-
កម្ពុជាកំពុងយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្មដើម្បីសម្លាប់មេរោគ

ភ្នំពេញ៖ ការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្មមកប្រើប្រាស់ ដើម្បីសម្លាប់មេរោគលើពហុផលិតផល គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ ព្រមទាំងទាក់ទាញការវិនិយោគ និងបង្កើតការងារដែលមានគុណភាពនៅកម្ពុជា។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រដ្ឋ កាលពីថ្ងៃទី១៦ ខែធ្នូ ក្នុងឱកាសអញ្ជើញបើកវេទិកាជាតិស្តីពី “បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម eBeam និង X-ray សម្រាប់អនាគតឆ្លាតវៃ ៖ សក្តានុពលថ្មីក្នុងវិស័យធុរកិច្ច និងវិនិយោគនៅកម្ពុជា”។ ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះនឹងបង្កើនសុវត្ថិភាពផលិតផល គាំទ្រឧស្សាហកម្មសំខាន់ៗ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកល ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានលក្ខណៈទំនើប ធន់ និងជំរុញដោយនវានុវត្តន៍។ វេទិកានេះរៀបចំដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងសាកលវិទ្យាល័យ Texas A&M សហរដ្ឋអាមេរិក ដោយបានប្រមូលផ្តុំអ្នកជំនាញ និងវាគ្មិនមកពីវិស័យសាធារណៈ និងឯកជននានា ដើម្បីពិភាក្សាអំពីការប្រើប្រាស់ គុណប្រយោជន៍ ឱកាសធុរកិច្ច ការលើកកម្ពស់សុវត្ថិភាព និងការកាត់បន្ថយការយល់ខុសអំពីការប្រើប្រាស់បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម ពិសេសក្នុងឧស្សាហកម្មអាហារ។ សាស្រ្តាចារ្យ Suresh…
-
ពលរដ្ឋភៀសសឹកមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ អាចបើកថ្នាំលើសសម្ពាធឈាម ទឹកនោមផ្អែក នៅគ្រប់មណ្ឌលសុខភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានជម្រាបពលរដ្ឋភៀសសឹកទាំងអស់ដែលជាគ្រួសារមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ទាំងអស់ អាចប្រើប្រាស់បណ្ណនេះទៅបើកថ្នាំលើសសម្ពាធឈាម ទឹកនោមផ្អែក នៅគ្រប់មណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែកនានា នៅក្បែរជុំរុំ ឬទីតាំងដែលពួកគាត់កំពុងស្នាក់នៅបណ្តោះអាសន្នទាំងអស់បាន ក្នុងករណីមានតម្រូវការចាំបាច់ ដោយរដ្ឋទទួលបន្ទុកបង់ថ្លៃជំនួស។ ការបញ្ជាក់បែបនេះ របស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ដឹកនាំក្រុមការងារនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនជនភៀសសឹក ក្នុងមូលដ្ឋានខេត្តសៀមរាប ។ ឯកឧត្តម ក៏បាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរជានិច្ចពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ដែលជាជនភៀសសឹក ក៏ដូចជាវីរៈយុទ្ធជននៅគ្រប់កន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងសៀមរាប។ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ ដល់គណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងក្រុមការងារចុះមូលដ្ឋានទាំងអស់…
-
កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម រួមគ្នាពង្រឹងវិស័យទេសចរណ៍ក្នុងតំបន់លើគម្រោងផ្តួចផ្តើម “ប្រទេសបួន គោលដៅតែមួយ”

ភ្នំពេញ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមសហការរួមគ្នារៀបចំព្រឹត្តការណ៍ម្ហូបអាហារជំរុញទេសចរណ៍ និងការពិភាក្សាស៊ីជម្រៅលើការផ្តល់ភាពងាយស្រូលដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរជាតិ និងអន្តរជាតិលើគម្រោងផ្តួចផ្តើម “ប្រទេសបួន គោលដៅតែមួយ”។ ព្រឹត្តិការណ៍នេះធ្វើឡើង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមគ្នាក្នុងការបើកកម្មវិធីមហោស្រពអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV)។ លោកជំទាវអនុរដ្ឋមន្រ្តី ឡាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញនៃប្រទេសទាំងអស់ដែលបានសហការរួមគ្នាសម្រេចបាននូវពិព័រណ៍ម្ហូបអាហារប្រពៃណីនៃប្រទេសជាសមាជិក និងសន្និសីទលើប្រធានបទដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហការជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងបួនឱ្យកាន់តែសកម្ម