-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រគល់អំណោយមួយចំនួនធំដល់សាខាកាកបាទក្រហមខេត្តគោលដៅចំនួន៥

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ។ ខេត្តគោលដៅទាំង៥រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលខេត្តនីមួយៗទទួលបាន អង្ករ ២០តោន, ទឹកសុទ្ធ ២០០កេស និងភេសជ្ជៈផ្អែម ២០០កេស។ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភស្បៀង សម្ភារ និងថវិកា ដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន៕ដោយ៖គ្រី សម្បត្តិ
-
សម្តេចតេជោ ហ៊ុន សែន ៖ ទំនាក់ទំនងកម្ពុជា -ចិន គឺជាមិត្តដែកថែប

ភ្នំពេញ៖កម្ពុជា និងចិន បច្ចុប្បន្ន គឺជាមិត្តដែកថែប çជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនង ដ៏ជម្រៅជាមួយគ្នា ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានដកស្រង់ប្រសាសន៍ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ។ ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយការអញ្ជើញរបស់ ឯកឧត្តមសាស្ត្រាចារ្យមកកាន់កម្ពុជានៅពេលនេះ គឺតបតាមការអញ្ជើញរបស់សម្ដេចតេជោ ក្នុងពេលដែលសម្ដេចបានអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែធ្នូឆ្នាំ២០២៤កន្លងទៅ។សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តម នា ពេលនេះ ជាឱកាសនៃការពង្រីកទំនាក់ទំនងបន្ថែមទៀតទាំងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិនរួមទាំងកិច្ចសហប្រតិបត្តិ ការរវាងគណបក្សប្រជាជនកម្ពុជា…
-
ក្រសួងអប់រំកំពុងពិចារណាឱ្យសាលារដ្ឋជាប់ចំណាតថ្នាក់ល្អ និងសាលាឯកជនធំៗស្របតាមស្តង់ដាអាចរៀបចំប្រឡងបាក់ឌុបខ្លួនឯង

