-
សម្តេចនាយករដ្ឋមន្រ្តីរំលឹកថា បែកបាក់គឺស្លាប់, សាមគ្គីរឹងមាំគឺរស់

ភ្នំពេញ៖ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបង្ហោះសារក្រើនរំលឹកថា ទុក្ខលំបាក និង ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់ ។ ដ សារនៅលើបណ្ដាញសង្គមដដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថាស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និង កាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង។ ជាមួយនឹងសំណេរដដែលនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនៃការកាពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី, ហើយក៏សូមសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និងស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី របស់ព្រះសង្ឃគ្រប់ព្រះអង្គ…
-
សម្ដេចធិបតី៖ការរើសយកការអនុវត្តបទឈប់បាញ់មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជូនចំពោះបងប្អូនវីរកងទ័ព និងវីរនគរបាលដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ សម្ដេចធិបតីបានបង្ហាញអំណះអំណាងបន្តថា ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ ។នេះបើតាមសំណេររបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៥ ចំថ្ងៃនៃទិវាសន្តិភាពនៅកមម្ពុជា ។ សម្ដេចធិបតីបន្តថា ទោះបីយើងនៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នា, ក្នុងនាមជាប្រទេសតូច យើងនៅតែមិនមានអ្វីចំណេញសោះឡើយ ពីការអូសបន្លាយ ក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះ។ ពេលនេះ, ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ, កុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញ, ហើយក្រុមគ្រួសារកងទ័ព…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរយុទ្ធជន ដែលរងរបួសក្នុងសមរភូមិ រួមទាំងប្រជាជនរងគ្រោះក្នុងសង្គ្រាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ខេត្តសៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសក្នុងសមរភូមិ រួមទាំងប្រជាជនរងគ្រោះក្នុងសង្គ្រាម កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ ស្ថិតក្នុងវេលានេះដែរ លោកជំទាវបណ្ឌិតក៏បានបាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ទឹកព្រះទ័យអាណិតអាសូរពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការកោតសរសើរ ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប និងប្រជាជនរងគ្រោះ សូមឆាប់បានជាសះស្បើយឡើងវិញ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ ផ្តាំផ្ញេី សួរសុខទុក្ខ ដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនវីរយុទ្ធជន និងប្រជាជនគ្រប់ៗរូប ដោយភ្ជាប់មកជាមួយនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមជាមួយអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់…
-
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចូលរួមដាំផ្កាជើងគោ លម្អសងខាងផ្លូវជាតិលេខ៧នៅកំពង់ចាម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងលោកជំទាវ ឌិត នីតា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដាំដើមផ្កាជើងគោ លម្អអមសងខាងផ្លូវជាតិលេខ៧ ស្គន់-ក្រុងកំពង់ចាម ក្រោមយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ។ កាលពីខែកញ្ញាកន្លងទៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រារព្ធពិធីដាំដើមផ្កាជើងគោជានិមិត្តរូបចំនួន២០០ដើម លើផែនការ ១៥ ០០០ដើម ដែលត្រូវបានដាំដុះជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សោភណភាព នៅតាមបណ្តោយទ្រូងផ្លូវជាតិលេខ៧ និងលម្អសងខាងចិញ្ចើមផ្លូវ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានផ្តល់កូនឈើផ្កាជើងគោចំនួនទាំង ១៥ ០០០ដើម ដើម្បីគាំទ្រដល់គម្រោងលើកកម្ពស់សោភ័ណភាពផ្លូវជាតិលេខ៧ ឱ្យមានទេសភាពបៃតងស្រស់បំព្រង ព្រមទាំងបានអញ្ជើញចូលរួមដាំដើមផ្កាជើងគោជានិមិត្តរូបនាឱកាសនេះផងដែរ ។ គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាលើកកម្រិតផ្លូវជាតិលេខ៧ជា៤គន្លង…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់

ភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងអំពីស្ថានភាពបច្ចុប្បន្ននៃការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរៀបរាប់អំពីវឌ្ឍនភាពនិងសមិទ្ធផលការងាររបស់ក្រសួងដែលសម្រេចបាននាពេលកន្លងមក ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាល និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម ព្រមទាំងបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹងដែលខ្លួនបានទទួលក្រោយសិក្សានៅបរទេស មកជួយអភិវឌ្ឍនិងកសាងប្រទេសជាតិយើងឱ្យបានរីកចម្រើនជាលំដាប់ និងត្រូវប្រកាន់ខ្ជាប់នូវស្មារតីជា “ខ្មែរ” ទោះស្ថិតក្នុងកាលទេសៈណាក៏ដោយ៕ ដោយ៖ង៉ាន់ ទិត្យ
-
«តើក្រុមប្រឆាំងជ្រុលនិយមបានបំផ្លាញជាតិបែបណាខ្លះនៅពេលផ្ទុះសង្គ្រាមឈ្លានពានទឹកដី?»

ប្រជាពលរដ្ឋខ្មែរគ្រប់រូបពិតជាបានឃើញច្បាស់នូវទង្វើ ដែលមិនគួរឱ្យជឿរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច ក្នុងអំឡុងពេលដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃ។ ដូច្នេះ សំណួរថា «តើក្រុមនេះបានជួយអ្វីខ្លះដល់ប្រទេសជាតិ?» ពិតជាមិនអាចសួរកើតទេ ប៉ុន្តែសំណួរដែលត្រឹមត្រូវបំផុតគឺ «តើក្រុមប្រឆាំងជ្រុលនិយមទាំងនេះបានបំផ្លាញជាតិខ្លួនឯងបែបណាខ្លះ?» ពិតណាស់ តើធ្វើនយោបាយដើម្បីអ្វី គឺដើម្បីជួយប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនមែនដែរឬទេ? ដើម្បីអាចជួយប្រទេសជាតិបាន អ្នកនយោបាយត្រូវធ្វើសកម្មភាព ដើម្បីឱ្យប្រទេសជាតិរីកលូតលាស់ទៅមុខ និងឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងរស់នៅក្នុងសន្តិភាពយូរអង្វែង។ លើសពីនេះ អ្នកនយោបាយត្រូវចេះបែងចែកអ្វីជារឿងនយោបាយផ្ទៃក្នុង និងអ្វីជានយោបាយការបរទេស ដែលត្រូវទប់ទល់ជាមួយឥទ្ធិពលពីខាងក្រៅ ជាពិសេសពេលប្រទេសជួបគ្រោះ ដូចជាការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាជាដើម។ សម្រាប់នយោបាយថ្នាក់ជាតិ អ្នកនយោបាយប្រកួតគ្នាដើម្បីរកសេចក្តីរីកចម្រើនជូនជាតិ និងប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយ និងសកម្មភាពជាក់ស្តែង។ ការរិះគន់គ្នា បើទោះជាពេលខ្លះមានសភាពខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ជារឿងធម្មតាឱ្យតែក្នុងក្របខណ្ឌនៃការប្រកួតប្រជែងគ្នាផ្នែកគំនិត និងបញ្ញា។ ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយមដែលមានទណ្ឌិត សម រង្ស៊ី និងគូកនមួយក្តាប់តូច ដូចជាអ៊ុំ សំអាន ជាសេនាធិការ មិនដែលប្រកាន់យកគំនិតនយោបាយបែបជឿនលឿននេះមកអនុវត្តទេ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រកាន់យកទស្សនៈនយោបាយចាស់គំរឹល ហួសសម័យ តាមបែបគំនុំសងសឹក ផ្ទាល់ខ្លួនទៅវិញ បើទោះបីជាប្រវត្តិសាស្ត្របង្ហាញថា ទស្សនៈនយោបាយនេះបានបង្កគ្រោះថ្នាក់ធំធេងជាបន្តបន្ទាប់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋក៏ដោយ។ ក្នុងផ្នត់គំនិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក របស់ខ្លួន គឺមិនមែនធ្វើនយោបាយដើម្បីជាតិទេ…
-
កម្ពុជាកោតសរសើរតួនាទីរបស់ចិនក្នុងការជួយដោះស្រាយជម្លោះកម្ពុជា-ថៃ

