Category: ព័ត៌មានជាតិ

  • ឆ្នាំ២០២៥កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម៦៥,២០ពាន់លានដុល្លារអាមេរិក

    ឆ្នាំ២០២៥កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម៦៥,២០ពាន់លានដុល្លារអាមេរិក

    ភ្នំពេញ៖ឆ្នាំ២០២៥កន្លងទៅទំហំពាណិជ្ជកម្មកម្ពុជាសម្រេច​បាន៦៥,២០ ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង​ក្នុងរង្វង់​១៨ភាគរយ ក្នុ្ងងនោះការនាំ​ចេញក៏មានកំណើន១៧ភាគរយ ។ក្រសួងក៏កំពុងអនុវត្តតាម​ចក្ខុវិស័យ​ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មីផងដែរ។នេះជាការបញ្ជាក់របស់ លោក​ជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មបានប្រារព្ធសន្និបាតបូកសរុបលទ្ធផលប្រចាំ ឆ្នាំកាលពី​ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ។ក្នុងឱកាស​នេះលោក​ជំទាវរដ្ឋមន្រ្តី ចម និម្មល បានប្រាប់សមាជិកអង្គសន្និបាតថា ឆ្នាំ២០២៥​កន្លងទៅ ការនាំ​ចេញ​ផលិតផល​កម្ពុជាបានកើនឡើងដល់១៦៩ប្រទេស ខណៈនៅ​ឆ្នាំ២០២៤​មានប្រមាណ ១៦៤ប្រទេស។លោកជំទាវបន្ថែមថា កំណើននេះ​​ស្របតាមផែនការដែលបានកំណត់។ ទំនិញសំខាន់ៗរបស់កម្ពុជាសម្រាប់ការនាំចេញរួមមាន សម្លៀកបំពាក់ ផលិតផល​ធ្វើដំណើរ កាបូប ស្បែកជើង គ្រឿងអេឡិច​ត្រូនិក សំបកកង់​រថយន្ត ទៅចក្រយាន ដំឡូងមី ស្វាយចន្ទីរ អង្ករ ម្រេច ស្ករតោ្នត និងជ័រកៅស៊ូ​ជាដើម។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានកត់សម្គាល់លើផលិតផលមួយចំនួនដូចជា ខ្សែភ្លើងនិងបង្គុំខ្សែភ្លើង ,ប្រដាប់ប្រដាក្មេង​លេង, អំពូល​និងបរិក្ខា បំភ្លឺ គ្រឿងសង្ហាររឹម និងចំណីសត្វ ។ល។ មានការកើនឡើងខ្លាំង ខណៈ​ក្រសួងក៏​បាន​ជំរុញកសិកផល​ទីផ្សារ​ក្នុងស្រុក ដែរ។ លោកជំទាវរដ្ឋមន្រ្តីនៅបានអះអាងទៀតថា ក្រសួងបានសម្រប​សម្រួល​ដោះ​ស្រាយទីផ្សារសំរាប់ដំណាំល្ពៅ និង​ល្ហុង ដោយបានតភ្ជាប់បណ្តាញ​ជាមួយនឹងបណ្តាផ្សារទំនើបធំៗ ដើម្បីប្រមូលទិញល្ពៅចំនួន ២១.៦០០​តោននៅខេត្ត​ព្រះវិហារ និងល្ហុងចំនួន១៥៧តោននៅខេត្តកណ្តាល…

  • អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលអះអាងថា មិនមានការធ្វើទុក្ខបុកម្នេញ ឬរើសអើង​ចំពោះ​ជនជាតិថៃ​ទេ

    អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលអះអាងថា មិនមានការធ្វើទុក្ខបុកម្នេញ ឬរើសអើង​ចំពោះ​ជនជាតិថៃ​ទេ

    (ភ្នំពេញ)៖ ឆ្លើយតបនឹងការចោទប្រកាន់របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅតាមអាកាសយានដ្ឋានអន្តរជាតិ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជា ដោយសួរសំណួររាប់រយ រាប់ពាន់សំណួរនោះ, នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យអាកាសចរស៉ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានចេញមកអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះអ្នកដំណើរជនជាតិថៃនោះទេ។  លោកថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិធ្វើ ដំណើរច្បាស់លាស់ ដែលកត់ត្រាក្នុងប្រព័ន្ធធ្វើដំណើរ គឺមិនមានការសួរនាំអ្វីនោះទេ។ ជាមួយគ្នានេះ ចំពោះអ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចូលកម្ពុជា ហើយ មិនមានប្រវត្តិចូលមកកម្ពុជាគឺសមត្ថកិច្ចមានការអនុវត្តវិធានការ រក្សាសុវត្ថិភាព និងសន្ដិសុខមួយចំនួន តាមរយៈសំណួរ-ចម្លើយ និងតម្រូវឱ្យមានការបង្ហាញឯកសារអំណះអំណាង និងគាំទ្របន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។  លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ដោយឡែក ចំពោះជនជាតិបរទេស ដែលមិនមែនជាជនជាតិថៃ ធ្វើដំណើរចេញចូលកម្ពុជាតាមរយៈប្រទេសថៃ មិនមានសួរនាំអ្វីនោះទេ។ សូមបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានណែនាំឲ្យស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។  …

