-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបន្តជួយវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សំរាប់បញ្ជូនទៅជួយប្រជាជនភៀសសឹក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំមួយចំនួនទៀត នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញចូលរួមសកម្មភាពវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សម្រាប់បញ្ជូន ទៅជួយដល់ប្រជាជនភៀសសឹក ដែលបាននិងកំពុងជម្លៀសខ្លួនមកកាន់ជំរុំសុវត្ថិភាពនានាតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថែ ។ វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការលើកទឹកចិត្តដ៍ធំធេង ចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ-ចិត្ត ក្នុងការបំពេញការងារដ៍មានតម្លៃបំផុត ក្នុងសកម្មភាពមនុស្សធម៌ជួយប្រជាជនភៀសសឹក។ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ៥ពាន់កញ្ចប់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានក្រុមការងារវេចខ្ចប់រួច និងបញ្ជូនទៅកាន់ជំរុំសុវត្ថិភាព ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ធ្នូ ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹក។ ដោយឡែក ថ្ងៃទី១៥ និងទី១៦ ខែធ្នូ ឆ្នាំ២០២៥ អំណោយ ៨ពាន់កញ្ចប់ទៀត…
-
ព្រឹត្តិការណ៍ដើរព្យុហយាត្រាដើម្បីសន្ដិភាពរសៀលនេះ នឹងបង្ហាញពីការចង់បានសន្ដិភាពរបស់ពលរដ្ឋកម្ពុជានៅកាន់ពិភពលោក

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដើរព្យុហយាត្រាដើម្បីសន្ដិភាព នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ នាបរិវេណផ្សាររាត្រីមាត់ទន្លេ រហូតដល់សួនច្បារវិមានឯករាជ្យ រា ដើរព្យុហយាត្រាដើម្បីសន្ដិភាព ក៏នឹងបង្ហាញពីការចង់បានសន្ដិភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទៅកាន់ពិភពលោកឱ្យបានដឹង គ្រាដែលកម្ពុជា បាននិងកំពុងតែពើបប្រទះជាមួយការឈ្លានពានពីយោធាថៃលើបញ្ហាព្រំដែន រហូតប៉ះទង្កិចដោយអាវុធជាលើកទីពីរ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាង ព្រោះនេះជាអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ ។ យោងតាមសេចក្តីជូនដំណឹង ស្តីពី ការរៀបចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) បានឱ្យដឹងថា ក្នុងគោលបំណងបង្ហាញ ស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង១៥:០០នាទីរសៀលតទៅ ដោយធ្វើការជួបជុំសមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនទូទៅ នៅបរិវេណផ្សាររាត្រី រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ សួនច្បារវិមានឯករាជ្យ ដោយនឹងមានប្រារព្ធពិធីថ្លែងសារនៅទីនោះ…
-
វត្ថុបុរាណខ្មែរចំនួន ១៣រូប វិលត្រឡប់មកប្រទេសកំណើតវិញ

ភ្នំពេញ៖ កម្ពុជាបានប្រកាសស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរ ចំនួន១៣រូបពីសារមន្ទីរសិល្បៈអាស៊ី សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ អាន៖ យោងតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយសបានឲ្យដឹងថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco)បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។ ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈអាស៊ីបានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានា ដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវជ្រាវកម្ពុជានិងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។ ក្នុងចំណោមវត្ថុទាំង១៣រូបនេះ មានដូចជា៖ បដិមាជាទេវរូប ព្រះសិរទេពប្រុស ចម្លាក់តោ និងចម្លាក់គ្រឿងបង្គុំប្រាសាទនានា។តាមរយៈការសិក្សាវិភាគលើភស្តុតាង ដោយមន្ត្រីជំនាញសារមន្ទីរ និងក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា វត្ថុទាំងនេះមានជាប់ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងជាមួយ លោក ឌូក្លាស ឡាតហ្វដ (Douglas Latchford) ដែលបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សារមន្ទីរសិល្បៈអាស៊ីនេះ ដោយបានថ្លែងថា”វត្ថុដ៏វិចិត្រដែលប្រគល់មកវិញទាំងនេះគឺជាផ្នែកមួយនៃមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ ដែលមិនត្រឹមតែជាការស្ដារឡើងវិញនូវការចងចាំផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការព្យាបាលស្លាកស្នាមរបួសផ្លូវចិត្ត ដែលបន្សល់មករាប់ទសវត្សរ៍ដោយសារសង្គ្រាម និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។ លោកជំទាវបណ្ឌិតសភាចារ្យ…
-
សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខគ្រួសារវីរកងទ័ព និងពលរដ្ឋភៀសសឹក៣២៤គ្រួសារ នៅខេត្តសៀមរាប

សៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៣២៤គ្រួសារ នៅខេត្តសៀមរាប ។ ក្នុងជំនួបសំណេះសំណាលផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសរសើរនិងអរគុណដល់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងអាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ ដែលបានជួយរៀបចំទីតាំងសុវត្ថិភាព និងការជួយសម្រួលជូនដល់បងប្អូនភៀសសឹក។ សម្តេចបានបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី“ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន បានធ្វើឱ្យចលនាជាតិនិយមកើតឡើង និងបានរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និង ឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារ ព្រមទាំងបងប្អូនជនភៀសសឹក។ ទន្ទឹមនោះសម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា ។ ក្នុងពិធីសំណេះសំណាលក៏មានការផ្តល់អំណោយជាគ្រឿងហូបចុក សម្ភារៈប្រើប្រាស់ចាំបាច់និងថវិកាមួយចំនួនផងដែរ៕អត្ថបទ ៖ ឈឹម សុផលរូបភាព ៖…
-
សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំកម្មវិធីដើរដើម្បីសន្តិភាពនៅរាជធានីភ្នំពេញ

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)នឹងរៀបចំកម្មវិធីដើរដើម្បីសន្តិភាព (March for Peace)នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងថា ស.ស.យ.ក.នឹងរៀបចំសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីដើរដើម្បីសន្តិភាព (March for Peace) នាថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ១៥:០០នាទីរសៀលតទៅ ដោយធ្វើការជួបជុំសមាជិក សមាជិកា ស.ស.យ.ក.និងសាធារណជនទូទៅ នៅបរិវេណផ្សាររាត្រី រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យដោយនឹងមានប្រារព្ធពិធីថ្លែងសារនៅទីនោះ។ មូលហេតុចម្បងនៃការរៀបចំព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព ត្រូវបានបញ្ជាក់ថា ក្នុងគោលបំណងបង្ហាញស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ប្រទេសថៃបានបើកការឈ្លានពានមកលើអធិបតេយ្យភាពជាថ្មីចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១៧នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៧៧នាក់។ ឆ្លើយតបចំពោះទង្វើព្រៃផ្សៃនេះ កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕ ដោយ៖វណ្ណលុក
-
ប្រាំទីតាំងសំខាន់ៗ នៅភ្នំពេញរង់ចាំស្វាគមន៍ការបរិច្ចាគជូនដល់វីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ៖ ខណៈស្មារតីខ្មែរជួយខ្មែរ តាមរយៈសកម្មភាពបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់ជួយដល់ពលរដ្ឋខ្មែរភៀសសឹក,គ្រួសារកងទ័ព និងវីរកងទ័ពជួរមានភាពផុលផុសទូទាំងប្រទេសនោះ នៅរាជធានីភ្នំពេញក៏មានការរៀបចំកន្លែងទទួលការបរិច្ចាគរាប់សិបកន្លែងតូចធំ ។ក្នុងនេះមានទីតាំងសំខាន់ៗចំនួនប្រាំ ដែលសប្បុរសជនអាចទៅបរិច្ចាគបាន។ អាន៖អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ទីតាំងសំខាន់ៗចំនួនប្រាំដែលសប្បុរសជនអាចចូលរួមបរិច្ចាគ និងជូនជាអំណោយបាន រួមមាន៖ Eat More, VinMart ទួលទំពូង, Coffee Corner សុវណ្ណា, វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស គឺបង្ហាញពីស្មារតី សាមគ្គីគ្នាជាធ្លុងមួយ រួមចិត្ត រួមគំនិតដើម្បីប្រយោជន៍រួមរបស់ប្រទេសជាតិ៕ ដោយ៖ង៉ាន់ ទិត្យ