ជាក់ស្តែង និងផ្តល់នូវប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងអស់គ្នា ក្រោមគំនិតផ្តួចផ្តើមរួមគ្នា “ប្រទេសបួន គោលដៅតែមួយ”។ ឯកឧត្ដមរដ្ឋមន្រ្តី ហួត ហាក់ គូសបញ្ជាក់ថាកម្ពុជា កំពុងមានសុខសន្តិភាព ស្ថិរភាពនយោយ សុខសុវត្ថិភាពដល់អ្នកទេសចរ និងអ្នកដំណើរទាំងអស់ ជាពិសេសការអភិវឌ្ឍលើគ្រប់វិស័យ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកទេសចរ និងធុរជនពីប្រទេសឡាវ មីយ៉ានម៉ា និងវៀតណាម មកទស្សនា និងស្វែងយល់ ព្រមទាំងជួបពិភាក្សាជាមួយដៃគូកម្ពុជាបង្កើតជាកញ្ចប់ទស្សនកិច្ច ឬអាជីវកម្មរួមគ្នា។…
-
កងទ័ពថៃកាន់តែប្រើប្រាស់គ្រាប់បែកចង្កោម និងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកាន់តែខ្លាំងក្លាក្នុងអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ៖គិតរហូតមកដល់ពេលនេះចំនួនការប្រើប្រាស់ យន្តហោះចម្បាំងទម្លាក់គ្រាប់បែប F-16 និងការប្រើប្រាស់គ្រាប់បែចង្កោម របស់យោធា ថៃ វាយប្រហារមកលើ កម្ពុជាមានទំហំកាន់តែកើនឡើងជាលំដាប់ និងពង្រីកទីតាំងបាញ់ប្រហារមកលើកម្ពុជាកាន់តែចូលមកជ្រៅ។គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១០ហើយដែលយោធាថៃបានធ្វើការឈ្លានពានដោយមិនញញើតមកលើដែនអធិបតេយ្យរបស់កម្ពុជា ដោយភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា អ្វីដែលគួរឱ្យកត់សម្គាល់គឺថារហូតមកដល់ពេលនេះយោធាថៃបានបង្កើនការប្រើប្រាស់យន្ត F16 ក្នុងការវាយប្រហារពីលើអាកាសមកលើកម្ពុជា ហើយចូលមកកាន់តែជ្រៅក្នុងទឹកដីកម្ពុជា តួយ៉ាងដូចជាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញយន្តហោះ F16 របស់ថៃបានហោះចូលមកទម្លាក់គ្រាប់បែកនៅជិតជំរុំជនភៀសខ្លួនកម្ពុជាក្នុងភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ហើយចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមក៏មានការកើនឡើង។លោកជំទាវថ្លែងដែរថាគិតត្រឹមព្រឹកថ្ងៃនេះយោធាថៃនៅតែបន្តបាញ់ផ្លោងចូល មកក្នុងដែនអធិបតេយ្យរបស់កម្ពុជា រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ខណៈដែលស្ថានការណ៍នៅតំបន់ផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ដោយកងកម្លាំងរបស់យើងនៅតែបន្តតាមដានស្ថានការណ៍ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត៕ដោយ៖ម៉ាដេប៉ូ
-
រដ្ឋមន្រ្តីសុខាភិបាល៖ ទោះបីមានភាពមមាញឹកការងារព្រំដែន សុខាភិបាលនៅតែរឹងមាំប្រយុទ្ធនឹងជំងឺមិនឆ្លង

ភ្នំពេញ៖ថ្លែងដោយមិនស្ទើរស្ទាក់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថាទោះបីមានភាពមមាញឹកការងារព្រំដែន សុខាភិបាលនៅតែបន្តរឹងមាំនូវការងារស្នូលរបស់ខ្លួន ជាពិសេសការប្រយុទ្ធនឹងជំងឺមិនឆ្លង ដែលជាសត្រូវលាក់មុខ ហើយស្ងាត់ស្ងៀមបំផុត ។ កាលពីព្រឹកថ្ងៃអង្គារទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសុខាភិបាលបានបើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ផែនការសកម្មភាពជាតិ ស្តីពីលើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២៦-២០៣០ ។ គោលបំណងនៃការរៀបចំផែនការនេះ គឺដើម្បីធានាថា កម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលជាការប្តេជ្ញាចិត្តដ៏ធំរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយមរណភាពមុនអាយុ ដោយសារជំងឺមិនឆ្លង គឺជាការសម្រេចចិត្តជាមូលដ្ឋាន ដើម្បីផ្លាស់ប្តូរទិសដៅធនធានទៅកាន់ការលើកកម្ពស់សុខភាព ដែលជាវិធីសាស្ត្របង្ការដ៏មានប្រសិទ្ធភាពបំផុត។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា ជំងឺមិនឆ្លងកើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថសំខាន់ៗ ២៖ កត្តាវ័យ និងកត្តា នៃការរស់នៅ ហើយអាចចៀសវាងបាន ដោយត្រូវផ្លាស់ប្តូររបៀបរបបនៃការរស់នៅ ទទួលទានអាហារមិនមានសុខភាពល្អ ការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹង និងកង្វះសកម្មភាពរាងកាយ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីបង្ការ និងកាត់បន្ថយអត្រាមានជំងឺ និងមរណភាពដោយសារជំងឺមិនឆ្លង ចាំបាច់ត្រូវការសមត្ថភាពប្រព័ន្ធសុខាភិបាលរឹងមាំ អភិក្រម នវានុវត្តន៍ និងយន្តការហិរញ្ញប្បទានសមស្រប ដើម្បីបម្រើសេវាជំងឺមិនឆ្លង ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបថហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួមនៃការពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធបម្រើសេវាថែទាំសុខភាព…
