Category: ព័ត៌មានជាតិ

  • ក្រសួងបរិស្ថានបង្ហាញពីការស្តារ និងសម្អាតសំណល់ប្រេងធ្លាយចេញពីរថភ្លើងនៅខេត្តពោធិ៍សាត់ត្រឡប់មកប្រក្រតីភាពឡើងវិញ

    ក្រសួងបរិស្ថានបង្ហាញពីការស្តារ និងសម្អាតសំណល់ប្រេងធ្លាយចេញពីរថភ្លើងនៅខេត្តពោធិ៍សាត់ត្រឡប់មកប្រក្រតីភាពឡើងវិញ

    ភ្នំពេញ៖ក្នុងឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវនៅខេត្តពោធិ៍សាត់ នាកន្លងមកត្រូវបានក្រសួងបរិស្ថានអះអាងថាបានឈានដល់ដំណាក់កាលជិតបញ្ចប់ ត្រឡប់ទៅរកភាពស្អាតនៅក្នុងតំបន់ឡើងវិញហើយ។គួរបញ្ជាក់ថាក្នុងឧប្បទ្ទហេតុទូរថភ្លើងធ្លាក់ផ្លូវ នៅភូមិច្រែស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធកំពុងឈានទៅដល់បញ្ចប់ប្រតិបត្តិការសម្អាតទីតាំងទទួលរងផលប៉ះពាល់ និង ការស្តារបរិស្ថានឡើងវិញ ។អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ កន្លងមក ក្រុមការងារបានសហការជាមួយក្រុមហ៊ុន ធ្វើការសម្អាតសំណល់ប្រេង និងស្តារបរិស្ថាននៅទីតាំងទទួលរងផលប៉ះពាល់ ដោយបានកៀរ និងបូមយកសំណល់ប្រេង យកទៅរក្សាទុកដាក់បណ្តោះអាសន្ន នៅស្ថានីយពោធិ៍សាត់ ដើម្បីធ្វើប្រព្រឹត្តកម្មតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ។ ក្រុមការងារបានកំពុងបន្តការតាមដានត្រួតពិនិត្យសំណល់ប្រេងដែលអាចមាននៅសេសសល់បន្តិចបន្តួចក្នុងដីបាតរណ្តៅជាប់នឹងដីចំណីផ្លូវរថភ្លើង ។ ក្រុមការងារក៏បានកំពុងពិនិត្យលើការដាំរុក្ខជាតិដែលសមស្របទៅតាមស្ថានភាពអេកូឡូស៊ី នៃទីតាំងទទួលរងផលប៉ះពាល់ដើម្បីធ្វើឱ្យតំបន់មានភាពបៃតង ។សូមបញ្ជាក់ថា រថភ្លើងដឹកប្រេងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែលវេរ ទិសដៅពីកើតទៅលិច ចេញពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង បានក្រឡាប់ធ្លាក់ទូដឹកប្រេងម៉ាស៊ូត ត្រង់ចន្លោះគីឡូម៉ែតលេខ ២០៨-២០៩ ចម្ងាយប្រមាណ ៧០ ម៉ែត្រពីលំនៅដ្ឋានប្រជាជន ក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។ ឧបទ្ទវហេតុនេះ បណ្តាលទដឹកប្រេងចំនួន ៤ ធ្លាក់ចេញពីរថភ្លើង ក្នុងនោះទូផ្ទុកប្រេងចំនួន…

  • កម្ពុជារំពឹងលើអ្វី ក្នុងពិភពលោកមួយដែលច្បាប់អន្តរជាតិត្រូវបានជាន់ឈ្លីដោយមហាអំណាច?

    កម្ពុជារំពឹងលើអ្វី ក្នុងពិភពលោកមួយដែលច្បាប់អន្តរជាតិត្រូវបានជាន់ឈ្លីដោយមហាអំណាច?

