Category: ព័ត៌មានជាតិ

  • ជួយគ្នាក្នុងគ្រាលំបាក៖អង្គការកល្យាណមិត្តអន្តរជាតិ ជួយធ្វើអនាម័យជូនជនភៀសសឹក

    ជួយគ្នាក្នុងគ្រាលំបាក៖អង្គការកល្យាណមិត្តអន្តរជាតិ ជួយធ្វើអនាម័យជូនជនភៀសសឹក

    សៀមរាប៖ការរស់នៅដ៏កកកុញក្រោមជម្រកតង់កៅស៊ូ និងការចាកចេញពីផ្ទះសម្បែងដោយមានទ្រព្យសម្បត្តិជាប់ខ្លួនតែ​បន្តិចបន្តួច​ចៀសមិនផុតពីកង្វះខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។លើសពីនេះ អនាម័យក្នុងការរស់នៅជាបណ្ដោះអាសន្នក្នុង​មណ្ឌលសុវត្ថិភាព​ គឺជាចំណោតមួយទាក់ទងនឹងសុខភាព ដែលទាមទារឱ្យមានការចូលរួមជួយផងដែរ។ បន្ទាប់ពីសត្រូវឈ្លានពានបានវាយប្រហារដោយមិនរើសគោលដៅ ប្រជាជននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ​នៃ​ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយបន្ទាយមានជ័យ បានភៀសខ្លួនមកស្នាក់នៅវត្តពោធិ៍២ដើម ខេត្តសៀមរាប។ ដោយមើលឃើញពីការលំបាកជាក់ស្តែងអង្គការកល្យាណមិត្តអន្តរជាតិ បានបញ្ជូនក្រុមការងាររបស់ខ្លួនទៅជួយលើផ្នែក​អនាម័យ​ដោយការ​​កាត់សក់ កក់សក់ សម្អាតក្រចកដៃជើង ជាដើម ដោយមិនគិតថ្លៃ ។ ក្នុងមណ្ឌលសុវត្ថិភាពនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកស្រី គឹម ស្រីអូន ជាគ្រូបង្រៀនមកពីអង្គការកល្យាណមិត្ត​អន្តរជាតិ បានបណ្ដាញព័ត៌មានAMS ថា រួមចំណែកក្នុងការធ្វើអនាម័យខ្លួនប្រាណទៅដល់ជនភៀសសឹក មកពីឆ្ងាយផ្ទះ ត្រូវមករស់នៅរួមគ្នា អង្គការបានបញ្ជូនក្រុមការងារជាបុគ្គលិករបស់អង្គការ និងសិស្សដែលកំពុងរៀនមកពីអង្គការកល្យាណមិត្ត ចំនួន១២នាក់ ដែលបានស្ម័គ្រចិត្តចុះទៅតាមមណ្ឌលជនភៀសសឹកក្នុងមួយសប្តាហ៍២ថ្ងៃ។ក្រុមការងារ​ត្រូវប្រើពេល​វេលាមួយ​ថ្ងៃពេញធ្វើជូនពួកគាត់ និងអាចធ្វើបានប្រមាណ២០០នាក់ក្នុងមួយថ្ងៃ។ យុវតី សៀង ហ៊ុយ ជាសិស្ស ភៀសសឹកមកពីស្រុកអន្លង់វែង ខេត្តត្តរមានជ័យ បានប្រាប់បណ្ដាញព័ត៌មានAMSថា ដោយសារការ​ភ័យខ្លាច​នឹងការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងនៅជិតៗផ្ទះរបស់ប្អូន ប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាភៀសខ្លួន​ជាបន្ទាន់​មកកាន់​ទីនេះចាប់តាំងពីថ្ងៃទី៧ ខែធ្នូមក។ សៀង ហ៊ុយ រីករាយនៅពេលឃើញបុគ្គលិក​អង្គការកល្យាណមិត្តអន្តរជាតិ​មកជួយក្នុងការធ្វើអនាម័យដូចជា កក់សក់ កាត់សក់ សម្អាតក្រចកជាដើម ព្រោះជនភៀសសឹកទូទៅត្រូវការជំនួយបែបនេះ។ នៅជាប្រចាំក្នុងមណ្ឌលជនភៀសសឹក ចៅសង្កាត់រងទី២សង្កាត់ស្លក្រាម…

  • ក្រសួងឧស្សាហកម្ម ប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» និងជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម

    ក្រសួងឧស្សាហកម្ម ប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» និងជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម

    ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៥ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រោងចក្រ សហគ្រាស និងសិប្បកម្មនានា ក្នុងការបង្កើនប្រសិទ្ធភាពការងារ គុណភាព និងការកែលម្អជាបន្តបន្ទាប់ ។ ពិធីប្រកាសទទួលស្គាល់ និងផ្តល់ពាន់រង្វាន់នេះ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៥ ធ្នូ ២០២៥ នៅទីស្តីការក្រសួង ឧស្សាហកម្ម ក្នុងរាជធានីភ្នំពេញ ។ ក្រុមហ៊ុនចំនួនបី បានក្លាយជាម្ចាស់ជ័យលាភីពានរង្វាន់សមិទ្ធផលផលិតភាព ស៥ រួមមាន ភីភីអេហ្វ យ៉ាំ មី មេនូហ្វេកឆឺរីង ឯ.ក, ក្រុមហ៊ុន បូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា) ខមភេនី លីមីតធីត, និងក្រុមហ៊ុន ធីធីអិមអិល ខមមើសល ឡនឌ្រី ឯ.ក ។ «ស៥» ដែលមានន័យថា សម្រិតសម្រាំង, សណ្តាប់ធ្នាប់, ស្តងដា, ស្អាតឬសម្អាត និងស្ថិតស្ថេរគឺជាវិធីសាស្រ្តសម្រាប់រៀបចំកន្លែងធ្វើការបែបសាមញ្ញ អាចអនុវត្តបាននៅគ្រប់ទីកន្លែង គ្រប់ប្រភេទ…

  • ក្រសួងការបរទេសប្រាប់អង្គទូតប្រចាំកម្ពុជាថា ថៃ ដដែលៗ​នៅតែប្រើ​ប្រាស់បញ្ហាមីន ដើម្បីបំភាន់ភ្នែកអន្តរជាតិ

    ក្រសួងការបរទេសប្រាប់អង្គទូតប្រចាំកម្ពុជាថា ថៃ ដដែលៗ​នៅតែប្រើ​ប្រាស់បញ្ហាមីន ដើម្បីបំភាន់ភ្នែកអន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស បានប្រាប់បណ្តាអង្គទូតប្រចាំនៅកម្ពុជាថា បញ្ហាមីនជា​និទានក​ថាដដែល ដែលប្រទេសថៃតែងប្រើប្រាស់ដើម្បីបំភាន់ភ្នែកអន្តរជាតិ ចំពោះទង្វើឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា ខណៈយោធាថៃនៅតែបន្តបាញ់ប្រហារចូលទីតាំងស៊ីវិលក្នុងថ្ងៃសុក្រទី២៦ ធ្នូនេះ។ ក្នុងជំនួបជាមួយ តំណាងស្ថានបេសកកម្មការទូតប្រចាំនៅ​កម្ពុជាចំនួន២១កាលពីល្ងាចថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៥ នៅ​ទីស្តីការ​ក្រសួង ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពី​ស្ថានការណ៍​ព្រំដែនកម្ពុជា-ថៃ ចំនួនប្រាំចំណុច។ក្នុងនោះមានអំពី​កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែន​ទូទៅ​កម្ពុជា-ថៃ(GBC) ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី២៤ខែធ្នូសម្រាប់​កិច្ចប្រជុំរយៈពេលបីថ្ងៃ​។សកម្មភាព​ការវាយប្រហារដោយ​ប្រដាប់អាវុធយ៉ាង​គឃ្លើន​ដោយកងកម្លាំងប្រដាប់អាវុធ​ថៃមកលើទឹកដីកម្ពុជា មិនរើសទីតាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើតំបន់ដែលមានប្រជាជនរស់នៅរបស់កម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងខេត្តកោះកុង។ មានចំណុចមួយទៀតដែលមន្រ្តីក្រសួងការបរទេសកម្ពុជា បានទាញការចាប់អារម្មណ៍ពីបណ្ដាអង្គទូតចូលរួមនោះគឺបញ្ហាមីន។ ឯកឧត្តម នង សាកល ដែលប្រទេសថៃប្រើប្រាស់ជានិទានកថា ដើម្បីបំភាន់ភ្នែកអន្តរជាតិ ចំពោះទង្វើឈ្លានពានរបស់ខ្លួនលើ​ទឹកដីកម្ពុជា ។ ឯកឧត្តម នង សាកល បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះបទឈប់បាញ់ភ្លាមៗ និងការរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងអនុវត្តការអត់ធ្មត់ជាអតិបរមា និងបន្តផ្តល់អាទិភាពលើកិច្ចសន្ទនា ការទូត និង​ដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ…