-
រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ការហាមឃាត់នេះក្រោមហេតុផលដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ។ អាន៖សេចក្តីណែនាំដែលមាន៤ចំណុច បានបញ្ជាក់ថា ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពានដោយខ្មាំងសត្រូវនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១- ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ២- ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។ ៣- ករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។ ចំណុចទី ៤ដែលជាចំណុចចុងក្រោយ រដ្ឋបាលរាជធានី បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរក្នុងករណីពិនិត្យឃើញមានជនណាបំពាន សេចក្តីណែនាំនេះ ត្រូវចាត់វិធានការជាបន្ទាន់ ៕ ដោយ ៖ ឈឹម…
-
“យើងរួមគ្នាដើម្បីជាតិ!” ៖ ស្រ្តីទីមួយកម្ពុជា បំផុសឱ្យកាយឫទ្ធិនារីកម្ពុជាដាំបន្លែជួយដល់វីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ ៖ ក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានប្រកាសដាក់ចេញនូវគំនិតផ្ដួចផ្ដើម ក្រោមចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយអំពាវនាវដល់សមាជិកកាយឫទ្ធិនារី រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមគ្នាដាំបន្លែបង្ការ ដើម្បីប្រមូលផលទុកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋដែលកំពុងភៀសសឹក ដោយសារសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងទ័ពថៃ។ ក្នុងឱកាសអញ្ជើញចូលរួមដាំបន្លែ ចលនា «យើងរួមគ្នាដើម្បីជាតិ» នាសាលាបឋមសិក្សាភ្នំពេញថ្មី នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដែលវីរកងទ័ពកម្ពុជាកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ការចូលរួមពីកម្លាំងមហាជនជួរក្រោយគឺជាកម្លាំងចិត្តមិនអាចខ្វះបាន។ ក្នុងន័យនេះ លោកជំទាវបានរៀបចំឱ្យសាខាសមាគមកាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសសមាជិកាឱ្យចាប់ផ្ដើមសកម្មភាពដាំបន្លែនៅតាមសាលារៀន និងដីរបស់សហគមន៍ ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកដែលកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពាន។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតក៏បានណែនាំឱ្យជ្រើសរើសប្រភេទបន្លែណាដែលងាយស្រួលដាំ និងឆាប់ផ្ដល់ទិន្នផល ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្ដែង។ អ្វីដែលសំខាន់ជាងផលដាំដុះ គឺលោកជំទាវចង់ឃើញសិស្សានុសិស្ស និងយុវជនមានការចូលរួមចំណែកក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរកងទ័ពជួរមុខ។ លោកជំទាវបានបញ្ជាក់ថា យើងទាំងអស់គ្នាដែលជាកងទ័ពជួរក្រោយ ត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានាតាមគេហដ្ឋាន សាលារៀន វត្តអារាម សហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើនអនេក…
-
អ៊ែរអេស៊ា ខេមបូឌា បើកសម្ពោធជើងហោះហើរត្រង់ ពីខេត្តសៀមរាបទៅកោះ Phu Quoc

ហោះហើរចំនួន ៣ ដងក្នុង ១ សប្តាហ៍ ចាប់ពី ៨៩ ដុល្លារ* ក្នុងមួយជើង។ ជើងហោះហើរថ្មីនេះនឹងតភ្ជាប់ តំបន់ទេសចរណ៍ដែលកំពុងពេញនិយមក្នុងប្រទេសអាស៊ានទាំង២ ក្នុងរយៈពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ។ ខេត្តសៀមរាប–ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បើកដំណើរការជើងហោះហើរត្រង់ពី ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាទៅកោះ Phu Quoc នៃប្រទេស វៀតណាម ដែលជាការពង្រឹងការតភ្ជាប់ និងជំរុញកំណើនវិស័យទេសចរណ៍នៃតំបន់ទេសចរណ៍ដែលកំពុងពេញ និយមក្នុងប្រទេសអាស៊ានទាំង២នេះ។ ជើងហោះហើរថ្មីនេះ នឹងដំណើរការ ៣ ដង ក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃពុធ សុក្រ និងអាទិត្យ ជាមួយ នឹងតម្លៃសមរម្យ និងភាពងាយស្រួលក្នុងការហោះហើរតភ្ជាប់រវាងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ល្បីល្បាញលើ ពិភពលោករបស់ខេត្តសៀមរាប និងជាកោះធំជាងគេរបស់ប្រទេសវៀតណាមដែលត្រូវបានគេស្គាល់ថាមាន ឆ្នេរខ្សាច់ពណ៌សនិងទឹកសមុទ្រដ៏ថ្លាឈ្វេង។ ជើងហោះហើរនេះ នឹងតភ្ជាប់ទីតាំងមរតកវប្បធម៌អមជាមូយសម្រស់ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរវាងប្រទេសទាំងពីរ ដែលធ្វើឱ្យដំណើរកម្សាន្ដកាន់តែមានភាពងាយស្រួល ហើយនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អ៊ែរអេស៊ា ក្នុងការធ្វើឱ្យការធ្វើដំណើរក្នុងតំបន់ឱ្យកាន់តែមានភាព ងាយស្រួលបន្ថែមទៀត។…
-
ក្រុមហ៊ុនវឌ្ឍនៈបន្តចូលរួមជាមួយសហព័ន្ធប្រដាល់សកលកម្ពុជាដើម្បីជួយដល់វីរៈកងទ័ពនិងជនភៀសសឹក

ភ្នំពេញ៖ បន្ទាប់ពីមានការអំពាវនាវពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាកៀគរស្វែងរកមូលនិធិជួយដល់វីរៈកងទ័ពនិងពលរដ្ឋជាជនភៀសសឹករង់គ្រោះដោយការឈ្លានពានពីសំណាក់យោធាថៃ ក្រុមហ៊ុនវឌ្ឍនៈបាននាំយកនូវភេសជ្ជៈមួយចំនួនអមជាមួយនឹងការពិចារណាជួយថវិកាបន្ថែមជូនដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នៅសាលហ្វឹកហាត់កីឡាប្រដាល់សកកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៥។ កញ្ញា ទូច លាភា ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុនវឌ្ឍនៈ បានថ្លែងលើកឡើងថា ការចូលរួមជួយដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានពីរដំណាក់កាល មួយជួយឧបត្ថម្ភសម្រាប់គាំទ្រលើការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងដំណាក់កាលទី២នេះ គឺក្រុមហ៊ុនជួយទៅដល់វីរៈកងទ័ព និងពលរដ្ឋជាជនភៀសសឹក តាមរយៈមូនិធិសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ កញ្ញា បានអះអាងទៀតថា សកម្មភាពជួយដល់វិស័យកីឡានេះ ក្រុមហ៊ុនបានជួយយ៉ាងច្រើន ក្នុងនោះមានកីឡាជាតិ ស៊ីហ្គេម និងការប្រកួតផ្សេងៗជាច្រើនទៀតដោយចាប់ដៃជាមួយក្រសួងអប់រំយុវជននិងកីឡា ។ ដោយឡែកការជួយដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១នេះ ក្រុមហ៊ុនមានចក្ខុវិស័យរួមចំណែកក្នុងជំហានជួយអភិវឌ្ឍន៍លើកកម្ពស់វិស័យប្រដាល់សកលឱ្យកាន់តែរីកចម្រើន ។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានថ្លែងបញ្ជាក់ថា ភេសជ្ជៈដែលទទួលបានពីការជួយរបស់ក្រុមហ៊ុនវឌ្ឍនៈ និងថវិកាផ្សេងៗដែលទទួលបានពីការជួយរបស់សប្បុរសជននានា និងពីការលក់អាវរបស់សហព័ន្ធនិងនាំយកទៅប្រគល់ជូនដល់វីរៈកងទ័ព និងជនភៀស ។ខណៈដែល ការបើកទទួលមូនិធិ និងការលក់អាវចាប់ផ្តើមពីថ្ងៃទី២១នៅក្នុងពហុកីឡាដ្ឋានជាតិអំឡុងពេលដំណើរការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ដែលបិទបញ្ចប់ត្រឹមថ្ងៃទី២៦ខែ ធ្នូខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវក្នុងនាមជាស្ថាប័នកីឡាមួយមួយស្របតាមបាវចនារបស់កម្ពុជាកីឡារស់ក្នុងសន្តិភាពសូមអំពាវនាវដល់សប្បុរសជនដែលមានបំណងចង់ចូលរួមជួយដល់វីរៈកងទ័ព និងប្រជាពលរដ្ឋជាជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃ សូមចូលរួមតាមរយៈQRរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាដែលផ្សព្វផ្សាយក្នុងផេកហ្វេសបុកផ្លូវការរបស់សហព័ន្ធ និងបណ្តាសារព័ត៌មានក្នុងស្រុកតាមសុទ្ធាតិចក្តីនិងច្រើនក្តីដើម្បីបង្ហាញនូវស្មារតីរួមរួមជាតិ។ សូមបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី២៣ដល់២៦ ខែ ធ្នូ…