    កម្ពុជារំពឹងលើអ្វី ក្នុងពិភពលោកមួយដែលច្បាប់អន្តរជាតិត្រូវបានជាន់ឈ្លីដោយមហាអំណាច? ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់អាមេរិកនៅវេណេស៊ុយអេឡា គឺជាឧទាហរណ៍ថ្មីមួយទៀតបង្ហាញថា ពិភពលោកកំពុងក្រឡាប់ចាក់ អ្នកធំវ៉ាយអ្នកតូច អ្នកខ្លាំងធ្វើបាបអ្នកខ្សោយ ដោយមិនខ្វល់ខ្វាយនឹងច្បាប់ទម្លាប់អន្តរជាតិ ហើយក៏គ្មាននរណាហ៊ានចេញមុខជួយដែរ។ ជាប្រទេសតូចមួយដែលធនធានសេដ្ឋកិច្ច និងមធ្យោបាយយោធានៅមានកម្រិត កម្ពុជាបានពឹងផ្អែកយ៉ាងខ្លាំងលើច្បាប់អន្តរជាតិ ដើម្បីជួយការពារអធិបតេយ្យភាព បូរណភាពដែនដី និងដោះស្រាយវិវាទជាមួយប្រទេសធំៗដោយសន្តិវិធី។ វាគឺជាជម្រើសសមហេតុផលសម្រាប់ប្រទេសកំពុងអភិវឌ្ឍមួយនេះ ដែលមិនអាច និងមិនមានបំណងប្រកួតប្រជែងដោយកម្លាំងយោធាជាមួយប្រទេសជិតខាងដែលមានសេដ្ឋកិច្ចរីកចម្រើន និងសម្ភារៈសឹកទំនើបគ្រប់បែបយ៉ាងនោះទេ។ ការគោរពខ្សែបន្ទាត់ព្រំដែន អធិបតេយ្យភាព និងការមិនប្រើកម្លាំង ត្រូវបានចាត់ទុកថាជាគោលការណ៍សកល ដែលប្រទេសទាំងអស់ត្រូវគោរពដូចគ្នា។ ប៉ុន្តែស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងបង្ហាញថា អ្នកខ្លាំងគឺជាអ្នកឈ្នះ ហើយច្បាប់អន្តរជាតិត្រូវបានគេផាត់ចោល។ ជាក់ស្តែង រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ថៃបានឈ្លានពានកម្ពុជា ហើយថ្មីៗនេះ អាមេរិកបានវាយលុកលើវេណេស៊ុយអេឡា។ ចំពោះមុខការរំលោភច្បាប់អន្តរជាតិក្រោមហេតុផលផ្សេងៗ ពិភពលោក ពិសេសអង្គការសហប្រជាតិជាតិ បានត្រឹមឈរមើលប៉ុណ្ណោះ។ សម្រាប់កម្ពុជា ដែលជាប្រទេសតូច និងមានប្រវត្តិរងគ្រោះពីការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ នេះគឺជាសញ្ញាព្រមានដ៏ច្បាស់ថា កម្ពុជាមិនអាចរំពឹងលើ UN ឬប្រព័ន្ធច្បាប់អន្តរជាតិទាំងស្រុងបានទេ។ នៅពេលអធិបតេយ្យភាពកម្ពុជាត្រូវបានរំលោភបំពានទាំងកម្រោលដោយថៃ កម្ពុជាបានត្រឹមឃើញសហគមន៍អន្តរជាតិអំពាវនាវឲ្យមានការអត់ធ្មត់ ឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី ឬបង្ហាញក្តីបារម្ភយ៉ាងខ្លាំងប៉ុណ្ណោះ។ កុំថាឡើយជួយការពារផ្ទាល់ គ្មានស្ថាប័ន ឬប្រទេសណា ចេញមុខថ្កោលទោសប្រទេសថៃ ដែលបានបង្កឧក្រិដ្ឋកម្មសង្គ្រាម មកលើកម្ពុជាឡើយ។ ការឈ្លានពានអធិបតេយ្យភាពកម្ពុជាពីសំណាក់យោធាថៃបង្ហាញថា ប្រទេសតូចអាចក្លាយជាជនរងគ្រោះ…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក ក.