-
ជនភៀសសឹក ១២០០គ្រួសារ ទទួលបានអំណោយពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

បន្ទាយមានជ័យ៖ ក្រោមការយកចិត្តទុកដាក់ពីប្រមុខដឹកនាំកម្ពុជា ជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១.២០០ គ្រួសារ ទទួលបានអំណោយពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាការគិតគូរដល់សុខទុក្ខ និងជីវភាពរបស់ពលរដ្ឋ ដែលកំពុងភៀសសឹកដោយសង្គ្រាមរំលោភទឹកពីសំណាក់យោធាថៃ។ ពិធីចែកចំណោយ ដែលមានជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ បានធ្វើឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ តំណាងដោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផែ្នកក្រៅប្រព័ន្ធនៃយុវជនគណបក្សថ្នាក់កណ្ដាល។ សូមបញ្ជាក់ថា ពលរដ្ឋភៀសសឹក ដែលកំពុងថ្នាក់នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីនេះ គឺមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដី និងផ្ទះអ្នកភូមិជោគជ័យចំនួន៧០៧គ្រួសារ ត្រូវយោធាថៃដាក់ទូរកុងតឺន័រ និងរាយលួសបន្លាហ៊ុមព័ទ្ធយកទាំងបំពាន ខណៈមួយចំនួនទៀត ត្រូវរងការបំផ្លាញទាំងស្រុង។ ចំណែក អ្នកភូមិព្រៃចាន់ចំនួន២៧០គ្រួសារ មិនអាចទៅកាន់លំនៅឋានវិញបាន…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ រាជរដ្ឋាភិបាល មិនទុកគ្រួសារកងទ័ព និងជនភៀសសឹកណាម្នាក់ឲ្យនៅឯកោ

កំពង់ចាម៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកចោលគ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកណាម្នាក់ ឲ្យនៅឯកោ ដោយមិនបានយកចិត្តទុកដាក់ ឬផ្ដល់ស្បៀងអាហារនោះទេ ។ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា គ្រួសារកងទ័ព និងជនភៀសសឹក គឺជាការគិតគូរដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល បន្ទាប់ពីកិច្ចការបញ្ជាផ្ទាល់ ក្នុងការប្រយុទ្ធតតាំងប្រឆាំងនឹងអំពើឈ្លានពានរបស់កងទ័ពថៃ តាមរយៈការរៀបចំនូវទីជម្រកនៅកន្លែងសុវត្ថិភាព ការផ្ដល់ស្បៀងបន្ទាន់ ការផ្ដល់នូវសេវាសុខាភិបាលជាប្រចាំ និងការគិតគូរពីបញ្ហាអនាម័យបរិស្ថាន ។ លោកជំទាវបណ្ឌិត បានបន្តថា ក្រៅពីការផ្ដល់នូវប្រាក់បៀវត្សយ៉ាងទៀតទាត់ដល់វីរកងទ័ព និងជំនួយបន្ទាន់ដល់គ្រួសារកងទ័ព និងអ្នកភៀសសឹក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវផ្ទាល់ ក៏មានគម្រោងបង្កើតនូវមូលនិធី ដើម្បីកៀគរថវិកា ជួយដល់គ្រួសារកងទ័ព ការផ្ដល់នូវចំណេះជំនាញវិជ្ជាជីវៈ និងការផ្ដល់អាហារូបករណ៍ឲ្យកូនៗរបស់ពួកគាត់ បានរៀនសូត្រចប់ចុងចប់ដើម ហើយមានចំណេះមួយច្បាស់លាស់ អាចប្រកបរបរចិញ្ចឹមជីវិតបាន ។ ស្ត្រីទីមួយកម្ពុជា…
-
អភិបាលរាជធានីភ្នំពេញ អញ្ជើញពិនិត្យអំណោយដែលសប្បុរសជនដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខ និង ជនភៀសសឹក

(ភ្នំពេញ)៖នារសៀលថ្ងៃទី៥មករា២០២៦នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញពិនិត្យមើលទីតាំង ប្រគល់ទទួលអំណោយជាមួយនិងការពិនិត្យអំណោយ ដែលសប្បុរសជនបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក។ ថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន សប្បុរសជននៅតែបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់ ហើយជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋាន ជាមួយនិងវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពវិញក៏ដោយ។ នៅថ្ងៃទី០៥ មករា ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ឆាយ វីរៈ និង ឯកឧត្ដម ឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។ ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹមស គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន នៅតែបន្តប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់។ ក្នុងឱកាសនោះ ឯកឧត្ដម…
-
ក្រសួងមហាផ្ទៃច្រានចោលចំពោះការផ្សព្វផ្សាយ និងកងទ័ពថៃពីការប្រឌិតរឿងដែលថាទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា

ភ្នំពេញ៖ឯកឧត្តម ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះប្រព័ន្ធផ្សព្វផ្សាយថៃ ដែលបានចុះផ្សាយជាបន្តបន្ទាប់ ដោយបំភ្លៃការពិត ក្នុងចរិតបំភាន់ និងមួលបង្កាច់ចោទប្រកាន់ថា កម្ពុជាយកទីតាំងកាស៊ីណូនៅថ្មដា ខេត្តពោធិ៍សាត់។ ថ្លែងនៅថ្ងៃទី៦ ខែមករាឆ្នាំ ២០២៦នេះឯកឧត្តម ទូច សុឃៈបានលើកឡើងដោយបញ្ជាក់ថាការចោទប្រកាន់ដោយគ្មានភស្ថុតាងដែលថាកងទ័ពកម្ពុជាបានលាក់ទុកសព្វាវុធ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃស៊ើបការណ៍ និងឈានទៅរឹបអូសយកនោះគឺធ្វើឡើង ដោយលក្ខណៈស្លន់ស្លោរភ្លេចគិតថារូបភាពដែលខ្លួនបានបង្ហាញនេះមិនមែនជាកាស៊ីណូ តែជាការិយាល័យនគរបាលការពារព្រំដែនទៅវិញ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងដែរថាចំពោះរូបភាព និងទីតាំងដែលបានផ្សព្វផ្សាយពីការរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជា មិនមែនស្ថិតនៅក្នុងរបស់ដែលហៅថា «បរិវេណអគារកាស៊ីណូថ្មដា» នោះទេ តែផ្ទុយទៅវិញទីតាំងនោះគឺជា «ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ច្រកផ្លូវ៥៦» ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ឯកឧត្តម ទូច សុឃៈបានចាត់ទុកថាការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងចំណុច៨ នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាថា «ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មាន ក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង…
-
ក្រសួងបរិស្ថានជំរុញឱ្យមានការទប់ស្កាត់ និងបង្រ្កាបបទល្មើសឡធ្យូង ដែលជាប្រភពបំផ្លាញធនធានធម្មជាតិ និងព្រៃឈើ

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញឱ្យមន្រ្តីនៅតាមតំបន់ការពារធម្មជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ធ្វើការទប់ស្កាត់និងបង្រ្កាបបទល្មើសឡធ្យូង ដែលប៉ះពាល់ដល់ធនធានធម្មជាតិ និងព្រៃឈើ។ គូសបញ្ជាក់ ក្នុងពិធីដឹកនាំកិច្ចប្រជុំ មន្រ្តីរាជការក្រសួងបរិស្ថានលើកដំបូង សម្រាប់ឆ្នាំថ្មី នៅថ្ងៃទី៥ មករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រាប់ឱ្យមន្ទីរបរិស្ថាន រាជធានី ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងខុសច្បាប់។ ជាមួយគ្នានេះដែររដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យមានការបង្កើនការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ពីផលប៉ះពាល់នៃការបង្កើតឡធ្យូង និងការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់ ក្នុងតំបន់ការពារ និងត្រូវចូលរួមសហការទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីនៅតាមតំបន់ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់, តាមដាន, ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ, សត្វព្រៃ និងដីព្រៃឈើឱ្យបានទាន់ពេលវេលា។ គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស រួមជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន…
-
កម្ពុជាប្តឹងទៅស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិជុំវិញការរំលោភបំពានរបស់យោធាថៃ

ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានគូសបញ្ជាក់ថា ទាហានថៃបានលុកលុយទន្ទ្រានចូលក្នុងលំនៅឋានប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ដូចជាម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់មួយចំនួនទៀត នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់។ ទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញ ពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ ដោយពួកគេរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងនូវ ការបណ្តេញចេញពីទីលំនៅឋានដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹងសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និង កាតព្វកិច្ចអន្តរជាតិនានារបស់រដ្ឋភាគី ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់ ទ្រព្យសម្បត្តិឯកជន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ទង្វើរបស់យោធាថៃទាំងអស់នេះ គឺជាការរំលោភលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩០៧, អនុសញ្ញាទីក្រុងហ្សឺណែវ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ច្បាប់អន្តរជាតិទាំងអស់នេះ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យ និងត្រូវទទួលបានការការពារពីការជ្រៀតជ្រែកលើលំនៅឋាន ការរឹបអូស ឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីបុគ្គល ឬក្រុមណាមួយ។ ដោយមានការណែនាំ…
-
កម្ពុជាអញ្ជើញភាគីថៃសារជាថ្មីឲ្យមកជជែកគ្នាបន្តអំពីការងារខណ្ឌសីមាព្រំដែន

បន្ទាប់ពីថៃបដិសេធការអញ្ជើញលើកទី១ កម្ពុជាបានស្នើទៅភាគីថៃសារជាថ្មីដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករានេះ នៅខេត្តសៀមរាប។ ដើមឡើយ កម្ពុជាចង់រៀបចំការប្រជុំនេះនៅសប្តាហ៍ទី១ ខែមករា ប៉ុន្តែភាគីថៃបានស្នើសុំលើកពេល ដោយយកលេសថា រង់ចាំនីតិវិធីផ្ទៃក្នុងសិន។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានគូសបញ្ជាក់ថា កិច្ចប្រជុំពិសេសនេះមានគោលបំណងពិភាក្សាដោះស្រាយបញ្ហាមួយចំនួន ជាពិសេសពិភាក្សាលើការងារវាស់វែងនិងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហា ដែលយោធាថៃបាន និងកំពុង ធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។ កម្ពុជាក៏ចង់ជជែកគ្នាផងដែរអំពីការបន្តចុះអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោល ព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ ម៉្យាងទៀត កិច្ចពិភាក្សាអាចផ្តោតលើការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ 33-37 (នៅតំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា, តំបន់ព្រំដែនអូរភ្លុកដំរី…
-
ព្យាករណ៍៖ ធាតុអាកាសចុះត្រជាក់ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៥ ខែមករា

បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា របបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ចូច្នេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងអតិបរមា៣០°C។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ នៅតំបន់ខ្ពង់រាបវិញ សីតុណ្ហភាពមធ្យមអប្បបរមាចុះដល់១៤°C និងអតិបរមា២៨°C នៅខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ។ តំបន់ទាំងនេះក៏ពុំមានភ្លៀងធ្លាក់ដែរ។ ដោយឡែក នៅតំបន់មាត់សមុទ្រ ដែលមានខេត្តកោះកុង ព្រះសីហនុ កំពត និងកែប សីតុណ្ហភាពមធ្យមអប្បបរមាគឺ១៩°C…
-
មិនមែនរស់ក្នុងអតីតកាល តែអតីតកាលជាមេរៀនសម្រាប់ការចងចាំ

ភ្នំពេញ៖ ទោះជាកន្លងផុតជិតកន្លះសតវត្សក្តី ក្នុងចំណោមរូបថតឯកសារជាច្រើនរាប់ពុំអស់ ,មានរូបថតពីរសន្លឹកបានរំលឹកនូវការចងចាំជាប្រវត្តិសាស្រ្តពុំអាចបំភ្លេចបាន ហើយក៏បានក្លាយជារូបថតនិមិត្តរូបនៃការចងចាំផងដែរ ។ នោះគឺរូបថតនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរូបថតនៃការទទួលបានសិទ្ធសេរីភាពមកវិញរបស់ប្រជាជនកម្ពុជា។ រូបថតសន្លឹកទី១ ជារូបបង្ហាញទិដ្ឋភាពវីរកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលដឹកនាំដោយសម្ដេចចក្រី ហេង សំរិន សម្ដេចធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាដទៃទៀត អមដោយរថក្រោះនាខាងមុខព្រះបរមរាជវាំង ដែលទៅដល់ការចងចាំថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ ។ជាការចងចាំពីព្រោះប្រជាជននិងប្រទេសកម្ពុជាបានស្ថិតនៅមាត់ជ្រោះនៃការសម្លាប់ដោយមិនរើសមុខដោយរបបអ“កម្ពុជាប្រជាធិបតេយ្យ” ៣ឆ្នាំ៨ខែ២០ថ្ងៃ បានរស់រានមានជីវិតឡើងវិញ និងប្រទេសត្រូវបានរំដោះពីសមុទ្រឈាម និងទឹកភ្នែក។ ប្រជាជនកម្ពុជាដែលមានវ័យលើសពី៦០ឆ្នាំ ឬក្រោម៦០ឆ្នាំបន្តិច ពិតជានៅចងចាំបានថា ថ្ងៃ១៧ មេសា ១៩៧៥ ប្រជាជនកម្ពុជាទូទាំងប្រទេសសប្បាយត្រេកអរនិងចេញមកសាទរយ៉ាងក្រៃលែងចំពោះកងទ័ពរំដោះ ដែលផ្តួលរំលំរបបសាធារណរដ្ឋខ្មែរកើតចេញពីរដ្ឋប្រហារ១៨មីនា១៩៧០ ។ប៉ុន្តែតែប៉ុន្មាននាទីក្រោយមក សំណើច និងសំឡេងស្វាគមន៍ទាំងឡាយព្រមទាំងក្តីស្រមៃថានឹងទទួលបាននូវសុខសន្តិភាពនិងភាពរុងរឿងឡើងវិញ ត្រូវបានជំនួសដោយសំឡេងឧឃោសនសព្ទនៃទាហានខ្មែរក្រហមស្រែកសន្ធាប់បណ្ដេញប្រជាជនឱ្យចាកចេញពីផ្ទះសម្បែងយ៉ាងតក់ក្រហល់។ គួរឱ្យខកចិត្តបំផុត ,ប្រជាជនទាំងអស់ត្រូវបានជម្លៀសទៅកាន់តំបន់ជនបទដាច់ស្រយាល។មេដឹកនាំខ្មែរក្រហមបានឆក់ប្លន់ជ័យជម្នះ១៧មេសា និងក្តីសង្ឃឹមទាំងឡាយរបស់ប្រជាជាតិ ហើយបង្កើតនូវរបបវាលពិឃាត៣ឆ្នាំ៨ខែ២០ថ្ងៃ ។ប្រជាជនស្លូតត្រង់ ក្មេងចាស់ ប្រុសស្រី សូម្បីតែទារកជាង៣លាននាក់ត្រូវបានសម្លាប់យ៉ាងឃោរឃៅ និងអយុត្តិធម៌ ដូចមាន អតីតមន្ទីរឃុំឃាំងម-១៣ ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និង…
-
ក្រសួងទេសចរណ៍ នឹងជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍កម្ពុជា និងឥណ្ឌាបន្ថែមឲ្យកាន់តែសកម្មក្នុងឆ្នាំ២០២៦នេះ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត និងកាន់តែសកម្មសម្រាប់ឆ្នាំថ្មី២០២៦ ។ ការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ បែបនេះ បានធ្វើឡើងក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងសហការី ក្នុងឱកាសចូលឆ្នាំថ្មី កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។តាមរយៈផែនការការជំរុញទេសចរណ៍នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ទៅកាន់ ឯកអគ្គរដ្ឋទូតឥណ្ឌា ក្នុងជំនួបនោះ ពីការត្រៀមលក្ខណៈជាស្រេច នៃវិស័យឯកជនរបស់កម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ តាមរយៈការហោះហើរត្រង់រវាងរដ្ឋធានី New Delhi និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងរវាងទីក្រុង Kolkata និងខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសច រណ៍ IndiGo Airlines ព្រមទាំងកត្តាសុខសុវត្តិភាព ការអភិវឌ្ឍន័គ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ ប្រៀបដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ ។ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្និតរមួតរវាងក្រសួង ទេសចរណ៍…