-
ស.ស.យ.ក វិស័យផែនការទទួលថវិកា និងសម្ភារៈសម្រាប់ផ្ដល់ជូនកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)វិស័យផែនការទទួលថវិកា និងសម្ភារៈមួយចំនួនដើម្បីផ្ដល់ជូនកងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសហភាពសហព័ន្ធរាជធានីភ្នំពេញ។ ក្នុងពិធីជួបជុំគ្រួសារក្រុមការងារស.ស.យ.ក.វិស័យផែនការ ដឹកនាំដោយឯកឧត្តម ឆាយ សត្យា ប្រធានក្រុមការងារ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក ស្រី ដា អនុប្រធានទទួលបន្ទុកលើមូលនិធិសប្បុរស និងទទួលប្រតិបត្តិលើការរៀបចំកម្មវិធីនេះ បានឱ្យដឹងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងប្រឈមមុខនឹងសត្រូវឈ្លានពាន និងប្រកាសគាំទ្ររាល់ចំណាត់ការដ៏ម៉ឺងម៉ាត់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី ជាតិមាតុភូមិកម្ពុជា មិនអោយបាត់បង់ ទោះក្នុងតម្លៃណាក៏ដោយ ។ អង្គពិធីនេះ បានជួបជុំបង្ហាញនូវការសាមគ្គីគ្នា អមដោយការច្រៀង ចម្រៀងបទ ”ពង្សសាវតាខ្មែរ” និងបទ “ដែនដីខ្មែរ” ដើម្បីបង្ហាញពីទឹកចិត្តស្នេហាដ៏ស្មោះស្ម័គ្រ ចំពោះជាតិមាតុភូមិកម្ពុជា ។ ដោយជ្រាបច្បាស់ពីស្ថានភាពដ៏តានតឹងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន និងការគំរាមកំហែងដល់អាយុជីវិតជនស្លូតត្រង់ និងការផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ស.ស.យ.ក. វិស័យផែនការ បានកៀរគរប្រមូលមូលនិធិ ពីសមាជិក សមាជិកាស.ស.យ.ក. វិស័យផែនការ ព្រមទាំងសប្បុរសជននានា ដោយបានទទួលថវិកា និងសម្ភារៈមួយចំនួន ដើម្បីផ្ដល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ។ គួរបញ្ជាក់ថា…
-
ប្រេស៊ីលឈរជាមួយកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជាបានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុ ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ទន្ទឹមនេះក៏បានបញ្ជាក់ផងដែរថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី ។ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥លោកជំទាវឯកអគ្គរដ្ឋទូតនៃ សា ធារណរដ្ឋសហព័ន្ធប្រេស៊ីលដំបូងគេ បានអញ្ជើញជួបសម្តែង ការគួរសម និងពិភ្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា។ ក្នុងសវនាការលោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលបានជម្រាបសម្ដេចប្រធានរដ្ឋសភាកម្ពុជាថា ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវ បន្ថែមថា ប្រទេសទំាងពីរកម្ពុជា ថៃ មិនអាចលើកប្រទេសចេញពី ព្រំដែនជាប់គ្នាបានទេ។ ដូច្នេះដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធីដោយគោរពច្បាប់អន្តរជាតិ តែប៉ុណ្ណោះ ។ ត្រឡប់មកនិយាយអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រេស៊ីល កម្ពុជាវិញលោកជំទាវឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្នុងបេសកកម្មការទូតនៅកម្ពុជាលោកជំទាវនឹងជំរុញនូវទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទំាងពីរឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងបន្ថែមទៀតទំាងការងារកាទូតសភា ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ សមភាពយេនឌ័រ និងកីឡាជាដើម។ តបទៅកាន់ភ្ញៀវសម្ដេចរដ្ឋសភាធិបតី ឃួន…
-
រដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយសប្បុរសជនទៅផ្តល់ជូនគោលដៅជួរមុខទិសខេត្តព្រះវិហារ