ប.ទ. បានដាក់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី១ ទាំងនៅលើគេហទំព័រ និងតេឡេក្រាម ជូនសាធារណជនបានប្រើប្រាស់ជាសាធារណៈរួចហើយ។ ដើម្បីផ្តល់ជាជម្រើសនិងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់លើកម្មវិធីបកប្រែ TranslateKH ជំនាន់ទី២ សម្រាប់បកប្រែពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញបានលឿនរហ័ស ក.ប.ទ. បានបង្កើតកម្មវិធីទូរសព្ទគឺ TranslateKH ជំនាន់ទី២ និងបានដាក់ដំណើរការនៅក្នុង PlayStore និង AppStore ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ។ បន្ថែមលើនេះ ក.ប.ទ. ក៏បានបង្កើតគេហទំព័រថ្មីមួយទៀតដែលមានអាសយដ្ឋាន www.translate.kh ដើម្បីឱ្យសាធារណជនងាយស្រួលចូលប្រើប្រាស់តាមកុំព្យូទ័រ និងងាយចងចាំឈ្មោះអាសយដ្ឋានគេហទំព័រផងដែរ។ កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ TranslateKH និងគេហទំព័រ www.translate.kh ជាសាធារណៈដោយឥតគិតថ្លៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូម សាធារណជនទាំងអស់ ជ្រាបជាព័ត៌មាននិងចូលរួមប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ឱ្យបានទូលំទូលាយ៕ ដោយ៖ង៉ាន់…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់កិត្តិយសចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី នៅខេត្តកំពង់ស្ពឺ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់កិត្តិយសចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី នៅខេត្តកំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី នៅ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។ នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ជាធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ ដោយទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ។ ជាតម្លៃតប រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី…

  • រដ្ឋមន្ត្រីសុខាភិបាល ៖ « ថែទាំសុខភាពកុមារ ជាការកសាងអនាគតវែងឆ្ងាយ​របស់​ប្រទេសជាតិ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ »

    រដ្ឋមន្ត្រីសុខាភិបាល ៖ « ថែទាំសុខភាពកុមារ ជាការកសាងអនាគតវែងឆ្ងាយ​របស់​ប្រទេសជាតិ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ »

    (ភ្នំពេញ)៖ ថ្ងៃធ្វើការដំបូងនៃដើមឆ្នាំ២០២៦នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញស្វែងយល់មន្ទីរពេទ្យគន្ធបុប្ផាទី២ ដោយ​មិន​មានការជូនដំណឹងជាមុន ដើម្បីពិនិត្យដោយផ្ទាល់អំពីដំណើរការរបស់​សេវា​សុខាភិបាល និងគុណភាពនៃការព្យាបាលថែទាំកុមារ។ ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា អ្នកបច្ចេក​ទេស​​មន្ទីរពិសោធន៍-ថតឆ្លុះ បុគ្គលិករដ្ឋបាល និងក្រុមការងារគាំទ្រ ដែលបាន​បន្ត​បម្រើសេវាព្យាបាលជូនកុមារដោយការលះបង់ និងមនុស្សធម៌ ក្នុងបច្ចុប្បន្នភាព​ប្រ​ទេស​ជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានសំណេះសំណាលជាមួយឪពុកម្តាយកុមារដែលកំពុង​សម្រាក​ព្យាបាល បានបង្ហាញពីទំនុកចិត្តកម្រិតខ្ពស់ និងការពេញចិត្ត ចំពោះសេវាព្យាបាល ដែលបញ្ជាក់ពីបេសកកម្មសំខាន់ និងភាពជឿជាក់ដល់មន្ទីរពេទ្យគន្ធបុប្ផា២ ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលអនុវត្តវិធីសាស្ត្រគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវ ធានាបាននូវនិរន្តរ៍ភាព និងគុណភាពនៃការបម្រើសេវាសុខាភិបាលនៅគ្រប់​ស្ថាន​ការណ៍។ ក្រសួងសុខាភិបាល បន្តប្តេជ្ញាចិត្ត គាំពារបុគ្គលិកសុខាភិបាល គាំទ្រមន្ទីរ​ពេទ្យ​កុមារគន្ធបុប្ផា ក៏ដូចកន្លែងផ្សេងទៀតក្នុងទូទាំងប្រទេស និងធានា​ឱ្យកុមារគ្រប់​រូបទទួលបាន សេវាសុខាភិបាលមានគុណភាព ដោយពុំមានការរំខាន ទោះក្នុ​ង​កាលៈទេសៈណាក៏ដោយ ៕ អត្ថបទ ៖ ឈឹម សុផលរូបភាព ៖ ហេង សម្បត្តិ និង ថេត វិចិត្រ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក ក.ប.ទ. បានដាក់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី១ ទាំងនៅលើគេហទំព័រ និងតេឡេក្រាម ជូនសាធារណជនបានប្រើប្រាស់ជាសាធារណៈរួចហើយ។ ដើម្បីផ្តល់ជាជម្រើសនិងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់លើកម្មវិធីបកប្រែ TranslateKH ជំនាន់ទី២ សម្រាប់បកប្រែពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញបានលឿនរហ័ស ក.ប.ទ. បានបង្កើតកម្មវិធីទូរសព្ទគឺ TranslateKH ជំនាន់ទី២ និងបានដាក់ដំណើរការនៅក្នុង PlayStore និង AppStore ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ។ បន្ថែមលើនេះ ក.ប.ទ. ក៏បានបង្កើតគេហទំព័រថ្មីមួយទៀតដែលមានអាសយដ្ឋាន www.translate.kh ដើម្បីឱ្យសាធារណជនងាយស្រួលចូលប្រើប្រាស់តាមកុំព្យូទ័រ និងងាយចងចាំឈ្មោះអាសយដ្ឋានគេហទំព័រផងដែរ។ កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ TranslateKH និងគេហទំព័រ www.translate.kh ជាសាធារណៈដោយឥតគិតថ្លៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូម សាធារណជនទាំងអស់ ជ្រាបជាព័ត៌មាននិងចូលរួមប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ឱ្យបានទូលំទូលាយ៕ ដោយ៖ង៉ាន់…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖សង្គ្រាមឈ្លានពាននាំមកនូវការប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថាន សម្លាប់សត្វព្រៃ និងជីវចម្រុះ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖សង្គ្រាមឈ្លានពាននាំមកនូវការប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថាន សម្លាប់សត្វព្រៃ និងជីវចម្រុះ