  • បេក្ខជនជាង១៦.០០០នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមចំនួន២០៥កន្លែង

    បេក្ខជនជាង១៦.០០០នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមចំនួន២០៥កន្លែង

    ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ ទី១២នៃសាលាភូមិន្ទរដ្ឋបាល បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ដោយមានការអញ្ជើញ​បើកវិញ្ញាសាជា​និមិត្តរូប​ដោយផ្ទាល់ ពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមុខងារ សាធារណៈ។ការប្រឡងនេះក្នុង​គោលដៅផ្តល់​មន្ត្រីក្របខ័ណ្ឌ បម្រើការងារ​តាមរដ្ឋបាល​ក្រុង ស្រុក ខណ្ឌចំនួន២០៥កន្លែង។ អាន៖ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទឆ្នាំ២០២៥នេះ​ក្នុងគោលដៅផ្តល់មន្ត្រី​ក្របខ័ណ្ឌ​ដើម្បី​បម្រើការងារតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង ខណៈ មានបេក្ខជនចំនួន ១៦.៤៣៥​នាក់ដែលមានសិទ្ធចូលរួម ប្រឡងប្រជែង។ ក្នុងឱកាសបើកវិញ្ញាសាជានិមិត្តរូបដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​ប្រធានគណៈកម្មការប្រឡងប្រជែង ក៏មានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាព​ប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជន កម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងឱកាសនេះថា ការប្រឡងប្រជែងនាពេលនេះ ជាការប្រឡងប្រជែងលើកទី៥២ ដែលក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំ។ វិញ្ញាសាទើប នឹងតាក់តែងនៅពេលព្រឹកមិញនេះទេ ដោយគណៈកម្មការបាន​ជ្រើសរើសសំណួរចំនួន១០០ ចេញពីសំណួរប្រមាណ១៥០ ដើម្បីដាក់ជូនបេក្ខជនប្រឡងក្នុងពេលរសៀលនេះ។…

  • អាម៉េរិកអន្តរាគមន៍ជាថ្មី៖រដ្ឋមន្រ្តីការបរទេសទូរសព្ទផ្ទាល់ពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា

    អាម៉េរិកអន្តរាគមន៍ជាថ្មី៖រដ្ឋមន្រ្តីការបរទេសទូរសព្ទផ្ទាល់ពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា

    ភ្នំពេញ៖ជាថ្មីម្តងទៀតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកបានជួបផ្ទាល់ តាមទូរសព្ទជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត​ដើម្បីពិភាក្សាស្ថានភាពតាមបណ្ដាយព្រំដែនកម្ពុជា-ថៃ និងជំរុញការស្តារសន្តិភាពឡើងវិញ​។ក្នុងកិច្ចសន្ទនា​នាយករដ្ឋមន្រ្តី​​បានបញ្ជាក់ជូនប្រមុខការទូត​សហរដ្ឋ​អាម៉េរិក ដែលជាសាក្សីនៃ​សេចកី្ត​ថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួថា ​កម្ពុជា​បន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយ​សន្តិវិធីស្របតាមកិច្ចព្រមព្រៀង និងយន្តការ​ដែល​បានឯកភាពគ្នានា​ពេលកន្លងមក ។ លើបណ្ដាញសង្គមផ្លូវការនារំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន​បង្ហាញលទ្ធផលនៃពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម ម៉ាកូ រ៉ូប៊ីយូ (Marco Rubio )រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកនាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សា​អំពីការវិវត្តសភាពការណ៍​តាមបណ្តោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងគោល​បំណង​​ជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ច​ព្រមព្រៀង​សន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ ។ សម្ដេចធិបតីបានគូសរំលេចថា ក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាម៉េរិក ចង់ឃើញ​សន្តិភាពស្ថិតស្ថិររវាងកម្ពុជានិងថៃ និងខិតខំជំរុញឱ្យមានបទឈប់​បាញ់ឱ្យបាន​ឆាប់តាម​ដែល​អាចធ្វើទៅបាន។ ប្រាប់ទៅសហរដ្ឋអាម៉េរិកវិញ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់​ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាម​ស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ។សម្ដេចក៏សង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការ​ជាមួយ​គ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា…

  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខវីរយុទ្ធជននៅមន្ទីរពេទ្យខេត្តកំពង់ធំ

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខវីរយុទ្ធជននៅមន្ទីរពេទ្យខេត្តកំពង់ធំ

    ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី៣ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។ នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៣ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតតែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់ វីរយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក។ ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា ចំពោះការលះបង់កម្លាំងកាយចិត្ដរបស់វីរកងទ័ព ក្នុងការបំពេញភារកិច្ចការការពារបូរណភាពទឹកដី ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…

  • រដ្ឋមន្រ្តីសុខាភិបាល ៖ «សុខាភិបាល នៅជាមួយវីរកងទ័ព ជនភៀស​សឹក និងប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនទុក​នរណាម្នាក់ចោល មិនទទួលបានការថែទាំសុខភាពនោះឡើយ»

    រដ្ឋមន្រ្តីសុខាភិបាល ៖ «សុខាភិបាល នៅជាមួយវីរកងទ័ព ជនភៀស​សឹក និងប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនទុក​នរណាម្នាក់ចោល មិនទទួលបានការថែទាំសុខភាពនោះឡើយ»

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង​សុខា​​ភិបាល អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាក​ព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និង​ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាមួយ​ក្រុមគ្រូពេទ្យពហុជំនាញ ឯកទេស ដើម្បីពិនិត្យពីវឌ្ឍនភាព និង​តាមដានស្ថានភាពជំងឺឱ្យកាន់តែឆាប់បានជាសះស្បើយ និងឆាប់​បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។ ក្នុងឱកាសប្រជុំពិភាក្សានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែង​នូវការអរគុណ និងកោតសរសើរនូវការខិតខំ ការលះ​បង់កម្លាំង​កាយ​ចិត្ត ក្នុងការពិនិត្យព្យាបាលវីរកងទ័ពរបស់យើង នៅគ្រប់កាលៈ​ទេសៈ​ដោយមិនមានការរាថយ ទាំងនៅសមរភូមិមុខនៅតាមព្រំដែន ហើយ​អ្នកជួរក្រោយបញ្ជូនកម្លាំងជួយសហការគាំទ្រ ដល់ក្រុមគ្រូពេទ្យជួរ​មុខ។ នេះជាវីរៈភាពដ៏អង់អាចរបស់ក្រុមគ្រូពេទ្យរបស់យើង ដែល​តែង​តែនៅជាមួយវីរកងទ័ព និងប្រជាពលរដ្ឋគ្រប់សភាពការណ៍ ដោ​យ​ឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ ត្រូវបានទុកចោល ដោ​យ​មិនបានទទួលសេវាថែទាំសុខភាពនោះទេ។» ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច​អគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង…

  • ជនភៀសសឹកជាងមួយពាន់គ្រួសារនៅព្រះវិហារ បានទទួលអំណោយពីសម្តេច ម៉ែន សំអន

    ជនភៀសសឹកជាងមួយពាន់គ្រួសារនៅព្រះវិហារ បានទទួលអំណោយពីសម្តេច ម៉ែន សំអន

    ‎ព្រះវិហារ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រនិងជាប្រធាន​គណៈ​កម្មាធិការសមាគមនារី​កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំ​ណេះសំណាល និងនាំយកស្បៀងចែកជូនជនភៀសសឹកចំនួន ១.១​៨០​គ្រួសារ នៅខេត្តព្រះវិហារ ។‎‎ក្នុងពិធីសំណេះសំណាលនិងជូនអំណោយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសុវត្ថិភាពខេត្តព្រះវិហារ​​សម្តេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវប្រសាសន៍សួរសុខទុក្ខ​ពីសំ​ណា​​ក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម​​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់​កងទ័ព កង​នគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារ​ជាតិ​ក្នុងការការពារខឿនការពារជាតិ។‎‌‎សម្តេច ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែង​តែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បី​ធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈ​ដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ច​ដ៏ថ្លៃថ្លា​ការពារជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរ​គ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់​ក្រុម​គ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។‎‎សូមជម្រាបថា ប្រជាពលរដ្ឋភៀសសឹកចំនួន…

