-
អង្គភាពប្រឆាំងអំពើពុករលួយសម្រេចពន្យាពេលជូនកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខមកការប្រកាសទ្រព្យសម្បត្តិ និងបំណុល

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)បានផ្តល់ការពន្យា ពេលជូនកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ មកការប្រកាស ទ្រព្យសម្បត្តិ និងបំណុល ។នេះបើតាមសេចក្តីសម្រេចចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការពន្យារពេលប្រកាសទ្រព្យសម្បត្តិ និងបំណុលជូនកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ហើយជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចពន្យារ ពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយគ្មានកាលកំណត់ ។ ការសម្រេចពន្យាពេលជូនកងកម្លាំងប្រដាប់អាវុធ នៅសមរភូមិមុខ មកការប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើត ឡើងក្រោយ ក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំលើកទី៥ អាណត្តិទី៤ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. និងបាន ផ្តល់យោបល់ដល់ អង្គភាព ប្រឆាំងអំពើពុករលួយ ឱ្យកងកម្លាំង ប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ហើយជាប់កាតព្វកិច្ច ប្រកាសទ្រព្យ ចាប់ពី ថ្នាក់វរសេនីយ៍ឯកឡើង អាចពន្យាពេលការ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយគ្មានការកំណត់ពេលវេលា ។ ឯកឧត្តម…
-
Smart Axiata ដាក់ឱ្យប្រើប្រាស់សេវា 5G ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី 01 ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata បានសម្រេចនូវសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរឌីជីថលរបស់កម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាទូរសព្ទចល័តជំនាន់ទី5 ឬ 5G។ ការដាក់ឱ្យដំណើរការនេះ បង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា សម្រាប់ប្រព័ន្ធភ្ជាប់ទំនាក់ទំនងជំនាន់ថ្មី និងជាការបង្កើតនូវឱកាសថ្មី និងពង្រឹងវឌ្ឍនភាព សម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈ បុគ្គល គ្រួសារ និងអាជីវកម្មនៅកម្ពុជា។ សេវា 5G មិនត្រឹមតែជាបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាបច្ចេកវិទ្យាដែលនាំមកនូវលទ្ធភាពថ្មីៗសម្រាប់ការតភ្ជាប់ ទំនាក់ទំនង ការសិក្សា ការងារ និងការរីកចម្រើនជាច្រើន។ សេវា 5G អាចជួយពង្រឹងសហគមន៍ និងគាំទ្រដល់អនាគតដ៏រឹងមាំប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍឌីជីថលសម្រាប់កម្ពុជា។ នៅដំណាក់កាលដំបូង ក្រុមហ៊ុន Smart បានដាក់ឱ្យប្រើប្រាស់សេវា 5G នៅក្នុងបណ្តារាជធានីខេត្តសំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល តាមរយៈការដំឡើងអង់តែនសេវានៅ 283 ទីតាំងតំបូង និងមានការដំឡើងបន្តនៅតាមបណ្តាខេត្តសំខាន់ៗជាបន្តបន្ទាប់។ ចំនួននេះគ្រាន់តែជាការចាប់ផ្តើមនៃផែនការពង្រីកបណ្តាញសេវា 5G ប្រចាំឆ្នាំរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ អតិថិជនអាចពិនិត្យមើលតំបន់គ្របដណ្តប់បណ្តាញ 5G បានយ៉ាងងាយស្រួល…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយវីរយុទ្ធជនទាំង ១៨រូប