    ភ្នំពេញ៖សង្គ្រាមឈ្លានពានដោយប្រើកម្លាំងយោធា ដើម្បីរំលោភបំពានបូរណភាពទឹកដីនៃរដ្ឋអធិបតេយ្យមួយទៀតគឺមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ តែជាអំពើឧក្រិដ្ឋប្រឆាំងនឹងបរិស្ថានផងដែរ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ថ្លែងក្នុងវិចារណកថាស្តីពីសង្រ្គាម និងបរិស្ថាននាព្រឹកថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៥នេះ ឯកឧត្តម អ៊ាង សុផល្លែតបានឱ្យដឹងថាសកម្មភាពសង្រ្គាមទាំងអស់នេះបានបង្កឲ្យមានការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ការបំពុលបរិស្ថាននិងជីវៈចម្រុះក្នុងទ្រង់ទ្រាយធំ និងមានលក្ខណៈយូរអង្វែង ហើយឈានដល់មិនអាចស្តារមកវិញបានឡើយ។ ផលប៉ះពាល់ទាំងនេះ មិនបញ្ចប់ត្រឹមតំបន់សមរភូមិនោះទេ ប៉ុន្តែអាចបន្តរយៈពេលជាច្រើនជំនាន់។ ការឈ្លានពានដែលជាអំពើឧក្រិដ្ឋកម្មបរិស្ថាននេះ គឺទាមទារចាំបាច់ឲ្យមានការទទួលខុសត្រូវលើការការពារបរិស្ថាននិងធនធានធម្មជាតិ និងការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងពេលមានជម្លោះ រួមទាំងបន្ថែមនូវការប្តេជ្ញាចិត្តសកលចំពោះសន្តិភាព ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាចីរភាពបរិស្ថាននិងធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយនិងពេលអនាគតរដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថាប្រតិបត្តិការយោធា ដែលបង្កជាសង្គ្រាម គឺជាមូលហេតុសំខាន់មួយនាំឲ្យមានការបំផ្លាញប្រព័ន្ធអេកូឡូស៊ីនិងទីជម្រកធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ ការប្រើប្រាស់សព្វាអាវុធធន់ធ្ងន់ ការបាញ់ផ្សែងពុល ការបំផ្ទុះគ្រាប់បែក និងសកម្មភាពយោធានានា បានបំផ្លាញព្រៃឈើ ដីស្រែ ទន្លេ និងតំបន់សមុទ្រ ដែលជាមូលដ្ឋានសម្រាប់ជីវិតរបស់មនុស្ស សត្វព្រៃ និងមច្ឆជាតិ។ ពេលប្រព័ន្ធអេកូឡូស៊ីត្រូវបានបំផ្លាញ សមតុល្យធម្មជាតិក៏ដួលរលំបណ្ដាលឲ្យបាត់បង់ជីវៈចម្រុះ និងការផុតពូជសត្វនិងរុក្ខជាតិជាច្រើនប្រភេទ។ ក្រៅពីការបំផ្លាញដោយផ្ទាល់ សង្គ្រាមក៏បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។ សំណល់អាវុធ សារធាតុគីមី ប្រេង និងសម្ភារៈយោធាផ្សេងៗ អាចជ្រៀតចូលទៅក្នុងដី និងប្រភពទឹក បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស…

  • ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធដែល​រងការខូតខាតពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ចាប់ផ្ដើមការងារនៅបាត់ដំបង

    ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធដែល​រងការខូតខាតពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ចាប់ផ្ដើមការងារនៅបាត់ដំបង

    បាត់ដំបង៖ប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការ​ស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរង​ការខូតខាត​ពីជម្លោះ​ព្រំដែន​កម្ពុជា-ថៃ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំ​ក្រុម​ការងារ​ចម្រុះជួបប្រជុំ​ពិភាក្សាជាមួយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជា​សមាជិកក្រុមការងារចំពោះកិច្ច ដើម្បីចាប់ផ្តើមរៀបចំការគិតគូរក្នុង​ការវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ននានាដែលរងផលប៉ះពាល់នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។ បេសកកម្មក្នុងសប្ដាហ៍នេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ក៏បាន​ដឹកនាំក្រុមការងារចុះជួបពលរដ្ឋភៀសសឹក​ដែលកំពុង​ស្នាក់​នៅ​បណ្តោះអាសន្នតាមជំរំសុវត្ថិភាពក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាពិសេសពលរដ្ឋដែលលំនៅឋានរបស់ពួកគាត់​ត្រូវបាន​បំផ្លាញ​ដោយ​គ្រាប់ផ្លោង ព្រមទាំងបានជួបជាមួយសិស្ស លោក​គ្រូ អ្នកគ្រូ នៅតាមសាលារៀនមួយចំនួន​ដែលនៅកៀក​នឹងតំបន់រងគ្រោះពី​ការទម្លាក់គ្រាប់ដោយយន្តហោះ​ផងដែរ។ សូមជម្រាបថា យោងតាមសេចក្តីសម្រេចលេខ ១១៣ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារ​ចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ​ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ, សមាស​ភាព​ក្រុមការងារ​ចំពោះ​​កិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែលខូតខាត និងតម្រូវ​ការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត៕ ដោយ៖ង៉ាន់ ទិត្យ