ព្រះវិហារ៖ អំណោយមនុស្សធម៌ជាច្រើនមុខត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ដឹកជញ្ជូនជាបន្តបន្ទាប់ទៅកាន់គោលដៅសមរភូមិជួរមុខទិសខេត្តព្រះវិហារ ចាប់តាំងពីថ្ងៃទី១៣ ខែធ្នូ រហូតដល់ព្រឹកថ្ងៃទី១៦ ខែធ្នូ ២០២៥។ពិធីប្រគល់និងទទួលធ្វើឡើងរវាងលោក ឯក ឃុនដឿន អភិបាលរងនិងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ។ ក្នុងឱកាសទទួលអំណោយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា អំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់នានា របស់រដ្ឋបាលរាជធានីភ្នំពេញ ជួយមករដ្ឋបាលខេត្តព្រះវិហារ ក៏ដូចជាវីរកងទ័ពជួរមុខពិតជាមានសារសំខាន់ និងមានតម្លៃខ្លាំងណាស់ ខណៈវីរកងទ័ព បាននិងកំពុងជាប់ដៃប្រយុទ្ធតតាំងជាមួយសត្រូវសៀមឈ្លានពាន។ ចំណែក ឯក ឃុនឌឿន ក្នុងនាមអ្នកសមរភូមិក្រោយបានអះអាងថា ថ្វីត្បិតយើងនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ តែបេះដូង ឆន្ទៈមនសិកា ទឹកចិត្ត ស្មារតីនៅជាប់ជាមួយបងប្អូនវីរកងទ័ពយើងជាដរាប ៕ រដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ មានជំរំជនភៀសសឹកចំនួន ១៣ទីតាំង និងមានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅបចំនួន ១០.៦៧២នាក់ ៕ អត្ថបទ ៖…
-
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន អបអរសាទរពិធីបើកវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ និងថ្លែងសន្ទរកថាអបអរសាទរនៃពិធីបើកវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ២០២៥ ក្រោមមូលបទ «មិត្តភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន» ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សហគ្រិន អ្នកវិនិយោគ និស្សិត និងបណ្ដាស្ថាប័នរដ្ឋនិងឯកជនជាច្រើនរូប នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ីភ្នំពេញ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូចិនទាំងអស់ និងបានរំលេចសារជាថ្មីនូវសារៈសំខាន់នៃវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិនឆ្នាំ២០២៥ ដែលជាចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ជាពិសេសការផ្លាស់ប្តូរវប្បធម៌ និងប្រពៃណីរវាងយុវជននៃប្រទេសទាំងពីរ ដើម្បីកសាងចំណងមិត្តភាព ទំនុកចិត្ត និងការយល់គ្នាទៅវិញទៅមក ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេង។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាចំណងមិត្តភាពរាប់ពាន់ឆ្នាំជាប្រពៃណីរវាងកម្ពុជា និងចិនត្រូវបានបន្តពូនជ្រំ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីររួមមាន ព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសចិន និងត្រូវបានបន្តរីកលូតលាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតីចិន…
-
រដ្ឋមន្រ្តីការងារ៖ អនាគតការងារនៅកម្ពុជាដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម

ភ្នំពេញ៖ សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៥ ជាលើកទី២បានប្រារព្ធឡើងក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់» កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៥ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយដៃគូពាក់ព័ន្ធ។ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាសន្និសីទនេះ ជាឱកាសសម្រាប់ជំរុញកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង សំដៅតម្រង់ទិសទស្សនវិស័យការងារឱ្យមានសង្គតិភាព ទៅនឹងការវិវត្តសេដ្ឋកិច្ចសង្គម។ សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចជាលើកទី២ឆ្នាំ២០២៥គោលបំណងចម្បងចំនួន៤ ។ គឺ១.ដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង, ២.កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍជំនាញ សម្រាប់និន្នាការសេដ្ឋកិច្ចថ្មី,៣.កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងទី៤.ពង្រឹងភាពជាដៃគូពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការងារក៏បានបញ្ជាក់ថា ក្រសួងបាននិងកំពុងអនុវត្តវិធានការជាយុទ្ធសាស្ត្រដើម្បីធ្វើទំនើបកម្មទីផ្សារការងារដូចជា កំណែទម្រង់ TVET និង RPL ដែលជំរុញឱ្យ TVET ផ្តោតលើជំនាញសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ ។ មានប្រសាសន៍ក្នុងពិធីបើកសន្និសីទនេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា…