Category: ព័ត៌មានជាតិ

  • រដ្ឋមន្រ្តីបរិស្ថាននាំយកអំណោយទៅជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅ​ខេត្តសៀមរាប

    រដ្ឋមន្រ្តីបរិស្ថាននាំយកអំណោយទៅជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅ​ខេត្តសៀមរាប

    សៀមរាប៖ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំង​ថ្នាក់ដឹកនាំក្រសួង សាខាសមាគមនារីកម្ពុជា​ដើម្បីសន្តិភាព​និងអភិវឌ្ឍន៍​ក្រសួង សហភាពសហព័ន្ធយុវជនកម្ពុជាក្រសួង រួមជាមួយដៃគូសហការកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥​ បាននាំយកអំណោយដ៏ថ្លៃថ្លាជាស្បៀងអាហារ និងសម្ភារៈ​ប្រើប្រាស់ទៅជូនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពនៅខេត្តសៀមរាប។ អំណោយដែលនាំយកមកកាន់ខេត្តសៀមរាប ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈក្រសួងបរិស្ថាន មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីបន្តយកទៅចែកជូន​ដល់វីរកងទ័ព​ជួរមុខ និងជនភៀស​សឹកពីសង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើដែនអធិបតេយ្យកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត មានប្រសាសន៍ថា អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការ​ឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូន​ប្រជា​ពលរដ្ឋជាជនភៀសសឹក នៅតាមព្រំដែន និងគ្រួសារវីរកងទ័ព និងការគាំទ្រដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន កំពុងការពារ​ទឹកដីប្រឆាំងសត្រូវឈ្លានពានតាមព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សកម្មភាព​នេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ…

  • កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ផ្តើមនៅថ្ងៃចន្ទទី២២ ធ្នូ

    កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ផ្តើមនៅថ្ងៃចន្ទទី២២ ធ្នូ

    ភ្នំពេញ៖កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទទី២២ ខែធ្នូ ឆ្នាំ២០២៥នេះនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខណៈក្រសួងការបរទេសកម្ពុជាបានប្រកាសជាផ្លូវការថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូល​រួម​កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននេះដោយផ្ទាល់។មុននេះកិច្ចប្រជុំពិសេសបានគ្រោងនឹងប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ខែធ្នូ តែត្រូវបានពន្យាពេលវិញ។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា​កិច្ចប្រជុំពិសេស​រដ្ឋមន្ត្រី​ការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ធ្វើឡើង​តបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២៥។ កិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ក្នុងគោលដៅបង្កើនការយោគយល់ពីគ្នា និងជំនឿទុក​ចិត្ត​ទៅវិញ​ទៅមកជំរុញការបន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ ជាមួយនឹងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងការបរទេសកម្ពុជាបានបង្ហាញជំហរសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់និង​បន្ទាន់​នេះថា កម្ពុជានឹង​បញ្ជាក់ជាថ្មី​ឡើងវិញនូវគោល​ជំហរ​យ៉ាងមុតមាំរបស់ខ្លួនក្នុងការដោះស្រាយ​ទំនាស់និង​ជម្លោះទាំងឡាយ តាមគ្រប់​មធ្យោបាយ​សន្តិវិធី ការសន្ទនា និងផ្លូវការទូតស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញ​អាស៊ាន។ ជាការកត់សម្គាល់កិច្ចប្រជុំពិសេសទីក្រុងគូឡាឡាំពួនៅថ្ងៃចន្ទនេះ បានកើតឡើងបន្ទាប់ពីប្រទេសចិនបានលូកដៃអន្តរាគមន៍ ពុំធ្លាប់មាន បន្ទាប់ពីសហរដ្ឋអាមេរិកបាននាំមុខជំរុញឱ្យប្រទេសទាំងពីរវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀង​ឈប់បាញ់រវាងកម្ពុជា-ថៃ​​។នាចុងសប្ដាហ៍គឺនៅថ្ងៃទី១៨ ខែធ្នូលោក តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការ​បរទេសចិនបានធ្វើដំណើរមកកាន់ប្រទេសថៃនិងកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរ​បន្ថយ​កម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ បើតាមក្រសួងការបរទេសកម្ពុជាឱ្យដឹងថា…

  • ក្រសួងការពារជាតិធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៥ ហើយ។

    ក្រសួងការពារជាតិធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៥ ហើយ។

    ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កំបាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅ លើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏សាហាវឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា៖ យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀតមកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។…

  • ក្រុមការងារយេនឌ័រកងទ័ពជើងទឹក ផ្តល់អំណោយជូនគ្រួសារវីរកងទ័ពនិងជនភៀសសឹកជាង៦០០គ្រួសារ​កំពុងស្នាក់នៅ​ខេត្តសៀមរាប​

    ក្រុមការងារយេនឌ័រកងទ័ពជើងទឹក ផ្តល់អំណោយជូនគ្រួសារវីរកងទ័ពនិងជនភៀសសឹកជាង៦០០គ្រួសារ​កំពុងស្នាក់នៅ​ខេត្តសៀមរាប​

    ​សៀមរាប ៖ នៅមណ្ឌលសុវត្ថិភាព នៃសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកជំទាវ ចេង ស្រីវាសនា ទៀ សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រកងទ័ពជើងទឹក លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប បាននាំ​អំណោយ​​ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ទៅជូនដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋ​ភៀសសឹកចំនួន​៦២០គ្រួសារ។ ក្នុងសកម្មភាពចែករំលែកការលំបាកខាងលើលោកជំទាវ ចេង ស្រីវាសនា ទៀ សុខា បានសម្តែងនូវការអាណិត​អាសូរ​ចំពោះ​បងប្អូនប្រជាពលរដ្ឋ ដែលត្រូវចាកចោលផ្ទះសម្បែងមករកស្វែងរកសុវត្ថិភាព។ លោកជំទាវបានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីលះបង់របស់គ្រួសារវីរកងទ័ព ដែលមានស្វាមី និងកូនចៅ កំពុងឈរជើងការពារបូរណភាព​ទឹកដីនៅ​ជួរមុខយ៉ាងក្លាហាន។ ​លោកជំទាវបានបញ្ជាក់ថា «សូមបងប្អូនកងទ័ពជួរមុខកុំព្រួយបារម្ភ ក្រុមគ្រួសារនៅសមរភូមិក្រោយ ត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់​យ៉ាងខ្ពស់ ទាំងជីវភាពរស់នៅ សុខភាព និងសុវត្ថិភាព»។ លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានឱ្យដឹងថា ចាប់តាំងពីមានឈ្លានពានពីកងយោធាថៃតាមបណ្តោយព្រំដែនមក ប្រជាពលរដ្ឋ​ភៀសសឹកដែលបានមកស្នាក់នៅបណ្តោះអាសន្នជាមួយសាច់ញាតិក្នុងសង្កាត់សាលាកំរើក មានចំនួន…

  • ប្រជាពលរដ្ឋភៀសសឹកជិត២០០គ្រួសារ នៅវត្តបឹងអំពិល ទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម

    ប្រជាពលរដ្ឋភៀសសឹកជិត២០០គ្រួសារ នៅវត្តបឹងអំពិល ទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម

    បាត់ដំបង៖ជាមួយក្តីអាណិតអាសូរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងខេត្តបាត់ដំបង បានអញ្ជើញសាកសួរសុខទុក្ខរួមជាមួយផ្ដល់អំណោយដល់​ប្រជាពលរដ្ឋ​ភៀសសឹកជិត២០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តបឹងអំពិល ស្រុករតនមណ្ឌល ។ ជូនកញ្ចប់អំណោយបណ្ដើរ និងថ្លែងបណ្ដើរជាមួយពលរដ្ឋភៀសសឹកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ,សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់​បងប្អូន​ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងក្នុងគ្រាលំបាក តាមរយៈថ្នាក់ដឹកនាំ និងក្រុមការងារ ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវតស៊ូអត់ធ្មត់ក្នុងគ្រាដ៏លំបាកនេះ និងត្រូវរួបរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ចំណែកការស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា ចូលរួមទាំងអស់គ្នា ក្នុងការថែរក្សា​អនាម័យបរិស្ថាន និង ខិតខំថែរក្សាសុខភាពឱ្យបានល្អ។ អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកនាពេលនោះ…

  • ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ស្មារតីតស៊ូប្រយុទ្ធរបស់វីរកងទ័ពលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត

    ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ស្មារតីតស៊ូប្រយុទ្ធរបស់វីរកងទ័ពលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត

    ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២៥ បានដឹកនាំគណៈប្រតិភូគ.ស.ម.ក. អញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព ដែលបានរងរបួសក្នុងពេលការ​បំពេញបេសកកម្មការពារជាតិ បូរណភាពទឹកដី និងប្រជាជនខ្មែរពីការឈ្លានពានរបស់សៀម និងកំពុងទទួលបានការថែទាំ​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់ថា វត្តមានរបស់លោកនៅពេលនេះ គឺជាសក្ខីភាពនៃការ​ដឹងគុណ និងការលើកទឹកចិត្តចំពោះពលិកម្ម​ដ៏ធំធេងរបស់​វីរកងទ័ព និងក្រុមគ្រួសារ ដែលហ៊ានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត ដើម្បីការពារ​អធិបតេយ្យ​ភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាពីការឈ្លានពាននិងមិនឈប់ឈរ​របស់សត្រូវ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញនូវសេចក្តីគោរពដោយចាត់ទុកស្មារតីតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិលើកនេះ គឺជា​គំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត សបណ្តុះមនសិការស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។ វីរភាពនេះហើយ ដែលបាន និងកំពុងជំរុញឱ្យប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស មានការគោរពកោតសរសើរ និងរួបរួមសាមគ្គី​គ្នាជាធ្លុង​តែមួយជាមួយរាជរដ្ឋាភិបាល ក៏ដូចជាឈរនៅខាងក្រោយខ្នងជានិច្ច ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខដែល​កំពុងប្រយុទ្ធ​ប្រឆាំងនឹងខ្មាំងសត្រូវ៕ ដោយ៖ គ្រី សម្បត្តិ

  • ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន ចូលរួមឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ និងពងមាន់មួយលានគ្រាប់ដល់វីរកងទ័ពនិងជនភៀសសឹកតាមរយៈសម្ដេចតេជោនិងសម្ដេចធិបតី

    ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន ចូលរួមឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ និងពងមាន់មួយលានគ្រាប់ដល់វីរកងទ័ពនិងជនភៀសសឹកតាមរយៈសម្ដេចតេជោនិងសម្ដេចធិបតី

    ភ្នំពេញ៖ ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន បាចូលរួមឧបត្ថម្ភថវិកា ចំនួន១០ម៉ឺនដុល្លារ និងពងមាន់សោម៉ា ហ្វាមចំនួន​មួយ​លានគ្រាប់ ជូនដល់វីរកងទ័ពជួរមុខនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក តាមរយៈ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ការចូលរួមឧបត្ថម្ភជាស្បៀងអាហារនិងថវិកា របស់ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កង​ទ័ព​កម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី សម្បត្តិបេតិកភណ្ឌ និងប្រជាជននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ឆ្លៀតឱកាសនេះយើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិ​ក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយ​ឈ្នះអស់ខ្មាំងសត្រូវ៕ដោយ៖គ្រី សម្បត្តិ

  • អ្នកសិល្បៈ និងវិចិត្រករជាង៦០នាក់ រួមគ្នាជា “ជក់តែមួយ “បង្ហាញការឈឺចាប់ចំពោះអំពើឈ្លានពានរបស់ថៃ

    អ្នកសិល្បៈ និងវិចិត្រករជាង៦០នាក់ រួមគ្នាជា “ជក់តែមួយ “បង្ហាញការឈឺចាប់ចំពោះអំពើឈ្លានពានរបស់ថៃ

    ភ្នំពេញ៖ផ្ទាំងគំនូរចម្រុះដ៏ធំមួយដែលមានទំហំប្រាំម៉ែត្រគុណនឹង៣០ ម៉ែត្របានចាប់ផ្តើមគូរដោយអ្នកសិល្បៈ និងវិចិត្រករមួយក្រុមមានគ្នាប្រមាណ៦០នាក់រួមគ្នាដោយប្រើជក់ បង្ហាញពីអារម្មណ៍ខ្លោចផ្សារ ឈឺចាប់ ភ័យរន្ធត់ វិនាសកម្ម សោកនាដ​កម្ម​​…ចំពោះទង្វើឈ្លានពានបង្កឡើងដោយក្រុមទាហានថៃជា​លើកទី២ ចាប់ពីថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៥ ។ ផ្ទាំងគំនូរបរិយាយទិដ្ឋភាពបាននិងកំពុងកើតឡើង បានប្រព្រឹត្តទៅនៅខេត្តសៀមរាប ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារទី២៣ ខែធ្នូ ឆ្នាំ២០២៥។ លោក តាន់ គឹមសួរ តំណាងអ្នករៀបចំព្រឹត្តិការណ៍ «សិល្បៈដើម្បីសន្តិភាព-Art for Peace» បានប្រាប់អំពីគោលបំណង​នៃការ​រៀបចំផ្ទាំងគំនូរចម្រុះនេះឡើង។​លោកថា ការឈឺចាប់ ចំពោះ​ការឈ្លានពានយ៉ាងកំរោល​របស់ប្រទេស​ថៃ មកលើ​ដែន​អធិបតេយ្យកម្ពុជា ម្តងហើយម្តងទៀត ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់និងរងរបួសជាច្រើននាក់,ក្រុមគ្រួសារត្រូវព្រាត់ប្រាសនិរាស ការចាកចោលផ្ទះសំបែង ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងប្រាង្គប្រាសាទបុរាណជាដើមនេះ​ហើយ ទើបអង្រួន​ឱ្យចិត្ត និងបេះដូងសិល្បករ សិល្បការិនី វិចិត្រករ ប្រមាណ៦០ រូបមកពីទូទាំងប្រទេស រួមគ្នាជាជក់តែមួយ បង្ហាញពីអារម្មណ៍​សោកសង្រេងតាមរយៈគំនូរមួយផ្ទាំងដែល បង្ហាញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជាទៅលើឆាកអន្តរជាតិ។ លោក គឹមសួរ បានបបញ្ជាក់បន្ថែមថា ផ្ទាំងគំនូរដែលមានទទឹង ៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ ដែលមានក្រុមស្នូល៥នាក់​និងអ្នកគូរប្រមាណ៦០នាក់ រំពឹងថា និងរួចរាល់នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ ទៅតាមផែនការដែលបានកំណត់។…

  • វត្តមានជាលើកទី២ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ

    វត្តមានជាលើកទី២ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ

    ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលីកម្មដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិរបស់វីរយុទ្ធជន, នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលការចុះលើកទី១ កាលពីថ្ងៃទី១៥-១៦ ខែធ្នូ កន្លងទៅ។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល អាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយមោទនភាពជាទីបំផុត។ ក្នុងឱកាសនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន…

  • សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកដែលកំពុងជួបការលំបាក

    សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកដែលកំពុងជួបការលំបាក

    ភ្នំពេញ: លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសហការី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា គោរពជូនតាមរយ: សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលរួមមាន អំបុកជាមួយសាច់គោងៀតចំនួន ៥០០កញ្ចប់ គ្រាប់ជីស្ងួតចំនួន ៥៦០ដប វ៉ែនតាការពារផ្សែងពុលចំនួន២០០ ម៉ាសការពារផ្សែងពុលចំនួន ២០០ និងថវិកាចំនួន ១០ លានរៀល ដើម្បីគាំទ្រដល់កងទ័ពជូរមុខ និងជនភៀសសឹកដែលកំពុងជួបការលំបាក ព្រមទាំងសូមគោរពដឹងគុណជូនដល់វីរៈកងទ័ពជួរមុខ និងថ្នាក់ដឹកនាំកំពូលដែលខិតខំប្រឹងប្រែងក្នុងការការពារប្រជាជន និងបូរណភាពទឹកដីជាតិយើង។ ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់សមាគមក្នុងនាមជាសមរភូមិក្រោយរួមគ្នាផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខដែលលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិ និងមាតុភូមិយើង៕ ដោយ៖ង៉ាន់ ទិត្យ