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយវីរយុទ្ធជនទាំង១៨រូប នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ទី៣១ ធ្នូ ២០២៥ បន្ទាប់ពីបានមកដល់ដល់តែប៉ុន្មានម៉ោង ក្រោយភាគីថៃប្រគល់មកកម្ពុជាវិញ។ តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី បានលើកឡើងថា ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។ សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រឡប់មកជួបជុំគ្រួសារវិញរបស់បងប្អូនវីរយុទ្ធជនទាំង ១៨រូប ។ សម្ដេចធិបតី បន្តថា រាជរដ្ឋាភិបាល បានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរយុទ្ធជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ÷ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងចាត់ទុកជំនួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលទើបបានធ្វើមាតុភូមិនិវត្តមកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព នេះ ជាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានគោលដៅកាតព្វកិច្ចចំនួនបី គឺ៖ ១)…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ តម្លៃនៃបទឈប់បាញ់ ជួយដល់ជីវិតមនុស្ស ,កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ការពារខ្សែបន្ទាត់ព្រំដែន អន្តរជាតិកម្ពុជា-ថៃ

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថាការដោះលែងយោធិនកម្ពុជាទាំង១៨រូបឱ្យវិលត្រឡប់មកជួបជុំគ្រួសារវិញនាពេលនេះគឺជាលទ្ធផលមួយទៀតដែលយើងទន្ទឹងរង់ចាំ បន្ទាប់ពីយើងទទួលបានបទឈប់បាញ់ និងកំពុងតែអនុវត្តបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួននៅពេលនេះ។ មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា៖ សម្រាប់ជំហានបន្ទាប់ទៀត គឺការឈានទៅការដោះស្រាយព្រំដែន ដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ។ ឯកឧត្តម ប៉ែន បូណា គូសបញ្ជាក់ថា៖ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ នៅក្នុងការ ការពារខ្សែបន្ទាត់ព្រំដែន អន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មាធិការ ព្រំដែនឥណ្ឌូចិន សៀម ក្នុងនេះគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ។គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម សន្ធិសញ្ញាបារាំងសៀម ផែន ទី និងកំណត់ហេតុរបស់គណៈកម្មាធិការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង ឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែ ព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយ។ ឯកឧត្តម ប៉ែន បូណា បន្ថែមថា កម្លាំងចលករដ៏សំខាន់ក្នុងឈានទៅសម្រេចដោះការស្រាយព្រំដែនតាមសន្តិ វិធី និងយុត្ថិធម៌ពេលខាងមុខ គឺទី១ ជំហរការទូតច្បាស់លាស់ និងប្រកបដោយភាពចាស់ទុំរបស់ថ្នាក់ដឹនាំរបស់យើងដែលឈរលើកិច្ចសន្ទនា ដោយផ្អែកលើច្បាប់ ។កម្ពុជាមានឯកសារផ្លូវច្បាប់រឹងមាំដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ…
-
សេវា 5G នៅកម្ពុជានឹងចាប់ផ្តើមដាក់ឱ្យដំណើរការចាប់ពីម៉ោង ០០:០១នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការពីដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។ ក្នុងន័យនេះ ក.ប.ទ. បានសហការជាមួយគ្រប់ប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ជំរុញការសាងសង់ស្ថានីយអង់តែនទូរគមនាគមន៍និងបំពាក់ឧបករណ៍ផ្តល់សេវា 5G នៅតាមទីតាំងដូចមានផែនទីលម្អិតក្នុងឧបសម្ព័ន្ធជូនភ្ជាប់។ ស្របពេលនឹងការអបអរសាទរការឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកលនេះ អ្នកប្រើប្រាស់សេវារបស់ប្រតិបត្តិករទូរសព្ទចល័តទាំង ៣ ខាងលើ នឹងអាចចាប់ផ្តើមប្រើប្រាស់សេវា 5G បាន ចាប់ពីម៉ោង ០០:០១ នៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ នៅតាមទីតាំងដូចបានជម្រាបជូនខាងលើ ដែលនៅដំណាក់កាលដំបូង គឺនៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ…