  • ក្រសួងបរិស្ថាន នៅឆ្នាំ២០២៥ បានទប់ស្កាត់ទឹកកខ្វក់បានចំនួនជាង២០លានម៉ែត្រគូប ពីក្នុងរោងចក្រ ចូលប្រភពទឹកធម្មជាតិ

    ក្រសួងបរិស្ថាន នៅឆ្នាំ២០២៥ បានទប់ស្កាត់ទឹកកខ្វក់បានចំនួនជាង២០លានម៉ែត្រគូប ពីក្នុងរោងចក្រ ចូលប្រភពទឹកធម្មជាតិ

    ក្រសួងបរិស្ថាន ក្នុងពេញ១ឆ្នាំ២០២៥ បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា បានចំនួន ២០ ០៧៤ ២៨៣ ម៉ែត្រគូប។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ បានប្រមាណ២លាន ម៉ែត្រគីបក្នុង១ខែៗ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សមិទ្ធផល ដែលសម្រេចបាននាពេលនេះ គឺការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពី ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ក្នុងការគោរពច្បាប់ ជាពិសេសការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ បង្ហាញពីតម្លាភាពប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងជំរូញឱ្យមានការប្រកួតប្រជែងស្មើភាពក្នុងវិស័យឧស្សហកម្មនៅកម្ពុជា។ សូមបញ្ជាក់ថា ដើម្បីធានាភាពស្អាតនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញការពង្រឹងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងនោះក្រុមហ៊ុន សហគ្រាស និងរោងចក្រដែលមានសក្តានុពលប្រភពបំពុល ធានាការប្រកួតប្រជែងស្មើភាព និងបង្កើនជំនឿទុកចិត្តលើផលិតកម្មស្អាត ត្រូវអនុវត្តតាមច្បាប់កម្ពុជា ដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវ។…

  • សម្តេចតេជោ ហ៊ុន សែន អរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រជាជាតិរួមគ្នាជាធ្លុងមួយចូលរួមចំណែកការពារទឹកដី

    សម្តេចតេជោ ហ៊ុន សែន អរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រជាជាតិរួមគ្នាជាធ្លុងមួយចូលរួមចំណែកការពារទឹកដី

    ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រជាជាតិ​កម្ពុជា​ទាំងមូល ដែលមានស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកការពារអធិប​តេយ្យជាតិ បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា នាពេលកន្លងមក ជាពិសេសក្នុងពេលកម្ពុជាទទួល​រងការឈ្លានពាន ដោយកងទ័ពថៃ ។ យោងតាមសារលិខិតទូលថ្វាយព្រះរាជពរ ថ្វាយព្រះពរ ប្រគេន និងជូនពរប្រជាជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមាន​ប្រសាសន៍ថា ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទំាងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានពីសំណាក់ប្រជាជាតិ​កម្ពុជាទាំងមូល ដល់វីរកងទ័ពជួរមុខ ជនរងគ្រោះ និងប្រជាជនភៀសសឹកកម្ពុជា គឺជាមោទនភាពជាតិខ្មែរ និងគុណធម៌​ដ៏ប្រសើរ ។ ការណ៍នេះ បានបង្ហាញឱ្យពិភពលោកទាំងមូលឃើញថា ទោះបីជាកំពុងស្ថិត ក្នុងកាលៈទេសៈ​លំបាកយ៉ាងណា ក៏ជនរួមជាតិកម្ពុជាទាំងអស់ នៅតែរួមសុខទុក្ខជាមួយគ្នា ក្នុងនាមជាប្រជាជាតិតែមួយ។ ដើម្បីព្រះរាជាណាចក្រកម្ពុជា អាចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ព្រមទាំងស្តារនិងថែរក្សា ការពារសន្តិភាព​ជាមួយប្រទេសថៃ និងសន្តិភាពផ្ទៃក្នុងប្រទេសឱ្យបានគង់វង្សយូរអង្វែង និងជំរុញការអភិវឌ្ឍជាតិ ឆ្ពោះទៅសម្រេចនូវ​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ សម្តេចតេជោ…