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងអប់រំបានថ្លែងថាពេលនេះក្រសួងកំពុងពិចារណាក្នុងការប្រគល់សិទ្ធឱ្យសាលារដ្ឋជាប់ចំណាតថ្នាក់ល្អ និងសាលាឯកជនធំៗស្របតាមស្តង់ដាអាចរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបខ្លួនឯង។ក្នុងវេទិកា សាធារណៈស្ដីពី«ថវិកាអប់រំប្រចាំឆ្នាំ២០២៥» និងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្ដីពី «រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សា» នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០២៥ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងបញ្ជាក់ថាចំពោះការប្រគល់សិទ្ធឱ្យសាលារដ្ឋដែលជាប់ចំណាតថ្នាក់ល្អក្នុងនេះដូចជាសាលាជំនាន់ថ្មី ឬសាលាឯកជនដែលស្របតាមស្តង់ ក្រសួងនឹងពិចារណាប្រគល់ឱ្យគេប្រឡងខ្លូនឯង ដោយក្នុងនេះគ្រូប្រចាំថ្នាក់អាចវាយតម្លៃចំពោះបញ្ហាទាំងនេះហើយអាចធ្វើវាបានជាមួយគ្នានេះក្រសួងអប់រំ ក៏អាចផ្តល់លទ្ធភាពក្នុងជម្រើសមួយទៀតគឺ ការប្រើរូបមន្ត ៧០បូកនឹង៣០ បានសេចក្តីថាគឺគេនឹងយករូបមន្ត៧០ភាគរយ ដោយក្នុងនេះយកពិន្ទុពីការប្រឡងបាក់ឌុបថ្នាក់ជាតិ និង៣០ភាគរយ យកពិន្ទុពីការវាយតម្លៃពីគ្រូបន្ទុកថ្នាក់នីមួយៗ ឬពីសាលានីមួយៗក៏ជាជម្រើសមួយអាចអនុវត្តបានដូចគ្នា តែយ៉ាងណាក៏ទាល់តែសាលារៀននីមួយៗផ្តល់ពិន្ទុយ៉ាងសុក្រឹតបំផុត និង មានតម្លាភាពបំផុតផងដែរ។គួរបញ្ជាក់ថាកន្លងមកនេះក្រសួងអប់រំយុវជន និងកីឡាបានរឹតបន្តឹងការប្រឡងបាក់ឌុបយ៉ាងម៉តចត់បំផុត ដើម្បីឱ្យសុក្រឹតភាព យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍ “អ្នកចេះ គឺជាប់” ។ក្រៅពីនេះក្រសួងអប់រំក៏បានពង្រឹងទាំងយន្តការត្រួតពិនិត្យដំណាក់កាលកំណែទាំងការបែងចែកសន្លឹកកិច្ចការ កាត់ក្បាលសន្លឹកកិច្ចការ ការដាក់ពិន្ទុ ដំណើរការនៃការបូកស្រង់ពិន្ទុ និងរួមទាំងការប្រកាសលទ្ធផលផងដែរ។ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ការប្រឡងបាក់ឌុប ដែលធ្វើឱ្យសិស្សត្រៀមខ្លួនយ៉ាងល្អក្នុងការប្រឡង ដើម្បីអាចបញ្ចប់សាលាចំណេះទូទៅរបស់ខ្លួន។ក្រៅពីនេះក្នុងពេលដំណើរការប្រឡងរៀងរាល់ឆ្នាំ ទៀតសោតតែងមានវត្តមានភាគីជាច្រើនចូលរួមដោយក្នុងនោះមានអ្នកសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ជាងនេះទៅទៀតគឺមិនអនុញ្ញាតឱ្យបេក្ខជនលួចចម្លង យកសំណៅឯកសារ និងគ្រឿងអេឡិចត្រូនិក ចូលទៅកាន់មណ្ឌលប្រឡងឡើយ ហើយសិស្សដែលប្រព្រឹត្តខុសវិន័យនឹងទទួលការធ្លាក់ដោយស្វ័យប្រវត្តិតែម្តង៕ដោយ៖ម៉ាដេប៉ូ
-
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:១០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:២៥នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ១០:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើអាគារឯកជន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកំពុងរស់នៅប្រមាណជាង ៣០គ្រាប់ (កាំភ្លើងដៃ) នៅភូមិក្បាលកោះ…
-
ត្រីកម្រចំនួនពីរប្រភេទ ត្រូវបានលែងចូលទីធម្មជាតិវិញ

ភ្នំពេញ៖ត្រីដ៏កម្រចំនួនពីរប្រភេទដែលកំពុងរស់នៅប្រទេសកម្ពុជាគឺត្រីរាជ និងត្រីគល់រាំង តែងត្រូវបានសមត្ថកិច្ចធ្វើការលែងចូលក្នុងជម្រកធម្មជាតិរបស់វាវិញ ក្រោយអ្នកនេសាទចាប់បានមកនោះ។ការលែងចូលទឹកទន្លេធម្មជាតិវិញនេះធ្វើឡើងដើម្បីអភិរក្សសត្វត្រីទឹកសាបទាំងនេះឱ្យគង់វង្សយូរអង្វែង។ អាន៖អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong)ឱ្យដឹងនៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២៥ នេះថាត្រីរាជមួយក្បាលមានទម្ងន់ចំនួន ៦០គីឡូក្រាម មានប្រវែង១,៧០ម៉ែត្រម៉ែត្រ ដែលជាប្រភេទត្រីកម្រជិតផុតពូជត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក»។បន្ទាប់ពីចាប់បានអ្នកនេសាទបានរាយការណ៍ និងប្រគល់ជូនសមត្ថកិច្ចដើម្បីអភិរក្សត្រីប្រភេទនេះ អង្គការអច្ឆរិយៈនៃទន្លេមេគង្គបានបង្ហាញឈ្មោះអ្នកនេសាទបានត្រីរាជមួយក្បាលខាងលើគឺលោក ឈិត សេងហ៊ឹង ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ត្រីរាជមួយក្បាលនេះបានចូលក្នុងលបឡុករបស់គាត់។អ្នកនេសាទរូបនេះក៏បានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមការងារអភិរក្សចុះទៅបំពាក់ស្លាក និងលែងចូលទៅកន្លែងអភិរក្សជលផលវិញ។ ដោយឡែកត្រីគល់រាំងមួយក្បាលទៀតដែលមានទម្ងន់៦,២គីឡូក្រាម និងប្រវែង៦៧សង់ទីម៉ែត្រ ក៏ត្រូវបានគេលែងចូលក្នុងជម្រកធម្មជាតិផងដែរនាចុងសប្តាហ៍កន្លងមក។ត្រីគល់រាំងមួយក្បាលនេះត្រូវបានលោកស្រី ញឹក ស៊ីយ៉ុន អាយុ៥៨ឆ្នាំ ម្ចាស់គន្លងដាយ៤ដេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញចាប់បាន ហើយគាត់បានប្រគល់ឱ្យសមត្ថកិច្ចដើម្បីលែងក្នុងជម្រកធម្មជាតិ។ គួរបញ្ជាក់ថា ត្រីគល់រាំង និងត្រីរាជទាំងពីរក្បាល ត្រូវបានលែងទៅក្នុងដែនធម្មជាតិវិញដោយលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់កាលពីចុងសប្តាហ៍កន្លងមក ។ សូមរំលឹកដែរថា«ត្រីរាជ» ជាប្រភេទត្រីទឹកសាប ដែលចូលចិត្តរស់នៅតាមបឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។…
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាននាំយកអំណោយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានទៅជូនវីរកងទ័ពនិងជនភៀសសឹក

ឧត្តរមានជ័យ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥បាននាំយកអំណោយជាច្រើនមុខរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានទៅប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកដែលរងគ្រោះដោយការឈ្លានពានពីប្រទេសថៃ។ អំណោយរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានដែលប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ មានដូចជា អំបុកស្រូវថ្មី គ្រាប់ស្វាយចន្ទី គោងៀត មី សំលៀកបំពាក់ ខោអាវ ដំណាប់ស្វាយ រួមជាមួយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់។ពិធីប្រគល់បានរៀបចំនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្រោមវត្តមានឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ឡេង គឹមស្រុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងរដ្ឋបាលខេត្តឧត្តរមានជ័យតំណាងដោយ លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ត។ សូមបញ្ជាក់ថា ដោយគោរពតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលមានប្រសាសន៍ថា «ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន” ស្របតាមអនុសាសន៍ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងតាមការណែនាំរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍…
-
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ អ្នកឧកញ៉ា យី រដ្ឋា និង ឯកឧត្តម ប៊ុន តារា ចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្លែងអំណរគុណ អ្នកឧកញ៉ា យី រដ្ឋា អគ្គនាយិកាក្រុមហ៊ុន YRT Group និង ឯកឧត្តម ប៊ុន តារា ដែលបានចាត់ឲ្យកូនស្រី កញ្ញា ស៊ុយ ស្រីណុច បាននាំយកស្បៀង ដើម្បីចូលរួមចំណែកដល់សមរភូមិជួរមុខ នារសៀល ថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។កន្លងមក ក្រុមហ៊ុន YRT Group បានឧបត្ថម្ភគាំទ្រ ផ្គត់ផ្គង់សម្ភារ និងគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិមុខ ក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជន ទឹកចិត្តដ៏ស្មោះសរនេះ ជាកាយវិកាចូលរួមចំណែក ដើម្បីជាតិ និងប្រជាជន។ សម្តេចកិត្តិសង្គហបណ្ឌិត សូមថ្លែងអំរណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលជាសប្បុរជន ពិសេសកញ្ញា ស៊ុយ ស្រីណុច ក៏ដូចជា…
-
ស្ត្រីទី១ កម្ពុជា អញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់វីរកងទ័ពពលី

ខេត្តកណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដែលបានពលីនៅក្នុងសមរភូមិការពារទឹកដីពីសត្រូវសៀមឈ្លានពាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ។ ជាការសោកស្តាយបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ធនធានមនុស្ស ស្វាមី ឪពុក និងជាបង ជាប្អូន ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធជាមួយសត្រូវសៀមឈ្លានពាន។ ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ។ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទោះនៅក្នុងកាលៈទេសៈណា គ្រប់ពេលវេលា គ្រប់ទីកន្លែង រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបារម្ភ គិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់យោធិន រួមទាំងក្រុមគ្រួសារយោធិនគ្រប់ៗរូប ៕
-
ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹកប្រមាណ ៣0០គ្រួសារនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ១ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្ត មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំ ប្រតិភូក្រុមការងាររួម និងអាជ្ញាធរដែនដី អញ្ជើញទៅសួរសុខទុក្ខ ប្រជាពលរដ្ឋជាជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ ។ មណ្ឌលជនភៀសសឹក ក្នុងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងផ្តល់ជំរក សម្រាប់ពលរដ្ឋប្រមាណជាង ៣០០ គ្រួសារ ភាគច្រើនជាកុមារ ដែលត្រូវបាន រត់ភៀសខ្លួនចេញ ពីលំនៅឋាន ដោយការវាយប្រហារទ្រង់ទ្រាយធំ រួមទាំងការ ទម្លាក់គ្រាប់បែក ដោយដ្រូនយោធា និងយន្តហោះចម្បាំង ពីសំណាក់ យោធាថៃ នៅតាមតំបន់ ព្រំដែន និងចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ។ ក្នុងអញ្ជើញចុះសួរសុខទុក្ខនេះ ឯកឧត្តម កែ គឹមយ៉ាន បានផ្តល់ជំនួយ ជាស្បៀងអាហារ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ដើម្បីសម្រាលទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយសង្គ្រាមឈ្លានពាន ព្រមទាំង បង្ហាញនូវសាមគ្គីភាព និងការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ…
-
យោធាថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកលដើម្បីឈ្លានពាន និងបានប្រើ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតនៃការបំផ្លិចបំផ្លាញខ្ពស់លើទឹកដីកម្ពុជា

ភ្នំពេញ៖ទង្វើម្តងហើយម្តងទៀតយោធាថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកលដើម្បីលាក់កំបាំង ឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបំពានយ៉ាងកម្រោលទៅលើច្បាប់អន្តរជាតិ ដែលទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជាគឺជាទង្វើដ៏ឃោរ ឃៅ តាមរយៈការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតនៃការបំផ្លិចបំផ្លាញខ្ពស់។នេះជាការថ្លែងលើកឡើងដោយ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ថ្លែងក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានឱ្យដឹងថាយោធាថៃតែងតែប្រើប្រភេទ យន្តហោះចម្បាំង F16 នាវាចម្បាំង កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនគ្រប់ប្រភេទ រួមនឹងអាវុធធុនធ្ងន់ជាច្រើនទៀតវាយប្រហារមកលើកម្ពុជាដែលអាវុធទាំងនេះគឺមានការបំផ្លាញខ្ពស់អ្នកនាំពាក្យក្រសួងការពារជាតិអះអាងដែរថា” ពិសេសយោធាថៃតែងវាយប្រហារលើជនស៊ីវិល និងបេតិកភណ្ឌជា សម្បត្តិរបស់មនុស្សជាតិ។ នេះបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខមិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆិតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូចជាង និងខ្សោយជាង”។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១៥ហើយដែលយោធាថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាព ដែលភាគីទាំងពីរកម្ពុជា-ថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦…