Category: ព័ត៌មានជាតិ

  • កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នឹងចាប់ផ្តើមនាថ្ងៃអាទិត្យ នៅប្រទេស ចិន

    កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នឹងចាប់ផ្តើមនាថ្ងៃអាទិត្យ នៅប្រទេស ចិន

    ភ្នំពេញ៖កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពី ការវិវត្តថ្មីៗនៃស្ថានភាព​រវាង​កម្ពុជានិងថៃ នឹង​ប្រព្រឹត្ត​ទៅរយៈពេល ពីរថ្ងៃចាប់ពីថ្ងៃ​អាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ។កិច្ចប្រជុំ​នេះតបតាមការអញ្ជើញ របស់ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជា​មានិតចិន ខណៈតែប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការពារ ជាតិ នៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមដែលបញ្ជាក់ពីការឈប់បាញ់ចាប់ពីម៉ោង១២ ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ដោយមិនបង្អង់យូរនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួម កិច្ចប្រជុំត្រី​ភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីស្ថានភាព វិវត្តបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ។ដំណើរទៅ កាន់ ប្រទេសចិនត្រូវបានប្រកាសឱ្យដឹងក្នុងសេចក្តីប្រកាសក្រសួងការបរទេស ដោយបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋប្រជាមានិតចិន។ ជាខេត្តសម្បូរស្តុកស្ដម្ភ យូណានត្រូវបានកត់ត្រាទៅក្នុងប្រវត្តិសាស្រ្ត នៃការជួបគ្នារវាងរដ្ឋមន្រ្តីក្រសួងការបរទេស​នៃប្រទេសទាំងពីរ…

  • ប្រធានអាស៊ានប្តូរវេនសាទរបទឈប់បាញ់កម្ពុជា-ថៃ

    ប្រធានអាស៊ានប្តូរវេនសាទរបទឈប់បាញ់កម្ពុជា-ថៃ

    ភ្នំពេញ៖ភ្លាមៗ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំង​ពីរ​កម្ពុជា ថៃ បានចុះហត្ថលេខាលើ​បទឈប់បាញ់​ជា​បន្ទាន់ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានប្តូរវេនដែល​ហៀប​នឹងបញ្ចប់​អាណត្តិបាន​បង្ហោះសារអបអរ​ចំពោះ​ដំណោះ​ស្រាយនេះ។ លើបណ្ដាញសង្គម ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បានសរសេរថា «ខ្ញុំសូមស្វាគមន៍​បទឈប់​បាញ់ដែលព្រម​ព្រៀងដោយកម្ពុជា និងថៃ ដែលចូលជាធរមាននៅម៉ោង ១២៖០០ថ្ងៃត្រង់ (UTC+7) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការសម្រេច​ចិត្តបញ្ឈប់ ការប្រយុទ្ធគ្នានិងរក្សាកម្លាំងនៅនឹង​កន្លែងឆ្លុះបញ្ចាំងឱ្យ​ឃើញពីការទទួល​ស្គាល់រួម ដែលតម្រូវឱ្យមានការអត់ធ្មត់ជាសំខាន់ លើផលប្រយោជន៍របស់ជនស៊ីវិល។ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម ដែលជាអ្នកសម្របសម្រួល និងប្រឹង​ប្រែងខ្នះ​ខ្នែងបញ្ចប់ជម្លោះកម្ពុជា ថៃ ចាប់តាំងពី​ការចាប់ផ្តើមដំបូង​នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញនូវការយល់ឃើញ​របស់​លោកថា “សេចក្តីថ្លែង​ការណ៍​រួមបានកំណត់នូវវិធាន​ការជាក់​ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេត​ការណ៍​អាស៊ាន (AOT) និងការទំនាក់ទំនងដោយផ្ទាល់រវាងថ្នាក់ដឹកនាំ​ការពារ​ជាតិ។ ទាំងនេះផ្តល់ជាមូលដ្ឋានសម្រាប់ស្ថិរភាពហើយ​ខ្ញុំសង្ឃឹម​​ថាភាគីទាំងពីរនឹងអនុវត្តដោយស្មោះត្រង់”។ ប្រធានអាស៊ានប្តូរវេនរូបនេះបន្ថែមថា នៅពេលដែលម៉ាឡេស៊ី​ប្រគល់​ប្រធានអាស៊ានទៅហ្វីលីពីននៅ​ពាក់កណ្តាល​អធ្រាត្រថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ យើងនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បី​ធានាថាកិច្ចការទាំងនេះ​ត្រូវបាន​ផ្តល់កិត្តិយសហើយកិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពដែលត្រូវបានរក្សា។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា ថៃ បានឈានដល់ការរៀបចំកិច្ចប្រជុំពិសេសលើកទី៣…

  • ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចុះពិនិត្យរោងចក្រ ដើម្បីបន្តផ្តល់សេវាថែទាំវិនិយោគ

    ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចុះពិនិត្យរោងចក្រ ដើម្បីបន្តផ្តល់សេវាថែទាំវិនិយោគ

    (ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានចុះពិនិត្យគម្រោងវិនិយោគចំនួន ៥ ដែលបានវិនិយោគលើវិស័យឧស្សាហកម្ម ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ១៣៨ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ចំនួន ១ ០៧០ កន្លែង។ការចុះពិនិត្យនេះ មានគោលបំណងតាមដាន និង ជំរុញការអនុវត្តគម្រោង និង ស្តាប់ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង សំណូមពរ និង បញ្ហា ប្រឈមនានាពីវិនិយោគិនដោយផ្ទាល់ ព្រមទាំងពិនិត្យលទ្ធភាពដោះស្រាយ ឬ ជួយសម្របសម្រួល តាមការជាក់ស្តែង ។ ក្នុងឱកាសអញ្ជើញដឹកនាំ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការចុះពិនិត្យនេះ ក៏ធ្វើឡើងក្នុងគោលបំណងពិនិត្យ និង ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានច្រើន ការផ្ទេរជំនាញ និង បច្ចេកវិទ្យាឱ្យបានទូលំទូលាយ និង ការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រក្នុងខេត្តព្រះសីហនុ ។…

  • បណ្ណកម្មសិទ្ធិចំនួន ៥២៩ បណ្ណ ត្រូវបានផ្តល់ជូនអតិថិជនបុរី ៣ ក្រុមហ៊ុន

    បណ្ណកម្មសិទ្ធិចំនួន ៥២៩ បណ្ណ ត្រូវបានផ្តល់ជូនអតិថិជនបុរី ៣ ក្រុមហ៊ុន

    អតិថិជនបុរី KP ម៉ន ដានី, បុរី PR វីឡា និងបុរី VIP ចំនួន ៥២៩ គ្រួសារ បានទទួលបណ្ណកម្មសិទ្ធិស្របច្បាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង។ អតិថិជនរបស់បុរីទាំងបីបានសម្តែងការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំក្រសួង ដែលបានខិតខំសម្របសម្រួលដោះស្រាយវិវាទ រហូតឈានដល់ការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ហើយថែមទាំងជួយរៀបចំការទូទាត់បំណុលរវាងម្ចាស់បុរី និងម្ចាស់បំណុល ដើម្បីធានាសុវត្ថិភាពលំនៅឋានរបស់ពលរដ្ឋ និងសុភមង្គលគ្រួសារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា មុននឹងឈានដល់ការផ្តល់បណ្ណកម្មសិទ្ធិ ក្រសួងបានរៀបចំការវាស់វែងដីធ្លី និងផ្ទៀងផ្ទាត់ទិន្នន័យឡើងវិញ ព្រមទាំងជួយសម្របសម្រួលបញ្ចប់វិវាទរវាងម្ចាស់បុរី និងម្ចាស់បំណុល និងជំរុញដំណើរការផ្តល់បណ្ណកម្មសិទ្ធិឱ្យបានជោគជ័យ។ ជាមួយគ្នានេះ ក្រសួងក៏បានជួយស្វែងរកថវិកា ដើម្បីបញ្ចប់ការសាងសង់លំនៅឋានក្នុងបុរីទាំងនេះជូនប្រជាពលរដ្ឋ ដោយសារម្ចាស់បុរីមិនមានលទ្ធភាពបន្តការសាងសង់ទៅមុខទៀតបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអតិថិជនបុរី KP ម៉ន ដានី, បុរី PR វីឡា និងបុរី VIP ដែលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ…

  • ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ពីសារសំខាន់នៃការរួមកម្លាំងសាមគ្គីជាតិខ្មែរដើម្បីការពារទឹកដី

    ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ពីសារសំខាន់នៃការរួមកម្លាំងសាមគ្គីជាតិខ្មែរដើម្បីការពារទឹកដី

    កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ និងឯកភាពផ្ទៃក្នុងជាតិ គឺជាកត្តាសំខាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាខឿនសេដ្ឋកិច្ចជាតិ។ នេះគឺជាខ្លឹមសារនៃប្រសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងទៅកាន់មន្ត្រីរាជការស៊ីវិល និងយុវជនគណបក្ស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីសមិទ្ធផល និងទិសដៅការងារសុរិយោដី និងភូមិសាស្ត្រ ដែលធ្វើឡើងនៅទីស្តីការក្រសួងនារសៀលថ្ងៃទី២៦ ខែធ្នូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់មន្ត្រីរាជការស៊ីវិល យុវជនគណបក្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ ឱ្យបានគង់វង្ស….. ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីរាជការស៊ីវិលមានតួនាទីសំខាន់ ក្នុងការចូលរួមថែរក្សាស្ថិរភាពសង្គម ការពារអធិបតេយ្យភាព បូរណភាពទឹកដី រក្សាខឿនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ។ ក្រៅពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គម តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ ការដោះស្រាយវិវាទដីធ្លីសេសសល់ រួមទាំងវិវាទពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់ការពារ ក៏ដូចជាការដោះស្រាយបញ្ហាបុរី និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ជាគន្លឹះសំខាន់ក្នុងការបង្កើតបរិយាកាសរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសង្គម។ ក្នុងដើមអាណត្តិទី៧នៃរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមអនុវត្តគោលនយោបាយពូនជ្រុំរដ្ឋបាលសាធារណៈទំនើប មានភាពវៃឆ្លាត ស្របតាមយុគសម័យ AI ដ៏ទំនើប និងបន្តអនុវត្តកិច្ចការផ្សេងៗទៀត ដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច…

  • កម្ពុជា-ថៃ ឯកភាពប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្ដអនុវត្ដការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់

    កម្ពុជា-ថៃ ឯកភាពប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្ដអនុវត្ដការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់

    ភ្នំពេញ៖ កម្ពុជា-ថៃ បានឯកភាព ប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្ដអនុវត្ដការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្ដិភាពយូរអង្វែងតាមបណ្ដោយព្រំដែន។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ GBC នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នាភាគីទាំងពីរ ក៏បានឯកភាពថា នឹងប្រើប្រាស់យន្ដការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន និងឯកភាពថា គណៈកម្មការចម្រុះព្រំដែន នឹងផ្ដល់អាទិភាពខ្ពស់បំផុត ចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ ។ គួរបញ្ជាក់ថា កម្ពុជា-ថៃ បានឯកភាពចំពោះរាល់ការព្រមព្រៀងក្រោមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ GBC មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្ដរជាតិ រវាងប្រទេសទាំងពីរនោះទេ៕ ដោយ វណ្ណលុក

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧

    ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំជាលើកទី៣ របស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវអនុប្រធាន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា សមាជិក-សមាជិកាគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិ សរុបចំនួន ៣១រូប នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥មានរបៀបវារៈសំខាន់ៗមួួយចំនួនក្នុងនេះ ឆ្លងសេចក្តីព្រាង របាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦,ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយមូលនិធិ ឆ្នាំ២០២៥, ស្នើសុំការអនុម័ត របាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦ និងផែនការចំណាយមូលនិធិជាអាទិភាពសម្រាប់ឆ្នាំ២០២៦។ ក្នុងឳកាសនេះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជម្រាបអង្គប្រជុំនូវរបាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ បានរំលេចអំពីការឆ្លើយតបភ្លាមៗក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹក ព្រមទាំង ផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនរបួស និងរំលែកទុក្ខលំបាកគ្រួសារវីរយុទ្ធជនពលី ជាមួយនឹងផ្ដោតលើការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់

    ភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងអំពីស្ថានភាពបច្ចុប្បន្ននៃការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរៀបរាប់អំពីវឌ្ឍនភាពនិងសមិទ្ធផលការងាររបស់ក្រសួងដែលសម្រេចបាននាពេលកន្លងមក ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាល និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម ព្រមទាំងបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹងដែលខ្លួនបានទទួលក្រោយសិក្សានៅបរទេស មកជួយអភិវឌ្ឍនិងកសាងប្រទេសជាតិយើងឱ្យបានរីកចម្រើនជាលំដាប់ និងត្រូវប្រកាន់ខ្ជាប់នូវស្មារតីជា “ខ្មែរ” ទោះស្ថិតក្នុងកាលទេសៈណាក៏ដោយ៕ ដោយ៖ង៉ាន់ ទិត្យ

  • រយះពេល២ឆ្នាំ គម្រោងវិនិយោគចំនួន ៤១២ ក្នុងខេត្តព្រះសីហនុ ទទួលគោលការណ៍លើកទឹកចិត្តពិសេស

    រយះពេល២ឆ្នាំ គម្រោងវិនិយោគចំនួន ៤១២ ក្នុងខេត្តព្រះសីហនុ ទទួលគោលការណ៍លើកទឹកចិត្តពិសេស

    ភ្នំពេញ៖ ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅនេះ ពោលគឺ ឆ្នាំ ២០២៤-២០២៥ ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ចំនួន ៤១២ គម្រោង ជាមួយទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានប្រមាណ ៥២ ០០០ កន្លែង ។ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥ កាលពីរសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នាក្រុងព្រះសីហនុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ។ ដោយឡែក ក្នុងឆ្នាំ ២០២៥ ក្រុមការងារ…

  • ពលរដ្ឋខ្មែរសម្រុកមកធ្វើប្រហុកផ្អកខណៈត្រីចាប់ផ្តើមត្រូវ

    ពលរដ្ឋខ្មែរសម្រុកមកធ្វើប្រហុកផ្អកខណៈត្រីចាប់ផ្តើមត្រូវ

    ភ្នំពេញ៖ចាប់ពីខែមិគសិរ ,បុស្ស ឬរហូតដល់ខែផល្គុន ពលរដ្ឋខ្មែរតែងនាំគ្នាធ្វើដំណើរទៅកាន់ដងទន្លេ ដើម្បីនេសាទ​ឬក៏ទិញត្រី​សម្រាប់ទុកធ្វើប្រហុក ផ្អក ឆ្នើរ …ទៅតាមបំណងរបស់ខ្លួន ព្រោះជារដូវត្រីសម្បូរ។ដោយឡែកក្នុងឆ្នាំ២០២៥ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ឆ្នាំនេះត្រីប្រហុកចាប់ផ្តើមត្រូវពីថ្ងៃព្រហស្បតិ៍ ៦កើត ដល់ថ្ងៃពុធ ១២កើត ខែបុស្សត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ សំឡេងអ៊ូអរនៃពលរដ្ឋក្មេងចាស់ប្រុសស្រី បានលាន់ឮតិចខ្លាំងៗនៅប្របដងទន្លេសាប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ និងគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ពេលទៅកាន់ទីនេះ ច្រមុះយើងបានទទួលដំបូងគឺ​ក្លិនឆ្អាបត្រីដែលទើបស្រង់ពីទឹក ។ត្រីខ្លះដែលលើកពីទឹកមកយូរក្រែលបានងាប់បានជះក្លិនស្អុយតិចៗ។ កំពុងដើរទិញត្រីសម្រាប់ធ្វើប្រហុកនៅសង្កាត់គីឡូម៉ែត្រលេខ៦ នៅថ្ងៃត្រីត្រូវដំបង អ្នកស្រី អាត់ ផូ មិនមែនជាអ្នកធ្វើប្រហុក​ធម្មតា​ទេ​ តែធ្វើសម្រាប់លក់ដូរនៅពេលចប់រដូវត្រីត្រូវ។ អ្នកស្រីបានប្រាប់បណ្ដាញព័ត៌មានAMS ថា​ជារៀងរាល់ឆ្នាំគាត់តែ​ងមកទិញ​ត្រីធ្វើប្រហុកសម្រាប់ទុកលក់មិនដែលខកខានទេ។ក្នុងមួយឆ្នាំយ៉ាងហោចណាស់ទិញចំនួនពី៣០ទៅ៤០តោនដែរ។ឆ្នាំនេះគាត់ទិញត្រីរៀលក្នុងមួយគីឡូក្រាមថ្លៃ ២៥០០រៀល។ស្រ្តីវ័យជាង៣០ឆ្នាំរូបនេះបានប្រាប់ដែរថាការទិញត្រីសម្រាប់ធ្វើប្រហុកក្នុងមួយឆ្នាំគាត់ចំណាយប្រមាណ៥ទៅ៦ពាន់ដុល្លារ ហើយប្រាក់ចំណេញមកវិញប្រមាណ១ទៅ២ពាន់ដុល្លារដែរតាមរយៈការបោះដុំ និងលក់រាយដោយខ្លួនឯងតាមផ្សារផ្ទាល់។ ចំណែកអ្នកស្រី ពុយ ផល្លា ជាអ្នកទិញប្រហុកមួយរូបទៀតរស់នៅខេត្តតាកែវ បានប្រាប់បណ្ដាញព័ត៌មានAMSថា​រៀងរាល់​ឆ្នាំអ្នកស្រី តែងទិញត្រីប្រហុកយ៉ាងហោចណាស់១ទៅ២តោន ទៅតាមលទ្ធភាពថវិកា។បើឆ្នាំណាត្រីថោក អ្នកស្រីនឹង​ទិញ២ទៅ៣តោនសម្រាប់ធ្វើប្រហុកទុកលក់ឱ្យម៉ូយ។ស្រ្តីវ័យ៦៧ឆ្នាំរូបនេះបានឆ្លៀតអះអាងពីផលិតផលប្រហុករបស់អ្នកស្រីថា ជាប្រហុកធ្វើដោយខ្លួនអ្នកស្រីផ្ទាល់, គ្មានសារជាតិគីមី ហើយក្លិនឈ្ងុយឆ្ងាញ់ធ្វើឱ្យអតិថិជន ទិញហើយជាប់ចិត្តចង់ទិញទៀត។ ចំណែកលោកយាយ ថុល ណាវី…