  • រដ្ឋសភានឹងបន្តសម័យប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤

    រដ្ឋសភានឹងបន្តសម័យប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤

    ភ្នំពេញ៖ ប្រសិនជាពុំមានការប្រែប្រួលទេ រដ្ឋសភានឹងបន្ត​សម័យប្រជុំ​រដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ ដែល​មានរបៀបវារៈចំនួន ៤ គឺការពិភាក្សា និងអនុម័ត​សេចក្តីព្រាងច្បាប់ ដែលគណៈកម្មការជំនាញ​រដ្ឋសភា ទើបបានបញ្ចប់ការពិនិត្យសិក្សារួចរាល់។ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិ​ការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា​ណាចក្រកម្ពុជា​បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅវិមានរដ្ឋសភាដើម្បីពិនិត្យ និងអនុម័ត​របៀបវារៈមួយចំនួន។កិច្ចប្រជុំបានសម្រេចបន្ត​សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧​នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដែល​មានរបៀបវារៈ​ចំនួន ៤ ។ក្នុងនេះ៖ ១.ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិល​នៃព្រះរាជាណាចក្រកម្ពុជា។ ២.ពិភាក្សានិង​អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី​ការ​អនុម័តយល់ព្រមលើកិច្ចព្រម​ព្រៀងគ្រប់​ជ្រុង​ជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស រវាង​រដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង​សហភាពអឺរ៉ុបនិង​រដ្ឋសមាជិករបស់ខ្លួន។ ៣.ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការ​ពង្រីក​សិទ្ធិហោះហើរ​ទី៥ រវាងភាគីចុះកិច្ចព្រម​ព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាម​ផ្លូវ​អាកាស រវាងរដ្ឋាភិបាលនៃ​រដ្ឋសមាជិក​សមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍ និងរដ្ឋាភិបាលនៃ​សាធា​រណរដ្ឋ​ប្រជាមានិតចិន។ ចំណែករបៀបវារៈទី៤ ជារបៀបវារៈចុងក្រោយគឺការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី​ការអនុម័តយល់ព្រមលើ​ពិធីសារ​អនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាម​ផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ​អា​ស៊ាន​ស្តីពី សេវាកម្ម៕ អត្ថបទ ៖ ឈឹម សុផលរូបភាព…

  • ឧបនាយក រដ្ឋមន្រ្តី ប្រាក់ សុខុន៖ រដ្ឋមន្រ្តីការបរទេសអាស៊ានគាំទ្រនូវការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី និងអំពាវនាវឱ្យវិលត្រឡប់ទៅរកបទឈប់បាញ់ និងគោរព សេចក្តីប្រកាសរួម

    ឧបនាយក រដ្ឋមន្រ្តី ប្រាក់ សុខុន៖ រដ្ឋមន្រ្តីការបរទេសអាស៊ានគាំទ្រនូវការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី និងអំពាវនាវឱ្យវិលត្រឡប់ទៅរកបទឈប់បាញ់ និងគោរព សេចក្តីប្រកាសរួម

    ភ្នំពេញ៖ លទ្ធផលប្រជុំពិសេស រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានទាំងអស់បានគាំទ្រឱ្យមានការដោះស្រាយដោយសន្តិវិធី ហើយព្រមជាមួយគ្នានេះក៏បានអំពាវនាវឱ្យមានការវិលត្រឡប់បទឈប់បាញ់ អំពាវនាវឱ្យគោរព និងការអនុវត្តនូវសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីផងដែរ។នេះបើតាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ថ្លែងក្នុងកិច្ចសំភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក) ក្រោយបញ្ចប់កិច្ចប្រជុំពិសេសជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី នាថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់សុខុន ឱ្យដឹងថា៖ក្នុងកិច្ចប្រជុំនេះកម្ពុជាយើង បានអរគុណប្រទេសម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយការឈប់បាញ់រវាងជម្លោះកម្ពុជា និងថៃ។នៅពេលមានមានការផ្ទុះអាវុធជាលើកទី២កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥មកប្រទេសម៉ាឡេស៊ីបានធ្វើសំណើរមកចំនួន៣ដង ដើម្បីឱ្យមានការវិលត្រឡប់ទៅរកបទឈប់បាញ់ ហើយឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិក ក៏បានធ្វើសំណើរមកដូចគ្នានេះម្តងដែរ។សម្រាប់ការធ្វើសំណើរទាំង៤នេះកម្ពុជាទទួលយកភ្លាម មិនបង្អង់យូរទេ ប៉ុន្តែភាគីថៃទៅវិញទេដែលមិនបានទទួលយកនូវសំណើររបស់នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី និងសំណើររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការបញ្ឈប់នៅក្នុងការប្រយុទ្ធគ្នា។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងដែរថា ទោះបីយ៉ាងណាក៏ដោយបន្ទាប់ពីបានលើកហេតុផលទាំងអស់ហើយគឺកម្ពុជាបានលើកអំពីជំហរ របស់កម្ពុជា ក្នុងកិច្ចប្រជុំនេះគឺមានគោលដៅមួយច្បាស់លាស់ពោលគឺដើម្បីបញ្ឈប់ នូវទុក្ខវេទនារបស់ប្រជាជន និងបញ្ឈប់ការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរបស់ប្រជាជន…