ហ៊ុន (Background Check) ដើម្បីរួម ចំណែកក្នុងការពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ នឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្ម ដែលអាចប៉ះពាល់ដល់ស្ថានភាពចុះបញ្ជី និងសិទ្ធិនានារបស់ក្រុមហ៊ុនស្របតាមការកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងពាណិជ្ជកម្មជឿជាក់ថា គោលការណ៍នេះនឹងចូលរួមដល់ការលើកកម្ពស់បរិយាកាសអាជីវកម្មនៅ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជំរុញការអនុវត្តច្បាប់ពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្មឱ្យមានភាពប្រសិទ្ធភាពផងដែរ។ អាស្រ័យហេតុនេះ ក្រសួងពាណិជ្ជកម្មអំពាវនាវឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងអស់ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការលើកលែងការពិន័យ និងរក្សាបាននូវអនុលោមភាពស្របច្បាប់នៃសហគ្រាសរបស់ខ្លួននៅក្នុងបញ្ជីពាណិជ្ជកម្ម។ សូមបញ្ជាក់ថា រាល់ក្រុមហ៊ុន សាខាក្រុមហ៊ុនបរទេស និងការិយាល័យតំណាងក្រុមហ៊ុនបរទេស ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម មានកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ទាក់ទងទៅនឹងស្ថាន ភាពក្រុមហ៊ុន។ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម។ កម្រៃសេវាតំកល់ប្រតិវេទន៍ប្រចាំឆ្នាំ គឺត្រឹមតែ៨ម៉ឺនរៀនប៉ុណ្ណោះ ប៉ុន្តែក្នុងករណីមិនបានតម្កល់ប្រតិវេទន៍តាមកាលកំណត់ ក្រុមហ៊ុននឹងត្រូវទទួលពិន័យជាប្រាក់ចំនួន ២លានរៀលក្នុង១ឆ្នាំ៕
-
ឯកឧត្តម ហ៊ុន ម៉ានី ៖សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តតែងមានគ្រប់កាលៈទេសៈ

ភ្នំពេញ៖នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥០០នាក់ ។ អាន៖បណ្ឌិតសាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា រយៈពេល ១៤ឆ្នាំកន្លងមករបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមានការរីកធំធាត់ និងចូលរួមក្នុងការពង្រីកសេវាថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ និងប្រជាជនភៀសសឹកដោយឥតគិតថ្លៃ ។ចូលរួមក្នុងការបណ្តុះស្មារតីមនុស្សធម៌ សីលធម៌វិជ្ជាជីវៈដោយភ្ជាប់ជាមួយរូបសញ្ញាស.ស.យ.ក ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តកងទ័ពនៅសមរភូមិជួរមុខជាដើម ។ ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានស្វាគមន៍ចំពោះសមាជិកនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីដែលទើបនឹងជ្រើសរើសថ្មីប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាពេលនេះ ។លើសពីនេះក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត និងពេលវេលាដើម្បីបុព្វហេតុ និងបេសកកម្មមនុស្សធម៌ រួមទាំងកិច្ចការងារសង្គមនានា ជាពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបានបន្ថែមថា…