-
រោងចក្រទឹកស្អាតថ្មីទី៣ខេត្តបាត់ដំបងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៦

បាត់ដំបង៖មកដល់ពេលនេះការដ្ឋានសាង់សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីទី៣ កំពង់សីមា ខេត្តបាត់ដំបងសម្រេចការសាងសង់រួចរាល់ហើយ ។រោងចក្រដែលមានសមត្ថភាពផលិតទឹកស្អាតក្នុងមួយថ្ងៃបាន៥ម៉ឺនម៉ែត្រគូបនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៦ នេះ។ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបានឱ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី៣នៅកំពង់សីមា គឺជារោងចក្រផលិតទឹកស្អាតខ្នាតធំថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង ។រោងចក្រថ្មីនេះសមត្ថភាពផលិតទឹកស្អាតចំនួន៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។រោងចក្រសាងសង់បាន១០០ភាគរយហើយ ហើយគ្រោងនឹងដាក់ឱ្យដំណើរការចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង និងពង្រីកទៅកាន់តំបន់គោលដៅជុំវិញនៅដើមឆ្នាំ២០២៦ខាងមុខ។ ឯកឧត្តមអគ្គនាយករដ្ឋាករទឹកបាត់ដំបងបានបញ្ជាក់ឱ្យដឹងបែបនេះក្នុងឱកាសចុះត្រួតពិនិត្យតាមដានដំណើរការ និងផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសពីខាងក្រុមហ៊ុនម៉ៅការសាងសង់ចិន CCECC ពីរបៀបប្រើប្រាស់ប្រព័ន្ធរោងចក្រផលិតទឹកស្អាតថ្មីខាងលើនេះ ជូនដល់កម្មសិក្សាដែលជាកម្មករ និយោជិត កិច្ចសន្យាចំនួន ២៥នាក់ លើជំនាញគ្រប់គ្រង ថែទាំ និងជួសជុលនៅពេលដំណើរការខាងមុខ។ សូមជម្រាបថារោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ស្ថិតនៅក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ។ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមការបញ្ជាក់របស់ឯកឧត្តម អ៊ុត ក្លឹង សមិទ្ធផលនិងសមិទ្ធកម្មនៃគម្រោងខាងលើនេះរួមមាន ការសាងសង់ស្ថានីយបូមទឹកឆៅមួយកន្លែង សម្រេចបាន១០០ភាគរយ, ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែង ដែលមានសមត្ថភាពផលិត ៥០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ក៏សម្រេចបាន១០០ភាគរយ, ការតភ្ជាប់បណ្តាញ និងពង្រីកបំពង់ទឹកស្អាតប្រវែង ៩៤ គីឡូម៉ែត្រក៏សម្រេចបាន៩៩ភាគរយដែរ។ ឯកឧត្តម អ៊ុត ក្លឹង បញ្ជាក់ថា…
-
បើគ្មានអ្វីប្រែប្រួលនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃស្អែក ថៃនឹងប្រគល់វីរកងទ័ពទាំង១៨រូបមកកម្ពុជាវិញ

ភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជាបានមានប្រសាសន៍ថា បើមិនមានអ្វីប្រែប្រួលទេនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង ១៨រូប ដែលថៃចាប់ខ្លួនកាលពីពេលកន្លងទៅឱ្យត្រឡប់មកកម្ពុជាវិញ ។ ឯកឧត្តម ប្រាក់ សុខុន បាននិយាយបន្តដោយសុទិដ្ឋិនិយមថា យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥) នឹងបានទទួលស្វាគមន៍ ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។ ឯកឧត្តម ប្រាក់ សុខុន បានមានវត្តមាននៅខេត្តយូណាន ប្រទេសចិនរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៨ និងទី២៩ ធ្នូ ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ក្រោមការអញ្ជើញពីឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន។ ក្នុងសន្និសីទកាសែតដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជាបានគូសបញ្ជាក់ថា នេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងទៅនេះ។ គប្បីជម្រាបជូនថា តាមរយៈកិច្ចប្រជុំពិសេសលើកទី៣…
-
«ជម្រើសសន្តិភាពនិងការរក្សាបានពេញលេញនូវសិទ្ធិដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់ ជាជម្រើសល្អបំផុតសម្រាប់កម្ពុជា»

តាមរយៈបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាសម្រេចបាននូវគោលដៅដ៏សំខាន់ពីរ៖ ទី១ គឺការឈប់បាញ់ដើម្បីការពារអាយុជីវិតកងទ័ពនិងប្រជាជនស៊ីវិល ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត។ នេះជាជម្រើសឈរនៅខាងសន្តិភាព ដែលជាជំហររបស់រដ្ឋាភិបាលកម្ពុជាតាំងពីជំនាន់ លោកហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី រហូតដល់លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន និងទី២ គឺការរក្សាបាននូវសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់។ ជាការពិត តាមរយៈកិច្ចព្រមពៀងឈប់បាញ់នេះ មានការមន្ទិលសង្ស័យឬព្រួយបារម្ភអំពីការបាត់បង់បូរណភាពទឹកដី ដោយសារតែកងទ័ពថៃបានឈរជើងនៅទីតាំងមួយចំនួនដោយកម្លាំងយោធា។ ប៉ុន្តែ ក្តីបារម្ភ នេះបានរំសាយ បន្ទាប់ពីបានឃើញសាររបស់លោកនាយករដ្ឋមន្ត្រី ក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលយើងអាចយល់បានថា «ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានានៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ មិនមែនបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ នៅលើដីនោះទេ»។ ចំណុចនេះត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថា «ភាគីទាំងពីរ ពោលគឺកម្ពុជានិងថៃ បានទទួលស្គាល់ជាផ្លូវការនិងជាលាយលក្ខណ៍អក្សរថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។ ហើយចំណុចនេះទៀតសោតត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទាមទារកំណត់ច្បាស់នៅក្នុង «សេចក្តីប្រកាស រួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ»។ នេះមានន័យថា បន្ទាត់ព្រំដែនត្រូវកំណត់យកតាមការវាស់វែងជាក់ស្តែងរបស់ក្រុមការងារនៃគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) គឺមិនមែនកំណត់តាមយោធាឈរជើងនោះឡើយ។ ប្រការនេះបញ្ជាក់ច្បាស់ថា កម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ…
-
ក្រោយបទឈប់បាញ់ ជនភៀសសឹកខេត្តឧត្តរមានជ័យបានចាប់ផ្តើមវិលទៅកាន់លំនៅដ្ឋានវិញ

ឧត្តរមានជ័យ៖បន្ទាប់ពីស្នូរអាវុធបានស្ងប់ស្ងាត់ ,ភាពរញ្ជួយនៃព្រះធរណីពីទម្ងន់នៃគ្រាប់ផ្លោង គ្រាប់បែកទម្លាក់ពីលើអាកាសបាននឹងថ្កល់ចាប់ពីម៉ោង១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកមានសេចក្តីត្រេកអរមុនគេបំផុត គឺជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ដែលចាកចោលផ្ទះសម្បែង ចោលទ្រព្យសម្បត្តិ សត្វចិញ្ចឹម ចម្ការច្បារដំណាំជាដើម។ខណៈនេះជនភៀសសឹកនៃខេត្តមួយចំនួនបានវិលត្រឡប់ទៅភូមិកំណើតវិញជាបណ្ដើរៗ ហើយ ក្នុងនេះមានខេត្តឧត្តរមានជ័យដែរ។ បទឈប់បាញ់បន្ទាន់បានចូលជាធរមានដោយកំណត់ចាប់ពីម៉ោង១២ ថ្ងៃត្រង់ថ្ងៃសៅរ៍ទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជា ថៃ នៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ(GBC)លើកទី៣ ។ នៅខេត្តឧត្តរមានជ័យ ដែលជាខេត្តមានព្រំដែនជាប់ប្រទេសថៃ និងមានជនភៀសសឹកយ៉ាងច្រើនដែរនោះ ការឈប់បាញ់ការលែងលឺស្នូរគ្រាប់កាំភ្លើង គឺជាអ្វីដែលបងប្អូនជនភៀសសឹកចង់បានបំផុត។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានប្រាប់អ្នកសារព័ត៌មានកាលព្រឹកថ្ងៃចន្ទទី២៩ ខែធ្នូ ឆ្នាំ២០២៥ថា ការអនុវត្តបទឈប់បាញ់មកដល់ម៉ោងនេះគឺមានរយៈពេលជាង៤០ម៉ោងហើយ។នៅតាមព្រំដែនពុំមានស្នូរផ្ទុះអាវុធទៀតទេ ។គឺមានសភាពស្ងត់ស្ងាត់ល្អ។ ចំពោះស្ថានភាពជនភៀសសឹកបច្ចុប្បន្ន ខេត្តឧត្តរមានជ័យមានជនភៀសសឹកប្រមាណជាង៥ម៉ឺនគ្រួសារ ក្នុងចំនួនគ្រួសារសរុប៦៨.០០០គ្រួសារ បានធ្វើការផ្លាស់ទីលំនៅដ្ឋានរបស់ខ្លួនមកកាន់ទីជំរកសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងមួយចំនួនតូចក៏បានទៅរស់នៅផ្ទះបងប្អូន។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្រោយពេលបទឈប់បាញ់ចូលជាធរមានបងប្អូនជនភៀសសឹកមួយចំនួនបានចាប់ផ្តើមវិលត្រឡប់ទៅផ្ទះវិញបណ្ដើរៗ។ឯកឧត្តមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ ធ្នូម្សិលមិញ មានបងប្អូនភៀសសឹកមួយចំនួនបានចូលទៅលំនៅដ្ឋានរបស់គាត់វិញ នៅក្រោម២ទម្រង់ ។ទម្រង់ទី១ គឺចូលទៅពិនិត្យមើលទ្រព្យសម្បត្តិ សត្វពាហណៈ ក៏ដូចស្ថានភាពផ្ទះរបស់គាត់ ។ទម្រង់ទី២ គឺត្រឡប់ទៅចូលលំនៅដ្ឋានវិញដោយមានការអនុញ្ញាតពីអាជ្ញាធរ ដែលឈរលើគោលការណ៍សុវត្ថិភាពជាធំ ដោយធានាថា គ្មានគ្រោះថ្នាក់។ ចំណែកលោក លឹម…
-
«ជម្រើសសន្តិភាពនិងការរក្សាបានពេញលេញនូវសិទ្ធិដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់ ជាជម្រើសល្អបំផុតសម្រាប់កម្ពុជា»

ទស្សនៈវិភាគ៖ តាមរយៈបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាសម្រេចបាននូវគោលដៅដ៏សំខាន់ពីរ៖ ទី១ គឺការឈប់បាញ់ដើម្បីការពារអាយុជីវិតកងទ័ពនិងប្រជាជនស៊ីវិល ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត។ នេះជាជម្រើសឈរនៅខាងសន្តិភាព ដែលជាជំហររបស់រដ្ឋាភិបាលកម្ពុជាតាំងពីជំនាន់ លោកហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី រហូតដល់លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន និងទី២ គឺការរក្សាបាននូវសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់។ ជាការពិត តាមរយៈកិច្ចព្រមពៀងឈប់បាញ់នេះ មានការមន្ទិលសង្ស័យឬព្រួយបារម្ភអំពីការបាត់បង់បូរណភាពទឹកដី ដោយសារតែកងទ័ពថៃបានឈរជើងនៅទីតាំងមួយចំនួនដោយកម្លាំងយោធា។ ប៉ុន្តែ ក្តីបារម្ភ នេះបានរំសាយ បន្ទាប់ពីបានឃើញសាររបស់លោកនាយករដ្ឋមន្ត្រី ក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលយើងអាចយល់បានថា «ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានានៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ មិនមែនបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ នៅលើដីនោះទេ»។ ចំណុចនេះត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថា «ភាគីទាំងពីរ ពោលគឺកម្ពុជានិងថៃ បានទទួលស្គាល់ជាផ្លូវការនិងជាលាយលក្ខណ៍អក្សរថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។ ហើយចំណុចនេះទៀតសោតត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទាមទារកំណត់ច្បាស់នៅក្នុង «សេចក្តីប្រកាស រួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ»។ នេះមានន័យថា បន្ទាត់ព្រំដែនត្រូវកំណត់យកតាមការវាស់វែងជាក់ស្តែងរបស់ក្រុមការងារនៃគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) គឺមិនមែនកំណត់តាមយោធាឈរជើងនោះឡើយ។ ប្រការនេះបញ្ជាក់ច្បាស់ថា កម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ជាមួយនឹងភាគីថៃ…