  • សប្បុរសជនជាតិ និងអន្តរជាតិបន្តចូលរួមជាមួយសមាគមគ្រូពេទ្យ​ស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងសកម្មភាពមនុស្សធម៌

    សប្បុរសជនជាតិ និងអន្តរជាតិបន្តចូលរួមជាមួយសមាគមគ្រូពេទ្យ​ស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងសកម្មភាពមនុស្សធម៌

    ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពី​រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង​ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនលោក “UDO BöTTCHER” និងលោកស្រី “SOPHEA BöTTCHER” មកពីប្រទេសអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួនមួយសែនដុល្លារអាម៉េរិកជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោល​បំណងរួម​ចំណែកជាមួយសមាគម បំពេញរាល់បេសកកម្មមនុស្សធម៌។ អាន៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ធីតា(TYDA) បានប្រព្រឹត្តទៅ​ក្រោមការដឹកនាំផ្ទាល់របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានក្រុម​ប្រឹក្សា​​ភិបាលសមាគម TYDA រួមជាមួយ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ។សមាគមនេះ​បាននិងកំពុងបំពេញកិច្ចការមនុស្សធម៌​ជាច្រើន តាមរយៈ​កម្លាំងស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋានសុខាភិបាល ចុះជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ គ្រប់ទី​តំបន់ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ ដោយទឹកចិត្តចង់រួមចំណែកជាមួយសមាគម ក៏ដូចជាចូលរួមជួយ​ជីវិត​ប្រជាជនកម្ពុជា លោក UDO BöTTCHER និងលោកស្រី SOPHEA BöTTCHER មកពីប្រទេសអាល្លឺម៉ង់ ដែលត្រូវបានគេ​ស្គាល់ថា ជាសប្បុរសជនប្រកបដោយទឹកចិត្ត និង បេះដូង​ស្រលាញ់​ខ្មែរ​បានបរិច្ចាគថវិកាចំនួនមួយសែនដុល្លារអាម៉េរិកជូន​សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។ការបរិច្ចាគនេះក្នុងគោល​បំណងរួមចំណែកជាមួយសមាគមបំពេញបេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព…

  • អភិបាលនៃគណ:អភិបាលរដ្ឋវ៉ាសុីនតោន លោក Bob Ferguson ចេញប្រកាសទទួលស្គាល់ថ្ងៃ៧មករា ជាថ្ងៃជ័យជំនះនិងចងចាំជាប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដល់ប្រជាជនខ្មែរគ្រប់រូប

    អភិបាលនៃគណ:អភិបាលរដ្ឋវ៉ាសុីនតោន លោក Bob Ferguson ចេញប្រកាសទទួលស្គាល់ថ្ងៃ៧មករា ជាថ្ងៃជ័យជំនះនិងចងចាំជាប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដល់ប្រជាជនខ្មែរគ្រប់រូប
  • អង្គការសហប្រជាជាតិ គាំទ្រដល់តម្រូវការមនុស្សធម៌ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពពលរដ្ឋនៅកម្ពុជា

    អង្គការសហប្រជាជាតិ គាំទ្រដល់តម្រូវការមនុស្សធម៌ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពពលរដ្ឋនៅកម្ពុជា

    អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ឯកឧត្តម ចូ សូយ័រ បានសម្តែងនូវសមានចិត្តអាណិតចំពោះប្រជាជនភៀសសឹកកម្ពុជា និងជនរងគ្រោះ ដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តម បានបញ្ជាក់ជាថ្មីឡើងវិញ ពីសាមគ្គីភាពជាមួយសហគមន៍ដែលទទួលរងការប៉ះពាល់ និងពីការប្តេជ្ញាចិត្តជាបន្តរបស់ អ.ស.ប. ក្នុងការគាំទ្រដល់តម្រូវការមនុស្សធម៌ ការការពារ និងកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពមនុស្ស ។ ការបង្ហាញពីក្តីអាណិតដល់ពលរដ្ឋរងគ្រោះកម្ពុជានេះ ក្នុងឱកាសដែល ឯកឧត្តម ប្រាក់ សុខុន ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅក្នុងជំនួបនោះ បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែកដ៏ មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា និងក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព…

  • សម្ដេចតេជោ ហ៊ុន សែន៖ ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតី​ស្នេហា​ជាតិដ៏មោះមុត យើងពិតជាបន្តយក​ឈ្នះលើរាល់ឧបសគ្គ មិនថាឧបសគ្គធំប៉ុណ្ណា

    សម្ដេចតេជោ ហ៊ុន សែន៖ ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតី​ស្នេហា​ជាតិដ៏មោះមុត យើងពិតជាបន្តយក​ឈ្នះលើរាល់ឧបសគ្គ មិនថាឧបសគ្គធំប៉ុណ្ណា

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ទសភា ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ បានបង្ហាញសារមួយទាក់ទងនឹង​ថៃបង្ក​សង្គ្រាម​ឈ្លានពានមកលើកម្ពុជាយ៉ាងកំរោលដោយគូសបញ្ជាក់ថា សម្ដេច​មានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហា​សាមគ្គី និងស្មារតី​ស្នេហា​ជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គធំប៉ុណ្ណាឡើយ។ ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្ស​ប្រជាជនកម្ពុជានាឱកាសរំឭកខួបទី ៤៧ នៃទិវាជ័យជម្នះ៧ មករា​ សម្ដេចតេជោបានលើកឡើងថាពេលនេះ​យើងបានឈានចូលឆ្នាំ ២០២៦ ដែលជា​ឆ្នាំទី៣ របស់​រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់​ខ្លួនឱ្យសម្រេចបាន​សមិទ្ធផលថ្មីៗ​ទៀត ជាមួយនឹងការប្តេជ្ញាចិត្ត​យ៉ាង​មោះមុតក្នុងការការពារប្រជាជន និងបូរណភាពទឹកដី។ ក្នុងសារដដែលបានបន្តថា ទន្ទឹមនឹងការសម្រេចបានជោគជ័យនានា ប្រទេសជាតិយើង​នៅតែ​ត្រូវប្រឈមនឹងការវិវត្តដ៏​ស្មុគស្មាញ​នៃ​សភាព​ការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយនៃ​​សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់​ដែលបាន​និងកំពុងជះឥទ្ធិពលមកលើដំណើរវិវឌ្ឍន៍របស់ជាតិយើង។ ជាពិសេស​​ប្រទេស​ថៃ​បានបង្កសង្គ្រាមឈ្លានពាន​កម្ពុជាយ៉ាងកំរោល និងសាហាវព្រៃផ្សៃ ក្នុងគោលបំណងដណ្ដើមកាន់កាប់ទឹកដី និងប្រាង្គប្រាសាទ​នានាក្នុងបូរណភាព​ទឹកដីកម្ពុជានៅតាមបណ្ដោយ​ព្រំដែន ក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។ ប៉ុន្តែទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ក្រោយ​ការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ កម្ពុជា និងថៃ បាន​ឯកភាព​អនុវត្តបទឈប់បាញ់ភ្លាមនៅនឹងកន្លែង ដែលបានចូល​ជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ តទៅ។…

  • សម្ដេចតេជោ ហ៊ុន សែន ៖បន្ទាប់ពីជ័យជម្នះ៧មករា កម្ពុជាបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ

    សម្ដេចតេជោ ហ៊ុន សែន ៖បន្ទាប់ពីជ័យជម្នះ៧មករា កម្ពុជាបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធាន​គណបក្ស​ប្រជាជនកម្ពុជាបានមានប្រសាសន៍ថា បន្ទាប់ពីថ្ងៃជ័យ​ជម្នះ៧មករា ប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នាពុះពារឆ្លង​កាត់​ឧបសគ្គ និងការលំបាករាប់ម៉ឺន​សែនជំពូក ដើម្បីការពារការ​រស់ឡើងវិញរបស់ប្រជាជាតិ ស្តារ និងកសាងមាតុភូមិឡើងវិញជា​ជំហានៗពីគំនរផេះផង់ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្ស​ប្រជាជនកម្ពុជាបាន​បញ្ជាក់ក្នុងសារជូនជនរួមជាតិ​​ឱកាសរំឭកខួបទី ៤៧ នៃទិវាជ័យជម្នះ៧ មករាដោយ​បានរំលឹកថា បន្ទាប់ពីថ្ងៃជ័យ​ជម្នះ៧មករា ប្រជាជនកម្ពុជា​បានរួម​សាមគ្គីគ្នាពុះពារឆ្លងកាត់ឧបសគ្គ ដោយសម្រេចបាន​សមិទ្ធផលធំៗ​ជាប្រវត្តិសាស្ត្រយ៉ាងច្រើនប្រកបដោយមោទនភាព ហើយកំពុងបន្ត​ឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងឆន្ទៈយ៉ាងមោះមុត យើង​បានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃធ្វើឱ្យប្រទេសជាតិមានសន្តិភាព​ពេញលេញ មានលទ្ធិប្រជាធិបតេយ្យដែលចាក់ឫសជ្រៅក្នុងសង្គម និងមាន​សេដ្ឋកិច្ចចម្រើនលូតលាស់យ៉ាងលឿន ធ្វើឱ្យប្រជាជន​មានជីវភាព​កាន់​តែប្រសើរឡើង។ សម្ដេចតេជោគូសរំលេចថា នេះជាការផ្លាស់ប្តូរយ៉ាងធំធេងរបស់​កម្ពុជា​អាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស​ប្រជាជនកម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ព្រមទាំងការ​ជួយឧបត្ថម្ភគាំទ្រពី​បណ្តាប្រទេសជាមិត្ត និងសហគមន៍​អន្តរជាតិ៕ ដោយ៖វណ្ណលុក

  • កម្ពុជាធ្វើបទបង្ហាញជូនទូតបរទេសពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ

    កម្ពុជាធ្វើបទបង្ហាញជូនទូតបរទេសពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ

    នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តន៍ថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិនានាក្នុងរាជធានីភ្នំពេញចំនួន៣៣ ស្ថានតំណាង និងមានចំនួនសរុប៥៥ រូប។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសត្រីភាគីកម្ពុជា-ថៃ-ចិន នៅខេត្តយូណាន ប្រទេសចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងមានប្រសិទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដី និងអធិតេយ្យរបស់កម្ពុជា ក្នុងខេត្តចំនួនបួន គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងប្រកាន់យ៉ាងខ្ជាប់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ On the afternoon of 6 January…

  • រំលឹកទិវាជ័យជម្នះ ៧មករា គឺក្នុងស្មារតីចងចាំឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ប៉ុល ពត

    រំលឹកទិវាជ័យជម្នះ ៧មករា គឺក្នុងស្មារតីចងចាំឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ប៉ុល ពត

    ភ្នំពេញ៖ ថ្ងៃនេះជាទិវាគម្រប់ខួបទី៤៧ នៃថ្ងៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រដែលបានផ្តួលរំលំរបបប្រល័យពូជ​សាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ក្នុងសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្ស​ប្រជាជនកម្ពុជាក្នុងឱកាសរំឭកខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា បានបញ្ជាក់ថា យើងរំឭកទិវាជាប្រវត្តិសាស្ត្រនេះឡើង​ក្នុងស្មារតីចង​ចាំជានិច្ចនូវឧក្រិដ្ឋកម្មដែលរបបប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបដ៏ឃោរឃៅនេះ។ យើងពិតជាមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្មរបស់ប្រជាជនដែលបង្កឡើងដោយបនប្រល័យ​ពូជសាសន៍ប៉ុល ពតដែលបានចូលមកកាន់អំណាចចាប់ពីថ្ងៃ ១៧មេសាឆ្នាំ១៩៧៥។ នៅក្រោមរបបដ៏យង់ឃ្នងនេះ ប្រជាជនកម្ពុជាត្រូវបាត់បង់​ទាំង​ស្រុងនូវសិទ្ធិសេរីភាពរបស់ខ្លួន ត្រូវបង្ខំឱ្យធ្វើការដូចសត្វធាតុ ត្រូវទទួលរងទារុណកម្ម និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត, ជាមួយគ្នានេះរចនាសម្ព័ន្ធសង្គមជាតិត្រូវបំផ្លាញឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់ដែលបានរុញច្រានឱ្យប្រជាជាតិទាំងមូលឈានដល់មាត់រណ្ដៅនៃការរលាយសូន្យ ។នេះជាអ្វី ដែលសម្ដេចតេជោ ហ៊ុន សែន គូសរំលេចនៅក្នុងសារកម្រាស់បីទំព័ររបស់សម្ដេច។ សម្ដេចតេជោបានបន្ថែមថា នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើង​នៅថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារក្នុង ឱកាសរំឮកខួបលើកទី៤៧ នៃទិវាជម្នះ ៧មករា

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារក្នុង ឱកាសរំឮកខួបលើកទី៤៧ នៃទិវាជម្នះ ៧មករា

    ភ្នំពេញ៖ សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុង​ឱកាសរំឮកខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា៖