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីចិនថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះសាមគ្គីភាពជាប្រពៃណី មិត្តភាពដែកថែបដ៏យូរអង្វែង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា-ចិន និងសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និតសម្រាប់គ្រប់កម្រិត និងគ្រប់វិស័យ។ ឯកឧត្តមក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្ម និងស្ថាបនារបស់ប្រទេសចិន ក្នុងការគាំទ្រឱ្យមានបទឈប់បាញ់រវាងជម្លោះកម្ពុជា-ថៃ។ កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិនក្នុងការជំរុញការដោះស្រាយជម្លោះដោយប្រើប្រាស់កិច្ចសន្ទនា វិធីការទូត និងការគោរពគ្នាទៅវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។
-
«ឈប់បាញ់ ឈប់បង្ហូរឈាម ងាកទៅរកការចរចាវិញ តើមានអ្វីប្រសើរជាងនេះ?»

#ទស្សនៈវិភាគ គេនៅចងចាំបានយ៉ាងច្បាស់ពីគោលជំហរឥតប្រែប្រួលរបស់រដ្ឋាភិបាលកម្ពុជាតាំងពីពេលដឹកនាំដោយលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត នោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចាតាមផ្លូវការទូតនិងផ្លូវច្បាប់។ ក្នុងករណីព្រំដែន គឺត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ពិសេស គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ប៉ុន្តែ ភាគីថៃ បែរជាចង់ភ្លក់រសជាតិសង្គ្រាម ហើយបង្ខំឱ្យកម្ពុជាត្រូវតបត ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ ការផ្ទុះសង្គ្រាមទាំងពីរលើកមិនមែនជាជម្រើសរបស់កម្ពុជាទេ ប៉ុន្តែ កម្ពុជាក្នុងនាមជាអ្នករងគ្រោះ បានខិតខំស្វែងរកបទឈប់បាញ់តាមគ្រប់យន្តការដែលអាចធ្វើទៅបាន។ នៅទីបំផុត បទឈប់បាញ់ក៏កើតមានជាថ្មី និងក៏បានធ្វើឱ្យបទឈប់បាញ់លើកមុននៅទីក្រុងកូឡាឡាំពួរ ដូចមានចែងយ៉ាងច្បាស់នៅក្នុងចំណុចទី២និងទី៣នៃសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ ដែល បានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ថៃ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ រស់ឡើងវិញ។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺ បទឈប់បាញ់នេះមិនត្រឹមតែមិនប៉ះពាល់ដល់ដំណើរនៃការវាស់វែងខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យក្រុមការងារ JBC ត្រូវដំណើរការវាស់វែងខ្សែព្រំដែនជាបន្ទាន់ទៀតផង។ ក្រៅពីនេះ ក៏មានការសន្យាដោះលែងយោធិនកម្ពុជាទាំង ១៨នាក់ក្រោយអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៧២ ម៉ោងផងដែរ។ តាមរយៈខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់នេះ យើងអាចយល់បានថា គោលជំហររបស់រដ្ឋាភិបាលកម្ពុជានៅតែរក្សាបានយ៉ាងល្អ ពោលគឺដំណោះស្រាយបញ្ហាព្រំដែនត្រូវតែផ្អែកលើការចរចាដោយសន្តិវិធី តាមរយៈយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ។ កម្លាំងកងទ័ពមិនមែនជាដំណោះស្រាយឡើយ ហើយ…
-
អង់គ្លេស ,អាល្លឺម៉ង់ ចិន សាទរបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យមានសន្តិភាពរយៈពេលវែង

ភ្នំពេញ៖រដ្ឋមន្រ្តីការបរទេសអង់គ្លេស ,អាល្លឺម៉ង់ និងចិន បានបន្លឺសំឡេងសាទរចំពោះបទឈប់បាញ់រវាងកម្ពុជា ថៃដែលបានចូលជាធរមាននៅវេលាថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ការប្រយុទ្ធបានកើតឡើងរយៈពេល២០ថ្ងៃ។ លើបណ្ដាញសង្គមផ្លូវការ ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជានៅថ្ងៃទី២៧ ខែធ្នូ នេះបានបង្ហោះសារពីលោកបណ្ឌិត Johann Wadephul រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់លើបណ្តាញសង្គម អ៊ិច(X)។សាររបស់លោករដ្ឋមន្រ្តីការបរទេសបានខ្លឹមសារថា”បទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជាផ្តល់ក្តីសង្ឃឹម។ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាព ជាពិសេសសម្រាប់ជនភៀសខ្លួនក្នុងស្រុក។ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បានបន្ថែមដោយការជំរុញថា “ឥឡូវនេះ វាជារឿងសំខាន់ដែលភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះជាប់លាប់”។ លើបណ្ដាញសង្គមអ៊ិចដដែល លោកJohann Wadephul សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធាន អាស៊ាន និងក្រុមសង្កេតការណ៍។ លោកថាតួនាទីរបស់ពួកគេនៅតែមានសារៈសំខាន់ក្នុងការទប់ស្កាត់ការកើតឡើងវិញនៃអំពើហិង្សា។តែលោកបានបង្ហាញនូវការកត់សម្គាល់ថាកិច្ចព្រមព្រៀងបទឈប់បាញ់អាចជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែង ដើម្បីសម្រេចបាននូវគោលដៅនេះ ការសន្ទនាត្រូវតែបន្ត។ ត្រឡប់ទៅអង់គ្លេសឯណោះវិញ លោកជំទាវរដ្ឋមន្ត្រីក្រសួងការបរទេសនៃចក្រភពអង់គ្លេសបានសាទរ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងប្រទេសកម្ពុជា និងថៃ។ តាមរយៈសេចក្តីថ្លែងការណ៍លោកជំទាវ Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានប្រកាសស្វាគមន៍ព័ត៌មាននៃបទឈប់បាញ់ជាថ្មីរវាងប្រទេសថៃ និងកម្ពុជា។លោកជំទាវបន្ថែមថា វាពិតជាសំខាន់ ដែលឥឡូវនេះ យើងឃើញការបន្តពិភាក្សា និងការអនុវត្តប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយអាស៊ានដើម្បីដាក់លក្ខខណ្ឌសម្រាប់សន្តិភាពរយៈពេលវែង។ ចំណែកឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានបង្ហោះសារលើបណ្ដាញផ្លូវការរបស់លោកដោយសរសេរថា “សូមអបអរសាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។…
-
ក្រោយ កម្ពុជា-ថៃ ឯកភាពគ្នាលើបទឈប់បាញ់ គិតមកដល់ម៉ោង៤រសៀលថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ស្ថានការណ៍នៅជួរមុខស្ងប់ស្ងាត់

ភ្នំពេញ៖លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាបន្ទាប់ពីភាគីទាំងពីរគឺកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគិតចាប់តាំងតែពីម៉ោង១២,០០ថ្ងៃត្រង់នាថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០២៥ និង គិតដល់ម៉ោង១៦,០០រសៀលថ្ងៃនេះដែរស្ថានការណ៍ជួរមុខមានសភាពស្ងប់ស្ងាត់។ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានឱ្យដឹងថា៖ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមលើបទឈប់បាញ់ស្ងប់ស្ងាត់ តែ កងកម្លាំងរបស់យើងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត និងកំពុងបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់កម្ពុជា។ គួរបញ្ជាក់ថាតាមរយៈសេចក្តីថ្លែងការណ៍រួម រវាង កម្ពុជា-ថៃ គឺបានឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ន។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះដែរ បានចុះហត្ថលេខាក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ទឹកដីខេត្តប៉ៃលិន ប្រទេសកម្ពុជា និងបានប៉ាក់កាដ ក្នុង ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយក្នុងនេះនាយឧត្តមេសនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា…